នៅថ្ងៃទី២ ខែមិថុនា ​ឆ្នាំ ២០២៦ នេះ កម្ពុជាផ្ញើលិខិតផ្លូវការទៅកាន់ប្រទេសថៃ និងអគ្គលេខាធិការ UN ដើម្បីចាប់ផ្ដើមដំណើរការយន្តការផ្សះផ្សាដោយបង្ខំ ក្រោមច្បាប់សមុទ្ររបស់UN។ សម្ដេចធិបតីថ្លែងក្នុងសារពិសេស។ កម្ពុជាបង្ហាញជំហររឹងមាំ លើសន្តិសុខសមុទ្រ និងការគោរពច្បាប់អន្តរជាតិ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម សុខ ស៊ីផាន់ណា ទេសរដ្ឋមន្ត្រី និងជា បេសកជនពិសេស របស់សម្ដេចអធិបតីនាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួម និងថ្លែងបទអន្តរាគមន៍ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្រោមប្រធានបទ " ការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ពាក់ព័ន្ធនឹងសន្តិសុខសមុទ្រ ក្នុងរនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានសង្កត់ធ្ងន់លើសារៈសំខាន់នៃផ្លូវទឹក ដែលមានសុវត្ថិភាព និងសន្តិសុខ ដែលជាសរសៃឈាមដ៏សំខាន់ សម្រាប់សន្តិភាព សុវត្ថិភាព អន្តរជាតិស្ថេរភាពសេដ្ឋកិច្ចសកល និងការអភិវឌ្ឍប្រកបដោយចេរភាព ដើម្បីឆ្លើយតបទៅនឹងការគម្រាមគំហែងដែលកំពុងកើតឡើងចំពោះសន្តិសុខសមុទ្រ ឯកឧត្តមទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានបង្ហាញនូវអតិភាពសំខាន់ៗចំនួនបី រួមមាន៖ទី១៖ដោះស្រាយវិវាតដោយសន្តិវិធីរាល់វិវាទសមុទ្រ​ត្រូវតែដោះស្រាយតាមរយៈការសន្ទនានិងការទូត​កម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍សេរីភាពនៃការធ្វើនាវាចរ​និងការឆ្លងកាត់ដោយស្របច្បាប់​ដែលត្រូវតែគោរពឲ្យបានពេញលេញស្របតាមច្បាប់អន្តរជាតិទៀតជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ 1982 UNCLOS។ ទី2 បង្កើនជំនួយបច្ចេកទេសនិងការកសាងសមត្ថភាព​ឯកឧត្តមទេសរដ្ឋមន្ត្រី​បានអំពាវនាវឲ្យមានការពន្លឿន ឲ្យមានការគាំទ្របន្ថែម​ដល់បណ្ដារដ្ឋជាប់សមុទ្រដែលកំពុងអភិវឌ្ឍលើផ្នែកអនុវត្តច្បាប់សមុទ្រ​សន្តិសុខកំពង់ផែ​និងនាវាចរ ការយល់ដឹងអំពីដែនសមុទ្រ​និងការចែករំលែកព័ត៌មានឲ្យបានទាន់ពេលវេលាដើម្បីទប់ស្កាត់បញ្ហាប្រឈមនានាឲ្យមានប្រសិទ្ធភាពទី3 វិធីសាស្រ្តរួមបញ្ចូលគ្នានិងការបង្ការ ក្រុមប្រឹក្សាសន្តិសុខ គួរតែអនុវត្តវិធីសាស្រ្ត ដែលបង្កើតភាពធន់ក្នុងរយៈពេលវែង ដោយផ្អែកលើបរិយាប័ននិងសន្តិភាពជាមួយច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខស៊ីផាន ណា ក៏បានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការការពារច្បាប់អន្តរជាតិនិងជម្រុញការសន្ទនាដោយសន្តិវិទ្យុ ពង្រឹងសន្តិសុខសមុទ្រជាពិសេសការប្រយ័ត្ត ប្រឆាំង និងបទល្មើសឆ្លងដែន កម្ពុជានៅតែបន្តស្វាគមន៍នាវាបរទេសមកកាន់មូលដ្ឋានទ័ពជើងទឹករាម ដែលបានធ្វើទំនើបកម្មរបស់ខ្លួនសម្រាប់ការធ្វើសមយុទ្ធរួមគ្នា ការផ្ដល់ជំនួយមនុស្សធម៌និងកិច្ចសហប្រតិបត្តិការ ក្នុងគោលបំណងប្រយុទ្ធប្រឆាំងនិងនិងបទល្មើសផ្សេងៗ ឯកឧត្តម សុខ ស៊ីផាន់ណា បានបញ្ជាក់ពីថាការផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀង UNCLOS (UNCLOS)និងBBNJ នាពេលកន្លងមក គឺជាសក្ខីភាព បង្ហាញពីការប្តេជ្ញាចិត្ត មិនងាករា របស់កម្ពុជា ចំពោះសណ្ដាប់ធ្នាប់សមុទ្រដែលផ្អែកលើច្បាប់ និង ការគ្រប់គ្រងធានធានសមុទ្រដោយការទទួលខុសត្រូវ៕

