Lam Lay
កាសែតអន្តរជាតិធំៗ ចាប់អារម្មណ៍ចុះផ្សាយ ពីការដោះលែងអតីតមេដឹកនាំថៃ គឺ លោក ថាក់ ស៊ីន។ ស្របគ្នានេះដែរ នាយករដ្ឋមន្រ្តី (អនុទីន) និងរដ្ឋមន្រ្តីកាបរទេសថៃ (ស៊ីហាសាក់) ទំនងមានជំហរផ្លាស់ប្ដូរ លើការដោះស្រាយ ទាក់ទងនឹងច្បាប់អន្តរជាតិ (UNCLOS)? ជំហរថៃ បែបនេះហើយ! ដែលខ្ញុំតែងតែថា “ជំហរចចក ដែលបោលទៅលិច ទៅកើត លើកឆាកសម្ដែង ក្រោយឆាកសម្ញែង”?
ការដែលអនុទីនសន្យាជាមួយកម្ពុជាថា នឹងដោះស្រាយរឿងព្រំដែនជាមួយកម្ពុជាតាមច្បាប់អន្តរជាតិ UNCLOS និងថា “កម្ពុជា និងថៃពេលនេះ គឺស្ថិតក្រោមសំណាញ់ច្បាប់តែមួយ” ត្រូវបានគេសន្មតថា “និយាយដើម្បីចំណេញមុខមាត់លើឆាកអាស៊ាន តែក្រោយខ្នងមានសេណារីយូផ្សេង”? បញ្ហាខ្លះស្មុគស្មាញ និងមានដើមហេតុ ដូច្នេះ ត្រឹមតែនិយាយមួយម៉ាត់ ពីរម៉ាត់ គឺមិនគ្រប់ឡើយ តែមានរឿងរ៉ាវមួយចំនួន យើងពិចារណាបាន៖
ទី១- ព័ត៌មានពីរ ខុសគ្នា! មួយថា “ព្រមដោះស្រាយតាមអន្តរជាតិ UNCLOS មួយថា មិនទាន់ព្រម? ក្នុងរបត់នេះ ពេលណា ដែលកម្ពុជា “ពុំប្ដូរជំហរដោះស្រាយលើរឿងព្រំដែន” នោះមនុស្សល្បិចច្រើន នឹង”បន្ថែមរឿងឱ្យរវល់ និងវល់”? កម្ពុជា ប្រើពាក្យថា “ដោះស្រាយតាមយន្តការដែលស្រាប់” ហើយ “ស្របតាមច្បាប់អន្តរជាតិ UNCLOS ក្រោមយន្តការផ្សះផ្សារដោយបង្ខំ”។ យន្តការដែលមានស្រាប់ រាប់ត្រួសៗអាចថា យន្តការអាស៊ាន ដោយមានចូលរួមពីសំណាក់ប្រធានអាស៊ាន និងបន្តតាមដានលើបទឈប់បាញ់ ជាញឹកញាប់។ GBC, JBC, RBC គឺសឹងសុទ្ធ តែយន្តការដោះស្រាយរឿងព្រំដែនដែលមានស្រាប់ សម្រាប់ភាគីទាំងពីរ ហើយគ្មានអ្វីថ្មីក្រោមសេណារីយូ ថៃនិយមឡើយ? ក្នុងក្របខណ្ឌនេះ “ក្បាច់ដដែលៗ ដែលថៃនឹងបន្ត គឺអាចថាសម្ញែងកម្លាំង បង្អួតសាច់ដុំ ហើយដុតចិត្ត ឱ្យឆេះដោយយកទីតាំងដែលខ្លួនកាន់ខុសច្បាប់ ដូចជាបើកឱ្យប្រជាជនទៅទស្សនាតំបន់ជម្លោះ ឬសង់របង ឬរូបភាពផ្សេងៗ ដែលធ្លាប់ធ្វើកន្លងទៅ”? ថៃទំនងអូសរឿងឱ្យកាន់តែលែងមានអ្នកតាម (ហត់នឹងតាម) ហើយកាលណាតែគ្មានអ្នកតាម នោះ “គេនឹងរៀប ធ្វើដូចមែនទែន”?
