២៦ ធ្នូ ២០២៥៖ ថ្លែងប្រាប់អ្នកសារព័ត៌មាននាល្ងាចថ្ងៃទី២៦ ខែធ្នូនេះ នាយករដ្ឋមន្រ្តីចាំផ្ទះថៃលោក អានុទីន ឆានវីរៈគុល បានថ្លែងថា ថៃនឹងឯកភាពឈប់បាញ់ ៧២ម៉ោង ក្នុងកិច្ចប្រជុំGBCស្អែកនេះ ហើយប្រសិនបើរក្សាការមិនផ្ទុះអាវុធបាន នោះបទឈប់បាញ់នឹងត្រូវចាត់ទុកថាប្រសិទ្ធភាព។ បន្ទាប់ពីរក្សាការឈប់បាញ់ ៧២ ម៉ោងបាន លោក អានុទីន បានចង្អុលបង្ហាញទៀតថា ថៃនឹងព្រមវិលទៅអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ វិញ។ ក្រុមប្រឹក្សាសន្តិសុខជាតិ (NSC) បានសម្រេចបញ្ជូនរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ណាត់ថាក់ផុង ណាក់ផានិច ជាតំណាងឲឱ្យចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមជាមួយកម្ពុជានៅថ្ងៃស្អែក។ កិច្ចព្រមព្រៀងសំខាន់ពីរគឺ៖ បទឈប់បាញ់រយៈពេល ៧២ ម៉ោង រួមជាមួយនឹងការដោះលែងទាហានដែលបានចាប់ខ្លួនផងដែរ។ រយៈពេល ៧២ ម៉ោង គិតពីថ្ងៃទី ២៧ ធ្នូ ម៉ោង ១២ ០០ នាទី .ដល់ ២៩ ធ្នូ ម៉ោង ១២ ថ្ងៃត្រង់ដដែល...

Sunday, April 5, 2026

ព្រំដែន កម្ពុជា ថៃ--ថ្ងៃទី ៥ ខែ មេសា ឆ្នាំ២០២៦

 អាមេរិក បារាំង កំពុងឈ្លោះគ្នាខ្លាំងរឿងការបើកច្រកសមុទ្រ Hormuz ដោយអាមេរិកទាមទារឲ្យ ណាតូ NATO ចូលរួមក្នុងប្រតិបត្តិសឹកបើកច្រកសមុទ្រនោះឡើងវិញ តែខាងបារាំង ប្រកែកថា ណាតូ សម្រាប់សន្តិសុខ អាត្លង់ទិចនិងអឺរ៉ុបប៉ុណ្ណោះ។ ប្រទេសអារ៉ាប់នានា ចងសម្ព័ន្ធមិត្តជាមួយ អឺរ៉ុប ប្រឆាំងអាមេរិក នេះជាមូលហេតុធំ ដែលអាមេរិកត្រូវតែ ធ្វើសង្រ្គាមដណ្តើមតំបន់គ្រប់គ្រងជាមួយ ពួកអឺរ៉ុប។

RFI Khmer  · 
លោក Hassan Rouhani អតីតប្រធានាធិបតី និង លោក Mohammad Javad Zarif អតីត រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីរ៉ង់ ប្រឈមនឹងការចាប់ខ្លួន។ 
ក្រុមក្បាលរឹង ក្នុងក្រុមតាក់តែងច្បាប់ក្នុងសភាអ៊ីរ៉ង់ បានស្មើសុំឲ្យតុលាការចេញដីការចាប់ខ្លូន អ្នកទាំងពីរ ក្រោយលោកMohammad Javad Zarif បានអំពាវនាវឲ្យមានការចរចារ បញ្ចប់សង្គ្រាមជាបន្ទាន់ ជាមួយសហរដ្ឋអាមេរិក ដែលមានលោក អតីតប្រធានាធិបតី បានគាំទ្រចំពោះសំណើរនេះផងដែរ។
សូមបញ្ជាក់ថា  លោក Hassan Rouhani គឺធាប្រធានាធិបតី នៃប្រទេសអ៊ីរ៉ង់តែមួយគត់ ដែលមាននិន្នាការ មិននិយមជ្រុលជាមួយសហរដ្ឋអាមេរិក និង អ៊ីស្រាអែល ក្នុងពេលដែលលោក កាន់តំណែងជាប្រធានាធិបតីពីឆ្នាំ ២០១៣ ដល់ ២០២១។

