នៅថ្ងៃទី២ ខែមិថុនា ​ឆ្នាំ ២០២៦ នេះ កម្ពុជាផ្ញើលិខិតផ្លូវការទៅកាន់ប្រទេសថៃ និងអគ្គលេខាធិការ UN ដើម្បីចាប់ផ្ដើមដំណើរការយន្តការផ្សះផ្សាដោយបង្ខំ ក្រោមច្បាប់សមុទ្ររបស់UN។ សម្ដេចធិបតីថ្លែងក្នុងសារពិសេស។ កម្ពុជាបង្ហាញជំហររឹងមាំ លើសន្តិសុខសមុទ្រ និងការគោរពច្បាប់អន្តរជាតិ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម សុខ ស៊ីផាន់ណា ទេសរដ្ឋមន្ត្រី និងជា បេសកជនពិសេស របស់សម្ដេចអធិបតីនាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួម និងថ្លែងបទអន្តរាគមន៍ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្រោមប្រធានបទ " ការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ពាក់ព័ន្ធនឹងសន្តិសុខសមុទ្រ ក្នុងរនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានសង្កត់ធ្ងន់លើសារៈសំខាន់នៃផ្លូវទឹក ដែលមានសុវត្ថិភាព និងសន្តិសុខ ដែលជាសរសៃឈាមដ៏សំខាន់ សម្រាប់សន្តិភាព សុវត្ថិភាព អន្តរជាតិស្ថេរភាពសេដ្ឋកិច្ចសកល និងការអភិវឌ្ឍប្រកបដោយចេរភាព ដើម្បីឆ្លើយតបទៅនឹងការគម្រាមគំហែងដែលកំពុងកើតឡើងចំពោះសន្តិសុខសមុទ្រ ឯកឧត្តមទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានបង្ហាញនូវអតិភាពសំខាន់ៗចំនួនបី រួមមាន៖ទី១៖ដោះស្រាយវិវាតដោយសន្តិវិធីរាល់វិវាទសមុទ្រ​ត្រូវតែដោះស្រាយតាមរយៈការសន្ទនានិងការទូត​កម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍សេរីភាពនៃការធ្វើនាវាចរ​និងការឆ្លងកាត់ដោយស្របច្បាប់​ដែលត្រូវតែគោរពឲ្យបានពេញលេញស្របតាមច្បាប់អន្តរជាតិទៀតជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ 1982 UNCLOS។ ទី2 បង្កើនជំនួយបច្ចេកទេសនិងការកសាងសមត្ថភាព​ឯកឧត្តមទេសរដ្ឋមន្ត្រី​បានអំពាវនាវឲ្យមានការពន្លឿន ឲ្យមានការគាំទ្របន្ថែម​ដល់បណ្ដារដ្ឋជាប់សមុទ្រដែលកំពុងអភិវឌ្ឍលើផ្នែកអនុវត្តច្បាប់សមុទ្រ​សន្តិសុខកំពង់ផែ​និងនាវាចរ ការយល់ដឹងអំពីដែនសមុទ្រ​និងការចែករំលែកព័ត៌មានឲ្យបានទាន់ពេលវេលាដើម្បីទប់ស្កាត់បញ្ហាប្រឈមនានាឲ្យមានប្រសិទ្ធភាពទី3 វិធីសាស្រ្តរួមបញ្ចូលគ្នានិងការបង្ការ ក្រុមប្រឹក្សាសន្តិសុខ គួរតែអនុវត្តវិធីសាស្រ្ត ដែលបង្កើតភាពធន់ក្នុងរយៈពេលវែង ដោយផ្អែកលើបរិយាប័ននិងសន្តិភាពជាមួយច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខស៊ីផាន ណា ក៏បានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការការពារច្បាប់អន្តរជាតិនិងជម្រុញការសន្ទនាដោយសន្តិវិទ្យុ ពង្រឹងសន្តិសុខសមុទ្រជាពិសេសការប្រយ័ត្ត ប្រឆាំង និងបទល្មើសឆ្លងដែន កម្ពុជានៅតែបន្តស្វាគមន៍នាវាបរទេសមកកាន់មូលដ្ឋានទ័ពជើងទឹករាម ដែលបានធ្វើទំនើបកម្មរបស់ខ្លួនសម្រាប់ការធ្វើសមយុទ្ធរួមគ្នា ការផ្ដល់ជំនួយមនុស្សធម៌និងកិច្ចសហប្រតិបត្តិការ ក្នុងគោលបំណងប្រយុទ្ធប្រឆាំងនិងនិងបទល្មើសផ្សេងៗ ឯកឧត្តម សុខ ស៊ីផាន់ណា បានបញ្ជាក់ពីថាការផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀង UNCLOS (UNCLOS)និងBBNJ នាពេលកន្លងមក គឺជាសក្ខីភាព បង្ហាញពីការប្តេជ្ញាចិត្ត មិនងាករា របស់កម្ពុជា ចំពោះសណ្ដាប់ធ្នាប់សមុទ្រដែលផ្អែកលើច្បាប់ និង ការគ្រប់គ្រងធានធានសមុទ្រដោយការទទួលខុសត្រូវ៕

