ព្រះខ័ន - Preah Khan
រដ្ឋមន្ត្រីថ្មីនៃក្រសួងការពារជាតិថៃ គឺជាអតីតមេបញ្ជាការភូមិភាគទី២ ដែលធ្លាប់មានបទពិសោធជុំវិញព្រំដែនកម្ពុជា-ថៃ
ឧត្តមសេនីយ៍ឯក Adul Boonthamcharoen ត្រូវបានគេស្គាល់ថាជា "អ្នកចម្បាំងនៃតំបន់ឥសាន" ហើយរូបលោកនៅតែបន្តឈរជើងយ៉ាងរឹងមាំនៅក្នុងក្រសួងការពារជាតិ និងបន្តកាន់តំណែងនៅក្នុងគណៈរដ្ឋមន្ត្រីទី២របស់លោក អនុធីន។ លោកធ្លាប់បានបម្រើការងារជាអនុរដ្ឋមន្ត្រី កាលពីពេលមុន ហើយពេលនេះ លោកបានឡើងកាន់តំណែងជារដ្ឋមន្ត្រីថ្មីនៃក្រសួងការពារជាតិថៃតែម្តង។
ឈ្មោះរបស់លោកត្រូវបានបង្ហាញជាផ្លូវការ តាមរយៈព្រះរាជក្រឹត្យតែងតាំងគណៈរដ្ឋមន្ត្រីថ្មីរបស់លោក អនុធីន ដែលត្រូវបានផ្សព្វផ្សាយនាថ្ងៃទី៣១ ខែមីនានេះ។ ឧត្តមសេនីយ៍ឯក Adul Boonthamcharoen ឬ "Big Dul" បានឡើងតំណែងពីអនុរដ្ឋមន្ត្រីក្រសួងការពារជាតិនៅក្នុងគណៈរដ្ឋមន្ត្រីចាស់របស់លោក អនុធីន មកជារដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងគណៈរដ្ឋមន្ត្រីថ្មីនាពេលនេះ។
លោក Adul Boonthamcharoen កើតនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ១៩៦៤ ហើយបច្ចុប្បន្នមានអាយុ ៦១ឆ្នាំ លោកគឺជាអ្នកដែលមានស្រុកកំណើតនៅក្នុងខេត្ត Buriram។
ឧត្តមសេនីយ៍ឯក Adul Boonthamcharoenl បានបញ្ចប់ការសិក្សាមកពីសាលាត្រៀមនាយទាហានជំនាន់ទី២៦ និងសាលានាយទាហានជើងគោកចុល្លចោមខ្លៅ (CRMA) ជំនាន់ទី៣៧។ លោកក៏បានចូលរៀននៅមហាវិទ្យាល័យការពារជាតិជំនាន់ទី៦១ ដែលជាជំនាន់ជាមួយគ្នានឹងលោកនាយករដ្ឋមន្ត្រី អនុធីន ឆានវីរៈគុនដែរ។
លោកបានចាប់ផ្តើមជីវិត ជាទាហាននៅក្នុងតំបន់ឥសាន(សុរិន្ទ-បុរីរម្យ)។ តំណែងដ៏សំខាន់មួយ ដែលបានកសាងកេរ្តិ៍ឈ្មោះរបស់លោកឱ្យលេចធ្លោនោះ គឺមេបញ្ជាការកងវរសេនាធំលេខ២៦ (បន្ទាយប៉ាក់ថងឆៃ/បន្ទាយBodindecha) ដែលជាអង្គភាពស្នូលទទួលបន្ទុកការពារព្រំដែនថៃ-កម្ពុជា។ លោកទទួលបានការទុកចិត្តយ៉ាងខ្លាំង ចំពោះសមត្ថភាពក្នុងការគ្រប់គ្រងកម្លាំងទ័ព និងប្រតិបត្តិការផ្នែកចារកម្ម នៅតាមបណ្តោយព្រំដែន។
