Hout Songhak សេចក្ដីជូនដំណឹង
ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានកត់សម្គាល់ឃើញថា ក្នុងរយៈពេលចុងក្រោយនេះ មានទំព័រហ្វេសប៊ុកមួយចំនួនដែលក្នុងនោះក៏មានទំព័រហ្វេសប៊ុកបរទេសមួយចំនួនបានដាក់ឈ្មោះជាភាសាខ្មែរ និងបានបន្លំខ្លួនជាជនជាតិខ្មែរ ធ្វើការផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងស្ថានការណ៍នៅតាមបណ្តោយព្រំដែន ដោយបំភ្លើស បំភ្លៃការពិត និងព្រមទាំងដកស្រង់ចេញពីប្រភពដែលគ្មានមូលដ្ឋានច្បាស់លាស់ ដែលនាំឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ និងបង្កឱ្យមានភាពវឹកវរ ក្នុងគោលបំណង កេងបន្លំ ទាក់ទាញយក View, Like, Share និងដើម្បីទាញយកផលប្រយោជន៍ផ្ទាល់ខ្លួន។
ក្នុងន័យនេះ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ទទួលយកតែព័ត៌មានដែលមានប្រភពច្បាស់លាស់ ត្រឹមត្រូវ ផ្ទៀងផ្ទាត់បាន និងជឿទុកចិត្តបាន ជាពិសេសការផ្តល់ជូនព័ត៌មានដោយរាជរដ្ឋាភិបាល ទំព័រផ្លូវការរបស់ថ្នាក់ដឹកនាំ ក្រសួង និងអង្គភាពពាក់ព័ន្ធមួយចំនួន។
ដោយឡែក ពាក់ព័ន្ធនឹងព័ត៌មានអំពីស្ថានភាពនៅតាមបណ្តោយព្រំដែន និងវិស័យការពារជាតិ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងធ្វើការផ្តល់ជូននូវព័ត៌មានដែលផ្អែកលើមូលដ្ឋានច្បាស់លាស់ និងផ្ទៀងផ្ទាត់បានដល់សាធារណៈជនជ្រាប។
ចំពោះជនណាដែលធ្វើការក្លែងបន្លំ ផ្សព្វផ្សាយព័ត៌មានមិនពិត ឬមានចេតនាបង្កភាពវឹកវរប៉ះពាល់ដល់សន្តិសុខជាតិ នឹងត្រូវប្រឈមមុខចំពោះច្បាប់។
Hout Songhak អបអរសាទរខួបទី៨១ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា
នគរបាលជាតិកម្ពុជា ត្រូវបានបង្កើតឡើងនៅថ្ងៃទី១៦ ឧសភា ១៩៤៥ ដែលជាអង្គប្រតិបត្តិច្បាប់ពោរពេញដោយពលានុភាព ប្រសូត្រឡើងក្រោមស្នាព្រះហស្តដ៏ឧត្តុង្គឧត្តមរបស់ ព្រះករុណាព្រះមហាវីរក្សត្រ ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» ជាទីគោរពសក្ការដ៏ខ្ពង់ខ្ពស់បំផុតនៃយើង។
