២៦ ធ្នូ ២០២៥៖ ថ្លែងប្រាប់អ្នកសារព័ត៌មាននាល្ងាចថ្ងៃទី២៦ ខែធ្នូនេះ នាយករដ្ឋមន្រ្តីចាំផ្ទះថៃលោក អានុទីន ឆានវីរៈគុល បានថ្លែងថា ថៃនឹងឯកភាពឈប់បាញ់ ៧២ម៉ោង ក្នុងកិច្ចប្រជុំGBCស្អែកនេះ ហើយប្រសិនបើរក្សាការមិនផ្ទុះអាវុធបាន នោះបទឈប់បាញ់នឹងត្រូវចាត់ទុកថាប្រសិទ្ធភាព។ បន្ទាប់ពីរក្សាការឈប់បាញ់ ៧២ ម៉ោងបាន លោក អានុទីន បានចង្អុលបង្ហាញទៀតថា ថៃនឹងព្រមវិលទៅអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ វិញ។ ក្រុមប្រឹក្សាសន្តិសុខជាតិ (NSC) បានសម្រេចបញ្ជូនរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ណាត់ថាក់ផុង ណាក់ផានិច ជាតំណាងឲឱ្យចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមជាមួយកម្ពុជានៅថ្ងៃស្អែក។ កិច្ចព្រមព្រៀងសំខាន់ពីរគឺ៖ បទឈប់បាញ់រយៈពេល ៧២ ម៉ោង រួមជាមួយនឹងការដោះលែងទាហានដែលបានចាប់ខ្លួនផងដែរ។ រយៈពេល ៧២ ម៉ោង គិតពីថ្ងៃទី ២៧ ធ្នូ ម៉ោង ១២ ០០ នាទី .ដល់ ២៩ ធ្នូ ម៉ោង ១២ ថ្ងៃត្រង់ដដែល...

Sunday, May 10, 2026

ព្រំដែនកម្ពុជា ថៃ--ថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ២០២៦

 Keang Hout Leang-ou 6m  · ថៃ​បាន​ធ្វើ​របង​ព្រំដែន​ថ្មី​ពី​បេតុង​យ៉ាង​រឹងមាំ​ ដោយ​ឯកតោភាគី​  (ដោយ​គ្មាន​ឯកភាព​ពី​ភាគី​កម្ពុជា​)​  ដោយ​រំលោភ​ចូល​ដី​ខ្មែរ​  នៅ​ចន្លោះ​បង្គោល​ព្រំដែន​លេខ​៥២​ ដល់​លេខ​៥៤​ នៅ​ស្រុក​កំរៀង​  ខេត្ត​បាត់ដំបង​។  បង្គោល​ព្រំដែន​លេខ​៥២ដល់លេខ៥៤​ ជា​បង្គោល​ព្រំដែន​ថ្មី​ស្រឡាង​  មិនមែន​បង្គោល​ព្រំដែន​ដែល​សាងសង់​ឡេីង​នៅ​ចន្លោះ​ឆ្នាំ​១៩១៩​ ដល់​ឆ្នាំ​១៩២០​ នាសម័យបារាំងនោះទេ​ ។

នាយករដ្ឋមន្រ្តីថៃ ឈ្មោះអានុទីន ផ្សព្វផ្សាយពត៍មានថាគេចង់បើកស្ថានទូតឡើងវិញជាមួយកម្ពុជា កម្រិត លេខ ៣ គឺតំណាង នាយករដ្ឋមន្រ្តី
១. Ambassador តំណាងទូតប្រទេស ("Ambassador Extraordinary and Plenipotentiary")
២. Chargé d'affaires ad interim តំណាងស្ថានទូត
៣. Chargé d'affaires en pied តំណាងបុរគ្គល បេសកជន/តំណាងនាយករដ្ឋមន្រ្តី
៤. Accreditation តំណាងក្រសួងការបរទេស
៥. Precedence: ថែទាំ ស្ថានទូត

