២៦ ធ្នូ ២០២៥៖ ថ្លែងប្រាប់អ្នកសារព័ត៌មាននាល្ងាចថ្ងៃទី២៦ ខែធ្នូនេះ នាយករដ្ឋមន្រ្តីចាំផ្ទះថៃលោក អានុទីន ឆានវីរៈគុល បានថ្លែងថា ថៃនឹងឯកភាពឈប់បាញ់ ៧២ម៉ោង ក្នុងកិច្ចប្រជុំGBCស្អែកនេះ ហើយប្រសិនបើរក្សាការមិនផ្ទុះអាវុធបាន នោះបទឈប់បាញ់នឹងត្រូវចាត់ទុកថាប្រសិទ្ធភាព។ បន្ទាប់ពីរក្សាការឈប់បាញ់ ៧២ ម៉ោងបាន លោក អានុទីន បានចង្អុលបង្ហាញទៀតថា ថៃនឹងព្រមវិលទៅអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ វិញ។ ក្រុមប្រឹក្សាសន្តិសុខជាតិ (NSC) បានសម្រេចបញ្ជូនរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ណាត់ថាក់ផុង ណាក់ផានិច ជាតំណាងឲឱ្យចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមជាមួយកម្ពុជានៅថ្ងៃស្អែក។ កិច្ចព្រមព្រៀងសំខាន់ពីរគឺ៖ បទឈប់បាញ់រយៈពេល ៧២ ម៉ោង រួមជាមួយនឹងការដោះលែងទាហានដែលបានចាប់ខ្លួនផងដែរ។ រយៈពេល ៧២ ម៉ោង គិតពីថ្ងៃទី ២៧ ធ្នូ ម៉ោង ១២ ០០ នាទី .ដល់ ២៩ ធ្នូ ម៉ោង ១២ ថ្ងៃត្រង់ដដែល...

Monday, May 11, 2026

ព្រំដែនកម្ពុជា ថៃ--ថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ២០២៦

 Chan Born
ព្រំដែនកម្ពុជា ថៃ៖ ឃើញសង្ឃក្បត់ជាតិថ្ងៃមុនថតរូបនៅព្រះវិហារ និយាយភាសាខ្មែរ យើងជាខ្មែរតែ១...រឿងនេះ មានលំនំាដូចជា ពួកការែនដែរ ដែលវាថា ពួកវាគឺជា ថៃដើម ជាថៃការែន ដែលប្រឆាំងជាមួយ ភូមារ។ សព្វថ្ងៃនេះ ឃើញក្រុមត្រកូល កឹម កំពុងផ្សព្វផ្សាយអំពី តំបន់រំដោះ ដូច្នេះ សូមបងប្អូនប្រយ័ត្នប្រយែងការថតរូប ពីព្រោះ ថៃ និង សៀម វាស្អប់បំផុត ពួក សមរង្សី អ៊ុំសំអាត ដែលវាថាពួកនេះធ្លាប់ដកបង្គួលព្រំដែន កម្ពុជាវៀតណាម ដែលថៃ សៀមខ្លាច ពួកនេះ ដកបង្គោលព្រំដែន ថៃកម្ពុជាទៀត។ ក្នុងបរិបទនេះ រដ្ឋាភិបាល ២៣ តុលា មិនមែន សម រង្សីទេ គឺ ក្រុមផ្សេង !! ៕

និមិត្តរូបនៃការផ្លាស់ប្ដូរ Group  ·  Um Sam An Page អ៊ុំ សំអាន  · 6h  · ថ្ងៃទី១០ខែឧសភាឆ្នាំ២០២៦ ទាហានថៃបានប្រើគ្រឿងចក្រដើម្បីជីកប្រឡាយនៅក្បែរបន្លាលួសដោយរំលោភទឹកដីខ្មែរទោះបីទាហានខ្មែរហាមឃាត់ក៏ទាហានថៃមិនឈប់កាយប្រឡាយឡើយ រីឯទាហានខ្មែរបានត្រឹមតែឈរមើលដោយមិនហ៊ានរារាំងខ្លាំងក្លាទេព្រោះគ្មានបទបញ្ជា នៅភូមិចំការស្រូវ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង 

