នៅថ្ងៃទី២ ខែមិថុនា ​ឆ្នាំ ២០២៦ នេះ កម្ពុជាផ្ញើលិខិតផ្លូវការទៅកាន់ប្រទេសថៃ និងអគ្គលេខាធិការ UN ដើម្បីចាប់ផ្ដើមដំណើរការយន្តការផ្សះផ្សាដោយបង្ខំ ក្រោមច្បាប់សមុទ្ររបស់UN។ សម្ដេចធិបតីថ្លែងក្នុងសារពិសេស។ កម្ពុជាបង្ហាញជំហររឹងមាំ លើសន្តិសុខសមុទ្រ និងការគោរពច្បាប់អន្តរជាតិ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម សុខ ស៊ីផាន់ណា ទេសរដ្ឋមន្ត្រី និងជា បេសកជនពិសេស របស់សម្ដេចអធិបតីនាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួម និងថ្លែងបទអន្តរាគមន៍ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្រោមប្រធានបទ " ការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ពាក់ព័ន្ធនឹងសន្តិសុខសមុទ្រ ក្នុងរនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានសង្កត់ធ្ងន់លើសារៈសំខាន់នៃផ្លូវទឹក ដែលមានសុវត្ថិភាព និងសន្តិសុខ ដែលជាសរសៃឈាមដ៏សំខាន់ សម្រាប់សន្តិភាព សុវត្ថិភាព អន្តរជាតិស្ថេរភាពសេដ្ឋកិច្ចសកល និងការអភិវឌ្ឍប្រកបដោយចេរភាព ដើម្បីឆ្លើយតបទៅនឹងការគម្រាមគំហែងដែលកំពុងកើតឡើងចំពោះសន្តិសុខសមុទ្រ ឯកឧត្តមទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានបង្ហាញនូវអតិភាពសំខាន់ៗចំនួនបី រួមមាន៖ទី១៖ដោះស្រាយវិវាតដោយសន្តិវិធីរាល់វិវាទសមុទ្រ​ត្រូវតែដោះស្រាយតាមរយៈការសន្ទនានិងការទូត​កម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍សេរីភាពនៃការធ្វើនាវាចរ​និងការឆ្លងកាត់ដោយស្របច្បាប់​ដែលត្រូវតែគោរពឲ្យបានពេញលេញស្របតាមច្បាប់អន្តរជាតិទៀតជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ 1982 UNCLOS។ ទី2 បង្កើនជំនួយបច្ចេកទេសនិងការកសាងសមត្ថភាព​ឯកឧត្តមទេសរដ្ឋមន្ត្រី​បានអំពាវនាវឲ្យមានការពន្លឿន ឲ្យមានការគាំទ្របន្ថែម​ដល់បណ្ដារដ្ឋជាប់សមុទ្រដែលកំពុងអភិវឌ្ឍលើផ្នែកអនុវត្តច្បាប់សមុទ្រ​សន្តិសុខកំពង់ផែ​និងនាវាចរ ការយល់ដឹងអំពីដែនសមុទ្រ​និងការចែករំលែកព័ត៌មានឲ្យបានទាន់ពេលវេលាដើម្បីទប់ស្កាត់បញ្ហាប្រឈមនានាឲ្យមានប្រសិទ្ធភាពទី3 វិធីសាស្រ្តរួមបញ្ចូលគ្នានិងការបង្ការ ក្រុមប្រឹក្សាសន្តិសុខ គួរតែអនុវត្តវិធីសាស្រ្ត ដែលបង្កើតភាពធន់ក្នុងរយៈពេលវែង ដោយផ្អែកលើបរិយាប័ននិងសន្តិភាពជាមួយច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខស៊ីផាន ណា ក៏បានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការការពារច្បាប់អន្តរជាតិនិងជម្រុញការសន្ទនាដោយសន្តិវិទ្យុ ពង្រឹងសន្តិសុខសមុទ្រជាពិសេសការប្រយ័ត្ត ប្រឆាំង និងបទល្មើសឆ្លងដែន កម្ពុជានៅតែបន្តស្វាគមន៍នាវាបរទេសមកកាន់មូលដ្ឋានទ័ពជើងទឹករាម ដែលបានធ្វើទំនើបកម្មរបស់ខ្លួនសម្រាប់ការធ្វើសមយុទ្ធរួមគ្នា ការផ្ដល់ជំនួយមនុស្សធម៌និងកិច្ចសហប្រតិបត្តិការ ក្នុងគោលបំណងប្រយុទ្ធប្រឆាំងនិងនិងបទល្មើសផ្សេងៗ ឯកឧត្តម សុខ ស៊ីផាន់ណា បានបញ្ជាក់ពីថាការផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀង UNCLOS (UNCLOS)និងBBNJ នាពេលកន្លងមក គឺជាសក្ខីភាព បង្ហាញពីការប្តេជ្ញាចិត្ត មិនងាករា របស់កម្ពុជា ចំពោះសណ្ដាប់ធ្នាប់សមុទ្រដែលផ្អែកលើច្បាប់ និង ការគ្រប់គ្រងធានធានសមុទ្រដោយការទទួលខុសត្រូវ៕

