២៦ ធ្នូ ២០២៥៖ ថ្លែងប្រាប់អ្នកសារព័ត៌មាននាល្ងាចថ្ងៃទី២៦ ខែធ្នូនេះ នាយករដ្ឋមន្រ្តីចាំផ្ទះថៃលោក អានុទីន ឆានវីរៈគុល បានថ្លែងថា ថៃនឹងឯកភាពឈប់បាញ់ ៧២ម៉ោង ក្នុងកិច្ចប្រជុំGBCស្អែកនេះ ហើយប្រសិនបើរក្សាការមិនផ្ទុះអាវុធបាន នោះបទឈប់បាញ់នឹងត្រូវចាត់ទុកថាប្រសិទ្ធភាព។ បន្ទាប់ពីរក្សាការឈប់បាញ់ ៧២ ម៉ោងបាន លោក អានុទីន បានចង្អុលបង្ហាញទៀតថា ថៃនឹងព្រមវិលទៅអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ វិញ។ ក្រុមប្រឹក្សាសន្តិសុខជាតិ (NSC) បានសម្រេចបញ្ជូនរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ណាត់ថាក់ផុង ណាក់ផានិច ជាតំណាងឲឱ្យចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមជាមួយកម្ពុជានៅថ្ងៃស្អែក។ កិច្ចព្រមព្រៀងសំខាន់ពីរគឺ៖ បទឈប់បាញ់រយៈពេល ៧២ ម៉ោង រួមជាមួយនឹងការដោះលែងទាហានដែលបានចាប់ខ្លួនផងដែរ។ រយៈពេល ៧២ ម៉ោង គិតពីថ្ងៃទី ២៧ ធ្នូ ម៉ោង ១២ ០០ នាទី .ដល់ ២៩ ធ្នូ ម៉ោង ១២ ថ្ងៃត្រង់ដដែល...

Wednesday, May 27, 2026

ព្រំដែនកម្ពុជា ថៃ--ថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ២០២៦

ស្ថានការណ៍សេដ្ឋកិច្ចប្រទេសថៃ៖ រដ្ឋាភិបាលថៃ បាន និងកំពុងចុះឈ្មោះប្រជាជនរងគ្រោះដោយសារវិបត្តិប្រេងនៅ មជ្ឃឹមបូព៍ាប្រទេស ដោយ ជនជាតិសៀម សញ្ជាតិថៃ ទើបអាចចុះឈ្មោះទទួលបាន កាត ATM ដើម្បី ទៅ ចាក់សាំង ទិញហ្គាសតម្លៃថោកៗ ក្រោមគម្រោងថា " ថៃជួយថៃ"ចំនួនប្រមាណ ១៥ លាននាក់។ នៅលើឆាកអន្តរជាតិ ថៃសម្តែងថាខ្លួនជាប្រទេស មានអរិយធម៍ខ្ពស់ Modern Civilization តែនៅក្នងផ្ទៃប្រទេសវិញ ជនជាតិសៀម សំបុរខ្មៅ រស់នៅក្រីក្រ រហេមជាអ្នកនេសាទ កសិករ ទាហាន ពេស្យាចារ...។ រូបថតយាយចាស់ ថតមុខ ដើម្បីធ្វើកាត ATM. ថៃនៅតែបន្តរក្សាទ័ពនៅលើទឹកដីកម្ពុជាដោយរំលោភបទឈប់បាញ់ គេពេលមានបទឈប់បាញ់ ថៃបានចល័តទ័ពចួលមកកាន់កាប់ ដោយសំអាងថា បើកម្ពុជាវាយបក នោះ ទាហានកម្ពុជាដែលពួកវាចាប់ទៅនឹងមិនដោះលែង។ សូម្បីការចាប់ទាហានខ្មែរក៍ក្រោយបទឈប់បាញ់ដែរ។ ទំនាស់រវាង ថៃ ចិន សៀម ម៉ាឡេ..ជាប្រភពដែល មេដឹកនាំថៃ សៀម លើកទឹកចូលមកឈ្លានពានកម្ពុជា។