Friday, April 3, 2026

ព្រំដែន កម្ពុជា ថៃ--ថ្ងៃទី ៣ ខែ មេសា ឆ្នាំ២០២៦

 មេសា ០៣, ២៦ ថៃ៖ ពីម្សិលមានបាតុកម្មប្រឆាំងតម្លៃប្រេងឡើងថ្លៃនៅប្រទេសថៃ ដើម្បីទាមទារ នាយករដ្ឋមន្រ្តីថៃចុះចេញពីដំណែង។ នាយករដ្ឋមន្រ្តីថៃ មេដឹកនាំថៃ មេដឹកនាំ សៀម បានបង្វែរបញ្ហាប្រេង ហ្គាស់ មកជា សកម្មភាព ដោះបំផ្លាញមីន ជួសជុល ថែទាំរបងលួសបន្លា ទូរកុងតើនើរ ចល័តទ័ពមកលើទឹកដីកម្ពុជាទៅវិញ បំណង បំបាត់ការបេះបោរផ្ទៃក្នុងប្រទេសថៃ៕

Huy Bunleng News
⭕️ល្បិចថ្មី! បុរសជនជាតិចិនហៅស្រីៗមកដេក តែពេលមកដល់ក៏ចាប់ជំរិតនៅភ្នំពេញ  ក្រោយមកគេចខ្លួនមកខេត្តព្រះសីហនុ និងត្រូវបានប៉ូលីសបង្ក្រាបចាប់ខ្លួនបាន១១នាក់។
  អនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ស្រាវជ្រាវបង្ក្រាបករណីចាប់បង្ខាំងមនុស្សខុសច្បាប់ និងជំរិតទារប្រាក់ ចាប់ខ្លួនជនសង្ស័យ១១នាក់ និងសង្គ្រោះជនរងគ្រោះ៣នាក់។
  របាយការណ៍បញ្ជាក់ថា នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានទទួលពាក្យបណ្តឹងរបស់ឈ្មោះ Phan Van Tien ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិវៀតណាម ដោយកាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង០៣៖៤០នាទី មិត្តស្រីរបស់ខ្លួនឈ្មោះ Lam Thi Nheu អាយុ២១ឆ្នាំ ជនជាតិវៀតណាម ត្រូវបានជនមិនស្គាល់អត្តសញ្ញាណម្នាក់ធ្វើសកម្មភាពបង្ខាំង និងជំរិតទារប្រាក់ ចេញពីចំណុចសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ 
  ក្រោយពីមានហេតុការណ៍ខាងលើកើតឡើង អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, លោកវរសេនីយ៍ឯក ហែម បូណា និងលោកវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញដោយកំណត់បានអត្តសញ្ញាណ និងទីតាំងបង្ខាំងរបស់ជនសង្ស័យខាងលើ។ រហូតនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង២១៖២០នាទី កម្លាំងជំនាញបានធ្វើការជួយសង្គ្រោះជនរងគ្រោះខាងលើ និងឃាត់ខ្លួនជនសង្ស័យចំនួន១១នាក់រួមមាន៖
១.ឈ្មោះ Cheng Qing Fu ភេទប្រុស ជនជាតិចិន
២.ឈ្មោះ Yuan Gang ភេទប្រុស ជនជាតិចិន
៣.ឈ្មោះ Cheng Ing Fu ភេទប្រុស ជនជាតិចិន
៤.ឈ្មោះ Zhong Zhu Ming ភេទប្រុស ជនជាតិចិន
៥.ឈ្មោះ Ju Zhong You ភេទប្រុស ជនជាតិចិន 
៦.ឈ្មោះ Song Lin LING ភេទប្រុស ជនជាតិចិន
៧.ឈ្មោះ Wang Jiang Bo ភេទប្រុស ជនជាតិចិន
៨.ឈ្មោះ Lan Si Yong ភេទប្រុស ជនជាតិចិន
៩.ឈ្មោះ Chen Xin Biao ភេទប្រុស ជនជាតិចិន
១០.ឈ្មោះ Yang Jia Hao ភេទប្រុស ជនជាតិចិន
១១.ឈ្មោះ Lai Yu Ming ភេទស្រី ជនជាតិចិន ឃាត់ខ្លួនត្រង់ចំណុចសង្កាត់២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
   សមត្ថកិច្ចបញ្ជាក់ថា ក្រុមជនសង្ស័យខាងលើនេះ បានណាត់នារីរងគ្រោះដើម្បីជួបបម្រើសេវាផ្លូវភេទ រួចក៏ចាប់បង្ខាំង និងជំរិតទារប្រាក់តែម្ដង។ ក្រុមនេះធ្លាប់បានធ្វើសកម្មភាពប៉ុន្មានលើករួចមកហើយ មុនត្រូវបានចាប់ខ្លួន។
  បច្ចុប្បន្នជនសង្ស័យខាងលើ សមត្ថកិច្ចកំពុងចាត់ការតាមផ្លូវច្បាប់ ៕

