២៦ ធ្នូ ២០២៥៖ ថ្លែងប្រាប់អ្នកសារព័ត៌មាននាល្ងាចថ្ងៃទី២៦ ខែធ្នូនេះ នាយករដ្ឋមន្រ្តីចាំផ្ទះថៃលោក អានុទីន ឆានវីរៈគុល បានថ្លែងថា ថៃនឹងឯកភាពឈប់បាញ់ ៧២ម៉ោង ក្នុងកិច្ចប្រជុំGBCស្អែកនេះ ហើយប្រសិនបើរក្សាការមិនផ្ទុះអាវុធបាន នោះបទឈប់បាញ់នឹងត្រូវចាត់ទុកថាប្រសិទ្ធភាព។ បន្ទាប់ពីរក្សាការឈប់បាញ់ ៧២ ម៉ោងបាន លោក អានុទីន បានចង្អុលបង្ហាញទៀតថា ថៃនឹងព្រមវិលទៅអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ វិញ។ ក្រុមប្រឹក្សាសន្តិសុខជាតិ (NSC) បានសម្រេចបញ្ជូនរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ណាត់ថាក់ផុង ណាក់ផានិច ជាតំណាងឲឱ្យចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមជាមួយកម្ពុជានៅថ្ងៃស្អែក។ កិច្ចព្រមព្រៀងសំខាន់ពីរគឺ៖ បទឈប់បាញ់រយៈពេល ៧២ ម៉ោង រួមជាមួយនឹងការដោះលែងទាហានដែលបានចាប់ខ្លួនផងដែរ។ រយៈពេល ៧២ ម៉ោង គិតពីថ្ងៃទី ២៧ ធ្នូ ម៉ោង ១២ ០០ នាទី .ដល់ ២៩ ធ្នូ ម៉ោង ១២ ថ្ងៃត្រង់ដដែល...

Monday, May 25, 2026

ព្រំដែនកម្ពុជា ថៃ--ថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ២០២៦

NS News 34m  · មុននេះបន្តិចកងទ័ពថៃចោទកម្ពុជាថាបានបង្ហោះដ្រូនស្ទង់មើលមូលដ្ឋានយោធាថៃពីខាងលើ ទោះដ្រូនទាំងនោះស្ថិតនៅក្នុងទឹកដីកម្ពុជានៅឡើយ។ ថៃព្រមានថាប្រសិន​ដ្រូន​ហោះចូលដីថៃភ្លាម ពួកគេត្រូវបាញ់ទម្លាក់ភ្លាម។ ២៥/៥/២៦

Chan Born 11h  · Shared with Public ព្រំដែនថៃ កម្ពុជា៖ ពីម្សិលមិញ ថៃ បង្ហោះដ្រូនធុនធំសង្កេតការណ័យោធានៅ តំបន់ប៉ោយប៉ែត។ សង្កេតការណ៍ ជាភាសាអគ្លេសគឺ Surveillance ដែលគេត្រូវធ្វើ ម្តងក្នុង ១ខែ ឬ ២ខែ ឬ ខែ ពីព្រោះចំណាយលុយ មនុស្សជាច្រើន។ អង្កេតការណ៍ Re-Connainssance គេធ្វើភ្លាមៗ ជាដ្រូនតូចៗ ដោយសារវាចំណាយតិច ត្រូវការពត៍មានបន្ទាន់ សម្រាប់មើលទៅមុខ ១០ គម។

Saroeurn Som 52m  · ‼️មេជើងគោកសៀមបានបញ្ជាឱ្យមានការប្រុងប្រយ័ត្នខ្ពស់តាមបណ្តោយព្រំដែនសម្តែង🚨ការព្រួយបារម្ភលើតំបន់ចំនួនប្រាំ នៅជិតចំណុចឆ្លងកាត់ព្រំដែនព្រះវិហារ-តាម៉ារីយ៉ា គឺតំបន់ចុងជុំ ប្រាសាទតាមាន់ធំ និងភ្នំលេខ ៧៤៥

Long Kunthea   5m  ·   (25/05/2026) 🚨ទាហានថៃចោទ​ ទាហានខ្មែរជុះ💩លេីបន្លាលួសរបស់វា‼️ (បែកង៉ាងមែនទែនហេីយ