នគរបាលជាតិកម្ពុជា ត្រូវបានកត់ត្រាក្នុងទំព័រប្រវត្តិសាស្ត្រអំពីការធ្វើពលិកម្មដ៏ធំធេងរបស់ បុព្វបុរសរៀមច្បង យុទ្ធជន និងយុទ្ធនារីនគរបាលជាតិគ្រប់ជំនាន់ ដែលបានតស៊ូឆ្លងកាត់គ្រប់ឧបសគ្គ និង រាល់ការប្រែប្រួលដ៏ស្មុគស្មាញនៃនិន្នាការសង្គម បង្កើតបាននូវស្នាដៃ និងសមិទ្ធផលជាច្រើនឥតគណនា ដើម្បី បុព្វហេតុសន្តិភាព ឯករាជ្យ អធិបតេយ្យជាតិ បូរណភាពទឹកដី ស្ថិរភាពសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។
១៦ ឧសភា ១៩៤៥ ~ ១៦ ឧសភា ២០២៦
Chum Von
3h
·
សមយុទ្ធទ្វេភាគី កម្ពុជា–ឥណ្ឌា លើកទី២ (CINBAX II) ត្រូវបានបិទបញ្ចប់ដោយជោគជ័យ។
នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និងកងទ័ពជើងគោកឥណ្ឌា បានរៀបចំពិធីបិទសមយុទ្ធទ្វេភាគី កម្ពុជា–ឥណ្ឌា លើកទី២ (CINBAX II) នៅមូលដ្ឋានកងយោធពលខេមរភូមិន្ទ តេជោសែន ភ្នំធំម្រះព្រៅ ស្ថិតក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក និងឯកឧត្តម ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា។
សមយុទ្ធ CINBAX II បានប្រព្រឹត្តទៅរយៈពេល ០២ សប្តាហ៍ ដោយផ្តោតលើការហ្វឹកហ្វឺនរួម ការពង្រឹងអន្តរប្រតិបត្តិការ ការផ្លាស់ប្តូរបទពិសោធន៍វិជ្ជាជីវៈ និងការកសាងទំនុកចិត្តរវាងកងទ័ពនៃប្រទេសទាំងពីរ ស្របតាមក្របខណ្ឌប្រតិបត្តិការក្រោមអាណត្តិអង្គការសហប្រជាជាតិ។ សកម្មភាពហ្វឹកហ្វឺនរួមមាន ការហ្វឹកហ្វឺនក្នុងទីបញ្ជាការ ការអនុវត្តលំហាត់យុទ្ធវិធី ការហ្វឹកហ្វឺនបាញ់គ្រាប់ពិត ការហ្វឹកហ្វឺនប្រតិបត្តិការឡោមព័ទ្ធ និងឆែកឆេរ (CASO) ប្រតិបត្តិការចូលគ្រប់គ្រងអគារ (House Intervention) ព្រមទាំងការផ្លាស់ប្តូរបទពិសោធន៍លើបច្ចេកវិទ្យាទំនើប ដូចជា ការប្រើប្រាស់ដ្រូន និងបច្ចេកវិទ្យាប្រឆាំងដ្រូន។
ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានវាយតម្លៃខ្ពស់ចំពោះជោគជ័យនៃសមយុទ្ធនេះ និងបានបញ្ជាក់ថា CINBAX មិនត្រឹមតែជាសកម្មភាពហ្វឹកហ្វឺនយោធាប៉ុណ្ណោះទេ ប៉ុន្តែជានិមិត្តរូបនៃសាមគ្គីភាព មិត្តភាព និងភាពជាដៃគូដ៏រឹងមាំរវាងកម្ពុជា និងឥណ្ឌា។ ឯកឧត្តមក៏បានគូសបញ្ជាក់ថា កម្ពុជា និងឥណ្ឌា មានទំនាក់ទំនងប្រវត្តិសាស្ត្រ វប្បធម៌ និងអរិយធម៌ជាមួយគ្នាតាំងពីរាប់ពាន់ឆ្នាំមុន ហើយក្នុងប្រវត្តិសាស្ត្រសម័យទំនើប ឥណ្ឌាក៏ជាប្រទេសមួយដែលបានឈរជាមួយកម្ពុជា ក្នុងអំឡុងពេលស្តារប្រទេសឡើងវិញក្រោយឆ្នាំ១៩៧៩។
