២៦ ធ្នូ ២០២៥៖ ថ្លែងប្រាប់អ្នកសារព័ត៌មាននាល្ងាចថ្ងៃទី២៦ ខែធ្នូនេះ នាយករដ្ឋមន្រ្តីចាំផ្ទះថៃលោក អានុទីន ឆានវីរៈគុល បានថ្លែងថា ថៃនឹងឯកភាពឈប់បាញ់ ៧២ម៉ោង ក្នុងកិច្ចប្រជុំGBCស្អែកនេះ ហើយប្រសិនបើរក្សាការមិនផ្ទុះអាវុធបាន នោះបទឈប់បាញ់នឹងត្រូវចាត់ទុកថាប្រសិទ្ធភាព។ បន្ទាប់ពីរក្សាការឈប់បាញ់ ៧២ ម៉ោងបាន លោក អានុទីន បានចង្អុលបង្ហាញទៀតថា ថៃនឹងព្រមវិលទៅអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ វិញ។ ក្រុមប្រឹក្សាសន្តិសុខជាតិ (NSC) បានសម្រេចបញ្ជូនរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ណាត់ថាក់ផុង ណាក់ផានិច ជាតំណាងឲឱ្យចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមជាមួយកម្ពុជានៅថ្ងៃស្អែក។ កិច្ចព្រមព្រៀងសំខាន់ពីរគឺ៖ បទឈប់បាញ់រយៈពេល ៧២ ម៉ោង រួមជាមួយនឹងការដោះលែងទាហានដែលបានចាប់ខ្លួនផងដែរ។ រយៈពេល ៧២ ម៉ោង គិតពីថ្ងៃទី ២៧ ធ្នូ ម៉ោង ១២ ០០ នាទី .ដល់ ២៩ ធ្នូ ម៉ោង ១២ ថ្ងៃត្រង់ដដែល...

Thursday, March 26, 2026

ព្រំដែន កម្ពុជា ថៃ--ថ្ងៃទី ២៦ ខែ មិនា ឆ្នាំ២០២៦

 អំពីវិស្វកម្មអគ្គីសនី៖ បច្ចុប្បន្ននេះ ថាមពលនុយក្លេអ៊ែរ គឺជាថាមពលស្អាតជាងគេបង្អស់និងមានតម្លៃថោកបំផុត ដែលប្រទេសរកស៊ី លក់ដូរប្រេង ប្រឆាំងដាច់ខាត ការប្រើថាមពលនុយក្លេអ៊ែរ​!។ ថាមពលនុយក្លេអ៊ែរ វាមានដំណើរការ ដូចជា ប្រជាជនខ្មែរធ្លាប់ដាំទឹកក្នុងកំសៀវ ដោយប្រើអុស ឬ ធ្យូង ឬ ហ្គាស ឬ ប្រេងកាត..ដើម្បីទឹកក្តៅ ឡើងពុះ បញ្ចេញជា ចំហាយទឹក។ រោងចក្រថាមពលនុយក្លេអ៊ែរ គេ បញ្ជូលទឹករាប់់ពាន់មែតគីបក្នុងធុងធំ រួចគេប្រើ នុយក្លេអ៊ែរ តែ ១ កូនស្លាបព្រា  វានឹងឆេះក្តៅខ្លាំងរាប់ពាន់អង្សារធ្វើឲ្យទឹកពុះ បញ្ចេញជាចំហាយទឹក តាមទុយោ ដែលក្នុងទុយោនោះ គេបំពាក់ មូរទ័រភ្លើងឲ្យវាវិល បង្កើតចេញជាភ្លើង អគ្គីសនី !!! លំនាំដូច ឌីណាម៉ូកង់ ដែលយើងបង្វិលកង់ វាចេញជាភ្លើង !។ ប្រទេស អាមេរិក រុស្សី នាំចេញប្រេងធំជាងគេក្នុងលោក ដែលហាមដាច់ខាត ការប្រើប្រាស់ថាមពលនុយក្លេអ៊ែរ ខិខិខិ ៕