ទី២- ព័ត៌មាន បែបសន្មតមួយទៀតថា “កាលណា តែ ថាក់ ស៊ីន មានសេរីភាពវិញ! នោះនយោបាយថៃ នឹងមានការប្រែប្រួល”។ អ្នកវិភាគខ្លះ សន្មតថា “អាចមានខ្លះដែរ! ត្រង់ថា បក្សប្រជាជន និងបក្សភឿថៃ ទំនងមានរបត់ ដែលអាចទាក់ទាញបក្សមួយទៀត ដើម្បីបង្កើតជាសំឡេងប្រឆាំងកាន់តែខ្លាំង ក្នុងសភា ប៉ុន្តែការសន្មតនេះ ទោះបីពិតមែនក៏ដោយ! ក៏រឿងនេះ នៅតែជាកិច្ចការផ្ទៃក្នុងរបស់ថៃដែរ ហើយកម្ពុជានៅតែបន្តដោះស្រាយរឿងដែលសេលសល់ ដែលបានចងដោយអនុទីននៅចំពោះមុខ។
ទី៣- ព័ត៌មានថៃ Khaosod English ថ្ងៃផ្សាយអំពីការ “ការសាងសង់របងព្រំដែន នៅចន្លោះបង្គោលព្រំដែនលេខ ៥២ និង៥៤ ដែលមានចម្ងាយប្រហែល១,៣១០ម៉ែត្រ នៅខេត្តបាត់ដំបង”។ ត្រង់នេះ យើងឃើញថៃផ្សាយ ប៉ុន្តែភាគីកម្ពុជាពុំមានបញ្ជាក់ជាផ្លូវការនៅឡើយទេ ពិសេស គឺគណៈកម្មការចម្រុះព្រំដែនគោក កម្ពុជា-ថៃ (JBC) ដូច្នេះយើងចាំតាមដានសិន។
ទី៤- តាមមើលព័ត៌មានប៉ុន្មានថ្ងៃនេះ ដ្បិតថា “រឿងផ្ទៃក្នុងថៃ ស្ថិតក្នុងដំណាក់កាលប្រែប្រួលបែបណា ប៉ុន្តែអ្វីដែលយើងត្រូវពង្រឹង គឺក្នុងផ្ទះដដែល។ “ក្នុងសភាពអ៊ូអរនៃអ្នកជិតខាង ជួនកាលគេធ្វើឱ្យយើងអត់ងងុយ មិនបានដេក ហើយពេលដែលយើងដេក គេចេញដើរ?” ដូច្នេះ ចង់មិនចង់ យើងត្រូវរក្សាកម្លាំងរកពេលសម្រាកពង្រឹងខ្លួនឯង។ ពង្រឹងលើជំនាញ! ពង្រឹងលើស្មារតី! ពង្រឹងលើការផលិត! ពង្រឹងការអប់រំ! ពង្រឹងសុភាព! ពង្រឹងក្បាច់គុន ហើយប្រយ័ត្នស្មារតី។ យើងធ្លាប់ស្គាល់ភាពពុតត្បុតក្រោយខ្នង ដូច្នេះយើងក៏ត្រូវតែប្រយ័ត្នប្រយែង គ្រប់ពេល ក្រែងមានក្បាច់ថ្មី?
បងប្អូនប្រិយមិត្តអ្នកអាន! ដើមឈើដែលបានបាក់រលំបាត់ទៅហើយ គឺអាចដាំវិញបាន តែផ្ទះសម្បែងទឹក ដី ខុសគ្នា។ យើងត្រូវការជំហរតែមួយរួមគ្នា ដែលរាប់ចេញពីការ រស់នៅក្នុងគ្រួសារ ភូមិឃុំ សហគមន៍ និងសង្គមទាំងមូល។ មិត្តជនជាតិសាំងហ្គាពួ ម្នាក់ ធ្លាប់ប្រាប់ខ្ញុំថា “គាត់ទម្លាប់ធ្វើកិច្ចការលឿនៗ ច្បាស់ៗ ព្រោះគាត់ដឹងថា ការងារលឿន ហើយប្រសិទ្ធភាព គឺជាភាពខ្លាំងដែលអាចទប់នឹង ទម្លាប់ខ្ជិលច្រអូសបាន”។ ចាប់ពីផ្ដើមពីពេលនេះ គាំទ្រផលិតផលខ្មែរ! សាមគ្ដីជាកូនសោ!