Tuesday, April 7, 2026

ព្រំដែន កម្ពុជា ថៃ--ថ្ងៃទី ៧ ខែ មេសា ឆ្នាំ២០២៦

 Chan Born 4h  · Shared with Public អឺរ៉ង់៖ នៅអាមេរិកគេបានផ្សព្វផ្សាយអំពីប្រតិបត្តិការសង្រ្គាះពីឡុតដែលជាចំណាប់ខ្មាំង នៅក្នុងទឹកដី អឺរ៉ង់ ដោយការប្រើប្រាស់ឧបករណីចាប់សញ្ញាទីតាំង ដើម្បីរុករក និងសង្រ្គោះចំណាប់ខ្មាំង Combat Survivor Evader Locator (CSEL)។ ឧបរណ៍នេះស្ថិតនៅលេខរៀងទី១ ចំណោម ១៦ ប្រភេទនៃឧបករណ៍បំពាក់លើយោធា។ វាមានលំនាំរបៀបជា អាយកូមដែរ ដែល ប្រតិបត្តិករ មិនចាំបាច់និយាយស្តី គ្រាន់តែ លើកដៃទះទ្រូង ឬ ស្មា ចំប៊ូតុង សុំជំនួយ Help នោះសញ្ញានឹងត្រូវបានបញ្ជូនចេញទៅ ស្ថានីយ័ចារកម្មដែលបង្កប់នៅ តំបន់នោះ រួច ស្ថានីយ៍នេះនឹងបញ្ជូនបន្តទៅ ផ្កាយរណបចារកម្មយោធា បន្ទាប់គេនឹងបញ្ជូន កងសង្រ្គោះរាប់រយនាក់ មានទាំងកងយន្តហោះចម្បាំង កងឧទ្ធម្ភាចក្រតូចៗ កងនាវាចម្បាំង កងកម្មុង់ដូប្រយុទ្ធ កងកុម្មុងដូបញ្ឆោត....។ ការផ្សព្វផ្សាយឧបករណ៍សង្រ្គោះចំណាប់ខ្មាំងនេះ គឺជា ពត៍មានក្លែងក្លាយរបស់អាមេរិក ដើម្បីឲ្យមហាជនចាប់អារម្មណ៍រឿងឧបករណ៍ទំនើប រួចបំភ្លេច កងទ័ពសើបការណ៍ប្រដាប់អាវុធដែលកំពុងលាក់ខ្លួននៅតាមព្រៃភ្នំ ស្រុកភូមិប្រទេសអឺរ៉ុង។ យោងតាមផែនទី ឃើញមានការប្រយុទ្ធគ្នាសាហាវណាស់ ពីព្រោះត្រូវ បញ្ឆោតគ្នាចុះឡើងៗ និងការចល័តទ័ព ចូលទៅព្រំដែន ប៉ាគីស្ថាន​ អឺរ៉ង់ ដើម្បី ហែកទ័ពអឺរ៉ង បង្វែរសមរភូមិ...