Bron Sambor 1h  · ប្រទេសថៃ បានលើកការកំណត់តម្លៃប្រេងឥន្ធនៈ របស់ខ្លួន នាយប់ថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២៦ ដែលអនុញ្ញាត ឱ្យតម្លៃឡើងថ្លៃទៅតាមទីផ្សារ និងធ្វើឱ្យតម្លៃប្រេងឥន្ធនៈឡើងថ្លៃ៦ បាតបន្ថែម ក្នុងមួយលីត្រទូទាំងប្រទេស ។ ការតម្លើងនេះ គឺបន្ទាប់ពីរដ្ឋាភិបាលថៃ បានប្រកាសកាលពីយប់មិញថា ខ្លួននឹងបញ្ចប់ការកំណត់តម្លៃ ដោយអនុញ្ញាត ឱ្យតម្លៃប្រេងឥន្ធនៈឡើងថ្លៃ៦ បាត បន្ថែមក្នុងមួយលីត្រ និងកែសម្រួលប្រភេទប្រេងឥន្ធនៈគ្រប់ប្រភេទទូទាំងប្រទេស ស្របតាមយន្តការទីផ្សារ។ ទស្សនពលរដ្ខនៅក្នុងសង្គមថៃបានលើកឡើងថា “ទុកឲ្យវាឡើងថ្លៃទៅ ប្រសើរជាងគ្មានប្រេងឥន្ធនៈចាក់”។

