២៦ ធ្នូ ២០២៥៖ ថ្លែងប្រាប់អ្នកសារព័ត៌មាននាល្ងាចថ្ងៃទី២៦ ខែធ្នូនេះ នាយករដ្ឋមន្រ្តីចាំផ្ទះថៃលោក អានុទីន ឆានវីរៈគុល បានថ្លែងថា ថៃនឹងឯកភាពឈប់បាញ់ ៧២ម៉ោង ក្នុងកិច្ចប្រជុំGBCស្អែកនេះ ហើយប្រសិនបើរក្សាការមិនផ្ទុះអាវុធបាន នោះបទឈប់បាញ់នឹងត្រូវចាត់ទុកថាប្រសិទ្ធភាព។ បន្ទាប់ពីរក្សាការឈប់បាញ់ ៧២ ម៉ោងបាន លោក អានុទីន បានចង្អុលបង្ហាញទៀតថា ថៃនឹងព្រមវិលទៅអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ វិញ។ ក្រុមប្រឹក្សាសន្តិសុខជាតិ (NSC) បានសម្រេចបញ្ជូនរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ណាត់ថាក់ផុង ណាក់ផានិច ជាតំណាងឲឱ្យចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមជាមួយកម្ពុជានៅថ្ងៃស្អែក។ កិច្ចព្រមព្រៀងសំខាន់ពីរគឺ៖ បទឈប់បាញ់រយៈពេល ៧២ ម៉ោង រួមជាមួយនឹងការដោះលែងទាហានដែលបានចាប់ខ្លួនផងដែរ។ រយៈពេល ៧២ ម៉ោង គិតពីថ្ងៃទី ២៧ ធ្នូ ម៉ោង ១២ ០០ នាទី .ដល់ ២៩ ធ្នូ ម៉ោង ១២ ថ្ងៃត្រង់ដដែល...

Thursday, May 7, 2026

ព្រំដែនកម្ពុជា ថៃ--ថ្ងៃទី ០៧ ខែ ឧសភា ឆ្នាំ២០២៦

VAYO FM Radio

ខ្លឹមសារនៃសុន្ទរកថារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងសន្និសីទសារព័ត៌មាន ក្រោយបញ្ចប់កិច្ចប្រជុំត្រីភាគី កម្ពុជា-ថៃ-ហ្វីលីពីន ដែលបានប្រែសម្រួលក្រៅផ្លូវការពីភាសារអង់គ្លេសមកភាសារខ្មែរ...

“ជាបឋមខ្ញុំសូមថ្លែងអំណរគុណចំពោះឯកឧត្ដមប្រធានាធិបតី Marcos Jr. ក្នុងនាមជាប្រធានអាស៊ានដែលបានរៀបចំកិច្ចប្រជុំថ្ងៃនេះ។ ខ្ញុំសូមកោតសរសើរចំពោះភាពជាអ្នកដឹកនាំប្រកបដោយការស្ថាបនារបស់ប្រទេសហ្វីលីពីន នៅក្នុងការលើកម្ពស់សន្ដិភាព ស្ថិរភាព និងសាមគ្គីភាពក្នុងតំបន់។ ថ្ងៃនេះឯកឧត្ដមនាយករដ្ឋមន្ដ្រី អានុទីន និងរូបខ្ញុំ ទើបតែបានជួបប្រជុំជាមួយនឹងការប្ដេជ្ញាចិត្ដរួមគ្នានៅក្នុងការសម្រេចឱ្យបាននូវសន្ដិភាពយូរអង្វែងរវាងប្រទេសទាំងពីរ។ ការពិភាក្សារបស់យើងបានផ្ដោតទៅលើវិធានការកាត់បន្ថយភាពតានតឹង និងការកសាងទំនុកចិត្ដដើម្បីស្ដារនិងពង្រឹងក្របខណ្ឌការងារ ដែលមានដំណើរការមួយសម្រាប់សន្ដិភាពយូរអង្វែង និងការធ្វើឱ្យទំនាក់ទំនងមានភាពប្រក្រតីភាពឡើងវិញ។ 

យើងបានពិភាក្សាអំពីការចាប់ផ្ដើមឡើងវិញនូវរាល់យន្ដការដែលមានស្រាប់ ដូចជាគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC), គណៈកម្មាធិការព្រំដែនទូទៅ(GBC) និងគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគRBC បន្ទាប់ពីរាជរដ្ឋាភិបាលថ្មីរបស់ប្រទសថៃ បានចាប់ផ្ដើមអនុវត្ដការងាររបស់ខ្លួនបានយ៉ាងពេញលេញរួចមក។ កម្ពុជាវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT) និងសូមថ្លែងអំណរគុណដល់ប្រទេសសមាជិកអាស៊ានចំពោះការគាំទ្រ និងការចូលរួមចំណែកជាបន្ដបន្ទាប់។ កម្ពុជាសូមស្វាគមន៍ហ្វីលីពីនដែលបានទទួលតំណែងជាប្រធានអាស៊ាន និងបន្ដពីម៉ាឡេស៊ី។ កម្ពុជាបានបន្ដកិច្ចសហប្រតិបត្ដិការពេញទំហឹង និងអំពាវនាវចំពោះការពង្រឹងតួនាទីរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT) ដើម្បីផ្ទៀងផ្ទាត់ និងធានាដល់ការអនុវត្ដបទឈប់បាញ់ និងរាល់វិធានការដែលបានព្រមព្រៀង។ 

យើងក៏បានគូសបញ្ជាក់ផងដែរ អំពីសារសំខាន់នៃការផ្លាស់ប្ដូរទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ដូចជាតាមរយៈសមាគមមិត្ដភាពកម្ពុជា-ថៃ ដែលជាសសរស្ដម្ភបំពេញបន្ថែមមួយក្នុងការកសាងទំនុកចិត្ដឡើងវិញ និងការលើកកម្ពស់ការយោគយល់គ្នាទៅវិញទៅមក។ សម្រាប់ជំហានទៅមុខ យើងបានប្រគល់ភារកិច្ចជូនរដ្ឋមន្ដ្រីការបរទេសនៃប្រទេសទាំងពីរ ឱ្យបន្ដការពិភាក្សាលម្អិតបន្ថែមទៀត និងអនុវត្ដការងារទាំងនោះ ក្នុងអភិក្រមមួយដែលជាក់ស្ដែងនិងផ្ដោតសំខាន់លើលទ្ធផល។ កម្ពុជាសូមរម្លឹកឡើងវិញថា ខ្សែព្រំដែនមិនអាចត្រូវបានផ្លាស់ប្ដូរ ឬកំណត់ដោយការប្រើប្រាស់កម្លាំង ឬតាមរយៈការបង្កើតអង្គហេតុសម្រេចលើទីតាំងជាក់ស្ដែងនោះទេ។ កម្ពុជាអំពាវនាវឱ្យមានការអនុវត្ដដោយពេញលេញ និងភ្លាមៗ នូវសេចក្ដីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ទាំងស្រុង។ ជាពិសេសចំណុចទី៣ ដែលអំពាវនាវឱ្យមានការចាប់ផ្ដើមដំណើរការឡើងវិញជាបន្ទាន់នូវការវាស់វែង និងខណ្ឌសីមារបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC) ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ដោយគ្មានការពន្យារពេល។ 

