២៦ ធ្នូ ២០២៥៖ ថ្លែងប្រាប់អ្នកសារព័ត៌មាននាល្ងាចថ្ងៃទី២៦ ខែធ្នូនេះ នាយករដ្ឋមន្រ្តីចាំផ្ទះថៃលោក អានុទីន ឆានវីរៈគុល បានថ្លែងថា ថៃនឹងឯកភាពឈប់បាញ់ ៧២ម៉ោង ក្នុងកិច្ចប្រជុំGBCស្អែកនេះ ហើយប្រសិនបើរក្សាការមិនផ្ទុះអាវុធបាន នោះបទឈប់បាញ់នឹងត្រូវចាត់ទុកថាប្រសិទ្ធភាព។ បន្ទាប់ពីរក្សាការឈប់បាញ់ ៧២ ម៉ោងបាន លោក អានុទីន បានចង្អុលបង្ហាញទៀតថា ថៃនឹងព្រមវិលទៅអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ វិញ។ ក្រុមប្រឹក្សាសន្តិសុខជាតិ (NSC) បានសម្រេចបញ្ជូនរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ណាត់ថាក់ផុង ណាក់ផានិច ជាតំណាងឲឱ្យចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមជាមួយកម្ពុជានៅថ្ងៃស្អែក។ កិច្ចព្រមព្រៀងសំខាន់ពីរគឺ៖ បទឈប់បាញ់រយៈពេល ៧២ ម៉ោង រួមជាមួយនឹងការដោះលែងទាហានដែលបានចាប់ខ្លួនផងដែរ។ រយៈពេល ៧២ ម៉ោង គិតពីថ្ងៃទី ២៧ ធ្នូ ម៉ោង ១២ ០០ នាទី .ដល់ ២៩ ធ្នូ ម៉ោង ១២ ថ្ងៃត្រង់ដដែល...

Tuesday, April 28, 2026

ព្រំដែន កម្ពុជា ថៃ--ថ្ងៃទី ២៩ ខែ មេសា ឆ្នាំ២០២៦

របាយការណ៍ស្ថា​នការណ៍ប្រចាំថ្ងៃ Daily Situaton Report SITREP

A SITREP (Situation Report) is a concise, structured report detailing the status of an ongoing operation, emergency, or project to inform decision-makers. Primarily used in military, humanitarian, and corporate contexts, they provide crucial facts, highlight risks, and outline necessary actions. Synonyms include status report, update, field report, or briefing

 Sothea Phon🔴Breaking: កម្ពុជា🇰🇭ទាមទារឲ្យរដ្ឋាភិបាលថៃ🇹🇭 ដកចេញទាំងស្រុង នូវកងកម្លាំងប្រដាប់អាវុធ ភ្នាក់ងារ និងឧបករណ៍ទាំងអស់ពីប្រាសាទតាមាន់ធំ តាក្របី ប្រាសាទខ្នារ ហើយត្រូវគោរពអធិបតេយ្យភាព និងទឹកដីរបស់កម្ពុជា ❗️13-4-2026
NS News ចោរលួចហើយ កម្មវិធីក៏ធ្វើហើយភ្ញៀវក៏ទទួលហើយ មិនដឹងព្រមឱ្យយើងវិញឬយ៉ាងណា ! កម្ពុជាទាមទារឱ្យថៃដកកងកម្លាំងចេញពីតំបន់បេតិកភណ្ឌមាន ប្រាសាទតាមាន់ធំ តាក្របី និងប្រាសាទខ្នារ។

ប្រវត្តិសាស្រ្តថ្មីៗនៃប្រាសាទតាក្របី៖ ប្រាសាទតាក្របី ស្ថិតនៅក្នុងដែនដីប្រទេសកម្ពុជា តាមដែនទីផ្លូវការបារាំង សៀម ដែលបន្សល់ទុកពី របបអាណានិគម ដែលជាច្បាប់គោល​ចែងអំពីគោលការណ៍ខ្សែព្រំដែនមិនកែប្រែ។ ប្រាសាទតាក្របី ត្រូវទ័ពសៀម ចូលមកជួសជុល ក្នុងទសវត្សទី ៨០ និងគ្រប់គ្រងតាំងពីពេលនោះមក។ ប្រាសាទតាក្របី ត្រូវ ទ័ពថៃ ទ័ពសៀម ទំលាក់គ្រាប់បែកកំទេចចោលទៅវិញនៅឆ្នាំ ២០២៥ ដោយសំអាងថា ពួកគេជាអ្នកជួសជុល។ ពត៍មានអុំពីការទំលាក់គ្រាប់បែកបំផ្លាញប្រាសាទ ត្រូវបានប្រជាជនថៃពិភាក្សាវែកញែកយ៉ាងផុលផុស ដោយសារនោះជាការរំលោភលើ សម្បត្តិវប្បធម៍មនុស្សជាតិ។ រដ្ឋាភិបាលថៃ យោធាសៀម បកស្រាយតបថា ពួកគេជួលជុល ពួកគេបំផ្លាញវិញជាសិទ្ធិរបស់ពួកគេ។ ប្រទេសកម្ពុជា ចោទថា នោះមិនមែនជាសង្រ្គាមព្រំដែន Border War ទេ វាជាសង្រ្គាមឈ្លានពាន  ដូច្នេះ កងទ័ពថៃ ទ័ពសៀម ក៍លើកទ័ពចូលមកគ្រប់គ្រងនិង រៀបចំផែនការជួសជុលឡើងវិញ ដើម្បីកុហកមហាជន និងអន្តរជាតិថា ប្រាសាទនោះជារបស់ ប្រទេសថៃស្របច្បាប់។ កម្ពុជាថ្ងៃទី ១៣ មេសានេះ ស្នើរថៃ ដកទ័ព ដកភ្នាក់ងារ រំលាយលេណ្ឋានចោលវិញ ព្រោះជាទឹកដីកម្ពុជា និងដើម្បី រារាំងមហាសេដ្ឋី ប្រជាពលរដ្ឋថៃ ជនជាតិសៀម បរិចាកលុយមក ជួលជុលប្រាសាទតាក្របីឡើងវិញ ដោយសារ ការជួសជុលនាំឲ្យថៃ សៀម កាន់តែមានចិត្តកាន់កាប់ ឈ្លានពានជាបន្ត ៕

Chan Born សភាពការណ៍តំបន់អារ៉ាប់៖ ក្រោយការចរចារ អាមេរិក អឺរ៉ង់ បរាជ័យ គេឃើញមានពត៍មានផ្សាយអំពី កងទ័ពអឺរ៉ង់ បិទច្រកសមុទ្រ Hornuz នៅ សមុទ្រពែក្ស សម្រាប់នាវាដែលមិនបង់ថ្លៃសេវាសន្តុិសុខឲ្យអឺរ៉ង់។ ចំណែកកងទ័ពអាមេរិក គេឃើញមានការពង្រាយនាវាចម្បាំង បិទនៅ សមុទ្រអារ៉ាប់ ដែលទំនងជា មានការ ទាមទារ ថ្លៃសន្តិសុខដូច អឺរ៉ងដែរ ជាហេតុនាំឲ្យអឺរ៉ងប្រកាសថា ទង្វើរអាមេរិកនេះនឹងធ្វើឲ្យតម្លៃប្រេងឡើងថ្លៃកប់ពពក !