Meatophoum News
ព្រឹទ្ធសភាថៃចេញមុខស្នើលុប MOU ឆ្នាំ២០០០ ជាមួយកម្ពុជា ដើម្បីបើកផ្លូវគ្រប់គ្រងដីនិងសមុទ្ទខ្មែរ?នៅកម្ពុជាមានអ្នកញ៉ោះថៃ!
ប្រទេសថៃ៖គណៈកម្មាធិការពិសេសមួយរបស់ព្រឹទ្ធសភាថៃ បានស្នើឱ្យលុបចោលអនុស្សរណៈនៃការយោគយល់គ្នា ឆ្នាំ២០០០ (MOU 2543) ដែលបានចុះហត្ថលេខាជាមួយកម្ពុជា ដោយលើកឡើងពីបញ្ហាជាច្រើន រួមមានការអះអាងអំពីការរំលោភកិច្ចព្រមព្រៀងជាបន្តបន្ទាប់ បញ្ហាផ្នែករដ្ឋធម្មនុញ្ញ និងភាពជាប់គាំងនៃការចរចាព្រំដែនអស់រយៈពេលជាង២ទសវត្សរ៍។
អនុស្សរណៈនេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងគ្រប់គ្រងបញ្ហាព្រំដែនរវាងប្រទេសទាំងពីរដោយសន្តិវិធី តាមរយៈការបង្កើតគណៈកម្មាធិការព្រំដែនរួម (JBC) ដើម្បីត្រួតពិនិត្យតំបន់ជម្លោះ កំណត់បន្ទាត់ព្រំដែន និងសម្របសម្រួលការល្បាតរួម។
ទោះជាយ៉ាងណា ភាគីថៃបានបញ្ជាក់ថា MOU ឆ្នាំ២០០០ មិនដែលទទួលបានសច្ចាប័នជាផ្លូវការពីសភាថៃឡើយ ខណៈការប្រើប្រាស់ផែនទីខុសគ្នារវាងភាគីទាំងពីរ—ផែនទីមាត្រដ្ឋាន ១:២០០,០០០ របស់កម្ពុជា និង ១:៥០,០០០ របស់ថៃ—បានក្លាយជាមូលហេតុសំខាន់មួយនៃជម្លោះបន្តបន្ទាប់។ កាសែតThe Nationថៃឲ្យដឹងថា លោក Noppadon Inna សមាជិកព្រឹទ្ធសភា និងជាប្រធានគណៈកម្មាធិការវិសាមញ្ញរបស់ព្រឹទ្ធសភា ដែលសិក្សាអំពីគុណសម្បត្តិ និងគុណវិបត្តិនៃការលុបចោលអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ និង២០០១ បានប្រកាសពីលទ្ធផលនៃការរកឃើញរបស់គណៈកម្មាធិការ ដោយបញ្ជាក់ថា អង្គប្រជុំបានយល់ព្រមជាឯកច្ឆន្ទថា អនុស្សរណៈឆ្នាំ២០០០ (MOU 43) គួរតែត្រូវបានលុបចោល បន្ទាប់ពីបានផ្តល់អនុសាសន៍ឱ្យលុបចោលអនុស្សរណៈឆ្នាំ២០០១ ស្ដីពីតំបន់ត្រួតស៊ីគ្នារវាងកម្ពុជាថៃ (MOU 44 ឬ MOU ឆ្នាំ២០០១) កាលពីខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ។
មិនទាន់ឃើញមានប្រតិកម្មពីខាងរាជរដ្ឋាភិបាលចំពោះសំណើរបស់ព្រឹទ្ធសភាថៃនៅឡើយទេតែបើតាមហ្វេសប៊ុកមួយឈ្មោះហុកនណេវ(Hok Nave)ដែលបង្ហាញខ្លួនជាអ្នកវិភាគយុទ្ធសាស្ត្របែបមនោសគមវិជ្ជាបានសសេរថា៖នៅពេលដែលថៃចង់បង្កើតសង្គ្រាមជុំទី 3 និងចង់លុប MOU 2000 និង MOU 2001 មានន័យថាផែនការរបស់គេ ចង់ឱ្យខ្មែរត្រូវតែជ្រើសរើសចំនួន 2។ ទី1. វ៉ៃយកដីវិញ និង ទី2. បន្តតវ៉ានីតិវិធី។ តើខ្មែរត្រូវតែជ្រើសរើសយកមួយណា? និងរៀបចំការត្រៀមខ្លួនអ្វីខ្លះ? ឬគ្រាន់តែជាយុទ្ធសាស្ត្រ សៀមសាកចិត្តខ្មែរ ចាំមើលខ្មែរប្រតិកម្ម? 
មែនទែនទៅ នៅក្នុងចិត្តរបស់យើងសុទ្ធតែដឹងថាសៀមវាគ្មានគំនិតចង់ដោះស្រាយតាមនីតិវិធីនោះទេ ព្រោះគេចំណាយទ័ពស្លាប់និងរបួសរាប់រយនាក់ ខូចខាតអស់អាវុធ រាបលានដុល្លារ ដើម្បីធ្វើការឈ្លានពាន។ បើគង់តែឈ្លានពានហើយ រួចឱ្យខ្មែរវិញដដែល តើឈ្លានពានដើម្បីអ្វី? ចុះបើខ្ញុំនិយាយវិញថា ការបង្ហាញការគោរពនីតិវិធី ដើម្បីបញ្ជាក់ថា ខ្មែរច្បាស់លាស់ និងយន្តហោះចម្បាំងរបស់ថៃ គ្មានថ្ងៃហោះរញ៉េរញ៉ៃដូចកាលមុន ដោយសារខ្មែរ មានពេលវេលាត្រៀមខ្លួន។ តើយល់យ៉ាងណាដែរ?