ការអនុវត្ដយ៉ាងពេញលេញ និងមានប្រសិទ្ធភាពនូវចំណុចទី៣ នៃសេចក្ដីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដោយមិនមានការពន្យារពេលបន្ដទៀត គឺពិតជាចាំបាច់បំផុតក្នុងការធានាបញ្ចប់ការបង្កើតអង្គហេតុសម្រេចលើទីតាំងជាក់ស្ដែង និងដើម្បីធានាថា អធិបតេយ្យភាព បូរណភាពទឹកដី និងខ្សែព្រំដែនអន្ដរជាតិ ត្រូវបានគោរពស្របតាមច្បាប់អន្ដរជាតិ និងសន្ដិសញ្ញាព្រមទាំងកិច្ចព្រមព្រៀងដែលមានស្រាប់៕”


 ទូរទស្សន៍ជាតិកម្ពុជា ទទក - TVK

នៅល្ងាចថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមពិសាអាហារស្វាគមន៍រៀបចំដោយ លោកជំទាវ  Ma. Theresa P. Lazaro រដ្ឋមន្ត្រីការបរទេសហ្វីលីពីន នៅកោះសេប៊ូ ប្រទេសហ្វីលីពីន។ 
On the evening of 6 May 2026, His Excellency Deputy Prime Minister PRAK Sokhonn, Minister of Foreign Affairs and International Cooperation, attended a Welcome Dinner hosted by Her Excellency Ma. Theresa P. Lazaro, Secretary of Foreign Affairs of the Philippines on Cebu Island, Philippines.

សារព័ត៌មានសេរី ន័រវែស - The Free Press Norway 11m  · រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានៅល្ងាច ថ្ងៃទី ៦ ខែ ឧសភា ឆ្នាំ ២០២៦នេះបានចេញញត្តិគាំទ្រលើការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការប្រើប្រាស់យន្តការផ្សះផ្សាដោយចាប់បង្ខំក្រោម អនុសញ្ញានៃអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីដោះស្រាយបញ្ហាតំបន់ទាមទារដែនសមុទ្រត្រួតគ្នារវាងកម្ពុជា-ថៃ ។  រដ្ឋសភាកម្ពុជា សម្តែងការសោកស្តាយយ៉ាងខ្លាំង ចំពោះការសម្រេចចិត្តលុបចោលអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ (MOU 2001) ជាឯកតោភាគីពីសំណាក់ភាគីថៃ។ ក្នុងនាមជាប្រទេសដែលប្រកាន់ខ្ជាប់នូវការគោរពច្បាប់អន្តរជាតិ និងគោលការណ៍ដោះស្រាយជម្លោះដោយសន្តិវិធី កម្ពុជាពុំមានជម្រើសអ្វីផ្សេងក្រៅពីការយកច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ (UNCLOS) មកធ្វើជាមូលដ្ឋាន ជាពិសេសយន្តការផ្សះផ្សាដោយចាប់បង្ខំ ដែលមានចែងច្បាស់នៅក្នុងអនុសញ្ញានេះ។

អវតារ ស. 48m  · អ្នកកាសែតសួរថា : តើលោកនាយក កាត់កោះគុតពាក់កណ្ដាលខាងត្បូងអោយទៅខ្មែរវិញឬ ? ព្រោះកាល ២០០១ កម្ពុជាហាក់ដូចបានគូសឃ្វៀល កោះគុត អោយមកថៃទាំងស្រុងហើយ (  MOU 44 ) ..ដែលកាលនោះបក្សប្រឆាំងនៅភ្នំពេញក៏បានវាយប្រហារថារដ្ឋាភិបាលបាញ់ប្រៀបថៃដែរ..? ..... Anutin ធ្វើមុខស្ញេញដើរចេញថាប្រញ៉ាប់ប្រជុំ !.... .... អរគុណប្រជាជនថៃដែលរើសនាយករដ្ឋមន្ត្រីបានសមតាមបំណងខ្មែរ ..

ឈឿន ដារ៉ាវី
តាមបទពិសោធន៍ដែលនាងខ្ញុំជាអ្នកលក់ទុរេនខ្មែរច្រើនឆ្នាំកន្លងមក សូមនែនាំពីរបៀបមើលទុរេនធម្មជាតិ គឺមានទង២តង់ដែលអាចចំណាំបាននៅពេលវាទុំល្មមអាចញាំបាន គឺតាដង់ទី២(ទងទី២)និងជ្រុះដោយឯងៗ។ហើយចំពោះទុរេនដែលគេកាត់ទងខ្លីៗគឺគេងាយស្រួលជ្រលក់ថ្នាំអោយឆាប់ទុំស្រុះគ្នា។ មួយទៀត ត្រូវដឹងពីប្រភពអោយបានច្បាស់ផង!
  បើទុរេនម៉ាន់ថងពេលនេះ តាមធម្មជាតិគឺមិនទាន់ដល់ទេ ហើយអាចតំបន់ខ្លះនិងមានជាបណ្តើរៗចាប់ពីខែ6ឡើងទៅ។

ស៊ន សុភក្រ្ត-Sorn Sopheak 1h  · សម្តេចតេជោ ហ៊ុន សែន៖ «អ្នកដែលរងគ្រាប់គេនៅមុខ ដើម្បីសេចក្តី​សុខ​យើងទាំងអស់ ដូច្នេះគ្រាន់តែយើង​អើត​មើលគ្រួសារគាត់ គឺជាកាតព្វកិច្ចចូល​រួមក្នុង​កិច្ច​ការពារជាតិទៅហើយ, គាត់ពលី យើងត្រូវមើលគ្រួសារគាត់ ជួយកូន​ចៅ​គាត់​ឱ្យបានសិក្សារៀនសូត្រ!

អវតារ ស.
SURAKIART SATHIRATHAI អតីត ខបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសថៃ ចោទ Anutin ថាក្បត់ជាតិ និង បំរើប្រយោជន៍ខ្មែរ ត្បិត MOU 44 នោះខ្លួនបានចុះហត្ថលេខាដោយផ្ទាល់ហើយកម្ពុជាមិនបានទាមទារសិទ្ធិអធិបតេយ្យលើកោះគុតឡើយ ធ្វើអោយថៃចំណេញលើដែនសមុទ្រប្រមាណ  ២៦.០០០ Km².......ពេលនេះចប់ហើយធ្លាក់ចូលច្បាប់អន្តរជាតិ UNCLOS  គឺចប់ហើយ ! 

ហ៊ុល ម៉ារ៉ា លុបMOUដេីម្បីលួងចិត្តពួកឆ្កែជ្រុលនិយម ហេីយចង់លួងកម្ពុជាធ្វេីថ្មីបំណងបោកប្រ/ជវាថាល្អជាងមុន
កុំចូលអន្ទាក់វា ត្រូវរុញទូកបណ្តោយទឹក