Kou Samedy  added a new photo — with Kou Samedy. 31m  · សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានរំលេចលើបណ្តាញសង្គមនៅយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦នេះថា គ្រប់ការលំបាក ឬការឈឺចាប់ ក៏ជាឱកាសសម្រាប់ពង្រឹងខ្លួនឱ្យកាន់តែរឹងមាំ។ ចំណុចសំខាន់ គឺនៅត្រង់ថា តើយើងមើលឱកាសនោះឃើញទេ?  សម្តេចបានបន្ថែមថា បើមើលឃើញឱកាសនោះ តើយើងមានឆន្ទៈក្នុងការចាប់យកឱកាសនោះទេ? បើយើងមានឆន្ទៈហើយ ចំណុចគន្លឹះនៅត្រង់ថា តើយើងហ៊ានធ្វើសកម្មភាពជាក់ស្តែងដើម្បីប្រែក្លាយបញ្ហា ឱ្យក្លាយទៅជាឱកាសដើម្បីពង្រឹងខ្លួនយើងទៅថ្ងៃមុខទេ?

The Realpolitik House
"សមរភូមិសមុទ្រ ២០២៦" — ប្រើលំពែង UNCLOS វាយលុក និងខ្នោះ VCLT ចងជើងមហិច្ឆតាក្រុមជ្រុលនិយមថៃ
សមរភូមិសមុទ្រនាឆ្នាំ ២០២៦ នេះ កម្ពុជាត្រូវតែប្រើប្រាស់យុទ្ធសាស្ត្រ "ច្បាប់ទល់នឹងល្បិច"។ ខណៈដែលចរន្តជាតិនិយមជ្រុលនៅបាងកកកំពុងរុញច្រានឱ្យមានការលុបចោល MOU 2001 សូម្បីតែបញ្ញវន្តថៃកម្រិតខ្ពស់ ក៏បានចេញមុខព្រមានពីរណ្ដៅគ្រោះថ្នាក់ដែលថៃកំពុងជីកកប់ខ្លួនឯងដែរ។
​១. សមរភូមិ UNCLOS៖ លំពែងច្បាប់សមុទ្រចាក់ទម្លុះមហិច្ឆតាថៃ
​ថៃគឺជាភាគីនៃ UNCLOS 1982 ពេញលេញ ដូច្នេះថៃមិនអាចគេចវេសពីកាតព្វកិច្ចបច្ចេកទេសបានឡើយ។ កម្ពុជាត្រូវប្រើអាវុធនេះដើម្បីវាយបកឱ្យចំចំណុចស្លាប់៖
▪︎ ​ទម្លាក់ឋានៈកោះ (មាត្រា ១២១ - ៣)៖ ថៃចង់ប្រើកោះតូចៗរបស់គេដើម្បីពង្រីកតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ)។ កម្ពុជាត្រូវប្រើបច្ចេកទេសច្បាប់សមុទ្របង្ហាញថា កោះទាំងនោះគ្រាន់តែជា "ផ្ទាំងថ្ម" (Rocks) ដែលមិនអាចទ្រទ្រង់ជីវិតមនុស្ស ឬសេដ្ឋកិច្ចដោយខ្លួនឯងបាន។ តាមច្បាប់ UNCLOS ផ្ទាំងថ្មគ្មានសិទ្ធិទាមទារ EEZ ឡើយ ដូច្នេះផ្ទៃសមុទ្រមហាសាលដែលថៃចង់បាន នឹងត្រូវ "រលាយ" ជាមោឃៈ។
▪︎ ​យុទ្ធសាស្ត្រសមធម៌ (មាត្រា ៧៤ & ៨៣)៖ កម្ពុជាត្រូវបង្ខំឱ្យថៃទទួលយក "ដំណោះស្រាយសមធម៌" (Equitable Solution) ដោយកាត់បន្ថយឥទ្ធិពលកោះកុតមកត្រឹម "ពាក់កណ្តាល" (Half-Effect)។ នេះគឺជាការការពារមិនឱ្យថៃប្រើកោះកុតមកបិទផ្លូវសមុទ្រខ្មែរតាមអំពើចិត្ត។
២. ឧបករណ៍ VCLT៖ ខ្សែចំណងដែលថៃមិនអាចរើបម្រាស់ (ទោះជា Non-signatory)