ហ៊ុល ម៉ារ៉ា
 is with Hul Mara.
#កុងមកពូក៏មកដែរ !
🚨 នាវាចម្បាំងរុស្ស៊ីត្រូវបានគេរាយការណ៍ថាបានមកដល់ច្រកសមុទ្រហ័រមូស ចំពេលមានភាពតានតឹងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ 🇺🇸🇮🇷🇷🇺។
របាយការណ៍ដែលចរាចរតាមអ៊ីនធឺណិតអះអាងថា នាវាចម្បាំងរុស្ស៊ីជាង 67 គ្រឿង និងនាវាមុជទឹកនុយក្លេអ៊ែរចំនួន 7 គ្រឿងបានចូលទៅក្នុងច្រកសមុទ្រហ័រមូស ដែលត្រូវបានគេចោទប្រកាន់ថាគាំទ្រអ៊ីរ៉ង់ ចំពេលមានភាពតានតឹងកើនឡើងជាមួយសហរដ្ឋអាមេរិក។
ច្រកសមុទ្រនេះ ដែលជាផ្លូវប្រេងដ៏សំខាន់មួយរបស់ពិភពលោក គឺជាចំណុចក្តៅគគុកដ៏ធំមួយរួចទៅហើយ ខណៈដែលកងកម្លាំងជើងទឹកអាមេរិកបង្កើនវត្តមានរបស់ពួកគេនៅក្នុងតំបន់។

US charges accused Chinese scammers held by Thailand
Two Chinese nationals detained in Thailand have been charged with wire fraud conspiracy in the US for running a scam compound in Myanmar’s Karen State and attempting to start a compound in Cambodia.
The Department of Justice’s announcement on Thursday said Huang Xingshan and Jiang Wen Jie were accused of managing the industrial-scale Shunda Park scam compound in the village of Min Let Pan in Karen State near the Thai border. The compound used scam websites and mobile applications disguised as legitimate investment platforms to defraud victims, including Americans, the DOJ said. 
After the Karen National Liberation Army seized Shunda Park in November, Huang and Jiang relocated to another scam compound in Cambodia. Thai law enforcement arrested the duo on immigration charges in early 2026 as they were attempting to return to Myanmar through Thailand.

នយោបាយថៃ គឺ"បង្ហោះ បង្ហាញ និង បង្អើល" ទ័ពថៃចូលដល់ទីណា ពួកគេថតទីនោះផ្សាយដើម្បីគៀងគរសុំជំនួយ--ខុសពីគោលនយោបាយខាងកម្ពុជា ស្ងប់ស្ងាត់ តែមិនស្ងៀម។

