នៅថ្ងៃទី២ ខែមិថុនា ​ឆ្នាំ ២០២៦ នេះ កម្ពុជាផ្ញើលិខិតផ្លូវការទៅកាន់ប្រទេសថៃ និងអគ្គលេខាធិការ UN ដើម្បីចាប់ផ្ដើមដំណើរការយន្តការផ្សះផ្សាដោយបង្ខំ ក្រោមច្បាប់សមុទ្ររបស់UN។ សម្ដេចធិបតីថ្លែងក្នុងសារពិសេស។ កម្ពុជាបង្ហាញជំហររឹងមាំ លើសន្តិសុខសមុទ្រ និងការគោរពច្បាប់អន្តរជាតិ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម សុខ ស៊ីផាន់ណា ទេសរដ្ឋមន្ត្រី និងជា បេសកជនពិសេស របស់សម្ដេចអធិបតីនាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួម និងថ្លែងបទអន្តរាគមន៍ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្រោមប្រធានបទ " ការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ពាក់ព័ន្ធនឹងសន្តិសុខសមុទ្រ ក្នុងរនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានសង្កត់ធ្ងន់លើសារៈសំខាន់នៃផ្លូវទឹក ដែលមានសុវត្ថិភាព និងសន្តិសុខ ដែលជាសរសៃឈាមដ៏សំខាន់ សម្រាប់សន្តិភាព សុវត្ថិភាព អន្តរជាតិស្ថេរភាពសេដ្ឋកិច្ចសកល និងការអភិវឌ្ឍប្រកបដោយចេរភាព ដើម្បីឆ្លើយតបទៅនឹងការគម្រាមគំហែងដែលកំពុងកើតឡើងចំពោះសន្តិសុខសមុទ្រ ឯកឧត្តមទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានបង្ហាញនូវអតិភាពសំខាន់ៗចំនួនបី រួមមាន៖ទី១៖ដោះស្រាយវិវាតដោយសន្តិវិធីរាល់វិវាទសមុទ្រ​ត្រូវតែដោះស្រាយតាមរយៈការសន្ទនានិងការទូត​កម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍សេរីភាពនៃការធ្វើនាវាចរ​និងការឆ្លងកាត់ដោយស្របច្បាប់​ដែលត្រូវតែគោរពឲ្យបានពេញលេញស្របតាមច្បាប់អន្តរជាតិទៀតជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ 1982 UNCLOS។ ទី2 បង្កើនជំនួយបច្ចេកទេសនិងការកសាងសមត្ថភាព​ឯកឧត្តមទេសរដ្ឋមន្ត្រី​បានអំពាវនាវឲ្យមានការពន្លឿន ឲ្យមានការគាំទ្របន្ថែម​ដល់បណ្ដារដ្ឋជាប់សមុទ្រដែលកំពុងអភិវឌ្ឍលើផ្នែកអនុវត្តច្បាប់សមុទ្រ​សន្តិសុខកំពង់ផែ​និងនាវាចរ ការយល់ដឹងអំពីដែនសមុទ្រ​និងការចែករំលែកព័ត៌មានឲ្យបានទាន់ពេលវេលាដើម្បីទប់ស្កាត់បញ្ហាប្រឈមនានាឲ្យមានប្រសិទ្ធភាពទី3 វិធីសាស្រ្តរួមបញ្ចូលគ្នានិងការបង្ការ ក្រុមប្រឹក្សាសន្តិសុខ គួរតែអនុវត្តវិធីសាស្រ្ត ដែលបង្កើតភាពធន់ក្នុងរយៈពេលវែង ដោយផ្អែកលើបរិយាប័ននិងសន្តិភាពជាមួយច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខស៊ីផាន ណា ក៏បានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការការពារច្បាប់អន្តរជាតិនិងជម្រុញការសន្ទនាដោយសន្តិវិទ្យុ ពង្រឹងសន្តិសុខសមុទ្រជាពិសេសការប្រយ័ត្ត ប្រឆាំង និងបទល្មើសឆ្លងដែន កម្ពុជានៅតែបន្តស្វាគមន៍នាវាបរទេសមកកាន់មូលដ្ឋានទ័ពជើងទឹករាម ដែលបានធ្វើទំនើបកម្មរបស់ខ្លួនសម្រាប់ការធ្វើសមយុទ្ធរួមគ្នា ការផ្ដល់ជំនួយមនុស្សធម៌និងកិច្ចសហប្រតិបត្តិការ ក្នុងគោលបំណងប្រយុទ្ធប្រឆាំងនិងនិងបទល្មើសផ្សេងៗ ឯកឧត្តម សុខ ស៊ីផាន់ណា បានបញ្ជាក់ពីថាការផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀង UNCLOS (UNCLOS)និងBBNJ នាពេលកន្លងមក គឺជាសក្ខីភាព បង្ហាញពីការប្តេជ្ញាចិត្ត មិនងាករា របស់កម្ពុជា ចំពោះសណ្ដាប់ធ្នាប់សមុទ្រដែលផ្អែកលើច្បាប់ និង ការគ្រប់គ្រងធានធានសមុទ្រដោយការទទួលខុសត្រូវ៕