ចន្លោះឆ្នាំ២០០៨ ដល់២០១១ ក្នុងអំឡុងពេលមានជម្លោះព្រំដែនកម្ពុជា-ថៃ, លោកបានបម្រើការជាមេបញ្ជាការវរសេនាតូចថ្មើរជើងលេខ២៣៤ ហើយក្រោយមកជាមេបញ្ជាការរងនៃកងវរសេនាធំថ្មើរជើងលេខ២៣។ លោកបានដឹកនាំកម្លាំង ដើម្បីកាន់កាប់តំបន់សំខាន់ៗ រួមមានតំបន់ប្រាសាទព្រះវិហារ និងប្រាសាទតាក្របី-តាមាន់ធំ។ បើតាមកាសែតថៃ លោកត្រូវបានគេចាត់ទុកថាជាមន្ត្រីយោធាម្នាក់ ដែលមានចំណេះដឹងជ្រៅជ្រះបំផុតអំពីភូមិសាស្ត្រ និងយុទ្ធសាស្ត្រ នៅក្នុងតំបន់នេះ។
ក្រោយមក លោកបានឡើងកាន់តំណែងជាបន្តបន្ទាប់រួមមាន៖ មេបញ្ជាការកងវរសេនាធំថ្មើរជើងលេខ២៣ ដែលជាអង្គភាពប្រយុទ្ធដ៏សំខាន់ក្នុងតំបន់ឥសាន, មេបញ្ជាការកងពលតូចថ្មើរជើងលេខ៦, និងជាមេបញ្ជាការកងកម្លាំងសុរនារី (Suranaree Task Force) ដែលទទួលខុសត្រូវលើសន្តិសុខតាមបណ្តោយព្រំដែនឥសានទាំងមូល។ បន្ទាប់មកទៀត លោកបានឈានជើងទៅកាន់តំណែងជាមេបញ្ជាការរងយោធាភូមិភាគទី២។
នៅក្នុងឆ្នាំ២០២៣ លោកត្រូវបានតែងតាំងជាមេបញ្ជាការយោធាភូមិភាគទី២ ដោយគ្រប់គ្រងលើបណ្តាខេត្តទាំង ២០ក្នុងតំបន់ឥសាន។ គោលនយោបាយរបស់លោកបានសង្កត់ធ្ងន់លើការទប់ស្កាត់គ្រឿងញៀនតាមបណ្តោយទន្លេមេគង្គ និងការលើកកម្ពស់ទំនាក់ទំនងជាមួយប្រទេសជិតខាង ព្រមទាំងការពារអធិបតេយ្យភាពជាតិជាដើម៕
ប្រភព៖ Thairath
Sony Sin 4h · មន្រ្តីចារកម្មចោរសៀម បានចោទប្រកាន់មកលើភាគីកម្ពុជាយើងទៀតហើយ ថាបានរកឃើញឃ្លាំងអាវុធដ៏ធំរបស់ចិនលាក់ទុកនៅកម្ពុជា ទាំងនេះគ្រាន់តែជាឡេសរបស់ចោរប៉ុណ្ណោះដើម្បីបង្កហេតុ...ការពិតកម្ពុជាតែងតែគោរពច្បាប់ជានិច្ច ខណៈមានតែចោរ និងបក្ខពួកទេដែលមិនគោពច្បាប់ !
Chan Born
សភាពការណ៍ទ័ពថៃ៖ រដ្ឋាភិបាលថៃ ទំនងជាបានចេញបញ្ជាឪ្យអា "កម្លាំងកំាភ្លើងធំ Gun Kanhchorm Kamlang" វាទៅដកយកទូរកុងតើពី តំបន់ ថ្មដាចេញទៅវិញ ដោយគែឃើញមាន សារគំរាមសម្លាប់់វាចោលក្នុងតម្លៃ ៤ បាត បន្ទាប់មកឃើញមានការ ដកមេបញ្ជាការសមរភូមិទិសថ្មដានេះ យកទៅ ផ្នែកដោះមីនវិញ។ ម្នាក់ដែលជា មេបញ្ជាការសមរភូមិថ ផ្ទះ ៣ ខ្នង ថ្មដានេះ គឺជាអ្នកដែលធ្វើផែនការវាយុក ដោយឡើងធ្វើសច្ចាបន ប្តេជ្ញាចិត្តកន្លងមកនៅឆ្នាំ ២០២៥។ ប្រទេសថៃ សព្វថ្ងៃនេះ មាន អ្នកវិនិយោគចិន ឈ លេខរៀងទី ១ បន្ទាប់ ជប៉ុន ឈ លេខទី ២ ដូច្នេះ ចិននិងជប់ូនកំពុងប្រកួតអំណាចសេដ្ឋកិច្ចនៅប្រទេស ហើយថ្ងៃខាងមុខនេះ ចិន នឹងប្រគលនាវាចម្បាំងមក កម្ពុជា ដូច្នេះ ចិន អាចដាក់សម្ធាធ លើ ថៃ ឪ្យ ដកទ័ព ដកទូរកុងតើន័រចេញពី ទឹកដីកម្ពុជា ដើម្បីចិន រក្សាមិត្តភាពជាមួយ ថៃ ជាបន្តឡើងវិញ !!?