រុស្សីធ្វើសមយុទ្ធនុយក្លេអ៊ែរ ដោយវាយប្រហារលើទីក្រុងគៀវ ប្រទេសអ៊ុយក្រែន ប្រើប្រាស់ដ្រូន ៦០០ គ្រឿង និង កាំជ្រួច Hypersonic ដែលអាចផ្ទុកគ្រាប់នុយក្លេអ៊ែរ ៩០០ គ្រាប់។​ មូលហេតុដែលឈានដល់ការវាយប្រហារបែបនេះ ដោយសារតែ កងទ័ពអ៊ុយក្រែន វាយប្រហាររុស្សី កាន់តែសាហាវទៅៗ ដោយប្រើប្រាស់ដ្រូន​រាប់រយគ្រឿង បំពាក់លើ បាឡុង Balloon បណ្តែតចូលទៅក្នុងទឹកដីរុស្សី ពេលឆ្លងផុត រាដារុស្សី ទើបដ្រូន ផ្តាច់ចេញពី បាឡុង ហោះទៅវាយប្រហារគោលដៅនៅ រុស្សី។ ការវាយប្រហារសងសឹករបស់រុស្សីពេលនេះ ត្រូវបានគេពណ៍នាថា ខ្លាំងបំផុត បំផ្លាញយ៉ាងវិនាសបំផុត តាំងពី ០៤ ឆ្នាំកន្លងទៅ។ ដ្រូន កាំជ្រួចរុស្សី សុទ្ធតែបំពាក់ បច្ចេកវិជ្ជា បញ្ឆោត រាដា។


Russia has intensified its aerial assault on Kyiv, executing one of its largest and most destructive bombardments of the four-year war.Overnight on May 24, 2026, Russian forces launched a massive barrage consisting of 600 strike drones and 90 missiles, including the rare deployment of the hypersonic, nuclear-capable Oreshnik intermediate-range ballistic missile. The escalation has prompted Russia to issue an ultimatum warning foreign diplomats and citizens to evacuate the capital immediately


Smeyy
🚨*ព័ត៌មានថ្មីៗ : រដ្ឋមន្ត្រីថៃ 🇹🇭 ចាប់ផ្តើមស្លេកស្លាំង និយាយរដិបរដុប ត្រឡប់ត្រឡិន បាយបិណ្ឌជាបាយបាត្រ ក្រោយពីកម្ពុជាបង្ហាញការពិតទៅកាន់ពិភពលោកថា «ថៃឈ្លានពានកម្ពុជា»‼️
*រដ្ឋមន្ត្រីការបរទេសថៃ Sihasak Phuangketkeow បានសំណូមពរមកកាន់កម្ពុជាវិញ នៅរសៀល ថ្ងៃទី២៦ ឧសភា ២០២៦កន្លងទៅ នៅក្នុងកិច្ចប្រជុំបើកចំហកម្រិតខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខ (UN) នៅទីក្រុង New York, សហរដ្ឋអាម៉េរិកថា៖
«វេទិកាអន្តរជាតិ មិនមែនជាវេទិកាដែលកម្ពុជា 🇰🇭 ត្រូវលើកយកបញ្ហាព្រំដែនកម្ពុជា-ថៃ យកមកនិយាយក្នុងវេទិកានេះនោះទេ លោកបានប្រាប់ទៅកម្ពុជា ម្តងជាពីរដងហើយថា៖ បើចង់ដើរទៅមុខក្នុងទំនាក់ទំនងល្អ ជាមួយគ្នាបន្តទៀត ភាគីកម្ពុជា គឺត្រូវតែបញ្ឈប់សកម្មភាព បកអាក្រាតថៃ 🇹🇭 តាមរយៈសេចក្តីថ្លែងការណ៍នៅលើឆាកអន្តរជាតិ»។
*លោកបន្ថែមថា៖ «ពាក់ព័ន្ធនឹងរឿងប្រទេសថៃ 🇹🇭 លុបចោល (MoU) ឆ្នាំ២០០១ ជាឯកតោភាគី និងរឿងប្រើប្រាស់យន្តការច្បាប់សមុទ្រអន្តរជាតិ (UNCLOS) ថៃមិនទាន់ត្រៀមខ្លួនរួចរាល់ គឺដោយសារតែភាគីកម្ពុជា 🇰🇭 នៅតែបន្តលើកឡើងដដែលៗនៅចំពោះមុខអន្តរជាតិថា៖ ថៃឈ្លានពានលើកម្ពុជា»។
*លោកសង្កត់ធ្ងន់ថា៖ «ប្រទេសថៃ 🇹🇭 ព្យាយាមបង្ហាញភាពស្មោះត្រង់ និងភាពបរិសុទ្ធរបស់ខ្លួន ឆ្ពោះទៅរកសន្តិភាព 🕊️ ប្រកបដោយចីរភាពទៅកាន់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនរួមគ្នា ប៉ុន្តែ កម្ពុជា 🇰🇭 ត្រូវតែបញ្ឈប់ការលើកឡើងអំពីរឿងប្រទេសថៃឈ្លានពានលើកម្ពុជា ជាមុនសិន»។ (Smeyy)