Tuesday, March 17, 2026

ព្រំដែន កម្ពុជា ថៃ--ថ្ងៃទី ១៧ ខែ មិនា ឆ្នាំ២០២៦

 ភូមិសាស្រ្តច្រកសមុទ្រ Hormuz ។ ប្រវែងច្រកសមុទ្រមាន ៣៤ គម គិតពីកោះអូម៉ង់ ទៅដល់ កោះអឺរ៉ង់។ ខ្សែបែងចែកទឹក ៣៤គម/២ បានម្ខាង ១៧ គម។ ផ្លូវនាវា ចែកជា ០២ គន្លង ដូចផ្លូវល្បឿនលឿនពី ភ្នំពេញទៅ កំពុងសោម គឺ គន្លងចូល និង គន្លងចេញ។ ប្រវែងគន្លងចូល ចេញ មាន ទទឹង ៣ គម នឹងមាន ទ្រនាប់ សួនច្បារកណ្តាល !!! buffer zone ដែលជា កោះ ជា Office ប្រវែង ៣ គមដែរ  ។ គំលាតតំបន់ទ្រនាប់ អឺរ៉ង់់ និង អូម៉ង់ មាន ៣ ទៅ ៤ គម ដើម្បីសុវត្តិភាព។ ចំនួន នាវាឆ្លងកាត់ ប្រមាណ ៣០០ គ្រឿង/ថ្ងៃ សម្រាប់ពេលសន្តិភាព ។ សម្រាប់ពេលសង្រ្គាម ខាង អឺរ៉ង់ បិទ ច្រក ដូច្នេះ នាវា មិនអាចប្រជ្រៀតគ្នា រត់តាមផ្លូវទឹករបស់ អូម៉ង់បាន ករណី មាននាវា ១ ឆេះ ដូច្នេះ វានឹងឆ្លងឆេះទៅ នាវាផ្សេងៗទៀត !!!