​ក្រុមបញ្ញវន្តថៃក៏បានដាស់តឿនឱ្យរដ្ឋាភិបាលថៃ "ប្រុងប្រយ័ត្នខ្ពស់" ចំពោះការលុបចោល MOUs។ នេះសបញ្ជាក់ថា ថៃកំពុងស្ថិតក្នុងអន្ទាក់ច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ៖
▪︎ ​ច្បាប់ទម្លាប់អន្តរជាតិ (Customary International Law)៖ ទោះថៃមិនចុះហត្ថលេខាលើ VCLT ក៏ដោយ ក៏គោលការណ៍ មាត្រា ២៦ (Pacta Sunt Servanda) គឺជា "ច្បាប់ដែក" ដែលតម្រូវឱ្យថៃគោរពកិច្ចសន្យាដែលតម្កល់នៅ United Nations Treaty Collection (UNTC)។ ការលុបចោលឯកតោភាគី នឹងធ្វើឱ្យថៃបាត់បង់ភាពជឿជាក់ទាំងស្រុងលើឆាកអន្តរជាតិ។
▪︎ ​ការសារភាពពីភាពទាល់ច្រក៖ ការព្រមានរបស់អ្នកជំនាញថៃថា ការលុបចោល MOU អាចនាំឱ្យមានវិបត្តិការទូតដ៏ធ្ងន់ធ្ងរ គឺជាសក្ខីភាពថា កម្ពុជាកំពុងកាន់ "ឧត្តមភាពច្បាប់" យ៉ាងរឹងមាំនៅក្នុងដៃ។
​៣. បំបាក់មុខមាត់ថៃ៖ "សង្គ្រាមសីលធម៌ និងការទូត"
​យុទ្ធសាស្ត្រចុងក្រោយគឺការធ្វើឱ្យថៃ "ផ្កាប់មុខ" លើឆាកពិភពលោក៖
▪︎ ​ការលាតត្រដាងនៅ UN៖ កម្ពុជាត្រូវប្រើឯកសារយោងពី UN Treaty Collection ដើម្បីបង្ហាញពិភពលោកថា ថៃគឺជា "រដ្ឋដែលមិនគោរពកិច្ចសន្យា"។ នេះនឹងធ្វើឱ្យវិនិយោគិនភ័យខ្លាចក្នុងការរកស៊ីជាមួយរដ្ឋដែលក្រឡាស់សម្តីតាមចិត្តនឹកឃើញ។
▪︎ ​ការសម្របសម្រួលដោយបង្ខំ (Annex V - UNCLOS)៖ ប្រសិនបើថៃនៅតែរឹងរូស កម្ពុជាមានសិទ្ធិអូសថៃមកដោះស្រាយនៅចំពោះមុខអាជ្ញាកណ្តាលអន្តរជាតិ ដែលថៃមិនអាចគេចវេសបានឡើយក្នុងនាមជាសមាជិក UNCLOS។
សន្និដ្ឋាន
សូម្បីតែអ្នកជំនាញថៃ ក៏មើលឃើញពី "អន្ទាក់" នេះដែរ។ ការដែលកម្ពុជាលើកយក UNCLOS មកធ្វើជាអាវុធវាយលុកជួរមុខ និងប្រើ VCLT ជាខ្នោះច្បាប់ នឹងធ្វើឱ្យថៃទាល់ច្រកទាំងផ្នែកបច្ចេកទេស និងសីលធម៌។
​"នៅពេលសត្រូវប្រើល្បិចពស់ពុល យើងត្រូវប្រើលំពែង UNCLOS ចាក់ឱ្យចំចំណុចស្លាប់ និងប្រើខ្នោះ VCLT ចងជើងឱ្យផ្កាប់មុខអន្តរជាតិ។ ការពិត និងច្បាប់ គឺជាជ័យជម្នះរបស់កម្ពុជា។"
អត្ថបទ៖ បណ្ឌិត ញិល រដ្ឋា អ្នកជំនាញភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ
Join  us: https://t.me/TheRealpolitikHouse
ប្រភព៖ Collection (UNTC) | UNCLOS 1982 | Customary International Law| Thai Enquirer

