២៦ ធ្នូ ២០២៥៖ ថ្លែងប្រាប់អ្នកសារព័ត៌មាននាល្ងាចថ្ងៃទី២៦ ខែធ្នូនេះ នាយករដ្ឋមន្រ្តីចាំផ្ទះថៃលោក អានុទីន ឆានវីរៈគុល បានថ្លែងថា ថៃនឹងឯកភាពឈប់បាញ់ ៧២ម៉ោង ក្នុងកិច្ចប្រជុំGBCស្អែកនេះ ហើយប្រសិនបើរក្សាការមិនផ្ទុះអាវុធបាន នោះបទឈប់បាញ់នឹងត្រូវចាត់ទុកថាប្រសិទ្ធភាព។ បន្ទាប់ពីរក្សាការឈប់បាញ់ ៧២ ម៉ោងបាន លោក អានុទីន បានចង្អុលបង្ហាញទៀតថា ថៃនឹងព្រមវិលទៅអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ វិញ។ ក្រុមប្រឹក្សាសន្តិសុខជាតិ (NSC) បានសម្រេចបញ្ជូនរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ណាត់ថាក់ផុង ណាក់ផានិច ជាតំណាងឲឱ្យចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមជាមួយកម្ពុជានៅថ្ងៃស្អែក។ កិច្ចព្រមព្រៀងសំខាន់ពីរគឺ៖ បទឈប់បាញ់រយៈពេល ៧២ ម៉ោង រួមជាមួយនឹងការដោះលែងទាហានដែលបានចាប់ខ្លួនផងដែរ។ រយៈពេល ៧២ ម៉ោង គិតពីថ្ងៃទី ២៧ ធ្នូ ម៉ោង ១២ ០០ នាទី .ដល់ ២៩ ធ្នូ ម៉ោង ១២ ថ្ងៃត្រង់ដដែល...

Tuesday, April 28, 2026

ព្រំដែន កម្ពុជា ថៃ--ថ្ងៃទី ២៨ ខែ មេសា ឆ្នាំ២០២៦

 The News 1h  · កងទ័ពថៃ​ ត្រៀមប្រយុទ្ធជាមួយមីយ៉ាន់ម៉ា --- បច្ចុប្បន្នមានការវាយប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លារវាង កងទ័ពរដ្ឋាភិបាលមីយ៉ាន់ម៉ា និង កងកម្លាំងជនជាតិភាគតិច (ក្រុមប្រឆាំង) នៅតំបន់មូលដ្ឋានធីតាឡែ រដ្ឋការ៉េន ប្រទេសមីយ៉ាន់ម៉ា ដែលស្ថិតនៅទល់មុខនឹងស្រុកផប់ផ្រា ខេត្តតាក ប្រទេសថៃ។  ក្នុងការប្រយុទ្ធនេះ មានការប្រើប្រាស់អាវុធធ្ងន់ៗជាបន្តបន្ទាប់។ ដើម្បីឆ្លើយតបនឹងស្ថានភាពនេះ កងកម្លាំង Nareswan (កងពលតូចថ្មើរជើងលេខ ៤៣២ នៃអង្គភាព Ratchamanu) បានចាត់វិធានការត្រៀមលក្ខណៈ រៀបចំកម្លាំងទ័ព និងគ្រឿងយុទ្ធោបករណ៍រួចជាស្រេច​  និងបង្កើនការយាមកាមយ៉ាងតឹងរឹងនៅតាមខ្សែបន្ទាត់ព្រំដែន។