Ravy News
ស្ងាត់ៗថៃចោទកម្ពុជាថា រារាំងការលក់យន្តហោះពីកូរ៉េខាងត្បូងឱ្យប្រទេសខ្លួន​ 
បាងកក៖ Sihasak Phuangketkeow រដ្ឋមន្ត្រីការបរទេសនៃ Thailand បានបង្ហាញការព្រួយបារម្ភចំពោះរបាយការណ៍ដែលអះអាងថា Cambodia កំពុងព្យាយាមស្នើសុំឱ្យ South Korea កុំលក់យន្តហោះឱ្យប្រទេសថៃ។ លោកបានព្រមានថា ការនាំប្រទេសទីបីចូលមកពាក់ព័ន្ធក្នុងជម្លោះទ្វេភាគី អាចធ្វើឱ្យស្ថានភាពកាន់តែតានតឹង។
ថ្លែងនៅក្រសួងការបរទេសថៃ កាលពីថ្ងៃសុក្រ ទី១៣ ខែមីនា លោកបានបញ្ជាក់ថា ភាគីថៃទទួលបានព័ត៌មានថា គណៈប្រតិភូសភារបស់ South Korea ដែលបានទៅទស្សនកិច្ចនៅកម្ពុជា ត្រូវបានជំរុញឱ្យមិនអនុម័តលើការលក់យន្តហោះទៅឱ្យប្រទេសថៃ។
លោកបានចាត់ទុកសកម្មភាពបែបនេះថា មិនសមរម្យ ហើយអាចបង្កហានិភ័យធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងកែលម្អទំនាក់ទំនងរវាងប្រទេសជិតខាងទាំងពីរ កាន់តែស្មុគស្មាញ។
ការអះអាងនេះកើតឡើង ខណៈភាពតានតឹងនៅតាមបណ្តោយព្រំដែនរវាង Thailand និង Cambodia នៅតែបន្ត។ លោក Sihasak បានបញ្ជាក់ថា ថៃចង់ឱ្យបទឈប់បាញ់រវាងភាគីទាំងពីរមានស្ថិរភាព និងកំពុងព្យាយាមស្តារឡើងវិញនូវទំនុកចិត្ត ដើម្បីជំរុញទំនាក់ទំនងឱ្យប្រសើរឡើងវិញ។
ទោះជាយ៉ាងណា លោកក៏បានបង្ហាញការព្រួយបារម្ភថា សកម្មភាពមួយចំនួនរបស់កម្ពុជា ហាក់ដូចជាមិនស្របគ្នានឹងសេចក្តីថ្លែងការណ៍របស់ខ្លួន ដោយយោងទៅលើការលើកយកជម្លោះនេះទៅវេទិកាអន្តរជាតិ ដូចជា UNESCO និង International Court of Justice ដែលអាចធ្វើឱ្យការដោះស្រាយបញ្ហាកាន់តែពិបាក។
ជាមួយគ្នានេះ លោក Sihasak បានបន្ថែមថា ថៃនៅតែបើកចំហក្នុងការពិចារណាលើសំណើរបស់កម្ពុជា ស្តីពីការកោះប្រជុំ គណៈកម្មការព្រំដែនចម្រុះ ប៉ុន្តែបញ្ហានេះអាចត្រូវរង់ចាំរហូតដល់មានរដ្ឋាភិបាលថៃថ្មី ត្រូវបានបង្កើតឡើង ព្រោះបញ្ហាព្រំដែនត្រូវអនុវត្តតាមនីតិវិធីផ្ទៃក្នុងរបស់ប្រទេស៕
📅 ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦

របប ហ្សីយូនីស Zionism ៖ ប្រទេសអឺរ៉ង់ អំពាវនាវឲ្យមានការផ្តួលរំលំរបប ហ្សីយូនីស របស់ នាយករដ្ឋមន្រ្តីអ៊ីស្រាអែល នេតាន់យ៉ាហ៊ូ។ របប ហ្សីយូនីស Zionism គឺជា របប បង្កើតឡើងឆ្នាំ ១៩០០ ជាង ដើម្បី បង្កើតរដ្ឋ ជ្វីស ឯករាជ្យមួយ ជារដ្ឋដែលប្រឆាំងជាមួយ ពូក អារ៉ាប់ និង ឥស្លាម។ តើអ្វីជា រដ្ឋជ្វីស? អ្វីជា សាសនាជ្វីស? យោងតាមច្បាប់សញ្ជាតិ ដើម្បី ពលរដ្ឋមានសញ្ជាតិជ្វីស លុះត្រា ខាងប្តី មានឈាមជ័រជាជ្វីស ខាងប្រពន្ធក៍មានឈាមជ័រជាជ្វីស ទើបរដ្ឋាភិបាលចេញ លិខិត្តបញ្ជាក់ថា ជនជាតិជ្វីស សញ្ជាតិជ្វីស។ គណបក្សប្រឆាំងដ៍មាន ឥទ្ធិពលនៅ អឺស្រាអែល គឺជាអ្នកកាន់សាសនា អូតូដុក ដែលកំណត់ថា មូស្លីម អារ៉ាប់ អឺរ៉ុប សុទ្ធតែជា ពូជសាសន៍ អ៊ីស្រាអែលតែ ១ !!!។ ការផ្សព្វផ្សាយនេះ មានបំណងឲ្យ ខ្មែរយើង ស្គាល់ អំពី វិបត្តិពូជសាសន៍នៅប្រទេស ថៃ ដែលមិនមែន ១១៣ ជនជាតិនៅថៃ សុទ្ធតែជាជនជាតិថៃនោះទេ។ ថៃនិងសៀមចូលមកឈ្លានកម្ពុជា ដូចគ្នានៅ អីស្រាអែល ដែល ជនជាតិជ្វីស ជនជាតិអ៊ីស្រាអែល មូស្លីម អាហ្វ្រិក អាមេរិក.....ចូលទៅឈ្លានពានប្រទេស អឺរ៉ង់ ៕