VAYO FM Radio
លោក មាស បូរ៉ា រដ្ឋលេខាធិការប្រចាំការ នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានលើកឡើងថា ពាក់ព័ន្ធនឹងសមុទ្រវាមានតំបន់សមុទ្រ ដែលតំបន់សមុទ្ររួមមាន៖សមុទ្រដែនដី, តំបន់សេដ្ឋកិច្ចផ្តាច់មុខនិងតំបន់ខ្ពង់រាបបាតសមុទ្រ។ ក្នុងតំបន់ទាំង៣នេះ រដ្ឋមានសិទ្ធិ កាតព្វកិច្ច និងយុត្តាធិការផ្សេងៗ ហើយរដ្ឋនីមួយៗបានទាមទារនូវតំបន់សមុទ្ររៀងៗខ្លួនជាឯកតោភាគី ដែលនេះហើយជាមូលហេតុនាំឱ្យមានការទាមទារត្រួតគ្នានៅតំបន់សមុទ្រមួយចំនួន។ 
លោក មាស បូរ៉ា បានបន្ថែមថា តំបន់ទាមទារត្រួតគ្នានេះ គឺមានធនធានរ៉ែ និងឧស្ម័នធម្មជាតិជាច្រើន ហើយប្រសិនបើរង់ចាំកំណត់ព្រំដែនសមុទ្រគឺមានរយៈពេលយូរ ដោយត្រូវពិចារណាទិដ្ឋភាពច្បាប់ និងបច្ចេកទេសស្មុគស្មាញ ដូច្នេះហើយបានជាគេត្រូវបង្កើតឯកសារគតិយុត្តិ ដើម្បីបើកផ្លូវឱ្យមានការអភិវឌ្ឍរួមគ្នាលើតំបន់ទាមទារត្រួតគ្នា ដែលនេះគឺជាមូលហេតុចម្បង និងជាសាវតាមួយនាំឱ្យមានការបង្កើតនូវអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០១ (MoU 2001)រវាងកម្ពុជា-ថៃ ស្តីពី«តំបន់ទាមទារដែនសមុទ្រត្រួតគ្នានៃខ្ពង់រាបបាតសមុទ្រ» នេះឡើង៕

Samdech Thipadei Hun Manet, Prime Minister of Cambodia   31m  · ជំនួបត្រីភាគីរវាង កម្ពុជា ហ្វីលីពីន​ និងថៃ  ដែលមានការចូលរួមពីសំណាក់ ឯកឧត្តម Ferdinand R. Marcos Jr ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន និង ឯកឧត្តម Anutin Charnvirakul នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រថៃ។ ប្រទេសហ្វីលីពីន ល្ងាចថ្ងៃព្រហស្បតិ៍ ទី៧ ឧសភា ២០២៦ Trilateral Meeting among the Leaders of Cambodia, Philippines, and Thailand, with the participation of H.E. Ferdinand R. Marcos Jr., President of the Republic of the Philippines, and H.E. Anutin Charnvirakul, Prime Minister of the Kingdom of Thailand.  Philippines, Thursday evening, 7 May 2026

ហ៊ុល ម៉ារ៉ា  is with Hul Mara. 25m  ·  សារព័ត៌មានថៃមានឆ្កួតមានជា សូមបងប្អូនព្យាយាមយកអាជាមកផ្សាយ ល្អជាងយកអាឆ្កួតដេីម្បីអោយអាឆ្កួតវាមេីលគ្នាវា !ក្បាច់សាំងជះលេីភ្លេីង
ប្រាក់ សុខុន - Prak Sokhonn   27m  · នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញអម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងជំនួបទ្វេភាគីប្រកបដោយផ្លែផ្កាជាមួយ ឯកឧត្តមLawrence Wong នាយករដ្ឋមន្ត្រីសិង្ហបុរី នៅកោះសេប៊ូ ប្រទេសហ្វីលីពីន។  On 7 May 2026, His Excellency Deputy Prime Minister PRAK Sokhonn, Minister of Foreign Affairs and International Cooperation of Cambodia, accompanied Samdech Moha Borvor Thipadei HUN Manet, Prime Minister of the Kingdom of Cambodia, to a productive bilateral  meeting with His Excellency Lawrence Wong, Prime Minister of Singapore, on Cebu Island, the Philippines

ព្រះរាជាណាចក្រកម្ពុជា ជាតិ សាសនា ព្រះមហាក្សត្រ
ក្រសួងព័ត៌មាន
ថ្ងៃពសាស្បតិ៍ងពាធខែ ពិសាខ ឆ្នាំអរ អង្គស័ក ព.ស.២៥.១០ រាជធានីភ្នំពេញ ថ្ងៃទី......ខែ.ស. ឆ្នាំ២០២.
សេចក្តីថ្លែងការណ៍
ក្រសួងព័ត៌មាន សូមសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះការសម្រេចចិត្តរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តួចផ្តើមយន្តការផ្សះផ្សាដោយចាប់បង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ (UNCLOS) ពាក់ព័ន្ធនឹងតំបន់ទាមទារដែនសមុទ្រត្រួតគ្នារវាងប្រទេសកម្ពុជា និង ប្រទេសថៃ។
មាត្រា២ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានចែងយ៉ាងច្បាស់ថា បូរណភាព ទឹកដីនៃព្រះរាជាណាចក្រកម្ពុជា នឹងមិនអាចរំលោភបំពានបានជាដាច់ខាតនៅក្នុងព្រំដែនរបស់ខ្លួន ដូចដែលបានកំណត់នៅលើផែនទីដែលទទួលស្គាល់ជាអន្តរជាតិ។ ក្នុងស្មារតីនេះ ការប្រើប្រាស់ យន្តការផ្លូវច្បាប់ដោយសន្តិវិធី និងទទួលស្គាល់ជាអន្តរជាតិ ដើម្បីដោះស្រាយបញ្ហាព្រំដែន និងដែន សមុទ្រ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជាចំពោះសន្តិភាព ការសន្ទនា ទំនាក់ទំនង ល្អជាមួយប្រទេសជិតខាង នីតិរដ្ឋ និងការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់ជាតិ និង អន្តរជាតិ។
ក្រសួងព័ត៌មាន សូមបញ្ជាក់ជាថ្មីនូវការគាំទ្រយ៉ាងមុតមាំ និងទំនុកចិត្តយ៉ាងពេញ ទំហឹងរបស់ខ្លួនចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ ដើម្បីគោរពរដ្ឋធម្មនុញ្ញ ការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ការពារផលប្រយោជន៍របស់ប្រជាជាតិ និងប្រជាជន និងបន្តដំណោះស្រាយដោយសន្តិវិធី ស្របច្បាប់ និងស្ថាបនា តាមរយៈយន្តការផ្លូវច្បាប់ជាតិ និង អន្តរជាតិដែលមានស្រាប់។ ក្រសួងព័ត៌មានក៏សូមអំពាវនាវដល់គ្រប់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ អ្នក សារព័ត៌មាន វេទិកាប្រព័ន្ធផ្សព្វផ្សាយឌីជីថល អ្នកបង្កើតខ្លឹមសារ និងសាធារណជន សូមចូលរួម ចំណែកដោយការទទួលខុសត្រូវចំពោះការផ្សព្វផ្សាយព័ត៌មានត្រឹមត្រូវ មានតុល្យភាព និងក្នុងន័យ ស្ថាបនា។
ក្រសួងព័ត៌មាននៅតែប្តេជ្ញាគាំទ្រប្រកបដោយជំនឿជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តការពាររដ្ឋធម្មនុញ្ញ និងឈានទៅសម្រេចបាននូវដំណោះស្រាយបញ្ហាព្រំដែន ការពារ បូរណភាពដែនដី ការពារជាតិនិងមាតុភូមិ ដោយឈរលើគោលការណ៍សន្តិភាពនិយម និងសន្តិវិធី ក្រោមការគោរពច្បាប់ជាតិ និងអន្តរជាតិ៕

វ៉ាន់ សារាយ Vann Saray
ចាំថាមានអ្នកវិភាគច្រើនពីហ្វីលីពីន ពេលគាត់ទទួលញញួរធ្វើប្រធានអាស៊ាន។ តែពេលនេះ ហ្វីលីពីន កំពុងប្រឹងប្រែងដោះស្រាយបញ្ហារបស់អាស៊ាន។
ជំនួបត្រីភាគី បានចាប់ផ្តើមលើជម្លោះរវាងកម្ពុជា និងថៃ។