ស៊ន សុភក្រ្ត-Sorn Sopheak
កម្លាំងគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ បន្តប្រតិបត្តិការចុះរដ្ឋបាល តាមអគារមួយចំនួនក្នុងក្រុងប៉ោយប៉ែត រកឃើញសម្ភារមួយចំនួនដែលសង្ស័យពាក់ព័ន្ធបទល្មើស Online Scams
(បន្ទាយមានជ័យ)៖ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ បន្តប្រតិបត្តិការចុះរដ្ឋបាលតាមអគារចំនួន៣កន្លែង ក្នុងក្រុងប៉ោយប៉ែត ក្រែងមានក្រុមជនល្មើសនៅលួចប្រព្រឹត្ត បទល្មើស Online Scams តែមិនមានទីតាំងណាមួយដែលផ្តល់ជូនក្រុមឧក្រិដ្ឋជនធ្វើនោះឡើយ។


តែយ៉ាងណា សម្រាប់ប្រតិបត្តិការនេះ កម្លាំងគណៈបញ្ជាការឯកភាព បានរកឃើញសម្ភារមួយចំនួនដែលបម្រើឲ្យប្រព្រឹត្តបទល្មើស Online Scams ហើយមានអគារមួយរកឃើញមានការប្រមូលផ្តុំជនបរទេសស្នាក់នៅ តែមិនជាប់ពាក់ព័ន្ធបទល្មើសនោះឡើយ។
ប្រតិបត្តិការនេះ បានធ្វើឡើងក្រោមការបញ្ជាផ្ទាល់របស់លោក អ៊ុំ រាត្រី ប្រធានគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ និងក្រោមការសម្របសម្រួលតាមនីតិវិធីរបស់លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។


របាយការណ៍របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃនេះ បានបញ្ជាក់ថា គណៈបញ្ជាការឯកភាពខេត្តដឹកនាំដោយលោក ប្រាក់ ប៉ូលី អភិបាលរងខេត្ត តំណាងលោក អ៊ុំ រាត្រី អភិបាលខេត្ត ដោយមានការចូលរួមពីកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្ត, កម្លាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត, គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង, អធិការដ្ឋាននគរបាលក្រុង, បញ្ជាការមូលដ្ឋានកង រាជអាវុធហត្ថក្រុង ក្រោមការសម្របសម្រួលនីតិវិធីពីលោក ទេប ឃុនឆ័យ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានចុះត្រួតពិនិត្យ និងឆែកឆេរជាក់ស្ដែងចំនួន ៣ទីតាំង ក្នុងនោះបិទសៀល ១ទីតាំង និងធ្វើរដ្ឋបាល២ទីតាំង។
ក្រុមការងារ បានបិទសៀល១ទីតាំងនៅអគារកម្ពស់៣ជាន់ ស្ថិតនៅភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ដោយរកឃើញសម្ភារសង្ស័យពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា តែពុំមានជនបរទេសនោះទេ។ កម្លាំងជំនាញ
បន្ដស្រាវជ្រាវរកម្ចាស់ទីតាំង។


ក្រុមការងារបានចុះរដ្ឋបាលនៅអគារកម្ពស់៤ជាន់ ២៥បន្ទប់ រកឃើញមានជនបរទេសស្នាក់នៅប្រមូលផ្ដុំជាជនជាតិឥណ្ឌូនេស៊ី ចំនួន៨០នាក់ ស្រី២៧នាក់ តែមិនរកឃើញមានការជាប់ពាក់ព័ន្ធបទល្មើសនោះទេ។ ក្រុមការងារបានអប់រំណែនាំម្ចាស់ទីតាំង និងធ្វើកិច្ចសន្យា ដើម្បីឲ្យចូលរួមជាមួយអាជ្ញាធរ ទប់ស្កាត់កុំឲ្យកើតមានបទល្មើសមួយនេះ។


សម្រាប់ទីតាំងទី២ ក្រុមការងារបានចុះរដ្ឋបាលនៅអគារមានកម្ពស់២ជាន់ ១៤បន្ទប់ តែមិនមានជនបរទេសស្នាក់នៅ និងពុំមានសម្ភារសង្ស័យពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានោះឡើយ។ ក្រុមការងារ ក៏បានធ្វើការអប់រំម្ចាស់ទីតាំង និងធ្វើកិច្ចសន្យាផងដែរ ដើម្បីចូលរួមសហការទប់ស្កាត់បទល្មើសមួយនេះ៕

