នៅថ្ងៃទី២ ខែមិថុនា ​ឆ្នាំ ២០២៦ នេះ កម្ពុជាផ្ញើលិខិតផ្លូវការទៅកាន់ប្រទេសថៃ និងអគ្គលេខាធិការ UN ដើម្បីចាប់ផ្ដើមដំណើរការយន្តការផ្សះផ្សាដោយបង្ខំ ក្រោមច្បាប់សមុទ្ររបស់UN។ សម្ដេចធិបតីថ្លែងក្នុងសារពិសេស។ កម្ពុជាបង្ហាញជំហររឹងមាំ លើសន្តិសុខសមុទ្រ និងការគោរពច្បាប់អន្តរជាតិ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម សុខ ស៊ីផាន់ណា ទេសរដ្ឋមន្ត្រី និងជា បេសកជនពិសេស របស់សម្ដេចអធិបតីនាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួម និងថ្លែងបទអន្តរាគមន៍ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្រោមប្រធានបទ " ការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ពាក់ព័ន្ធនឹងសន្តិសុខសមុទ្រ ក្នុងរនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានសង្កត់ធ្ងន់លើសារៈសំខាន់នៃផ្លូវទឹក ដែលមានសុវត្ថិភាព និងសន្តិសុខ ដែលជាសរសៃឈាមដ៏សំខាន់ សម្រាប់សន្តិភាព សុវត្ថិភាព អន្តរជាតិស្ថេរភាពសេដ្ឋកិច្ចសកល និងការអភិវឌ្ឍប្រកបដោយចេរភាព ដើម្បីឆ្លើយតបទៅនឹងការគម្រាមគំហែងដែលកំពុងកើតឡើងចំពោះសន្តិសុខសមុទ្រ ឯកឧត្តមទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានបង្ហាញនូវអតិភាពសំខាន់ៗចំនួនបី រួមមាន៖ទី១៖ដោះស្រាយវិវាតដោយសន្តិវិធីរាល់វិវាទសមុទ្រ​ត្រូវតែដោះស្រាយតាមរយៈការសន្ទនានិងការទូត​កម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍សេរីភាពនៃការធ្វើនាវាចរ​និងការឆ្លងកាត់ដោយស្របច្បាប់​ដែលត្រូវតែគោរពឲ្យបានពេញលេញស្របតាមច្បាប់អន្តរជាតិទៀតជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ 1982 UNCLOS។ ទី2 បង្កើនជំនួយបច្ចេកទេសនិងការកសាងសមត្ថភាព​ឯកឧត្តមទេសរដ្ឋមន្ត្រី​បានអំពាវនាវឲ្យមានការពន្លឿន ឲ្យមានការគាំទ្របន្ថែម​ដល់បណ្ដារដ្ឋជាប់សមុទ្រដែលកំពុងអភិវឌ្ឍលើផ្នែកអនុវត្តច្បាប់សមុទ្រ​សន្តិសុខកំពង់ផែ​និងនាវាចរ ការយល់ដឹងអំពីដែនសមុទ្រ​និងការចែករំលែកព័ត៌មានឲ្យបានទាន់ពេលវេលាដើម្បីទប់ស្កាត់បញ្ហាប្រឈមនានាឲ្យមានប្រសិទ្ធភាពទី3 វិធីសាស្រ្តរួមបញ្ចូលគ្នានិងការបង្ការ ក្រុមប្រឹក្សាសន្តិសុខ គួរតែអនុវត្តវិធីសាស្រ្ត ដែលបង្កើតភាពធន់ក្នុងរយៈពេលវែង ដោយផ្អែកលើបរិយាប័ននិងសន្តិភាពជាមួយច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខស៊ីផាន ណា ក៏បានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការការពារច្បាប់អន្តរជាតិនិងជម្រុញការសន្ទនាដោយសន្តិវិទ្យុ ពង្រឹងសន្តិសុខសមុទ្រជាពិសេសការប្រយ័ត្ត ប្រឆាំង និងបទល្មើសឆ្លងដែន កម្ពុជានៅតែបន្តស្វាគមន៍នាវាបរទេសមកកាន់មូលដ្ឋានទ័ពជើងទឹករាម ដែលបានធ្វើទំនើបកម្មរបស់ខ្លួនសម្រាប់ការធ្វើសមយុទ្ធរួមគ្នា ការផ្ដល់ជំនួយមនុស្សធម៌និងកិច្ចសហប្រតិបត្តិការ ក្នុងគោលបំណងប្រយុទ្ធប្រឆាំងនិងនិងបទល្មើសផ្សេងៗ ឯកឧត្តម សុខ ស៊ីផាន់ណា បានបញ្ជាក់ពីថាការផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀង UNCLOS (UNCLOS)និងBBNJ នាពេលកន្លងមក គឺជាសក្ខីភាព បង្ហាញពីការប្តេជ្ញាចិត្ត មិនងាករា របស់កម្ពុជា ចំពោះសណ្ដាប់ធ្នាប់សមុទ្រដែលផ្អែកលើច្បាប់ និង ការគ្រប់គ្រងធានធានសមុទ្រដោយការទទួលខុសត្រូវ៕

Monday, March 23, 2026

ព្រំដែន កម្ពុជា ថៃ--ថ្ងៃទី ២៣ ខែ មិនា ឆ្នាំ២០២៦

 NS News
អាចជាដំណឹងល្អ! យប់នាថ្ងៃទី២២ ខែមីនា នៅឯរដ្ឋធានីវ៉ាស៊ីនតោន រដ្ឋបាលសហរដ្ឋអាម៉េរិករបស់លោកតាត្រាំបានរៀបចំរួចជាស្រេចនូវសេចក្តីព្រាង "កិច្ចព្រមព្រៀងសន្តិភាព" ដើម្បីបញ្ចប់សង្គ្រាមជាមួយអុីរ៉ង់។ ក្របខ័ណ្ឌបឋមនានានៅក្នុងកិច្ចព្រមព្រៀងរួមមាន៖ 
១) អុីរ៉ង់ចាំបាច់មិនត្រូវមានកម្មវិធីផលិតកាំជ្រួចមីស៊ីលរយៈពេល ៥ ឆ្នាំ។
២) អុីរ៉ង់ត្រូវបានហាមឃាត់ទាំងស្រុងនូវការបង្កើនសារធាតុអ៊ុយរ៉ាញ៉ូម (Zero enrichment)
៣) អុីរ៉ត្រូវតែលុបចោលនូវកម្មវិធីអភិវឌ្ឍរ៉េអាក់ទ័រនុយក្លេអ៊ែរនានានៅមជ្ឈមណ្ឌល Natanz, Isfahan និង Fordow។
៤) អុីរ៉ង់ត្រូវតែអនុញ្ញាតឱ្យមានការត្រួតពិនិត្យពីមជ្ឈដ្ឋានខាងក្រៅឱ្យបានម៉ត់ចត់លើការសាងសង់នានា និងប្រតិបត្តិការឧបករណ៍នានា (centrifuge) ទាក់ទងនឹងការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ។
៥) អុីរ់ង់ត្រូវតែយល់ព្រមលើកិច្ចព្រមព្រៀងគ្រប់គ្រងអាវុធជាមួយប្រទេសនានាក្នុងតំបន់ ដោយកំណត់ចម្ងាយមីស៊ីលមិនលើសពី១០០០ គីឡូម៉ែត្រ។
៦) អុីរ៉ង់ចាំបាច់ត្រូវតែបញ្ឈប់ការផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់ក្រុមជ្រុលនិយមនៅក្នុងតំបន់។

ពូ ភ័ក្រ្ត    · Follow 2d  · 🚨 ស្គាល់អ៊ីរ៉ង់ច្បាស់នៅ? ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បានរាយការណ៍ថា យោធាអ៊ីរ៉ង់បានបា,.ញ់ទម្លាក់យន្តហោះចម្បាំងបំបាំងកាយ F-35 របស់អ៊ីស្រាអែលចំនួនបួនគ្រឿងដោយប្រើប្រាស់ប្រព័ន្ធការពារដែនអាកាសដែលផលិតដោយអឺរ៉ង់🇮🇷💪