ជំនួប កម្ពុជា ថៃ ហ្វីលីពីន អំពីជំលោះដែនគោក និង ដែនទឹករវាងកម្ពជាថៃ នៅថ្ងៃនេះ នៅប្រទេសហ្វីលីពីន។ ប្រទេសថៃ ចង់បានការដោះស្រាយ ៣    ភាគី ដោយព្យាយាមទាញវៀតណាមចូលមកពាក់ព័ន្ធតែ មិនអាចទាញបានឡើយ វៀតណាមនៅខាងកម្ពុជា ដូច្នេះ ថៃទាញបាន ហ្វីលីពិន ដោយថៃ ឃើញថា ហ្វីលីពីនខ្សោយ និងមានអណត្តិ ១ ឆ្នាំ ។ ការដោះស្រាយ ៣ ភាគី ដែលមាន មហាអំណាចអាមេរិក និង ចិនដែរ នៅតែ ថៃ មិនគោរពតាមកិច្ចព្រមព្រៀងចុះទំរាំជាមួយ ហ្វីលីពីន? នេះជា សេណារីយោថៃវាដើបែបហ្នឹង។ កម្ពុជា សម្រេចចិត្តរួច នឹងប្រកាសជាសាធារណៈថា ប្តឹងទៅតុលាការសមុទ្រ ដែលតុលាការសមុទ្រ នឹងធ្វើការជាមួយ តុលាការ ICJ ដើម្បី ដោះស្រាយរឿង ព្រំដែនគោល ឬ ខ្សែព្រំដែនគោល Baseline Survey ដែលថៃ គូសក្តោមកោះគុត ចំណែក កម្ពុជា គូសកាត់ កោះគុត ដូច្នេះ ត្រូវតុលាការកាត់រឿង ខ្សែព្រំដែនគោលនេះសិន សឹមចូលដល់រឿង សមុទ្រ។

NS News
ក្រោយលោក មាស រិទ្ធី បញ្ចេញសំណេរថា សូមស្តាប់សម្លេងរាស្ត្រផង : រឿងរ៉ាវទុរេននៅបាត់ដំបងជាប់តែប្រជាជនមន្រ្តីរួចខ្លួនអយុត្តិធម៌ណាស់...ទន្ទឹមនិងនោះ ក៏មានពលរដ្ឋម្នាក់បន្ថែមក្នុងខំមិនលោកថា «គ្នាខំចេញមុខសារភាពហើយបែរជាត្រូវមានទោសទៀត» ?

ស្ថាបនគយ ហាមការនាំចូលធុរេនពី ថៃ ទោះបីតាមច្រកណាក្តី។ ធុរេនថៃ ជាប្រភេទធុរេនដែល គេហាមនាំចេញទៅប្រទេសចិន ដោយសារ មានផ្ទុកសារជាតិគីមីច្រើន ដូចជា ធុរេនទុំ គេមិនព្រមបេះ ដោយសារតម្លៃទាបពេក ដូច្នេះគេទុក រហូតដល់ទុំជ្រុះ គេយកទៅជ្រលក់ថ្នាំ ពណ៍ខៀវដើម្បីឲ្យ ធូរេនមានពណ៍ខៀវស្រស់។ ចំណែកធុរេនខ្ចី ទើបតែមានទង ៣ ថ្នាំង ពេកគេកាត់ រួចជ្រលក់ថ្នាំលើទង ដើម្បីឲ្យធុរេនទុំ ៕

សេចក្តីថ្លែងការ សម្តេចធិបតី ហ៊ុន ម៉ាណែតក្នុងវេទិការ អាស៊ាន នៅប្រទេស ហ្វីលីពីន ស្តីពី បញ្ហាជំលោះព្រំដែន ថៃ កម្ពុជា 
president federal marcus junior prime minister anutin excellencies ladies and gentlemens first of all i would like to express my sincere appreciation to president marcus jr as asiasian chair for convening today's meeting the philippines constructive leadership in promoting regionals peace stability and unity is commendable today prime minister and  nutin and i have just met with a collective reserve for lasting peace our discussions focus on the escalations and trust building measures to restore and consolidate a functioning framework for lasting peace and renormalized relations we discussed the resumption of all existing mechanisms namely the jbc gbc and rbc as the new government of thailand has assumed his full functionality cambodia highly appreciated the important role of asean observer team the aot and thanks asian member states for their continued support and contributions cambodia welcome the philippines assumption of its leadership from malaysia cambodia has  extended full cooperations and call for strengthened role of aot to verify and ensure the implementation of the cesf and all agreed measures we also highlight the importance of people to people exchanges including through the cambodia and thailand friendship association as a complementary pillar and rebuilding trust and promoting mutual understanding moving forward we have to ask our two foreign ministers to engage in further discussions in detail and carry them forward in a practical and result oriented manner just like the president has mentioned cambodia reiterated that border cannot be changed nor determined by force or through fair company  cambodia called for the full and immediate implementation of joint statement of 27 december in its entirety in particular point three which call for prompt resumptions of jbc survey and demarcation work by jbc in according with existing agreement without further delay because we believe that this mechanism will be essential to ensure the end of the practice of fair company on the ground and to guarantee that sovereignty territorial integrity and international boundary are respected and according with international law and existing treaties and agreements thereby fostering trust and bringing about lasting peace between our two countries we also discuss on the future pass for dealing with the overlap  maritime claim with cambodia decision to initiate compulsory conciliation under un clause after thailand withdrawal from the mou 2001 cambodia believes this is a peaceful pass toward a fair solution for both party finally cambodia remains firmly committed to the peaceful of disputes based on international law and existing agreements including the commitments affirm in the joint declaration of 26 october 2025 and the joint statement of 27 december 2025 cambodia stands ready to move forward constructively swiftly and in good faith thank you 