បងប្អូនណាបានអានចប់ សូមខម្មិនខាងក្រោម។ សូមបងប្អូនអ្នកអាន ឬ អ្នកសារព័ត៌មានជាទីរាប់អាន មេត្តាកុំកែប្រែខ្លឹមសារដើមណាមួយដែលប្រាកចាសពីន័យខ្លឹមសារដើម នាំឱ្យមានការយល់ច្រឡំ។
ដោយក្ដីស្រឡាញ់ រាប់អាន ពីខ្ញុំបាទ ឡាំ ឡាយ ចុងប៊ិកអង្គរ
Fresh News
អ្នកនាំពាក្យនគរបាលជាតិកម្ពុជា ប្រកាសទាត់ចោលព័ត៌មានរបស់ថៃ ពាក់ព័ន្ធករណីចាប់ខ្លួនជនជាតិចិនមានអាវុធ ប្រើប្រាស់លិខិតឆ្លងដែនខ្មែរ និងពាក់ព័ន្ធទីបញ្ជាការដ្ឋានអង្គរក្សនាយករដ្ឋមន្រ្តី
(ភ្នំពេញ)៖ តាមព័ត៌មាននៅក្នុងប្រទេសថៃ បានឲ្យដឹងថា សមត្ថកិច្ចថៃបានធ្វើការចាប់ខ្លួនជនជាតិចិន នៅទីក្រុងប៉ាតាយ៉ា ប្រទេសថៃ ដោយបានរកឃើញមានអាវុធ និងប្រើប្រាស់លិខិតឆ្លងដែនខ្មែរ។ ព័ត៌មានបឋមបានលើកឡើងថា ជនសង្ស័យរូបនេះអាចមានការពាក់ព័ន្ធជាមួយទីបញ្ជាការដ្ឋានអង្គរក្សរបស់សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា។
លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា តាមរយៈបណ្តាញព័ត៌មានផ្លូវការ Fresh News នៅរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦នេះ បានប្រកាសទាត់ចោលទាំងស្រុងនូវព័ត៌មាននេះ និងបានបញ្ជាក់ថា ជនជាតិចិនដែលត្រូវបានចាប់ខ្លួននោះ មិនមានការពាក់ព័ន្ធជាមួយ ទីបញ្ជាការដ្ឋានអង្គរក្សរបស់នាយករដ្ឋមន្រ្តីឡើយ។
លោកបានសង្កត់ធ្ងន់ថា ព័ត៌មាននេះមិនមែនជាការពិតនោះទេ ហើយការសន្និដ្ឋានទាំងនោះជាការចោទប្រកាន់តាមអារម្មណ៍ដែលពួកគេតែងប្រឌិតទម្លាក់កំហុសមកលេីខ្មែរដោយគ្មានមូលដ្ឋានច្បាស់លាស់ឡេីយ ។ នោះគឺជារបៀបនៃការប្រេីប្រាស់ព័ត៌មានបំភាន់មតិអន្តរជាតិឱ្យយល់ច្រលំមកលេីព្រះរាជាណាចក្រកម្ពុជាថា ជាប្រទេសពោរពេញដោយរឿងរ៉ាវអសន្តិសុខ ដែលគួរឱ្យភ័យខ្លាច។
លោកឧត្តមសេនីយ៍ឯកបានបញ្ជាក់ថា ការបញ្ចេញព័ត៌មានក្លែងក្លាយនេះ ធ្វើឡើងក្នុងចេតនាទុច្ចរិត បំផ្លាញកិត្តិយសកម្ពុជាជារដ្ឋអធិបតេយ្យមួយ ដែលគោរពច្បាប់អន្តរជាតិ ស្រឡាញ់សុខសន្តិភាព ជាពិសេសទង្វេី បែបក្រអឺតក្រទមនេះ មិនត្រឹមតែបានបង្ហាញសារជាតិរេីសអេីង ពូជសាសន៍មេីលងាយ ប្រមាថមកលេីប្រទេសកម្ពុជាប៉ុណ្ណោះទេ គឺថែមទាំងមានបំណងបង្កេីតលេសពង្រីកទំនាស់ជាមួយកម្ពុជា ប្រេីប្រាស់ឧបាយកលខ្មៅកខ្វក់ ពង្រីកទំនាស់ រវាងប្រទេសទាំងពីរបន្ថែមទៀតតាមមហិច្ឆតារបស់ពួកគេ៕