TV3 Online News 19h  · ថាម៉េច ! ធីន សំដែងទៀ៎តហា ? អត់ហត់ទេ? ចង់បើកព្រំដែន និងចង់ច្បាស់លាស់  ធីន ឯង អោយមេវាំងធីនឯង ដកទ័ពទាំងអស់ ទាំងដែនគោក ដែនទឹក ទៅបាងកកវិញទៅ ហើយធីនឯង ប្រគល់ដី ភូមិ ផ្ទះ ស្រែចំការ ដែលទ័ពធីនឯង កំពុងកាន់កាប់មកវិញ  និងសងថ្ងៃខូចខាតប្រសាទទាំងអស់ ដែល យោធាធីនឯង បំផ្លាញនិងគ្រប់គ្រង អោយមកខ្មែរវិញមក ហើយចុងក្រោយសងថ្លៃធីនឯងធ្វើអោយឈឺចាប់ផ្កូវចិត្ត និងបំផ្លាញសេដ្ឋកិច្ចកម្ពុជា ទេសចរណ៍កម្ពុជា វិនិយោគិន មកកម្ពុជាវិញមកកម្ពុជា និងបើកព្រំដែនវិញ.. អូខេចា!?

Prak Vanda 2h  · លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវបានដោះលែងឱ្យមានសេរីភាពឡើងវិញ នៅព្រឹកថ្ងៃចន្ទ ទី១១ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ៧:៤០ បន្ទាប់ពីជាប់ពន្ធនាគារសរុបចំនួន ២៤៣ថ្ងៃ ប៉ុន្តែលោកត្រូវបន្តអនុវត្តទោស នៅគេហដ្ឋានរបស់លោករហូតដល់ផុតទោសជាស្ថាពរ។

ថៃ៖ ថ្ងៃនេះ តាក់ស៊ីន អាយុ ៧៦ ឆ្នាំ ត្រូវបាន ដោះលែងចេញពីគុកធំនៅបាងកក ក្រោយពីជាប់ឃុំអស់ ៨ ខែ នៃទោស ១២ ខែ ដែល រដ្ឋាភិបាលសៀម តម្រូវ ឲ្យ តាក់ស៊ីន ពាក់ឧបករណ៍តាមដាន Electionic Monitoring Device. តាក់ស៊ីននិងក្រុមគ្រួសារ រដ្ឋាភិបាលគាត់ ត្រូវបានគេកំណត់ថា ជាមេដឹកនាំផ្តាច់់ទឹកដី នៅ ថៃខាងជើង Northern Thailand ( ថៃកាត់ចិន). តាក់ស៊ីន ត្រូវបាន រាជាការសៀមប្រើប្រាស់សម្រាប់ ធ្វើសង្រ្គាមប្រឆាំង ថៃខាងត្បូង (ថៃឥស្លាម) និង ប្រឆាំងកម្ពុជា ក៍ដូចជាប្រឆាំង រដ្ឋាភិបាលរបស់ អានុទិនផងដែរ។ រដ្ឋាភិបាលអានុទីន នឹងត្រូវមានពេល ០៣ ខែ ដើម្បីសាកល្បង ការចរចារ និងការធ្វើសង្រ្គាមជាមួយ កម្ពុជាជុំទី ៣ បើមិនបានសម្រេចផងទេ គ្រូសារតាក់ស៊ីន នឹងឡើងមកជំនួសតំណែង អានុទីន ។

PRO Insight, ប៉ោយប៉ែត 1h  · ក្រៅផ្លូវការ: សៀមចោទថាកងទ័ពកម្ពុជាយើងបានសាងសង់មូលដ្ឋានយោធាជាន់លើខ្សែបន្ទាត់ព្រំដែន (តាមផែនទី1/5000របស់សៀម) ដោយពាក់កណ្តាលនៃមូលដ្ឋានគឺស្ថិតក្នុងដីវា

