២៦ ធ្នូ ២០២៥៖ ថ្លែងប្រាប់អ្នកសារព័ត៌មាននាល្ងាចថ្ងៃទី២៦ ខែធ្នូនេះ នាយករដ្ឋមន្រ្តីចាំផ្ទះថៃលោក អានុទីន ឆានវីរៈគុល បានថ្លែងថា ថៃនឹងឯកភាពឈប់បាញ់ ៧២ម៉ោង ក្នុងកិច្ចប្រជុំGBCស្អែកនេះ ហើយប្រសិនបើរក្សាការមិនផ្ទុះអាវុធបាន នោះបទឈប់បាញ់នឹងត្រូវចាត់ទុកថាប្រសិទ្ធភាព។ បន្ទាប់ពីរក្សាការឈប់បាញ់ ៧២ ម៉ោងបាន លោក អានុទីន បានចង្អុលបង្ហាញទៀតថា ថៃនឹងព្រមវិលទៅអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ វិញ។ ក្រុមប្រឹក្សាសន្តិសុខជាតិ (NSC) បានសម្រេចបញ្ជូនរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ណាត់ថាក់ផុង ណាក់ផានិច ជាតំណាងឲឱ្យចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមជាមួយកម្ពុជានៅថ្ងៃស្អែក។ កិច្ចព្រមព្រៀងសំខាន់ពីរគឺ៖ បទឈប់បាញ់រយៈពេល ៧២ ម៉ោង រួមជាមួយនឹងការដោះលែងទាហានដែលបានចាប់ខ្លួនផងដែរ។ រយៈពេល ៧២ ម៉ោង គិតពីថ្ងៃទី ២៧ ធ្នូ ម៉ោង ១២ ០០ នាទី .ដល់ ២៩ ធ្នូ ម៉ោង ១២ ថ្ងៃត្រង់ដដែល...

Monday, April 13, 2026

ព្រំដែន កម្ពុជា ថៃ--ថ្ងៃទី ១៣ ខែ មេសា ឆ្នាំ២០២៦

 ពួកថៃ រិះគន់នយោបាយ កម្ពុជា ឡាវ ក្រោយបន្ទាប់ពីខាងកម្ពុជាបង្ហើបមែនការឲ្យ ឡាវ អាចប្រើឆ្នេរកម្ពុជាបាន។ តាមប្រវត្តិសាស្រ្តឆ្នាំ ១៧០០ ដល់ ១៩០០ ស្តេចសៀម គ្រប់គ្រង ៤ ប្រទេស គឺប្រទេសសៀម, ប្រទេសឡាវ, ប្រទេសចម្ប៉ា, និងប្រទេសកម្ពុជា។ គ្រានោះ កងទ័ព បារាំង វាយលុក ចូលរាជវាំង្គសៀមនៅ ចម្ប៉ាសាក់ ធ្វើឲ្យស្តេច សៀម រត់់ខ្ចត់ខ្ចាយ មក បាងកក​ វិញ ប្រគល់ឯករាជ្យឲ្យ ឡាវ ចម្ប៉ា កម្ពុជា។ សព្វថ្ងៃ សៀម នៅតែ គិតថា ឡាវ ជាទឹកដីរបស់ខ្លួន នៅតែគៀបសង្កត់ឡាវ នៅតែឈ្លានពានទឹកដីឡាវដដែល ។ គម្រោងការឲ្យឡាវប្រើឆ្នេរកម្ពុជា ធ្វើឲ្យ ថៃ សៀម មិនរីករាយ ដោយគីតថា ផ្លូវនោះឆ្លងកាត់ទឹកដី ថៃ !!!

LaiLy-ឡៃលី 13-16 ខែមេសា កងទ័ពថៃនឹងបើកប្រាសាទតាក្របីឱ្យសាធារណជនថៃចូលទស្សនាលេងកំសាន្ត ។
ប្រភព Khaosod English

Sambath Show 32m  · គេដណ្ដើមយើងបានយ៉ាងលំបាកដោយ (ចុងកាណុង) សំណួរសួរថា តើគេព្រមចូលតុចរចាដើម្បីបាត់បង់កន្លែងទាំងនោះវិញបានយ៉ាងដូចម្ដេច?