លោកប្រធានាធិបតី ម៉ាកុស ជូនីញ៉រ នាយករដ្ឋមន្ត្រី អានូទីន ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាបឋម ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកប្រធានាធិបតី ម៉ាកុស ជូនីញ៉រ ក្នុងនាមជាប្រធានអាស៊ាន ដែលបានកោះប្រជុំកិច្ចប្រជុំថ្ងៃនេះ។ ភាពជាអ្នកដឹកនាំប្រកបដោយស្ថាបនារបស់ប្រទេសហ្វីលីពីន ក្នុងការលើកកម្ពស់សន្តិភាពក្នុងតំបន់ ស្ថិរភាព និងឯកភាព គឺជារឿងគួរឲ្យសរសើរនៅថ្ងៃនេះ។ លោកនាយករដ្ឋមន្ត្រី និងលោក នូទីន ទើបតែបានជួបជាមួយក្រុមអភិរក្សសមូហភាពសម្រាប់សន្តិភាពយូរអង្វែង។ ការពិភាក្សារបស់យើងផ្តោតលើការកើនឡើង និងវិធានការកសាងទំនុកចិត្ត ដើម្បីស្តារ និងពង្រឹងក្របខ័ណ្ឌការងារសម្រាប់សន្តិភាពយូរអង្វែង និងទំនាក់ទំនងដែលបានធ្វើឲ្យមានលក្ខណៈធម្មតាឡើងវិញ។ យើងបានពិភាក្សាអំពីការបន្តយន្តការដែលមានស្រាប់ទាំងអស់ គឺ JBC GBC និង RBC នៅពេលដែលរដ្ឋាភិបាលថ្មីនៃប្រទេសថៃបានទទួលមុខងារពេញលេញ។ កម្ពុជាបានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងសូមអរគុណដល់រដ្ឋជាសមាជិកអាស៊ីចំពោះការគាំទ្រ និងការចូលរួមចំណែកជាបន្តបន្ទាប់របស់ពួកគេ។ កម្ពុជាស្វាគមន៍ការទទួលយកភាពជាអ្នកដឹកនាំរបស់ប្រទេសហ្វីលីពីនពីប្រទេសម៉ាឡេស៊ី។ កម្ពុជាបានពង្រីកកិច្ចសហប្រតិបត្តិការពេញលេញ និងអំពាវនាវឲ្យមានតួនាទីដ៏រឹងមាំរបស់ AOT ដើម្បីផ្ទៀងផ្ទាត់ និងធានាការអនុវត្ត CEF និងវិធានការដែលបានព្រមព្រៀងគ្នាទាំងអស់។ យើងក៏បានបញ្ជាក់ពីសារៈសំខាន់នៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន រួមទាំងតាមរយៈសមាគមមិត្តភាពកម្ពុជា និងថៃ ជាសសរស្តម្ភបំពេញបន្ថែម និងការកសាងទំនុកចិត្តឡើងវិញ។ និងការលើកកម្ពស់ការយោគយល់គ្នាទៅវិញទៅមកនៅពេលអនាគត យើងត្រូវស្នើសុំឱ្យរដ្ឋមន្ត្រីការបរទេសទាំងពីររបស់យើងចូលរួមក្នុងការពិភាក្សាលម្អិតបន្ថែមទៀត និងអនុវត្តវាទៅមុខតាមរបៀបជាក់ស្តែង និងផ្តោតលើលទ្ធផល ដូចដែលប្រធានាធិបតីបានលើកឡើង។ កម្ពុជាបានបញ្ជាក់ជាថ្មីថា ព្រំដែនមិនអាចផ្លាស់ប្តូរ ឬកំណត់ដោយកម្លាំង ឬតាមរយៈការសហការដោយយុត្តិធម៌បានទេ។ កម្ពុជាបានអំពាវនាវឱ្យមានការអនុវត្តពេញលេញ និងជាបន្ទាន់នៃសេចក្តីថ្លែងការណ៍រួមថ្ងៃទី 27 ខែធ្នូ ទាំងស្រុង ជាពិសេសចំណុចទីបី ដែលអំពាវនាវឱ្យមានការបន្តការងារស្ទង់មតិ និងកំណត់ព្រំដែនរបស់ JBC ឡើងវិញជាបន្ទាន់ដោយ JBC ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ដោយមិនមានការពន្យារពេលបន្ថែមទៀត ពីព្រោះយើងជឿជាក់ថា យន្តការនេះនឹងមានសារៈសំខាន់ដើម្បីធានាបាននូវការបញ្ចប់នៃការអនុវត្តការសហការដោយយុត្តិធម៌នៅលើដី និងដើម្បីធានាថា អធិបតេយ្យភាព បូរណភាពទឹកដី និងព្រំដែនអន្តរជាតិត្រូវបានគោរព និងស្របតាមច្បាប់អន្តរជាតិ និងសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ដោយហេតុនេះលើកកម្ពស់ទំនុកចិត្ត និងនាំមកនូវសន្តិភាពយូរអង្វែងរវាងប្រទេសយើងទាំងពីរ យើងក៏ពិភាក្សាអំពីកិច្ចព្រមព្រៀងនាពេលអនាគតសម្រាប់ការដោះស្រាយការទាមទារដែនសមុទ្រត្រួតស៊ីគ្នាជាមួយកម្ពុជា។ ការសម្រេចចិត្តចាប់ផ្តើមការផ្សះផ្សាដោយបង្ខំក្រោមប្រការ UN បន្ទាប់ពីប្រទេសថៃដកខ្លួនចេញពីអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ 2001។ កម្ពុជាជឿជាក់ថា នេះជាកិច្ចព្រមព្រៀងដោយសន្តិវិធីឆ្ពោះទៅរកដំណោះស្រាយដោយយុត្តិធម៌សម្រាប់ភាគីទាំងពីរ។ ជាចុងក្រោយ កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះជម្លោះដោយសន្តិវិធីដោយផ្អែកលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងដែលមានស្រាប់ រួមទាំងការប្តេជ្ញាចិត្តដែលបានបញ្ជាក់។ នៅក្នុងសេចក្តីប្រកាសរួមចុះថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៥ និងសេចក្តីថ្លែងការណ៍រួមចុះថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥ កម្ពុជាត្រៀមខ្លួនរួចជាស្រេចដើម្បីឈានទៅមុខយ៉ាងឆាប់រហ័ស និងដោយសុច្ឆន្ទៈ សូមអរគុណ។

Meas Saborn 50m  · នៅក្នុងសន្និសីទសារព័ត៌មានក្រោយជំនួបត្រីភាគី​ "​ ហ្វីលីពីន​ កម្ពុជា​ និងថៃ​​ "​ នៅសេប៊ូ ប្រទេស​ហ្វីលីពីន ក្រៅពីបញ្ជាក់ជំហរកសាងសន្តិភាព និងមិត្តភាពឡើងវិញ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានឆ្លៀតសង្កត់ថា កម្ពុជា មិនទទួលស្គាល់ខ្សែព្រំដែនកើតចេញពីការទន្ទ្រានដោយកម្លាំងនោះឡើយ។ នេះជាសារសំខាន់ណាស់ ទៅកាន់ពិភពលោក​ ប្រាប់ពិភពលោកថា កម្ពុជារក្សាជំហរម៉ឺងម៉ាត់ មិនទទួលយកស្ថានភាពព្រំដែនជាមួយថៃ​ នាពេលបច្ចុប្បន្ននេះឡើយ។

Shotshells are specialized cartridges designed for shotguns, featuring a hull, primer, powder, wad, and multiple pellets (shot) or a single solid projectile (slug). Common gauges include 12, 16, 20, and .410, used for hunting, sport shooting, and home defense. Key components include Lead, Steel, Bismuth, or Tungsten shot, selected based on game and environmental regulations