ជាមួយគ្នានេះ ឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា បានសម្តែងការពេញចិត្តចំពោះលទ្ធផលនៃសមយុទ្ធ និងបានលើកឡើងថា សមយុទ្ធ CINBAX II បានឆ្លុះបញ្ចាំងអំពីទំនុកចិត្ត ការយល់ដឹងគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការដែលកំពុងរីកចម្រើនរវាងកងទ័ពនៃប្រទេសទាំងពីរ។ ឯកឧត្តមក៏បានបញ្ជាក់ផងដែរថា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងកម្ពុជា និងឥណ្ឌា បានបន្តពង្រីកតាមរយៈការបណ្តុះបណ្តាល ការកសាងសមត្ថភាព និងការផ្លាស់ប្តូរវិជ្ជាជីវៈជាបន្តបន្ទាប់។
ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ និង ឯកឧត្តម Vanlalvawna Bawitlung បានសម្តែងនូវការកោតសរសើរចំពោះកងកម្លាំងចូលរួម ដែលបានអនុវត្តសមយុទ្ធនេះប្រកបដោយវិជ្ជាជីវៈ ស្មារតីសាមគ្គីភាព និងការគោរពគ្នាទៅវិញទៅមក រហូតបានបិទបញ្ចប់ប្រកបដោយជោគជ័យ និងបានបន្តពង្រឹងមិត្តភាព ភាពជាបងប្អូន និងកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំថែមទៀត។
Chan Born 1m · Shared with Public ពួកខ្មាំងសៀម ខំប្រឹងបង្ហាញ យុទ្ធវិធីក្នុងការធ្វើសង្រ្គាមជុំទី៣ជាមួយ កម្ពុជា។ ពួកវាចោទថាកម្ពុជាចង់ធ្វើសង្រ្គាមជុំទី៣ បន្ទាប់ពួកវាផ្សាយថា ពួកវាប្រឹងអត់ធ្មត់ ! ប្រជាជនវាខ្លះ ព្រួយខ្លាច វៃចាញ់ទ័ពខ្មែរ ដូច្នេ ពួកសៀមវា បង្ហាញអំពី យុទ្ធវិធី លើកត្រង់សេដើរចូល គឺប្រើ ខែលក្រោះការពារគ្រាប់ដូច ជុំទី ២ ដែរ និង មានប្រើរំសេវ ដើម្បីកំទេច បន្លាលួស។ កងទ័ពបរទេសនានា គេតាមដានសង្រ្គាម ថៃ កម្ពុជា ដូច្នេះ បានបរទេស ស្នើរសុំ កម្ពុជា ទិញកាំភ្លើង បាញ់ចម្ងាយឆ្ងាយៗ ដូចជា ២០០០ មែត្រ , ៣៦០០ មែត្រ, ៤០០០ មែត្រ, ឬ ៦០០០ មែត្រ ឬ ៨០០០ មែត្រ។
Vincent
១. ចង់ដឹងដីហ្នឹងយកមកវិញបានអត់ ទៅសួរថៃ កុំសួរខ្មែរដែលមាននិន្នាការប្រឆាំង ព្រោះសម្តីពួកគាត់ក៏យកជាការមិនបានដែរ។ ឥលូវសាកមើលប្រតិកម្មថៃថ្មីៗនេះដោយស្មោះត្រង់មើល តើជាសារប្រាប់យើងថាម៉េចខ្លះ? ចង់ដឹងយើងធ្វើត្រូវឬអត់មានវិធីមើល២គឺ វាសមតាមបំណងដែលយើងប៉ងមកឬអត់ ឬអាចធ្វើអោយសត្រូវយើងក្តៅក្រហាយឬអត់!