សភាពការណ៍នយោបាយថៃ កម្ពុជា៖ ប្រទេសសៀម បានសម្រេចចិត្តដោះលែង មេបះបោរបំបែករដ្ឋ និងបង្កើតរដ្ឋាភិបាលនិរទ្ទេស ឈ្មោះ តាក់ ស៊ីន ៤ ខែ មុនកំណត់។ តាក់ ស៊ីន ជាជនក្បត់ជាតិ បង្កើតរដ្ឋាភិបាល ក្រៅប្រទេស ជាហេតុធ្វើឲ្យ រដ្ឋាភិបាល សៀម លួងលោម បញ្ចុះបញ្ជូល ផ្តល់អំណាចឲ្យចូលស្រុកវិញ រួច កាត់ទោស ជាង ១២០ ឆ្នាំ ល់ើ អំពើក្បត់ជាតិជាង ១០ ករណី។ ករណីជាប់គុក ១២ ខែនេះ គ្រាន់តែជា ករណីតូចមួយ ដែល កុហក គេថា ឈឺក្លែងក្លាយ។ ការដោះលែងពីគុក ត្រូវបានតុលាការសម្រេច ឪ្យ តាក់ស៊ីន ពាក់ឧបករណ៍តាមដាន ទំនងជា ឈិប GPS និងកាមេរ៉ា ដើម្បីគេ ច្បាម tracking ដូចជាគេធ្វើទៅលើ សត្វ ឬ GPS គេបំពាក់លើមូតូ ឡាន។ មុនចេញ ពីគុក ២ ថ្ងៃ គេចាប់់បាន ចិន ម្នាក់ និង មានអាវុធទំនើបៗ គឺអាវុធ M4 ចម្ងាយបាញ់ ៣៦០០ មែត្រ និងគ្រឿងផ្ទុះជាច្រើន។ គេបានបង្ចែររឿងនេះ មកកម្ពុជា ដើម្បីបិទបាំងផ្ទៃក្នុងរវាង រដ្ឋាភិបាលតាក់ស៊ីន ជាមួយ រដ្ឋាភិបាលអានុទិន និង រដ្ឋាភិបាល ស្តេច សៀម ។
បញ្ហាព្រំដែនទឹក កម្ពុជា ថៃ៖ ការវិវត្តិន៍ថ្ងៃនេះ គឺ អានុទីន ទាមទារការដោះស្រាយដោយប្រើច្បាប់សមុទ្រ UNCLOS ពីព្រោះ ច្បាប់នេះ ចែកសមុទ្រជា ៥ ផ្នែក ដែលជាចំណេញដល់ប្រទេសថៃ ដោយច្បាប់នេះមិន យោងតាមសន្ធិសញ្ញាព្រំដែនគោក MOU អ្វីទាំងអស់។ ចំណែក រដ្ឋមន្រ្តីការបរទេសដែលជា ជនជាតិសៀម ប្រឆាំងច្បាប់សមុទ្រ ដោយគេគិតថា បង្គោលព្រំដែនគោកចាស់លេខ ៧៣ រត់ទៅ កោះគុតចំ ពាក់កណ្តាល ហើយ រដ្ឋាភិបាលកម្ពុជាប្រទេស មិនទទួលយកជាដាច់ខាតខ្សែព្រំដែនបង្កើតឡើងដោយសង្រ្គាម។ ជាការដោះស្រាយវិវាទ ថៃនិងសៀមនេះ អានុទិន បានសម្រេច តែងតាំង រដ្ឋមន្រ្តីការបរទេសទៅធ្វើកិច្ចការ នៅ ភាគខាងត្បូង !!។
Kampuchea Thmey Daily
សេចក្ដីព្រាងច្បាប់ស្ដីពីកាតព្វកិច្ចយោធា តម្រូវឲ្យយុវជនពេលដល់អាយុ ១៧ឆ្នាំទៅចុះឈ្មោះជំរឿនកាតព្វកិច្ចយោធានៅមូលដ្ឋាន ហើយពេលដល់អាយុ ១៨ឆ្នាំ នឹងត្រូវអញ្ជើញទៅពិនិត្យសុខភាពបឋម ស្របតាមលក្ខខណ្ឌដែលកំណត់គឺ សុខភាពល្អ និងកាយសម្បទាមាំមួន។
News4Khmer 3m · Top News: **សម្តេច ហ៊ុន សែន ៖ ខ្ញុំសូមរំលឹកដល់រាជរដ្ឋាភិបាល សូមកុំបើកការចរចាទ្វេភាគីណាមួយជាមួយថៃ លើបញ្ហាសមុទ្រ និងសូមដើរត្រង់ទៅរកយន្តការច្បាប់សមុទ្រ ឆ្នាំ១៩៨២តែម្តង ដោយមិនរង់ចាំការយល់ព្រមណាមួយពីភាគីថៃនោះឡើយ!
ពួកថៃក៍ដឹងច្បាស់ ប្រទេសនានាក៍ច្បាស់ កម្ពុជាខ្លួនឯងក៍ច្បាស់ដែរថា ធ្វើសង្រ្គាមមិនឈ្នះថៃទេ គឺមានតែផ្លូវច្បាប់បានកម្ពុជាឈ្នះវា។
PuthY - Aing
បើនិយាយពីការសម្ដែង គួរឱ្យពិន្ទុប៉ុន្មានបានសាកសម? កាលជំនាន់សង្គ្រាម លោក អនុទីន បានបង្ហូរទឹកភ្នែកស្រណោះជីវិតទាហានខ្លួន! ក្រោយមកទៀត លោក អនុទីន ក៏ចេញសម្ដែងជាបន្តបន្ទាប់ ដើម្បីផ្គាប់ចិត្តពួកជាតិនិយមជ្រុលរបស់ថៃ!