MN News Page
ប្រតិបត្តិការបង្ក្រាបចោរលួចរថយន្តឆ្លងខេត្តដ៏តានតឹង! នគរបាលព្រៃវែងតាមក្របួចដល់កំពង់ស្ពឺ តែត្រូវប្រជាពលរដ្ឋឡោមព័ទ្ធរថយន្តសមត្ថកិច្ចមិនឱ្យដឹកជនល្មើសចេញ
​(ព្រៃវែង-កំពង់ស្ពឺ)៖ ព្រឹត្តិការណ៍ដ៏ភ្ញាក់ផ្អើលមួយបានកើតឡើងនៅយប់ថ្ងៃសៅរ៍ ទី០៤ ខែមេសា ឆ្នាំ២០២៦ នេះ នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ បន្ទាប់ពីកម្លាំងនគរបាលខេត្តព្រៃវែង បានពន្លាតដែនសមត្ថកិច្ចតាមបង្ក្រាបចោរលួចរថយន្តម្នាក់បានសម្រេច ប៉ុន្តែបែរជាត្រូវប្រជាពលរដ្ឋមូលដ្ឋានឡោមព័ទ្ធ និងយករនាំងដែកមកបាំងផ្លូវមិនឱ្យសមត្ថកិច្ចដឹកជនល្មើសចេញទៅវិញ។
​យោងតាមដំណើររឿង កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ មានករណីចោរលួចរថយន្តមួយគ្រឿងម៉ាក Hyundai ស្លាកលេខ ភ្នំពេញ 3D-0908 នៅស្រុកពាមរក៏ ខេត្តព្រៃវែង។ ក្រោយទទួលបានបណ្តឹង ក្រោមបទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង កម្លាំងជំនាញបានចំណាយពេលជិត ២សប្តាហ៍ ដាច់បាយដាច់ទឹកតាមដានស៊ើបអង្កេត រហូតឈានដល់ការឃាត់ខ្លួនជនល្មើសនៅយប់ថ្ងៃទី០៤ ខែមេសានេះ ត្រង់ចំណុចលក់រថយន្ត ផ្លូវជាតិលេខ៣ គីឡូម៉ែត្រលេខ៤៩ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
​អ្វីដែលជាបញ្ហានោះគឺ នៅពេលសមត្ថកិច្ចចាប់ជនល្មើសដាក់ចូលរថយន្តដើម្បីនាំយកមកសួរនាំបន្តនៅខេត្តព្រៃវែង ស្រាប់តែមានប្រជាពលរដ្ឋជាច្រើននាក់ដែលមិនទាន់យល់សាច់រឿងច្បាស់ បានមកឡោមព័ទ្ធរថយន្តសមត្ថកិច្ច បង្កឱ្យមានភាពវឹកវរ និងរារាំងដល់ការអនុវត្តច្បាប់។
​ពាក់ព័ន្ធនឹងបាតុភាពនេះ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង បានសម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះសកម្មភាពរបស់ប្រជាពលរដ្ឋ។ លោកបានបញ្ជាក់ថា នគរបាលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ទម្រាំបង្ក្រាបបានជនល្មើស ដូច្នេះបងប្អូនប្រជាពលរដ្ឋមិនគួរធ្វើបែបនេះដាក់សមត្ថកិច្ចឡើយ។ លោកបានសង្កត់ធ្ងន់ថា សកម្មភាពរារាំងសមត្ថកិច្ចបែបនេះ គឺខុសទាំងផ្លូវច្បាប់ និងខុសទាំងសីលធម៌។
​បច្ចុប្បន្ន សមត្ថកិច្ចកំពុងបន្តសម្របសម្រួលជាមួយប្រជាពលរដ្ឋនៅកន្លែងកើតហេតុ ដើម្បីនាំខ្លួនជនល្មើសមកផ្តន្ទាទោសតាមច្បាប់ឱ្យខានតែបាន។

Sony Sin
ឃើញវីដេអូនេះហើយហួសចិត្ត មិននឹកស្មានថាក្រុមយុវជនជាទំពាំងស្អុយទាំងនេះនាំគ្នាទៅការពារចោរលួចឡាន និងជាអ្នកទទួលទិញរបស់ចោរកម្មដែលលួចប្លន់បានពីពលរដ្ឋស្លូតត្រង់ ឆ្នាំងណាគ្របហកនឹងមានតែចោរទេទើបហ៊ានការពារចោរ គួរតែថតរូបពួកនេះឲ្យជាប់ភ្លឺឡើងដើរចាប់តាមផ្ទះជួនកាលពួកនេះអាចជាមុខសញ្ញាវ៉ៃលួចឆក់ប្លន់ដែលមានផលប្រយោជន៏ជាមួយក៏អាចថាបាន ទើបហ៊ានបិទផ្លូវជាតិលេខ៣ រំខានប្រជាពលរដ្ឋធ្វើសមណើរ និងតដៃជាមួយសមត្ថកិច្ចបែបនេះ !