វ៉ាន់ សារាយ Vann Saray 1h  · ថៃ សង់របងព្រំដែនចន្លោះបង្គោលព្រំដែនលេខ៥២ និង៥៤ នៅភូមិសាស្ត្រស្រុកកំរៀង ខេត្តបាត់ដំបង។ ទីនេះមានបង្គោលព្រំដែនរវាងគ្នាហើយ តែការធ្វើនេះបែបម៉េច រង់ចាំការបញ្ជាក់ពីខាងកម្ពុជា។ ជួបនៅហ្វីលីពីន សុទ្ធតែពង្រឹងទំនុកចិត្តរវាងគ្នា។ ទំនុកចិត្តបែបម៉េច ប្រទេសព្រំដែនជាមួយគ្នា ធ្វើអ្វីស្រេចក្បាល់វ៉ាល់ខ្លួនបែបនេះ។

Cambodia Channel
ការវិវត្តនៅព្រំដែន៖ ថៃសម្រុកសាងសង់របងបេតុងអាមេ កម្ពស់ ១៧០ សង់ទីម៉ែត្រ ជាប់ស្រុកកំរៀង ខេត្តបាត់ដំបង

Kampuchea Thmey Daily   1h  · BREAKING! អាជ្ញាធរកម្ពុជាកំពុងបន្តតាមដាន និងពិនិត្យករណីថៃសាងសង់របងព្រំដែនយ៉ាងយកចិត្តទុកដាក់បំផុតដើម្បីធានាថាមិនបំពានទឹកដីកម្ពុជា។

Cambodia Channel
ករណីផ្ទុះគ្រាប់បែកដ៏រន្ធត់មួយបានកើតឡើងនៅក្នុងខេត្តនរាធិវាស (Narathiwat) ប្រទេសថៃ ដែលបានបណ្ដាលឱ្យទាហានល្បាតម្នាក់បាត់បង់ជីវិត និង ២នាក់ទៀតរងរបួសយ៉ាងធ្ងន់ធ្ងរ ខណៈដែលពួកគេកំពុងចុះបំពេញភារកិច្ចការពារសន្តិសុខជូនប្រជាពលរដ្ឋ។ ហេតុការណ៍នេះបានកើតឡើងនៅលើកំណាត់ផ្លូវលេខ ៤០៥៧ ក្នុងភូមិម៉ៃហ្វាដ ស្រុកវែង (Waeng) ក្បែរស្ពានណាំខៅ។
តាមរបាយការណ៍បឋម ក្រុមវាយប្រហារដែលមិនទាន់ស្គាល់អត្តសញ្ញាណ បានលួចបង្កប់គ្រាប់បែកនៅក្បែរផ្លូវ និងបានចុចបំផ្ទុះនៅពេលដែលក្រុមទាហានល្បាតធ្វើដំណើរទៅដល់ចំណុចដៅ។ សកម្មភាពឆ្មក់វាយប្រហារនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើល និងភ័យខ្លាចយ៉ាងខ្លាំងដល់អ្នកដំណើរក្នុងតំបន់នោះ។ បច្ចុប្បន្ន ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ខណៈសមត្ថកិច្ចកំពុងឡោមព័ទ្ធកន្លែងកើតហេតុដើម្បីស្រាវជ្រាវរកមុខសញ្ញា។
អាជ្ញាធរថៃបានអំពាវនាវដល់សាធារណជន ឱ្យផ្អាកការធ្វើដំណើរឆ្លងកាត់តំបន់កើតហេតុជាបណ្តោះអាសន្ន ដើម្បីទុកលទ្ធភាពឱ្យមន្ត្រីជំនាញបោសសម្អាត និងត្រួតពិនិត្យសុវត្ថិភាពឱ្យបានហ្មត់ចត់បំផុត។ សូមបញ្ជាក់ថា ខេត្តនៅភាគខាងត្បូងប្រទេសថៃ រួមមាន យ៉ាឡា ស៊ុងក្លា ប៉ាតានី និងនរាធិវាស តែងតែរងការវាយប្រហារជាញឹកញាប់ពីសំណាក់ក្រុមបំបែកខ្លួន ដែលបង្កឱ្យមានអសន្តិសុខជាបន្តបន្ទាប់ក្នុងតំបន់ព្រំដែនមួយនេះ។