ខ្មែរយើងកំពុងតែរកភាពស្របច្បាប់ សម្រាប់ដោះស្រាយតាមនីតិវិធី និងសង្គ្រាម ឯសៀមបើព្រមតាមនីតិវិធីគឺចាញ់ខ្មែរប៉ុន្តែបើទៅរកសង្គ្រាមវិញ រឹតតែពិបាកព្រោះខ្មែរស្របច្បាប់សម្រាប់វាយបក។ ច្រកចេញរបស់សៀមគឺសង្គ្រាម មិនចំសង្គ្រាម និងនីតិវិធី មិនចំជានិតិវិធី ជាពិធីមួយដើម្បីស៊ើបខ្មែរ តើខ្មែរត្រូវតែជ្រើសរើសយកមួយណា? បើសិនតាមការយល់ឃើញរបស់ខ្ញុំ យល់ថា រង់ចាំមើលការប្រតិកម្មរបស់សៀម ទាំងសង្គ្រាម និងនីតិវិធី។ ដូចគេចង់លុប MOU 2000 & 2001 តើព្រឹទ្ធសភាគេហ៊ានអនុម័ត? បើគេហ៊ានអនុម័តយើងប្ដឹងទៅ UN ពីព្រោះឯកសារទាំងអស់ហ្នឹង មានតម្កល់នៅ UN។ ទុកឱ្យថៃប្រឈមជាមួយអន្តរជាតិ គឺជាសម្ពាធ ទាំងនយោបាយ និងសេដ្ឋកិច្ច។ រួចឯកសារសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ1904-1907 ដែលថៃចុះហត្ថលេខា ឯកភាពទទួលស្គាល់ដោយផ្ទាល់ ក៏មានតម្កល់នៅបារាំង និងតុលាអន្តរជាតិ IJC ក្នុងពេលចាញ់ក្ដីខ្មែរ នៅឆ្នាំ 1962 ជានីតិវិធីបន្ត។ រួចក៏មាននៃសេចក្ដីថ្លែងការណ៍រួមនៅឯប្រទេសម៉ាឡេស៊ី ត្រូវអនុវត្តលើ GBC & JBC ចុះហត្ថលេខា ដោយលោកប្រធានាធិបតីអាមេរិកដូណាល់ត្រាំ លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងនាយករដ្ឋមន្ត្រី កម្ពុជា -ថៃ ។ ដូច្នេះបើថៃហ៊ានអនុម័តលុបចោលដោយឯកតោភាគី មានន័យថាភាគីថៃ មិនមែនវ៉ៃប្រហារ ឬមិនគោរពសន្យា ឯកសារ ឯកភាពជាមួយខ្មែរនោះទេ ថែមទាំងវ៉ៃប្រធានអាស៊ាន ប្រធាន UN និងលោកប្រធានាធិបតីអាមេរិក រួមទាំងបារាំងនិងតុលាការអន្តរជាតិផងដែរ។
ដូច្នេះយើងចាំមើល តើសៀមហ៊ានឬមិនហ៊ាន? ឬមួយត្រឹមតែហ៊ានស៊ើបចិត្តខ្មែរ? សម្រាប់ខ្មែរយើងជ្រើសរើសផ្លូវហ្នឹង គឺត្រូវ ព្រោះនៅក្នុងពេលនេះ គឺយើងមានភាពស្របច្បាប់ទាំងនីតិវិធីនិងសង្គ្រាម រួចយើងក៏មានពេលត្រៀមខ្លួនរៀបចំអ្វីដែលយើងគួរតែរៀបចំ សន្សំកម្លាំង ចាំសត្រូវ បើចង់បង្ក ជុំទី 3 នៅលើដីយើង ខ្ញុំចង់ធ្វើយ៉ាងម៉េចក៏បាន។ ប៉ុន្តែយើងមិនបានបំពានបទឈប់បាញ់ទេ បើសិនគេបំពានយើងមានសិទ្ធិដើម្បីការពារខ្លួន ។ ដូច្នេះហើយបានមានសំណួរសួរថា តើសៀមជាប់អន្ទាក់ខ្មែរ ឬខ្មែរជាប់អន្ទាក់សៀម? ពីព្រោះឥឡូវទាំងសង្គ្រាម និងនីតិវិធីគឺសៀមទោះរត់ច្រកទៅមួយណា ក៏ហាក់ចាញ់ប្រៀបខ្មែរដែរ។ស្តាប់និងមើលទៅពិរោះដែរតែគាត់មិនហ៊ានទទួលស្គាល់ថាការបរាជ័យធ្វើឲ្យសៀមយកដីខ្មែរជាង៤០ចំណុចមកពីកម្សោយផស់យើងដែលមិនបានគិតគូដល់នោះទេ។បើនិយាយពីសង្គ្រាមជុំទីបីខាងមេសិទ្ធមនុស្សរដ្ឋាភិបាលលោកកែវរ៉េមីអះអះអាង១០០ភាគរយថាថៃមិនហ៊ានវ៉ៃជុំទី៣ទេ។លោកកែវ រ៉េមី បញ្ជាក់ថា «អ្វីដែលមេទាហានថៃ ប្រតិកម្មតាមសារព័ត៌មានថៃ នៅថ្ងៃនេះគឺគ្រាន់តែជាការស្ទាបស្ទង់ ចង់ដឹងប្រតិកម្មពីកម្ពុជា តែប៉ុណ្ណោះ ។ នេះជាសង្រ្គាមចិត្តសាស្ត្រមួយ ដោយគ្រាន់តែបោះដុំថ្មមួយដុំ ទៅក្នុងទឹកបឹង ចង់ឃើញរលកតែប៉ុណ្ណោះ » ។ការអះអាងនេះធ្វើឡើងក្នុងពេលដែលអ្នកនាំពាក្យយោធាលោកស្រីម៉ាលីសុជាតាប្រកាសប្រកែកសម្តីមេចារកម្មថៃដែលនិយាយថាខ្មែរទិញអាវុធត្រៀមធ្វើសង្គ្រាមដោយលោកស្រីសន្យាថាគោពបទឈប់បាញ់១០០ភាគរយ។
បើតាមលោកកែវរ៉េមីនិងហ្វេសប៊ុកឈ្មោះហុកណេវបង្ហាញថាថៃវាខ្លាចខ្មែរយើង(sic)ដែលបើគិតជ្រៅតិចវាជាសម្តីញុះញង់បង្កការក្តៅក្រហាយដល់ថៃ។
ជាក់ស្តែងបើមិនច្រឡំទេមុននិងកើតមានព្រឹត្តិការណ៍ថៃវ៉ៃខ្មែរកាលពីថ្ងៃទី២៤កក្កដានិងលើកទីថ្ងៃទី៧ធ្នូ២០២៥កម្ពុជាក៏មានព្រឹត្តិការណ៍ញ៉ោះថៃចឹងដែរទើបថាក់ស៊ីនដែលមានកូនស្រីនៅធ្វើជានាយករដ្ឋមន្ត្រីនៅឡើយពេលចុះសួសុខទុក្ខប្រជាជនថៃនៅខេត្តអ៊ូប៊ុនបានសសេរបង្ហោះតាមហ្វេសប៊ុកថាគាំទ្រការស្នើចរចរាគ្នាដោះស្រាយបញ្ហាតែខ្ញុំសុំទុកពេលឲ្យទាហ៊ានថៃប្រដៅ(ហស)តិចសិន!។ដូច្នោះសម្រាប់កម្ពុជាការទាមទាទឹកដីដោយធ្វើការតស៊ូខាងការទូតច្បាប់និងពត៍មានជាជម្រើសល្អហើយពេលដែលយើងខ្សោយជាងគេ។ព្រោះវិធីនេះវាអាចជួយរក្សាបានជីវិតមនុស្សទ្រព្យសម្បត្តិនិងអំណាចផងដែរ។