Chan Born
រឿងសង្គមខ្មែរ៖ មានករណីហឹង្សានៅ កំពង់ស្ពឹ ដោយក្រុមគ្រួសារជនល្មើសរារាំង កងនគរបាលទៅ ពីខេត្ត ព្រៃវែង ចុះបង្រ្កាបចោរលួចនៅ ទឹកដីខេត្តកំពង់ស្ពឺ ។ រឿងនេះបង្ករជា កាយវាយបំផ្លាញគ្រឿងបំពាក់របស់សមត្ថិកិច្ចនិងការផ្ទុះអាវុធ។ គេសួរថា កំហុសខាងណា? ខ្លះថា (១) ប្រជាជនមិនយយល់ពីសាច់រឿង មិនយល់ពីច្បាប់ ខ្ញុំថា (២) ជារឿងមិនសហការណ៍រវាង កំពង់ស្ពឺ និងព្រៃវែង។ កន្លងមក ខ្ញុំឮសូរ គេរអ៊ូ រង៉ូវៗថា អញនៅហ្នឹង ស្រុកអញនៅហ្នឹង គួរលើកអញឡើងធំនៅហ្នឹង ម៉េចបានជា យកអ្នកមកពី ខេត្តផ្សេង ស្រុកផ្សេងមកឡើងធំ ??!!! ដូច្នេះ ក្រុមការងារចុះពង្រឹងមូលដ្ឋាន ត្រួវតែពន្យល់ប្រជាជនថា គេមិនយកអ្នកស្រុកហ្នឹង កាន់កិច្ចការហ្នឹង ព្រោះខ្លាចក្លាយជា បងធំ Big Brother នៅម្តុំហ្នឹង ! ៕

Tek Tith
#មុខសញ្ញាទិញឡានពីចោរ#
មិនមែន១ មិនមែន២ តែ៤ដងហើយ ដែលជននេះចាំទទួលទិញឡានពីចោរ ហើយយកទៅបំបែកលក់គ្រឿង តាមតម្រូវការរបស់ភ្ញៀវ នេះ ជាចម្លើយ​សារភាព​របស់​ម្ចាស់​ផ្ទះ​ដែល​តែងតែ​ចាំទទួល​ទិញ​ផល​ចោរ​កម្ម​
ដែល​មានទីតាំង​ស្ថិត​នៅ​ផ្លូវ​ជាតិ​លេខ3​ ដែល​ប្រជាពលរដ្ឋ​ការពារ​ និងបានកំទេចរថយន្ត​សមត្ថកិច្ច​ រារាំង​ និង​ បានបិទផ្លូវមិនឲ្យប្រជា​ពលរដ្ឋ​ដែល​ឆ្លង​កាត់​ផ្លូវ​ជាតិ​លេខ​៣ នៅយប់ថ្ងៃទី៤ មេសា២០២៦៕

សង្រ្គាមត្រជាក់ថ្មី The New Cold War គឺជាសង្រ្គាមរវាង ទ្វីបអាមេរិក ដឹកនាំដោយ អាមេរិក ជាមួយទ្វីបអឺរ៉ុបដឹកនាំដោយ បារាំង។ ប្លុកទាំង ០២ មានអាវុធនុយក្លេអ៊ែរដូចគ្នា មានប្រជាធិប្បតេយ្យដូចគ្នា មានសិទ្ធិមនុស្សដូចគ្នា។ អ្វីដែលខុសគ្នា គឺ អឺរ៉ុប ហាមផ្តាច់ការធ្វើទំនើបកម្មយោធាតាមប្រទេស ចំណែក អាមេរិក លើកទឹកចិត្តធ្វើសង្រ្គាម ធ្វើទំនើបកម្មយោធា។