DAP News
ទស្សនមតិ៖ នៅពេល "ច្បាប់" មិនអាចឈ្នះ "ល្បិចឈ្មួញ" និង "ខ្សែរយៈ" នៅតាមព្រំដែន
ការប្រកាសបិទច្រកព្រំដែនជាផ្លូវការពីរដ្ឋាភិបាល គឺជាសញ្ញាណនៃការពង្រឹងអធិបតេយ្យភាព និងការការពារផលប្រយោជន៍ជាតិ ជាពិសេសក្នុងបរិបទដែលប្រទេសជិតខាងជាអ្នកសម្រេចចិត្តបិទមុន។ ប៉ុន្តែ ភាពផ្ទុយគ្នារវាង "បទបញ្ជាលើក្រដាស" និង "សកម្មភាពជាក់ស្តែង" នៅច្រកព្រំដែនកាប៊ីន ដែលនៅតែមានការលួចនាំចូលធុរេនខុសច្បាប់ កំពុងក្លាយជាសំណួរដ៏ក្តៅគគុកក្នុងសង្គម។
វាមិនមែនជារឿងចៃដន្យទេ ដែលឡានដឹកទំនិញខ្នាតធំអាចឆ្លងកាត់ច្រកព្រំដែនដែលត្រូវបានប្រកាសថា "បិទ" បាន។ នេះបង្ហាញយ៉ាងច្បាស់ពី "អំពើពុករលួយជាប្រព័ន្ធ" ឬការយោគយល់គ្នាជាលក្ខណៈបុគ្គលរវាងឈ្មួញមានអំណាច និងមន្ត្រីខិលខូចនៅជួរមុខ។ នៅពេលមន្ត្រីថ្នាក់ក្រោមហ៊ាន "បិទភ្នែកម្ខាង បើកភ្នែកម្ខាង" ល្មើសនឹងបទបញ្ជាថ្នាក់ជាតិ វាមិនត្រឹមតែជាការក្បត់នឹងវិជ្ជាជីវៈប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការមើលងាយដល់អំណាចរដ្ឋបាលកណ្តាលផងដែរ។
ក្នុងកំឡុងពេលដែលកសិករខ្មែរកំពុងខំប្រឹងប្រែងផលិតធុរេនដែលមានគុណភាព និងស្វែងរកទីផ្សារ ការហូរចូលនៃធុរេនខុសច្បាប់ដែលគ្មានការត្រួតពិនិត្យភូតគាមអនាម័យ គឺជា "ថ្នាំពុល" សម្រាប់សេដ្ឋកិច្ចកសិកម្ម។ ធុរេននាំចូលខុសច្បាប់ មិនត្រឹមតែមកដណ្តើមទីផ្សារតាមរយៈតម្លៃទាបជាងនោះទេ ប៉ុន្តែវាថែមទាំងអាចបង្កហានិភ័យសុខភាពដល់អ្នកប្រើប្រាស់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់ "កេរ្តិ៍ឈ្មោះធុរេនខ្មែរ" ទាំងមូល ប្រសិនបើមានការភាន់ច្រឡំ។
ឈ្មួញដែលឆ្លៀតឱកាសលួចនាំចូលទំនិញក្នុងស្ថានភាពបែបនេះ មិនមែនជា "អ្នករកស៊ី" ធម្មតាទេ ប៉ុន្តែជា "អ្នកបំផ្លាញ"។ ការស្វែងរកប្រាក់ចំណេញលើការបំពានច្បាប់ជាតិ និងការបំផ្លាញកសិករឯង គឺជាទង្វើខ្វះសីលធម៌អាជីវកម្មយ៉ាងធ្ងន់ធ្ងរ។
អាជ្ញាធរនៅតាមច្រកព្រំដែន មិនត្រូវចាត់ទុកតំបន់ដែលខ្លួនគ្រប់គ្រងជា "តំបន់ស្វយ័ត" ដែលអាចសម្រេចចិត្តផ្ទុយពីគោលការណ៍រដ្ឋាភិបាលនោះទេ។ បើកម្ពុជាចង់ពង្រឹងសេដ្ឋកិច្ច និងយុត្តិធម៌សង្គម វិធានការ "វះកាត់" មន្ត្រីដែលឃុបឃិតជាមួយឈ្មួញត្រូវតែធ្វើឡើងដោយគ្មានការយោគយល់។
ប្រសិនបើរដ្ឋាភិបាលប្រកាសថា "បិទ" គឺត្រូវតែបិទឱ្យមានប្រសិទ្ធភាព។ ការបណ្តោយឱ្យមានការលួចនាំចូលធុរេនតាមច្រកកាប៊ីន ឬទំនិញផ្សេងៗតាមច្រកដទៃទៀត គឺជាការឆ្លុះបញ្ចាំងពីភាពបរាជ័យនៃខ្សែរយៈត្រួតពិនិត្យ។ ដើម្បីស្តារមុខមាត់ និងការពារកសិករ យន្តការ "តាមដាន និងដាក់ទោស" ត្រូវតែអនុវត្តចំពោះទាំងឈ្មួញល្មើសច្បាប់ និងមន្ត្រីដែលបើកដៃឱ្យមានទង្វើនេះកើតឡើង។ ព្រំដែនត្រូវតែជាខែលការពារជាតិ មិនមែនជាមាត់ច្រកសម្រាប់តែក្រុមបុគ្គលឆ្លៀតឱកាសនោះទេ។
ដោយ៖ សយ រិទ្ធី

NS News
ចាំមើលថាតើពូ(កបប)ទៅឬមិនទៅ? លោក ផែង វណ្ណ: ស្នើឱ្យលោកជំទាវរដ្ឋមន្រ្តីពិចារណា​ដោះដូរ​ លោក​ប្រធាន​ «កបប​»ខេត្ត​បាត់ដំបង​ចេញ ដើម្បីបន្ថយកម្តៅមហាជន ក្រោយផ្ទុះរឿងអាស្រូវបញ្ហានាំចូលទុរេនពីប្រទេសថៃ
នៅយប់ថ្ងៃទី៤ ខែឧសភានេះ ក្រោយមហាជនផ្ទុះប្រតិកម្មភ្លូកទឹកភ្លូកដីបញ្ហានាំចូលទុរេនពីប្រទេសថៃមកលក់នៅផ្សារភូពុយ ខេត្តបាត់ដំបង តែលោកប្រធាន កបប បែរជាប្រកាសថា ជាទុរេនខ្មែរនាំចូលពី ផ្សារនាគមាស ខេត្តកំពង់ចាម និងបែកអន្លុងជាដើម យោងតាមគណនីផ្លូវការលោក ផែង វណ្ណ: លោក ស្នើរឱ្យលោកជំទាវរដ្ឋមន្រ្តីពិចារណា​ដោះដូរ​ លោក​ប្រធាន​ «កបប​»ខេត្ត​បាត់ដំបង​ចេញ ។ ខាងក្រោមនេះជាខ្លឹមសាររបស់ លោក ផែង វណ្ណ:ទាំងស្រុង ៖ 
ជាមតិយោបល់ខ្ញុំ​ ខ្ញុំ​ចង់​សំណូមពរ​លោកជំទាវ​ រដ្ឋ​មន្រ្ដី​ គួរ​ពិចារណា​ដោះដូរ​ លោក​ប្រធាន​ កបប​ខេត្ត​បាត់ដំបង​ ដើម្បី​បន្ថយកំដៅរិះគន់​របស់​មហាជន​ ។
គួរពុំគួរ​សូមលោកជំទាវ​ មេត្តា​យោគយល់​អធ្យាស្រ័យ​ ។ 

San Buntheoun
ទី 4 ឧសភា 2026 ព័ត៌មានថ្មីៗ SBT NEWS តស់ប្រិយមិត្តស្ដាប់បងប្អូនអាជីវករលក់ដូរក្នុងផ្សារភូពួយ បញ្ជាក់យ៉ាងច្បាស់តាមរយៈកិច្ចសម្ភាស ថាគាត់ពិតជាលក់ធុរេនខ្មែរយើង 100% 
បុគ្គលម្នាក់ឈ្មោះអាលែន កុំមកបង្ខូចអាជីវករគេទាំងអស់
យុត្តិធម៌នៃព័ត៌មាន បងប្អូនយន្តយ៉ាងណាដែរ ?

