២៦ ធ្នូ ២០២៥៖ ថ្លែងប្រាប់អ្នកសារព័ត៌មាននាល្ងាចថ្ងៃទី២៦ ខែធ្នូនេះ នាយករដ្ឋមន្រ្តីចាំផ្ទះថៃលោក អានុទីន ឆានវីរៈគុល បានថ្លែងថា ថៃនឹងឯកភាពឈប់បាញ់ ៧២ម៉ោង ក្នុងកិច្ចប្រជុំGBCស្អែកនេះ ហើយប្រសិនបើរក្សាការមិនផ្ទុះអាវុធបាន នោះបទឈប់បាញ់នឹងត្រូវចាត់ទុកថាប្រសិទ្ធភាព។ បន្ទាប់ពីរក្សាការឈប់បាញ់ ៧២ ម៉ោងបាន លោក អានុទីន បានចង្អុលបង្ហាញទៀតថា ថៃនឹងព្រមវិលទៅអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ វិញ។ ក្រុមប្រឹក្សាសន្តិសុខជាតិ (NSC) បានសម្រេចបញ្ជូនរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ណាត់ថាក់ផុង ណាក់ផានិច ជាតំណាងឲឱ្យចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមជាមួយកម្ពុជានៅថ្ងៃស្អែក។ កិច្ចព្រមព្រៀងសំខាន់ពីរគឺ៖ បទឈប់បាញ់រយៈពេល ៧២ ម៉ោង រួមជាមួយនឹងការដោះលែងទាហានដែលបានចាប់ខ្លួនផងដែរ។ រយៈពេល ៧២ ម៉ោង គិតពីថ្ងៃទី ២៧ ធ្នូ ម៉ោង ១២ ០០ នាទី .ដល់ ២៩ ធ្នូ ម៉ោង ១២ ថ្ងៃត្រង់ដដែល...

Wednesday, March 4, 2026

ព្រំដែន កម្ពុជា ថៃ--ថ្ងៃទី ៤ ខែ មិនា ឆ្នាំ២០២៦

អាមេរិក អឺរ៉ង់ គំរាមគ្នាទៅវិញទៅមករឿង ប្រើអាវុធទំនើបៗ-- ការវាយប្រហារលើអ៊ីស្រាអែល គ្រាន់តែជាអាវុធធម្មតា ដែលមានប្រមាណ ៥០ គ្រាប់ក្នុង ១ ឈុត ដើម្បីកំទេចប្រព័ន្ធការពារអាកាស អ៊ីស្រាអែល ដូចជា Iron Dome..ជាដើម។ អ៊ីស្រាអែលក្តី អ៊ុយក្រែនក្តី ប្រទេសថៃ​នេះក្តី សុទ្ធតែប្រើប្រាស់ប្រព័ន្ធខែលការពារអាកាស តែមិនអាចការពារទីក្រុងបានឡើយ ដោយសារ គ្រាប់កាំជ្រួច មាន ២០ គ្រាប់ក្នុង១ កញ្ច្រែង តែ រាដានាំផ្លូវ នាំម្តងបានតែ ២ គ្រាប់គត់ ដូច្នេះ បើអ៊៉ឹង់ ឬ រុស្សី បាញ់ចូលម្តង ០១ គ្រាប់ ដែល ១គ្រាប់ បំបែកជា ០៦ គ្រាប់បន្ត រួច ០៦គ្រាប់ហ្នឹង បំបែកជា ១០ គ្រាប់ទៀត វាទៅជា ៦០​ គ្រាប់ ដូច្នេះ រាដាការពារអាកាស​ អាមេរិក អឺរ៉ុប អ៊ីស្រាអែលទៅ គ្មានបានការ។ ករណីមួយទៀត នៅពេលដែល អ៊ីស្រាអែល បាញ់កាំជ្រួចទៅលើលើ​ បុកគ្នាវាបង្កើតបានជាភ្លើង កំដៅខ្លាំង ពេលនោះ កាំជ្រួចនានានៅតំបន់នោះ វាបាញ់ដោយស្វ័យប្រវត្តិ ទៅលើមេឃ នាំឲ្យ អត់គ្រាប់ខាតលុយ ដូចជា អ៊ុយក្រែន រលាយហិនហោច អស់កាំជ្រួចពីឃ្លាំង ដោយសារ ដ្រូនថោកៗ ដោយសារ គ្រាប់ធម្មតា...ៗ

វ៉ាន់ សារាយ Vann Saray

មេរៀនដែលគ្រប់អាចរៀនសូត្របាន! យោធាចិនថាមានមេរៀន៥ ដែលត្រូវរៀនពីការវាយប្រហាររបស់អាមេរិក និងអ៉ីស្រាអែលលើអ៉ីរ៉ង់

(វ៉ាស៊ីនតោន)៖ យោធាចិនបាននិយាយតាមរយៈការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម X កាលពីថ្ងៃអង្គារ ទី៣ ខែមីនា ឆ្នាំ២០២៦ ថាការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែល លើអ៉ីរ៉ង់ បានផ្ដល់មេរៀន៥ឱ្យចិន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN។ 