២. ថៃបានប្រើរឿងជាច្រើនមកបិទបាំងរឿងការកាន់កាប់ទឹកដីខុសច្បាប់នេះ ដោយសារថៃដឹងថាខ្មែរនៅតែអាចទាមទារមកវិញបាន បើថៃហ៊ានប្រាកដដូចខ្មែរខ្លះអះអាង ថៃមិនបាច់ខ្វល់ថាខ្មែរថ្លែងអីលើវេទិកាអន្តរជាតិនោះទេ។ ថៃឆ្លាតជាង យល់ស្ថានការណ៍ជាងអ្នកប្រឆាំងដែលជាបណ្ឌិតផង ថៃដឹងថាអុកនេះទើបលេងបានពាក់កណ្តាលប៉ុណ្ណោះ មិនទាន់កំណត់លទ្ធផលបានទេ ហើយថៃខ្លួនឯងក៏សង្ស័យថាខ្លួនគ្រប់គ្រងក្រឡាអុកនេះបានឬអត់ដែរ។
៣. បើខ្មែរដឹងអញ្ចឹង ម៉េចមិនលើកទ័ពទៅវាយតែម្តងទៅ? បើអស់ជម្រើសឬថៃចាប់ផ្តើមបាញ់មុនទៀត រឿងវាយគង់តែវាយទេ តែលើកនេះខ្ញុំថាទ័ពយើងខ្លាំងជាងលើកមុន ព្រោះយើងអត់មានអីត្រូវបាត់បង់ទៀតទេ ហើយមនុស្សខ្លាំងបំផុតពេលហ្នឹងឯង។ ទ្រព្យសម្បត្តិរបស់យើង បើមិនចាំបាច់កុំចង់វាយគ្នាអោយខូចខាតសម្បត្តិក្នុងផ្ទះយើងធ្វើអី? ជម្រើសវាយគ្នា មិនបាច់អង្គុយគិតក៏ចេញជម្រើសហ្នឹងមកដែរ អញ្ចឹងគិតរឿងផ្សេងវិញទៅ ក្រែងមានសេណារយ៉ូល្អជាងនេះ។
៤. សម្ពាធមួយដែលសង្គមថៃមិនចូលចិត្តគឺសម្ពាធពីពួកអ្នកដែលមាននិន្នាការប្រឆាំងរបបរាជានិយម គឺអំណាចដៃម្ខាងបាំងមេឃរបស់ស្តេច ចាំបានធ្លាប់មានបក្សមួយយករឿងនេះធ្វើជាគោលនយោបាយបក្ស បានសម្លេងច្រើនណាស់។ ពួកនេះមិនគាំទ្រសង្គ្រាមទេ ហើយឥលូវបូករួមទាំងអាជីវករលក់តាមព្រំដែនខ្មែរនិងពួកថៅកែមានក្រុមហ៊ុននៅខ្មែរទៀត ថៃត្រូវតែពិចារណាខ្លះហើយ។ ថ្វីត្បិតតែឥលូវមិនមានការប្រឆាំងដោយចំមុខ តែវាំងថៃនិងរដ្ឋាភិបាលថៃដឹងច្បាស់ណាស់ពីស្ថានភាពនេះ មិនអាចធ្វើមិនដឹងមិនលឺទេ។ ខ្មែរយើងមើលឃើញសម្ពាធនេះហើយគួរជួយរុញថែម បើយើងឃើញក្រពើរបួសហើយបែរជាទៅខំព្យាបាល ពេលក្រពើជាហើយចាប់ស៊ីយើង កុំបន្ទោសក្រពើ!
៥. យើងមិនបាច់ជួយគិតថាគួរច្បាំងយ៉ាងម៉េចទេ សួរកងទ័ពទៅគ្មានអ្នកណាបន្ទោសថាម៉េចអ្នកនៅជួរក្រោយមិនមកជួយច្បាំងឬម៉េចបានមិនចេះបាញ់កាំភ្លើងទេ តែកងទ័ពតែងតូចចិត្តថាម៉េចបានអ្នកនៅជួរក្រោយនៅស៊ីផលិតផលថៃចូល? កងទ័ពទៅច្បាំងមិនខ្លាចស្លាប់ជាវីរភាពរបស់ពួកគាត់ តែពួកយើងក៏គួរអោយមូលហេតុគាត់មួយថាច្បាំងដើម្បីអ្វីនិងដើម្បីអ្នកណា? អ្នកកើតមកជា "ខ្មែរ" អ្នកគ្មានជម្រើសទេ អ្នកបានស្ពាយកាតព្វកិច្ចជាផ្នែកមួយក្នុងការការពារ "ខ្មែរ" ទៅហើយ។ ដឹងគុណទឹកដីអ្នក ដឹងគុណអ្នកលះបង់ពីអតីត ដឹងគុណអ្នកកំពុងឈរជើងការពារទឹកដីពេលនេះ ហើយតបគុណអោយសមជាជាតិសាសន៍មួយដែលបរទេសមិនអាចប្រមាថបាន៕
រូបភាព៖ លោកពូ នាក់ វង្ស 🙏🏻 See less
បាងកក ថៃ៖ ដល់ម៉ោងនេះគេរាយការណ៍ថា មានមនុស្ស ងាប់ ០៨ នាក់ ដោយសារ ការរំលោភច្បាប់ចរាចរ បណ្តាលឲ្យ រថភ្លើង បុកឡានក្រុង មូតូ និង អ្នកដឹកទំនិញ Online.
