នៅថ្ងៃទី២ ខែមិថុនា ​ឆ្នាំ ២០២៦ នេះ កម្ពុជាផ្ញើលិខិតផ្លូវការទៅកាន់ប្រទេសថៃ និងអគ្គលេខាធិការ UN ដើម្បីចាប់ផ្ដើមដំណើរការយន្តការផ្សះផ្សាដោយបង្ខំ ក្រោមច្បាប់សមុទ្ររបស់UN។ សម្ដេចធិបតីថ្លែងក្នុងសារពិសេស។ កម្ពុជាបង្ហាញជំហររឹងមាំ លើសន្តិសុខសមុទ្រ និងការគោរពច្បាប់អន្តរជាតិ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម សុខ ស៊ីផាន់ណា ទេសរដ្ឋមន្ត្រី និងជា បេសកជនពិសេស របស់សម្ដេចអធិបតីនាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួម និងថ្លែងបទអន្តរាគមន៍ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្រោមប្រធានបទ " ការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ពាក់ព័ន្ធនឹងសន្តិសុខសមុទ្រ ក្នុងរនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានសង្កត់ធ្ងន់លើសារៈសំខាន់នៃផ្លូវទឹក ដែលមានសុវត្ថិភាព និងសន្តិសុខ ដែលជាសរសៃឈាមដ៏សំខាន់ សម្រាប់សន្តិភាព សុវត្ថិភាព អន្តរជាតិស្ថេរភាពសេដ្ឋកិច្ចសកល និងការអភិវឌ្ឍប្រកបដោយចេរភាព ដើម្បីឆ្លើយតបទៅនឹងការគម្រាមគំហែងដែលកំពុងកើតឡើងចំពោះសន្តិសុខសមុទ្រ ឯកឧត្តមទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានបង្ហាញនូវអតិភាពសំខាន់ៗចំនួនបី រួមមាន៖ទី១៖ដោះស្រាយវិវាតដោយសន្តិវិធីរាល់វិវាទសមុទ្រ​ត្រូវតែដោះស្រាយតាមរយៈការសន្ទនានិងការទូត​កម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍សេរីភាពនៃការធ្វើនាវាចរ​និងការឆ្លងកាត់ដោយស្របច្បាប់​ដែលត្រូវតែគោរពឲ្យបានពេញលេញស្របតាមច្បាប់អន្តរជាតិទៀតជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ 1982 UNCLOS។ ទី2 បង្កើនជំនួយបច្ចេកទេសនិងការកសាងសមត្ថភាព​ឯកឧត្តមទេសរដ្ឋមន្ត្រី​បានអំពាវនាវឲ្យមានការពន្លឿន ឲ្យមានការគាំទ្របន្ថែម​ដល់បណ្ដារដ្ឋជាប់សមុទ្រដែលកំពុងអភិវឌ្ឍលើផ្នែកអនុវត្តច្បាប់សមុទ្រ​សន្តិសុខកំពង់ផែ​និងនាវាចរ ការយល់ដឹងអំពីដែនសមុទ្រ​និងការចែករំលែកព័ត៌មានឲ្យបានទាន់ពេលវេលាដើម្បីទប់ស្កាត់បញ្ហាប្រឈមនានាឲ្យមានប្រសិទ្ធភាពទី3 វិធីសាស្រ្តរួមបញ្ចូលគ្នានិងការបង្ការ ក្រុមប្រឹក្សាសន្តិសុខ គួរតែអនុវត្តវិធីសាស្រ្ត ដែលបង្កើតភាពធន់ក្នុងរយៈពេលវែង ដោយផ្អែកលើបរិយាប័ននិងសន្តិភាពជាមួយច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខស៊ីផាន ណា ក៏បានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការការពារច្បាប់អន្តរជាតិនិងជម្រុញការសន្ទនាដោយសន្តិវិទ្យុ ពង្រឹងសន្តិសុខសមុទ្រជាពិសេសការប្រយ័ត្ត ប្រឆាំង និងបទល្មើសឆ្លងដែន កម្ពុជានៅតែបន្តស្វាគមន៍នាវាបរទេសមកកាន់មូលដ្ឋានទ័ពជើងទឹករាម ដែលបានធ្វើទំនើបកម្មរបស់ខ្លួនសម្រាប់ការធ្វើសមយុទ្ធរួមគ្នា ការផ្ដល់ជំនួយមនុស្សធម៌និងកិច្ចសហប្រតិបត្តិការ ក្នុងគោលបំណងប្រយុទ្ធប្រឆាំងនិងនិងបទល្មើសផ្សេងៗ ឯកឧត្តម សុខ ស៊ីផាន់ណា បានបញ្ជាក់ពីថាការផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀង UNCLOS (UNCLOS)និងBBNJ នាពេលកន្លងមក គឺជាសក្ខីភាព បង្ហាញពីការប្តេជ្ញាចិត្ត មិនងាករា របស់កម្ពុជា ចំពោះសណ្ដាប់ធ្នាប់សមុទ្រដែលផ្អែកលើច្បាប់ និង ការគ្រប់គ្រងធានធានសមុទ្រដោយការទទួលខុសត្រូវ៕