PR Cambodian Government
សម្តេចធិបតី បានបញ្ជាក់ថា យន្តការ JBC, GBC, RBC គឺមានសារៈសំខាន់ក្នុងការទប់ស្កាត់ការបង្កើតអង្គហេតុសម្រេចនៅតាមព្រំដែន និងធានាការគោរពអធិបតេយ្យភាព បូរណភាពទឹកដី និងខ្សែព្រំដែនអន្តរជាតិ ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងដែលមានស្រាប់។ កម្ពុជាក៏បានអះអាងថា ខ្សែព្រំដែនមិនអាចផ្លាស់ប្ដូរដោយការប្រើកម្លាំង ឬការបង្កើតអង្គហេតុសម្រេចឡើយ។
ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា
H.E. Pen Bona Royal Government Spokesperson
ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦

Um Sam An
ព័ត៌មានបន្ថែមពីរបងព្រំដែន៖ ថ្ងៃទី១១ខែឧសភាឆ្នាំ២០២៦ ថៃបានធ្វើរបងព្រំដែនអចិន្រ្តៃយ៍ថ្មីពីបេតុងដោយឯកតោភាគីដោយរំលោភចូលដីខ្មែរ នៅចន្លោះបង្គោលព្រំដែនលេខ៥២ដល់លេខ៥៤ ដែលបានចាប់ផ្តើមសាងសង់តាំងពីថ្ងៃទី២ខែមេសាឆ្នាំ២០២៦ នៅស្រុកកំរៀង ខេត្តបាត់ដំបង។ របងព្រំដែនមានចម្ងាយប្រមាណ១៣១០ ម៉ែត្រ។ បច្ចុប្បន្ន ការសាងសង់របងព្រំដែននៅតំបន់នេះបានបញ្ចប់ប្រហែល ២០% ហើយរំពឹងថានឹងបញ្ចប់នៅខែមិថុនា ឆ្នាំ២០២៦។ របងព្រំដែននេះមានកម្ពស់ប្រហែល ១៧០ សង់ទីម៉ែត្រហើយមានសំណាញ់ដែកពីខាងលើដែលមានកម្ពស់ប្រហែល ២០ សង់ទីម៉ែត្រ។
ក្រសួងការបរទេសកម្ពុជាបានចេញលិខិតតវ៉ាជំទាស់នឹងការសាងសង់របងព្រំដែនដោយឯកតោភាគីរបស់ភាគីថៃ កាលពីថ្ងៃទី១០ខែមេសាឆ្នាំ២០២៦។

Smeyy  is with Smeyy Smeyy. 26m  · 🚨*ខេត្តភាគខាងត្បូង នៃប្រទេសថៃ 🇹🇭 ធ្លាក់ចូលក្នុងភាពចលាចល ‼️ ១១/ឧសភា/២០២៦ អង្គភាពទ័ពពិសេសថៃ ខេត្ត Narathiwat ភាគខាងត្បូង បានប្រកាសអាសន្ន បិទផ្លូវជាតិលេខ៤០៥៧, ភូមិ Ban Mai Fat, ខេត្ត Narathiwat រយៈពេល ៣ថ្ងៃ (ចាប់ពីថ្ងៃទី១១ ឧសភា ដល់ថ្ងៃទី១៣ ឧសភា ២០២៦)  ក្រោមហេតុផល «ដើម្បីរក្សាសុវត្ថិភាព និងសន្តិសុខតំបន់»។ *គួរបញ្ជាក់ថា៖ អង្គភាពទ័ពពិសេសថៃ 🇹🇭 បានប្រកាសអាសន្ន បិទផ្លូវឆ្លងកាត់តំបន់នេះ រយៈពេល ៣ថ្ងៃ គឺដោយសារនៅថ្ងៃនេះ (១១ ឧសភា ២០២៦) ក្រុមទាមទារសិទ្ធិសេរីភាពផ្តាច់ទឹកដីខេត្ត Narathiwat បានធ្វើសកម្មភាពបំផ្ទុះគ្រាប់បែកលើរថយន្តយោធាថៃ បានបណ្តាលឱ្យទាហានថៃបាត់បង់ជីវិតអស់ ១នាក់ និងរងរបួសធ្ងន់ធ្ងរចំនួន ២នាក់។ (Smeyy)