សុវណ្ណារុន្ទ្រ ងន is with ងន សុវណ្ណារុន្ទ្រ.
ជឿទេ ថាគម្រោងគម្រោងព្រែកជីកហ្វូណនតេជោ អាចស្ថាបនា បាន រួចរាល់មុនការគ្រោងទុក ( ២០២៨ ) ។ 
តាមខ្ញុំសួរ បងៗខាងមៅការសាងសង់បន្តរពីក្រុមហ៊ុន CRBC គាត់បាននិយាយ ថា " ពួកគាត់ម៉ៅការបន្តរ ដោយកុងត្រា ព្រែកជីក ១ គីឡូដី រយៈពេល ៣ខែ ដោយមាន គ្រឿងចក្រ ៧២ គ្រឿង មានឡានបែនដី អាប៊ុល និង កម្មករ រៀបចាក់ថ្មខឿនប៉ូតុង និយាយរួម ទាំងម៉ៅអោយទាំងអស់ ក្នុង ១គីឡូម៉ែត្រ ដោយមានកញ្ចប់ថវិការផ្តាច់ ។ 
ក្រុមម៉ៅការខ្លះ មានគ្រឿងចក្រច្រើន គាត់ទទួលយកការសាងសង់ ៥ គីឡូ ក៏មាន ។ ក្រុមម៉ៅការទាំងអស់ មានមេក្រុមជាង ៥០ នាក់ ដែលសរុប គ្រឿងចក្រប្រហាក់ប្រហែល ជា៤០០០ គ្រឿង និងឡានបែនដឹកដី ប្រហែល ជាង ២០០០ គ្រឿង និង កម្មករសរុប ជិត ១មុឺននាក់ ។ 
គាត់និយាយបន្តរថា " បើអនុវត្តចាប់ពី ខែ ៤ នេះទៅ អាចចន្លោះ ខែ ៧ គឺរួចរាល់ ប្រហែល ជាង ៥០ គីឡូម៉ែត្រ ហើយចុះបន្តរ ទៀត រហូតដល់រួចរាល់ អាច ចន្លោះ ខែ ៥ ឆ្នាំ ២០២៧ ខាងមុខ ។ 
គាត់បានខ្សិបថា " គ្រឿងចក្រនិងដឹកមក ការដ្ឋានព្រែកជីក ដោយជួបជុំគ្នានៅថ្ងៃទី៩ ហើយបើកការដ្ឋាននៅថ្ងៃ ទី១១ . ដល់ថ្ងៃទី១៣ គ្រឿងចក្រនិងដឹកទៅ តំបនការដ្ឋានពួកគាត់ មានខេត្តតាកែវ កណ្តាល កំពត កែប ជាដើម អោយបានថ្ងៃ ទី១៨ ខាងមុខ ។ 
គាត់បញ្ជាក់បន្ថែមថា គាត់កាន់ទីតាំងព្រែកតាហុីង ហើយគ្រឿងចក្រគាត់ និងជីកនៅទីនោះ នៅថ្ងៃទី១៨ ខាងមុខ ក្រោយដោះស្រាយផលប៉ះពាល់រួចរាល់ ។

