ព្រំដែនកម្ពុជា​ ថៃ៖​ ថ្ងៃទី ២៦ ខែ សីហា ឆ្នាំ២០២៦ អានុទីននាយករដ្ឋមន្រ្តីថៃ ផ្លូវការ និងនាយករដ្ឋមន្រ្តីសៀមស្រម៉ោល បានរួមគ្នា កែប្រែខ្សែព្រំដែនសិប្បនិម្មិត ទៅជាខ្សែព្រំដែនអចិន្រ្តៃយ៍ ដែលពត៍មានបង្ករឲ្យប្រជាជនកម្ពុជាមានការឈឺចាប់ជាមួយ រដ្ឋាភិបាលកម្ពុជាខ្លួនឯង នេះជាបំណងរបស់់ សៀម របស់ ថៃ។ ដូច្នេះ អ្នកឃោសនា ត្រូវតែផ្សព្វផ្សាយពត៍មាន វាយបក ប្រតិកម្មរហ័ស តបទៅវិញថា កម្ពុជាប្រកាន់យកជានិច្ច " គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម Franco-Siam Treaty 1904-1907 កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែន (fait accompli to Fact On the Ground)។ នៅ តុលាការ នៅ អង្គការសហប្រជាជាតិគេ កាត់សេចក្តីសំអាងលើ ផែនទីអន្តរជាតិ មិនយក Fait Accompli ឡើយ។

Tuesday, October 18, 2016

About Me (Khmer)

ប្លុកនេះ សរសេរក្នុងសម័យកាលមួយដែលអំណាចសារពត៍មានក្នុងស្រុក និង ក្រៅស្រុកកំពុង តែមានកំលាំងខ្លាំងដូចជាដំរីចុះព្រេង ដែលជាគ្រោះបំផុតសម្រាប់ការ ការពារជាតិ ការពារពូជសាស្រ្តខ្មែរ។ សម្តេចសង្ឈរាជ្យ​ ជួនណាត ធ្លាប់ទួលសួរទៅ សិស្សព្រះអង្គថា សាសន៍ឯង ជាសាសន៍ស្អី? សំណួរនេះ គឺកើតពេលដែល ខ្មែរមិនស្គាល់ខ្មែរ សៀមមិនស្គាល់សៀម យួនមិនស្គាល់យួន ថៃមិនស្គាល់ថៃ ចិនមិនស្គាល់ចិន។ 

ប្រទេសថៃកំពុងមានការរីកចម្រើនខ្លាំងក្នុងវិស័យយោធា និងសារពត៍មាន ដូច្នេះបណ្ឌិតថៃរាប់ម៉ឺននាក់គេនាំគ្នាសរសេរពត៍មាន​  "កំទេចជនជាតិសៀម" ដោយប្រើលុយទិញ​"សារពត៍មាន" សម្រាប់បន្លំប្រវត្តិសាស្រ្ត ប្រជាជនទូទាំងសកលលោកគេសឹងតែមិនស្គាល់សៀម(Siam)។

 សារពត៍មានខ្មែរ (៩០%) មិនអាចសរសេរអ្វីជាការពិតបានទេ ដោយសារ ប្រទេសជិតខាងគេ គេមានសារពត៍មានដែលខ្លាំងជាង មានលុយជាង បើខ្មែរសរសេរប៉ះគេ គេនិងមិនហៅទៅទស្សនកិច្ចស្រុកគេ (សិក្ខាសាលា មានលុយធ្វើដំណើរ បាយទឹក សណ្ឋាគារ...លុយ perdiem). 

ក្នុងស្ថានភាពបែបនេះ គឺបើក្រសួងណាគេមានគំនិត មានលុយគេបង្កើត ទំព័រពត៍មានផ្ទាល់ អ្នកមាន facebook គេសរសេរពត៍មានក្នុងក្រុមគេ..នោះទើបជាជម្រើសម្រាប់ បន្ថយឥទ្ធិពល បើគ្មានលុយ ៣០ ទៅ ៥០ដុល្លា គ្មានសារពត៍មានណាគេមកចុះផ្សាយពីយើងទេ ព្រោះស្ថាបនគេ ក៍ត្រូវការលុយធ្វើដំណើរ លុយអ្នកអ្នកថតរូប  លុយអ្នកសរសេរអត្ថបទ អ្នកពិនិត្យអត្ថបទ..អ្នកធ្វើ​ការងារមានពិសោធន៍ មានសញ្ញាប័ត្រអនុបណ្ឌិត បណ្ឌិត សរសេរអត្ថបទទៅ អ្នកកាសែតក្មេងៗកែរសម្រួលឃ្លា ន័យ ខ្លឹមសារអស់! នេះហើយ ជាការឈីចាប់ ក្នុងសម័យមួយដែល អំណាចសារពត៍មានមានកំលាំងខ្លាំងក្លា។ អ្នកពត៍មាន គេគិតថា ផ្តុំសារពត៍មាន១០ស្ថាបន មានអ្នកមើល អ្នកអាន ១លាននាក់ ដូច្នេះកំលាំងនោះនឹងផ្លាស់ប្តូរ គោលគំនិត/គោលនយោបាយ របស់ស្ថាបនមួយ។ ក្នុងន័យនេះ បានជាមានការបង្កើតប្លុកនេះឡើង៕

No comments:

Post a Comment