នៅថ្ងៃទី២ ខែមិថុនា ​ឆ្នាំ ២០២៦ នេះ កម្ពុជាផ្ញើលិខិតផ្លូវការទៅកាន់ប្រទេសថៃ និងអគ្គលេខាធិការ UN ដើម្បីចាប់ផ្ដើមដំណើរការយន្តការផ្សះផ្សាដោយបង្ខំ ក្រោមច្បាប់សមុទ្ររបស់UN។ សម្ដេចធិបតីថ្លែងក្នុងសារពិសេស។ កម្ពុជាបង្ហាញជំហររឹងមាំ លើសន្តិសុខសមុទ្រ និងការគោរពច្បាប់អន្តរជាតិ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម សុខ ស៊ីផាន់ណា ទេសរដ្ឋមន្ត្រី និងជា បេសកជនពិសេស របស់សម្ដេចអធិបតីនាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួម និងថ្លែងបទអន្តរាគមន៍ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្រោមប្រធានបទ " ការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ពាក់ព័ន្ធនឹងសន្តិសុខសមុទ្រ ក្នុងរនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានសង្កត់ធ្ងន់លើសារៈសំខាន់នៃផ្លូវទឹក ដែលមានសុវត្ថិភាព និងសន្តិសុខ ដែលជាសរសៃឈាមដ៏សំខាន់ សម្រាប់សន្តិភាព សុវត្ថិភាព អន្តរជាតិស្ថេរភាពសេដ្ឋកិច្ចសកល និងការអភិវឌ្ឍប្រកបដោយចេរភាព ដើម្បីឆ្លើយតបទៅនឹងការគម្រាមគំហែងដែលកំពុងកើតឡើងចំពោះសន្តិសុខសមុទ្រ ឯកឧត្តមទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានបង្ហាញនូវអតិភាពសំខាន់ៗចំនួនបី រួមមាន៖ទី១៖ដោះស្រាយវិវាតដោយសន្តិវិធីរាល់វិវាទសមុទ្រ​ត្រូវតែដោះស្រាយតាមរយៈការសន្ទនានិងការទូត​កម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍សេរីភាពនៃការធ្វើនាវាចរ​និងការឆ្លងកាត់ដោយស្របច្បាប់​ដែលត្រូវតែគោរពឲ្យបានពេញលេញស្របតាមច្បាប់អន្តរជាតិទៀតជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ 1982 UNCLOS។ ទី2 បង្កើនជំនួយបច្ចេកទេសនិងការកសាងសមត្ថភាព​ឯកឧត្តមទេសរដ្ឋមន្ត្រី​បានអំពាវនាវឲ្យមានការពន្លឿន ឲ្យមានការគាំទ្របន្ថែម​ដល់បណ្ដារដ្ឋជាប់សមុទ្រដែលកំពុងអភិវឌ្ឍលើផ្នែកអនុវត្តច្បាប់សមុទ្រ​សន្តិសុខកំពង់ផែ​និងនាវាចរ ការយល់ដឹងអំពីដែនសមុទ្រ​និងការចែករំលែកព័ត៌មានឲ្យបានទាន់ពេលវេលាដើម្បីទប់ស្កាត់បញ្ហាប្រឈមនានាឲ្យមានប្រសិទ្ធភាពទី3 វិធីសាស្រ្តរួមបញ្ចូលគ្នានិងការបង្ការ ក្រុមប្រឹក្សាសន្តិសុខ គួរតែអនុវត្តវិធីសាស្រ្ត ដែលបង្កើតភាពធន់ក្នុងរយៈពេលវែង ដោយផ្អែកលើបរិយាប័ននិងសន្តិភាពជាមួយច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខស៊ីផាន ណា ក៏បានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការការពារច្បាប់អន្តរជាតិនិងជម្រុញការសន្ទនាដោយសន្តិវិទ្យុ ពង្រឹងសន្តិសុខសមុទ្រជាពិសេសការប្រយ័ត្ត ប្រឆាំង និងបទល្មើសឆ្លងដែន កម្ពុជានៅតែបន្តស្វាគមន៍នាវាបរទេសមកកាន់មូលដ្ឋានទ័ពជើងទឹករាម ដែលបានធ្វើទំនើបកម្មរបស់ខ្លួនសម្រាប់ការធ្វើសមយុទ្ធរួមគ្នា ការផ្ដល់ជំនួយមនុស្សធម៌និងកិច្ចសហប្រតិបត្តិការ ក្នុងគោលបំណងប្រយុទ្ធប្រឆាំងនិងនិងបទល្មើសផ្សេងៗ ឯកឧត្តម សុខ ស៊ីផាន់ណា បានបញ្ជាក់ពីថាការផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀង UNCLOS (UNCLOS)និងBBNJ នាពេលកន្លងមក គឺជាសក្ខីភាព បង្ហាញពីការប្តេជ្ញាចិត្ត មិនងាករា របស់កម្ពុជា ចំពោះសណ្ដាប់ធ្នាប់សមុទ្រដែលផ្អែកលើច្បាប់ និង ការគ្រប់គ្រងធានធានសមុទ្រដោយការទទួលខុសត្រូវ៕