យង់ ពៅ
ខ្ញុំគាំទ្រ «រាជរដ្ឋាភិបាលកម្ពុជាត្រូវតែលើកបញ្ហានេះក្នុងវេទិកាអន្តរជាតិ ដូចជាអង្គការសហប្រជាជាតិជាដើម» ព្រោះ «ប្រសិនបើកម្ពុជាមិនយកបញ្ហានេះទៅកាន់ឆាកអន្តរជាតិទេ ថៃនឹងបន្តការរុលចូលដោយគឃ្លើន»។
គួរគូសបញ្ជាក់ថា សកម្មភាពយោធាថៃ បានបំផ្លាញសម្បត្តិបេតិកភណ្ឌពិភពលោកយ៉ាងពិតប្រាកដនៅប្រាសាទព្រះវិហារ បានបំផ្លាញប្រាសាទតាក្របី បានចូលកាន់កាប់ដោយខុសច្បាប់នៅប្រាសាទតាក្របី ប្រាសាទតាមាន់ ប្រាសាទខ្នារជាដើម។
«ដូច្នេះ ករណីបញ្ហាព្រំដែននេះ ប្រសិនបើថៃចង់ឱ្យកម្ពុជាឈប់លើកនៅក្នុងវេទិកាអន្តរជាតិ សួរថា តើការសន្ទនាជាមួយថៃ កម្ពុជាអាចទុកចិត្តបានដែរឬទេ? តើថៃនឹងគោរពដែរឬទេ? តើថៃសុខចិត្តដកទ័ពចេញពីទឹកដីកម្ពុជាដែរឬទេ? ហើយតើថៃសុខចិត្តរើបន្លាលួស និងទូកុងតឺន័រចេញដែរឬទេ?» See less


