នៅថ្ងៃទី២ ខែមិថុនា ​ឆ្នាំ ២០២៦ នេះ កម្ពុជាផ្ញើលិខិតផ្លូវការទៅកាន់ប្រទេសថៃ និងអគ្គលេខាធិការ UN ដើម្បីចាប់ផ្ដើមដំណើរការយន្តការផ្សះផ្សាដោយបង្ខំ ក្រោមច្បាប់សមុទ្ររបស់UN។ សម្ដេចធិបតីថ្លែងក្នុងសារពិសេស។ កម្ពុជាបង្ហាញជំហររឹងមាំ លើសន្តិសុខសមុទ្រ និងការគោរពច្បាប់អន្តរជាតិ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម សុខ ស៊ីផាន់ណា ទេសរដ្ឋមន្ត្រី និងជា បេសកជនពិសេស របស់សម្ដេចអធិបតីនាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួម និងថ្លែងបទអន្តរាគមន៍ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្រោមប្រធានបទ " ការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ពាក់ព័ន្ធនឹងសន្តិសុខសមុទ្រ ក្នុងរនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានសង្កត់ធ្ងន់លើសារៈសំខាន់នៃផ្លូវទឹក ដែលមានសុវត្ថិភាព និងសន្តិសុខ ដែលជាសរសៃឈាមដ៏សំខាន់ សម្រាប់សន្តិភាព សុវត្ថិភាព អន្តរជាតិស្ថេរភាពសេដ្ឋកិច្ចសកល និងការអភិវឌ្ឍប្រកបដោយចេរភាព ដើម្បីឆ្លើយតបទៅនឹងការគម្រាមគំហែងដែលកំពុងកើតឡើងចំពោះសន្តិសុខសមុទ្រ ឯកឧត្តមទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានបង្ហាញនូវអតិភាពសំខាន់ៗចំនួនបី រួមមាន៖ទី១៖ដោះស្រាយវិវាតដោយសន្តិវិធីរាល់វិវាទសមុទ្រ​ត្រូវតែដោះស្រាយតាមរយៈការសន្ទនានិងការទូត​កម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍សេរីភាពនៃការធ្វើនាវាចរ​និងការឆ្លងកាត់ដោយស្របច្បាប់​ដែលត្រូវតែគោរពឲ្យបានពេញលេញស្របតាមច្បាប់អន្តរជាតិទៀតជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ 1982 UNCLOS។ ទី2 បង្កើនជំនួយបច្ចេកទេសនិងការកសាងសមត្ថភាព​ឯកឧត្តមទេសរដ្ឋមន្ត្រី​បានអំពាវនាវឲ្យមានការពន្លឿន ឲ្យមានការគាំទ្របន្ថែម​ដល់បណ្ដារដ្ឋជាប់សមុទ្រដែលកំពុងអភិវឌ្ឍលើផ្នែកអនុវត្តច្បាប់សមុទ្រ​សន្តិសុខកំពង់ផែ​និងនាវាចរ ការយល់ដឹងអំពីដែនសមុទ្រ​និងការចែករំលែកព័ត៌មានឲ្យបានទាន់ពេលវេលាដើម្បីទប់ស្កាត់បញ្ហាប្រឈមនានាឲ្យមានប្រសិទ្ធភាពទី3 វិធីសាស្រ្តរួមបញ្ចូលគ្នានិងការបង្ការ ក្រុមប្រឹក្សាសន្តិសុខ គួរតែអនុវត្តវិធីសាស្រ្ត ដែលបង្កើតភាពធន់ក្នុងរយៈពេលវែង ដោយផ្អែកលើបរិយាប័ននិងសន្តិភាពជាមួយច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខស៊ីផាន ណា ក៏បានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការការពារច្បាប់អន្តរជាតិនិងជម្រុញការសន្ទនាដោយសន្តិវិទ្យុ ពង្រឹងសន្តិសុខសមុទ្រជាពិសេសការប្រយ័ត្ត ប្រឆាំង និងបទល្មើសឆ្លងដែន កម្ពុជានៅតែបន្តស្វាគមន៍នាវាបរទេសមកកាន់មូលដ្ឋានទ័ពជើងទឹករាម ដែលបានធ្វើទំនើបកម្មរបស់ខ្លួនសម្រាប់ការធ្វើសមយុទ្ធរួមគ្នា ការផ្ដល់ជំនួយមនុស្សធម៌និងកិច្ចសហប្រតិបត្តិការ ក្នុងគោលបំណងប្រយុទ្ធប្រឆាំងនិងនិងបទល្មើសផ្សេងៗ ឯកឧត្តម សុខ ស៊ីផាន់ណា បានបញ្ជាក់ពីថាការផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀង UNCLOS (UNCLOS)និងBBNJ នាពេលកន្លងមក គឺជាសក្ខីភាព បង្ហាញពីការប្តេជ្ញាចិត្ត មិនងាករា របស់កម្ពុជា ចំពោះសណ្ដាប់ធ្នាប់សមុទ្រដែលផ្អែកលើច្បាប់ និង ការគ្រប់គ្រងធានធានសមុទ្រដោយការទទួលខុសត្រូវ៕