The Realpolitik House
មាគ៌ាទីម័រឡេស្តេ — តើកម្ពុជាអាចបំបែកភាពទាល់ច្រកដែនសមុទ្រជាមួយថៃតាមយន្តការ UNCLOS បានដែរឬទេ?
ក្នុងប្រវត្តិសាស្ត្រការទូតសមុទ្រ ជម្លោះដែនសមុទ្រនៅតំបន់ត្រួតគ្នា (OCA) ទំហំ ២៦,០០០ គីឡូម៉ែត្រការ៉េ រវាងកម្ពុជា និងថៃ ត្រូវបានគេចាត់ទុកថាជា "ខ្សែចំណងដែលពិបាកស្រាយបំផុត" នៅអាស៊ីអាគ្នេយ៍។ ប៉ុន្តែ នៅឆ្នាំ ២០២៦ នេះ សំណួរដ៏សំខាន់មួយបានលេចឡើង៖ តើកម្ពុជាគួរដើរតាមគន្លងយុទ្ធសាស្ត្ររបស់ទីម័រឡេស្តេ ដែលធ្លាប់ប្រើដើម្បីឈ្នះក្តីលើមហាអំណាចអូស្ត្រាលីកាលពីឆ្នាំ ២០១៦ ដែរឬទេ?
​១. មេរៀនពីទីម័រឡេស្តេ៖ ការផ្សះផ្សាដោយបង្ខំ
​យោងតាមប្រភព Sovereign Limits, វិវាទរវាងទីម័រឡេស្តេ និងអូស្ត្រាលី គឺជាករណីសិក្សាដំបូងគេក្នុងលោកដែលប្រើប្រាស់យន្តការ "ការផ្សះផ្សាដោយបង្ខំ" (Compulsory Conciliation) ក្រោមឧបសម្ព័ន្ធទី ៥ នៃអនុសញ្ញា UNCLOS។ អូស្ត្រាលីដែលជាយក្សក្នុងតំបន់ បានព្យាយាមគេចវេសពីការចរចាព្រំដែន ប៉ុន្តែទីម័រឡេស្តេបានប្រើ "អាវុធច្បាប់" នេះ បង្ខំឱ្យអូស្ត្រាលីត្រូវតែចូលមកអង្គុយតុចរចាដោយជៀសមិនរួច។
​សម្រាប់កម្ពុជា នេះគឺជាច្រកចេញដ៏មានសក្ដានុពល។ ប្រសិនបើការចរចាទ្វេភាគីជាមួយថៃនៅតែបន្តជាប់គាំងដោយសារចរន្តជាតិនិយម ការនាំយកវិវាទនេះទៅកាន់គណៈកម្មការផ្សះផ្សាអន្តរជាតិ នឹងជួយឱ្យកម្ពុជាមានឋានៈស្មើគ្នាជាមួយថៃនៅលើតុច្បាប់ ទោះបីជាមានភាពខុសគ្នាផ្នែកអំណាចសេដ្ឋកិច្ច ឬយោធាក៏ដោយ។
២. ការផ្លាស់ប្តូរគោលការណ៍បច្ចេកទេស៖ ពី "បាតសមុទ្រ" មក "ខ្សែបន្ទាត់ពាក់កណ្តាល"
​ចំណុចរបត់សំខាន់បំផុតដែលកម្ពុជាត្រូវរៀនសូត្រពីករណីទីម័រឡេស្តេ គឺការផ្លាស់ប្តូរមូលដ្ឋាននៃការទាមទារ៖
២.១~ ​យុទ្ធសាស្ត្រអូស្ត្រាលី (អតីតកាល)៖ ផ្អែកលើគោលការណ៍ "ការបន្តនៃផ្ទៃបាតសមុទ្រ" (Natural Prolongation/Continental Shelf) ដើម្បីរុលខ្សែបន្ទាត់ឱ្យកៀកឆ្នេរទីម័រឡេស្តេ។
២.២~ ​យុទ្ធសាស្ត្រទីម័រឡេស្តេ (ជោគជ័យ)៖ ទាមទារឱ្យប្រើគោលការណ៍ "Equidistance" (ចម្ងាយស្មើ) ឬខ្សែបន្ទាត់ពាក់កណ្តាល (Median Line) ដែលជាបទដ្ឋានទំនើបនៃ UNCLOS។
២.៣~ ​មេរៀនសម្រាប់កម្ពុជា៖ ខ្សែបន្ទាត់ឆ្នាំ ១៩៧៣ របស់ថៃ ដែលគូសវាងកោះគុត (Koh Koot) អាចនឹងត្រូវបានចាត់ទុកថា "មិនស្របតាមគោលការណ៍សមធម៌" នៃច្បាប់សមុទ្រទំនើប ប្រសិនបើពិនិត្យដោយគណៈកម្មការអន្តរជាតិ។ យន្តការផ្សះផ្សានឹងផ្ដល់នូវ "សាលក្រមសមធម៌" ដែលជាច្រកចេញប្រកបដោយកិត្តិយសសម្រាប់អ្នកនយោបាយនៃប្រទេសទាំងពីរ។