ក្រសួងការពារជាតិ
សេចក្តីប្រកាសព័ត៌មាន
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖
នៅថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង១២:៥៤នាទីរសៀល ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលដំណើរទស្សនកិច្ចលើកទី២ប្រចាំឆ្នាំ២០២៦ របស់ក្រុមអនុព័ន្ធយោធាបរទេស (MACPP) ប្រចាំព្រះរាជាណាចក្រកម្ពុជា ចុះសង្កេតការណ៍ តំបន់អូរភ្លុកដំរី នៅខេត្តពោធិ៍សាត់។
កម្ពុជាសូមសម្តែងនូវការស្វាគមន៍ចំពោះបណ្តាប្រទេសជាមិត្ត ដែលមានបំណងចូលរួមចុះពិនិត្យ និងសង្កេតការណ៍ដោយផ្ទាល់នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដើម្បីតាមដានការអនុវត្តបទឈប់បាញ់ សំដៅធានាឱ្យបាននូវតម្លាភាព  ភាពជឿទុកចិត្តបាន និងភាពត្រឹមត្រូវ។
រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជា សូមបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិតក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តាយព្រំដែនប្រទេសទាំងពីរ។

Hout Songhak 4h  · 🇰🇭🇹🇭 នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ កម្ពុជា-ថៃ បានពិភាក្សាត្រង់ទៅត្រង់មកលើស្ថានភាពព្រំដែន រួមទាំងវិធានការកសាងទំនុកចិត្តនានា និងលើទិដ្ឋភាពដ៏ទូលំទូលាយនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ ភាគីទាំងពីរបានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តចំពោះបទឈប់បាញ់ ការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី និងការអនុវត្តពេញលេញនូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។  ឯកឧត្តម ប្រាក់ សុខុន បានសង្កត់ធ្ងន់ថា ការសម្រេចបាននូវសន្តិភាពយូរអង្វែងរវាងប្រទេសយើងទាំងពីរ ដែលរួមចំណែកដល់សន្តិភាព ស្ថិរភាព និងឯកភាពក្នុងអាស៊ាន គឺទាមទារការប្តេជ្ញាចិត្តពិតប្រាកដ និងការគោរពពេញលេញចំពោះច្បាប់អន្តរជាតិ ធម្មនុញ្ញអាស៊ាន ក៏ដូចជាសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ទាំងអស់ ដែលចងភ្ជាប់យើង។

It has started. "Big Duly" is not careless. Sending fully armed soldiers. Protecting the technician of the Department of Art. Burning Takwai castle for 2 years. Repeat, it will be beautiful as before.
On 28 April 2569 "Big Dule" sent fully armed soldiers to the Takwai castle area. Accompanying the staff of the 10th Silapakorn Office, Nakhon Ratchasima step by step. Starting a mission to officially restore the castle. It is scheduled to be completed within 2 years. Reason for strict protection.
Because no one knows if in the past, Cambodian soldiers have hidden traps or dangerous objects in the area. The safety of the officers must come first. Soldiers will use technology to scan the area and protect the technicians until the end of the mission. This Buffalo Eye Castle is not only an ancient site, but a patriotic memorial where Thai soldiers sacrificed their lives to protect.
It has started. "Big Duly" is not careless. Sending fully armed soldiers. Protecting the technician of the Department of Art. Burning Takwai castle for 2 years. Repeat, it will be beautiful as before.

ក្រសួងការពារជាតិ   16m  · សេចក្តីប្រកាសព័ត៌មាន លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ នៅថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង១៣:៣៥នាទីរសៀល ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលដំណើទស្សនកិច្ចលើកទី២ប្រចាំឆ្នាំ២០២៦ របស់ក្រុមអនុព័ន្ធយោធាបរទេស (MACPP) ប្រចាំព្រះរាជាណាចក្រកម្ពុជា ចុះសង្កេតការណ៍នៅ ច្រកជ័យជំនះ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ នៃប្រទេសកម្ពុជា ដែលកងទ័ពថៃបានកាន់កាប់ដោយខុសច្បាប់ ហើយបន្តដាក់ពង្រាយទូកុងតឺន័រ និងបន្លាលួស។ រាជរដ្ឋាភិបាល និងក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការដោះស្រាយបញ្ហាព្រំដែនទាំងអស់តាមសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគី ដែលពាក់ព័ន្ធ ព្រមទាំងប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២៥។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕ ថ្ងៃអង្គារ ១២កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦

The Nation Thailand   5h  · Thai Foreign Minister Sihasak Phuangketkeow has informed Cambodia that Thailand is moving ahead with the process of revoking MOU 44, while stressing that the move will not mean an end to bilateral negotiations. Sihasak held bilateral talks with his Cambodian counterpart, Prak Sokhonn, on Monday (April 27) on the sidelines of the 25th ASEAN-EU Ministerial Meeting (AEMM) in Bandar Seri Begawan, Brunei Darussalam. The key issue raised directly with the Cambodian side was Thailand’s ongoing process to revoke MOU 44, formally the Memorandum of Understanding between the Royal Thai Government and the Royal Government of Cambodia regarding the Area of their Overlapping Maritime Claims to the Continental Shelf.

កម្ពុជា ថៃ៖ កងទ័ពថៃ បន្ថែមសកម្មភាពឈ្លានពានកម្ពុជា និង បង្ហាញផែនការលុប MOU2000, MOU2001ដែលគោលបំណង គឺបង្ខំកម្ពជា ចូលតុចរចារ ២ ភាគី កម្ពុជា ថៃ ខណៈកម្ពុជារង់ចាំពេល ២៥ ឆ្នាំក្នុងការធ្វើការ ២ ភាគីរឿងកិច្ចការព្រំដែននេះ មិនទៅមុខ គ្មានការរីកចម្រើន ទើបកម្ពុជា ប្តឹងទៅ តុលាការ សម្រាប់ ០៤ តំបន់ និង ក្រៅពីនោះ ទុកចរចារ ២ ភាគីដដែល។

TFA Khmer
ម្ចាស់លុយជាង១លានដុល្លារ​ ប្ដេជ្ញាតវ៉ារហូតទទួលបានលុយមកវិញ
អតិថិជនខ្លះរបស់ក្រុមហ៊ុន ហួយវ័ន ផេ (Huione Pay) បានលើកឡើងថា ពួកគាត់ត្រូវបាត់បង់លុយចាប់ពីរាប់ម៉ឺន ទៅដល់ខ្ទង់លានដុល្លារ ក្នុងម្នាក់ៗ ដោយសារពួកគាត់ជាអ្នករកស៊ីជាមួយជនជាតិចិន និងខ្លះជាអ្នកផ្គត់ផ្គង់គ្រឿងសំណង់ឱ្យជនជាតិចិន ដែលជាមុខរបរស្របច្បាប់ មិនបានពាក់ព័ន្ធនឹងសកម្មភាពខុសច្បាប់ឡើយ។ អ្នកតវ៉ាកាលពីថ្ងៃទី២៧មេសាម្សិលមិញ បានលើកស្លាកថា លោក ហ៊ុន តូ ជាសហប្រធានក្រុមហ៊ុន ហួយវ័ន ផេ មានលុយរាប់លានដុល្លារសាងសង់ទីលានវាយកូនហ្គោល ខណៈពួកគាត់កំពុងតែទុក្ខវេទនាកាន់តែខ្លាំង ដោយសារត្រូវវ័ណ្ឌកពុំមានលុយសងបំណុលធនាគារ និងសម្រាប់ចិញ្ចឹមជីវិត៕