ពេល​ចឹង​និយាយ​ពី​ថា​ស្លូត​ណាស់​ សុទ្ធ​តែ​ថាទៅជួយឃាត់​គេ​ តែជេីង​អញចង់បាក់ហេីយ​ មិញមាន​ ពូថៅ​ ញញួរ​ ដំថ្ម​ ដែកឆាប​ ។ល។
រត់​មួយ​ជីវិត​បានរួចខ្លួន​ ឡាន4ខ្ទេច​ទាំងអស់​ បានមិនមាត់ៗ​ បានចិត្ត
សុទ្ធ​តែ​ជួប​របស់​ពិត​  អញ​របស់​ហ្សុីនដែរតេី😏😏
អ្នក​ចេះ​ច្បាប់​ច្រើន​ណាស់​ សុទ្ធ​តែ​សួររក​ដីកា​បទល្មើស​ជាក់ស្ដែង​ និយាយ​សុទ្ធ​តែ​ប៉ូលិស​មកពីខេត្តផ្សេងម៉េចបានមកចាប់ដល់ខេត្តផ្សេង​ ចេះ​ពេកហេីយ​ 😅😂និយាយ​ថាប៉ូលីសមិនចាប់ចោរមកចាប់មនុស្សស្លូតត្រង់​ ស្លូត​ត្រង់​ទិញ​របស់​ចោរ​ទោស​ស្មើ​គ​្នា​និងនិយាយ​ចេញ​មកមេីលងាយ​ប៉ូលីស​សុទ្ធ​តែ​ប៉ូលិស​ចាប់​ធ្វើ​សុីយកលុយចាក់សាំង
រាល់​ថ្ងៃ​និង​ពួកអញជិះតាមចាប់ចោរ​ ចាប់​ឃាតក​ មួយ​ខែ​ៗ​ រាប់​ពាន់​ រាប់​ម៉ឺន​ គីឡូម៉ែត្រ​និង​យកលុយពួកហែងមកចាក់មែន
ខំរាល់ថ្ងៃនិងចាប់ទាំងចោរ​ ចាប់​ទាំង​អ្នក​ទទួល​ទិញ​ បេីអស់អ្នក​ទទួល​ទិញ​ក៏ស្បេីយចោរដែរ​ ព្រោះ​ចោរលួចហេីយលក់មិនបាន

Chuon Hem 2h  · ផ្ទុះ​ខ្លាំង || អគ្គីភ័យ​បាន​ឆាបឆេះ​នៅ​បន្ទាយ​ Camp Buehring ក្នុង​ប្រទេស​គុយវ៉ែត បន្ទាប់​ពី​ការ​វាយប្រហារ​ដោយ​មីស៊ីល​របស់​អ៊ីរ៉ង់។ វាហាក់ដូចជា​ការ​វាយប្រហារ​ទាំងនោះ​បាន​កំណត់​គោលដៅ​លើ​ទីស្នាក់ការ​របស់​មន្ត្រី និង​ឃ្លាំង​ឧទ្ធម្ភាគចក្រ​របស់​កងទ័ព​អាមេរិក។ 🔥🔥 (រូបភាព​នៅ​ក្នុង​មតិយោបល់​ដំបូង)

Sorm Phearum
យោធា Iran សងសឹកបាញ់កម្ទិចស្ពានដ៏វែងជាងគេនៅEsraelលោកNetanyahuស្នើរអោយពិភពលោកចេញថ្កលទោសIranដែលបានបំផ្លេចបំផ្លាញសេដ្ឋារចនាសម្ពន្ធ័ក្នុងប្រទេសEsraelបើយោងតាមការសែតEsraelបានបង្ហាញថាទីតាំងជាច្រើនរងការបាក់បែកខូចខាតដោយសារស្នាដៃ លីបង់ អីរ៉ង់ យេមែន ដោយពិតប្រាកដ។