Aplus Tripz
សុីហាសាក់ រដ្ឋមន្ត្រីការបរទេសរបស់សៀម ឆ្លើយតបទៅហ្នឹងការដេញដោលរបស់UNSC ថា : ថៃមិនដែលយកដីគេទេ (ខ្ញុំថែម :សៀមហ៊ានស្បថហេ អោយប្រទេសសៀមរលាយ?)
ខ្ញុំថែម : បើមិនដែលយកមែន មិនដឹងអា jkj ទាហានចោរប្រទេសបាបណា ដាក់កុងទ័រន័រ រាយបន្លាលួស ប្លន់ ឈរជើងលើទឹកដីរបស់កម្ពុជា ដោយប្រើកំលាំង?
បើអត់យកមែន សៀមក៏ខ្លាចតុលាការអន្តរជាតិICJ ម្លេះ ?ឡើងតុលាការទៅ..
ប្រទេសថៃបានប្រើប្រាស់ឆាកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះសន្តិភាពជាមួយប្រទេសកម្ពុជា ខណៈពេលដែលបដិសេធការចោទប្រកាន់ទាក់ទងនឹងការទាមទារទឹកដី។
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស លោក ស៊ីហាសាក់ ភួងកេតកែវ បានទទូចថា ប្រទេសថៃមិនដែលស្វែងរកការទាមទារទឹកដីរបស់ប្រទេសមួយផ្សេងទៀតទេ ហើយបានជំរុញឱ្យភាគីទាំងពីរផ្លាស់ប្តូរលើសពីកិច្ចខិតខំប្រឹងប្រែងឈប់បាញ់ឆ្ពោះទៅរកសន្តិភាពប្រកបដោយចីរភាព(ខ្ញុំថែម: ខណៈទាហានសៀម បាញ់បោះសេរីតាមព្រំដែន ហើយចោទមកខាងកម្ពុជា អ្នកបាញ់ ខណៈកម្ពុជា ជាជនរងគ្រោះដែលសៀមបានប្លន់ទឹកដី )
ការកត់សម្គាល់នេះបានកើតឡើងបន្ទាប់ពីប្រទេសកម្ពុជាបានលើកឡើងពីបញ្ហាថៃ-កម្ពុជាក្នុងអំឡុងពេលជជែកដេញដោលរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក ដែលជំរុញឱ្យទីក្រុងបាងកកឆ្លើយតបជាសាធារណៈនៅលើឆាកអន្តរជាតិ។


ទីភ្នាក់ងារសារព័ត៌មានកម្ពុជា - AKP
សុន្ទរកថា របស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ថ្លែងក្នុងកិច្ចប្រជុំបើកចំហកម្រិតខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ


PR Cambodian Government 3m · កម្ពុជាសូមអរគុណចំពោះសហគមន៍អន្តរជាតិដែលបានគាំទ្រឱ្យមានបទឈប់បាញ់ និងការដោះស្រាយជម្លោះដោយសន្តិវិធីរវាងកម្ពុជា និងថៃ ស្របតាមច្បាប់អន្តរជាតិ និងគោលការណ៍នៃធម្មនុញ្ញUN។ Cambodia expresses its appreciation for the international community’s support for the ceasefire and the peaceful settlement of disputes between Cambodia and Thailand in accordance with international law and the principles of the UN Charter. ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ His Excellency PRAK Sokhonn, Deputy Prime Minister, Minister of Foreign Affairs and International Cooperation កិច្ចប្រជុំបើកចំហកម្រិតខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ | ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦


Meatophoum News
នាយករដ្ឋមន្ត្រីលុបចោលអនុក្រឹត្យស្តីពីការបង្កើតព្រៃសហគមន៍ជាង៩៣ម៉ឺនហិកតាដោយយកមកដាក់ឲ្យនៅក្រោមក្រមបរិស្ថានវិញ!
ភ្នំពេញ៖អនុក្រឹត្យ ស្តីពី និរាករណ៍អនុក្រឹត្យលេខ២៤៥ អនក្រ.បក ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ (រាជរដ្ឋាភិបាលអាណត្តិទី៦)ស្តីពីការកំណត់តំបន់សហគមន៍នៃតំបន់ការពារធម្មជាតិ លើផ្ទៃដីទំហំសរុប ៩៣៣ ៥៧៧ ហិកតា។
ផ្ទៃដីទំហំសរុប ៩៣៣ ៥៧៧ ហិកតា ដែលកំណត់ក្នុងអនុក្រឹត្យដែលត្រូវបាននិរាករណ៍ដូចមានចែង ក្នុងមាត្រា១នៃអនុក្រឹត្យនេះ ត្រូវបន្តរក្សាជាតំបន់ការពារធម្មជាតិ ដែលត្រូវគ្រប់គ្រងដោយក្រមបរិស្ថាននិង ធនធានធម្មជាតិ និងបទប្បញ្ញត្តិជាធរមាន។