Monday, April 27, 2026

ព្រំដែន កម្ពុជា ថៃ--ថ្ងៃទី ២៧ ខែ មេសា ឆ្នាំ២០២៦

 ព្រំដែន កម្ពុជា ថៃ៖ កងទ័ពថៃ ប៉ុន្មានថ្ងៃនេះផ្សព្វផ្សាយរូបភាពអាវុធទំនើប និង ផែនការទិញអាវុធ គ្រឿងបំពាក់ថ្មីៗពី ក្រុមហ៊ុនផលិតអាវុធនាំចេញរបស់ ថៃ ផ្សាយចូលមកក្នងប្រទេសកម្ពុជា និងមានខាងកម្ពុជាយើងមួយចំនួនផ្សព្វផ្សាយបន្ត។ គោលបំណងនៃការផ្សាយរបស់ ពួកខ្មាំងសៀម វាមានបំណងបំភ័យកម្ពុជាឲ្យចូលតុចរចារជាមួយ វាដោយប្រើច្បាប់សមុទ្រ UNCLOS. តាមការវិភាគ រូបថតដែលពួកវា ផ្សព្វផ្សាយ គឺជា រូបថត កាត់ ត Cocy Cut Past ( CCP ) ដែលរូបថត តែ ១ តែពួកវា ប្រើលេខ កូដ ខុសគ្នា និង ដាក់ថា រូបថតថ្មី ២៧/មេសា/២០២៦ 