Mekong News
ទាហានថៃ ពង្រាយរថពាសដែកM113 នៅអានសេះ! ថៃមានបំណងមិនល្អទៀតហើយ!
កាសែតThe Nation បានរាយការណ៍ថា ប្រទេសថៃបានដាក់ពង្រាយរថពាសដែក M113 ទៅកាន់ព្រំដែនចុងចោម ដើម្បីរក្សាសណ្តាប់ធ្នាប់ បន្ទាប់ពីមានអាកប្បកិរិយា «មិនសមរម្យ» ដោយកងទ័ពកម្ពុជា។ មន្ត្រីបានបដិសេធថា ខ្លួនមិនបានញុះញង់ឡើយ។
កងកម្លាំងប្រដាប់អាវុធភូមិន្ទថៃបានបញ្ជាក់យ៉ាងច្បាស់អំពីការដាក់ពង្រាយឡើងវិញជាយុទ្ធសាស្ត្រនៅច្រកព្រំដែន «ចុងចោម» ដែលពាក់ព័ន្ធនឹងការបញ្ជូនរថពាសដែក M113 (APC) ដើម្បីធានាសន្តិសុខបរិវេណ។
មន្ត្រីយោធាបានសង្កត់ធ្ងន់ថា ចលនានេះគឺជាវិធានការការពារ មិនមែនជាការប៉ុនប៉ងបង្កើនភាពតានតឹងក្នុងតំបន់នោះទេ។
មេបញ្ជាការកងទ័ពអាកាស ប្រាប៉ាស ស៊នឆៃឌី នាយកមជ្ឈមណ្ឌលព័ត៌មានរួមថៃ-កម្ពុជា (JIC) បានថ្លែងអំពីស្ថានភាពនេះកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីមានរបាយការណ៍អំពីការកកិតនៅជិតតំបន់អូរស្មាច់។
យោងតាម ​​JIC ការដាក់ពង្រាយនេះត្រូវបានបង្កឡើងដោយទាហានកម្ពុជាដែលចូលទៅជិតការការពារលួសបន្លារបស់ថៃក្នុង «លក្ខណៈមិនសមរម្យ» និងចូលរួមក្នុងអាកប្បកិរិយាញុះញង់ចំពោះបុគ្គលិកថៃ។
 «ភាគីថៃបានរកឃើញថាចាំបាច់ត្រូវកែសម្រួលឥរិយាបថកម្លាំងរបស់ខ្លួន និងប្រើប្រាស់យន្តហោះដឹករថពាសដែក M113 ដើម្បីរក្សាការគ្រប់គ្រងតំបន់ និងធានាសុវត្ថិភាពកងទ័ពរបស់យើង» មេបញ្ជាការកងទ័ពអាកាស ប្រាប៉ាស បានថ្លែង។