Chan Born
ពេលដើរជួបជាមួយ គ្រួសារឬមនុស្សដែលនិយាយបែបនេះ តើយើងតបបែបណា? គេរអ៊ូរថា លុយអំណោយច្រើន តែ..កូនគាត់អត់បាន...ខ្ញុំពន្យល់ថា យើងធ្វើការជាក្រុម Team Work ចំនួន ១០ នាក់ ចុះបើសិនមានអំណោយចែកមក តែឈ្មោះខ្ញុំម្នាក់ឯង សួរអ្នកផ្សេងគេអន់ចិត្តដែរអត់? យើងអាចជួយគ្នាទេ?...

ស៊ីស៊ីថាមស៍
អ្នកច្បាប់ថៃ ដាក់ពាក្យបណ្ដឹងប្តឹងមេក្រុមជ្រុលនិយមថៃ កាន់ ចមផ្លាំង ទៅក្រសួងការពារជាតិថៃ ដើម្បីស៊ើបអង្កេតប្រមូលលុយក្នុងជម្លោះព្រំដែនជាមួយកម្ពុជា
ថៃ៖ លោក សុនធីយ៉ា សាវ៉ាសឌី អតីតទីប្រឹក្សាប្រធានគណៈកម្មាធិការច្បាប់ថៃ បានដាក់លិខិតមួយច្បាប់ទៅកាន់រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ ដោយស្នើសុំឱ្យបញ្ចប់ការគាំទ្រសកម្មភាពរបស់លោក «កាន់ ចមផ្លាំង » នៅតំបន់ព្រំដែនថៃ-កម្ពុជា។ លោកក៏ទាមទារឱ្យមានការស៊ើបអង្កេតលើការប្រើប្រាស់មូលនិធិមូលនិធិ និងការបង្កើតវិធានការត្រួតពិនិត្យលោកផ្ទាល់ ដើម្បីការពារការជ្រៀតជ្រែកក្នុងប្រតិបត្តិការរបស់យោធា។

សង្រ្គាមរថក្រោះនៅអ៊ុយក្រែន៖ គេឃើញមានការ រិះគន់ផង ការសរសើរផងអំពី សង្រ្គាមរថក្រោះនៅប្រទេសអ៊ុយក្រែន។ សង្រ្គាមរថក្រោះ The Combat Tank Warfare ជាប្រភេទសង្រ្គាមដែលគេយក រថក្រោះចូលប្រយុទ្ធជាមួយរថក្រោះផ្ទាល់ ដោយគ្មាន កងថ្មើរជើងចូលទៅ រត់អម ការពាររថក្រោះទេ !។ សង្រ្គាមរថក្រោះ ដែលមេបញ្ជាការសមរភូមិ ត្រូវជីកប្រឡាយទឹក ១ ខ្សែ ប្រវែង ប្រមាណ ២ គម រួចគេ ទុកផ្លូវសម្រាប់ បើករត់ ពេលណា ច្បាំងចាញ់គេ ត្រូវ រត់មកចូលកន្លែងដើមយើងវិញ ដោយមាន កងទាហានបង្កប់ខ្លួនក្នុងដី ចាំបាញ់ការពារ ធ្វើបែបនេះ រថក្រោះមិនសូវជា បាតបង់ច្រ់ើនទេ។ តែ អ្វីដែលគេរិះគន់ កងទ័ពអ៊ុយក្រែន ត្រង់ថា យករថក្រោះអាមេរិក ទំនើបៗ ទៅ កែច្នៃ បែបណា ឡានតិចទៅ បែប រថក្រោះតិចទៅ រូចបើកលើផ្លូវ ដូចឡាន ធ្វើឲ្យកងទ័ពដ្រូនរុស្សី វាយប្រហារ កំទេចរថក្រោះតម្លៃរាប់លានដុល្លា និង ទាហានស្លាប់ ៥១ នាក់។ ខាងកងទ័ពអ៊ុយក្រែន តបថា គេកែច្នៃពីព្រោះជាសិទ្ធិរបស់គេ ការពារទ័ពគេ មិនបះពាល់កិត្តិយសរថក្រោះអាមេរិក ៕