PRO Insight, ប៉ោយប៉ែត
#ម្សិលមិញ(ថ្ងៃទី4ខែមេសាឆ្នាំ2026) វេលាម៉ោងប្រហែល ១០:43 ព្រឹក នាវាចម្បាំងប្រភេទ Type 056 មួយគ្រឿងរបស់កងទ័ពជើងទឹកកម្ពុជា ដែលទទួលបានពីសាធារណរដ្ឋប្រជាមានិតចិន បានចូលចតនៅកំពង់ផែលេខ ១ នៃមូលដ្ឋានទ័ពជើងទឹករ ជាមួយនឹងក្រុមកម្លាំងជើងទឹកនាវា
នាវាចម្បាំង Type 056 (ថ្នាក់ Jiangdao) គឺជានាវាចម្បាំងទំហំតូចទៅមធ្យម ដែលត្រូវបានរចនាឡើងជាចម្បងសម្រាប់ការពារឆ្នេរសមុទ្រនៅក្នុងប្រទេសចិន។ វាមានទម្ងន់ផ្ទុកពី 1,300-1,500 តោន និងត្រូវបានបំពាក់ដោយមីស៊ីលប្រឆាំងនាវា YJ-83 និងមីស៊ីល HHQ-10 សម្រាប់ការពារដែនអាកាសចម្ងាយជិត។
កងទ័ពជើងទឹកភូមិន្ទថៃសូមធានាដល់សាធារណជនថា ស្ថានភាពនេះនឹងមិនប៉ះពាល់ដល់សន្តិសុខដែនសមុទ្ររបស់ប្រទេសថៃតាមមធ្យោបាយណាមួយឡើយ។ សាធារណជនក៏អាចមានទំនុកចិត្តលើសមត្ថភាពប្រយុទ្ធខ្ពស់ និងសក្តានុពលរួមដ៏ល្អប្រសើររបស់កងទ័ពជើងទឹកផងដែរ។

សេនាធិការក្តាមដែក- General of Tanks
ខ្ញុំតែងតែផ្តាំប្រាប់ទៅប្អូនៗទាហានក្តាមយើងថ្មីៗថា «ការបាញ់ផ្ទាល់ទល់និងរថក្រោះខ្មាំង យើងប្រហែលមិនអាចមានគ្រាប់ទី២ឡើយ ដូច្នេះទាំងការគណនា ការតម្រង់បាញ់ ភាពឈ្លាសវៃ និងការសហការគ្នាខ្ពស់រវាងយុទ្ធជនលើរថក្រោះ គឺជាកត្តារស្លាប់រស់របស់សមាជិកទាំងអស់» ការសហការគ្នាល្អទោះរថក្រោះមិនទំនើបក៏អាចយកប្រៀបលើខ្មាំងបានដែរ យើងមានរបស់ចាស់ដូច្នេះត្រូវប្រើវាអោយអស់លិទ្ធភាព។ យើងគ្មានជម្រើសឡើយយើងត្រូវតែវាយ វាយដើម្បីប្រជាជន ដើម្បីទឹកដីរបស់យើង ពួកគេប្រមាថភាពក្លាហានរបស់យើងជារឿងគេ តែភាពកំសាករបស់គេទៅវិញទេដែលជាការប្រមាថពិតប្រាកដសម្រាប់ពួកគេ។

U-Share2day 1h  · 🚀✴️🇮🇷 អ៊ីរ៉ង់និយាយថា ខ្លួនបានដាក់ពង្រាយប្រព័ន្ធការពារដែនអាកាសថ្មីមួយកាលពីម្សិលមិញ ដែលជាការរាយការណ៍ថាជាលើកដំបូងអំពីការប្រើប្រាស់បច្ចេកវិទ្យានេះ។ បញ្ជាការយោធាចម្រុះកំពូលអ៊ីរ៉ង់បានបង្ហាញថា ខ្លួនប្តេជ្ញាចិត្តក្នុងការសម្រេចបានការគ្រប់គ្រងដែនអាកាសរបស់ខ្លួនយ៉ាងពេញលេញ។

Mekong News
ទាហាន​អាម៉េរិក បំផ្ទុះ​យន្តហោះ​២គ្រឿង​របស់ខ្លួនចោលនៅក្នុង​ទឹកដីអ៊ីរ៉ង់!​
🇺🇲🇮🇷➡️ យន្តហោះ C-130 Hercules ចំនួនពីរគ្រឿងត្រូវបានបំផ្ទុះដោយកងទ័ពអាកាសសហរដ្ឋអាមេរិក បន្ទាប់ពីពួកវាជាប់គាំងនៅលើផ្លូវរត់យន្តហោះដែលបានរៀបចំទុកជាមុនមួយនៅក្នុងទឹកដីអ៊ីរ៉ង់។
បន្ទាប់ពីទាហានត្រូវបានជួយសង្គ្រោះ យន្តហោះដឹកជញ្ជូនពីរគ្រឿងដែលនឹងដឹកកងកុម្ម៉ង់ដូ SF និងអ្នកបើកយន្តហោះទៅកាន់កន្លែងសុវត្ថិភាព ហាក់ដូចជាជាប់គាំងនៅលើផ្លូវរត់យន្តហោះដែលបានរៀបចំទុកជាមុននៅក្នុងប្រទេសអ៊ីរ៉ង់ ដោយមិនអាចហោះឡើងបាន។
ដូច្នេះហើយ ទើបមានការសម្រេចហោះហើរយន្តហោះថ្មីចំនួនបីគ្រឿង ដើម្បីទាញយកទាហានអាមេរិកទាំងអស់ បន្ទាប់មកពួកគេបានបំផ្ទុះយន្តហោះដែលខូចទាំងពីរគ្រឿងដោយគ្រឿងផ្ទុះ ជាជាងការធ្លាក់ចូលទៅក្នុងដៃអ៊ីរ៉ង់។