ស៊ន សុភក្រ្ត-Sorn Sopheak
នៅពេលនេះកម្លាំងអាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ទាំងថ្នាក់ជាតិ និងមូលដ្ឋាន កំពុងមមាញឹកយ៉ាងខ្លាំងចំពោះប្រតិបត្តិការចុះត្រួតពិនិត្យតាមទីតាំងប្រមូលផ្តុំ និងការបង្ក្រាបបទល្មើស Scam Online ជាពិសេសកំពុងក្តៅ គឺនៅរាជធានីភ្នំពេញ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
យុទ្ធនាការមិនដកថយនេះយោងតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ជាមួយនឹងការបទបញ្ជាយ៉ាងដាច់ណាត់បែបនេះ ប្រមុខរាជរដ្ឋាភិបាល ក៏បានចេញអនុក្រឹត្យស្តីពី «ការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ» ដែលអាជ្ញាធរសមត្ថកិច្ចតែងតែនិយាយថា «អនុវត្តតាមអនុក្រឹត្យលេខ០៣» ដែលដាក់ចេញកាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦។ 
ជាមួយនឹងការចេញអនុក្រឹត្យនេះកម្ពុជា ក៏បានប្រកាសដាក់ឲ្យប្រើប្រាស់ច្បាប់ស្តីពី «ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ទៀតផងកាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦។
ខ្ញុំសូមរម្លឹកឡើងវិញ និងទាញយកមាត្រាសំខាន់ៗមួយចំនួន ពាក់ព័ន្ធនឹងតួនាទីរបស់អាជ្ញាធរសមត្ថកិច្ច ដែលត្រូវបានកំណត់នៅក្នុងអនុក្រឹត្យលេខ០៣ និងការផ្តល់នីតិសម្បទាជាមន្ត្រីនគរបាលយុត្តិធម៌ ដែលបានចែងនៅក្នុងច្បាប់ ទើបប្រកាសឲ្យប្រើប្រាស់នេះ ដើម្បីជាការរុញបន្ថែមជូនកម្លាំងប្រតិបត្តិការឲ្យបានស្គាល់កាន់តែច្បាស់លើភារកិច្ចរបស់ខ្លួនចែងក្នុងច្បាប់។ 
មាត្រាសំខាន់ៗនៅក្នុងអនុក្រឹត្យ០៣ ចែងថា
*មាត្រា៦៖ ស្នងការនគរបាលរាជធានី ខេត្ត និងអធិការនគរបាលក្រុង ស្រុក ខណ្ឌ មានតួនាទីជាសេនាធិការជូនអភិបាល នៃគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ លើការរៀបចំធ្វើផែនការ និងដឹកនាំគ្រប់គ្រងប៉ុស្តិ៍ នគរបាលរដ្ឋបាលឃុំ សង្កាត់ ក្នុងការអនុវត្តផែនការការងារគ្រប់គ្រងការស្នាក់នៅតាមទីតាំងរស់នៅប្រមូលផ្តុំកងដែនសមត្ថកិច្ចរបស់ខ្លួន។
*មាត្រា៨៖ ស្នងការនគរបាលរាជធានី ខេត្ត និងអធិការនគរបាលក្រុង ស្រុក ខណ្ឌ ត្រូវធ្វើជាសេនាធិការជូនអភិបាល នៃគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ រៀបចំធ្វើផែនការ និងដឹកនាំគ្រប់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់ អនុវត្តផែនការការងារត្រួតពិនិត្យរដ្ឋបាល ដើម្បីរក្សាសន្តិសុខសុវត្ថិភាពនៅតាមទីតាំងរស់នៅប្រមូលផ្តុំក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
*មាត្រា៩៖ ស្នងការនគរបាលរាជធានី ខេត្ត និងអធិការនគរបាលក្រុង ស្រុក ខណ្ឌ ត្រូវធ្វើការណែនាំដល់ប្រធានអង្គភាព ឬម្ចាស់ទីតាំងរស់នៅប្រមូលផ្តុំ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំ ក្នុងការផ្តល់របាយការណ៍អំពីចំនួនអ្នកស្នាក់នៅក្នុងទីតាំងរស់នៅប្រមូលផ្តុំរបស់ខ្លួន ឱ្យបានទៀងទាត់តាមពេលកំណត់។
ស្នងការនគរបាលរាជធានី ខេត្ត និងអធិការនគរបាលក្រុង ស្រុក ខណ្ឌ មានសមត្ថកិច្ចរៀបចំផែនការ ចុះត្រួតពិនិត្យគុណភាពប្រព័ន្ធការពារសន្តិសុខសុវត្ថិភាព នៃទីតាំងរស់នៅប្រមូលផ្តុំដើម្បីធានាឱ្យបាននូវសន្តិសុខសុវត្ថិភាពរបស់ ប្រជាពលរដ្ឋដែលស្នាក់នៅតាមទីតាំងនោះ។
*មាត្រា១០៖ ស្នងការនគរបាលរាជធានី ខេត្ត និងអធិការនគរបាលក្រុង ស្រុក ខណ្ឌ មានសិទ្ធិកំណត់ឱ្យគ្រឹះស្ថានឯកជន និង/ឬភ្នាក់ងារផ្តល់សេវាសន្តិសុខឯកជន ដែលទទួលខុសត្រូវក្នុងការផ្តល់ សេវាសន្តិសុខនៅក្នុង ទីតាំងរស់នៅប្រមូលផ្តុំ ត្រូវផ្តល់កិច្ចសហការរាយការណ៍ពីមុខសញ្ញាសង្ស័យដែលអាចនឹងបង្កគ្រោះថ្នាក់ និង/ឬមុខសញ្ញាដែលមានការចង្អុលបង្ហាញពីអាជ្ញាធរមានសមត្ថកិច្ច។
អាជ្ញាធរមានសមត្ថកិច្ចត្រូវសហការជាមួយសមត្ថកិច្ចជំនាញពាក់ព័ន្ធក្នុងការចុះត្រួតពិនិត្យគុណភាពប្រព័ន្ធការពារសន្តិសុខសុវត្ថិភាពនៅតាមទីតាំងរស់នៅប្រមូលផ្តុំឱ្យបានទៀងទាត់តាមពេលកំណត់។
នៅក្នុងច្បាប់ «ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ខ្ញុំសូមច្បិចយកមាត្រា៤ មកចែកចាយឡើងវិញចំពោះការផ្តល់នីតិសម្បទាជាមន្ត្រីនគរបាលយុត្តិធម៌។
*មាត្រា៤៖ ការផ្តល់នីតិសម្បទាជាមន្ត្រីនគរបាលយុត្តិធម៌
មន្ត្រីរាជការទទួលបន្ទុកការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដែលបម្រើការងារក្នុងយន្តការដែលត្រូវបានបង្កើតឡើងតាមមាត្រា៣ (យន្តការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា) នៃច្បាប់នេះ ទទួលបាននីតិសម្បទាជាមន្ត្រីនគរបាលយុត្តិធម៌ ដើម្បីពិនិត្យ ស៊ើបអង្កេត និងស្រាវជ្រាវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសផ្សេងទៀតដែលមានចែងក្នុងច្បាប់នេះ ដោយអនុវត្តស្របតាមក្រមនីតិវិធី ព្រហ្មទណ្ឌ។
ការផ្តល់នីតិសម្បទាជាមន្ត្រីនគរបាលយុត្តិធម៌ដល់មន្ត្រីរាជការបម្រើការងារក្នុងយន្តការនេះ ត្រូវធ្វើឡើងដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។ ការធ្វើសម្បថ និងការអនុវត្តការងាររបស់មន្ត្រីនគរបាលយុត្តិធម៌ ត្រូវអនុវត្តស្របតាមក្រមនីតិវិធីព្រហ្មទណ្ឌ។