VOK.TV ទូរទស្សន៌សម្លេងរបស់ពលរដ្ឋខ្មែរ

Updated៖ ថ្ងៃទី២៧ខែមេសាឆ្នាំ២០២៦ បើតាមក្រសួងការបរទេសកម្ពុជា ព័ត៌មានពីទាហានខ្មែរនៅជួរមុខនិងព័ត៌មានដែលយើងទទួលបាន យើងអាចសរុបពីទីតាំងដែលកម្ពុជាបាត់បង់ការគ្រប់គ្រងបន្ទាប់ពីសង្រ្គាមខ្មែរ-ថៃទាំង២លើកគឺទាហានថៃកំពុងគ្រប់គ្រងទឹកដីខ្មែរមានចំនួន៥៩ទីតាំង ដែលរួមមាន៖
១.ប្រាសាទតាមាន់តូច
២.ប្រាសាទតាមាន់ធំ 
៣.ប្រាសាទតាក្របី 
៤.ប្រាសាទខ្នារ 
៥.តំបន់មុំបី 
៦.តំបន់ច្រកអានសេះ
៧.ភ្នំ៣៣៣ 
៨.ភ្នំ៤៦៩(មុំបី)
៩.ភូមិជោគជ័យ 
១០.ភូមព្រៃចាន់ 
១១.តំបន់ជាំតែ 
១២.ភ្នំទ្រព្យ 
១៣.តំបន់ថ្មដា
១៤.តំបន់អូរស្មាច់ 
១៥.ភ្នំប៉ោយ
១៦.ភ្នំ៤០០
១៧.ភ្នំបក្សីចាំក្រុង
១៨.តំបន់ច១ 
១៩.តំបន់ថ្មដូន 
២០.ភ្នំរ៉ើង 
២១.ភ្នំគីង្គក់ 
២២.ភ្នំ៣៥០ 
២៣.ភ្នំ២២៥
២៤.ភ្នំ៥០៥
២៥.ភ្នំ៥០០ 
២៦.ភ្នំ៣២៣ 
២៧.ភ្នំ៦៧៧ 
២៨.ភូមិផ្លូវបំបែក(បឹងត្រកួន) 
២៩.ភូមិបន្ទាយមានរិទ្ធិ(បឹងត្រកួន)
៣០.តំបន់អូរខ្លាឃ្មុំ
៣១.តំបន់ប្រាសាទដូនទុន
៣២.ភូមិសាមគ្គី(បឹងត្រកួន)
៣៣.ភ្នំអូរផ្កាស្នេហ៍ 
៣៤.តំបន់បុស្សស្បូវ 
៣៥.តំបន់ដើមត្រាង 
៣៦.ភ្នំតាថង
៣៧.តំបន់កសេះ 
៣៨.តំបន់តាថាវ
៣៩.តំបន់ជប់អង្គុញ 
៤០.តំបន់អូរទី២(តំបន់អូរស្មាច់) 
៤១.ផ្ទះតាម៉ុក(ជាំតែ) 
៤២.តំបន់អូរភ្លុកដំរី(ផ្ទះបីខ្នង) 
៤៣.តំបន់តាស៊ឹម(កំពូលភ្នំ) 
៤៤.តំបន់ចាក់ច្រែង(កំពូលភ្នំ)
៤៥.តំបន់ថ្មបីដុំ(កំពូលភ្នំ)
៤៦.តំបន់កអណ្តើក 
៤៧.ដំណាក់ស្តេច(ភ្នំតាទុំ)
៤៨.ភ្នំព្រលានសាទុំ 
៤៩.តំបន់ចូកគ្រួស
៥០.ច្រកលោកយាយលាប
៥១.ភូមិត្រពាំងសំរោង(បឹងត្រកួន) 
៥២. ភាគខាងជើងនៃវត្តកែវសិក្ខាគីរីស្វារៈ
៥៣.តំបន់កំរៀង(តំបន់ចន្លោះបង្គោលលេខ៥២-៥៤)
៥៤. តំបន់ស្រអែម(តំបន់ក្បែរប្រាសាទព្រះវិហារ)
៥៥.តំបន់ជិតបង្គោលព្រំដែនលេខ២ (អន្លង់វែង)
៥៦. តំបន់ដើមតាត្រាវ 
៥៧. តំបន់ក្បែរច្រកជប់គគីរ
៥៨. តំបន់ជប់ដើមខ្នុរ
៥៩. តំបន់អក្សរU ឬតំបន់ក្រចកសេះ (ខេត្តប៉ៃលិន)
មុនផ្ទុះសង្រ្គាមទាំង២លើក កម្ពុជាបាត់បង់១០ទីតាំង៖
៦០.ភ្នំក្រហម(ផ្ទះតាម៉ុក) 
៦១.កោះគុត 
៦២.ដែនសមុទ្រត្រួតស៊ីគ្នាទំហំ២៦០០០គីឡូម៉ែត្រការ៉េ
៦៣. បង្គោលព្រំដែនលេខ៧៣
៦៤. បង្គោលព្រំដែនលេខ៥៨
៦៥. បង្គោលព្រំដែនលេខ៥៩
៦៦. បង្គោលព្រំដែនលេខ៦២
៦៧. បង្គោលព្រំដែនលេខ៦៦
៦៨. បង្គោលព្រំដែនលេខ៦៧
៦៩. ប្រាសាទស្តុកកក់ធំ 
ទាហានខ្មែរកំពុងគ្រប់គ្រងទឹកដីខ្មែរ១១ទីតាំងដែលមិនបាត់បង់ដោយសារសង្រ្គាមរួមមាន៖ ប្រាសាទព្រះវិហារ ភ្នំខ្មោច ភ្នំ៣៣០  ៥មករា វាលឥន្រ្ទីយ៍ ភ្នំតាង៉ោល បង្គោល៨  ព្រលានថ្ម សំបុកឃ្មុំ តំបន់៧៥ និង ភ្នំ៣៩៨ ។
ដូច្នេះទីតាំងដែលច្បាំងគ្នាឬផ្ទុះសង្រ្គាមគឺកម្ពុជាបាត់បង់ ការគ្រប់គ្រងចំនួន៥៩ទីតាំងនិងរក្សាបាន១១ទីតាំង។
ហេតុនេះ ថៃកំពុងគ្រប់គ្រងទឹកដីខ្មែរសរុបមានចំនួន ៦៩ទីតាំង ដែលមានទំហំជាង ២៦៣០០គីឡូម៉ែត្រការ៉េ ដែលស្មើនឹង ៧ដងនៃទំហំខេត្តតាកែវ។