ក្រសួងការពារជាតិ
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិកម្ពុជា
ក្រុមការងារទំនាក់ទំនងរបស់យោធភូមិភាគទី៤ នៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ នេះ បានធ្វើការទំនាក់ទំនងទៅកាន់កងទ័ពភូមិភាគទី២ របស់ថៃ សួរនាំនិងបញ្ជាក់ចំពោះករណីឮសំឡេងបាញ់កាំភ្លើងឡើងលើសរុបចំនួន ៨គ្រាប់កាលពីយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ ដែលសង្ស័យបង្កឡើងពីខាងភាគីថៃ ដោយក្នុងនោះនៅវេលាម៉ោង ១៩:៥៧នាទី បាញ់ចំនួន ៥គ្រាប់ ក្នុងភូមិសាស្ត្រភ្នំទ្រព្យ និងនៅវេលាម៉ោង ២០:០៨នាទី បាញ់ចំនួន ៣គ្រាប់ ក្នុងភូមិសាស្ត្រភ្នំសំបុកឃ្មុំ ខេត្តព្រះវិហារ ដើម្បីឱ្យភាគីថៃធ្វើការផ្ទៀងផ្ទាត់ និងរឹតបន្តឹងវិធានការគ្រប់គ្រងវិន័យកងទ័ពរបស់ខ្លួនឱ្យបានតឹងរឹង និងគោរពឱ្យបានហ្មត់ចត់ពេញលេញនូវសេចក្តីប្រកាសរួមរបស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ជាមួយគ្នានេះ ក្រសួងការពារជាតិ ក៏សូមបដិសេធ ចំពោះការមួលបង្កាច់ដោយគ្មានភស្តុតាងថា ទាហានកម្ពុជាបង្កការរំខានកាលពីក្បាលព្រលប់ម្សិលមិញ ដោយបាញ់រះ ២លើកនៅតំបន់ភ្នំទ្រព្យដោយចាត់ទុកថាជាព័ត៌មានមិនពិត ហើយកងទ័ពកម្ពុជាបានប្រកាន់ខ្ជាប់នូវវិន័យរបស់ខ្លួន។

ស៊ន សុភក្រ្ត-Sorn Sopheak 1m  · កម្ពុជាសូមបដិសេធចំពោះការមួលបង្កាច់ដោយគ្មានភស្តុតាងថា ទាហានកម្ពុជាបាញ់រះ ២លើកនៅតំបន់ភ្នំទ្រព្យ ដោយចាត់ទុកថា ជាព័ត៌មានមិនពិត ហើយកងទ័ពកម្ពុជាបានប្រកាន់ខ្ជាប់នូវវិន័យរបស់ខ្លួន!