តាមយោធាចិន មេរៀនទាំងនោះរួមមាន៖ 

១. ការគំរាមកំហែងដ៏សាហាវបំផុត៖ គឺសត្រូវខាងក្នុង

២. កំហុសធំបំផុត៖ ជឿយ៉ាងងងឹតងងុលលើសន្តិភាព

៣. ការពិតដែលមិនអាចប្រកែកបាន៖ អ្នកដែលមានអាវុធខ្លាំងជាងគឺជាអ្នកឈ្នះ

៤. ភាពផ្ទុយគ្នាដ៏ឃោរឃៅ៖ ជ័យជម្នះដែលបានមកដោយសារតែការស្រមើស្រមៃ

0


NS News 37m  ·  អាសន្នហើយ! នៅថ្ងៃទី៤នេះ អ៊ីរ៉ង់ចេញលិខិតប្រកាសសង្ក្រាមសាសនាដ៏ធំជាផ្លូវការប្រឆាំងអាមេរិកនិងអ៊ីស្រាអែលសងសឹកក្រោយលោក Khamenei ស្លាប់ បានឱ្យក្រុមកងជីវពលស៊ី អ៊ីត និងឥស្លាមទាំងមូលវាយប្រហារលើគ្រប់គោលដៅសត្រូវ។


កោះខ្មែរ

"បិសាចបាលីស្ទីក" ទម្ងន់ធ្ងន់បំផុតរបស់អ៊ីរ៉ង់! 

មជ្ឈិមបូព៌ាកំពុងឡើងកម្ដៅខ្លាំង ខណៈដែលបច្ចេកវិទ្យាមីស៊ីលបាលីស្ទីកកម្រិតមធ្យម (MRBM) ត្រកូល Khorramshahr របស់អ៊ីរ៉ង់ កំពុងក្លាយជាប្រធានបទក្ដៅបំផុត។ នេះមិនមែនត្រឹមតែជាមីស៊ីលធម្មតានោះទេ ប៉ុន្តែវាជា "អាវុធយុទ្ធសាស្ត្រ" ដែលមានសមត្ថភាពបំផ្លាញខ្ពស់បំផុត!

៥ចំណុចដែលធ្វើឲ្យពិភពលោកខ្លាច Khorramshahr4

១/ បាញ់ឆ្ងាយ បំផ្លាញខ្លាំង៖ វាមានសមត្ថភាពហោះបានចម្ងាយដល់ទៅ ២,០០០ គីឡូម៉ែត្រ (គ្របដណ្ដប់ទូទាំងតំបន់មជ្ឈិមបូព៌ា) និងអាចដឹកក្បាលគ្រាប់បានទម្ងន់ដល់ទៅ ១,៥០០ គីឡូក្រាម ដែលជាទម្ងន់ដ៏ធ្ងន់បំផុតមួយក្នុងចំណោមមីស៊ីលប្រភេទនេះ។

២/ សមត្ថភាពគេចរ៉ាដា៖ ជំនាន់ថ្មី (ដូចជា Khorramshahr-4) ត្រូវបានគេជឿថាមានបច្ចេកវិទ្យាបញ្ជាទិសដៅក្នុងបរិយាកាស (Maneuverable Re-entry Vehicle) ដែលអាចធ្វើឱ្យវាបត់បែនគេចពីប្រព័ន្ធការពារមីស៊ីលទំនើបៗបានយ៉ាងមានប្រសិទ្ធភាព។

៣/ តូចខ្លឹម ងាយស្រួលលាក់ខ្លួន៖ រូបរាងខ្លី និងបង្រួមជាងមុន ធ្វើឱ្យវាងាយស្រួលក្នុងការដឹកជញ្ជូន និងលាក់ទុកក្នុង "ទីក្រុងមីស៊ីលក្រោមដី" ដើម្បីចៀសវាងការរកឃើញពីផ្កាយរណបសត្រូវ។

៤/ វាយប្រហាររហ័ស (Mobility): ដោយសារការបាញ់ចេញពីឡានដឹកចល័ត (TEL) អ៊ីរ៉ង់អាចប្តូរកន្លែងបាញ់បានយ៉ាងលឿន និងវាយប្រហារភ្លាមៗមុនពេលសត្រូវដឹងខ្លួន។

៥/បច្ចេកវិទ្យាខ្ពស់៖ ប្រើប្រាស់ឥន្ធនៈរាវកម្រិតខ្ពស់ ដែលមានខ្សែស្រឡាយបច្ចេកវិទ្យាមកពីមីស៊ីល Musudan (BM-25) របស់កូរ៉េខាងជើង។


ក្រសួងការពារជាតិ

សេចក្តីប្រកាសព័ត៌មាន

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖

នៅថ្ងៃពុធ ទី៤ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ១៣:៤១នាទីរសៀល ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម្របសម្រួលជូនគណៈប្រតិភូអនុព័ន្ធយោធាបរទេស ប្រចាំព្រះរាជាណាចក្រកម្ពុជា ចុះទៅពិនិត្យទីតាំងជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន និងទីតាំងគ្រាប់មិនទាន់ផ្ទុះ ស្ថិតនៅក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលជាទីតាំងរងការវាយប្រហារយ៉ាងខ្លាំងដោយកម្លាំងយោធាថៃកាលពីខែធ្នូ ឆ្នាំ២០២៥ ក្នុងនោះមានផ្ទះសម្បែង ហាងទំនិញរបស់ប្រជាពលរដ្ឋស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធសាធារណនានាក្នុងតំបន់នោះដែលត្រូវបានបំផ្លិចបំផ្លាញ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ  និងស្ថានការណ៍នៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជានិងថៃ ដែលបានចូលជាធរមានកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥កន្លងទៅ។

រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជា សូមបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិតក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតនូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តាយព្រំដែនប្រទេសទាំងពីរ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕ 

ថ្ងៃពុធ ១រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦


The Khmer Today

ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ អះអាងថា ខ្លួនបានបាញ់ទម្លាក់យន្តហោះ F-15 អាមេរិក ប៉ុន្តែការពិត គឺជាហេតុការណ៍បាញ់ច្រឡំគ្នាឯង នៅក្នុងប្រទេសគុយវ៉ែត