ខាងព្រំដែនពួកសៀមវាបង្ករហានិភ័យ នៅខាងក្នងក្រុម កម្មករសំណង់លើកគ្នាតវ៉ាបិទផ្លូវ ក្នុងធនាគារចិនរឿង Scammer អរគុណកម្លាំងសមត្ថកិច្ចបង្រ្កាប..
Ren Chanrith
ភរិយានិងម្តាយរបស់ លោក សួន សុវណ្ណថៃ បានអំពាវនាវដោយយំយែក ឱ្យអាជ្ញាធររាជធានីភ្នំពេញដោះលែងប្តីឬកូនប្រុសរបស់គាត់។ យោងតាមគណីហ្វេសប៊ុកឈ្មោះ Chea Pisey ដែលត្រូវជាភរិយាបានសរសរថា៖ «ក្នុងនាមខ្ញុំជាប្រពន្ធរបស់ Soun So Vanthaiសូមអំពេវនាវដល់សម្ដេចពុក សម្ដេចធិបតី ជួយរកយុត្តិធ៌មដល់ប្ដីនាងខ្ញុំផង🙏🙏🙏 គាត់គឺជាអ្នកម៉ៅការសំណង់ពិតប្រាកដ៏មែន ហើយគាត់បានជួយទាំងសង្គម ពេលដែលប្រទេសជាតិជួបទុក្ខ ជួយដល់វីរះកងទ័ព ជនភៀសសឹក កម្មកររាប់ពាន់អ្នកអោយមានការងារធ្វើ មិនដែលអោយកម្មករណាដាច់បាយឡើយសុខចិត្តអត់ខ្លួនឯង។ កូនចៅសុំអំពេវនាវសម្ដេចពុកនិងសម្ដេចធិបតី ដែលជាម្លប់ដល់គ្រួសាររបស់កូនរហូតមក ជួយដល់ប្ដីនាងខ្ញុំផង🙏🙏🙏🙏🙏🙏🙏 គាត់មានជំងឺប្រចាំកាយផង កូនៗក៏នៅតូច ក្នុងកូនជាប្រពន្ធរបស់គាត់។ #សម្ដេចពុក #សម្ដេចធិបតី»
សួន សុវណ្ណថៃ អ្នកម៉ៅការសំណង់ ត្រូវបានស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនក្នុងករណីតវ៉ានឹងធនាគារហួយវ័នផេ កាលពីថ្ងៃទី២៧ខែមេសាឆ្នាំ២០២៦ ពីបទកៀងគរធ្វើបាតុកម្មបិទផ្លូវនិងបង្ករហឹង្សា ។
កម្មករសំំណង់ជាច្រើននាក់ដែលធ្វើការឱ្យលោកសួន សុវណ្ណថៃ អ្នកម៉ៅការសំណង់ ដែលត្រូវបានស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនក្នុងករណីតវ៉ានឹងធនាគារហួយវ័នផេ កាលពីថ្ងៃទី២៧ខែមេសាឆ្នាំ២០២៦ កំពុងអំពាវនាវឱ្យអាជ្ញាធរដោះលែង លោក សួន សុវណ្ណថៃ ដោយកម្មករទាំងនេះអះអាងថា លោក សួន សុវណ្ណថៃ មកតវ៉ានេះគឺដើម្បីយកលុយរបស់គាត់ដែលជាប់ក្នុងគណនីហួយវ័នផេ មកបើកប្រាក់ខែឱ្យកម្មករជាច្រើននាក់ ដែលកំពុងរងចាំលោកបើកលុយឱ្យ ។
បើយោងតាមការបង្ហោះរបស់តំណាងកម្មកររាប់រយនាក់លើបណ្តាញសង្គម «លោកសួន សុវណ្ណថៃ គឺជាបុគ្គលស្លូតត្រង់ជួយសង្គមជាតិក៏ច្រើន ពុំមែនជាបុគ្គលដែលប្រព្រឹត្តខុសនឹងច្បាប់ដូចការចោទប្រកាន់ទេ,​ សុំសម្តេចពុកនឹងសម្តេចបវរធិបតិយជួយដោះលែងគាត់មកវិញ🙏, គាត់បានរួមចំនែកច្រើនណាស់ក្នុងការជួយសង្គមជាតិមួយនេះ រួមទាំងកម្មករសំណង់រាប់ពាន់អ្នកក្រោមឱវាទរបស់គាត់.​ គាត់ជាមនុស្សស្អាតស្អំ អំពើរហឹង្សាទាំងឡាយទាំងពួងកាលពីថ្ងៃទី27 គឺបង្ករដោយជនជាតិចិនគាត់មិនមែនជាជនប៉ះបោលអីទេ។
#អរគុណសន្តិភាព»
យោងតាមសាព័ត៌មានFresh News បុរសពីរនាក់ត្រូវបានចាប់ខ្លួន ពាក់ព័ននឹងការតវ៉ានឹងធនាគារហួយវ័នផេនៅមុខធនាគារជាតិកម្ពុជា ដោយអាជ្ញាធរចោទប្រកាន់បុរសពីរនាក់នោះពីបទ ប្រមូលផ្តុំធ្វើបាតុកម្ម តវ៉ាបិទផ្លូវខុសច្បាប់ បង្កឲ្យមានអំពើហិង្សាកើតឡើង។ បច្ចុប្បន្នបុរសទាំង២នាក់ ត្រូវបានសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងអនុវត្តតាមនីតិវិធី។ បុរសទាំង២នាក់មានឈ្មោះ សួន សុវណ្ណថៃ អាយុ៤០ឆ្នាំ មុខរបរ ម៉ៅការសំណង់ ស្នាក់នៅបុរី វីអាយភី ផ្ទះលេខ២០ ផ្លូវ3A ភូមិមុឺនត្រា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ និងឈ្មោះ វ៉ាត់ មករា អាយុ៣៧ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅការដ្ឋានសំណង់ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ប្រភពវីដេអូ៖ Chea Pisey