Neth Pheaktra
រាជរដ្ឋាភិបាលកម្ពុជាសូមធ្វើការតវ៉ាជំទាស់ជាផ្លូវការប្រឆាំងនឹងប្រទេសថៃ ចំពោះសកម្មភាពខុសច្បាប់ និងកើតឡើងដដែលៗរបស់កងកម្លាំងប្រដាប់អាវុធថៃ នៅតំបន់ដែលកាន់កាប់ដោយខុសច្បាប់ក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារដោយធ្វើសកម្មភាពឈូសឆាយដីក្បែរតំបន់ប្រាសាទព្រះវិហារ ភាគខាងជើងនៃវត្តកែវសិក្ខាគីរីស្វារៈ។ កងទ័ពថៃក៏រាយលួសបន្លាប្រវែងប្រមាណ ១០០ ម៉ែត្រ និងដាក់ពង្រាយរថពាសដែកនៅតំបន់បុស្សស្បូវ-ជាំតែ ផងដែរ។

អឺរ៉ង់៖ កងកំម្មង់ដូនគរបាល និងកងកម្មង់ដូយោធាអឺរ៉់ងបានសហការណ៍គ្នាតាមរុករក កងកម្មង់ដូអាមេរិកដែល ចាក់ទ័ពតាមជើងអាកាសក្នុងប្រទេស អឺរ៉ង់នៅតំបន់ព្រៃភ្នំ ដើម្បី រុករក និង សង្រ្គាះ អ្នកបើកបរ យន្តហោះចម្បាំងអាមេរិកកាំង ដោយបានកំទេចយន្តហោះ C-130 ចំនួន ០១ គ្រឿងរបស់អាមេរិក គឺវាមិនអាច ហោះបាន ដោយត្រូវ គ្រាប់កាំជ្រួច។ កងទ័ពអាមេរិក ចាកចេញតាម ឧទ្ធម្ភាចក្រ។ ទ័ពអាមេរិកច្រើនរយនាក់ ចល័តតាមយន្តហោះធំៗដឹកទ័ព និង ទ័ពឧម្ភាចក្រប្រយុទ្ធ ហោះទាបៗ តាមភូមិស្រុកនៃប្រទេសអឺរ៉ង់។ កងទ័ពអាមេរិកដែលបាត់ខ្លួន និង ទ័ពដែលកំពុងតាមសង្រ្គោះមាន មុខមាត់ដូចជា ជនជាតិ អឺរ៉ង់ ឬ ជនជាតិអ៊ីរាក់។

បោយ រើយ 1h  · អាមេរិក បំផ្ទុះ​យន្តហោះ​ 2 គ្រឿង​របស់ខ្លួនចោលនៅក្នុង​ទឹកដី អ៊ីរ៉ង់ ! យន្តហោះ C-130 Hercules ចំនួន 2 គ្រឿងត្រូវបានបំផ្ទុះដោយកងទ័ពអាកាសសហរដ្ឋអាមេរិក បន្ទាប់ពីពួកវាជាប់គាំងនៅលើផ្លូវរត់យន្តហោះដែលបានរៀបចំទុកជាមុនមួយនៅក្នុងទឹកដី អ៊ីរ៉ង់ ។ បន្ទាប់ពីទាហានត្រូវបានជួយសង្គ្រោះ យន្តហោះដឹកជញ្ជូនពីរគ្រឿងដែលនឹងដឹកកងកុម្ម៉ង់ដូ SF និង អ្នកបើកយន្តហោះទៅកាន់កន្លែងសុវត្ថិភាព ហាក់ដូចជាជាប់គាំងនៅលើផ្លូវរត់យន្តហោះដែលបានរៀបចំទុកជាមុននៅក្នុងប្រទេស អ៊ីរ៉ង់ ដោយមិនអាចហោះឡើងបាន ។ ដូច្នេះហើយ ទើបមានការសម្រេចហោះហើរយន្តហោះថ្មីចំនួន 3 គ្រឿង ដើម្បីទាញយកទាហានអាមេរិកទាំងអស់ បន្ទាប់មកពួកគេបានបំផ្ទុះយន្តហោះដែលខូចទាំង 2 គ្រឿងដោយគ្រឿងផ្ទុះ ជាជាងការធ្លាក់ចូលទៅក្នុងដៃ អ៊ីរ៉ង់ ។