Sunday, May 24, 2026

ព្រំដែនកម្ពុជា ថៃ--ថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ២០២៦

 ស៊ន សុភក្រ្ត-Sorn Sopheak 1m  · សម្តេចតេជោ ហ៊ុន សែន៖ មិនអាចជោគជ័យបានទេ បើកម្ចាត់ត្រឹមក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយមិនកម្ចាត់ក្រុមមន្ត្រីដែលពាក់ព័ន្ធ

Dr. Sourn Sereyratha   33m  · សម្តេចតេជោ៖ តើក្រុមចោរបរទេស Scams Online ចូលប្រទេសកម្ពុជាដោយគ្មានលិខិតឆ្លងដែន តាមច្រកណា? តាមរយៈព្រំដែនប្រទេសជិតខាងមួយណា?

ថេង សាវឿន-Theng Savoeun សម្ដេចតេជោ ច្បាប់ដកសញ្ជាតិសំដៅជនបរទេសចូលសញ្ជាតិកម្ពុជា មិនមែនក្រុមបក្សប្រឆាំងទេ

អាទ៌កំបាំង  · Follow 1h  · 🚨អានុទីនប្រកាស ៣ចំនុចជូនពលរដ្ធថៃ បេីខ្លួននៅតែជានាយករដ្ធមន្រ្តី ១.គ្មានថ្ងៃបេីកច្រក ២.មិនអោយខ្មែរសូម្បីដីមួយបង្គី ៣.ខ្មែរគ្មានថ្ងៃមានប្រៀបជាងថៃជាដាច់ខាត និងត្រូវតែគោរពលក្ខខ័ណ្ឌថៃដាក់អោយ

Ma Vacation 9m  · 24/05/26 ភីសាក អាមុខល្បិច ល្មមៗបានហើយ UNSC គេចេះធ្វើការហើយថា អ្នកណាជាម្ចាស់ អ្នកណាជាចោរ !!  🇹🇭 លោក ស៊ីហាសាក់ បានព្រមានកម្ពុជាឱ្យឈប់ប្រើប្រាស់វេទិកាអន្តរជាតិដើម្បីបង្កាច់បង្ខូចប្រទេស ថៃ បន្ទាប់ពីតំណាងអចិន្ត្រៃយ៍បានវាយប្រហារប្រទេសថៃនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ លោកបានចង្អុលបង្ហាញថា វាគ្មានន័យទេ ហើយវឌ្ឍនភាពអាចត្រូវបានរារាំង ប្រសិនបើរឿងនេះនៅតែបន្ត ដោយ សង្ឃឹមថានឹងមានការផ្លាស់ប្តូរវិធីសាស្រ្ត និងទស្សនវិស័យឆ្ពោះទៅមុខ។

ស៊ីស៊ីថាមស៍
ឡាវ ចាប់ដៃជាមួយប៉ូលីសចិន ចាប់បញ្ជូនបុគ្គលពាក់ព័ន្ធឆបោកអនឡាញជិត ៥០០ នាក់ទៅស្រុកវិញ
ឡាវ៖ អាជ្ញាធរឡាវ កាលពីថ្ងៃ២៣ឧសភា បានធ្វើការចាប់ខ្លួន និងបញ្ជូនជនសង្ស័យពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធទូរគមនាគមន៍(Online Scams) ចំនួន ៤៩៤ នាក់ ត្រឡប់ទៅប្រទេសចិនវិញ កាលពីថ្ងៃសុក្រ។ សកម្មភាពនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នារវាងឡាវ និងចិន ក្នុងការរឹតបន្តឹងកិច្ចសហប្រតិបត្តិការបង្ក្រាបបទល្មើសបច្ចេកវិទ្យាឆ្លងដែន។