តភ្ជាប់ពីព័ត៌មាន៖ https://www.facebook.com/share/1AtZugMn9V/

របាយការណ៍ ដែលផ្សព្វផ្សាយកាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ ក្នុងប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បានអះអាងថា អ៊ីរ៉ង់បានបាញ់ទម្លាក់យន្តហោះចម្បាំង F-15 របស់សហរដ្ឋអាមេរិកដោយជោគជ័យ នៅក្បែរព្រំដែនគុយវ៉ែត ក្នុងអំឡុងពេលដែល ភាពតានតឹងកំពុងកើនឡើងនៅមជ្ឈិមបូព៌ា។ ទោះជាយ៉ាងណាក៏ដោយ ព័ត៌មានក្រោយមកពីប្រភពអាមេរិក និងអន្តរជាតិបានបញ្ជាក់នៅថ្ងៃទី០៣ ខែ ខែមីនា ឆ្នាំ ២០២៦ ថា យន្តហោះនោះត្រូវបានបាញ់ទម្លាក់ដោយអចេតនាដោយប្រព័ន្ធការពារដែនអាកាសគុយវ៉ែត នៅក្នុងហេតុការណ៍បាញ់ច្រឡំគ្នាឯង (Friendly Fire)។

យោងតាមយោធាអាមេរិក យន្តហោះចម្បាំងប្រភេទ F-15E Strike Eagle ចំនួន ៣ គ្រឿងបានធ្លាក់លើទឹកដីគុយវ៉ែត ក្នុងអំឡុងពេលប្រតិបត្តិការប្រយុទ្ធដែលពាក់ព័ន្ធនឹងជម្លោះក្នុងតំបន់រវាងសហរដ្ឋអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់។ ការស៊ើបអង្កេតបឋមបានបង្ហាញថា “ប្រព័ន្ធការពារដែនអាកាសគុយវ៉ែតបានកំណត់អត្តសញ្ញាណយន្តហោះទាំងនោះខុសថាជាគោលដៅសត្រូវ ខណៈពេលកំពុងឆ្លើយតបទៅនឹងការវាយប្រហារដោយមីស៊ីល និងដ្រូនរបស់អ៊ីរ៉ង់នៅក្នុងតំបន់”។

បញ្ជាការកណ្តាលអាមេរិក (U.S. Central Command) បានបញ្ជាក់ថា យន្តហោះទាំងនោះត្រូវបាន “បាញ់ទម្លាក់ដោយភាន់ច្រឡំ” ក្នុងអំឡុងពេលសមរភូមិដែនអាកាសដ៏ច្របូកច្របល់។ អ្នកបើកយន្តហោះ ទាំង ៦ នាក់ដែលនៅលើយន្តហោះបានលោតចេញដោយសុវត្ថិភាព ហើយត្រូវបានជួយសង្គ្រោះនៅពេលក្រោយ ដោយមិនមានរបាយការណ៍អំពីរបួសធ្ងន់ធ្ងរនោះទេ។

ហេតុការណ៍នេះបានកើតឡើងនៅពេលដែលកងកម្លាំងអ៊ីរ៉ង់បានបើកការវាយប្រហារសងសឹកនៅទូទាំងតំបន់ឈូងសមុទ្រ ដែលបង្កើតឱ្យមានការប្រុងប្រយ័ត្នខ្ពស់ និងសកម្មភាពដែនអាកាសយ៉ាងខ្លាំងក្លាដែលពាក់ព័ន្ធនឹងយន្តហោះចម្បាំង និងប្រព័ន្ធការពាររបស់សម្ព័ន្ធមិត្ត។ នៅក្នុងភាពច្របូកច្របល់នោះ កងកម្លាំងគុយវ៉ែតហាក់ដូចជាបានកំណត់អត្តសញ្ញាណយន្តហោះអាមេរិកខុស ថាជាការគំរាមកំហែងដែលកំពុងចូលមកដល់។

អ្នកវិភាគនិយាយថា “ហេតុការណ៍នេះបានគូសបញ្ជាក់ពីហានិភ័យនៃប្រតិបត្តិការនៅក្នុងដែនអាកាសសមរភូមិដ៏ណែនណាន់តាន់តាប់ ដែលមានទាំងមីស៊ីល ដ្រូន និងយន្តហោះសម្ព័ន្ធមិត្តជាច្រើនកំពុងធ្វើសកម្មភាពក្នុងពេលដំណាលគ្នា។ ប្រទេសគុយវ៉ែត និងសហរដ្ឋអាមេរិកបានចាប់ផ្តើមការស៊ើបអង្កេតរួមគ្នា ដើម្បីកំណត់ពីមូលហេតុដែលនាំឱ្យមានការកំណត់អត្តសញ្ញាណខុស និងដើម្បីការពារកុំឱ្យមានហេតុការណ៍ស្រដៀងគ្នានេះកើតឡើងនៅថ្ងៃអនាគត”។ 