Political Ideas
ឃើញអត្ថបទនេះពី BBCថៃ ហើយគិតថាល្អសម្រាប់មិត្តអ្នកអាន ក៏ចំណាយពេលពីរបីម៉ោងប្រែសម្រួលមកជូនបងប្អូនទាំងអស់គ្នា។ សម្រាប់អ្នកចូលចិត្តអាន អាចប្រើពេល 15នាទី ។
ប្រសិនបើលុបចោល MOU 44 ហើយប្រើយន្តការ UNCLOS ជំនួសវិញ ក្នុងដំណើរស្វែងរកការបញ្ចប់ជម្លោះជាមួយកម្ពុជា តើថៃនឹងចំណេញ ឬខាតប្រយោជន៍អ្វីខ្លះ?
លោក អនុធិន ឆានវីរ៉ាគុល នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ បានថ្លែងកាលពីម្សិលមិញ (២៣ មេសា) ថា កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិ បានសម្រេចយល់ព្រមលុបចោលអនុស្សរណៈនៃការយោគយល់គ្នារវាងថៃ-កម្ពុជា ស្តីពីការទាមទារសិទ្ធិលើតំបន់ត្រួតស៊ីគ្នា ដែលបានចុះហត្ថលេខានៅឆ្នាំ ២០០១ ឬហៅថា MOU 44 (ខ្មែរយើងហៅ MOU 2001) ហើយនឹងប្តូរទៅប្រើយន្តការតាមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ឬ "UNCLOS" ជំនួសវិញ។ ក្រសួងការបរទេសថៃនឹងលើករឿងនេះដាក់ជូនកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដើម្បីពិចារណា។
បន្ថែមលើនេះ អ្នកនាំពាក្យនៃទីស្តីការគណៈរដ្ឋមន្រ្តីលោកស្រី រ៉ាដា ដាណាឌីរ៉េក បញ្ជាក់ប្រាប់ពី មូលហេតុនៃការសម្រេចចិត្តបែបនេះ ដោយសម្អាងលើហេតុផលបីយ៉ាង៖
· ការចរចារកផលប្រយោជន៍រួមនៅក្រោមសមុទ្ររវាងថៃ និងកម្ពុជា ក្រោមក្របខ័ណ្ឌ MOU 44 អស់រយៈពេលជាង ២០ ឆ្នាំមកហើយ នៅតែមិនទាន់សម្រេច ហើយថែមទាំងបង្ករហេតុនាំទៅរកជម្លោះព្រំដែនដែនសមុទ្រថែមទៀត។
· ថៃនៅតែបើកឱកាសឱ្យមានការរៀបចំក្របខ័ណ្ឌចរចាថ្មីនាពេលអនាគត ដើម្បីអភិវឌ្ឍ និងគ្រប់គ្រងធនធានក្រោមសមុទ្ររួមគ្នា ដោយមិននាំឱ្យមានជម្លោះព្រំដែន។
· MOU 44 ខ្លួនឯងគឺជាផ្នែកមួយដែលធ្វើឱ្យការចរចារដោះស្រាយជម្លោះរវាងថៃ-កម្ពុជាមិនរីកចម្រើន ដោយតាមគោលការណ៍គួរតែយល់ព្រមលើព្រំដែនដែនសមុទ្រឱ្យបានមុនសិន ទើបរកវិធីអភិវឌ្ឍ និងគ្រប់គ្រងរួមគ្នា។ ដូច្នេះ គេយល់ឃើញថា គួរតែលុបចោល និងដាក់ក្របខ័ណ្ឌចរចាថ្មី។
MOU 44 គឺជាអនុស្សរណៈនៃការយោគយល់គ្នារវាងរដ្ឋថៃ និងរដ្ឋាភិបាលកម្ពុជា ស្តីពីតំបន់ដែលថៃ និងកម្ពុជាទាមទារសិទ្ធិលើតំបន់ត្រួតស៊ីគ្នានៅឈូងសមុទ្រថៃ បានធ្វើឡើងកាលពីជំនាន់រដ្ឋាភិបាលលោក ថាក់ស៊ីន ស៊ិនណាវ៉ាត់  ដោយមានលោក ស៊ូរ៉ាគៀត សាថៀនថៃ ជារដ្ឋមន្ត្រីក្រសួងការបរទេសនាពេលនោះជាហត្ថលេខី ជាមួយនឹងសមភាគីខាងកម្ពុជាគឺលោកសុខ អាន រដ្ឋមន្រ្តីទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាភិបាលនៃអាជ្ញាធរប្រេងកាត។ កាលបរិច្ឆេទនៃការចុះហត្ថលេខាលើ MOU នេះគឺនាថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០០១។
ចំណែក UNCLOS គឺជាអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ដែលមានកំណត់លក្ខណៈវិនិច្ឆ័យផ្សេងៗដូចជា សិទ្ធិ និងកាតព្វកិច្ចរបស់រដ្ឋនៅតំបន់សមុទ្រផ្សេងៗ សិទ្ធិក្នុងការធ្វើនាវាចរ ការធ្វើអាជីវកម្មចម្រាញ់ធនធានធម្មជាតិពីសមុទ្រ ការអភិរក្សបរិស្ថានសមុទ្រ ព្រមទាំងយន្តការដោះស្រាយជម្លោះ។ ថៃបានចុះហត្ថលេខាលើអនុសញ្ញានេះក្នុងខែធ្នូ ឆ្នាំ ១៩៨២ និងផ្តល់សច្ចាប័នក្នុងខែឧសភា ឆ្នាំ ២០១១។ ចំណែកកម្ពុជា ក៏បានចុះហត្ថលេខាលើអនុសញ្ញានេះតាំងពីឆ្នាំ ១៩៨៣ ប៉ុន្តែទើបតែផ្តល់សច្ចាប័ននាថ្ងៃទី ៦ កុម្ភៈ ២០២៦ កន្លងទៅនេះ។
BBC ថៃ បានប្រមូលមតិយោបល់ពីអ្នកសិក្សា និងអ្នកតាមដានករណីនេះ ថាតើការលុបចោល MOU 44 ហើយងាកមកប្រើយន្តការ UNCLOS ដើម្បីស្វែងរកការបញ្ចប់ជម្លោះជាមួយកម្ពុជានោះ អាចធ្វើបានឬទេ ហើយថៃនឹងទទួលបាន ឬបាត់បង់អត្ថប្រយោជន៍អ្វីខ្លះពីការលុបនេះ។ 
ថៃអាចលុបចោល MOU 44 ដោយឯកតោភាគីបានឬទេ?