VAYO FM Radio   33m  · អ៊ីរ៉ង់ថាបានបំផ្លាញយន្តហោះសត្រូវបន្ថែមទៀតអំឡុងពេលអាមេរិកបំពេញបេសកកម្មស្វែងរកអ្នកបើកយន្តហោះ .................... កងឆ្មាំបដិវត្តន៍អ៊ិស្លាមអ៊ីរ៉ង់បាននិយាយ នៅថ្ងៃទី០៥ខែមេសាឆ្នាំ២០២៦ថា មានយន្តហោះរបស់សត្រូវមួយចំនួនត្រូវបានបំផ្លាញ ក្នុងអំឡុងពេលបេសកកម្មរបស់សហរដ្ឋអាមេរិក ដើម្បីស្វែងរកអ្នកបើកយន្តហោះម្នាក់ដែលបាត់ខ្លួននៅក្នុងប្រទេសអ៊ីរ៉ង់។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានTasnim។ អ្នកនាំពាក្យយោធាអ៊ីរ៉ង់ម្នាក់បាននិយាយថា យន្តហោះដឹកជញ្ជូនយោធាC-130មួយគ្រឿង និងឧទ្ធម្ភាគចក្រBlack Hawk ចំនួនពីរគ្រឿង ស្ថិតក្នុងចំណោមយន្តហោះដែលត្រូវបានបាញ់ទម្លាក់។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

យង់ ពៅ is with Yang Peou. 9m  · ចោរថៃ ប្រើតាក់ទិកអ៊ីស្រាអែល ច្រិបច្រៀកទឹកដីធ្វើអាណានិគមកិច្ច និងប្រើកម្លាំងយោធា ម្យ៉ាងសណ្ដាប់ធ្នាប់សកល ហាក់លែងពឹងលើច្បាប់។ កម្ពុជា មិនអាចរារែកកំណែទម្រង់វិស័យយោធានោះឡើយ..! ការទូតនៅប្រឹងបន្តររក្សាតុល្យភាពលើជំហរភូមិសាស្ត្រនយោាប ច្បាប់អន្តរជាតិក៏ប្រឹង ព័ត៌មានអន្តរជាតិត្រូវផ្សាយ យុត្តធម៌សង្គមត្រូវធានា(រក្សាសាមគ្គីជាតិ) យោធាកាន់តែត្រូវពង្រឹង។

មនុស្សប្រភេទអី? យករូបភាពថៃឈ្លានពានមកផ្សាយ ដើម្បីឪ្យខ្មែរមានកំហឹងជាមួយរដ្ឋាភិបាល-ចុះម៉េចមិនជួយរកវិធីដោះស្រាយ? បែរជាមកខឹងជាមួយខ្ញុំ ដែលកំពុងខំប្រឹងជួយជាតិទៅវិញ។ ខ្ញុំផ្សាយពី ការឈ្លានពានរបស់ ពួកអ៊ីស្រាអែល ដែលឈ្លានពាន សម្លាប់ប្រជាជន ហ្គាហ្សា បណ្តេញប្រជាជនហ្គាហ្សាដើម្បីយកដី និង យកដែនទឹក កំណប់រែមហាសាលក្នុងសមុទ្រ ដែលវាដូចគ្នាជាមួយ ពួកខ្មាំង សៀម ខ្មាំងថៃ កំទេចបណ្តេញប្រជាជនយើងចេញពីស្រុកភូមិ តំបន់ប្រាសាទ តំបន់ដែនគោកកោះកុង ដើម្បីវាយយក ដែនទឹកកម្ពុជា យីស ចុះម៉េចមិនបើកភ្នែកមើលវី!!!

No comments:

Post a Comment