ថ្ងៃនេះលោកនាយករដ្ឋមន្ត្រី អនុទីន ឆានវីរៈគុល បានប្តូរក្បួនរថយន្តទៅជា ម៉ូតូ រ៉ូម៉ក់ នៅថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២៦ ដោយជិះម៉ូតូលក់គ្រឿងទេសចល័តជុំវិញវិមានរដ្ឋាភិបាល ដើម្បីផ្សព្វផ្សាយយុទ្ធនាការ - ថៃជួយថៃ ដើម្បីដោះស្រាយបញ្ហានៃការរស់នៅរបស់ប្រជាជនថៃ ។
មើលទៅប្រហែលជា រត់មិនរួចពីប្រជាជនថៃជេរតាមបណ្ដាញសង្គមទៀតហើយ ព្រោះចេញមកមួយៗភ្លាវខុសរឿង។
Chan Born
ឃើញខ្មែរខ្លះប្រឹង ឡង់សេ ឲ្យពួកខ្មាំងឈ្លានពាន យករូបថតគេមកផ្សាយ សរសេរពីសកម្មពួកខ្មាំង....គេប្រឹងដើម្បី យក ប៉េ យកប្រជាប្រិយភាព ដើម្បី មក សង្កត់កម្ពុជាយើង។ អានុទីនថា មានតែអញ អាចបង្រ្កាបកម្ពុជា តាក់ស៊ីន ថាមានតែអញទេ.. អាហ្វេស៊ីប ថាមានតែ អញ...សរុបរួម ក្នុងរដ្ឋាភិបាលថៃ មាន ១៨ បក្ស..
ហ៊ុល ម៉ារ៉ា
ខ្ញុំសូមបញ្ជាក់ជំហរច្បាស់លាស់ថា «រាជរដ្ឋាភិបាលនឹងប្រើយន្តការនៃការសម្របសម្រួលដោយចាប់បង្ខំ និងមិនដើរថយក្រោយ តាមការទាមទាររបស់ភាគីថៃ ដែលចង់ងាកមកចរចាទ្វេភាគីវិញនោះទេ»។
សម្តេចធិបតីនាយករដ្ឋមន្ត្រី ថ្លែងក្នុងសម័យប្រជុំវិសាមញ្ញ នីតិកាលទី៧ នៃរដ្ឋសភា ព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦
Meas Saborn
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី ៖ ការស្វែងរកសន្ដិភាព និងថែរក្សាសន្ដិភាព មិនអាចសុំអ្នកណាជួយយើងក្រៅពីយើងខ្លាំងខ្លួនឯងនោះទេ ។ បរិការណ៍នេះហើយដែលជំរុញដល់រដ្ឋាភិបាលត្រូវអនុវត្តច្បាប់កាតព្វកិច្ចយោធាមួយដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងជាឧបករណ៍គតិយុត្តគ្រប់គ្រាន់ ព្រមទាំងមានគោលនយោបាយ និងយុទ្ធសាស្រ្ដការពារជាតិប្រកបដោយសមត្ថភាពជំនាញខ្ពស់ និងប្រកបដោយប្រសិទ្ធភាពសម្រាប់បច្ចុប្បន្ន និងអនាគត។
សេនាប្រមុខ
🚨 ហានិភ័យនៃ “ការបង្កើតការគ្រប់គ្រងជាក់ស្តែង” (Effective Control / Facts on the Ground) តាមព្រំដែនកម្ពុជា–ថៃ 🇰🇭🇹🇭
ការសាងសង់របងបេតុង 🧱 ផ្លូវ 🛣️ រាយបន្លាលួស កាយប្រឡាយ ឬសំណង់ផ្សេងៗ នៅតំបន់ព្រំដែនដែលមិនទាន់មានការឯកភាពច្បាស់លាស់រវាង Cambodia និង Thailand មិនមែនជារឿងតូចតាចទេ។
ក្នុងច្បាប់ និងនយោបាយអន្តរជាតិ វាត្រូវបានគេហៅថា “ការបង្កើតការគ្រប់គ្រងជាក់ស្តែង” (effective control / facts on the ground) ⚖️
ន័យរបស់វា គឺភាគីមួយព្យាយាមបង្ហាញថា ខ្លួនកំពុងគ្រប់គ្រងដែនដីនោះជាក់ស្តែង តាមរយៈការសាងសង់ និងអភិវឌ្ឍន៍នៅលើទីតាំង។ បើស្ថានភាពបែបនេះអូសបន្លាយយូរ ⏳ វាអាចបង្កើនអត្ថប្រយោជន៍ផ្នែកនយោបាយ និងការចរចាសម្រាប់ភាគីដែលកាន់កាប់ជាក់ស្តែង។