Nu Nherng  · Follow 1d  ·    ព្រះសង្ឃនឹងវត្តទូទាំងប្រទេស ៧៣៦២០អង្គ ៥១៥០វត្ត ថ្នាក់បរិញ្ញាបត្រ ៦៨៣០អង្គ បរិញ្ញាបត្រជាន់ខ្ពស់១៦៣៤អង្គ

Men Kimseng កាសែតThe Nation របស់ថៃរាយការណ៍នៅថ្ងៃអង្គារ នេះថា លោក ស៊ីហាសាក់ ភួងកេតកែវ រដ្ឋមន្ត្រីការបរទេសថៃ បានជម្រាបជូនកម្ពុជាថា ប្រទេសថៃកំពុងបន្តដំណើរការលុបចោលអនុស្សរណៈយោគយល់គ្នាលេខ ៤៤ (ឬMOU ២០០១) ខណៈពេលដែលលោកបានសង្កត់ធ្ងន់ថា ការផ្លាស់ប្តូរនេះនឹងមិនមានន័យថាជាការបញ្ចប់ការចរចាទ្វេភាគីនោះទេ។ លោក ស៊ីហាសាក់ បានថ្លែងដូចនេះក្នុងពេលជួបពិភាក្សាទ្វេភាគីជាមួយសមភាគីកម្ពុជា គឺលោក ប្រាក់ សុខុន កាលពីថ្ងៃចន្ទ (ថ្ងៃទី ២៧ ខែមេសា) នៅខាងក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុប (AEMM) លើកទី ២៥ នៅទីក្រុងបានដាសេរីបេហ្គាវ៉ាន់ ប្រទេសប្រ៊ុយណេដារូសាឡឹម។

TV3 Online News 8h  · សកម្មភាព ទាហានថៃ លួចចូលរាយបន្លាលួស ជួបកងទ័ពខ្មែរ នៅលើ ភ្នំខៀវ ខ្នងភ្នំដងរែក ចន្លោះប្រាសាទខ្នារ និងអូរស្មាច់ ក្នុងស្រុកបន្ទាយអំពិល ក្រុងសំរោង នាថ្ងៃទី២៦មេសា៕