យុវជន៧មករា
ឯកឧត្តម សុខ ឥសាន ៖ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)
១- អនុទិនវ៉ៃខ្មែរយកទឹកដីបានមួយគគោកហើយថានិងខិតខំរួមគ្នាជាមួយមេដឹកនាំខ្មែរឆ្ពោះទៅរកសន្តិភាព នេះបានចំជាឆ្លាតមែន?
២- អ្នកដទៃរិះគន់សៀមថាឲ្យសហរដ្ឋអាមេរិកប្រើទឹកដីសៀមធ្វើជាមូលដ្ឋានវ៉ៃអ៊ីរ៉ង់ តែសហរដ្ឋអាមេរិករីករាយ?
៣- សង្គ្រាមនាពេលបច្ចុប្បន្ននេះមានការផ្លាស់ប្តូរខ្លាំងបើប្រៀបធៀបពីសម័យមុន ពីសម័យមុនគេប្រើយន្តហោះ តែឥឡូវមិនបាច់មានយន្តហោះទេ គឺគេប្រើដ្រូនដែលអាចបាញ់បានចម្ងាយរាប់រយគមនិងរាប់ពាន់គមផង?
៤- បញ្ហាព្រំដែនកម្ពុជា-សៀមនៅពេលដែលមេដឹកនាំកម្ពុជាប្រកាសមិនទទួលស្គាល់ព្រំដែនដែលសៀមប្រើកម្លាំងយក មេដឹកនាំសៀមធ្វើមិនឮឯទាហ៊ានសៀមនៅតែបន្តឈូសឆាយវាយកម្ទេចអ្វីជារបស់ខ្មែរចោលហើយសាងសង់អ្វីជារបស់សៀមជំនួសវិញដដែល?
៥- ការពិភាក្សានៅសេប៊ូគឺត្រង់ទៅត្រង់មកក៏ពិតមែន តែមេដឹកនាំសៀមនៅតែដំណើរការឈ្លានពានទឹកដីកម្ពុជាដដែល?
៦- ទោះបីសៀមទន្រ្ទានយកទឹកដីខ្មែរក្រោយបទឈប់បាញ់ក៏ដោយ សៀមធ្វើដូចជាអត់មានរឿងអីកើតឡើង សៀមគិតថាការចូលកាន់កាប់ទឹកដីកម្ពុជាខុសច្បាប់ជារឿងធម្មតា?
៧- ដោយសៀមមានអាកប្បកិរិយាបែបនេះ ទឹកដីរាប់សិបកន្លែងដែលសៀមបានកាន់កាប់ នឹងមិនងាយបោះបង់ឲ្យមកកម្ពុជាវិញទេ មេដឹកនាំសៀមបាននិយាយហើយថាបើចង់បានទឹកដីមកវិញ ត្រូវលើកទ័ពវាយដណ្តើមយកវិញទៅ?
៨- ដោយទឹកដីដែលសៀមរំលោភយកបានហើយនិងបានកសាងហេដ្ឋារចនាសម្ព័ន្ធជាថ្មីនិងរឹងមាំ សៀមមិនងាយនឹងដកថយទៅព្រំដែនដើមវិញដោយងាយងាយៗទេ?
៩- ទឹកដីខ្មែរដែលសៀមបានឈ្លានពានយកក្រោយបទឈប់បាញ់ សៀមមិនងាយឲ្យមកកម្ពុជាវិញទេ។
១០- បើសៀមមិនប្រគល់ទឹកដីខ្មែរដែលសៀមបានទន្ទ្រានយកក្រោយបទឈប់បាញ់ តើកម្ពុជាគួរប្ញត្រូវធ្វើយ៉ាងម៉េចដើម្បីបានទឹកដីដែលបាត់បង់មកវិញ? 