Kavei Media
ប្រធានបទ​ "​ ទុរេន​ "​ ហាក់កំពុងតែត្រូវបានលេីកដាក់តុពិភាក្សា​ និងមានបញ្ហាចម្រាំងចម្រូស​ ព្រោះតែការបារម្ភការនាំចូលផ្លែឈេីពីប្រទេសថៃ​ ស្របពេលដែលប្រជាជនខ្មែររួមគ្នាធ្វេីពហិការផលិតផលថៃមួយនោះ។
ដោយសារតែការពហិកាផលិតផលថៃ​ ទុរេនថៃ​ ក៏ត្រូវបានជាប់ជាបញ្ជីខ្មៅដែលពិបាកនឹងនាំចេញធ្វេីឱ្យកសិករថៃឡាំប៉ាមិនសុខចិត្តទាមទារឱ្យក្រសួងកសិកម្មថៃធ្វេីការដោះស្រាយបញ្ហាលក់មិនចេញនេះ។ ជាលទ្ធផលក្រសួងកសិកម្មថៃបានបញ្ចុះតម្លៃទុរេនថោកហួសហេតុដែលនាំឱ្យរឹតតែមានប្រតិកម្មទ្វេរឡេីង។
ការបញ្ចុះតម្លៃថោកហួសថ្លែងនេះ​ ធ្វេីឱ្យប្រជាជនខ្មែរហាក់ដាក់ការសង្ស័យថាមានឈ្មួញលួចលាក់នាំចូលទុរេនថៃមកលក់ឱ្យខ្មែរដោយកុហកថាជាផ្លែឈេីខ្មែរ​ ព្រោះតែអ្នកខ្លះយល់ថាទុរេនខ្មែរមិនទាន់ដល់ពេលប្រមូលផល​ ឯមតិខ្លះទៀតថាទុរេនខ្មែរទុំបណ្តេីរៗហេីយ។

យ៉ាងណាមិញការពិតទៅ​ ទុរេននៅខេត្តកំពតពិតជាអាចប្រមូលផលបណ្តេីរៗមែន​ តែចំពោះទុរេនប៉ែកទិសខេត្តកំពង់ចាម​ មេម៉ត់ បែកអន្លូង​ និងរតនគិរីពិតជាមិនទាន់ទុំអាចប្រមូលផលបានឡេីយត្រូវរង់ចាំរហូតដល់ចុងខែឧសភា​ ឬខែមិថុនាទេីបប្រមូលផលទុំបានច្រេីន។

គួរបញ្ជាក់ផងដែរថា​ បេីតាមសេចក្តីជូនដំណឹងពីអគ្គនាយកគយ​ និងរដ្ឋាករកម្ពុជាចុះថ្ងៃទី​ ១៦​ ខែកក្កដា​ ឆ្នាំ​ ២០២៥​ មានបម្រាមហាមនាំចូលទំនិញមួយចំនួនពីប្រទេសថៃ​ ដោយមាត្រា​ ក​.​ ការនាំចូលទំនិញបន្លែ​ និងផ្លែឈេី​គឺជាទង្វេីខុសច្បាប់៕

បញ្ហាធូរេនថៃ បុកចូលទីផ្សារកម្ពុជា៖ ប្រទេសថៃ នាំធូរេនចេញទៅ ចិនប្រមាណជា ៤,៨០០ លានដុល្លានៅឆ្នាំ ២០២៥ តែ ឆ្នាំ ២០២៦ នេះ ទីផ្សារចិន បានត្រូវរឹតបន្តឹងធូរេនពីប្រទេសថៃ ដូច្នេះ ប្រាកដណាស់ធូរេនប្រើគីមិ និង អរមូន ខ្ពស់ បង្វែរមក កម្ពុជា ដែល នាំឲ្យអ្នកបរិភោគ មានលក្ខណៈខុសប្រក្រតី ទៅ ជា ខ្ទើយ ឬ ទន់ៗ ដោយសារ កម្រិតអរមូន។ អរមូន​ជាធាតុម្យ៉ាង ឲ្យ ប្រុស ខុសពីស្រី តែ មនុស្សស្រីអរមូនតិចពេកទៅជា ប្រុស ឯប្រុស អរមូនច្រើនពេកវាទៅជា ស្រី ទន់ៗ ចេកៗ។ អរមូននេះ គេប្រើជាមួយ បន្លែ ផ្លែឈើដើម្បីឆាប់ធំធាត់ ឆាប់ចេញផ្លែ...។

ខ្មែរ
 ·
តើការលុបចោល MOU2001 (ថៃហៅថា MOU44)កម្ពុជាខាតបង់អ្វីខ្លះទេ?
ប្រសិនបើ MOU2001 ត្រូវបានលុបចោលជាឯកតោភាគី កម្ពុជាអាចនឹងប្រឈមមុខនឹងការខាតបង់ និងផលប៉ះពាល់ ៤ ចំនុចសំខាន់ៗដូចខាងក្រោម៖
១- ការបាត់បង់ឱកាសផ្នែកថាមពល និងសេដ្ឋកិច្ច
⚠️ការពន្យារពេលទាញយកធនធាន៖ ការលុបចោល MOU នឹងធ្វើឱ្យរាល់ការចរចាអំពីការបែងចែកផលប្រយោជន៍ប្រេងកាត និងហ្គាសត្រូវជាប់គាំងទាំងស្រុង។ កម្ពុជានឹងបាត់បង់ឱកាសក្នុងការទទួលបានប្រភពថាមពលផ្ទាល់ខ្លួន ដើម្បីកាត់បន្ថយតម្លៃអគ្គិសនី និងជំរុញសេដ្ឋកិច្ចជាតិ។ 
⚠️ទំនុកចិត្តអ្នកវិនិយោគ៖ ក្រុមហ៊ុនប្រេងអន្តរជាតិនឹងមិនហ៊ានវិនិយោគទុនរាប់ពាន់លានដុល្លារក្នុងតំបន់ដែលមានវិវាទ និងគ្មានក្របខណ្ឌច្បាប់ច្បាស់លាស់នោះទេ។
២. ហានិភ័យផ្នែកនយោបាយ និងទំនាក់ទំនងអន្តរជាតិ
⚠️ភាពតានតឹងតាមព្រំដែន៖ នៅពេលគ្មានយន្តការដោះស្រាយដោយសន្តិវិធី ភាពតានតឹងផ្នែកយោធា និងការប្រឈមមុខដាក់គ្នានៅតាមសមុទ្រអាចនឹងកើតមានឡើង ដូចដែលធ្លាប់កើតមានក្នុងវិវាទព្រំដែនគោកនាពេលកន្លងមក។
⚠️រូបភាពលើឆាកអន្តរជាតិ៖ កម្ពុជាតែងតែប្រកាន់ខ្ជាប់នូវដំណោះស្រាយតាមផ្លូវច្បាប់ និងការចរចា។ ប្រសិនបើកិច្ចព្រមព្រៀងនេះត្រូវរលាយ វានឹងធ្វើឱ្យបាត់បង់ផែនទីបង្ហាញផ្លូវដែលសហគមន៍អន្តរជាតិទទួលស្គាល់។
៣. ការចុះខ្សោយនៃអំណាចចរចា
⚠️ការបាត់បង់តុល្យភាព៖ MOU2001 ត្រូវបានចាត់ទុកថាជាឯកសារដែលមានតុល្យភាព ដែលតម្រូវឱ្យចរចាទាំងរឿងព្រំដែន និងរឿងសេដ្ឋកិច្ចក្នុងពេលតែមួយ។ ប្រសិនបើគ្មានវាទេ ភាគីម្ខាងទៀតអាចនឹងព្យាយាមប្រើប្រាស់កម្លាំងសេដ្ឋកិច្ច ឬយោធាដើម្បីដាក់សម្ពាធលើការកំណត់ខ្សែបន្ទាត់ព្រំដែនតាមចិត្តចង់។
៤. ភាពមិនច្បាស់លាស់នៃបូរណភាពទឹកដី
ទោះបីជាការលុប MOU មិនមែនមានន័យថាបាត់បង់ទឹកដីភ្លាមៗក៏ដោយ ប៉ុន្តែវានឹងធ្វើឱ្យការកំណត់ព្រំដែនសមុទ្ររបស់កម្ពុជាដែលបានប្រកាសតាំងពីឆ្នាំ ១៩៧២ ជួបការលំបាកក្នុងការទទួលបានការទទួលស្គាល់ពីភាគីថៃ។
ការរក្សា MOU2001 គឺជាយុទ្ធសាស្ត្រ ឈ្នះ-ឈ្នះ ដែលអនុញ្ញាតឱ្យកម្ពុជាអាចការពារអធិបតេយ្យភាពផង និងអាចសហការទាញយកផលប្រយោជន៍សេដ្ឋកិច្ចដើម្បីអភិវឌ្ឍប្រទេសជាតិផង។ ការលុបចោលវានឹងនាំមកនូវភាពមិនច្បាស់លាស់ និងការខាតបង់ពេលវេលាដ៏យូរអង្វែងសម្រាប់មនុស្សជំនាន់ក្រោយ។

