យូ សារ៉ាវុឌ្ឍន៏
ក្រុម AOT ចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់បឹងត្រកួន ស្ថិតក្នុងឃុំគោករមៀត ស្រុកថ្មពួក
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា នៅថ្ងៃអង្គារ៍ ទី២៦ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ០៩:៣០នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា ដែលដឹកនាំដោយឧត្តមសេនីយ៍ឯក ផាត វិបុលសុភ័ក្រ្ត អគ្គនាយករង អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជានាយក នាយកដ្ឋានទាក់ទងអន្តរជាតិ បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីន ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់បឹងត្រកួន ស្ថិតក្នុងឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលជាទីតាំងត្រូវបានទទួលរងការវាយប្រហារ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ ដោយបានធ្វើឱ្យប្រជាពលរដ្ឋជាច្រើនគ្រួសារមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញបាននៅឡើយ និងធ្វើការពិនិត្យលើការគោរព និងការអនុវត្តវិធានការទាំងអស់ក្នុងសេចក្តីប្រកាសរួមក្រោយបទឈប់បាញ់ចូលជាធរមានផងដែរ ។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ការចុះសង្កេតការណ៍របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន នៅទីតាំងដែលជាដែនអធិបតេយ្យរបស់កម្ពុជា ហើយត្រូវបានយោធាថៃកាន់កាប់ដោយខុសច្បាប់ខាងលើនេះ គូសបញ្ជាក់ពីភាពចាំបាច់ជាដាច់ខាត ក្នុងការចាប់ផ្តើមកិច្ចការវាស់វែងខ័ណ្ឌសីមាដោយគណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ឱ្យបានឆាប់បំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ដូចមានចែងនៅក្នុងចំនុចទីបីនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់របស់កម្ពុជាអាចវិលត្រលប់ទៅលំនៅដ្ឋានវិញដោយមិនមានការរារាំង ព្រមទាំងដោយសុវត្ថិភាព និងកិត្តិយស ។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បញ្ជាក់ថា រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជានៅតែបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិតក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព និងស្ថិរភាពយូរអង្វែង
U-Share2day 6h · 🇻🇳🚨 វៀតណាមផលិតបាន ប្រព័ន្ធ RCWS ចំនួនពីរដែលបង្កើតឡើងដោយបណ្ឌិតសភាបច្ចេកទេសយោធាវៀតណាមតំណាងឱ្យជំហានមួយទៅមុខ ដោយបង្ហាញពីភាពស្ទាត់ជំនាញបន្តិចម្តងៗរបស់ប្រទេសវៀតណាម ចំពោះបច្ចេកវិទ្យាអាវុធទំនើបដែលគ្រប់គ្រងពីចម្ងាយ។ 🔺នៅខាងឆ្វេងគឺជាស្ថានីយ៍អាវុធដែលគ្រប់គ្រងពីចម្ងាយ ដែលរួមបញ្ចូលជាមួយរ៉ាដា និងប្រព័ន្ធឈ្លបយកការណ៍អុបទិក។ នេះជួយបង្កើនសមត្ថភាពរកឃើញ និងតាមដានគោលដៅយ៉ាងសំខាន់ក្រោមលក្ខខណ្ឌប្រយុទ្ធផ្សេងៗ។ អាវុធចម្បងគឺកាំភ្លើងយន្តទំហំ 12.7 មីលីម៉ែត្រ ដែលផ្តល់នូវកម្លាំងបាញ់ដែលមានស្ថេរភាព និងត្រឹមត្រូវ។ 🔺នៅខាងស្តាំគឺជាប្រព័ន្ធអាវុធដែលគ្រប់គ្រងពីចម្ងាយ VK-02 ដែលបច្ចុប្បន្នត្រូវបានបំពាក់ដោយរថពាសដែក XTC-02 4x4 ដែលជួយបង្កើនការការពារក្រុមនាវិកនៅក្នុងបរិយាកាសទំនើប។ 👉ប្រព័ន្ធទាំងពីរនេះមិនត្រឹមតែជាផលិតផលបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាភស្តុតាងនៃសមត្ថភាពស្រាវជ្រាវ ការរចនា និងការផលិតអាវុធកាន់តែទំនើប និងគួរឱ្យសរសើររបស់វិស្វករយោធាវៀតណាមផងដែរ។
ស៊ន សុភក្រ្ត-Sorn Sopheak
ក្រសួងមហាផ្ទៃ ច្រានចោលព័ត៌មានប្រឌិតរឿងបិទច្រកជើងហោះហើរចូលកម្ពុជា និងរឹតត្បិតទិដ្ឋាការអាជីវកម្មសម្រាប់ជនបរទេស
ឈន គុជ ស៊ាក់ លោក កឹម សុខា ត្រូវបានដកសិទ្ធធ្វើនយោបាយជា «ស្ថាពរ» និងហាមចាកចេញពីប្រទេសរយៈពេល៥ឆ្នាំ។
ពត៍មានសន្តិសុខជាតិ៖ ចារកម្មសៀម វាសើបការណ៍ពីក្រុមប្រឆាំងនៅស្រុកខ្មែរ វាបានពត៍មានតែ វាមិនដឹងថាពិត? ឬ មិនពិត? ពិតកម្រិត ៧៥%? ៥០% ឬ ២៥% ដូច្នេះ ពួកវាផ្សាយពត៍មានថា ខ្មែរមាននេះ ខ្មែរមាននោះ? ដើម្បីចង់ដឹងថា ពត៍មានសៀមវាមានពិតអត់។ សន្តិសុខប្រទេសថៃ វាត្រូវតាមដានជាប្រចាំថៃ កម្ពុជាមានអី? ម៉ាឡេមានអី?ឡាវមានអីខ្លះ? ភូមារមានអីខ្លះ? សៀម គេធ្វើចឹងអត់មានអីខុសទេ ខុសតែខ្មែរយើងខ្លះមិនយល់កិច្ចការជាតិ។
Kosal Chum
បើថៃជាអ្នកឈ្លានពានកម្ពុជា តើឲ្យកម្ពុជាសម្ងំស្ងៀមយ៉ាងម៉េច ? ។ ចង់ឲ្យកម្ពុជាឈប់លើកយករឿងអាក្រក់របស់ខ្លួនទៅបង្ហាញលើឆាកអន្តរជាតិ ថៃត្រូវបញ្ឈប់ជាបន្ទាន់រាល់សកម្មភាពឈ្លានពានមកលើកម្ពុជា ឲ្យទាហានដកកុងទីន័រ បន្លាលួស បញ្ចូនសព្វាវុធ និងដកទ័ពចេញពីព្រំដែន គោរពច្បាប់អន្តរជាតិ គោរពកិច្ចព្រមព្រៀងជាមួយគ្នាកន្លងមក ត្រូវមានភាពស្មោះត្រង់ និងគោរពអធិបតេយ្យគ្នាទៅវិញទៅមក ។ ជាពិសេសថៃត្រូវតែបោះបង់ចោលមហិច្ឆតាឈ្លានពានកម្ពុជា ឈប់យកផែនទីឯកតោភាគីមកប្រើ ងាកមកទទួលស្គាល់ផែនទីខ្នាត១/២០០.០០០ ដែលទទួលស្គាល់ដោយអន្តរជាតិ កម្ពុជាគ្មានហេតុផលអ្វីត្រូវនិយាយពីថៃទៀតទេ ។
If Thailand is the aggressor of Cambodia, how can Cambodia remain silent? . If we want Cambodia to stop bringing up its bad stories on the international stage, Thailand must immediately stop all acts of aggression against Cambodia, have its soldiers remove containers, barbed wire, send weapons, and withdraw troops from the border, respect international law, respect past agreements, be honest, and respect each other's sovereignty. In particular, Thailand must abandon its ambition to invade Cambodia, stop using unilateral maps, and turn to recognize the internationally recognized 1/200,000 scale map. Cambodia has no reason to talk about Thailand anymore.