PR Cambodian Government   4m  · កម្ពុជាសង្ឃឹមថា គណៈកម្មការព្រំដែនកម្ពុជា-ថៃ នឹងអនុវត្តការវាស់វែងព្រំដែនឆាប់រហ័ស ដោយស្មោះត្រង់ តាមសេចក្តីប្រកាសរួម ដើម្បីឈានទៅរកការខណ្ឌសីមា និងបោះបង្គោលច្បាស់លាស់ ដោយសន្តិវិធី និងបង្កើតសន្តិភាពយូរអង្វែងសម្រាប់ប្រជាពលរដ្ឋតាមព្រំដែន។ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា H.E. Pen Bona Royal Government Spokesperson ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦

Men Kimseng 7h  · លោកស៊ីហាសាក់ រដ្ឋមន្ត្រីការបរទេសថៃបានប្រាប់សារព័ត៌មានThe Washington Post ថា អាមេរិកមិនបានជួយដោះស្រាយបញ្ហានាវាពាណិជ្ជកម្ម​របស់ថៃឡើយ​នៅក្នុងសង្គ្រាមនឹងអ៊ីរ៉ង់នេះ បើទោះជាសម្ព័ន្ធមិត្តសន្ធិសញ្ញានឹងគ្នា។ ដូច្នេះហើយថៃងាកទៅរករុស្ស៊ីនិងចិនឲ្យជួយផ្គត់ផ្គង់កង្វះខាតថាមពលនិងជីកសិកម្ម​របស់ខ្លួន។  សូមរង់​ចាំ​ស្តាប់ព័ត៌មានពិស្តានៅពេលក្រោយ។

កាសែតប្រជាជន- Pracheachun Newspaper
រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និងថៃ ពិភាក្សាត្រង់ទៅត្រង់មក លើស្ថានភាពព្រំដែន
ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-សហភាពអឺរ៉ុប ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិ បត្តិការអន្តរជាតិ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ បានជួបទ្វេភាគី ជាមួយ ឯកឧត្តម Sihasak Phuangketkeow ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស នៃព្រះរាជាណាចក្រថៃ។ ភាគីទាំងពីរបានពិភាក្សាត្រង់ទៅត្រង់មកលើស្ថានភាពព្រំដែន រួមទាំងវិធានការ កសាងទំនុកចិត្តនានា និងលើទិដ្ឋភាពដ៏ទូលំទូលាយនៃទំនាក់ ទំនងការទូត រវាងប្រទេសទាំងពីរ។
ភាគីទាំងពីរបានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តចំពោះបទឈប់បាញ់ ការ ដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី និងការអនុវត្តពេញលេញនូវសេចក្តី ប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ឯកឧត្តម ប្រាក់ សុខុន បានសង្កត់ធ្ងន់ថា ការសម្រេចបាននូវសន្តិភាពយូរអង្វែងរវាង ប្រទេសយើង ទាំងពីរ ដែលរួមចំណែកដល់សន្តិភាព ស្ថិរភាព និងឯកភាពក្នុងអាស៊ាន គឺទាមទារការប្តេជ្ញាចិត្តពិតប្រាកដ និងការគោរពពេញលេញចំពោះ ច្បាប់ អន្តរជាតិ ធម្មនុញ្ញអាស៊ាន ក៏ដូចជាសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមាន ស្រាប់ទាំងអស់ ដែលចងភ្ជាប់យើង៕

