២៦ ធ្នូ ២០២៥៖ ថ្លែងប្រាប់អ្នកសារព័ត៌មាននាល្ងាចថ្ងៃទី២៦ ខែធ្នូនេះ នាយករដ្ឋមន្រ្តីចាំផ្ទះថៃលោក អានុទីន ឆានវីរៈគុល បានថ្លែងថា ថៃនឹងឯកភាពឈប់បាញ់ ៧២ម៉ោង ក្នុងកិច្ចប្រជុំGBCស្អែកនេះ ហើយប្រសិនបើរក្សាការមិនផ្ទុះអាវុធបាន នោះបទឈប់បាញ់នឹងត្រូវចាត់ទុកថាប្រសិទ្ធភាព។ បន្ទាប់ពីរក្សាការឈប់បាញ់ ៧២ ម៉ោងបាន លោក អានុទីន បានចង្អុលបង្ហាញទៀតថា ថៃនឹងព្រមវិលទៅអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ វិញ។ ក្រុមប្រឹក្សាសន្តិសុខជាតិ (NSC) បានសម្រេចបញ្ជូនរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ណាត់ថាក់ផុង ណាក់ផានិច ជាតំណាងឲឱ្យចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមជាមួយកម្ពុជានៅថ្ងៃស្អែក។ កិច្ចព្រមព្រៀងសំខាន់ពីរគឺ៖ បទឈប់បាញ់រយៈពេល ៧២ ម៉ោង រួមជាមួយនឹងការដោះលែងទាហានដែលបានចាប់ខ្លួនផងដែរ។ រយៈពេល ៧២ ម៉ោង គិតពីថ្ងៃទី ២៧ ធ្នូ ម៉ោង ១២ ០០ នាទី .ដល់ ២៩ ធ្នូ ម៉ោង ១២ ថ្ងៃត្រង់ដដែល...

Thursday, May 14, 2026

ព្រំដែនកម្ពុជា ថៃ--ថ្ងៃទី ១៤ ខែ ឧសភា ឆ្នាំ២០២៦

 Chan Born
សន្តិសុខជាតិ៖ ខាងព្រំដែនជាមួយ ថៃ សៀម វាកំពុងអុកឡុកកម្ពុជាយើងតាមព្រំដែន នៅផ្ទៃក្នុង ក្រុមប្រឆាំងកម្ពុជាយើង រិះគន់បង្ខំរដ្ឋាភិបាលដោះលែង មេដឹកនាំពួកគេចេញពីគុក ដោយគេលើកថា នៅភូមារ គេដោះលែង អ៊ុងសានស៊ូជី នៅថៃ គេដោះលែង តាក់ស៊ីន ចុះម៉េចនៅកម្ពុជាមិនព្រមដោះលែង មេដឹកនាំពួកគេដែរ? ។ នៅភូមារ អ៊ុងសានស៊ូជី អាយុ ៨០ ឆ្នាំ គេបន្ថយទោសមកត្រឹម ១៨ ឆ្នាំ និង ដាក់ឃុំខ្លួនក្នុងផ្ទះវិញ ពីព្រោះ គាត់់មិនអាច រត់ទៅក្នុងព្រៃ ឬ ទៅ បរទេស ដើម្បី បេះបោរផ្តាច់ទឹកដីបានទេ។ នៅ ថៃ គេដោះលែង តាក់ស៊ីនមែន តែជាបណ្តោះអាសន្ន និងមានបំពាក់ ឧបរកណ៍តាមដានដូច សត្វអីចឹង ។ ដូច្នេះ សម្រាប់ជនក្បត់ជាតិ បេះបោរបង្ក់ើតតំបន់ អប្បគមន៍ តំបន់រំដោះ Liberated Zone រដ្ឋាភិបាលស្រម៉ោល រដ្ឋាភិបាលនិរទេស រដ្ឋាភិបាល ២៣ តុលា.......គឺដាច់ខាតគេមិនដោះលែងទេ មានតែចាប់ថែម !! 