Re-IDEA 4h  · ថ្ងៃនេះឡាវជួបវិបត្តិកង្វះប្រេងទៀតហើយ រស់ពឹងប្រេងពីថៃតែមួយច្រក គ្រាន់តែថៃពង្រឹងតិចតូច ឬ ថៃបិទ បន្ទាប់ពីសង្គ្រាមនៅមជ្ឈឹមបូព៌ា ធ្វើឱ្យឡាវដាច់ប្រេង រស់អត់ថៃមិនបាន ។ តែងាកមកកម្ពុជា ធ្វើឱ្យខ្ញុំគិតមិនដល់គឺ យើងមិនដែលជួបបញ្ហាកង្វះប្រេងប្រើទេ តាំងពីដើមមក នៅពេលប្រទេសគេជុំវិញកង្វះប្រេង តែកម្ពុជាមានប្រេងប្រើធម្មតា។ នៅពេលសង្គ្រាមថៃឈ្លានពានខ្មែរ ខ្មែរបានបិទមិនឱ្យនាំចូលប្រេងពីថៃ ក៏កម្ពុជាមានប្រេងប្រើធម្មតា តម្លៃថោកធម្មតាទៅតាមតម្លៃអន្តរជាតិ ។ រដ្ឋាភិបាលកម្ពុជាយើងដូចដឹងមុន បានត្រៀមមុនអស់ហើយនូវបញ្ហាដែលនឹងកើតមាន តែប្រភពប្រេងយើងមានច្រើនប្រទេសពី វៀតណាម ម៉ាឡេសុី សឹង្ហបុរី ឥណ្ឌូនេសុី និង ចិន ។ សូម្បីតែប្រភពថាមពលអគ្គីសនី ក៏រដ្ឋាភិបាលបាននិយាយកាលពីមុនអញ្ចឹង ក៏បានត្រៀមរួចរាល់ នៅពេលមានសង្គ្រាមជាមួយអ្នកជិតខាង តែជាក់ស្តែងដូចគាត់បានគិតមុនមែន ពេលសង្គ្រាមឈ្លានពានពីថៃមក ផ្តាច់ចរន្តអគីសនី តែមួយម៉ោងក្រោយ កម្ពុជាតភ្ជាប់បានវិញភ្លាមៗនៅព្រំដែន ។ បម្រុងទុកមុនគ្រប់យ៉ាង ។

Sorn Mong
ពេទ្យធ្មេញជាចារកម្មដ៏សាហាវបំផុតដែលឈានដល់ការសម្លាប់មេដឹកនាំកំពូលៗអុីរ៉ង់ ។
     មិនមែនអង្គរ័ក្ស មិនមែនអ្នបើកបរ មិនមែនចុងភៅឡើយ នោះគឺពេទ្យធ្មេញ ។
     អុីរ៉ងជាពូជសាសន៍មានអរិយធ៌ម វប្បធម៌ ប្រាជ្ញា តែអ្នកបែរជាល្ងង់ទៅវិញ ។
     នៅពេលអ្នកទៅពេទ្យធ្មេញ គឺពេទ្យធ្មេញស្រួលណាស់ អ្នកយល់ព្រមហាមាត់ដោយមិនចាំបាច់ប្រាប់ អ្នកព្រមខ្ពុរមាត់ អ្នកហាមាត់ឱ្យពេទ្យយកក្បាលកាមេរ៉េរ៉ាចូលក្នុងមាត់ដើម្បីថតធ្មេញ ពេទ្យសួរអ្នកថាឈឺទេ អ្នកឆ្លើយថាឈឺតិចៗ និយាយរួមអ្នកយល់ព្រមដោយគ្មានប្រកែកអ្វីឡើយ ។  តើអ្នកចង់បានធ្មេញប្រភេទណា ? ថ្លៃហើយទំនើប ? 
សូម៦ខែទៀតលោកមកម្តងទៀត ដើម្បីបញ្ចូលធ្មេញប្រភេទ Implant ជាប្រភេទល្អ ថ្លៃ ទំនើប ។
     ៦ខែក្រោយមកគាត់មកតាមការណាត់ ឧបករណ៍ចារកម្ម   ( spy ) សម្រាប់តាមដានបានបញ្ចូលក្នុងធ្មេញរួចរាល់ ហើយដាំចូលក្នុងមាត់បានយ៉ាងរឹងមាំល្អ ។ ដោយជាពេទ្យធ្មេញក្នុងហាងលំដាប់ខ្ពស់ មន្រ្តីកំពូលៗផ្សេងទៀតក៏បាននាំគ្នាទៅហាងពេទ្យធ្មេញនោះជាបន្តបន្ទាប់ ដើម្បីដាក់ implant ដែរ ។
    - លោកត្រាំធ្លាប់គំរាមអាយ៉ាតូឡា កាលពីខែមិថុនា២០២៥ ថា ទោះអ្នកពួននៅទីណាក៏យើងដឹងដែរ ។
    -ក្រោយពីបានសម្លាប់មេដឹកនាំកំពូលៗអុីរ៉ង់នៅថ្ងៃទី២៨កម្ភៈ ២០២៦បានមួយថ្ងៃ លោត្រាំបានបង្ហោះសារឡែបខាយថា ម៉េចហើយធ្មេញImplants ដ៏ស្រស់ស្អាតរបស់អ្នក ? ( ក្រោយមកសារនោះត្រូវបានលុបវិញ)  ៕

Preas Thor
Iron Dome ខែលការពារអាកាសអ៉ីស្រាអែល ត្រូវបានប្រជាជនថតជាប់ មិនអាចបាញ់ទម្លាក់គ្រាប់អឺរ៉ងបានទេ ដោយសារគ្រាប់ពេលហោះជិតដល់គោលដៅ បានបំបែកខ្លួន១០គ្រាប់ផ្សេងគ្នា ធ្វើឱ្យពិបាកស្ទាក់ចាប់ ។