ឃើញគេផ្សាយថាកូនខ្មែរផលិតដ្រូន បាក់ទឹកចិត្ត អត់មានថវិការរាប់មឺនដុល្លាផលិតដ្រូនដឹកស្បៀង....។ កិច្ចការផលិតដ្រូន ជាកិច្ចការរបស់ វិទ្យាស្ថានបច្ចេកវិជ្ជា ឬ សិប្បកម្ម Workshop ឬ ហាងលក់គ្រឿងបង្គំដ្រូន ទើបគេអាចផលិតជាដ្រូន តាមស្តង់ដាបច្ចេកទេស និងមានតម្លៃសមរម្យ affortable price . នៅរុស្សី អ៊ុយក្រែន គេធ្វើអីចឹង គឺទាហានគេចាំទទួលទិញ ដ្រូនស្រាប់ៗ រកទៅធ្វើតេស្តិបន្ត។ ចំណែកអ្នកផ្គត់ផ្គង់ដ្រូនគាត់ ទិញ គ្រឿងបង្គំពីផ្សារ គឺគេផលិតដ្រូនជា ប្រព័ន្ធ មិនមែនដូចយើង ឃើញ អ្នកដឹកស្បៀងដួលមូតូ អាណិតពេក ផលិតដ្រូនដឹក ដឹកទឹក ២ យួរ ខណៈដែលដ្រូនមានតម្លៃរាប់ម៉ឺនដុល្លា....

ចៅ សុខា   1h  · ចាប់តាំងពីថ្ងៃទី 28 ខែកុម្ភៈមក អ៊ីរ៉ង់បានបើកការវាយប្រហារសងសឹកយ៉ាងហោចណាស់ 717 លើកទៅលើរដ្ឋឈូងសមុទ្រ រួមទាំងការវាយប្រហារដែលបានបញ្ជាក់ចំនួន 332 លើក។ មីស៊ីលចំនួន 385 ដើមទៀតត្រូវបានរាយការណ៍ថាត្រូវបានស្ទាក់ចាប់។ ក្នុងចំណោមនោះ 32 លើកត្រូវបានវាយប្រហារនៅប្រទេសគុយវ៉ែត 43 លើកទៅលើប្រទេសអារ៉ាប់រួម 6 លើកទៅលើប្រទេសអូម៉ង់ និង 8 លើកទៅលើប្រទេសកាតា។ ហើយនោះមិនរាប់បញ្ចូលអ៊ីស្រាអែលទេ។

Thai-land : Thai land is the land of Thais ជនជាតិសៀម កំពុងដឹកនាំរដ្ឋាភិបាល ប្រឆាំងកម្ពុជាផង ប្រឆាំង រដ្ឋាភិបាល ថៃ ក្នុងស្រុកនោះផង។  ស៊ូ រិន ដន មកពី ពាក្យថា ស៊ូមាត្រា Sumatra គឺជាពូជពង្ស មកពី ម៉ាឡេស៊ី ចំណែក ដន គឺ ទិសខាងជើង។ ប្រទេសសៀម ដើមឡើយ មាន សៀមជាងជើង សៀមខាងត្បូង សៀមខាងលិច សៀមខាងកើត សៀមកណ្តាល ចំណែក សន្ធិសញ្ញាព្រំដែន បារាំង សៀម ១៩០៤ និង ១៩០៧  គឺធ្វើជាមួយ ស្តេច ជូឡា ឡុង កន គឺស្តេចឥស្លាម ដូច្នេះ បានជា ពួក ថៃ ងើបបេះបោរធ្វើរដ្ឋប្រហារ ទំលាក់សៀមចោល ដូរប្រទេស ទៅជា ប្រទេស នៃ ជនជាតិ ថៃ ។

No comments:

Post a Comment