CHAN BORN បានសួរទៅ AI ថា "សូមរៀបរាប់ព្រឹត្តិការណ៍ ថ្ងៃទី ២៥ ខែ ៥ ឆ្នាំ ២០២៥ រវាង កម្ពុជា​និង ថៃនៅថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២៥" AI តបវិញថា៖  មិនមានការផ្ទុះអាវុធធំដំនោះទេ ប៉ុន្តែវាជាដំណាក់កាលកើនឡើងកម្តៅនិងភាពតានតឹងផ្នែកការទូតនិងយោធាយ៉ាងខ្លាំងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ព្រឹត្តិការណ៍នេះកើតឡើងតែ៣ថ្ងៃមុនពេលផ្ទុះការប៉ះទង្គិចគ្នាដោយអាវុធជាលើកដំបូងនៅថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៥ ដែលបានឈានទៅរក វិបត្តិព្រំដែនកម្ពុជា-ថៃឆ្នាំ ២០២៥ ដ៏ស្រួចស្រាវក្នុងឆ្នាំនោះ។ស្ថានភាពនិងព្រឹត្តិការណ៍សំខាន់ៗដែលបានកើតឡើងក្នុងអំឡុងពេលនោះរួមមាន៖១. ការចល័តទ័ពនិងការត្រៀមលក្ខណៈយោធាការពង្រាយកម្លាំង៖ ប្រទេសទាំងពីរបានបង្កើនការបញ្ជូនកងទ័ព និងសព្វាវុធធុនធ្ងន់ទៅកាន់តំបន់ព្រំដែនដែលមិនទាន់ខណ្ឌសីមា។តំបន់ប្រឈមមុខ៖ ភាពតានតឹងបានប្រមូលផ្តុំខ្លាំងនៅតំបន់ជួរភ្នំដងរែក ជិតប្រាសាទព្រះវិហារ និងច្រកចុងបូក (មុំបី) ជាប់ខេត្តឧប្បលរាជធានីរបស់ថៃ។២. បរិបទការទូតនិងការត្រៀមប្រជុំព្រំដែនកិច្ចប្រជុំ JBC៖ ភាគីទាំងពីរកំពុងស្ថិតក្នុងដំណាក់កាលរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំគណៈកម្មការព្រំដែនរួម (JBC) ដែលគ្រោងធ្វើឡើងនៅខែមិថុនា ឆ្នាំ២០២៥។ភាពមិនទុកចិត្តគ្នា៖ ទោះបីជាមានការប៉ុនប៉ងចរចា ប៉ុន្តែការចោទប្រកាន់គ្នាទៅវិញទៅមកជុំវិញការបំពានខ្សែបន្ទាត់ព្រំដែន និងការយាមល្បាតខុសផ្លូវបានធ្វើឱ្យស្ថានភាពមានភាពផុយស្រួយបំផុត។៣. ផលវិបាកបន្ទាប់ពីថ្ងៃទី ២៥ ឧសភា ២០២៥ការផ្ទុះអាវុធ៖ នៅថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៥ (៣ថ្ងៃក្រោយ) ទាហានកម្ពុជានិងថៃបានផ្ទុះអាវុធបាញ់គ្នា បណ្តាលឱ្យទាហានកម្ពុជាម្នាក់ (លោកព្រិន្ទបាលឯក សួន រោន) បានពលីជីវិត។សង្គ្រាមពេញទំហឹង៖ វិបត្តិនេះបានរីករាលដាលកាន់តែធ្ងន់ធ្ងររហូតដល់មានការប្រើប្រាស់យន្តហោះចម្បាំង F-16 របស់ថៃ និងការបាញ់រ៉ុក្កែត BM-21 របស់កម្ពុជា នៅថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៥ មុនពេលមានបទឈប់បាញ់សម្របសម្រួលដោយអាស៊ាន។ប្រសិនបើអ្នកចង់ដឹងបន្ថែម សូមប្រាប់ខ្ញុំថាតើអ្នកចង់ផ្តោតលើ ព្រឹត្តិការណ៍ផ្ទុះអាវុធថ្ងៃទី ២៨ ឧសភា ឬ សមរភូមិធំថ្ងៃទី ២៤ កក្កដា?

Sony Sin
ទីប្រឹក្សាយោធាសៀម និយាយថា មេទ័ពសៀមទាំងអស់ឯកភាពគ្នា បើមានសង្គ្រាមជុំទី៣មែន ជាសង្គ្រាមចុងក្រោយសម្រាប់របបមួយនេះនៅកម្ពុជា... សៀមប្រហែលវាគិតថាខ្លួនជាមហាអំណាចដូចអាមេរិកហើយមើលទៅ? បានស្រម៉ៃ ចង់បញ្ចប់របបរបស់ប្រទេសមួយងាយស្រួលដូចបកចេក !