❗ ប៉ុន្តែ “ការគ្រប់គ្រងជាក់ស្តែង” មិនមានន័យថា ស្របច្បាប់ដោយស្វ័យប្រវត្តិនោះទេ។
បើ Cambodia បន្តតវ៉ាផ្លូវការ រក្សាឯកសារ និងប្រើយន្តការច្បាប់អន្តរជាតិ សិទ្ធិទាមទាររបស់កម្ពុជានៅតែមានសុពលភាព។
📌 កម្ពុជាគួរតែ៖
✅ បន្តការតវ៉ាផ្លូវការជាបន្តបន្ទាប់
✅ ពង្រឹងការងារព្រំដែន និងប្រមូលភស្តុតាង
✅ ប្រើយន្តការច្បាប់អន្តរជាតិពេលចាំបាច់
✅ ពង្រឹងឯកភាពជាតិ និងការយល់ដឹងរបស់ប្រជាពលរដ្ឋ
✅ ការពារអធិបតេយ្យភាពដោយភាពម៉ឺងម៉ាត់ និងមានយុទ្ធសាស្ត្រ
🇰🇭 ការពារទឹកដី មិនមែនជាកាតព្វកិច្ចរបស់រដ្ឋតែប៉ុណ្ណោះទេ ប៉ុន្តែជាការទទួលខុសត្រូវរួមរបស់ប្រជាជាតិទាំងមូល។
The Phnom Penh Post
Thai foreign minister Sihasak Phuangketkeow appeared to reverse his earlier position on maritime negotiations with Cambodia on Tuesday May 12, returning to language previously used by Prime Minister Anutin Charnvirakul and supporting the use of the UN Convention on the Law of the Sea (UNCLOS) as the framework for future talks.
The Nation Thailand
Hun Sen tells Cambodia not to hold bilateral talks with Thailand on maritime dispute
Cambodian Senate President and Acting Head of State Hun Sen posted on Facebook on Tuesday, saying Thai media had reported on May 11 that Thailand’s foreign minister had said that, under the Convention on the Law of the Sea, after the cancellation of the 2001 Memorandum of Understanding, the process must continue within the framework of the Convention, involving several stages, and that the primary method should first be negotiations between the two parties.
រមណីយដ្ឋាន សង្រ្គាម The War Resort (ម្ចាស់អត្ថបទវិភាគដើម Chanborn, MBA degree)
របៀបថៃឈ្លានពានទឹកដីកម្ពុជា៖ យុទ្ធសាស្ត្រ ០៣ ដំណាក់កាល ដែលអ្នកធ្វើគោលនយោបាយត្រូវប្រុងប្រយ័ត្ន
អត្ថបទនេះ មានគោលបំណងសិក្សាស្រាវជ្រាវ និងផ្សព្វផ្សាយ ដើម្បីជូនដំណឹងទៅកាន់អ្នកធ្វើគោលនយោបាយ (Policy Makers) និងអ្នកសម្រេចចិត្តលើគោលនយោបាយ (Policy Decision Makers) ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះយុទ្ធសាស្ត្រ និងវិធីសាស្ត្រដែលថៃបាន និងកំពុងប្រើប្រាស់ ក្នុងការពង្រីកឥទ្ធិពល និងទាមទារលើទឹកដី និងដែនសមុទ្ររបស់កម្ពុជា។