Friday, March 20, 2026

ព្រំដែន កម្ពុជា ថៃ--ថ្ងៃទី ២០ ខែ មិនា ឆ្នាំ២០២៦

PR Cambodian Government 21m  · កម្ពុជាសូមអំពាវនាវឱ្យថៃបញ្ឈប់ជាបន្ទាន់នូវសកម្មភាពឈ្លានពានទឹកដីកម្ពុជា និងអនុវត្តកិច្ចព្រមព្រៀង និងការរៀបចំពាក់ព័ន្ធទាំងអស់រវាង ប្រទេសទាំងពីរឱ្យបានពេញលេញនិងស្មោះត្រង់ ដើម្បីបន្ធូរបន្ថយស្ថានការណ៍ កសាងទំនុកចិត្ត និងរក្សាសន្តិភាពនៅតាមតំបន់ព្រំដែន។

ប្រទេសថៃ មាន ០២ រដ្ឋាភិបាល គឺ(១) រដ្ឋាភិបាលថៃ និង (២) រដ្ឋាភិបាល សៀម នេះជា មូលហេតុនាំឲ្យមានសង្រ្គាមឈ្លានពានទឹកដីកម្ពុជា!

ទីបំផុត៖ ចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ អ៊ីតាលី ហូឡង់ និងជប៉ុន បានចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយកាលពីថ្ងៃព្រហស្បតិ៍ ដោយបង្ហាញពីការត្រៀមខ្លួនរបស់ពួកគេក្នុងការជួយធានាឱ្យមានការធ្វើនាវាចរណ៍ដោយសុវត្ថិភាពសម្រាប់កប៉ាល់ពាណិជ្ជកម្មតាមច្រកសមុទ្រហ័រមូស (Strait of Hormuz)។

ជាង ១ ឆ្នាំធ្វើសង្រ្គាមជាមួយឯង យើងស្គាល់រូបភាព ក្រឡេកឆេះ រូបណាជារូប អេអាយ AI ដោយសារពួកឯង បង្រៀនយើង បោកយើងច្រើនដង....ថៃ និង សៀម ឯង ប្រឹងដេកធ្វើរូបភាព AI ដើម្បី បោកប្រាស់គេថា ប្រទេសថៃ សំបូរសប្បាយណាស់ គ្មានវិបត្តិប្រេង គ្មានវិបត្តិពូជសាសន៍ -- តាមពិត នេះជារូបភាព AI