លឹម នាង
ព័ត៌មានថ្មីពីរុស្ស៊ី
ប្រធានាធិបតីអ៊ុយក្រែន Zelenskyy ត្រូវបានចាប់ខ្លួន ជាមួយឧត្តមសេនីយ៍របស់គាត់ ខណៈទាហានរុស្ស៊ីជាង 6 ម៉ឺននាក់ បាននាំគ្នាចូលទីក្រុង Kyiv នៅអ៊ុយក្រែនល្ងាចនេះ ។

Hun Manet   ខ្ញុំបានឃើញបណ្ដាញសារព័ត៌មានថៃចុះផ្សាយព័ត៌មាន ពាក់ព័ន្ធនឹងករណីដែលមានបណ្ដាញលួចនាំប្រេងខុសច្បាប់ ពីប្រទេសថៃចូលមកលក់នៅកម្ពុជានៅក្នុងពេលនេះ។  ខ្ញុំបានចេញបទបញ្ជាឲ្យ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ឯកឧត្តម ស ថេត អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម គុណ ញឹម អគ្គនាយក អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ស្រាវជ្រាវករណីនេះឲ្យបានច្បាស់លាស់។ ប្រសិនជាមានករណីនេះពិតប្រាកដមែន ត្រូវស្រាវជ្រាវឲ្យឃើញមុខសញ្ញាពាក់ព័ន្ធទាំងអស់ ហើយត្រូវចាត់វិធានការច្បាប់ឲ្យបានតឹងរឹងបំផុត។  ប្រសិនជាមានពាក់ព័ន្ធជាមួយក្រុមហ៊ុនប្រេងណាមួយ ត្រូវដកអាជ្ញាប័ណ្ណ។ ប្រសិនជាមានពាក់ព័ន្ធជាមួយមន្ត្រីរាជការ ឬកងកម្លាំងប្រដាប់អាវុធកម្ពុជា ត្រូវបញ្ចប់តួនាទី និងបណ្ដេញចេញពីក្របខណ្ឌជាកំហិត មិនថាបុគ្គលនោះមានតួនាទី ឬឋានន្តរស័ក្តិប៉ុណ្ណាទេ។  សូមរំលឹកថា កម្ពុជាបានផ្អាកការទិញប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈគ្រប់ប្រភេទ ពីប្រទេសថៃចាប់តាំងពីខែមិថុនាឆ្នាំ២០២៥ ហើយក៏មិនមានការចាំបាច់ក្នុងការនាំប្រេងចូលពីប្រទេសថៃទៀតដែរ ដោយកម្ពុជាមានប្រភពប្រេងពីប្រទេសផ្សេងៗគ្រប់គ្រាន់ហើយ។ 

មាន សំណាង 12m  · តាមទូរលេខ គិតជាប្រាក់រៀលប្រេងម៉ាស៊ូតនៅឡាវព្រឹកនេះមានតម្លៃប្រហែលជា៧១៥៩រៀល បើគិតនៅខ្មែរម្សិលមិញ៧៥០០រៀល នៅស្រុកយើងម៉ាស៊ូតថ្លៃជាងឡាវទៅទៀត
Vita វីតា   25m  · សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត មិនថាអ្នកមានតួរនាទីធំប៉ុណ្នា បេីលួចនាំចូលប្រេងសាំងពី ប្រទេសថៃ និងត្រូវបញ្ចប់ តួរនាទីជាកំហិត !ព្រោះយេីងបញ្ចប់ការនាំចូលតាំងពីខែមិថុនា2025 មកម្លះ 3/04/26