៣. ច្រកចេញ៖ សន្តិសុខថាមពល និងការបញ្ចប់ជម្លោះអចិន្ត្រៃយ៍
​ប្រសិនបើដើរតាមគន្លងទីម័រឡេស្តេ ច្រកចេញដែលអាចទៅរួចសម្រាប់កម្ពុជា-ថៃ រួមមាន៖
▪︎ ​ការបង្កើតសន្ធិសញ្ញាព្រំដែនជាស្ថាពរ៖ ជំនួសឱ្យការប្រើ MoU បណ្តោះអាសន្នដែលងាយនឹងត្រូវលុបចោលរាល់ពេលមានការផ្លាស់ប្តូររដ្ឋាភិបាល។
▪︎​ ការបែងចែកផលប្រយោជន៍ប្រេង និងឧស្ម័នបែបថ្មី៖ ការប្រើប្រាស់រូបមន្តចែកចំណូលដែលផ្អែកលើច្បាប់អន្តរជាតិ (ដូចជា ៥០/៥០ ឬតាមសមាមាត្រសមធម៌) ដើម្បីទាក់ទាញវិនិយោគិនយក្សមកទាញយកធនធានដែលកំពុងកប់ចោលក្រោមបាតសមុទ្រ។
៤. ផលវិបាកនៃការមិនដើរតាមផ្លូវច្បាប់
​ប្រសិនបើថៃ នៅតែបន្តរំពឹងលើការចរចាបែបនយោបាយដែលងាយប្រែប្រួលតាមរលកធាតុអាកាស ផលវិបាកនឹងកាន់តែធ្ងន់ធ្ងរ៖
▪︎ ​វិបត្តិសេដ្ឋកិច្ច៖ ធនធានមហាសាលនឹងបន្តដេកនៅបាតសមុទ្រដោយឥតប្រយោជន៍។
▪︎ ​ហានិភ័យសន្តិសុខ៖ ភាពតានតឹងយោធាតាមព្រំដែនអាចនឹងផ្ទុះឡើងគ្រប់ពេល ប្រសិនបើចរន្តជាតិនិយមជ្រុលត្រូវបានដុតបញ្ឆេះ។
▪︎ ​ការបាត់បង់ឱកាស៖ ក្នុងឆ្នាំ ២០២៦ ដែលពិភពលោកកំពុងដណ្តើមគ្នាលើប្រភពថាមពល ការជាប់គាំងនេះគឺជាការខាតបង់យុទ្ធសាស្ត្រដ៏ធំធេង។
សន្និដ្ឋាន
​"មាគ៌ាទីម័រឡេស្តេ" មិនមែនជាផ្លូវនៃការប្រឈមមុខដាក់គ្នាដោយអាវុធឡើយ ប៉ុន្តែវាគឺជាការប្រើប្រាស់ "ប្រាជ្ញាការទូត និងច្បាប់" ដើម្បីបញ្ចប់ជម្លោះ។ 
សម្រាប់កម្ពុជា ការសម្រេចចិត្តដើរតាមយុទ្ធសាស្ត្រនេះ គឺជាការបង្ហាញពីភាពចាស់ទុំខាងនយោបាយការបរទេស ដែលមិនត្រឹមតែការពារអធិបតេយ្យភាពដែនសមុទ្រប៉ុណ្ណោះទេ ប៉ុន្តែគឺជាការធានានូវអនាគតសេដ្ឋកិច្ច និងស្ថិរភាពសម្រាប់កូនចៅជំនាន់ក្រោយ។ ដល់ពេលហើយដែល "ច្បាប់" ត្រូវដើរតួនាទីនាំមុខ "ឥទ្ធិពល" ដើម្បីបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ពិតប្រាកដ។
អត្ថបទ៖ បណ្ឌិត ញិល រដ្ឋា អ្នកជំនាញភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ
Join us: https://t.me/TheRealpolitikHouse
ប្រភព៖ gftm, dfat, css.dthz, opil.ouplaw, pca-cpa, Sovereign Limits, UNCLOS Annex V, 
រូបភាព៖ ផែនទីកិច្ចព្រមព្រៀងដែនសមុទ្រទីម័រឡេស្តេនិងអូស្ត្រាលី