Saroeurn Som 9m  · ‼️🫡ជួរមុខ ទល់មុខចោរសៀមគាត់ប្រឹង គាត់ហត់ណាស់បងប្អូនខ្មែរ🇰🇭🤝👏យើងកុំសប្បាយភ្លេចបងៗឪៗឲសោះសង្រ្គាន្តក្នុងសម័យសង្រ្គាមថ្ងៃនេះវាបញ្ចេញរូបភាពឲយើងឈឺចាប់តែត្រូវប្រែទៅជាអត់ធ្មត់រឹងមាំ

Troll Khmer 4m  · ឆ្នាំនេះពលរដ្ឋខ្មែរជាជនភៀសសឹក៣៤ ៤៣៩នាក់ មិនអាចជួបជុំគ្រួសារក្នុងផ្ទះដ៏កក់ក្ដៅនាថ្ងៃចូលឆ្នាំខ្មែរដូចឆ្នាំមុនឡើយ😓😭

The News 1h  · ថៃបើកឲ្យសាធារណជន និងភ្ញៀវទេសចរ ចូលទស្សនាប្រាសាទតាក្របី ជាលើកដំបូង នៅក្នុងរដូវចូលឆ្នាំថ្មី ចាប់ពីថ្ងៃទី ១៣-១៦ មេសា បន្ទាប់ពីដណ្តើមបានពីកម្ពុជា។ ១៣ មេសា ២០២៦

ប្រវត្តិសង្ខេបនាយករដ្ឋមន្រ្តីថៃឈ្មោះ អានុទីនមានដូចខាងក្រោម
១៦ សីហា ២០២៤ នាយករដ្ឋមន្រ្តីថៃ នៃបក្ស ភឿថៃ ឈ្មោះ ផាផុងឋាន ស៊ីណាវាត្រា Paetongtarn Shinawatra  แพทองธาร ชินวัตร ឡើងជានាយករដ្ឋមន្រ្តីថៃ --រយះពេល ១ ឆ្នាំ ១៣ ថ្ងៃ ។
១៦ សីហា ២០២៤ នាយករដ្ឋមន្រ្តីថៃ នៃបក្ស ភឿថៃ ឈ្មោះ ផាផុងឋាន ស៊ីណាវាត្រា Paetongtarn Shinawatra  แพทองธาร ชินวัตร ឡើងជានាយករដ្ឋមន្រ្តីថៃ --រយះពេល ១ ឆ្នាំ ១៣ ថ្ងៃ ។
១ កក្កដា ២០២៥ នាយករដ្ឋមន្រ្តីថៃ ឈ្មោះ Suriya Juangroongruangkit สุริยะ จึงรุ่งเรืองกิจ នៃគណបក្ស ភឿថៃ  ឡើងកាន់ដំណែង --រយៈពេល ០២ ថ្ងៃ។
៣ កក្កដា-២៤ កក្កដា ២០២៥ នាយករដ្ឋមន្រ្តីថៃ ឈ្មោះ ភូមិធំ វិជ័យ្យាជ័យ Phumtham Wechayachai ภูมิธรรม เวชยชัย នៃគណបក្ស ភឿថៃ  ឡើងកាន់ដំណែង --រយៈពេល ៦៦ ថ្ងៃ។
២៤-២៨ កក្កដា ២០២៥ សង្រ្គាមព្រំដែន ថៃ កម្ពុជា រយៈពេល ០៧ ថ្ងៃ ដឹកនាំបញ្ជាដោយ នាយករដ្ឋមន្រ្តី កូនស្រី ថាក់ស៊ីន ឈ្មោះ ផាផុងឋាន ស៊ីណាវាត្រា Paetongtarn Shinawatra  แพทองธาร ชินวัตร ក្រោយការធ្វើរដ្ឋប្រហារទំលាក់ ភូមិធំ វិជ័យ្យាជ័យ Phumtham Wechayachai ภูมิธรรม เวชยชัย 
០៩ កញ្ញា ២០២៥ ក្រោយការធ្វើរដ្ឋប្រហារទំលាក់ កូនស្រី ថាក់ស៊ីន ឈ្មោះ ផាផុងឋាន ស៊ីណាវាត្រា Paetongtarn Shinawatra  แพทองธาร ชินวัตร  នាយករដ្ឋមន្រ្តីថៃ ថ្មីឈ្មោះ  អានុទីន ឆានវីរគុល Anutin Charnvirakul (อนุทิน ชาญวีรกูล)ឡើងកាន់ដំណែងជានាយករដ្ឋមន្រ្តីថៃ
០៧-២៧ ធ្នូ ២០២៥ សង្រ្គាមព្រំដែន ថៃ កម្ពុជា រយៈពេល ២១ ថ្ងៃ ដឹកនាំបញ្ជាដោយ នាយករដ្ឋមន្រ្តី អានុទីន ឆានវីរគុល Anutin Charnvirakul (อนุทิน ชาญวีรกูล)
២៧-២៩ ធ្នូ ២០២៥ បទឈប់បាញ់លើកទី ២ រយៈពេល ០៣ ថ្ងៃ ដឹកនាំបញ្ជាដោយ នាយករដ្ឋមន្រ្តីអានុទីន ឆានវីរគុល Anutin Charnvirakul (อนุทิน ชาญวีรกูล)
២៧-២៩ ធ្នូ ២០២៥ ទាហានថៃ ចាប់ផ្តើមសម្រុកចូលកាន់កាប់ទីតាំងយោធាសំខាន់ៗជាបន្តបន្ទាប់ បើករណីកងទ័ពកម្ពុជាតប ត នោះ បទឈប់បាញ់នឹងគ្មានប្រសិទ្ធិភាព នឹងគ្មានការដោះលែងទាហានកម្ពុជាទាំង ១៨ នាក់
៣០ ធ្នូ ២០២៥ បទឈប់បាញ់ តម្រូវឲ្យមានការដោះលែងទាហានកម្ពុជា ១៨ នាក់ ដែល ទាហានថៃ ចាប់ដខុសច្បាប់ អំឡុងពេលបទឈប់បាញ់លើកទី ១ --ដឹកនាំបញ្ជាដោយ នាយករដ្ឋមន្រ្តី អានុទីន ឆានវីរគុល Anutin Charnvirakul (อนุทิน ชาญวีรกูล)
៣១ ធ្នូ ២០២៥ ទាហានថៃ ដោះលែងទាហានកម្ពុជា ១៨ នាក់ ដែល ទាហានថៃ ចាប់ដខុសច្បាប់ អំឡុងពេលបទឈប់បាញ់លើកទី ១ --ដឹកនាំបញ្ជាដោយ នាយករដ្ឋមន្រ្តី អានុទីន វីរមង្គល
ថ្ងៃទី ១-៣១ មករា ២០២៦ ភាគីថៃព្យាយាមពន្យាពេលកិច្ចចរចារបន្តកិច្ចការ វាស់វែង បោះបង្គោលព្រំសីមា​ កម្ពុជាថៃ តាមផែនការ សន្ធិសញ្ញាព្រំដែន បារាំង សៀម ១៩០៤ និង ១៩០៧
ថ្ងៃទី ២ កុម្ភៈ២០២៦ ការបោះឆ្នោតជ្រើសរើស គណបក្សនយោបាយថ្នាក់ខេត្ត (សភាខេត្ត) ក្នុងប្រទេសថៃ
ថ្ងៃទី ៨ កុម្ភៈ២០២៦ ការបោះឆ្នោត ប្រជាមតិផ្លាស់ប្តូររដ្ឋធម្មនុញ្ញប្រទេសថៃ និងការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្រ្តីថៃថ្មី អានុទីន ឆានវីរគុល Anutin Charnvirakul (อนุทิน ชาญวีรกูล)
ថ្ងៃទី ១០ មីនា ២០២៦ ព្រះមហាក្សត្រសៀម និង រដ្ឋសភាពសៀម សម្រេចតែងតាំង នាយករដ្ឋមន្រ្តីថៃថ្មី ឈ្មោះ​​ អានុទីន ឆានវីរគុល Anutin Charnvirakul (อนุทิน ชาญวีรกูล)