Sports Kh រដ្ឋមន្ត្រីការបរទេសថៃលោក សីហាសាក់ ភួងកេតកែវ បានបញ្ជាក់ចំពោះមុខUN ថាប្រទេសថៃ មិនមានបំណងចង់ទាមទារយកទឹកដីរបស់ប្រទេសណាមួយឡើយ😩😩


ប្រាក់ សុខុន - Prak Sokhonn
នៅរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា បានមានជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម Sihasak Phuangketkeow ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសថៃ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំបើកចំហកម្រិតខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នាទីក្រុងញូវយ៉ក។
ភាគីទាំងពីរបានផ្តោតយ៉ាងសំខាន់លើវិធានការកសាងទំនុកចិត្តឡើងវិញ ការបន្ធូរបន្ថយភាពតានតឹងតាមព្រំដែន ការបន្តអនុវត្តយន្តការទ្វេភាគី និងការស្តារប្រក្រតីភាពទ្បើងវិញនៃទំនាក់ទំនងប្រទេសទាំងពីរ។ ជំនួបពិភាក្សានេះ ជាការបន្តអនុវត្តតាមកិច្ចប្រជុំត្រីភាគីរវាងនាយករដ្ឋមន្ត្រីកម្ពុជា នាយករដ្ឋមន្រ្តីថៃ និងប្រធានាធិបតីហ្វីលីពីន នៅកោះសេប៊ូ កាលពីដើមខែនេះ។
On the afternoon of 26 May 2026, His Excellency Deputy Prime Minister PRAK Sokhonn, Minister of Foreign Affairs and International Cooperation of Cambodia, held a meeting with His Excellency Sihasak Phuangketkeow, Deputy Prime Minister and Minister of Foreign Affairs of Thailand, on the sidelines of the United Nations Security Council High-Level Open Debate in New York.
Both sides focused extensively on rebuilding trust measures, de-escalating border tensions, resuming bilateral mechanisms, and restoring and normalising relations as a follow-up to the Trilateral Meeting between the Prime Minister of Cambodia, the Prime Minister of Thailand, and the President of the Philippines in Cebu earlier this month.


ព្រំដែនកម្ពុជា ថៃ៖ ឧបនាយករដ្ឋមន្រ្តីផង និងជា រដ្ឋមន្រ្តីការបរទេសផងរបស់ ថៃ ឈ្មោះ សឹង្ហាសក្តិ បានប្រាប់ទៅ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា ប្រទេសថៃគ្មានបំណងទាមទារទឹកដីប្រទេសណាឡើយ។ តាមការវិភាគសំដីនេះ គឺ សឹង្ហាសក្តិ មានបំណង ថយទ័ព ចូលទៅត្រឹមខ្សែ ដែលពួកវា ទាមទារ ១/៥០ ០០០ ពីព្រោះសព្វថ្ងៃនេះ ពួកវា ឈ្លានពានចូលជ្រៅ លើសខ្សែទាមទារ ១/៥០ ០០០។ សឹង្ហាសក្តិ ជាមនុស្សរបស់ រដ្ឋាភិបាលសៀម ដែលជ្រៀតចូលក្នុង រដ្ឋាភិបាល ថៃ របស់ បក្ស ភូមិចៃថៃ ( បក្សក្នុងបក្ស រដ្ឋក្នុងរដ្ឋ Party inside party, state inside the state). . ប្រធានបទនៃចំណុចខ្សោយទាំង ០៦ របស់ សឹង្ហាសក្តិ នឹងផ្សាយបន្តបន្ទាប់ ម្តង១ម្តង១...


ហ៊ុល ម៉ារ៉ា
កុំនិយាយយកឡូយធ្វេីកំណត់ទូតមកកណ្តុរនិយាយថាបេីកម្ពុជាបន្តប្រើប្រាស់ផែនទីខ្នាត1:200,000 នោះគ្មានន័យអ្វីក្នុងការចរចាជាមួយប្រទេសថៃទេ !

No comments:

Post a Comment