Kou Samedy  added 2 new photos — with Kou Samedy. 8m  · អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន៖ MOU ឆ្នាំ២០០០ មានចរិតលក្ខណៈជាសន្ធិសញ្ញាឬកិច្ចព្រមព្រៀងទ្វេភាគីពាក់ព័ន្ធនឹងព្រំដែន ដែលបង្កើតកាតព្វកិច្ចក្រោមច្បាប់អន្តរជាតិ ថៃមិនអាចយកហេតុផលណាមួយដើម្បីជាមធ្យោបាយក្នុងការលុបសន្ធិសញ្ញាពាក់ព័ន្ធនឹងព្រំដែននេះឡើយ

ប៉ុន្មានថ្ងៃនេះមានពាក្យចរចាមអារ៉ាម rumor ថា សភាថៃ ខ្លះថា រដ្ឋាភិបាលបានលុប ខ្លះថា គេនឹងលុប MOU 43, MOU 44 នោះចោល។ តាមខ្ញុំវិភាគមើល នេះជាពាក្យចរចាមអារាម បង្កើតឡើងដោយ ថៃ និង ខ្មែរមួយចំនួន ។ ខាងខ្មែរយើងគាត់ខឹងណាស់ ជាមួយ អ្នកសរសេរពត៍មានរឿង សង្រ្គាមអាមេរិក អឺរ៉ង់ គាត់ថា ម៉េចឯងមិនសរសេររឿង ព្រំដែន ? ម៉េចឯងមិនធ្វើសង្រ្គាមវៃយកដីខ្មែរមកវិញ?...។ ឯខាង ថៃ គេ មានផែនការធ្វើ រដ្ឋាភិបាល ៣ បក្ស តែពេលនេះ វាទៅជា រដ្ឋាភិបាល ១៨ បក្ស ដូច្នេះ វានឹងធ្វើអីមិនកើតទេ ធ្វើសង្រ្គាមជាមួយកម្ពុជា ថាធ្វើមិនកើត ដូច្នេះ ពួកគេ ជម្រុញឲ្យ លុប MOUs ហ្នឹងចោលទៅ។ ខាង ក្រុមតាក់ស៊ីន គេការពារ MOUs ហ្នឹងថា បើសិនជា លុបចោល គឺ ហេតុផល តាក់ស៊ីន ក្បត់ជាតិ បានជាធ្វើ MOUs ហ្នឹង ដូច្នេះ ត្រូវចាប់ តាំង ឪ ចាប់ទាំងកូន ចាប់ទាំង ពូ ទាំងមីង សុទ្ធតែជា រដ្ឋាភិបាល តាក់ស៊ីន...។ សរុបរួម គឺ គ្រាន់តែជាការ វែកញែកនៅឡើយ។ បើសិនជាមានការ លុបមែន គឺ សង្រ្គាមជុំទី ៣ ពីព្រោះ ថៃ សៀម លុបចោល MOUs ដើម្បី វាយ យក សៀមរាប កោះកុង បាត់ដំបង...ព្រះវិហារ...៕