Prak Vanda រឿងទុរេន នៅផ្សារ ភូ ពុយ ខេត្តបាត់ដំបង អគ្គនាយដ្ឋាន ក.ប.ប. សម្រេចផ្ទេរការងារលោក គឹម ប្រុស ប្រធានសាខា ក.ប.ប. ប្រចាំខេត្តបាត់ដំបង ចេញដោយឱ្យអនុប្រធានសាខាជាស្ដីទី។

Feed posts
ក្រសួងការពារជាតិ
សេចក្តីប្រកាសព័ត៌មាន 
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖
នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ០៨:៤០នាទី ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនដល់ប្រធានបេសកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ជាលើកដំបូង ក្នុងអាណត្តិហ្វីលីពីនធ្វើជាប្រធានដឹកនាំ ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពព្រំដែននៅប្រាសាទព្រះវិហារ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកដ៏មានតម្លៃបំផុតរបស់មនុស្សជាតិ ដែលរងការខូចខាតយ៉ាងដំណំបំផុតដោយសារការវាយប្រហារពីសំណាក់យោធាថៃកាលពីឆ្នាំ២០២៥កន្លងទៅ និងពិនិត្យមើលស្ថានការណ៍នៃការវិវឌ្ឍន៍ថ្មីនៅក្នុងភូមិសាស្រ្តនោះ។


វត្តមានរបស់ក្រុមក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដើម្បីដឹកនាំការងារសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព សំដៅលើកកម្ពស់តម្លាភាព គណនេយ្យភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមករវាងកម្ពុជានិងថៃ ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាព និងសុវត្ថិភាពយូរអង្វែងនៅតាមបណ្តោយព្រំដែន ហើយកម្ពុជាតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ព្រមទាំងសង្កត់ធ្ងន់ទៅលើសារៈសំខាន់មិនអាចខ្វះបានក្នុងការពង្រឹងតួនាទី និងអាណត្តិរបស់ AOT។


រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជា សូមបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិតក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តាយព្រំដែនប្រទេសទាំងពីរ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕ 
ថ្ងៃព្រហស្បតិ៍ ១៣រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦

មើលប្រទេសកម្ពុជា  · Follow 20h  · ថៃ​បញ្ជា​ទិញ​យន្តហោះ​ចម្បាំង Gripen ៨ គ្រឿង​ទៀត😲

Town News
កងទ័ពកម្ពុជា-ឡាវ នឹងជួបប្រជុំគ្នាលើកទី៤ ក្នុងការពង្រឹងពង្រីកទំនាក់ទំនងនៃកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ រៀបរយតាមបណ្ដោយព្រំដែនកម្ពុជា-ឡាវ-ឡាវកម្ពុជា 
(ភ្នំពេញ)÷  នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ ប្រធានក្រុមការងារគណៈកម្មការរក្សាសន្តិសុខ រៀបរយតាមបណ្ដោយព្រំដែនកម្ពុជាឡាវ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ នេះ. នៅទីស្ដីការក្រសួងការពារជាតិ បានបើកកាច់ប្រជុំ ស្ដីអំពី ការត្រៀមរៀបចំកិច្ចប្រជុំគណៈកម្មាធិការកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខរៀបរយតាមបណ្ដាព្រំដែន កម្ពុជា-ឡាវ.លើកទី៤ ដែលឆ្នាំនេះភាគីកម្ពុជានិងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះ ។ 