អឺរ៉ង់បាញ់យន្តហោះ F-35 ធ្លាក់ចំនួន​ ០៤ គ្រឿង។ អាមេរិកប្រើប្រាស់យន្តហោះសរុបប្រមាណ ៣០០ គ្រឿងដើម្បីធ្វើសង្រ្គាមលើកនេះ អីស្រាអែល ប្រើយន្តហោះធុន F-35 ចំនួន ៧៥ គ្រឿង ដូច្នេះគេមិនដឹងថា យន្តហោះ F-35 ដែលត្រូវបានកកំទេចនោះជារបស់ទ័ពអាមេរិក ឬ អ៊ីស្រាអែល? គេគ្រាន់តែដឹកថា អឺរ៉ង់ប្រើកាំជ្រួចធុន AD 08 ។ យន្តហោះ F-35 មានតម្លៃសរុបប្រមាណ ២០០ លានដុល្លា/គ្រឿង។

TEA Seiha/ទៀ សីហា   1h  · #អរគុណសន្តិភាព🇰🇭  ពិធីប្រកាសតែងតាំងមុខតំណែងនាយទាហាននៃកងយោធពលខេមរភូមិន្ទ ជូនឯកឧត្តម ឧត្តមសេនីយ៍ទាំង៥រូប ត្រូវបានតែងតាំងមុខតំណែងជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស និងនាយក នាយក-ដ្ឋានបុគ្គលិក ក្រសួងការពារជាតិ៕ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ | ទីស្ដីការក្រសួងការពារជាតិ #កម្ពុជា #Cambodia -អរគុណសន្តិភាព ! -អរគុណនយោបាយឈ្នះឈ្នះ ! -ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបតិ្តករ នយោបាយ ឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ !

អង្គការសហប្រជាជាតិ ថ្កោលទោស ប្រធានាធិបតីអាមេរិក ដូណលត្រាំ រឿងសង្រ្គាមនៅ តំបន់អារ៉ាប់។ គួរបញ្ជាក់ថា អង្គការសហប្រជាជាតិ គឺជា កម្លាំងរបស់ ពួក អឺរ៉ុប នេះជាមូលហេតុដែល អាមេរិក មិនត្រូវគ្នាជាមួយ UN និង ពួកអឺរ៉ុប។ ដោយសារ​ អាមេរិក អឺរ៉ុបកំពុងមានសង្រ្គាម វិវាទជាមួយ គ្នា បានជា ការប្តឹងទៅ តុលាការ ICJ ICC មិនត្រូវបានគេ ដោះស្រាយភ្លាមៗឡើយ  គឺមានតែ ការធ្វើសង្រ្គាម និងការរង់ចាំ ពេលណាសង្រ្គាមចប់ ៕
បណ្ឌិត សេង សារី
យោងតាម​ AJ Jazeera កម្ពុជាបាននាំមុខលំដាប់ទី​ ១​ នៃការកេីនឡេីងតំលៃប្រេង​រហូតដល់ជិត​ ៧០%​ អំឡុងសង្គ្រាមនៅអ៉ីរ៉ង់​។ 
នេះជាសូចនាករមួយផ្សេងទៀត​ ដែលអាចវាស់វែងសមត្ថភាពដឹកនាំរបស់លោកហ៊ុន​ ម៉ាណែត​ ក្នុងការដោះស្រាយបញ្ហាបន្ទាន់​ និងជាយថាហេតុ។