ទឹកចិត្ត ពលករខ្មែរ ឆ្លងដែន
អាជ្ញាធរថៃចាប់បានជនជាតិថៃចំនួន21នាក់បានឆ្លងដែនចេញពីប៉ោយប៉ែត ចូលប្រទេសថៃវិញនៅស្រុកខូកសូង ខេត្តស្រះកែវ ប្រទេសថៃ ទី10-5-2026។

Phally Sport 24H  · Follow 4h  · នោះ! ក្រោយលុប MOU 2001 អានុទីន ប្រកាសថាកម្ពុជាលែងមានចំណែកគ្រប់គ្រងកោះគុតទៀតហើយ! ខណៈកម្ពុជាជំរុញឱ្យថៃពន្លឿនវាស់វែងព្រំដែនគោក!

កោះគុត៖ ឃើញក្រុមខ្មែរខាងប្រឆាំងគេបកស្រាយថា សៀមវាលុប MOU 2001 ហ្នឹងទៅ ខ្មែរបាត់បង់កោះគុតអស់ ស្របដូចសំដី នាយករដ្ឋមន្រ្តីថៃ ឈ្មោះ អានុទីនដែរ គឺកម្ពុជាលែងមានសិទ្ធិលើកោះគុត !។ បើយើងយក ផែនដែល សៀមវាគូសយក កោះគុត និង ដែនសមុទ្រខ្មែរ មកបង្ហាញ យើងនឹងឃើញថា គោលបំណងវាលុប MOU គឺ ដើម្បីកុំឲ្យ MOU ហ្នឹង គឺមានតែ ផែនទីចោរម្នាក់វា។ ទោះបី សៀម ថៃ វាលុប MOU ចោល ក៍នៅតែ មិនអាចរំកិលបង្គោលចាស់ៗជំនាន់បារាំង ចូលមកក្នុងដីខ្មែរបានគ្រប់កន្លែងណា ពីព្រោះ យើងមានកងទ័ពកំពុងការពារ ដូចជានៅ ភ្នំបារាំងធ្លាក់.....