ព្រះរាជាណាចក្រកម្ពុជា ជាតិ សាសនា ព្រះមហាក្សត្រ
រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន លេខ ០០៥/២៦១៦-ប្រព
សេចក្តីប្រកាសព័ត៌មាន
រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន មានកិត្តិយសសូមជម្រាបជូនជនរួមជាតិ និងសាធារណជនជាតិ-អន្តរជាតិទាំងអស់ឱ្យបានជ្រាបថា កន្លងមក គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ភាគីកម្ពុជា បានបញ្ជូនកំណត់ទូតជាច្រើនលើកទៅគណៈកម្មការ JBC ភាគីថៃ ដើម្បីស្នើរៀបចំកិច្ចប្រជុំពិសេសរបស់ គណៈកម្មការ JBC ប៉ុន្តែភាគីថៃបានឆ្លើយតបដោយស្នើលើកពេលជាបន្តបន្ទាប់ ក្រោមហេតុផលរង់ចាំ នីតិវិធីផ្ទៃក្នុងដើម្បីតែងតាំងសមាសភាព JBC ថ្មីរបស់ខ្លួន ក្រោយពីគណៈរដ្ឋមន្ត្រីថៃថ្មីត្រូវបានបង្កើតឡើង។
គណៈកម្មការ JBC ភាគីកម្ពុជា បានស្នើសាជាថ្មីទៅគណៈកម្មការ JBC ភាគីថៃ តាមរយៈកំណត់ទូត ចុះថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ដើម្បីរៀបចំកិច្ចប្រជុំពិសេសបន្ទាន់ JBC និងជំរុញឱ្យបន្តអនុវត្តការងារ នៅលើដីជាក់ស្តែងដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក ក្នុងខ្លឹមសារដូចខាងក្រោម៖
១- ស្នើរៀបចំកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជា-ថៃ នៅកាលបរិច្ឆេទសមស្របណាមួយ ចន្លោះពីថ្ងៃទី១៧ ដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ នៅខេត្តសៀមរាប ស្របតាមស្មារតីនៃកំណត់ហេតុ កិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជា-ថៃ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ នៅខេត្តចន្ទបុរី។
២- ស្នើចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) នៃភាគីទាំងពីរចុះលើដីជាក់ស្តែង នៅកាលបរិច្ឆេទ សមស្របណាមួយ ចន្លោះពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ដើម្បីបន្តអនុវត្តការងារវាស់វែង និង បោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ 42-47 ស្ថិតក្នុងភូមិសាស្ត្រ ភូមិជោគជ័យនិងភូមិព្រៃចាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងនៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោល ព្រំដែនលេខ 52-59 ស្ថិតក្នុងភូមិសាស្ត្រស្រុកកំរៀង ខេត្តបាត់ដំបង ស្របតាមការព្រមព្រៀងគ្នានាពេល កន្លងមក។
៣- ស្នើចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) នៃភាគីទាំងពីរចុះលើដីជាក់ស្តែង នៅកាលបរិច្ឆេទ សមស្របណាមួយ ចន្លោះពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ដើម្បីសាងសង់ឡើងវិញនូវបង្គោល ព្រំដែនចំនួន១៥ តាមគំរូដើមបង្គោលជំនាន់បារាំង នៅទីតាំងដើមដែលភាគីទាំងពីរបានឯកភាពគ្នា។
៤- ស្នើចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) នៃភាគីទាំងពីរចុះលើដីជាក់ស្តែង នៅកាលបរិច្ឆេទ សមស្របណាមួយ ចន្លោះពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ដើម្បីវាស់វែងនិងបោះបង្គោល បណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ 33-37 (តំបន់បឹងត្រកួន), កំណាត់ខ្សែ ព្រំដែនចន្លោះបង្គោលព្រំដែនលេខ 14-17 (តំបន់អូរស្មាច់), តំបន់អានសេះ, តំបន់ថ្មដា និងតំបន់ព្រំដែន ផ្សេងទៀត ស្របតាមស្មារតីនៃកថាខណ្ឌទី៣ និងកថាខណ្ឌទី៤ នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេស លើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