ព្រំដែនកម្ពុជា ថៃ៖ ពត៍មានភាគច្រើនបំផុតផ្សាយចេញពី ទឹកដីថៃមកវិញ ជាក្រុម កម្មករខ្មែរនៅប្រទេសថៃ ពួកគេយកពត៍មានថៃផ្តល់ឲ្យ ផ្សាយមកឲ្យ សាច់ញាត់នៅ កម្ពុជាយើង វាក្លាយជា ចរាចរពត៍មាន news circulation . ពួកថៃ ពួកសៀម វាផឹកស៊ីរាំរែក ច្រៀងកំសាន្ត ដើម្បីប្រមូល ជំនួយ រួចវារាយការណ៍អំពី ជោគជ័យរបស់ទ័ពវា នៅចំណុចនេះចំណុចនោះ....

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
កម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌសែន សុខ បានចុះរដ្ឋបាល ឃាត់ខ្លួនមនុស្ស១០នាក់ក្នុងនោះមានម្ចាស់ទីតាំង២នាក់ប្តីប្រពន្ធដែលសង្ស័យ ផ្តល់ទីតាំងលួចលាក់ឲ្យអនីតិជនមើលរឿងអាសអាភាសនិងរួមភេទ
ក្រោយមានការប្តឹងរាយការណ៍ពីប្រជាពលរដ្ឋថាមានក្មេងប្រុសស្រីជាច្រើនគេចពីសាលាមកប្រមូលផ្តុំគ្នាចេញចូលទីតាំងមួយកន្លែងចេញចូលបិទទ្វារជិត នោះហើយ។ នាថ្ងៃទី២១ខែឧសភា ឆ្នាំ២០២៦  វេលាម៉ោង១១និង០០នាទីក្រុមការងារគណៈបញ្ជាការឯកភាពខណ្ឌសែនសុខ ដឹកនាំដោយ លោក ប្រាជ្ញ សីហា អភិបាលរង  ខណ្ឌសែនសុខ និងមានការសម្របសម្រួលពីលោក លី គីមស៊ាន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យរដ្ឋបាលស្ថិតនៅទីតាំង ផ្ទះលេខ 60+ 68 ផ្លូវ10ឞ៉ែត្រថ្មី បុរីពិភពថ្មីសែនសុខ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាក់ស្តែងទីតាំងទី១ ផ្ទះលេខ 60 មានបន្ទប់ចំនួន 3 និងទីតាំងទី២ ផ្ទះលេខ 68 មានបន្ទប់ចំនួន 4 ។ កំឡុងពេលចុះពិនិត្យរដ្ឋបាលនៅផ្ទះលេខ60 ជាន់ទី១ ឃើញមានមនុស្សប្រុសស្រីចំនួន02នាក់ (ជាអនីតិជន) ដោយមានសង្ស័យថាម្ចាស់ទីតាំងខាងលើបានផ្តល់ទីតាំងសម្រាប់អនីតិជនរួមភេទ ដូច្នេះក្រុមការងារគណៈបញ្ជាឯកភាពខណ្ឌសែន សុខ បានឃាត់មនុស្សចំនួន១០នាក់ ដើម្បីសួរនាំ ក្រោយពីសួរនាំរួច គណៈបញ្ជាឯកភាពខណ្ឌ ក៏បានប្រគល់មនុស្សទាំង១០នាក់ខាងលើ មកការិយាល័យជំនាញ ដើម្បីអនុវត្តតាមនីតិវិធីបន្ត។
បច្ចុប្បន្នកម្លាំងការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនកំពុងបន្តនីតិវិធី៕