Pu Ra កំណែទម្រង់ គឺត្រូវការមនុស្សមានសមត្ថភាព ឆន្ទៈ និងការលះបង់។ ខិតខំធ្វើកា "កុំខ្លាចគ្មានតួនាទី ឬតំណែង អ្វីដែលត្រូវបារម្មណ៍គឺមានតួនាទីមានតំណែង តែគ្មានសមត្ថភាព" ជាពាក្យដែរមេអប់រំណែនាំ🙏
Smeyy
🚨*ព័ត៌មានថ្មីៗ : កម្ពុជាយើង 🇰🇭 ធ្វើល្អជាមួយនឹងថៃ 🇹🇭 បែរជាទទួលបានមកវិញ តែទុក្ខទោស ‼️ នាយករដ្ឋមន្ត្រីថៃ Anutin Charnvirakul បានបញ្ជាក់សាជាថ្មី នៅវេលារសៀល ថ្ងៃសៅរ៍ ទី១៦ ខែឧសភា ឆ្នាំ២០២៦នេះថា៖
«កម្ពុជា 🇰🇭 កំពុងតែបង្ហាញសញ្ញាណវិជ្ជមានល្អ ក្នុងការបញ្ជូនជនជាតិថៃ ១រូប ដែលដើរចូលទឹកដីកម្ពុជាដោយខុសច្បាប់ ប្រគល់ត្រឡប់មកឱ្យថៃវិញ ប្រកបដោយសុវត្ថិភាព និងសុខភាពល្អ»។
*លោកបន្ថែមថា៖ «ប៉ុន្តែ បើទោះបីជាកម្ពុជា 🇰🇭 ធ្វើសកម្មភាពមនុស្សធម៌មកលើថៃបែបនេះ ក៏មិនប្រាកដថា ប្រទេសថៃ 🇹🇭 យល់ព្រមទៅលើលក្ខខណ្ឌនេះ ឬលក្ខខណ្ឌនោះឡើយ ពីព្រោះវាគឺជារឿងពីរផ្សេង ដាច់ដោយឡែកពីគ្នា»។
*លោកសង្កត់ធ្ងន់ថា៖ «ការចរចាអំពីរឿងបញ្ហាដែនសមុទ្រត្រួតស៊ីគ្នា គឺនៅតែប្រព្រឹត្តទៅរួមគ្នា ឋិតក្រោមយន្តការច្បាប់សមុទ្រ (UNCLOS) ដដែល ដោយភាគីថៃ 🇹🇭 មិនខ្វល់ខ្វាយអំពីភាពខកចិត្តរបស់កម្ពុជា ដែលថៃបានសម្រេចលុបចោល (MoU) ឆ្នាំ២០០១ ជាឯកតោភាគីនោះឡើយ»។ (Smeyy)






































































No comments:
Post a Comment