តាមការវិភាគលើបរិបទប្រវត្តិសាស្ត្រ និងនយោបាយតំបន់ អាចមើលឃើញថា ក្រោយឆ្នាំ ១៩៩១ នៅពេលស្ថានការណ៍សង្គ្រាមត្រជាក់បញ្ចប់ និងកងទ័ពវៀតណាមដកចេញពីកម្ពុជា ថៃបានចាប់ផ្តើមអនុវត្តយុទ្ធសាស្ត្រជាបន្តបន្ទាប់ ដើម្បីបង្កើនឥទ្ធិពលលើតំបន់ព្រំដែន និងដែនសមុទ្រកម្ពុជា។
ដំណាក់កាលទី១៖ បញ្ចូលកោះគុតជាផ្នែករដ្ឋបាលរបស់ខេត្តត្រាត
ក្រោយស្ថានភាពកម្ពុជាចុះខ្សោយដោយសារសង្គ្រាមរ៉ាំរ៉ៃ និងអស្ថិរភាពនយោបាយ ថៃបានពង្រឹងការគ្រប់គ្រងរដ្ឋបាលលើកោះគុត (Koh Kood/Kut) ដោយបញ្ចូលជាផ្នែកនៃខេត្តត្រាតរបស់ខ្លួន។
កោះគុត គឺជាចំណុចយុទ្ធសាស្ត្រសំខាន់ ព្រោះវាពាក់ព័ន្ធដោយផ្ទាល់នឹងការកំណត់ដែនសមុទ្រ និងធនធានប្រេង-ឧស្ម័ននៅឈូងសមុទ្រថៃ។ ការបង្កើតស្ថានភាព “គ្រប់គ្រងជាក់ស្តែង” (effective control) លើកោះនេះ បានផ្តល់អត្ថប្រយោជន៍ផ្នែកច្បាប់ និងភូមិសាស្ត្រដល់ថៃ នៅពេលធ្វើការទាមទារដែនសមុទ្រនាពេលក្រោយ។
ដំណាក់កាលទី២៖ គូសបន្ទាត់ដែនសមុទ្រចេញពីកោះគុត តាមច្បាប់សមុទ្រ UNCLOS 1982
បន្ទាប់ពីពង្រឹងការគ្រប់គ្រងលើកោះគុត ថៃបានប្រើប្រាស់មូលដ្ឋានច្បាប់សមុទ្រអន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ឆ្នាំ ១៩៨២ (UNCLOS 1982) ដើម្បីគូសបន្ទាត់ដែនសមុទ្រចេញពីកោះគុត។
United Nations បានអនុម័ត UNCLOS នៅឆ្នាំ ១៩៨២ ដែលអនុញ្ញាតឲ្យរដ្ឋឆ្នេរសមុទ្រកំណត់ដែនសេដ្ឋកិច្ចផ្តាច់មុខ (EEZ) និងបាតសមុទ្រ។ ប៉ុន្តែ បញ្ហាសំខាន់គឺ ប្រសិនបើកោះគុតត្រូវបានទទួលស្គាល់ជាផ្នែករបស់ថៃ នោះថៃអាចប្រើកោះនេះជាចំណុចគោលក្នុងការគណនាបន្ទាត់ដែនសមុទ្រ ដែលអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ផលប្រយោជន៍សមុទ្ររបស់កម្ពុជា។
យុទ្ធសាស្ត្រនេះ ត្រូវបានអ្នកវិភាគមួយចំនួនចាត់ទុកថា ជាការប្រើ “ការគ្រប់គ្រងលើដី” ដើម្បីពង្រីក “ការទាមទារលើសមុទ្រ”។
ដំណាក់កាលទី៣៖ ការលុប MOU 2001 និងហានិភ័យនៃការបម្លែងជម្លោះ
នៅថ្ងៃទី ០៥ ខែឧសភា ឆ្នាំ ២០២៦ មានការផ្សព្វផ្សាយអំពីការលុប ឬបដិសេធ MOU 2001 ពាក់ព័ន្ធនឹងកិច្ចចរចាដែនសមុទ្ររវាងកម្ពុជា-ថៃ។ ប្រសិនបើកិច្ចព្រមព្រៀងនេះត្រូវបានបញ្ចប់មែន វាអាចបង្កហានិភ័យធ្ងន់ធ្ងរ ដល់ដំណើរការចរចាទ្វេភាគីដែលធ្លាប់មាន។
MOU 2001 ត្រូវបានគេមើលឃើញថា ជាក្របខណ្ឌសម្រាប់ការចរចាទ្វេភាគីរវាង Cambodia និង Thailand ស្តីពីតំបន់ដែនសមុទ្រដែលមានការទាមទារត្រួតគ្នា (Overlapping Claims Area - OCA)។
អ្នកវិភាគមួយចំនួនបារម្ភថា ប្រសិនបើក្របខណ្ឌទ្វេភាគីត្រូវបញ្ចប់ នោះអាចនាំឲ្យមានការបកស្រាយ ឬការចរចាថ្មីដែលពាក់ព័ន្ធនឹងស្ថានភាពកោះគុត និងខេត្តត្រាត ដែលអាចប៉ះពាល់ដល់ទីតាំងចរចារបស់កម្ពុជា។
ហេតុអ្វី Policy Makers ត្រូវប្រុងប្រយ័ត្ន?