U-Share2day
🇺🇸✴️🚨អាមេរិកបញ្ជូនទ័ព ៨០០០នាក់ជាបន្ទាន់ទៅកាន់មជ្ឈិមបូព៌ា
សហរដ្ឋអាមេរិកកំពុងតែពន្លឿនការបញ្ជូនកងកម្លាំងយោធាប្រមាណ ៨០០០នាក់ ទៅកាន់តំបន់មជ្ឈិមបូព៌ា ដើម្បីពង្រឹងប្រតិបត្តិការវាយលុកប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ ដែលកំពុងតែមានភាពតានតឹងខ្លាំង។
តាមប្រភពព័ត៌មានពី Newsmax និង​ Anadolu ចុះ​ផ្សាយ​ថ្ងៃទី​២០​មីនា​២០២៦ ក្រុមនាវាចម្បាំង USS Boxer និងកងពលតូចម៉ារីនលេខ​១១ បានចាកចេញពីឆ្នេរសមុទ្រប៉ាស៊ីហ្វិកមុនកាលកំណត់។ សូម្បីតែមន្ត្រីជើងទឹក និងកងទ័ពម៉ារីន ក៏ត្រូវបានបញ្ជា​ឲ្យ​កាត់បន្ថយថ្ងៃឈប់សម្រាករបស់ពួកគេ ដើម្បីប្រញាប់ប្រញាល់ធ្វើដំណើរទៅកាន់សមរភូមិផងដែរ។ ការចល័តទ័ពយ៉ាងគំហុកនេះ បានកើតឡើងបន្ទាប់ពីប្រតិបត្តិការរួមគ្នារវាងអាមេរិក និងអ៊ីស្រាអែល កាលពីថ្ងៃទី២៨​កុម្ភៈ ដែលបានសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei និងមនុស្សប្រហែល ១៣០០នាក់ផ្សេងទៀត។
យោងតាមផែនការ កងទ័ពប្រមាណ ៤០០០នាក់ នឹងធ្វើដំណើរតាមនាវាចម្បាំងធំៗចំនួន៣ គឺ USS Boxer, USS Portland និង USS Comstock។ នៅពេលដែលក្រុមនាវាទាំងនេះទៅជួបជុំគ្នាជាមួយក្រុមនាវា USS Tripoli ដែលកំពុងធ្វើដំណើរទៅស្រាប់នោះ ចំនួនកងទ័ពសរុបនឹងកើនឡើងដល់ ៨០០០នាក់ រួមជាមួយនាវាចម្បាំងវាយលុក៦គ្រឿង។ ទោះជាយ៉ាងណាក៏ដោយ មន្ទីរបញ្ចកោណមិនទាន់បានចេញសេចក្តីថ្លែងការណ៍ផ្លូវការណាមួយ លម្អិតពីចលនាទ័ពទាំងនេះនៅឡើយទេ។
ស្ថានភាពនៅតំបន់មជ្ឈិមបូព៌ាបច្ចុប្បន្នកំពុងស្ថិតក្នុងភាពវឹកវរ ខណៈដែលអ៊ីរ៉ង់បានចាប់ផ្តើមវាយបកវិញតាមរយៈការប្រើប្រាស់ដ្រូន និងមីស៊ីល បាញ់ស្រោចទៅលើប្រទេសអ៊ីស្រាអែល ហ្ស៊កដានី អ៊ីរ៉ាក់ និងបណ្តាប្រទេសនៅតំបន់ឈូងសមុទ្រជាច្រើនទៀត។ ការវាយបកនេះមិនត្រឹមតែសំដៅលើមូលដ្ឋានទ័ពអាមេរិក និងបង្កការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធធ្ងន់ធ្ងរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានធ្វើ​ឲ្យ​ប៉ះពាល់ដល់ប្រព័ន្ធហោះហើរ និងទីផ្សារសកលលោកទាំងមូលទៀតផង។
រហូតមកដល់ពេលនេះ ភាគីទាំងសងខាងនៅតែបន្តបាញ់តបតគ្នាទៅវិញទៅមក ដែលធ្វើ​ឲ្យ​សភាពការណ៍កាន់តែមានភាពស្រពេចស្រពិល និងគ្រោះថ្នាក់បំផុត៕

អាមេរិកចល័តទ័ពជាបន្ទាន់ចំនួន ៨ ០០០ នាក់ទៅពង្រាយនៅ មជ្ឃឹមបូព៍ាប្រទេស បន្ថែមលើទ័ពដែលមានស្រាប់ជាង ៦០ ០០០ នាក់។ តាមការវិភាគ អាមេរិក នឹងចូលគ្រប់គ្រង សមុទ្រក្រហម ទាំងច្រកចូល ទាំងច្រកចេញ គឺទាំងច្រក ព្រែកជីក ស៊ុយអេ និងច្រកប្រទេស យេមែន។ គួរបញ្ជាក់ថា សង្រ្គាមថាមពល គឺជាសង្រ្គាម រវាង​អាមេរិក និង​ អឺរ៉ុប ដណ្តើមគ្នាគ្រប់គ្រង តំបន់អារ៉ាប់ ដែលជា ធុងប្រេង ធុងហ្គាស់ !!