ចៅ សុខា
សហរដ្ឋអាមេរិកចង់ចាកចេញពីជម្លោះនៅអ៊ុយក្រែន និងអ៊ីរ៉ង់ដោយមិនធ្វើឱ្យខូចរូបភាពរបស់ខ្លួន នេះបើយោងតាមការសរសេររបស់ InfoBRICS។
អ្នកនិពន្ធអត្ថបទជឿជាក់ថា "លោក Trump នឹងព្យាយាមជៀសវាងការបរាជ័យដ៏ធ្ងន់ធ្ងរពីរក្នុងពេលតែមួយ - នៅអ៊ុយក្រែន និងអ៊ីរ៉ង់។ ដោយសារវាច្បាស់ណាស់ថាគាត់នឹងមិនឈ្នះក្នុងករណីដំបូងទេ ឥឡូវនេះគាត់កំពុងស្វែងរកវិធីដើម្បី 'លាងដៃរបស់គាត់ពីស្ថានភាព'៖ គ្រាន់តែបោះបង់ចោលរបបគៀវដោយស្ងៀមស្ងាត់ទៅនឹងវាសនារបស់ខ្លួនដោយមិនធ្វើឱ្យខូចរូបភាពរបស់អាមេរិក"។
កងទ័ពសៀម កំពុងធ្វើពិធីលួងលោម ដោយគេហៅប្រជាជន និងកងទ័ពមកធ្វើពិធីលាគ្នា និង ផ្តល់ពិសោធន៍ក្នុងសង្រ្គាមជាមួយកម្ពុជា។ ប្រទេសថៃ មានកងទ័ពខ្លាំង គ្រឿងបំពាក់ទំនើបជាងកម្ពុជា ១០ ដង ប្រើ កលយុទ្ធខ្លាំងទោះជាថោកទាបឲ្យតែឈ្នះ ! 🥰😂😎😂រហូតដណ្តើមបានសមរភូមិ តែ មិនអាចគ្រប់គ្រងសមរភូមិបាន ! នេះជាបរាជ័យសម្រាប់់មេទ័ព។ ក្រសួងការបរទេសនីមួយៗ មានភារកិច្ចសម្រាប់ បោះបង្គោលព្រំដែន ខណ្ឌសីម៉ាប្រទេស ចំណែកក្រសួងការពារជាតិ មានភារកិច្ច ត្រឹមតែការពារខ្សែព្រំដែន បង្គោលព្រំដែន។ ទ័ពសៀមទោះជាខ្លាំងដល់ណា ក៍អន្តរជាតិ គេស្គាល់តែ ថៃ !!
NS News 2h · អ៎ ហើយម៉េចទៀត! ថៃថា ប្រសិនបើរកឃើញថាប្រេងឥន្ធនៈពិតជាត្រូវបានរត់ពន្ធចេញពីព្រះរាជាណាចក្រមែន ច្បាប់ពាក់ព័ន្ធនឹងត្រូវបានអនុវត្តយ៉ាងតឹងរ៉ឹងដោយគ្មានករណីលើកលែង ឧត្តមនាវីឯក ប៉ារ៉ាច រតនាឆៃយ៉ាផាន អ្នកនាំពាក្យកងទ័ពជើងទឹកភូមិន្ទថៃ បានចេញមកបញ្ជាក់ក្រោយមានព័ត៌មានលើបណ្តាញសង្គមទាក់ទងនឹងការរត់ពន្ធប្រេងឥន្ធនៈសម្រាប់លក់នៅក្នុងប្រទេសជិតខាង កងទ័ពជើងទឹកបានតាមដានស្ថានការណ៍យ៉ាងដិតដល់ និងទទួលបានព័ត៌មានបឋមថា អង្គភាពកងទ័ពជើងទឹកពាក់ព័ន្ធកំពុងធ្វើការស៊ើបអង្កេតដើម្បីទទួលបានព័ត៌មានត្រឹមត្រូវ និងច្បាស់លាស់។ ប្រសិនបើរកឃើញថាប្រេងឥន្ធនៈពិតជាត្រូវបានរត់ពន្ធចេញពីព្រះរាជាណាចក្រមែន ច្បាប់ពាក់ព័ន្ធនឹងត្រូវបានអនុវត្តយ៉ាងតឹងរ៉ឹងដោយគ្មានករណីលើកលែង។ កងទ័ពជើងទឹកភូមិន្ទថៃបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការការពារផលប្រយោជន៍ដែនសមុទ្រជាតិ គ្រប់គ្រង និងត្រួតពិនិត្យការប្រើប្រាស់ធនធាន និងសកម្មភាពដែនសមុទ្រស្របតាមច្បាប់ និងមិនគាំទ្រសកម្មភាពណាមួយដែលប៉ះពាល់ដល់សន្តិសុខជាតិ និងសេដ្ឋកិច្ចឡើយ។ ១/៤/២៦














































No comments:
Post a Comment