Fresh News
ព្រឹត្តិការណ៍សង្រ្គាមមជ្ឈិមបូព៌ា៖ សង្រ្គាមបែបគណិតវិទ្យារបស់អ៉ីរ៉ង់៖ ដ្រូន ២០ ០០០ដុល្លារ ប្រយុទ្ធជាមួយមីស៊ីល Patriot ៤លានដុល្លារ
(វ៉ាស៊ីនតោន)៖ រយៈពេល៣ថ្ងៃមកនេះ សង្រ្គាមរវាងសហរដ្ឋអាមេរិក និងអ៉ីស្រាអែលជាមួយអ៉ីរ៉ង់បានក្លាយជាទៅជាសង្រ្គាមមួយដែលគូភាគីម្ខាងៗបានព្យាយាមវាយបំបាក់កម្លាំង និងធនធាន គ្នាទៅវិញទៅមកបន្តិចម្ដងៗ។ ការវាយប្រហារដោយដ្រូនជាបន្តបន្ទាប់របស់អ៉ីរ៉ង់ បាន និងកំពុងដាក់សម្ពាធលើប្រព័ន្ធការពារដែនអាកាសរបស់សហរដ្ឋអាមេរិក និងប្រទេសជាដៃគូ រាប់ពីបារ៉ែន រហូតដល់អេមីរ៉ាតអារ៉ាប់រួម ដើម្បីឱ្យស្ដុកអាវុធថយចុះ។ លទ្ធផលនៃការប្រយុទ្ធគ្នាគឺអាស្រ័យលើថាតើភាគីណាមួយអស់គ្រាប់មុន។ 
ដ្រូនប្រយុទ្ធអ៉ីរ៉ង់ Shahed-136 បានបន្តវាយប្រហារលើគោលដៅនៅទូទាំងតំបន់មជ្ឈិមបូព៌ាកាលពីថ្ងៃចន្ទ និងចូលដល់ថ្ងៃអង្គារ ទី៣ ខែមីនា ឆ្នាំ២០២៦។ ប៉ុន្មានថ្ងៃមកនេះ អ៉ីរ៉ង់បានបាញ់ដ្រូន​ និងមីស៊ីលវាយប្រហារលើមូលដ្ឋានទ័ពអាមេរិក ហេដ្ឋារចនាសម្ព័ន្ធប្រេង និងអគារស៊ីវិល ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៉ីស្រាអែលបើកការវាយប្រហារតាមផ្លូវអាកាសលើអ៉ីរ៉ង់ កាលពីថ្ងៃសៅរ៍ សប្ដាហ៍មុនដោយសម្លាប់មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei និងមន្ត្រីកំពូលៗរបស់អ៉ីរ៉ងជាច្រើននាក់។ តាមអេមីរ៉ាតអារ៉ាប់រួម ប្រព័ន្ធការពារដែនអាកាសផលិតដោយ សហរដ្ឋអាមេរិក Patriot បានបាញ់ស្ទាក់កម្ទេចដ្រូន Shaheds និងមីស៊ីលរបស់អ៉ីរ៉ង់មួយផ្នែកធំបានដោយជោគជ័យ ពោលគឺអត្រាស្ទាក់ចាប់ជោគជ័យមានដល់ទៅ៩០ភាគរយ។ ប៉ុន្តែ ការប្រើ គ្រាប់មីស៊ីលមួយគ្រាប់មានតម្លៃ ៤លានដុល្លារ ទៅបាញ់កម្ទេចដ្រូនមួយគ្រឿងមានតម្លៃ ២០ ០០០ដុល្លារ វាជាបញ្ហាមួយដែលបានបង្កភាពស្មុគស្មាញដល់អ្នករៀបចំផែនការយោធា នៃក្រុមប្រទេសលោកខាងលិចចាប់តាំងពីដើមទីនៃសង្រ្គាមអ៊ុយក្រែនមកម្ល៉េះ នោះគឺ «អាវុធមានតម្លៃថោកអាចបំផ្លាញធនធានដែលត្រៀមទុកសម្រាប់ទប់ទល់នឹងការគំរាមកំហែងធំៗ ដូចជាមីស៊ីលជាដើម»។
ក្នុងន័យនេះប្រសិនបើសង្រ្គាមនៅតែបន្តដូចសព្វថ្ងៃ អ៉ីរ៉ង់ ឬសហរដ្ឋអាមេរិកអាចប្រឈមមុខនឹងការខ្វះខាតគ្រាប់ក្នុងពេលប៉ុន្មានថ្ងៃ ឬសប្ដាហ៍ខាងមុខ។ ថាតើនរណាអាចទ្រំាបានយូរជាង នឹងក្លាយជា អ្នកមានប្រៀបយ៉ាងពិតប្រាកដ។ ក្រុម Proxy ឬចលនាប្រដាប់អាវុធគាំទ្រដោយអ៉ីរ៉ង់ត្រូវបានអ៉ីស្រាអែលសំពងយ៉ាងចាស់ដៃក្នុងសង្រ្គាមហ្កាហ្សា ហើយសមត្ថភាពមីស៊ីលរបស់អ៉ីរ៉ង់ក៏រងការខូចខាត ដោយសារតែការវាយប្រហាររបស់អាមេរិក និងអ៉ីស្រាអែលក្នុងសង្រ្គាម១២ថ្ងៃកាលពីខែមិថុនា ឆ្នាំ២០២៥ដែរ។ ចាប់តាំងពីនោះមក អ៉ីរ៉ង់បានចាប់ផ្ដើមព្រមានជារឿយៗពីផលវិបាក និងការខាតបង់ នៃការវាយប្រហារណាមួយរបស់សហរដ្ឋអាមេរិក ពីព្រោះអ៉ីរ៉ង់ដឹងថាប្រទេសអារ៉ាប់ដែលគាំទ្រលោក ត្រាំមិនចង់ជាប់ផុងក្នុងសង្រ្គាមនោះទេ។ ជាក់ស្ដែង មុននឹងស្លាប់ មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ali Khamenei ធ្លាប់បានព្រមានថាការវាយប្រហារណាមួយរបស់សហរដ្ឋអាមេរិកលើអ៉ីរ៉ង់នឹងបង្កទៅជាសង្រ្គាមក្នុងតំបន់ទាំងមូល។ 
លោកស្រី Kelly Grieco ជាអ្នកវិភាគម្នាក់មកពីស្ថាប័ន Stimson Center បាននិយាយថា «យុទ្ធសាស្ត្របំបាក់កម្លាំងសត្រូវឱ្យចុះខ្សោយបន្តិចម្ដងៗជាមធ្យោបាយល្អមួយក្នុងការគិតរបស់អ៉ីរ៉ង់។ ដ្បិតពួកគេបានគណនាថាកាលណាប្រព័ន្ធការពារដែនអាកាសអាចនឹងអស់ ឬថយចុះគ្រាប់មីស៊ីល វានឹងធ្វើឱ្យឆន្ទៈនយោបាយរបស់បណ្ដាប្រទេសអារ៉ាប់ចុះខ្សោយ ហើយជំរុញឱ្យពួកគេដាក់សម្ពាធលើ សហរដ្ឋអាមេរិក និងអ៉ីស្រាអែលឱ្យបញ្ឈប់ប្រតិបត្តិការ មុននឹងអ៉ីរ៉ង់ខ្លួនឯងអស់គ្រាប់មីស៊ីល ឬដ្រូន»។ ការវិភាគផ្ទៃក្នុងមួយដែលសារព័ត៌មាន Bloomberg បានឃើញ បានឱ្យដឹងថាស្ដុកគ្រាប់មីស៊ីល នៃប្រព័ន្ធការពារដែនអាកាស Patriot របស់កាតាអាចទ្រាំបានរយៈពេល៤ថ្ងៃ ប្រសិនបើជាប្រើប្រាស់ក្នុងកម្រិតដូចបច្ចុប្បន្ន។ កាតាត្រូវបានរាយការណ៍ដែរថាបានជំរុញជាលក្ខណៈឯកជនឱ្យបិទបញ្ចប់ សង្រ្គាម។ 