ខ្លួនទីពឹង ខ្លួន.ហៅ.អាចារ្យជាតិ 1d  · ចោរសៀម🇹🇭យកលេសមិនហ៊ានចូលប្រជុំ JBC អួតខ្លួនថាប្រទេសអ្នកមាន ស៊ីវិល័យ ការពិតជាចោរឈ្លានពាន ពាក្យថាចោរវាខ្លាចច្បាប់ត្រឹមត្រូវ (សៀមជាសត្វជ្រូកកុំខ្លាចទឹកក្តៅ )

Visoth Sean
យើងមើលឃើញតែរឿងលើតុ តែរឿងក្រោមតុយើងមិនបានដឹង ទ្បើយ។
​សង្គ្រាមអាមេរិក-អុីស្រាអែល និងអ៊ីរ៉ង់ - សង្គ្រាមនេះអាចនឹងមានអ្វីដែលលើសពីកម្មវិធីនុយក្លេអ៊ែរទៅទៀត!
​មូលហេតុផ្លូវការនៃសង្គ្រាមនេះ គឺកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។
​ប៉ុន្តែ វាអាចនឹងមានមូលហេតុទីពីរ។
​មូលហេតុមួយដែលមានតម្លៃ ៦ ពាន់លានដុល្លារក្នុងមួយឆ្នាំ។ ជាអាថ៌កំបាំងដែលត្រូវបានរក្សាទុកក្នុងឯកសារសម្ងាត់របស់រដ្ឋាភិបាលសហរដ្ឋអាមេរិកតាំងពីឆ្នាំ ១៩៦៣។
​វាត្រូវបានគេហៅថា ព្រែកជីក បេន ហ្គូរីយ៉ុង (Ben Gurion Canal)។
​តើវាគឺជាអ្វី?
​វាគឺជាគម្រោងផ្លូវទឹកដែលកាត់តាមវាលខ្សាច់ Negev របស់ប្រទេសអ៊ីស្រាអែល — ចាប់ពីសមុទ្រក្រហម (Red Sea) រហូតដល់សមុទ្រមេឌីទែរ៉ាណេ (Mediterranean)។
​វាគឺជាការបង្កើតផ្លូវវាងដោយមិនឆ្លងកាត់ព្រែកជីកស៊ុយអេ (Suez Canal) ទាំងស្រុង។
​សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានពិភាក្សាគ្នាអំពីការសាង សង់វាអស់រយៈពេលជាង ៦០ ឆ្នាំមកហើយ។
​អនុស្សរណៈរដ្ឋាភិបាលអាមេរិកឆ្នាំ ១៩៦៣ ដែលត្រូវបានដកចេញពីភាពសម្ងាត់ (declassified) ថែមទាំងបានសិក្សាអំពីការប្រើប្រាស់គ្រាប់ផ្ទុះនុយក្លេអ៊ែរចំនួន ៥២០ គ្រាប់ ដើម្បីជីកវាទៀតផង។
​វាមិនដែលត្រូវបានសាងសង់ឡើងឡើយ។ ពីព្រោះផ្លូវសម្រាប់អនុវត្តគម្រោងនេះមិនដែលស្រឡះល្អ (មានឧបសគ្គច្រើន)
​រហូតមកដល់ពេលនេះ។
​តើនរណាជាអ្នកឈ្នះ ប្រសិនបើវាត្រូវបានសាងសង់ឡើង។
​អ៊ីស្រាអែល នឹងប្រមូលចំណូលបានប្រមាណ ៦ ពាន់លានដុល្លារក្នុងមួយឆ្នាំពីថ្លៃសេវាដឹកជញ្ជូនឆ្លងកាត់ និងគ្រប់គ្រងច្រករបៀងពាណិជ្ជកម្មដ៏សំខាន់បំផុតមួយរបស់ពិភពលោក — ដោយឯករាជ្យ និងមិនចាំបាច់សុំការអនុញ្ញាតពីនរណាម្នាក់ឡើយ។
​ទីក្រុង NEOM របស់អារ៉ាប៊ីសាអូឌីត ស្ថិតនៅចំមាត់ឈូងសមុទ្រ Aqaba — ដែលជាកន្លែងដែលនាវាត្រូវចូលមកយ៉ាងពិត ប្រាកដ។
​រាល់នាវាដែលរង់ចាំការធ្វើដំណើរឆ្លងកាត់ នឹងត្រូវបោះយុថ្កានៅក្នុងដែនទឹករបស់អារ៉ាប៊ីសាអូឌីត។ រីយ៉ាដ (Riyadh) នឹងក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកត្រឹមតែមួយយប់។