មេដឹកនាំថៃ ទៅបារាំង ដើម្បីទាញបារាំង ចូលមកពាក់ព័ន្ធជំលោះនៅប្រទេសថៃ-- តាមប្រវត្តិសាស្រ្ត ឆ្នាំ ១៦០០ ដល់ ឆ្នាំ ១៩៤៩ ប្រទេសចិនគ្រប់គ្រងដោយពួកប្រទេស អឺរ៉ុប អាមេរិក ចំនួន ៤៩ តំបន់ក្នុងប្រទេសចិន ពួកគេធ្វើសង្រ្គាម ជាមួយគ្នាក្នុងប្រទេស ប្រកួតប្រជែងគ្នា កសាងប្រទេសចិន អភីវឌ្ឃន៍ ក្រោយពូកអឺរ៉ុបចាញ់សង្រ្គាម ប្រទេសចិន មានការរីកចម្រើនខ្លាំង។ ថៃ កំពុងដើរតាម នយោបាយមួយនេះ ដែល ចិន អាមេរិក កំពុងប្រកួតគ្នា នៅលើទឹកដី ថៃ ដូច្នេះ ថៃ ចង់បណ្តេញចិន បណ្តេញទ័ពអាមេរិកចេញពី ថៃទៅវិញ ដោយប្រើនយោបាយការទូត អូសទាញ បារាំង ចូលមក វិនិយោគទុននៅថៃ ហៅនាវាដឹកយន្តហោះបារាំងចូលមកសំចត នៅ មូលដ្ឋានទ័ពអាមេរិកនៅ ថៃ...៕
National Assembly Of Cambodia 1m · រដ្ឋសភាកម្ពុជា ស្វាគមន៍ចំពោះអនុសាសន៍របស់សភាអឺរ៉ុប ដែលជំរុញឱ្យដោះស្រាយជម្លោះកម្ពុជា-ថៃ ដោយសន្តិវិធីនិងគោរពច្បាប់អន្តរជាតិ ...................... វិមានរដ្ឋសភា៖ សភាអឺរ៉ុបបានអនុម័តនូវអនុសាសន៍លេខ P10_TA(2026)0182 សម្រាប់លើកយកទៅពិភាក្សានៅក្នុងសម័យប្រជុំលើកទី៨១ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ដោយបានបង្ហាញជំហរគាំទ្រ និងលើកទឹកចិត្តយ៉ាងរឹងមាំឱ្យព្រះរាជាណាចក្រថៃ និងព្រះរាជាណាចក្រកម្ពុជា ដោះស្រាយរាល់ជម្លោះទាំងឡាយដោយសន្តិវិធី និងតាមរយៈការសន្ទនាការទូត។ សភាអឺរ៉ុបក៏បានជំរុញឱ្យភាគីទាំងពីរប្រើយន្តការទ្វេភាគី តំបន់ និងអន្តរជាតិឱ្យបានពេញលេញ ស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិ ព្រមទាំងសន្ធិសញ្ញា និងកិច្ចព្រមព្រៀងពាក់ព័ន្ធ។ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសហភាពអឺរ៉ុប និងរដ្ឋសមាជិកទាំងអស់ ដែលបានបន្តឃ្លាំមើល និងយកចិត្តទុកដាក់លើផលប៉ះពាល់នានា ព្រមទាំងតែងតែផ្តល់ជំនួយមនុស្សធម៌ដល់កម្ពុជានាពេលកន្លងមក។ ទន្ទឹមនឹងនេះ រដ្ឋសភាកម្ពុជា សូមបញ្ជាក់សារជាថ្មីនូវជំហរដាច់ខាតក្នុងការគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី គោរពច្បាប់អន្តរជាតិ និងគោលការណ៍សហគមន៍អាស៊ាន។ រដ្ឋសភាកម្ពុជាក៏សង្ឃឹមយ៉ាងមុតមាំថា យន្តការទ្វេភាគីដែលមានស្រាប់ ជាពិសេស គណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃ (JBC) នឹងបន្តដំណើរការឡើងវិញដោយសុឆន្ទៈពិតប្រាកដ។
អ្នកសារាប ណានី-Nany · Follow 3h · 🇹🇭ថៃកំពុងបារម្ភ ថាទាហានខ្មែរប្រើចិត្តសាស្ត្រសង្គ្រាម គឺអាចម៍ដាក់បន្លាលួស ធ្វើឱ្យថៃមិនអាចទៅក្បែរបាន😁👇
MKH Global
Why Thailand concerns on Cambodia reveal the truth UN forums of Thailand illegally invading Cambodia Territory.
Thailand itself filed a UN Security Council letter, addressed the UN Human Rights Council, and is scheduled to attend a UN Security Council open debate during the same period; the bilateral instruments Thailand invokes as the source of restraint contain no clause restricting either party from raising the dispute internationally.
អ្នកសារាប ណានី-Nany · Follow 5h · អានុទីន ទៅបារាំង គោលបំណងវា គឺសុំលោក ម៉ាក្រុង កុំឲ្យផ្តល់ផែនទី បារាំង សៀម ដល់កម្ពុជា សម្រាប់ការដោះស្រាយ បញ្ហាព្រំដែន ⚠️
ករណីខ្លះការរួបរួមជាតិ វានាំឪ្យជាតិវិនាស! សៀមវាគាំទ្រ បក្សប្រឆាំង បើលើកលែងទោសតាមសៀមបង្ខំ ខ្មែរវ៉ៃតែគ្នាឯង គ្មានបានវ៉ៃសៀម!