ខួរក្បាលអ្នករកស៊ីកម្រគិតរឿងជាតិណាស់ គេគិតតែពីចំណេញ ឧ.ចែកអង្ករជូនប្រជាជនជួបគ្រោះទឹកជំនន់នៅស្វាយរៀង ពួកគេនាំអង្ករចូលពី វៀតណាមឆ្ងុយ

C&N
🚨ប៉ុន្មានថ្ងៃចុងក្រោយនេះ ថៃបានដកកម្លាំងទ័ពនិង សព្វាវុធមួយចំនួនធំ ចេញពីព្រំដែនកម្ពុជា ហេតុផលគឺដោយសារពិបាកទប់ទល់និងការចំនាយដ៏ច្រើនលើសលប់ ព្រោះមានទាហានថៃ ប្រហែល 4មុឺននាក់ ដែលឈរជើងតាមព្រំដែនជាមួយកម្ពុជា។

Smeyy
 is with Smeyy Smeyy.
🚨*ព័ត៌មានថ្មីៗ : អតីតរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក Natthaphon Narkphanit បានធ្វើសន្និសីទសារព័ត៌មាន នៅក្នុងថ្ងៃលោកផ្ទេរតំណែងរដ្ឋមន្ត្រីការពារជាតិថៃ ទៅឱ្យអ្នកថ្មីបន្ត នៅថ្ងៃសុក្រ ទី៣ ខែមេសា ឆ្នាំ២០២៦នេះថា៖«នៅថ្ងៃទី៣ មេសា ២០២៦នេះ គឺជាថ្ងៃដែលលោក ត្រូវលាលែងចេញពីតំណែងរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ ជាផ្លូវការ ក្នុងពេលផ្ទុះសង្គ្រាមជាមួយនឹងកម្ពុជា 🇰🇭 កន្លងមក លោកទទួលយកមតិរិះគន់ ពីគ្រប់មជ្ឈដ្ឋានទាំងអស់ ពីព្រោះ មានរឿងជាច្រើនទៀត ដែលលោកមិនអាចនិយាយបាន»។*លោកបន្ថែមថា៖ «ពាក់ព័ន្ធនឹងសង្គ្រាមរវាងកម្ពុជា-ថៃកន្លងមក លោកត្រូវបានថ្នាក់ដឹកនាំកំពូលរបស់ថៃ 🇹🇭 បំបិទមាត់លោក មិនឱ្យធ្វើអត្ថាធិប្បាយច្រើនអំពីរឿងនេះ ទាំងដែលលោក ចង់បង្ហាញរឿងនេះទៅកាន់សាធារណជនថៃ»។*លោកសង្កត់ធ្ងន់ថា៖ «សង្គ្រាមរវាងកម្ពុជា-ថៃ ចាប់ពីខែកក្កដា រហូតដល់ខែធ្នូ ឆ្នាំ២០២៥ មានប្រជាកសិករ, អ្នកភូមិថៃ 🇹🇭 បានរៀបរាប់អំពីទុក្ខលំបាករបស់ពួកគេមកកាន់លោក ប៉ុន្តែ លោកត្រូវបានថ្នាក់លើ មិនឱ្យលោកបង្ហាញរឿងនេះ ជាសាធារណៈនោះឡើយ»៕ (Smeyy)