សម្រាប់ឆ្នាំ២០២៦ នៃកិច្ចប្រជុំគណៈកម្មាធិការកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ រៀបរយតាមបណ្ដោយព្រំដែនកម្ពុជា-ឡាវ-ឡាវ-កម្ពុជា លើកទី៤ នេះ និងប្រព្រឹត្តធ្វើឡើងនៅទីរួមខេត្តស្ទឹងត្រែង យោធភូមិភាគទី១ ព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ទើបបញ្ចប់ នេះបើតាមការអះអាងរបស់លេខាធិការដ្ឋានសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ ។
 ហើយសមាសភាពចូលរួមក្នុងកិច្ចប្រជុំ ភាគីកម្ពុជា ដឹកនាំកិច្ចប្រជុំដោយនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ ជាសហប្រធាននៅកិច្ចប្រជុំ  ភាគីឡាវ ដឹកនាំដោយ ឧត្តមសេនីយ៍ទោ វ៉ាន់ថង ប៊ុតតាក់វង្ស អនុប្រធានអគ្គសេនាធិការកងទ័ព និងជាសហប្រធានគណៈកម្មការកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខរៀបរយ តាមបណ្តោយព្រំដែនឡាវ-កម្ពុជា ៕ 

Vannak Nim   5h  · សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា : សម័យនេះមិនមែនជាសម័យប៊ីចេង និងសារុង ទៀតនោះទេ ប្រជាពលរដ្ឋដើរដល់សម័យថ្មី ដែលត្រូវផ្តល់សេវាល្អជូន​ប្រជា​ពលរដ្ឋ ពល​រដ្ឋត្រូវការផ្លូវល្អ និងត្រូវការសន្តិសុខ​សណ្តាប់​ធ្នាប់ល្អក្នុងសង្គម។

Somny Saing 4h  · សម្ដេចបញ្ជាបិទឲ្យជាប់ ព្រំដែនកម្ពុជា🇰🇭ថៃ🇹🇭កុំលេងសើច ប្រយ័ត្នមានទោសអស់លោកមេច្រកធំៗទាំងឡាយ ប្រយ័ត្នជាប់គុ/…ក និងអស់តំណែង ល្មមឆ្អែតហើយប្រយ័ត្នបែកពោះ ១៤.៥.២០២៦

Ros Saray   15m  · 🚨*ព័ត៌មានក្តៅៗ : តាមពិតទៅ ប្រទេសថៃ ចង់បានពលករខ្មែរទៅធ្វើការឡើងញ័រខ្លួនហើយ ប៉ុន្តែ ខ្លាចខ្មាសកម្ពុជា ក៏ធ្វើជាប្រើពាក្យន័យផ្សេង‼️ អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោកស្រី Ratchada Thanadirek បានបញ្ជាក់ នៅរសៀល ថ្ងៃព្រហស្បតិ៍ ទី១៤ ខែឧសភា ឆ្នាំ២០២៦នេះថា៖  «កន្លងមក សភាឧស្សាហកម្មនៃប្រទេសថៃ (FTI) ពិតជាបានដាក់សំណើមកកាន់រដ្ឋាភិបាលថៃ 🇹🇭 ដើម្បីឆ្លុះបញ្ចាំងអំពីតម្រូវការ នៃកង្វះខាតកម្លាំងពលករខ្មែរ នៅក្នុងវិស័យផលិតកម្មរបស់ថៃ»។ *លោកស្រីបន្ថែមថា៖ «ដូច្នេះហើយ ទើបសភាឧស្សាហកម្មថៃ ដាក់សំណើមកកាន់រដ្ឋាភិបាលថៃ ដើម្បីធ្វើយ៉ាងណា បន្តអាជ្ញាប័ណ្ណការងារ (Work Permit) ជូនពលករខ្មែរ 🇰🇭 ក្រៅប្រព័ន្ធជាង ២០០,០០០នាក់»។ *លោកស្រីសង្កត់ធ្ងន់ថា៖ «យ៉ាងណាមិញ ប្រទេសថៃ 🇹🇭 នឹងមិនអនុញ្ញាតឱ្យពលករខ្មែរ 🇰🇭 ទៅធ្វើការងារនៅក្នុងប្រទេសថៃវិញឡើយ»។ (Smeyy) *ប្រភព : Matichon Online (https://www.facebook.com/share/p/1CsDTqGoFR/?mibextid=wwXIfr) (សូមប្រើ VPN)៕ See less