Kosal Chum
«សៀមវាដឹងខ្លួនថាវាឈ្លានពានដីខ្មែរខុសច្បាប់ វាតែងតែភ័យថាខ្មែរនឹងវ៉ៃយកវិញ អ៊ីចឹងហើយបានជាវានិយាយតែពីរឿងសង្គ្រាម »

ខ្ញុំប្រឆាំងគំនិតខាងលើ ហេតុនេះបានជាខ្ញុំផ្សាយអ្វីដែលខ្ញូំរកឃើញនេះ។ រឿងវាដូចជា ប្លង់ផ្ទះ ដែលឈ្មោះខ្ញូំជាម្ចាស់់ម្ចាស់ ម្ចាស់ដី បើថ្ងៃក្រោយអ្នកក្រោយ អ្នកណាទិញផ្ទះនោះបានគេដាក់ឈ្មោះអ្នកនោះវិញ។ ដូចគ្នានេះដែរ ភូមារមានជាង ១៤០ ជនជាតិស្របច្បាប់ និងជាង ២០ ជនជាតិ គឺជាជនជាតិ អាណាថាគ្មាន ភាសា គ្មានសាសនា គ្មានទឹកដីពិតប្រាកដ ហេតុនេះ ពេលណាជនជាតិណាឡើងដឹកនាំប្រទេស គេដាក់ឈ្មោះប្រទេសថា ជាប្រទេសរបស់គេនោះ ដូចជា ប្រទេសថៃ ប្រទែសសៀម ប្រទេសការែន ប្រទេសមន ប្រទេសខ្មែរ ប្រទេសចាម...