បណ្ឌិត ផាត់ថារ៉ាពង់ សែងក្រៃ សាស្ត្រាចារ្យប្រចាំមហាវិទ្យាល័យច្បាប់នៃសាកលវិទ្យាល័យធម្មសាស្រ្ត បានថ្លែងថា ការលុបចោល MOU 44 ដោយឯកតោភាគីអាចធ្វើបានតាមអនុសញ្ញាទីក្រុងវីយែនស្តីពីច្បាប់សន្ធិសញ្ញាឆ្នាំ ១៩៦៩។ ដោយនៅពេលដែលគណៈរដ្ឋមន្ត្រីមានសេចក្តីសម្រេចចិត្តរួច ជំហានបន្ទាប់គឺថៃត្រូវជូនដំណឹងទៅភាគីកម្ពុជាថានឹងសុំលុបចោល MOU 44។ បន្ទាប់មក កម្ពុជានឹងមានពេល ១២ ខែដើម្បីជំទាស់ ឬប្រឆាំងនឹងសំណើរបស់ថៃ មុនពេលការលុបចោលមានប្រសិទ្ធភាពតាមអនុសញ្ញានេះ។
សាស្ត្រាចារ្យជំនាញច្បាប់អន្តរជាតិរូបនេះបានវាយតម្លៃសេណារីយ៉ូធំៗចំនួនពីរ គឺករណីដែលកម្ពុជា "យល់ព្រម" ឬ "មិនយល់ព្រម" ចំពោះការលុបចោល MOU 44 ដូចតទៅ៖
· ករណីកម្ពុជាយល់ព្រម៖ កម្ពុជាមិនឆ្លើយតបនឹងសំណើរបស់ថៃក្នុងរយៈពេល ១២ ខែ ដែលនឹងត្រូវចាត់ទុកថាជាការទទួលយកការ លុបចោល MOU 44 ដោយប្រយោល ហើយនឹងត្រូវចូលទៅកាន់ដំណើរការក្រោម UNCLOS ដែលទាំងថៃ និងកម្ពុជាជាសមាជិក។
· ករណីកម្ពុជាមិនយល់ព្រម៖ កម្ពុជាអាចជំទាស់ថាថៃមិនអាចលុបចោលដោយឯកតោភាគីទេ ដែលនឹងកើតមានជម្លោះថ្មីត្រូវជជែកដេញដោលគ្នាបន្ត។
លោកបណ្ឌិត ផាត់ថារ៉ាពង់ ថ្លែងថា ប្រសិនបើករណីទីពីរកើតឡើង ដែលលោកយល់ថាអាចទៅរួចជាង អ្វីដែលថៃអាចធ្វើបានគឺស្នើសុំកែប្រែ MOU នៅក្នុងបញ្ហាមួយចំនួនដែលភាគីថៃព្រួយបារម្ភ ដូចជាបញ្ហាការចងភ្ជាប់ការបែងចែកខ្សែបន្ទាត់ព្រំដែនជាមួយការបែងចែកផលប្រយោជន៍ពីការអភិវឌ្ឍធនធានរួមគ្នា ដែលភាគីថៃយល់ថាមិនគួរធ្វើជា "កញ្ចប់តែមួយ" (single package) ប៉ុន្តែគួរតែបែងចែកខ្សែបន្ទាត់ព្រំដែនឱ្យរួចរាល់សិន ទើបចរចារការបែងចែកផលប្រយោជន៍ឡើងវិញ រហូតដល់បញ្ហាខ្សែបន្ទាត់ព្រំដែនដែលកម្ពុជាទាមទារមកប៉ះនឹងកោះកុត។
លោកបណ្ឌិតបាននិយាយថា "វាជាអ្វីដែលគេអាចកែប្រែបានដោយមិនចាំបាច់លុបចោល... រឿងមួយដែលអាចកើតឡើងគឺ ថៃសុំកែប្រែដោយដាក់លក្ខខណ្ឌថានឹងមិនមានបំណងលុបចោល។ ប្រសិនបើកម្ពុជាយល់ព្រម នោះយើងអាចចរចាគ្នាបានថានឹងកែប្រែយ៉ាងណា ហើយដំណើរការចរចាក៏បន្តទៅមុខទៀត។"
លោកបានសន្និដ្ឋានថា "តែបើសិនជាកម្ពុជានៅតែមិនព្រម ខ្ញុំគិតថាកម្ពុជាក៏គង់តែយល់ឃើញថា ការចរចារវាងប្រទេសទាំងពីរនឹងមិនរីកចម្រើនទេ គេក៏អាចរកយន្តការផ្សេងទៀតដូចជា UNCLOS មកប្រើប្រាស់។"
ទោះយ៉ាងណា ការលុបចោល MOU ដោយឯកតោភាគីតាមអនុសញ្ញាទីក្រុងវីយែនស្តីពីច្បាប់សន្ធិសញ្ញា អាចធ្វើបានតែក្នុងករណីមានការរំលោភបំពានសំខាន់ធ្ងន់ធ្ងរលើសន្ធិសញ្ញា ឬនៅពេលដែលស្ថានភាពជុំវិញបានផ្លាស់ប្តូរជាមូលដ្ឋាន រហូតមិនអាចអនុវត្តសន្ធិសញ្ញានោះបាន។ នេះតាមការពន្យល់របស់លោក ស៊ុបផាឡាក់ កាញ្ញាណា ឃុនឌី អ្នកជំនាញសន្តិសុខព្រំដែន និងអ្នកស្រាវជ្រាវឯករាជ្យ។
តើយន្តការក្រោម UNCLOS មានអ្វីខ្លះ ហើយថៃមានទំនោរត្រូវប្រើយន្តការណាដើម្បីបញ្ចប់ជម្លោះជាមួយកម្ពុជា?
បណ្ឌិត ផាត់ថារ៉ាពង់ បានប្រាប់ BBC ថៃ ថា "ចំណុចគួរឱ្យចាប់អារម្មណ៍" របស់ UNCLOS គឺការបើកឱកាសឱ្យភាគីជម្លោះអាចប្តឹងទៅតុលាការបាន ក្នុងករណីដែលមិនអាចព្រមព្រៀងគ្នាដោយខ្លួនឯង ដោយអាចប្រើទាំងយន្តការតុលាការអន្តរជាតិ ឬតុលាការយុត្តិធម៌អន្តរជាតិ (ICJ), តុលាការច្បាប់សមុទ្រអន្តរជាតិ (ITLOS) រហូតដល់អាជ្ញាកណ្តាល។
មតិនេះស្របគ្នានឹងលោក ស៊ុបផាឡាក់  ដែលបានផ្តល់បទសម្ភាសន៍ថា នៅពេលមានជម្លោះដែលការចរចាទ្វេភាគីមិនអាចរកដំណោះស្រាយបាន UNCLOS បានបើកផ្លូវឱ្យនាំរឿងទៅតុលាការខាងលើ រួមទាំង "អាជ្ញាកណ្តាលទូទៅ" និង "អាជ្ញាកណ្តាលពិសេស" ដែលនឹងធ្វើការសម្រេចវិនិច្ឆ័យលើជម្លោះ។
ទោះយ៉ាងណាក៏ដោយ បណ្ឌិត ផាត់ថារ៉ាពង់ បានបង្ហាញដែរថា UNCLOS ក៏ផ្តល់សិទ្ធិឱ្យរដ្ឋធ្វើករណីលើកលែងលើបញ្ហាមួយចំនួនដែលមិនយកទៅតុលាការ ដូចជាបញ្ហាការបែងចែកព្រំដែន ដែលថៃបានធ្វើករណីលើកលែងផ្នែកនេះរួចហើយ។ ដូច្នេះ បញ្ហាការបែងចែកព្រំដែននឹងមិនត្រូវបាននាំយកទៅតុលាការ ឬអាជ្ញាកណ្តាលទេ ដោយបានកំណត់ថាត្រូវប្រើ "យន្តការសម្របសម្រួលដោយបង្ខំ" (compulsory conciliation) ជំនួសវិញ។