អ្នកធ្វើគោលនយោបាយ និងអ្នកសម្រេចចិត្ត ត្រូវយល់ថា ជម្លោះព្រំដែនមិនមែនកើតឡើងភ្លាមៗនោះទេ ប៉ុន្តែភាគច្រើនកើតឡើងតាមរយៈ៖
ការគ្រប់គ្រងជាក់ស្តែងលើតំបន់ជម្លោះ
ការបង្កើតឯកសាររដ្ឋបាល និងផែនទី
ការប្រើច្បាប់អន្តរជាតិដើម្បីគាំទ្រការទាមទារ
ការបង្កើតស្ថានភាពនយោបាយថ្មីក្នុងការចរចា
ដូច្នេះ កម្ពុជា ត្រូវពង្រឹង៖
ការសិក្សាប្រវត្តិសាស្ត្រ និងឯកសារច្បាប់
ការការពារផលប្រយោជន៍សមុទ្រ
ការប្រើយន្តការច្បាប់អន្តរជាតិ
ការឯកភាពជាតិលើបញ្ហាអធិបតេយ្យភាព
ការត្រៀមយុទ្ធសាស្ត្រការទូតរយៈពេលវែង
សេចក្តីសន្និដ្ឋាន
បញ្ហាព្រំដែន និងដែនសមុទ្រ មិនមែនជាបញ្ហាតូចឡើយ ព្រោះវាពាក់ព័ន្ធដោយផ្ទាល់នឹងអធិបតេយ្យភាព សន្តិសុខជាតិ និងធនធានធម្មជាតិរបស់ប្រទេស។ ការយល់ដឹងអំពីយុទ្ធសាស្ត្ររយៈពេលវែង និងវិធីសាស្ត្រដែលប្រទេសជិតខាងប្រើប្រាស់ គឺជាចំណុចសំខាន់សម្រាប់ការការពារផលប្រយោជន៍ជាតិរបស់កម្ពុជា។
ឯកសារយោង
United Nations, United Nations Convention on the Law of the Sea (UNCLOS), 1982
Memorandum of Understanding between Cambodia and Thailand on the Area of Overlapping Maritime Claims, 2001
Martin Stuart-Fox, A History of Cambodia
David Chandler, A History of Cambodia
Articles and regional analyses on Cambodia–Thailand maritime disputes in the Gulf of Thailand
Documents related to Cambodia–Thailand boundary negotiations and maritime claims in the Gulf of Thailand
ហ៊ុល ម៉ារ៉ា
អ្នកវិភាគថៃប្រាប់សៀមថាកុំឡើងតុលា
ការអន្តរជាតិUNCLOSឲ្យសោះបេីឡេី
ងនឹងចាញ់កម្ពុជាដូចព្រះវិហារចឹង ហេីយ
រដ្ឋាភិបាលត្រូវបានចោទថាក្បត់ជាតិ !
នយោបាយសៀម៖ គក្រើក រំជួយ ល្បីសុះសាយ វាដូចជា អ៊ីស្រាអែលដែរ កំណត់ថ្ងៃសុក្រជាទិវាសមាជិកសប្បាយៗ រាំច្រៀង ផឹកស៊ី អបអរសាទរដែល ពួកគេយកដីពួក ប៉ាឡេស្ទីន នឹងបានសាងសង់របងព្រំដែនជាបន្តបន្ទាប់។ ពួក ថៃ ពួកសៀម វាធ្វើដូចគ្នា នៅតាក្របី តាមន ជោគជ័យ ថ្មដា...គឺសុទ្ធតែ ថតផ្សាយៗ ។ ចុះកម្ពុជា ស្ងប់ស្ងាត់ តែមិនស្ងៀមធ្វើម៉េចដែរ? គឺផ្សព្វផ្សាយពត៍មានជូនប្រជាជន ប្តឹងទៅ UN ប្តឹងទៅអាស៊ាន... និយាយអំពី បញ្ហាផ្ទៃក្នុង ថៃ និង សៀម និង ចិន។ រដ្ឋមន្រ្តីការពារថៃ ឈ្មោះ អាប់ឌុល ចាមរើន ពូជពង្ស ម៉ាឡេ ម៉ាឡៃ !! ឯ អានុទិន គឺជា ពូជចិន កើតនៅស្រុកថៃ នៅថា ថៃកាត់ចិន តែ ដូរឈ្មោះជា បាលី គឺ អារុណ ប្រែថា ថ្ងៃ ចាន់ ប្រែថា ជំនាញ វីរៈប្រែថា ក្លាហាន និង គល់ ប្រែថា ឬសគល់ ដើមកំណើត ពូជអ្នកក្លាហានធ្វើសង្រ្គាមជាមួយកម្ពុជា!!
ហ៊ុល ម៉ារ៉ា
អ្នកគាំទ្រថាក់សុីនស្រែកអោយកណ្តុរចុះពីតំណែងអោយថាក់សុីនលេីងស្តារសេដ្ឋកិច្ច🤣តែវាឈ្លោះគ្នាវាបង្វែមកព្រំដែនហេីយ ត្រៀម
មេទ័ព លីពូ 1h · ថ្ងៃមុន ពូនិយាយរឿងអាវក្រោះ DSS គេថា រូប AI … នេះឥឡូវមើលទៅរូបពិត បំពាក់ហើយថ្មីៗ ហើយអាមួយអ្នកពាក់ផ្ទាល់កំពុងថត គឺប្អូនៗ ខាងពូនៅខាងនគរបាលការពារព្រំដែន ។ អន្សមយក្សខ្មែរធ្វើបាន គ្រាន់តែអាវក្រោះធ្វើមិនបាន ? ភើយ !!! យូរៗទៅខ្មែរគ្នាឯង លែងទុកចិត្តគ្នា ប្រាប់ទៅអត់ជឿ ...
No comments:
Post a Comment