រដ្ឋាភិបាលចម្រុះថៃ សព្វថ្ងៃនេះ មាន ១៨ បក្ស។ អាម្នាក់ដែលឃើញចេញមុខជាងគេនេះ គឺជា ថៃឥស្លាម នៃគណបក្សប្រាឆាឆាតិថៃ។ បើខ្មែរសូម្បីតែការសរសេរពត៍មាន មិនហ៊ាន លាបពណ៍ខ្មាំងផង ធ្វើម៉េចខ្មែរអាចការពារជាតិបានទៅ ?

TFA Khmer
ព្រឹទ្ធសភា​ថៃ​ឯកភាព​ឱ្យ​រដ្ឋាភិបាល​ថៃ​លុបចោល MOU43 ស្ដីពី​ការ​បោះបង្គោល​ព្រំដែន​គោក​ជាមួយ​កម្ពុជា
ព្រឹទ្ធសភា​ថៃ បាន​ណែនាំ​ឱ្យ​រដ្ឋាភិបាល បដិសេធ​ការកំណត់​ព្រំដែន ដោយ​យក​តាម​ផែនទី​ខ្នាត ១/២០០.០០០ ដែល​បន្សល់ទុក​ពី​អាណានិគម​បារាំង ក្នុង​ការ​បោះបង្គោល​ព្រំដែន​ជាមួយ​កម្ពុជា នា​ពេល​អនាគត​។ មន្ត្រី​បក្ស​ប្រឆាំង​ថា គម្រោងការ​លុប​ចោល MOU 43 របស់​ភាគី​ថៃ គឺជា​ការ​ប្រែក្លាយ​សកម្មភាព​ឈ្លានពាន​របស់​យោធា​ថៃ មក​លើ​កម្ពុជា ឱ្យ​មាន​ភាព​ស្របច្បាប់ ដោយ​ច្រានចោល​នូវ​ផែនទី​របស់​អាណានិគម​បារាំង។

មាន សំណាង
នៅក្នុងតំបន់អាស៊ានមានតែប្រទេសខ្មែរមួយគត់ដែលតម្លៃប្រេងខ្ពស់ជាងគេបំផុត ហើយប្រាប់ប្រជាពលរដ្ឋថា មិនយកពន្ធឡើយ តែធាតុពិតអាចយកពន្ធបន្ថែមដល់១០០% ជាន់កអ្នកប្រើទេដឹង?

ក្រុមគាំទ្របក្សប្រឆាំង គាំទ្រខាងសៀមគេផ្សាយថា កម្ពុជា ជាប្រទេសដែលមានតម្លៃប្រេងខ្ពស់ជាងគេបង្អស់់ ដើម្បីបង្ករការបេះបោរ របៀបជា បដិវត្តពណ៍។ រាជរដ្ឋាភិបាលកម្ពុជា បន្ថយពន្ធនាំចូល អនុមត្តិការចំណាយលើតម្លៃខាត subsidized price ដើម្បីឲ្យពលរដ្ឋកម្ពុជាមានប្រេងប្រើ និងមានតម្លៃថោក។ សូមមលើតម្លៃប្រេងនៅ សាំងហ្គាពួ ដែលជា ដេប៉ូធំ !!!