Monday, April 6, 2026

ព្រំដែន កម្ពុជា ថៃ--ថ្ងៃទី ៦ ខែ មេសា ឆ្នាំ២០២៦

 Men Kimseng 23m  · កងកុម្មង់ដូអាមេរិកបំផ្ទុះយន្តហោះC-130ពីរគ្រឿងចោល​ក្នុងប្រតិបត្តិការសង្គ្រោះ​អ្នកបញ្ជាកាំភ្លើងយន្តហោះF-15 កាលពីយប់ថ្ងៃសៅរ៍ចូលព្រឹកថ្ងៃអាទិត្យទី៥ ខែមេសា​ជាជាងទុកឲ្យធ្លាក់ចូលក្នុងដៃរបស់ទាហានអ៊ីរ៉ង់។ យន្តហោះនោះបានជាប់ផុងមិនអាចទាញចេញបានអស់ជាច្រើនម៉ោង ហើយយោធាអាមេរិកបញ្ជូនយន្តហោះថ្មីបីគ្រឿង​ទៅដឹកក្រុមកុម្មង់ដូនិងអ្នកបញ្ជាកាំភ្លើងយន្តហោះF15ចេញ។ (ប្រភព៖ Washington Post, The Wall Street Journal, CNN)

សង្រ្គាមពត៍មាន៖ ខាងអាមេរិកប្រកាសថាគេបានបំផ្ទុះយន្តហោះ C-130 ចំនួន ០២ គ្រឿង ដោយសារវាមិនអាចហោះបាន ក្នុងប្រតិបត្តិការសង្រ្គោះ ពីឡុតអាមេរិកកាំង។ ចំណែកខាង អឺរ៉ង់ រាយការណ៍តាមរូបភាពវីដេអូថា អឺរ៉ង់បាញ់កំទេច យន្តហោះនោះ មិនឲ្យហោះឡើងបានទេ ពីព្រោះ ចុះចតជាសម្ងាត់នៅលើទីលានសម្ងាត់មួយ តែត្រូវ ទ័ពអឺរ៉ង់រកឃើញ និង បាញ់កំទេចចោល។

បោយ រើយ 26m  · ចាប់មិនបាន បានតែខោលីអូ ទាហាន អាមេរិក បានរង្វាន់ 60.000$ ដែរទេ ? សមាជិកយោធា Basij សប្បាយចិត្តខ្លាំងណាស់ ដែលពួកគេតាមចាប់ អ្នកធ្លាក់យន្តហោះអាមេរិក លើទឹកដី អ៊ីរ៉ង់មិនបាន តែរើសបាន ខោលីអូ ក៏ពួកគេថត បង្ហោះក្នុងហ្វេសបុកអបអរដែរ ។ មេដឹកនាំ អ៊ីរ៉ង់ ថា បើចាប់បានអ្នកធ្លាក់យន្តហោះ អាមេរិក នឹងបានរង្វាន់ 60.000$ តែខោលីអូអ៊ីចឹង ដឹងបានរង្វាន់ប៉ុន្មានទេ ?

រឿងស្រុកសៀម៖ ពួកជនជាតិថៃឥស្លាមដែលពួកវា គូសផែនទី យកតំបន់ថ្មដា ផ្ទះ៣ខ្នង រួចលើកទ័ពវាយគ្រប់គ្រង ពេលនេះ មានរឿង ដែល មេទ័ពពួកវាម្នាក់ត្រូវគេបណ្តេញចេញពីការងារ ធ្លាក់ខ្លួនលក់បាយតាមចិញ្ចឹមថ្នល់ ចំណែកម្នាក់ទៀត ត្រូវគេបាញ់សម្លាប់ចោល កាលពីម្សិលមិញ ។ ម្នាក់មេធំក្នុងបក្ស ប្រឆាឆាតិថៃ ដែលជា ថៃឥស្លាម ក៍ត្រូវគេឲ្យ តម្លៃក្បាល ៤ បាតផងដែរ។ រឿងទាំងនេះ បានអង្រួនបេះដូងពួក ឈ្លានពានកម្ពុជាយើងឲ្យ យំសោក ចុះផ្សាយព្រោងព្រាតថា សុទ្ធតែជាអ្នកស្នេហារជាតិ រំដោះជាតិ ចុះម៉េចបានជាពេលនេះ ជួបរឿងអាក្រក់ៗ ??