Sopheak Khuon 36m  · ខ្ញុំយល់ថា៖ ថៃដោះលែងថាក់ស៊ីនមក ដើម្បីរៀបផែនការថ្មី ប្រឆាំងនឹងកម្ពុជា ព្រោះថាក់ស៊ីន ស្គាល់ខ្មែរច្បាស់ណាស់ ហើយមុនជាប់គុក គាត់ថ្លែងថា ជម្លោះកម្ពុជា ថៃ ប្រៀបនឹងល្បែងជ្រមុចទឹក បើអ្នកណាពូកែទ្រាំ អ្នកនោះ នឹងឈ្នះ។ ផែនការ ថាក់ស៊ីន បង្កើតសង្គ្រាមជុំទី៣ ហើយវាយដល់កំពង់ឆ្នាំង​ ដើម្បីឱ្យខ្មែរសុំចុះចាញ់គ្រប់យ៉ាង។ ហេតុផល៖ គ្រាន់តែគាត់ចេញមកភ្លាម ថៃប្រកាសកែប្រែពីការចូលរួមដោះស្រាយបញ្ហាសមុទ្រ ដោយច្បាប់អន្តរជាតិUNCLOS ទៅជាដោះស្រាយដោយទ្វេភាគី ភ្លាម។ ហើយព្រមានថា បើមិនចរចាដោយទ្វេភាគីជាមុនទេ ថៃនឹងមិនចូលរួមដោះស្រាយតាមច្បាប់អន្តរជាតិUNCLOS។ 

នយោបាយថៃ៖ ថ្ងៃនេះ តាក់ស៊ីន ចេញពីគុកមកវិញ គឺ ៤ ខែមុនកំណត់។ គ្រាន់តែចេញពីគុគភ្លាមតាក់ស៊ីន ប្រកាសពីការធ្វើនយោបាយភ្លាមជាមួយកម្ពុជា។ តាក់ស៊ីន និង កូនស្រី បានដឹកនាំ រដ្ឋាភិបាលថៃ ធ្វើសង្រ្គាម ០៥ ថ្ងៃ ជាមួយ កម្ពុជា ក្នុងខែ កក្កដា ២០២៥កន្លងទៅ។ តាក់ ស៊ីន ជាមេចលនាបះបោរ ផ្តាច់ទឹកដីភាគខាងជើង បើទោះបីជា រដ្ឋាភិបាលសៀម ផ្តាច់លុយអភិ មូលដ្ឋានក៍ដោយ ក៍ប្រជាជននៅភាគខាងជើង នៅតែបោះឆ្នោតគាំទ្រ តាក់ស៊ីននឹងក្រុមគ្រួសារឡើងជា នាយករដ្ឋមន្រ្តី។ សព្វថ្ងៃនេះ កងទ័ព និង នគរបាល តាក់ស៊ីន មានចំនួន ប្រើនជាង ២ ដង នៃ កងទ័ព សៀម។ រដ្ឋាភិបាល សៀមព្យាយាម រើសទ័ពថ្មី និងបញ្ជូលកងសេនាជន ឪ្យចូលក្របខណ្ខយោធាចំនួន ០២ ម៉៉ឺននាក់/ឆ្នាំ ដើម្បី មានតុល្យភាពជាមួយ កងទ័ព តាក់ស៊ីន។

Saroeurn Som 17m  · ‼️អនុទីន ចុះហត្ថលេខាតែងតាំងលោក ស៊ីហាសាក់ ជាតំណាងពិសេសរបស់រដ្ឋាភិបាលសៀមសម្រាប់ដោះស្រាយបញ្ហាព្រំដែនភាគខាងត្បូងដែលជួបបញ្ហារាល់ថ្ងៃ ចុម ច្រើនមុខពេកប្រយ័ត្នតៃណា អ៊ុំសួរឯងហត់អត់សាក់🤭

No comments:

Post a Comment