ក្រសួងការពារជាតិ   1m  · សេចក្តីប្រកាសព័ត៌មាន  យោងតាមព័ត៌មានដែលទទួលបានពីយោធភូមិភាគទី៤ នៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ ចាប់ពីវេលាម៉ោង ៩:២៤នាទី ដល់វេលាម៉ោង ១០:១០នាទី មានឮសំឡេងនៃការបាញ់កាំភ្លើងចំនួន ២២គ្រាប់ នៅតំបន់ច្រកអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ ទឹកដីកម្ពុជាដែលកំពុងត្រូវបានកាន់កាប់ដោយខុសច្បាប់ដោយយោធាថៃ។  ទាក់ទងនឹងករណីនេះ ក្រុមការងារទំនាក់ទំនងរបស់យោធភូមិភាគទី៤ កម្ពុជាបានធ្វើលិខិតតវ៉ាទៅក្រុមទំនាក់ទំនងរបស់កងទ័ពភូមិភាគទី២របស់ថៃ ដើម្បីឱ្យភាគីថៃធ្វើការផ្ទៀងផ្ទាត់ និងរឹតបន្តឹងវិធានការគ្រប់គ្រងវិន័យកងទ័ពរបស់ខ្លួនឱ្យបានតឹងរឹង និងគោរពឱ្យបានហ្មត់ចត់ពេញលេញនូវសេចក្តីប្រកាសរួមរបស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

Saroeurn Som
‼️សៀម🇹🇭បង្ហាញថាកម្ពុជា🇰🇭ត្រៀមលុយ☝️ជាង1ពាន់លាន$ធ្វើកិច្ចចរចារជាមួយ ទួរគី រួមទាំងប្រព័ន្ធការពារដែនអាកាស និងដ្រូនពិឃាតខណៈដែលប្រទេសទួរគីសង្ឃឹមថានឹងលក់នាវាចម្បាំងហ្វ្រីហ្គេតទៅឱ្យកងទ័ពកម្ពុជា

ទីនេះ ទ័ពឈ្លានពានសៀម កំពុងគ្រប់គ្រងដោយខុសច្បាប់ UN. ច្បាប់ UN ហាមដាច់ខាត ការធ្វើសង្រ្គាមពង្រីកទឹកដី។ វិបត្តិពូជសាសន៍ ថៃ និង សៀម គឺជា មូលហេតុដែលពួកគេ លើកទ័ពចូលឈ្លានពានកម្ពុជា ដើម្បីបិទបាំង វិបត្តិផ្ទៃក្នុង។ អានុទីន កាន់អំណាចជាបន្តបន្ទាប់ បាន ២៥៩ ថ្ងៃ គិតត្រឹមថ្ងៃនេះ ២៤/​០៥/២០២៦

Smeyy
🚨*ព័ត៌មានក្តៅៗ : ប្រទេសថៃ 🇹🇭 បើកកិច្ចប្រជុំបន្ទាន់ ស្តីអំពីការប្រគល់គោលនយោបាយជូនឯកអគ្គរាជទូត និងកុងស៊ុលធំៗ ប្រចាំតំបន់អឺរ៉ុបចំនួន ២៤ប្រទេស ដើម្បីសម្រេចបានគោលការណ៍ជំរុញលើវិស័យការទូតចំនួន ៤ប្រការ ‼️
*សមាសភាពចូលរួម ក្នុងកិច្ចប្រជុំ ដែលរៀបចំឡើង ក្នុងប្រទេសបារាំង 🇫🇷 មានដូចជា៖
• នាយករដ្ឋមន្ត្រីថៃ Anutin Charnvirakul
• រដ្ឋមន្ត្រីក្រសួងការបរទេសថៃ Sihasak Phuangketkeow 
• ឯកអគ្គរាជទូតថៃ ប្រចាំទីក្រុងប៉ារីស Nikorndej Balankura
*កិច្ចប្រជុំនេះ ប្រទេសថៃ 🇹🇭 នឹងលើកយកបញ្ហាជម្លោះព្រំដែនជាមួយនឹងកម្ពុជា 🇰🇭 ដើម្បីបង្ហាញទៅកាន់អន្តរជាតិផងដែរ ក៏ដូចជា ឆ្លើយតបទៅកាន់កម្ពុជាវិញ ជុំវិញករណីតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ (UN) លើកឡើងអំពីរឿង ប្រទេសថៃ 🇹🇭 ឈ្លានពានទៅលើប្រទេសកម្ពុជា 🇰🇭 នៅចំពោះមុខវេទិកាអន្តរជាតិ នាពេលកន្លងមកផងដែរ។ (Smeyy)

No comments:

Post a Comment