Han Xin
ថៃបាត់ភ្លៀវទេសចរណ៍ និងអ្នកទិញទំនិញពីខ្មែរ ផ្សារបោះដុំគ្រប់ប្រភេទ មន្ទើរពេទ្យ បន្លែ ផ្លែឈើ ប្រេង ហ្គាស អគ្គីសនី រងផលប៉ះពាល់ខ្លាំង។ និងត្រូវ ចិន ឥណ្ឌូណេស៉ី ភូមា ហាមឃាត់ទំនិញមួយចំនួនទៀត។ ស្រមៃមើលតើស្ថានភាពនេះថៃចង់បើកច្រកកម្រិតណា? មានតែពួកជ្រុលនិយមដែលវាមិនប៉ះពាល់វានៅតែអឿនៅតែខ្លាំងដាក់ខ្មែរ ប៉ុន្តែអ្នកដែលប៉ះពាល់ និងមន្ត្រីដែលធ្វើការងារពាក់ព័ន្ធពួកគេយល់ច្បាស់។ ដូច្នេះ យើងកំពុងមានប្រៀប ការបើកច្រកទ្វារ ការស្តារទំនាក់ទំនងត្រូវតែដើរក្រោយការដកបន្លាលួស ទូកុងទីន័រ និងដកទ័ពថៃចេញពីដីខ្មែររួចរាល់សិន រួចហើយកម្ពុជា-ថៃចាប់ផ្តើមវាស់វែងកំណត់ព្រំដែន និងជជែកអំពើបញ្ហាផ្សេងៗទៀត។ ពួកវាមានអំនួត និងមើលងាយខ្មែរណាស់ បើនិយាយពីការព្រមាន គំរាមមិនដែលលួសថ្ងៃទាំងជួររដ្ឋាភិបាល ទាំងជួរយោធា បើវាមិនរងផលប៉ះពាល់ធ្ងន់ធ្ងរតើវាអាចនិយាយពីការបញ្ជូនមន្ត្រី ឬស្តារទំនាក់ទំនងទៅរួចទេ?
យើងអាចរស់ដោយគ្មានថៃ តែថៃវាមិនអាចរស់ដោយគ្មានខ្មែរទេ។ បិទច្រកទ្វារ ការហាមឃាត់ទំនិញសៀមមួយចំនួន និងការពហិកា គឺជាសន្លឹកអាត់កឺ កម្ពុជាត្រូវតែពិចារណាឲ្យម៉ត់ចត់ បិទច្រកកាន់តែយូរមានប្រយោជន៍ចំពោះកម្ពុជាកាន់តែខ្លាំង ឥទ្ធិពលនៃភាពធន់ ទាំងទម្ងន់តុចរចា និងសេដ្ឋកិច្ចកម្ពុជា ទំនិញកម្ពុជាកាន់តែឈរជើងក្នុងទីផ្សារកាន់តែរឹងមាំ។ 

RFI ខេមរភាសា / RFI Khmer   1h  · នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ នាយករដ្ឋមន្ត្រីថៃ លោក អានុធិន ឆានវីរៈគូន បានបញ្ជាឲ្យមានការស៊ើបអង្កេតទូលំទូលាយ ករណីដែលសមត្ថកិច្ចខេត្តឈុនបូរីរបស់ថៃ ចាប់បានជនជាតិចិនម្នាក់កាលពីថ្ងៃសុក្រទី៨ឧសភា និងដែលថៃអះអាងថា មានកាន់លិខិតឆ្លងដែនកម្ពុជា។ អាជ្ញាធរថៃបានចោទប្រកាន់បុរសចិនអាយុ ៣១ឆ្នាំ រូបនោះថា ជាបណ្តាញអង្គរក្ស លោក ហ៊ុន សែន ដែលបាននាំចូលអាវុធ និងគ្រឿងផ្ទុះទៅក្នុងទឹកដីថៃប៉ុនប៉ងធ្វើភេរវកម្ម។ ប៉ុន្តែអ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា ចាត់ទុកថា នេះជារឿងអសន្តិសុខដែលបានកើតឡើងនៅប្រទេសថៃ ហើយថៃគ្រប់គ្រងមិនបាន តែបែរជាមកប្រឌិតរឿងចោទប្រកាន់ថ្នាក់ដឹកនាំកម្ពុជាទៅវិញ។

No comments:

Post a Comment