​សហរដ្ឋអាមេរិក ជាអ្នកគ្រប់គ្រងសន្តិសុខនៃផ្លូវនេះ។
​គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ចិន (Belt and Road Initiative) ដែលពឹងផ្អែកខ្លាំងលើព្រែកជីកស៊ុយអេ (Suez) នឹងជួបគូប្រជែងផ្ទាល់មួយដែលដើរតាមគន្លងអាមេរិក។
​តើនរណាជាអ្នកចាញ់។
​អេស៊ីប រកចំណូលបានប្រហែល ១០ ពាន់លានដុល្លារក្នុងមួយឆ្នាំពីថ្លៃសេវាព្រែកជីកស៊ុយអេ។
​ផ្លូវប្រកួតប្រជែងមួយនេះ មិនត្រឹមតែមកដណ្ដើមចំណែកទីផ្សារប៉ុណ្ណោះទេ — ប៉ុន្តែវាថែមទាំងបំបែកការផ្ដាច់មុខរបស់ទីក្រុងគែរ (Cairo) លើផ្លូវឆ្លងកាត់អឺរ៉ុប-អាស៊ីដែលខ្លីបំផុតជាអចិន្ត្រៃយ៍ទៀតផង។
​នោះគឺជាការវាយប្រហារសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ។
​​ហើយចំពោះប្រជាជនប៉ាឡេស្ទីនវិញ។
​ផ្លូវដែលត្រង់បំផុតគឺរត់កាត់ ឬនៅក្បែរតំបន់ហ្គាហ្សា (Gaza)។
​តំបន់ហ្គាហ្សាដែលគ្មានមនុស្សរស់នៅ និងត្រូវបានបំផ្លិចបំផ្លាញ បានដកចេញនូវឧបសគ្គរូបវន្តដ៏ធំបំផុតតែមួយគត់សម្រាប់គម្រោងនេះ។
​ឥឡូវនេះ ចូរមើលអ្វីដែលសង្រ្គាមនេះបានសម្រេចបាន៖
​ក្រុមហាម៉ាស (Hamas) — ត្រូវបានលុបបំបាត់ក្នុងនាមជាកម្លាំងគ្រប់គ្រង។
​ក្រុមហេសបូឡា (Hezbollah) — ត្រូវបានធ្វើឱ្យចុះខ្សោយយ៉ាងធ្ងន់ធ្ងរ។
​ប្រទេសអ៊ីរ៉ង់ — ត្រូវបានទម្លាក់គ្រាប់បែក បានចុះហត្ថលេខាលើបទឈប់បាញ់ និងស្ថិតក្នុងស្ថានភាពការពារ។
​ក្រុមហ៊ូធី (Houthis) — ដែលធ្លាប់តែរារាំងការដឹកជញ្ជូននៅសមុទ្រក្រហម ត្រូវបានធ្វើឱ្យលែងមានសកម្មភាព។
​រាល់កម្លាំងទាំងអស់ដែលអាចបង្កការរអាក់រអួលដល់ការស្ថាបនាព្រែកជីកតាមច្រករបៀងនេះ ត្រូវបានធ្វើឱ្យចុះខ្សោយ ឬត្រូវបានដកចេញក្នុងរយៈពេល ៤១ ថ្ងៃ។
​កម្មវិធីអាវុធនុយក្លេអ៊ែរ គឺជាហេតុផលដែលត្រូវបានលើកឡើង។ វាគឺជាការពិត។ វាជាហេតុផលស្របច្បាប់។
​ប៉ុន្តែនៅពេលដែលស្ថានភាពស្ងប់ស្ងាត់ទៅវិញ ហើយផែនការសាងសង់ចាប់ផ្តើមលេចចេញមកដោយស្ងាត់ៗ សូមចងចាំការបង្ហោះ (Post) នេះ។
​ព្រោះនៅក្នុងភូមិសាស្ត្រនយោបាយ នៅពេលដែលមានផ្នែកជាច្រើនរំកិលទៅក្នុងទិសដៅតែមួយក្នុងពេលតែមួយ វាកម្រនឹងមានហេតុផលតែមួយណាស់។
ទាល់តែមេបើកគ្របអោយមើលបានដឹង។
ហើយយើងក៏ដឹងដែរថាតើចិននិងរុស្ស៊ីសុខចិត្តអោយអុីរ៉ង់ចាញ់ដែរទេ?
សួស្តីថ្ងៃច័ន្ទ។