តាំង គីមឡេង
បទឈប់បាញ់​ រយៈពេល៤ខែហើយ ពលរដ្ឋខ្មែរភៀសសឹក ៣៣៩៤២នាក់មិនទាន់អាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងវិញព្រោះយោធាថៃរារាំង ដាក់បន្លាលួស ទូកុងតឺន័រ បំផ្លាញផ្ទះ ផ្ទុយពីកិច្ចព្រមព្រៀង។

ទូរទស្សន៍ PNN នឹ​ងត្រូវ​បិទទ្វារជា​ផ្លូវការ​​ចាប់​ពី​ថ្ងៃទី០១ ខែឧសភា ឆ្នាំ ២០២៦ ខាងមុខនេះហើយ ដោយត្រូវជម្រាបលា​ទស្សនិកជារៀងរហូត

ប្រទេសថៃ កំពុងប្រជុំ សិក្ខាសាលា ៗ រើសទ័ពរាល់ថ្ងៃ ចល័តទ័ពរាល់ថ្ងៃ ទៅខាងជើងផង ទៅភាគត្បូងផង មកភាគខាងកើតជាមួយកម្ពុជា ទៅភាគខាងលិចជាមួយភូមារផង និងត្រៀមបង្រ្កាបការបះបោរផ្ទៃក្នុងនៅ ថៃភាគកណ្តាលផង។ បងប្អូនខ្មែរចូលចិត្តតែយករូបភាពទ័ពថៃ ថាគេត្រៀមធ្វើសង្រ្គាមជាមួយតែ កម្ពុជា !! តាមពិត សៀមវាត្រៀមជុំទិស ដូចជា រូបភាពនេះ នៅភាគខាងត្បូង (ថៃឥស្លាម) កំពុងចែក ០៣ ក្រុមធំៗ គឺក្រុមផ្តាច់ខ្លួនចូលជាមួយ ម៉ាឡេស៊ី ក្រុមប្រកាសឯករាជ្យ និង ក្រុមគាំទ្រ ថៃចូលជាមួយថៃឬ ហៅថា របបថៃឥស្លាម។ រូបថតនេះជាក្រុមមេដឹកនាំសាសនា មន្រ្តីធំៗដែលគាំទ្រ ថៃ។

KCB News
ចាក់ដីលើកទង់ហើយប៉ៃលិន តែអាជ្ញាធរខ្មែរនៅតំបន់នោះចេញមកប្រកាស់ថា គ្មានការឈ្លានពានពីថៃទេនៅព្រំដែនខេត្តលិន ???????

Room Video and UNTAC អ៊ុនតាក់
ផុសច្រើនដងហើយមិនសូវមានអ្នកស៊ែរទេ 😭
ភាគច្រើនកូនខ្មែរមិនសូវដឹងទេ ហេតុអ្វីពួកគេមិនចាប់អារម្មណ៍ពីទឹកដីខ្លួនចឹង 😭
នេះជារូបភាពភស្តុតាងដែលទាហានសៀមឈ្លានពានចូលកាន់កាប់កន្លែងឈរជើងលើទឹកដីកម្ពុជា
ភ្នំទ្រព្យជារបស់ខ្មែរ យោងតាមផែនទី បារាំង-សៀម ឆ្នាំ 1904-1907 ផែនទីខ្នាត 🌍 1/200000 ក្រោយបញ្ជប់សង្រ្គាមលោកលើកទី។
ផែនទីថៃ 1/50000 ជាផែនទីដែលថៃគូសដោយខ្លួនឯង អន្ដរជាតិមិនទទួលស្គាល់ទេ នេះមូលហេតុដែលមិនទៅតុលាការអន្ដរជាតិ ICJ 🥹😔😭🇰🇭🙏


No comments:

Post a Comment