អុីម សុផានិត 𝕀𝕞 𝕊𝕠𝕡𝕙𝕒𝕟𝕚𝕥
🪄អាស្ថាបនិក ឡានដឹកអាចម៍ អាកាន់ ចមផ្លាំង 
ក្លាហានណាស់! ហ៊ានដេញទាហានកម្ពុជាឲ្យថយក្រោយ។
ថ្ងៃនេះ! អាកាន់ ចមផ្លាំង វាដឹកនាំពួកវាមួយក្រុម បំរុងធ្វើជញ្ជាំង ឬរបងពីរជាន់នៅថ្មដា ពេលនោះមានកងកម្លាំងយោធារបស់កម្ពុជា បានចូលមកសួរនាំ និងរារាំងមិនឱ្យពួកវាបន្តសកម្មភាពនោះ 
ពួកវាបានប្រើសម្តីមិនសមរម្យ និងឌឺដងសម្តីបែបវាយឫកទៅកាន់ទាហានកម្ពុជា ដោយនិយាយថា វាកំពុងធ្វើសកម្មភាពនៅលើ "ទឹកដីថៃ" ហេតុអ្វីត្រូវសុំការអនុញ្ញាតពីកម្ពុជា?
វាបានហៅភាគីកម្ពុជាដោយប្រើពាក្យមិនសូវសមរម្យ សុទ្ធតែអាខ្មែរ។ ថ្មដា ថ្ងៃទី 26 ខែ មីនា ឆ្នាំ 2026

Saroeurn Som 52m  · Update:‼️🇹🇭✍🏻ក្តៅៗមេបញ្ជាការកងម៉ារីនថៃម្នាក់បានចោទប្រកាន់កងកម្លាំងកម្ពុជា🇰🇭ពីបទញុះញង់ម្តងហើយម្តងទៀតតាមបណ្តោយព្រំដែនត្រាត ដោយនិយាយថា ការបាញ់កាំភ្លើងដែលបានឮក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ 🤬⚠️គឺជាការរំលោភលើបទឈប់បាញ់ខែធ្នូ និងព្រមានថាកងទ័ពកម្ពុជានឹងឆ្លើយតបប្រសិនបើឧប្បត្តិហេតុបែបនេះកើតឡើងម្តងទៀត។ ⚠️‼️លោកអនុសេនីយ៍ឯក ថាមនូន វ៉ាន់ណា មេបញ្ជាការនៃក្រុមការងារកងម៉ារីនសៀមត្រាត បានធ្វើការកត់សម្គាល់នេះក្នុងអំឡុងពេលត្រួតពិនិត្យទីតាំងនៅបានថាសែន-ថ្មដា និងបានណងរី ដែលត្រូវបានគេស្គាល់ផងដែរថាបានសំឡាង ឬផ្ទះបី។26/03/26@SRkh

ពួកខ្មាំងឈ្លានពាន បិទ មិនឲ្យខ្មែរយើងចូលទៅ Comments ពីព្រោះ វាអាចបង្ករហានិភ័យការបែកបាក់ផ្ទៃក្នុងប្រទេសថៃ។ វិបត្តិពួជសាសន៍រវាង ថៃ ចិន សៀម ម៉ាឡេ មន ភូមារ លាវ ដែលរស់នៅលើទឹកដីថៃ អស់ពេលរាប់សិបឆ្នាំមកនេះ បណ្តាលឲ្យក្លាយជា វិបត្តិ ពូជសាសន៍ race crisis, Indigenous war in Thailand ។ ដើម្បីការពារនូវការបេះបោរពូជសាសន៍ពួកវា បានបង្កើតជា ចលនាជាតិនិយម Nationalism ដើម្បី ពួកគេធ្វើ ការរួបរូបជាតិ United of Thai-land. ក្នុងជីវភាពរស់នៅសព្វថ្ងៃ ប្តីប្រពន្ធអ្នកឯង ឈ្លោះគ្នាក៍ ដាច់ខាងត្រូវតែ សងលុយគេ ពីព្រោះអ្នកឯងជំពាក់គេ។ ពេលកម្ពុជានិយាយរឿងព្រំដែន ពួជសាសន៍អ្នកឯង ខាំគ្នា ឈ្លោះគ្នា សុំអង្វរកម្ពុជា កុំអាលនិយាយរឿងព្រំដែន ដោយសារ បញ្ហាផ្ទៃក្នុង !!!

No comments:

Post a Comment