ប្រាក់ សុខុន - Prak Sokhonn   1h  · នៅរសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦  ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី២ ស្តីពីស្ថានការណ៍នៅមជ្ឈិមបូព៌ា តាមប្រព័ន្ធវីដេអូ។ កិច្ចប្រជុំបានស្វាគមន៍ចំពោះសេចក្តីប្រកាសបទឈប់បាញ់បណ្តោះអាសន្ន និងបានពិភាក្សាអំពីផលបច្ច័យ ដែលបង្កឡើងដោយជម្លោះនៅមជ្ឈិមបូព៌ា ជាពិសេសផលប៉ះពាល់លើសន្តិសុខថាមពល និងស្បៀងអាហារ ខ្សែច្រវាក់ផ្គត់ផ្គង់ និងផ្លូវដឹកជញ្ជូន ព្រមទាំងលទ្ធភាពនៃដំណោះស្រាយចំពោះមុខ។


 On the afternoon of 13 April 2026, His Excellency Deputy Prime Minister PRAK Sokhonn, Minister of Foreign Affairs and Interanational Cooperation, attended the Second Special ASEAN Foreign Ministers’ Meeting on the Situation in the Middle East, via videoconference. The Meeting welcomed the announcement of a temporary ceasefire, discussed the implications of the conflict in the Middle East, particularly its impact on energy and food security, supply chains, and transport routes, and possible solutions.

No comments:

Post a Comment