ចំរើន ស៊ិន l Chomroeun
កងបដិវត្តន៍អ៊ីស្លាម (IRGC) មិនអាចចាប់ខ្លួនអាកាសយានិកអាមេរិកបានទេ បើទោះបីជាអួតអាងយ៉ាងណាក៏ដោយ៖ ជ័យជម្នះនៃយុទ្ធសាស្ត្ររបស់អាមេរិកក្នុង Operation Epic Fury
IRGC ទោះបីជាអួតអាងយ៉ាងណាក៏ដោយ ក៏មិនអាចតាមដាន និងចាប់ខ្លួនអាកាសយានិកងាយរងគ្រោះទាំងពីររូប ដែលបានលោតឆត្រយោងចុះមកក្នុងតំបន់របស់ពួកគេដែរ។ នេះគឺជាសញ្ញាដ៏ច្បាស់លាស់មួយដែលបង្ហាញថា សង្គ្រាមមិនមែនគ្រាន់តែជាការគំរាមកំហែងទទេៗនោះទេ ប៉ុន្តែវាជាសិល្បៈនៃយុទ្ធសាស្ត្រ ភាពឆ្លាតវៃ និងភាពជំនាញខាងយុទ្ធវិធី។ 
នៅក្នុងបេសកកម្មដែលមានហានិភ័យនិងគ្រោះថ្នាក់ខ្ពស់ នៅក្នុងដែនដីសត្រូវ ក្រុមស្វែងរក និងសង្គ្រោះប្រយុទ្ធរបស់សហរដ្ឋអាមេរិក (U.S. combat search-and-rescue teams) បានសង្គ្រោះសមាជិកនាវិកទាំងពីររូបដោយជោគជ័យ នៃយន្តហោះ F-15E Strike Eagle ដែលត្រូវបានបាញ់ទម្លាក់ក្នុងអំឡុងប្រតិបត្តិការ Operation Epic Fury។ 
យន្តហោះនេះ ដែលស្ថិតក្រោមការទទួលខុសត្រូវរបស់កងអនុសេនាធំយន្តហោះចម្បាំងទី 494 (494th Fighter Squadron) ត្រូវបានវាយប្រហារដោយប្រព័ន្ធការពារដែនអាកាសអ៊ីរ៉ង់ ដែលបង្ខំឱ្យអាកាសយានិក និងមន្ត្រីប្រព័ន្ធអាវុធលោតឆត្រយោងចុះមកក្នុងភូមិសាស្ត្រភ្នំ នៅភាគនិរតីនៃប្រទេសអ៊ីរ៉ង់។
ដោយសារកងកម្លាំងសត្រូវត្រូវបានរាយការណ៍ថា កំពុងស្វែងរកនៅក្នុងតំបន់នោះ ការប្រណាំងប្រជែងជាមួយពេលវេលាពិតជាសំខាន់ណាស់។ ក្រុមសង្គ្រោះទីមួយបានគ្រប់គ្រងសង្គ្រោះអាកាសយានិកម្នាក់ នៅក្រោមការបាញ់ប្រហារយ៉ាងសន្ធាប់សន្ធៅ។ នៅក្នុងប្រតិបត្តិការដ៏ក្លាហានទីពីរ ក្រុមសង្គ្រោះបន្ថែមបានត្រឡប់មកវិញដោយប្រើឧទ្ធម្ភាគចក្រ HH-60W Jolly Green II ដែលមានយន្តហោះ HC-130J គាំទ្រ ដោយហោះកម្រិតទាប និងគេចចេញពីការគំរាមកំហែង ដើម្បីស្វែងរក និងសង្គ្រោះអាកាសយានិកទីពីរដោយជោគជ័យ។ 
ទន្ទឹមនឹងនេះ យន្តហោះចម្បាំង A-10 Thunderbolt II បានផ្តល់ការការពារ ដោយបង្ក្រាបទីតាំងសត្រូវក្នុងអំឡុងពេលសង្គ្រោះ។ ឥឡូវនេះនាវិកទាំងពីររូបមានសុវត្ថិភាពនៅប្រទេសអ៊ីរ៉ាក់ ហើយកំពុងទទួលបានការយកចិត្តទុកដាក់ខាងវេជ្ជសាស្ត្រ។
ប្រភពៈ Fox News

Preas Thor 8m  · អឺរ៉ង់ព្រមានត្រាំថា បើត្រាំហ៊ានបើកការវាយប្រហាររោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរ និងបំផ្លាញហេដ្ឋារចនាសម័ន្ធរបស់អឺរ៉ង់ អឺរ៉ង់នឹងបិទច្រកសមុទ្រមួយទៀតឈ្មោះថា Bab EI Mandeb Strait ដែលនៅជិតប្រទេសយេម៉ែន ។ គួរបញ្ជាក់ថា ច្រកសមុទ្រនេះ មានសារៈសំខាន់ចំពោះខ្សែសង្វាក់ពាណិជ្ជកម្មពិភពលោក ១២% ដែលឆ្លងកាត់ច្រកសមុទ្រនេះជារៀងរាល់ថ្ងៃ បន្ទាប់ពីច្រកសមុទ្រ Strait of Hormuz ។ នេះជារឿងដ៏សែនអាក្រក់បំផុតចំពោះសេដ្ឋកិច្ចជុំវិញពិភពលោក ដែលលោកត្រាំបានបង្កឡើង!

No comments:

Post a Comment