បន្ទាប់ពីធ្វើសង្រ្គាមជាមួយអ៉ីស្រាអែលកាលពីឆ្នាំមុន អ៉ីរ៉ង់ត្រូវបានវាយតម្លៃថានៅមានមីស៊ីលបាលិស្ទីគ ២០០០គ្រាប់។ តែបើតាមការវិភាគដោយលោកស្រី Becca Wasser ជាអ្នកជំនាញខាងកិច្ចការ យោធានៃសារព័ត៌មាន Bloomberg Economics អ៉ីរ៉ង់មានស្ដុកដ្រូន Shahed ក្នុងចំនួនដ៏ច្រើន ខណៈរុស្ស៉ីដែលជាអ្នកផលិតដ៏សំខាន់មួយដែរនោះមានសមត្ថភាពផលិតដ្រូន Shahed ក្នុងអត្រា រាប់រយគ្រឿងក្នុងមួយថ្ងៃ។ លោកស្រី Wasser បន្ថែមទៀតថាអ៉ីរ៉ង់បានបាញ់គ្រាប់ជាង ១២០០គ្រាប់ ចាប់តាំងពីសង្រ្គាមផ្ទុះឡើងកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ហើយក្នុងនោះភាគច្រើនជាដ្រូន Shahed។ នេះមានន័យថាអ៉ីរ៉ង់អាចសន្សំសំច្ចៃមីស៊ីលបាលិស្ទីគសម្រាប់បន្តការវាយប្រហារ។ ដោយឡែកនិយាយពីខាងសហរដ្ឋអាមេរិកវិញ លោកស្រី Wasser យល់ថាអ្នករៀបចំការវាយប្រហារទំនងជាមិនបាន បញ្ជូនគ្រាប់គ្រប់គ្រាន់ទៅកាន់តំបន់មជ្ឈិមបូព៌ា ដើម្បីបន្តធ្វើប្រតិបត្តិការរយៈពេល៤សប្ដាហ៍ ឬយូរជាងនេះដូចដែលលោក ត្រាំ បានអះអាងនោះទេ។ 
រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បានលើកឡើងក្នុងសន្និសីទសារព័ត៌មានថា «នេះមិនមែនជាអ៉ីរ៉ាក់ ហើយវាក៏មិនមែនជាសង្រ្គាមគ្មានទីបញ្ចប់នោះដែរ»។ និយាយពីការការពារវិញ អ៉ីរ៉ង់នៅមានមធ្យោបាយតិចតួចប៉ុណ្ណោះ។ ពីព្រោះការវាយប្រហារតាមផ្លូវអាកាសរបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែលកាលពីថ្ងៃសៅរ៍ បានបំផ្លាញប្រព័ន្ធការពារដែនអាកាស ក្នុងនោះរួមមានទាំង ប្រព័ន្ធការពារដែនអាកាសផលិតដោយរុស្ស៉ី S-300។ ដូច្នេះហើយទើប យន្ដហោះចម្បាំងអាមេរិក និងអ៉ីស្រាអែលអាចធ្វើប្រតិបត្តិការក្នុងដែនអាកាសអ៉ីរ៉ង់ ដោយមិនមានសេចក្ដីរាយការណ៍ពីឧបសគ្គអ្វីទេ។ 
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងប្រទេសជាដៃគូក្នុងតំបន់មជ្ឈិមបូព៌ាប្រើប្រាស់ជាចម្បងប្រព័ន្ធខែលប្រឆាំងមីស៊ីល Patriot ផលិតដោយក្រុមហ៊ុនអាមេរិក Lockheed Martin ដែលបាញ់ចេញ គ្រាប់មីស៊ីល PAC-3។ បើតាមក្រុមហ៊ុន Lockheed Martin បើទោះជាមន្ទីរបញ្ចកោណបានជំរុញបង្កើនការផលិតក៏ពិតមែន តែមានមីស៊ីល PAC-3 ជាង ៦០០គ្រាប់ប៉ុណ្ណោះត្រូវបានផលិត ក្នុងឆ្នាំ២០២៥។ ផ្អែកលើចំនួនគ្រាប់មីស៊ីល និងដ្រូនរបស់អ៉ីរ៉ង់ដែលត្រូវបានរាយការណ៍ថាត្រូវបានបាញ់ទម្លាក់ វាអាចមានមីស៊ីលរាប់ពាន់គ្រាប់ទំនងជាត្រូវបាញ់ចេញក្នុងតំបន់មជ្ឈិមបូព៌ា ចាប់តាំងពីថ្ងៃសៅរ៍សប្ដាហ៍មុនមក។ អារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួមក៏ធ្វើប្រតិបត្តិការប្រព័ន្ធខែលប្រឆាំងមីស៊ីល THAAD ដែលជាខែលមួយត្រូវបានផលិតដោយក្រុមហ៊ុន Lockheed Martin ដើម្បីស្ទាក់បំផ្លាញមីស៊ីលទំនើបៗ និងហោះក្នុងល្បឿនលឿន។ នេះមានន័យថា THAAD មិនទំនងជាត្រូវបានប្រើក្នុងសង្រ្គាមប៉ុន្មានថ្ងៃមកនេះទេ ខណៈមីស៊ីលមួយគ្រាប់នៃប្រព័ន្ធនេះមានតម្លៃដល់ទៅ ១២លានដុល្លារ។  
សហរដ្ឋអាមេរិកក៏បានប្រើប្រាស់ផងដែរយន្ដហោះចម្បាំងបំពាក់មីស៊ីល Advanced Precision Kill Weapon System ដែលមួយគ្រាប់មានតម្លៃចន្លោះពី ២០ ០០០ ដល់ ៣០ ០០០ដុល្លារ ហើយនេះមិនទាន់រាប់បញ្ចូលថ្លៃចំណាយលើការធ្វើប្រតិបត្តិការហោះហើររបស់យន្ដហោះចម្បាំងផង។ ការអភិវឌ្ឍប្រព័ន្ធប្រឆាំងដ្រូនមិនទាន់មានភាពទូលំទូលាយទេក្នុងតំបន់មជ្ឈិមបូព៌ា រីឯការប្រើប្រាស់ ប្រព័ន្ធឡាស៊ែរ កាំភ្លើងស្វ័យប្រវត្តិ ឬសូម្បីតែដ្រូនមួយចំនួនទៀតអាចជាមធ្យោបាយចំណាយតិចដើម្បីការពារទីក្រុង និងហេដ្ឋារចនាសម្ព័ន្ធនានាដើម្បីសំន្សំសំច្ចៃអាវុធទំនើបៗ សម្រាប់ទល់នឹងការគំរាមកំហែងធំៗ។ ប្រព័ន្ធអាវុធឡាស៊ែរ Iron Beam ផលិតដោយក្រុមហ៊ុនអ៉ីស្រាអែល Rafael អាចដោះស្រាយបញ្ហាទាំងនេះ។ ប៉ុន្តែកងកម្លាំងស្វ័យការពារអ៉ីស្រាអែល បាននិយាយកាលពីថ្ងៃចន្ទថាខ្លួនមិនទាន់បានប្រើប្រព័ន្ធអាវុធនេះក្នុងសង្រ្គាមនៅឡើយទេ។ ប្រសិនបើការវាយប្រហាររបស់អ៉ីរ៉ង់ក្នុងកម្រិតដូចបច្ចុប្បន្ននៅតែបន្តធ្វើឡើង ស្ដុកគ្រាប់មីស៊ីល  PAC-3 នៅក្នុងតំបន់អាចនឹងថយចុះគួរឱ្យបារម្ភក្នុងពេលប៉ុន្មានថ្ងៃខាងមុខ។ តែព្រមពេលជាមួយគ្នា បើបាញ់មីស៊ីល ឬដ្រូនក្នុងកម្រិតដូចគ្នានេះ នោះអ៉ីរ៉ង់ក៏ប្រឈមមុខនឹងការធ្លាក់ចុះស្ដុកដូចគ្នាដែរ ហើយបើរឿងបែបនេះកើតឡើងមែន សង្រ្គាមអាចឈានចូលដំណាក់កាលជាប់គាំង។ 
លោក Ankit Panda ជាអ្នកវិភាគជាន់ខ្ពស់ម្នាក់មកពីស្ថាប័ន Carnegie Endowment for International Peace បានគូសបញ្ជាក់ថា «ក្នុងពេលដំណាលគ្នា ស្ដុកមីស៊ីល និងដ្រូនរបស់អ៉ីរ៉ង់ ប្រហែលជានឹងថយចុះ តែរបបអ៉ីរ៉ង់ខ្លួនឯងប្រហែលជានៅតែមានសមត្ថភាពបន្តរស់រានមានជីវិត បើទោះជាស្ថិតក្នុងភាពចលាចលក៏ដោយ។ នេះហាក់ដូចជាលទ្ធផលមួយដែលផ្អែកលើ ៦០ម៉ោងដំបូង នៃសង្រ្គាមនេះ»៕

