ម៉ៅ ផល្លា ·
ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ នេះ គឺជាថ្ងៃគម្រប់ខខួប ១ឆ្នាំពេញ នៃការចាកចេញដោយគ្មានថ្ងៃត្រឡប់របស់ បងប្រុស ព្រិន្ទបាលឯក សួន រ៉ោន (២៨ ឧសភា ២០២៥)។
មួយឆ្នាំកន្លងផុតទៅយ៉ាងលឿន ប៉ុន្តែការចងចាំ ភាពស្និទ្ធស្នាល និងគុណបំណាច់ដែលបងបានលះបង់ដើម្បីបំពេញភារកិច្ចជូនជាតិ និងប្រជាជន មិនដែលរលុបបាត់ពីចិត្តពួកយើងឡើយ។ បងបានបំពេញតួនាទីជាកូនប្រុសដ៏ល្អ ជាមិត្តរួមការងារដ៏គួរឱ្យគោរព និងជាវីរជនដ៏ក្លាហានរហូតដល់ដង្ហើមចុងក្រោយ។
សូមឱ្យដួងវិញ្ញាណក្ខន្ធរបស់បងប្រុស សួន រ៉ោន បានទៅកាន់ឋានបរមសុខ និងស្ងប់សុខជារៀងរហូត។ ពួកយើងតែងតែនឹក រំលឹក និងចងចាំបងជានិច្ច!
No comments:
Post a Comment