ក្រសួងការពារជាតិ
សេចក្តីប្រកាសព័ត៌មាន
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖
នៅថ្ងៃពុធ ទី២៨ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១៤:៣០នាទីរសៀល ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលដំណើរទស្សនកិច្ចលើកទី២ ប្រចាំឆ្នាំ២០២៦ របស់ក្រុមអនុព័ន្ធយោធាបរទេស (MACPP) ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីចុះសង្កេតការណ៍ និងផ្ទៀងផ្ទាត់អំពីស្ថានភាពនៅស្ពានស្ទឹងមេទឹក ខេត្តពោធិ៍សាត់។
គួរបញ្ជាក់ផងដែរថា ស្ពានស្ទឹងមេទឹក បានរងការវាយប្រហារដោយយន្តហោះចម្បាំងទម្លាក់គ្រាប់បែកពីសំណាក់កងទ័ពអាកាសរបស់ថៃ បណ្តាលឱ្យខូចខាតនិងដាច់ទាំងស្រុងមិនអាចចរាចរណ៍ទៅមកបាន កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥។ ស្ពាននេះគឺជាហេដ្ឋារចនាសម្ព័ន្ធស៊ីវិលសុទ្ធសាធ ដែលមានទីតាំងស្ថិតនៅចម្ងាយរាប់សិបគីឡូម៉ែត្រពីព្រំដែនកម្ពុជា-ថៃ។
រាជរដ្ឋាភិបាល និងក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការដោះស្រាយបញ្ហាព្រំដែនទាំងអស់តាមសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគី ដែលពាក់ព័ន្ធ ព្រមទាំងប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២៥។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕
ថ្ងៃអង្គារ ១២កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦
Unofficial Translation
Press Release
H.E. Lieutenant General Maly Socheata, Spokeswoman of the Ministry of National Defence of the Kingdom of Cambodia, wishes to inform the public as well as members of national and international media as follows:
On Tuesday, April 28, 2026 at 14:30, the Ministry of National Defence of the Kingdom of Cambodia has facilitated the Second Annual Tour of 2026 for the Military Attachés Corps in Phnom Penh (MACPP) to observe and verify on the situation at Stung Meteuk Bridge, Pursat Province.
It is also worth noting that the Steung Me Teuk Bridge was attacked by Thai Air Force fighter jets on December 13, 2025, resulting in its complete destruction. The bridge is a purely civilian infrastructure, located dozens of kilometers from the Cambodian-Thai border.
The Royal Government and the Ministry of National Defence of the Kingdom of Cambodia remains firmly committed to resolving all border issues peacefully, in accordance with international law and relevant bilateral agreements, while strictly adhering to the Joint Statement of the 3rd Special Meeting of the General Border Committee (GBC) of 27 December 2025.
The public, as well as national and international journalists, are hereby informed of the facts regarding this matter.
Tuesday, April 28, 2026

ខៀវ បូរី 6m  · ឱ!ភូមិជោគជ័យដែលធ្លាប់តែអ៊ូអរ ពេលនេះនៅសល់តែអនុស្សាវរីយ៍។ នឹកកាលគ្រាមុន បងប្អូនខ្មែរយើងមកពីគ្រប់ទិសទី បានមកឈរជើងតតាំងការពារទឹកដីយ៉ាងប្តូរផ្តាច់ ខ្លះក្នុងដៃមានតែដំបង ក៏ហ៊ានប្រឈមមុខមិនរុញរាជាមួយខ្មាំងសត្រូវឡើយ។  ពេលនេះ ទិដ្ឋភាពគ្រប់យ៉ាងបានប្រែប្រួលទាំងស្រុង ជំនួសមកវិញដោយរបងបន្លាលួស និងទូកុងតៃន័រដែលភាគីថៃយកមកដាក់ពង្រាយ រារាំងលែងឱ្យយើងចូលទៅបានដូចមុនទៀតហើយ៕

តបជាមួយខាង សៀម ដែលគេផ្សាយអំពីភាពខ្លាំងរបស់ សៀមថា ពួកគេមិនខ្លាចទេ អ្នកសង្កេតការណ៍យោធាអន្តរជាតិ...កម្ពុជាកំពុងធ្វើឲ្យ អន្តរជាតិដឹងថា បើសៀមឯងនៅតែ មិនដកទ័ពចេញពីទឹកដីកម្ពុជាទេ សៀមឯងនឹងឈានទៅរក ថៃ ២ ឬ ថៃ ១ សៀម ១?  សៀមឯងកំពុងរកស៊ីជាមួយ Scam Center ដឹងថា ម៉េចបានជាចិន បង្ខំសៀមឯង បង្រ្កាប Scammer អត់? 

No comments:

Post a Comment