៥- ស្នើចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) នៃភាគីទាំងពីរដើម្បីចុះវាស់វែងនិងខណ្ឌសីមាលើដី ជាក់ស្តែងនៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនដែលបានឯកភាពគ្នា (ខ្សែព្រំដែនដើរតាមផ្លូវទឹក និង ខ្សែព្រំដែនជាបន្ទាត់ត្រង់) នៅកាលបរិច្ឆេទសមស្របណាមួយ ចន្លោះពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ដោយអនុវត្តតាមស្មារតីនៃកំណត់ហេតុកិច្ចប្រជុំលើកទី៦ របស់គណៈកម្មការចម្រុះខណ្ឌសីមា ព្រំដែនគោក (JBC) កម្ពុជា-ថៃ ថៃ-កម្ពុជា ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។
៦- ស្នើរៀបចំកិច្ចប្រជុំក្រុមប្រតិបត្តិការ (OG) កម្ពុជា-ថៃ លើកទី១២ និងកិច្ចប្រជុំអនុគណៈកម្មការ បច្ចេកទេសចម្រុះព្រំដែន (JTSC) កម្ពុជា-ថៃ លើកទី៥ នៅអំឡុងសប្តាហ៍ទីមួយ ខែឧសភា ឆ្នាំ២០២៦។
ឆ្លៀតក្នុងឱកាសនេះ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន សូមបញ្ជាក់ជូនសាជាថ្មីដល់ជនរួមជាតិ និង ជនជាតិ-អន្តរជាតិទាំងអស់ឱ្យបានជ្រាបថា គណៈកម្មការ JBC ភាគីកម្ពុជា ប្រកាន់ជំហរ យ៉ាងម៉ឺងម៉ាត់ក្នុងការតវ៉ាប្រឆាំងយ៉ាងដាច់អហង្ការទៅនឹងសកម្មភាពឈ្លានពានកាន់កាប់ទឹកដីកម្ពុជា ដោយខុសច្បាប់របស់យោធាថៃ និងការបន្តធ្វើសកម្មភាពរំលោភបំពានលើបូរណភាពទឹកដីនិងអធិបតេយ្យ កម្ពុជា។ គណៈកម្មការ JBC ភាគីកម្ពុជា ប្រកាសមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែន ណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំង ទាំងពេលកន្លងមក ទាំងបច្ចុប្បន្ន និងអនាគត។
ទន្ទឹមនឹងនេះ គណៈកម្មការ JBC ភាគីកម្ពុជា ប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែន អន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញា បារាំង-សៀម ផែនទីដែលជាលទ្ធផលនៃការងារខណ្ឌសីមារបស់គណៈកម្មការកំណត់ព្រំដែនឥណ្ឌូចិន-សៀម និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម MOU ឆ្នាំ២០០០ TORឆ្នាំ២០០៣ ព្រមទាំងកិច្ចព្រមព្រៀងនិងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបាន ឯកភាពគ្នានាពេលកន្លងមក។
សេចក្តីដូចបានជម្រាបនិងបញ្ជាក់ជូនខាងលើ សូមជនរួមជាតិ និងសាធារណជនទាំងអស់ជ្រាប ជាព័ត៌មាន។
ថ្ងៃ អង ៥៥ ខែ៧៩
ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩
ខែ ចេញ ឆ្នាំ២០២៦
ធ្វើនៅរាជធានី រាជធានីភ្នំពេញ ថៃទី៧


អគារ Connexion(ជាន់ទី៣) វិធីកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ
Connexion (34 Floor), Koh Pich Street, Sangkat Tonle Bassac, Khan Chamkarmon, Phnom Penh
ទូរសព្ទលេខ : (+៨៥៥) ១០ ១៥៨ ៩៦៧ / (+៨៥៥) ១១ ៧៥១ ៧៩៣
Tel: (+855) 10:258 967/ (+855) 11 752 793

No comments:

Post a Comment