លោកពន្យល់ថា "ការសម្របសម្រួលគឺ បង្កើតគណៈកម្មការមួយមាន ៥ នាក់ ដើម្បីឱ្យមកស្តាប់ជំហរ ភស្តុតាង ច្បាប់ ការអះអាងផ្សេងៗពីភាគីទាំងពីរ។ បន្ទាប់មក គណៈកម្មការនេះធ្វើរបាយការណ៍ចេញមក ដើម្បីស្នើឱ្យភាគីជម្លោះយកទៅចរចាគ្នាបន្ត។" លោកបានបញ្ជាក់បន្ថែមថា សមាសភាពគណៈកម្មការ ៥ នាក់នេះ UNCLOS កំណត់ឱ្យភាគីទាំងពីរតែងតាំងតំណាងរបស់ខ្លួនភាគីនីមួយៗ ២ នាក់ រួចរួមគ្នាជ្រើសរើសប្រធាន ១ នាក់ដែលភាគីទាំងពីរទទួលយក។ ប្រសិនបើមិនអាចជ្រើសរើសប្រធានរួមគ្នាបានទេ អគ្គលេខាធិការសហប្រជាជាតិនឹងជាអ្នកកំណត់។
លោកវិភាគថា "ឧទាហរណ៍ដែលបានកើតឡើងពិតប្រាកដមានតែមួយគត់គឺករណីទីម័រខាងកើត និងអូស្ត្រាលី ស្ថានភាពដូចថៃដែរ... ចំណុចគួរឱ្យចាប់អារម្មណ៍គឺក្របខ័ណ្ឌពេលវេលា។ UNCLOS កំណត់ក្របខ័ណ្ឌពេលវេលាខ្លីណាស់ គឺបន្ទាប់ពីបង្កើតគណៈកម្មការសម្របសម្រួលរួច គណៈកម្មការត្រូវធ្វើរបាយការណ៍ឱ្យរួចរាល់ក្នុងរយៈពេល ១២ ខែ។ នោះមានន័យថា វានឹងជួយពន្លឿនដំណើរការបានច្រើនផងដែរ។"
ប្រើ UNCLOS ជំនួស MOU 44 តើថៃចំណេញ ឬខាត?
លោកសាស្ត្រាចារ្យជំនួយ អាក់រ៉ាពង់ ខាំឃុន មកពីមហាវិទ្យាល័យអន្តរជាតិ ប្រ៊ីឌី ភ្នំយ៉ុង នៃសាកលវិទ្យាល័យធម្មសាស្រ្ត បានបញ្ចេញមតិតដោយវាយតម្លៃអ្វីដែលនឹងកើតឡើងប្រសិនបើមានការលុបចោល MOU 44 ចំនួនបីចំណុច៖
១. ប៉ះពាល់ដោយផ្ទាល់ដល់ភាពជឿជាក់របស់រដ្ឋាភិបាលថៃក្នុងការធ្វើសន្ធិសញ្ញាអន្តរជាតិជាមួយប្រទេសដៃគូដទៃទៀត។
២. ប្រសិនបើភាគីកម្ពុជាមិនព្រម នឹងកើតមានជម្លោះថ្មីអំពី "ការលុបចោលសន្ធិសញ្ញាអន្តរជាតិ" ដែលអាចរាលដាលទៅដល់បញ្ហាផ្សេងទៀត។
៣. ប្រសិនបើប្រកាន់យក UNCLOS ថៃមានទំនោរនឹងបាត់បង់អធិបតេយ្យភាព (sovereign rights) នៅក្នុងតំបន់អភិវឌ្ឍន៍រួមតាម MOU 44 ដែលជាតំបន់ស្ថិតនៅក្រោមរយៈទទឹង ១១ អង្សារខាងជើង។ ពីមួយដែលធ្លាប់មានឱកាសស្វែងរកផលប្រយោជន៍ ថៃនឹងត្រូវទាញទៅរកការបង្ខំឱ្យទទួលយកការកំណត់ព្រំដែនដែនសមុទ្រដោយ "អ្នកដទៃ"។
នៅពេលដែល BBC ថៃ យកបញ្ហានេះទៅសួរបណ្ឌិត ផាត់ថារ៉ាពង់ លោកទទួលស្គាល់ថា ទោះបីជាមូលដ្ឋានច្បាប់ក្រោម UNCLOS "អំណោយផលដល់ថៃ" ក្តី ក៏ប៉ុន្តែការមានភាគីទីបីចូលមកក្នុងការដោះស្រាយជម្លោះ ដូចដែលបានកំណត់ក្នុងអនុសញ្ញានេះ ធ្វើឱ្យថៃមិនអាចវាយតម្លៃលទ្ធផលច្បាស់លាស់បានថានឹងទៅជាយ៉ាងណា មិនដូចការចរចាទ្វេរភាគីនោះទេ។
លោកក៏បានផ្តល់ការកត់សម្គាល់ផងដែរថា ទោះបីថៃបានធ្វើករណីលើកលែងមិនយកបញ្ហាការបែងចែកព្រំដែនទៅតុលាការ ឬអាជ្ញាកណ្តាលក៏ដោយ ក៏នៅមានបញ្ហាផ្សេងទៀតដែលអាចត្រូវបាននាំយកទៅឱ្យអាជ្ញាកណ្តាលពិចារណាបាន។
លោកបានលើកឧទាហរណ៍ករណីហ្វីលីពីន និងចិន ដោយថ្លែងថា "ក៏ប៉ុន្តែការលើកលែងនោះប្រើបានតែបញ្ហាការបែងចែកព្រំដែនដែនសមុទ្រ និងសកម្មភាពយោធាប៉ុណ្ណោះ ដូច្នេះបញ្ហាផ្សេងទៀតដូចជា បរិស្ថានសមុទ្រ ការធ្វើនាវាចរ ទាំងនេះនៅតែអាចនាំទៅអាជ្ញាកណ្តាលបាន។"
លោកបានបញ្ជាក់ថា "ការយកភាគីទីបីចូលមកដោះស្រាយជម្លោះ គឺវាមិនអាចទាយទុកជាមុនបាន (unpredictable)។ ជាពិសេសបញ្ហាការបែងចែកព្រំដែនដែនសមុទ្រ វាកាន់តែមិនអាចទាយទុកបាន ព្រោះគោលការណ៍ច្បាប់បានសរសេរត្រឹមតែថា ត្រូវរកដំណោះស្រាយដែលសមធម៌ (equitable) ... ត្រឹមហ្នឹងតែប៉ុណ្ណោះ។ ដូច្នេះត្រង់ចំណុចនេះវាមិនអាចទាយទុកជាមុនបានទេថាថៃនឹងបាត់បង់អ្វី។ វាអាស្រ័យលើម្នាក់ៗ លោកអ្នកទាំងនោះគិតថាថៃគួរតែបានប៉ុន្មាន។"
សាស្ត្រាចារ្យជំនាញច្បាប់អន្តរជាតិរូបនេះ យល់ថាដំណោះស្រាយដ៏ល្អបំផុតសម្រាប់ជម្លោះនេះគឺការចរចាទ្វេភាគី។ ជំនួសឱ្យការសុំលុបចោល MOU 44 ទាំងស្រុង គួរតែប្តូរទៅសុំកែប្រែអនុស្សរណៈនេះវិញ ដែលគួរតែជាវិធីទន់ភ្លន់ និងស្ថាបនាជាង។
ទោះយ៉ាងណា ប្រសិនបើការចរចាដោយខ្លួនឯងមិនអាចទទួលបានលទ្ធផលទេនោះ លោកបណ្ឌិត ផាត់ថារ៉ាពង់ ក៏នៅតែយល់ថាការងាកទៅប្រើយន្តការសម្របសម្រួលតាមអនុសញ្ញា UNCLOS ក៏អាចចាត់ទុកជា "ជម្រើសទីពីរដ៏ល្អបំផុត" (second best)។