Khan Chansophal TV Live Show
ជប៉ុន ប្រាប់អាមេរិកថា៖ សម្ពន្ធ័ភាពជារឿងចាំបាច់ តែអត់ប្រេងប្រើ ប្រជាជនខ្ញុំនិង ពិបាក ។ 
ជប៉ុន🇮🇷🇨🇳 ជប៉ុនយល់ព្រមបង់ប្រាក់ជាប្រាក់យន់ចិន ដើម្បីទិញប្រេងពីអ៊ីរ៉ង់៖ ប្រាក់ដុល្លារមើលមិនឃើញទេ
⛽ សម្ព័ន្ធមិត្តប្រវត្តិសាស្ត្ររបស់សហរដ្ឋអាមេរិក ដែលទិញប្រេងពីប្រទេសដែលសហរដ្ឋអាមេរិកកំពុងទម្លាក់គ្រាប់បែក ជារូបិយប័ណ្ណរបស់ប្រទេសចិន។ នោះហើយជាអ្វីដែលកំពុងកើតឡើងនៅពេលនេះ។ ជប៉ុនបានយល់ព្រមបង់ប្រាក់ឱ្យអ៊ីរ៉ង់ជាប្រាក់យន់ចិន ដើម្បីឱ្យកប៉ាល់របស់ខ្លួនអាចឆ្លងកាត់ច្រកសមុទ្រហ័រមូសបានដោយសុវត្ថិភាព។
🧭 រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានបញ្ជាក់ប្រាប់សារព័ត៌មាន Kyodo News របស់ជប៉ុនថា៖ «ច្រកសមុទ្រនេះបើកចំហ។ វាត្រូវបានបិទសម្រាប់តែកប៉ាល់ដែលជាកម្មសិទ្ធិរបស់សត្រូវរបស់យើងប៉ុណ្ណោះ។ ចំពោះប្រទេសដទៃទៀត កប៉ាល់អាចឆ្លងកាត់បាន»។ លក្ខខណ្ឌរបស់ទីក្រុងតេអេរ៉ង់គឺច្បាស់លាស់៖ ប្រតិបត្តិការត្រូវតែធ្វើឡើងជាប្រាក់យន់ មិនមែនប្រាក់ដុល្លារទេ។
📊 ជប៉ុនមិនមានកន្លែងសម្រាប់ធ្វើសមយុទ្ធទេ។ វាពឹងផ្អែកលើឈូងសមុទ្រពែរ្សសម្រាប់ 95% នៃការនាំចូលប្រេងរបស់ខ្លួន។ វាត្រូវបញ្ចេញប្រេងចំនួន 80 លានបារ៉ែលពីទុនបម្រុងយុទ្ធសាស្ត្ររបស់ខ្លួនចាប់ពីថ្ងៃទី 16 ខែមីនា ដោយសារតែច្រកសមុទ្រនេះត្រូវបានបិទយ៉ាងមានប្រសិទ្ធភាពចំពោះចរាចរណ៍អន្តរជាតិអស់រយៈពេលជាច្រើនសប្តាហ៍មកហើយ។
🔀 រូបភាពទាំងមូលគឺគួរឱ្យភ្ញាក់ផ្អើលណាស់៖ ប្រទេស G7 ដែលជាសម្ព័ន្ធមិត្តយោធារបស់ទីក្រុងវ៉ាស៊ីនតោន បង់ប្រាក់ជារូបិយប័ណ្ណរបស់គូប្រជែងយុទ្ធសាស្ត្ររបស់អាមេរិក ដើម្បីទទួលបានប្រេងពីប្រទេសដែលអាមេរិកកំពុងទម្លាក់គ្រាប់បែក។ ខណៈពេលដែលលោក Trump ទាមទារឱ្យជប៉ុនបញ្ជូននាវាចម្បាំងដើម្បីបើកច្រកសមុទ្រ Hormuz ឡើងវិញដោយកម្លាំង។
📌 អ៊ីរ៉ង់បានប្រែក្លាយច្រកសមុទ្រទៅជាឧបករណ៍ភូមិសាស្ត្រនយោបាយ។ ហើយនៅលើឧបករណ៍នោះ ប្រាក់ដុល្លារមិនត្រូវបានរកឃើញទេ។

No comments:

Post a Comment