សង្រ្គាមអឺស្រាអែលជុំទី ៣៖ សង្រ្គាមនៅអ៊ីស្រាអែលកំពុងបន្ត នៅតំបន់ទ្វីបអាស៊ី ដែលប្រជាជនកម្ពុជាមួយចំនួនធំ មានការយល់ច្រលំថា ប្រទេសអ៊ីស្រាអែលតួច ប្រជាជនតិច តែយោធាគេខ្លាំងសម្បើមណាស់ បច្ចេកវិជ្ជាខ្លាំងណាស់ មិនដូចកម្ពុជាខ្សោយមហាខ្សោយ !!!។ ខ្ញុំសូមតបទៅ ប្អូនប្រុសម្នាក់ទៅសិក្សាផ្នែកកសិកម្មនៅអឺស្រាអែល ២ឆ្នាំ គាត់ថាដឹងច្រើនណាស់រឿងអ៊ីស្រាអែល...។ អ៊ីស្រាអែលខ្លាំង ដោយសារ (១) ជនជាតិអឺរ៉ុបមួយក្រុមនេះ ទៅរស់នៅ ទ្វីបអាស៊ី ដោយនៅរក្សាសាសនាគ្រឹស្តិដដែល គឺ អ៊ីស្រាអែលហ្នឹងឯង ដូច្នេះ ប្រទេសកាន់គ្រឹស្តិសាសនាជុំវិញសកលលោកដូចជា នៅអាមេរិក នៅអឺរ៉ុបគេរួមគ្នា ជួយការពារ កសាង អ៊ីស្រាអែលឲ្យខ្លាំង ពូកែដើម្បីប្រឆាំង  ពួកអារ៉ាប់ ពួកឥស្លាម។ ទី២ អ៊ីស្រាអែលសំបូរអ្នកប្រាជ្ញាខាងវិទ្យាសាស្រ្តយោធា ពេលស្រាវជ្រាវរកឃើញបច្ចេកវិជ្ជាណាមួយ ត្រូវលក់បច្ចេកវិជ្ជាទៅឲ្យអាមេរិក បានន័យថា កាំភ្លើងគឺអ៊ីស្រាអែលរកឃើញ តែអ្នកផលិតកាំភ្លើងគឺអាមេរិក ដូច្នេះ អ៊ីស្រាអែល អត់មានអីខ្លាំងទេ សូម្បីគ្រាប់បាញ់សព្វថ្ងៃនេះ​ ក៍ជំពាក់អាមេរិកដែរ។ ទី ៣ នយោយបាយ អ៊ីស្រាអែលយក អាមេរិកធ្វើជាសត្រូវ ដោយយក អាល្លឺម៉ង់មកធ្វើជា ឪពុកម្តាយ ដូច្នេះបានជាមានជំលោះយ៉ាងជូរចង់  រវាងអ៊ីស្រាអែលនិង អាមេរិក ក៍ជាមួលហេតុនៃសង្រ្គាមសព្វថ្ងៃនេះដែរ។ អាមេរិកជួយអ៊ីស្រាអែល ដើម្បីឲ្យអ៊ីស្រាអែលចូលមកជាមួយ អាមេរិក កុំចូលជាមួយ អឺរ៉ុប (សូមមើលផែនទីភូមិសាស្រ្តនយោបាយ អ៊ីស្រាអែល)៕