រីឯលោក សរៈសាក់ សំរ៉ៃក្រៃសោន សមាជិកសភាមកពីគណបក្សប្រជាជន ក៏បានផ្តល់មតិដែរ ដោយលោកយល់ថាថៃនៅតែគួរប្រើទាំង UNCLOS និង MOU 44 ផ្សំគ្នា ដោយហេតុផល ៥ យ៉ាង៖
១. របបកោះ (Regime of Islands)៖ លោក សរៈសាក់ បានបញ្ជាក់ថា UNCLOS មាត្រា ១២១ ស្តីពីរបបកោះ បានបញ្ជាក់យ៉ាងច្បាស់ថា កោះដែលមានមនុស្សរស់នៅ និងមានសកម្មភាពសេដ្ឋកិច្ចផ្ទាល់ខ្លួន មានសិទ្ធិលើដែនសមុទ្រ តំបន់សេដ្ឋកិច្ចផ្តាច់មុខ និងជ្រោយទ្វីបផ្ទាល់ខ្លួនយ៉ាងពេញលេញ។ កោះកុតរបស់ថៃជាកោះដែលពេញលេញទាំងផ្នែករូបវន្ត និងសេដ្ឋកិច្ច។ ដូច្នេះ តាមច្បាប់អន្តរជាតិ កោះកុតត្រូវតែទទួលបានសិទ្ធិសមុទ្រយ៉ាងពេញលេញ។ ការដែលកម្ពុជាទាញខ្សែបន្ទាត់ត្រួតស៊ីគ្នាក្នុងឆ្នាំ ១៩៧២ កាត់តាមកោះកុត គឺជាសកម្មភាពដែល "គ្មានមូលដ្ឋានច្បាប់អន្តរជាតិគាំទ្រ" ដូច្នេះថៃត្រូវតែប្រើក្របខ័ណ្ឌ MOU 44 សង្កត់លើកម្ពុជាឱ្យគោរពច្បាប់នេះមុនពេលចរចាជំហានបន្ទាប់។
២. UNCLOS មិនគ្របដណ្តប់យន្តការបែងចែកធនធាន៖ លោក សរៈសាក់ ពន្យល់ថាកិច្ចព្រមព្រៀងទាំងពីរមានប្រធានបទពិភាក្សាខុសគ្នា។ UNCLOS គឺនិយាយអំពី "ខ្សែបន្ទាត់ព្រំដែនដែនសមុទ្រ" ជាច្បាប់សកលដែលប្រាប់ថាការទាញខ្សែបន្ទាត់ព្រំដែនដែនសមុទ្រឲ្យបានត្រឹមត្រូវគួរធ្វើយ៉ាងណា។ រីឯ MOU 44 គឺនិយាយអំពី "ខ្សែបន្ទាត់ព្រំដែនដែនសមុទ្រ និងធនធាន"។ លោកបានបញ្ជាក់ថានេះជាមូលហេតុដែលត្រូវតែមាន MOU 44 ព្រោះវាត្រូវបានរចនាឡើងសម្រាប់ "ការចរចាចែករំលែកផលប្រយោជន៍សមុទ្រ" ក្នុងពេលដំណាលគ្នា ក្នុងទម្រង់ជាតំបន់អភិវឌ្ឍន៍រួមគ្នា។ ប្រសិនបើបោះបង់វាចោល នៅសល់តែជម្លោះអំពីខ្សែបន្ទាត់ព្រំដែនដែនសមុទ្រដែលពិបាករកដំណោះស្រាយ ប៉ុន្តែគ្មានយន្តការដើម្បីនាំយកថាមពលដ៏ច្រើនសម្បើមក្រោមសមុទ្រមកចែករំលែកដើម្បីប្រយោជន៍ប្រជាពលរដ្ឋឡើយ។
៣. MOU 44 មិនមែនជាការទទួលស្គាល់ខ្សែបន្ទាត់របស់កម្ពុជាទេ៖ លោក សរៈសាក់ បានលើកឡើងពីប្រការ ៥ នៃ MOU 44 ដែលបានបញ្ជាក់ថាជា "ឃ្លាមិនធ្វើឱ្យខូចសិទ្ធិ" (without prejudice clause) ពោលគឺការធ្វើកិច្ចព្រមព្រៀងគ្នាដើម្បីបង្កកអ្វីៗទាំងអស់ជាបណ្តោះអាសន្ន ដើម្បីឱ្យថៃមានសិទ្ធិប្រើប្រាស់អាវុធផ្លូវច្បាប់ត្រួតពិនិត្យខ្សែបន្ទាត់ទាមទារសិទ្ធិដែលខុសពីគោលការណ៍របស់កម្ពុជា ដោយមិនបានទទួលស្គាល់ខ្សែបន្ទាត់បែងចែកដែលកម្ពុជាគូសនៅឆ្នាំ ១៩៧២។
៤. ហានិភ័យពីការកេងប្រវ័ញ្ចធនធានដោយឯកតោភាគី៖ សមាជិកសភារូបនេះបានវាយតម្លៃថា ប្រសិនបើរដ្ឋាភិបាលថៃជ្រើសរើសលុបចោល MOU 44 ហើយបន្តអាជីវកម្មថាមពលដោយខ្លួនឯង នឹងប្រឈមមុខនឹងហានិភ័យភ្លាមៗ។ តាមបទដ្ឋានករណីអន្តរជាតិ ធ្លាប់មានបញ្ជាតុលាការបញ្ជាឱ្យផ្អាកសកម្មភាពទាំងអស់ភ្លាមៗនៅពេលមានពាក្យប្តឹង។ នេះនឹងធ្វើឱ្យធនធានត្រូវបានបង្កក វិនិយោគិនបរទេសភៀសខ្លួន ហើយថៃអាចនឹងត្រូវប្តឹងទាមទារសំណងដ៏ធំធេងពីក្រុមហ៊ុនអ្នកទទួលសម្បទាន។
៥. ប្រើ MOU 44 សង្កត់លើកម្ពុជាឱ្យកែសម្រួលខ្សែបន្ទាត់ព្រំដែនដែនសមុទ្របាន៖ លោក សរៈសាក់ វាយតម្លៃថាស្ថានភាពបច្ចុប្បន្នបានផ្លាស់ប្តូរទៅហើយ បន្ទាប់ពីកម្ពុជាបានក្លាយជាសមាជិកពេញលេញនៃ UNCLOS ព្រោះនោះធ្វើឱ្យកម្ពុជាត្រូវតែគោរពតាមកាតព្វកិច្ចមួយចំនួននៃអនុសញ្ញានេះ។ ការរក្សា MOU 44 ទុក គឺជាការសង្កត់លើកម្ពុជាឱ្យកែសម្រួលខ្សែបន្ទាត់ព្រំដែនដែនសមុទ្រឱ្យបានត្រឹមត្រូវតាមគោលការណ៍សកលជាមុនសិន ទើបអាចពិភាក្សាអំពីការចែករំលែកផលប្រយោជន៍បាន។ លោកយល់ថានេះជា "យុទ្ធសាស្ត្រសមស្របក្នុងស្ថានភាពបច្ចុប្បន្ន" ដើម្បីបញ្ជាក់អធិបតេយ្យភាពរបស់ថៃលើកោះកុត ឱ្យកម្ពុជាកែសម្រួលខ្សែបន្ទាត់ព្រំដែនដែនសមុទ្រតាមច្បាប់ និងបើកទ្វារឆ្ពោះទៅកាន់ការគ្រប់គ្រងធនធានថាមពលរួមគ្នាប្រកបដោយយុត្តិធម៌។
ប្រភព៖ អត្ថបទ​ Mao​ Vutha