ស៊ីស៊ីថាមស៍   36m  · សមត្ថកិច្ចថៃ ចេញបញ្ជាឱ្យតាមរកម្ចាស់ទូកដែលលួចនាំចេញប្រេងមកកម្ពុជា ខណៈអនុទីន ថ្កោលទោសអ្នកលួចនាំចេញ ក្នុងគ្រាមានវិបត្តិ បាងកក៖ អគ្គស្នងការរងនគរបាលជាតិថៃ លោកនាយឧត្តមសេនីយ៍ Thatchai Pitaneelaboot នៅថ្ងៃទី៣ មេសា បានប្រកាសពីការស៊ើបអង្កេតលើវីដេអូ TikTok របស់ជនជាតិកម្ពុជាដែលបង្ហាញពីសកម្មភាពលក់ប្រេងតាមសមុទ្រ។ លោកបញ្ជាក់ថា ទូកនោះមានឈ្មោះថា «Chokchonlakorn» ជាទូករបស់ថៃ មានកម្មករជាជនជាតិថៃចំនួន ៦ នាក់ ហើយបច្ចុប្បន្នសមត្ថកិច្ចកំពុងកោះហៅម្ចាស់ទូកមកសាកសួរ ដើម្បីបញ្ជាក់ពីសកម្មភាពលួចនាំចេញប្រេង មកកាន់ប្រទេសកម្ពុជា ព្រមទាំងពង្រីកការស៊ើបអង្កេតលើការលួចដឹកប្រេងចេញតាមព្រំដែនក្នុងស្រុកម៉ែសត ខេត្តតាក។

វិបត្តិប្រេងប្រទេសថៃ៖ ប្រទេសថៃចេញរបាយការណ៍ថាខាតបង់បាត់លុយប្រមាណជា ១៤០០ លានដុល្លា រយៈពេល ២ ខែកន្លងទៅ ដោយសារ ការជួញដូរប្រេងខុសច្បាប់។ ប្រេងបាត់ពេលដឹកមកដល់ ភាគខាងត្បូងថៃ បាត់អស់ ៥៧ លានលីត្រ នេះជាការបាត់បង់ប្រេងនៅភាគខាងត្បូង។ នៅព្រំដែនជាមួយ កម្ពុជា គេថា នគរបាលជើងទឹក ចុះល្បាតផ្ទៃទឹក ត្រូវចាក់ប្រេង ចេញល្បាត តែគយ ចាប់បាន នាវាទាំងនោះ ៥ គ្រឿងនៅចតក្នុង ផែ ដឹកប្រេងពេញ ៗ !! ។ ខាង ទាហានជើងទឹក ក៍ល្បាតដែរ ដឹកប្រេងពេញៗដូចគ្នា ខាងគយចាប់បានដូចគ្នា។ នៅព្រំដែន ឡាវ ក៍មានការជួញដូរប្រេងតាម ជើងគោក...សរុបរួម ថៃ កំពុងមានការជួញដូរប្រេងពាសពេញប្រទេស ដោយខុសច្បាប់។

Chan Born 1m  · Shared with Public មជ្ឃឹមបូព៍ា ៖ ថ្ងៃនេះ រុស្សីចល័តទ័ពឆេកឈិន (ទ័ពរុស្សីឥស្លាម) ចំនួន ៤៣ ម៉ឺននាក់ទៅ ពង្រាយនៅ អឺរ៉់ង ត្រៀមធ្វើសង្រ្គាមប្រឆាំង សម័ន្ធមិត្ត អាមេរិក អ៊ុយក្រែន។ អ៊ុយក្រែនបានបញ្ជូនអាវុធទំនើបៗទៅជួយប្រទេសនានាប្រឆាំងអឺរ៉ុង ដើម្បីបង្ខំរុស្សី ដកទ័ពចេញពី អ៊ុយក្រែន។ រុស្សី ក៍មានការចាំបាច់ ត្រូវ ការពារប្រទេស ស៊ីរី និង អ៊ីរាក់ ដែលជាមួលដ្ឋានទ័ពរបស់ រុស្សីផងដែរ ខណៈដែលទ័ពអាមេរិក ក៍មាននៅ ស៊ីរី និង អ៊ីរាក់ដូចគ្នា។ កងទ័ពជើងទឹក រុស្សី ទំនងជា ពង្រាយការពារច្រកសមុទ្រ យេមែន Yemen ដើម្បី ការពារ ការដឹកប្រេង ឧស្ម័នទៅលក់ នៅ អឺរ៉៉ុប អាមេរិក។