សភាពការណ៍ព្រំដែនកម្ពុជា ថៃ៖ ទ័ពថៃ ទ័ពសៀមកំពុងឈ្លានពានព្រំដែនកម្ពុជាយើងដដែលដោយការកសាងសំណង់សាសនាព្រះពុទ្ធបែបសៀម ដើម្បី ស្វែករក រដ្ឋមន្រ្តីការពារជាតិម្នាក់ ដែលកាន់ព្រះពុទ្ធសាសនាសៀម ដើម្បីរក្សាសន្តិភាពនៅប្រទេសថៃ។ សង្រ្គាមនៅភូមារ ឆ្នាំ ២០២២ កើតឡើងដោយសារ នាយករដ្នមន្រ្តី អ៊ុងសានស៊ូជី កាន់សាសនាគ្រឹស្តិ ដូច្នេះ បានជាប្រទេសថៃ មិនឲ្យ មេបក្សអនាគតរុងរៀង Move Forward ថៃឡើងកាន់តំណែងជានាយករដ្ឋមន្រ្តីឆ្នាំ ២០២៣ ពីព្រោះ គាត់ហ្នឹង កាន់សាសនាគ្រឹស្តិ។ ឆ្នាំ ២០២៦ នេះ នាយករដ្ឋមន្រ្តីថៃ ឈ្មោះ អានុទីន ដែលនឹងឡើងជានាយករដ្ឋមន្រ្តី កាន់សាសនាព្រះពុទ្ធបែប ចិន ដូច្នេះកំពុងមាន បញ្ហាផ្ទៃក្នុង ចំណែកដំណែង រដ្ឋមន្រ្តីការពារជាតិ ក៍កំពុងជួបវិបត្តិដែរ ថាត្រូវយក មេទ័ពឥស្លាម? ឬ យកមេទ័ពព្រះពុទ្ធសាសនា ឬ យកមេទ័ពរបស់ គ្រួសារតាក់ស៊ីន មកកាន់តំណែង? ដែលទាំងនេះជា ហេតុផលដែលពួកគេកំពុង កសាងផ្លូវ កសាងរូបសំណាកនានាតាមព្រំដែន ដោយប្រើប្រាស់ទ័ពលើកសង្ឃ Thais Monks Armed Force .

No comments:

Post a Comment