Lukilian Severus
Quiet diplomacy (យុទ្ធសាស្ត្រ ស្ងាត់តែមិនស្ងៀម) កំពុងបញ្ចេញប្រសិទ្ធភាព។ ​ ខណៈយុទ្ធសាស្ត្រ Reactive diplomacy របស់ថៃ កំពុងបញ្ចេញរិទ្ធដែរហើយ ហេតុនេះហើយទើបវាកំពុងជ្រួលច្រាល សុំស្កាត់ចាប់ដៃចិនតាមផ្លូវធ្វើដំណើរទស្សនៈកិច្ចដើម្បីកុំគេមើលឃើញថា ចិនរំលងថៃ។
Quiet Diplomcay ខ្មែរ អង្គុយតែកត់ត្រាទុក រឿង​វាក្រឡិចក្រឡុច និងឈ្លានពានលេងៗ ប៉ុន្មានខែសោះ ឥឡូវគេចាប់ផ្ដើមើលឃើញស្រាប់ថា អ្នកណាប្រកាន់គោលការច្បាប់ អ្នកណា Reactive ជ្រួលច្រាលមិនដឹងថា ខ្លួនចង់អោយច្បាប់ណាដោះស្រាយ។ ការទូត Back Channel ខំហុចដៃអោយ មិនប្រើ បែជាធ្វើឯងខ្លាំង ចង់ធ្វើក្ដែងនៅក្រៅមាត់រឹង ចង់អោយគេឃើញខ្លួនខ្លាំង។ មិនខ្ចីបើកព្រំដែន 🤣 បើខ្មែរចង់បើកត្រូវ លូនទៅសុំតាមការទូត តាមប្រូតូកូលត្រឹមត្រូវ 😎
ចិនស្កាត់ជួបខ្មែរ និយាយរឿង Mechinism 2+2 របស់​ Xi ដែលមានផែនការជាមួយខ្មែរតាំងពីឆ្នាំមុន ចំណែកថៃស្កាត់សុំជួប ដើម្បីសុំជំនួយចិនឱ្យជួយដល់រឿងប្រេងសាំង និងជី ដើម្បីសម្រួលសេដ្ឋកិច្ច ផ្ទៃក្នុង 
ខណៈខ្មែរអ្នកខ្សោយ ជួបហ៊ាចិន អរគុណ និងសារទរ ដល់ការជួយផ្ដល់ដំណោះស្រាយ ពីសំណាក់ចិន សម្រាប់សន្តិភាព និងនិយាយរឿងផែនការ 2+2 ជាមួយហ៊ាចិន
ចម្លែកអី អ្នកខ្លាំងពិតប្រាកដដូចជាតៃ បែជាដុនដាបដល់ថ្នាក់សម្រេចចិត្តសុំជំនួយរឿងប្រេងសាំង និងជីដោះជីវភាពអ្នកស្រុក 🤣 ជួបហ៊ា អត់ហ៊ាននិយាយចំៗ រឿងព្រំដែន តែបែបង្វែរប្រធានបទទៅនិយាយរឿងសេដ្ឋកិច្ច​ រឿងប្រេង រឿងជីធ្វើស្រែ។ ព្រោះអាឯងដឹង ថាគេមើលឃើញ​ ថាអាឯង មិនប្រកាន់ច្បាប់យកមកដោះស្រាយជម្លោះ អាឯងនេះ វារអៀសខ្លួន ។ ម្សិលម៉ិញម្សិលម៉្ងៃស្រែងក្ដែង ចង់លុបច្បាប់ដែលមានស្រាប់ ស្អែកឡើងស្កាត់ជួបគេនិយាយរឿងសេដ្ឋកិច្ច រកជន្ទល់ឱ្យហើយត្រៀម Plan B 
ទាំងដឹងច្បាស់ថា ជម្រើសក្នុងការលុប MoU នេះ វានឹងហុចផលប៉ះពាល់កាន់តែខ្លាំង ដល់សេដ្ឋកិច្ច​ដុនដាបប៉ុនហ្នឹងហើយ នៅមាត់រឹង ចិត្តខ្លាំងហ៊ានសម្រេចចិត្ត លុប MoU ធ្វើសកម្មភាពដែលនឹងហុចផលអាក្រក់ដល់ Diplomacy ជាតិខ្លាំង ទាំងងុល ដោយសារជាតិនិយមជ្រុល ដើម្បូីប្ដូរជាមួយនឹង ការមិនអោយចាញ់ចិត្ត និងខ្មាសអ្នកជិតខាង ថាខ្លួនចាញ់ប្រៀបការទូត Quiet Diplomacy ។ ចាប់ផ្ដើមចេញសញ្ញាខ្សោយហើយ ទើបត្បុលក្បាលកៀនក្លៀក សុំចិនអោយជួយដោះស្រាយរឿងប្រេង ជី ដោះជីវភាពជាតិ ដោយសារដឹងច្បាស់ថាអស់ទីបង្អែកយុទ្ធសាស្ត្រ Reactive Diplomacy គួរសរសើរ​ ។​ ប្រទេសរលាយម៉ិចក៏រលាយទៅ ស៊ូមិនអោយខ្មាសគេ​ ស៊ូយកជម្រើសខ្លៅ បាត់បង់ប្រយោជន៍័ជាតិទាំងមូល ដើម្បីកុំអោយខ្មាសគេ!!!

ហ៊ុល ម៉ារ៉ា
 is with Hul Mara.
គិតត្រឹមថ្ងៃនេះជនភៀសខ្លួនថៃកេីន
ដល់៨មុឺននាក់ដោយសារសង្គ្រាមភូមាជាមួយក្រុមផ្តាច់ខ្លួនការ៉ែនជាប់ព្រំដែនថៃ ពៀរជាន់កម្ម នៅបន្តទៀត !

No comments:

Post a Comment