Nath Mèn
#ភ្ជាប់យោបល់ ៖ ទាហាន​ថៃ នៅ​ថ្ងៃទី​០៣ ខែ​មេសា ២០២៦ រាយ​បន្លា​លួស​បន្ថែម ក្បែរ​អាគារ​បី​ជាន់ នៅ​តំបន់​អូរស្មាច់ ស្រុក​សំរោង ខេត្ត​ឧត្តរមានជ័យ។ កាល​​ពីថ្ងៃ​ទី០២ ខែ​មេសា ពួកគេ​​បានចល័តកម្លាំង រថក្រោះ ២គ្រឿង មកកៀក​នឹងរបងលួសបន្លា ក្នុង​​ដី​ខ្មែរ​នៅ​ទីនោះ។
#យោបល់ដដែល ៖ សកម្មភាព​របស់​យោធា​ថៃ ក្នុង​ដែន​អធិបតេយ្យ​របស់​កម្ពុជា​នេះ គឺ​ជាការ​ពង្រីកការឈ្លាន​ពាន​ និង ​ជា​ការ​​រំលោភ​ច្បាប់​អន្តរជាតិ​យ៉ាង​ធ្ងន់ធ្ងរ។ ហើយ​ក៏មាន​ការ​ជេរប្រមាថ និង ​ញុះញង់​ទៅ​កាន់​ទាហាន​ខ្មែរ ដែល​ឈរ​ជើង​នៅ​តំបន់​ក្បែរ​គ្នា ក្នុង​បំណង​ចង់​បង្កហេតុ​ជម្លោះ ផង​ដែរ។
#ដោយហេតុនេះ រដ្ឋាភិបាល​កម្ពុជា គប្បិត្រូវ​ពង្រីង​សមត្ថភាព និង​យុទ្ធសាស្ត្រ​រឹងមាំ​ ហើយ​ត្រូវ​តែ ៖
- ទី១. ទប់ស្កាត់ភាព​គឃ្លើន​របស់ភាគីថៃ ដូចជា​ ការ​ប្រើសិទ្ធិការពារខ្លួន ស្របតាម​ច្បាប់​អន្តរជាតិ ជាដើម។
- ទី២. ត្រូវ​ដំឡើង​កម្រិត​ការទូត​ខ្ពស់​បំផុត​ ដើម្បី​ទាមទារឲ្យ​ថៃ ដកយោធា​ពី​ទឹកដី​កម្ពុជា។
- ទី៣. ត្រូវតែប្តឹង​ថៃ​ ទៅ​កាន់​តុលាការ​អន្តរជាតិ ICJ (លើសំណុំរឿង​ព្រំដែន និង សំណុំរឿងប្រសាទបុរាណខ្មែរក្បែរព្រំដែន) និង ICC (លើសំណុំរឿងបង្កឧក្រិដ្ឋកម្មសង្គ្រាម និង បទឧក្រិដ្ឋកម្មប្រឆាំង​មនុស្សជាតិ ពាក់ព័ន្ធជនស៊ីវិលខ្មែរ)។
- ទី៤. រដ្ឋាភិបាលកម្ពុជា ត្រូវ​កែទម្រង់​ជាតិ​​អាទិភាព ធ្វើ​ទំនើបកម្ម​វិស័យយោធា ពង្រឹង​​វិស័យ​សេដ្ឋកិច្ច និង​ស្តារប្រជាធិបតេយ្យ រួមទាំង​ត្រូវ​មានឯកភាព​ជាតិ​​ពិតប្រាកដ។

No comments:

Post a Comment