Taing Sarada
មន្ត្រីគណបក្សប្រជាជនកម្ពុជា ទម្លាយថា លោក កឹម សុខា សន្យាថានឹងឈប់ធ្វើនយោបាយដើម្បីដូរយកសេរីភាពរបស់លោកដែលនៅសេសសល់ចុងក្រោយ។
ប្រភពច្បាស់ការណ៍មួយពីមន្ត្រីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា បង្ហើបថា លោក កឹម សុខា បានសន្យាជាមួយមេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន ថា គាត់នឹងឈប់ធ្វើនយោបាយជារៀងរហូត សូម្បីតែកូនស្រីទាំងពីររបស់គាត់ក៏នឹងមិនធ្វើនយោបាយដែរ។
ប្រភពដដែលឱ្យដឹងថា លោក កឹម សុខា ក៏បានសន្យាផ្តាច់ទំនាក់ទំនងជាមួយអ្នកនយោបាយដែលធ្លាប់មានសម្ព័ន្ធភាពជាមួយលោកកាលពីពេលកន្លងមកផងដែរ ជាពិសេស លោក សម រង្ស៊ី។
ការអះអាងនេះធ្វើឡើងបន្ទាប់លោក កឹម សុខា ត្រូវបានដោះលែងឱ្យមានសេរីភាពឡើងវិញ កាលពីពេលថ្មីៗនេះ។
កាលពីថ្ងៃទី ២៥ ខែឧសភា លោក ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានចុះហត្ថលេខាលើព្រះរាជក្រឹត្យលើកលែងទោស លោក កឹម សុខា តាមសំណើររបស់នាយករដ្ឋមន្ត្រីលោក ហ៊ុន ម៉ាណែត។
ជុំវិញបញ្ហានេះ នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួន កាលពីថ្ងៃទី២៥ ខែឧសភាថា ការដោះលែងទោសលោក កឹម សុខា គឺជាជំហានមួយក្នុងការពង្រឹងសាមគ្គីឯកភាពជាតិ។
នៅថ្ងៃទី២៦ ខែឧសភា នេះ សមត្ថកិច្ចបានយកកំណត់ហេតុស្តីពីការអនុវត្តព្រះរាជក្រឹត្យជូនអតីតមេបក្សប្រឆាំង លោក កឹម សុខា ដល់ផ្ទះរបស់លោកក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ ដើម្បីបញ្ជាក់ថា លោក កឹម សុខា ចាប់ផ្តើមមានសេរីភាពវិញហើយ។
ខ្លឹមសារក្នុងកំណត់ហេតុនេះ បានបញ្ចាក់អំពីការដកជាស្ថាពរនូវសិទ្ធិបោះឆ្នោត សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតឱ្យ និងសិទ្ធិធ្វើសកម្មភាពផ្សេងទៀត របស់លោក កឹម សុខា ស្របតាមបញ្ញត្តិមាត្រា ៤៥០ នៃក្រមព្រហ្មទណ្ឌ។ កំណត់ហេតុស្តីពីការអនុវត្តព្រះរាជក្រឹត្យដដែលក៏បានហាមលោក កឹម សុខា មិនឱ្យចាកចេញពីប្រទេសកម្ពុជាក្នុងរយៈពេលប្រាំឆ្នាំ។
បន្ទាប់ពីទទួលបានលិខិតពីសមត្ថកិច្ច លោក កឹម សុខា បាននិយាយក្នុងវិដីអូឃ្លីប នៅថ្ងៃនេះថា ឥឡូវនេះលោកចាប់ផ្តើមមានសេរីភាពវិញហើយ ។ លោកថា លោកមិនទាន់អាចផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានបានទេ ពីព្រោះ លោកចង់រក្សាភាស្ងៀមស្ងាត់ ដោយសារតែ លោកកំពុងមានទុក្ខធំដោយសារម្តាយឈឺ ហើយម្យ៉ាងទៀត លោកក៏គ្រោងនឹងទៅបួសសងគុណម្តាយក្នុងពេលឆាប់ៗខាងមុខនេះដែរ។
Tuesday, May 26, 2026
ព្រំដែនកម្ពុជា ថៃ--ថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ២០២៦
Subscribe to:
Post Comments (Atom)




































































No comments:
Post a Comment