បទវិភាគ SWOT Analysis តើរដ្ឋាភិបាលថៃហ៊ានបើកព្រំដែនឡើងវិញដែរឬទេ? កម្មករ ពលករខ្មែរនៅប្រទេសថៃ មានជាង ២០ ម៉ឺននាក់ (ចូលមកប្រទេសវិញ ជិត ១ លាននាក់)។ បើសិនជា( IF )បើក OPEN FREE CROSSING BORDER ព្រំដែនបន្តទៀត នោះ ពលករកម្ពុជានឹងបន្តសម្រុកចាកចេញពីប្រទេសថៃ ចូលមកកម្ពុជាវិញ ធ្វើឲ្យសេដ្ឋកិច្ចថៃដួលរលំ. បើសិនជា បន្តបិទព្រំដែន Closing Border នោះ នៅសល់ កម្មករ ពលករខ្មែរ ត្រឹមតែជាង ២០ ម៉ឺននាក់ ដើម្បីបន្តដង្ហើមសេដ្ឋកិច្ចថៃ តែទំនិញផ្សេង មិនអាចចូលមកក្នុងទឹកដីកម្ពុជា ។ បើបន្តបិទព្រំដែនជាមួយកម្ពុជា នោះ រដ្ឋាភិបាលថ្មី នឹងមានអាយុរស់បានកាន់តែយូរ បើឆាប់បើកព្រំដែនពេលណា នោះរដ្ឋាភិបាលថៃ និងធ្លាក់ពេលនោះដែរ។ ដូច្នេះ មេដឹកនាំថៃ មេដឹកនាំសៀម មានតែរក្សាស្ថានភាពដដែល ដើម្បីរង់ចាំឪកាស !!។ ចំណែកកម្ពុជា ត្រូវតែ ក្តាប់ឪកាសនេះ៕

HENG Ratana
អង្គភាពCMAC កំពុងដំណេីរការបោសសម្អាតសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់សៀមនៅតំបន់ប្រាសាទព្រះវិហារ​ ផ្អែកតាមសំណេីររបស់អាជ្ញាធរជាតិព្រះវិហារនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ​ គាំទ្រផ្តល់ជំនួយហិរញ្ញប្បទានដោយអង្គការយូណេស្កូ​ (The United Nations Educational, Scientific and Cultural Organization)​UNESCO!។ 
សូមអរគុណចំពោះក្រុមអ្នកសង្កេតការណ៍អាស៊ាន​ (AOT) ដែលបានអញ្ជេីញចុះទៅពិនិត្យការខូចខាតពិតឥតក្លែងក្លាយ! ។ ១៤​ ខែឧសភា​ ឆ្នាំ២០២៦! ។ 


CMAC​ Demining Experts  are currently conducting operations to clear Thai explosive remnants of war in the Preah Vihear Temple area. This operations based on a request from the National Authority for Preah Vihear of the Ministry of Culture and Fine Arts, with grant assistance supported by UNESCO (The United Nations Educational, Scientific and Cultural Organization). 
At the same time, thanks to the ASEAN Observer Team (AOT) for inspecting the actual, genuine damage! May 14, 2026!.

ព្រំដែនកម្ពុជា ថៃ៖ គេឆ្ងល់ថា ម៉េចបានជាទ័ពថៃ វាអុកឡុករាល់ថ្ងៃនៅព្រំដែន ? ចោទថាកម្ពុជាបាញ់វារាល់ថ្ងៃ? គោលបំណងថៃ គឺវា បង្ករសង្រ្គាម ជុំទី ៣  ដែល សង្រ្គាម វាចាប់ផ្តើម ចេញពី ថ្ងៃទី ២៨ ឧសភា ២០២៥ ដើម្បី គេចចេញពីការ បោះបង្គោលព្រំដែនតាម ចំណុចចាស់ឡើងវិញ។ មេធំ ដឹកនាំសង្រ្គាមនោះ គឺជា ផៃថុងឋាន កូនស្រី តាក់ស៊ីន។


No comments:

Post a Comment