VAYO FM Radio
ខ្លឹមសារនៃសុន្ទរកថារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងសន្និសីទសារព័ត៌មាន ក្រោយបញ្ចប់កិច្ចប្រជុំត្រីភាគី កម្ពុជា-ថៃ-ហ្វីលីពីន ដែលបានប្រែសម្រួលក្រៅផ្លូវការពីភាសារអង់គ្លេសមកភាសារខ្មែរ...
“ជាបឋមខ្ញុំសូមថ្លែងអំណរគុណចំពោះឯកឧត្ដមប្រធានាធិបតី Marcos Jr. ក្នុងនាមជាប្រធានអាស៊ានដែលបានរៀបចំកិច្ចប្រជុំថ្ងៃនេះ។ ខ្ញុំសូមកោតសរសើរចំពោះភាពជាអ្នកដឹកនាំប្រកបដោយការស្ថាបនារបស់ប្រទេសហ្វីលីពីន នៅក្នុងការលើកម្ពស់សន្ដិភាព ស្ថិរភាព និងសាមគ្គីភាពក្នុងតំបន់។ ថ្ងៃនេះឯកឧត្ដមនាយករដ្ឋមន្ដ្រី អានុទីន និងរូបខ្ញុំ ទើបតែបានជួបប្រជុំជាមួយនឹងការប្ដេជ្ញាចិត្ដរួមគ្នានៅក្នុងការសម្រេចឱ្យបាននូវសន្ដិភាពយូរអង្វែងរវាងប្រទេសទាំងពីរ។ ការពិភាក្សារបស់យើងបានផ្ដោតទៅលើវិធានការកាត់បន្ថយភាពតានតឹង និងការកសាងទំនុកចិត្ដដើម្បីស្ដារនិងពង្រឹងក្របខណ្ឌការងារ ដែលមានដំណើរការមួយសម្រាប់សន្ដិភាពយូរអង្វែង និងការធ្វើឱ្យទំនាក់ទំនងមានភាពប្រក្រតីភាពឡើងវិញ។ 
យើងបានពិភាក្សាអំពីការចាប់ផ្ដើមឡើងវិញនូវរាល់យន្ដការដែលមានស្រាប់ ដូចជាគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC), គណៈកម្មាធិការព្រំដែនទូទៅ(GBC) និងគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគRBC បន្ទាប់ពីរាជរដ្ឋាភិបាលថ្មីរបស់ប្រទសថៃ បានចាប់ផ្ដើមអនុវត្ដការងាររបស់ខ្លួនបានយ៉ាងពេញលេញរួចមក។ កម្ពុជាវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT) និងសូមថ្លែងអំណរគុណដល់ប្រទេសសមាជិកអាស៊ានចំពោះការគាំទ្រ និងការចូលរួមចំណែកជាបន្ដបន្ទាប់។ កម្ពុជាសូមស្វាគមន៍ហ្វីលីពីនដែលបានទទួលតំណែងជាប្រធានអាស៊ាន និងបន្ដពីម៉ាឡេស៊ី។ កម្ពុជាបានបន្ដកិច្ចសហប្រតិបត្ដិការពេញទំហឹង និងអំពាវនាវចំពោះការពង្រឹងតួនាទីរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT) ដើម្បីផ្ទៀងផ្ទាត់ និងធានាដល់ការអនុវត្ដបទឈប់បាញ់ និងរាល់វិធានការដែលបានព្រមព្រៀង។ 
យើងក៏បានគូសបញ្ជាក់ផងដែរ អំពីសារសំខាន់នៃការផ្លាស់ប្ដូរទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ដូចជាតាមរយៈសមាគមមិត្ដភាពកម្ពុជា-ថៃ ដែលជាសសរស្ដម្ភបំពេញបន្ថែមមួយក្នុងការកសាងទំនុកចិត្ដឡើងវិញ និងការលើកកម្ពស់ការយោគយល់គ្នាទៅវិញទៅមក។ សម្រាប់ជំហានទៅមុខ យើងបានប្រគល់ភារកិច្ចជូនរដ្ឋមន្ដ្រីការបរទេសនៃប្រទេសទាំងពីរ ឱ្យបន្ដការពិភាក្សាលម្អិតបន្ថែមទៀត និងអនុវត្ដការងារទាំងនោះ ក្នុងអភិក្រមមួយដែលជាក់ស្ដែងនិងផ្ដោតសំខាន់លើលទ្ធផល។ កម្ពុជាសូមរម្លឹកឡើងវិញថា ខ្សែព្រំដែនមិនអាចត្រូវបានផ្លាស់ប្ដូរ ឬកំណត់ដោយការប្រើប្រាស់កម្លាំង ឬតាមរយៈការបង្កើតអង្គហេតុសម្រេចលើទីតាំងជាក់ស្ដែងនោះទេ។ កម្ពុជាអំពាវនាវឱ្យមានការអនុវត្ដដោយពេញលេញ និងភ្លាមៗ នូវសេចក្ដីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ទាំងស្រុង។ ជាពិសេសចំណុចទី៣ ដែលអំពាវនាវឱ្យមានការចាប់ផ្ដើមដំណើរការឡើងវិញជាបន្ទាន់នូវការវាស់វែង និងខណ្ឌសីមារបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC) ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ដោយគ្មានការពន្យារពេល។ 
ការអនុវត្ដយ៉ាងពេញលេញ និងមានប្រសិទ្ធភាពនូវចំណុចទី៣ នៃសេចក្ដីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដោយមិនមានការពន្យារពេលបន្ដទៀត គឺពិតជាចាំបាច់បំផុតក្នុងការធានាបញ្ចប់ការបង្កើតអង្គហេតុសម្រេចលើទីតាំងជាក់ស្ដែង និងដើម្បីធានាថា អធិបតេយ្យភាព បូរណភាពទឹកដី និងខ្សែព្រំដែនអន្ដរជាតិ ត្រូវបានគោរពស្របតាមច្បាប់អន្ដរជាតិ និងសន្ដិសញ្ញាព្រមទាំងកិច្ចព្រមព្រៀងដែលមានស្រាប់៕”

No comments:

Post a Comment