នាយកដ្ឋានព័ត៌មាន News Department 4h  · #អ៊ីរ៉ង់ចាប់ផ្តើមវាយបកទៅលើអ៊ីស្រាអែលវិញកាលពីយប់ថ្ងៃព្រហស្បតិ៍នេះ! ដោយសំដៅលើរោងចក្រចម្រាញ់ប្រេងក្នុងទីក្រុង Haifa ដែលបណ្តាលឱ្យមនុស្សរាប់លាន់រត់រកទីសុវត្ថិភាព   ការវាយប្រហាររបស់អ៊ីរ៉ង់ជាង៦លើកដែលផ្តោតសំខាន់លើតំបន់ធំៗក្នុងប្រទេសអ៊ីស្រាអែល បានធ្វើឱ្យមនុស្សរាប់លាននាក់ប្រញាប់ប្រញាល់រត់ទៅកាន់ទីជម្រកសុវត្ថិភាពកាលពីយប់ថ្ងៃព្រហស្បតិ៍នេះ។ ការវាយប្រហារទាំងនោះបានបណ្តាលឱ្យខូចខាតដល់អគារមួយចំនួន ប៉ុន្តែមិនមានរបាយការណ៍អំពីមនុស្សស្លាប់ និងរបួសធ្ងន់ធ្ងរនោះទេ។ បន្ទាប់ពីការបាញ់ផ្លោងចុងក្រោយរបស់អ៊ីរ៉ង់ រដ្ឋមន្ត្រីក្រសួងថាមពលអ៊ីស្រាអែល លោក Eli Cohen បាននិយាយថា បណ្តាញអគ្គិសនីនៅភាគខាងជើងអ៊ីស្រាអែលបានរងការខូចខាតខ្លះៗដែរ។ លោកបាននិយាយទៀតថា ក្រុមការងារបានស្តារអគ្គិសនីឡើងវិញនៅតំបន់មួយចំនួន ហើយកំពុងធ្វើការយ៉ាងសកម្មដើម្បីស្តារវាឡើងវិញនៅតំបន់ផ្សេងៗទៀត។ ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានបង្ហាញនូវរូបភាពដែលមានផ្សែងខ្មៅហុយទ្រលោមចេញពីរោងចក្រចម្រាញ់ប្រេងមួយកន្លែងក្នុងទីក្រុង Haifa ភាគខាងជើងប្រទេស ប៉ុន្តែលោក Cohen ក៏បានចេញមកបញ្ជាក់ថារោងចក្រចម្រាញ់ប្រេងនៅទីនោះគឺបានវារងការខូចខាតតិចតួចប៉ុណ្ណោះ៕  សម្រួលអត្ថបទ៖ សុផារិន្ទ

ទ័ពអាមេរិក វាយប្រហារ រោងចក្រផលិតថាមពលដើរដោយនុយក្លេអ៊ែររបស់ អឺរ៉ង់។ រុស្សី ស្នើរអឺរ៉ង់បង្កើតតំបន់សុវត្ថិភាព ដើម្បីជំលៀសប្រជាជនចេញពីតំបន់ ពីព្រោះការសាយភាយធាតុ វិទ្យុសកម្ម។

ថៃ៖ ពីម្សិលមានករណីឃាដកម្មលើតំណាងរាស្រ្ត នៅ ប៉ាតានី នៃគណបក្ស ប្រជាជាតិថៃ (ប្រាឆាឆាតថៃ) ដែលជា លេខកូដសំគាល់ គណបក្សថៃឥស្លាម។ តាមការវិភាគ នោះជារឿងដណ្តើមដំណែងកូតា ក្រសួងការពារជាតិ ដោយសារ ជាប្រវត្តិសាស្រ្ត​ ជនជាតិថៃឥស្លាមតែងតែ អគ្គបញ្ជាការរង ឬ រដ្ឋលេខាធិការក្រសូងការពារជាតិជាដរាប ដែលដឹកនាំបញ្ជាដោយ ត្រកូល  អាប់ឌុល ។  ពួកថៃឥស្លាម បានលើកទ័ពច្រើនម៉ឺននាក់ចូលមកធ្វើសង្រ្គាមឈ្លានពានទឹកដីកម្ពុជា ជាថ្នូរពួកគេមាន សិទ្ធិប្រកាសជារដ្ឋស្វ័យត Authonomous State ជាមួយគ្នានេះ ថៃឥស្លាមរងការរិះគន់ជាខ្លាំងក្រោយពី អឺរ៉ង់ បាញ់កំទេចនាវាដឹងប្រេងថៃ ដោយពួកគេ ហៅពួកថៃឥស្លាមថា ជនក្បត់ជាតិ !!

Samut 23m  · ដំណឹងល្អ! កម្មករនិយោជិត ទទួលបានថវិកាបន្ថែមលើថ្លៃធ្វើដំណើរ ២.៥០ដុល្លារអាម៉េរិក ក្នុងមួយខែ ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ដើម្បីកាត់បន្ថយការចំណាយ រហូតដល់វិបត្តិប្រេងត្រលប់មកធម្មតាវិញ។

ការវិភាគរូបភាពផ្កាយរណប និងវីដេអូដែលបានផ្ទៀងផ្ទាត់របស់ ABC News បានបង្ហាញថា យ៉ាងហោចណាស់ទីតាំងរ៉ាដាចំនួន ១០ ដែលប្រើប្រាស់ដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ត្រូវបានវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក ឬមីស៊ីលរបស់អ៊ីរ៉ង់ចាប់តាំងពីការចាប់ផ្តើមនៃសង្គ្រាមមក។ លោក Patrick Reevell រាយការណ៍។

No comments:

Post a Comment