សភាពការណ៍ព្រំដែនកម្ពុជា ថៃ៖ ឃើញបងប្អូនខ្មែរខំប្រឹងផ្សាយបំភ័យប្រជាជនខ្មែរ ថាថៃនឹងធ្វើសង្រ្គាមជុំទី ៣ បំណងដើម្បីឲ្យមានការដោះលែង លើកលែងទោសមេដឹកនាំរបស់ពួកគេ។ ខ្ញុំសូមធ្វើការវិភាគថា នឹងគ្មានសង្រ្គាមជុំទី ៣ រវាង ថៃ និង កម្ពុជាទេ ដោយសារ នេះជាទំនាស់ផ្ទៃក្នងរវាង ថៃ ចិន និង សៀម។ ប្រជាជន ចិន នៅប្រទេសថៃ មានជាង ១០ លាននាក់ ពួកគេឡើងគ្រប់គ្រងរដ្ឋាភិបាលជាបន្តបន្ទាប់ ឆ្លាស់គ្នា ប្តូរវេនគ្នា ឡើងជានាយករដ្ឋមន្រ្តី ដែលធ្វើ ឪ្យ សៀម និង​ ថៃ មិនសប្បាយចិត្ត ភ័យខ្លាចបាត់ប្រទេស បាត់វប្បធម៍ជនជាតិសៀម ដូច្នេះ ពួកគេ បង្ករសង្រ្គាមជាមួយ កម្ពុជា។ កម្ពុជាទិញកាំភ្លើងពី ចិន ដូច្នេះ ចិនមិនគាំទ្រឲ្យ កម្ពុជាធ្វើសង្រ្គាមសម្លាប់ប្រជាជនចិនគេទេ។ ដូចគ្នាដែរ ចិននៅប្រទេសថៃ ត្រូវបាន ចិនបេកាំងរារាំងមិនឲ្យធ្វើសង្រ្គាមជាមួយ កម្ពុជា ដែលជាសម្ព័ន្ធមិត្តដែកថែបទេ។ ប្រទេសថៃទិញអាវុធពីចិន ពីអាមេរិក ហេតុនេះ ចិន អាមេរិកហាម ថៃមិនឲ្យធ្វើសង្រ្គាមបន្តជាមួយកម្ពុជាដែរ។ ជាសរុប មេដឹកនាំធំៗ គេដឹកថាត្រូវ កំទេចស្តេចសៀម ដោយវិធីណា? ហេតុនេះ កុំជ្រួលជ្របល់ពេក !!៕

Daily Sabay
តា ខា ត្រូវបានមហាក្សត្រលើកលែងទោសហើយ ! ការនេះត្រូវបានគេមើលឃើញថា តទៅមុខទៀត សកម្មជនបរិស្ថាននិង សកម្មជននយោបាយនានា នឹងត្រូវ អង្គព្រះមហាក្សត្រ លើកលែងទោសផងដែរ។
 ខ្មែរសាមគ្គី ខ្មែរឈ្នះ

ពាក្យពេញរបស់សុភាសិតនេះគឺ៖ "កាលឈឺយកដំរីទៅបន់ ដល់ស្រន់យកពងមាន់ទៅថ្វាយ"។អត្ថន័យដើមគឺ៖ ពេលមានទុក្ខលំបាក ឬឈឺធ្ងន់ មនុស្សតែងតែសន្យាបន់ស្រន់ធំដុំ (ដូចជាដំរី) ប៉ុន្តែពេលដែលបានធូរស្បើយ ឬសម្រេចបំណងហើយ ត្រលប់ជាស្ដាយរអាយ ដោយថ្វាយត្រឹមតែពងមាន់ ឬរបស់របរតូចតាចទៅវិញ។ សុភាសិតនេះឆ្លុះបញ្ចាំងពី ការបាត់បង់សច្ចៈធម៌ ការសន្យាខ្យល់ ឬការមិនគោរពតាមពាក្យសន្យាដើមរបស់មនុស្សមួយចំនួន។

Smeyy  is with Smeyy Smeyy. 4m  · 🚨*អ្នកមានទូរស័ព្ទមួយគ្រឿង ដេកផ្ទះ ខុសពីអ្នកមានកាំភ្លើងមួយដើម ក្នុងសមរភូមិ ដែលកំពុងត្រងត្រាប់ស្តាប់បទបញ្ជា ត្រៀមតតាំងនឹងសត្រូវ សង្ឃឹមខាងយើងជាជួរក្រោយ 🙏🏻 គោរពការសម្រេចចិត្ត បងៗវីរកងទ័ពផង 💐

Taing Sarada
លោក កឹម សុខា ត្រូវបានលើកលែងទោសហើយ ខ្ញុំសូមចូលរួមអបអរសាទរផង។ មានតែការបង្រួបបង្រួមជាតិពិតប្រាកដទេ ទើបអាចការពារទឹកដី និងពលរដ្ឋបាន។ ក្រោយដោះលែងរួចលោកនឹងទៅសាងផ្នួសនៅវត្តមង្គលគោធ្លក ក្នុងខេត្តតាកែវ រយៈពេល ១អាទិត្យ ហើយបន្ទាប់មកលោកនឹងទៅមើលថែម្តាយចាស់ជរារបស់លោក ដែលមានអាយុ ១០១ឆ្នាំ។
ប្រភពច្បាស់ការណ៍មួយនិយាយថា លោក កឹម សុខា អាចនឹងត្រូវបានតែងតាំងជាទីប្រឹក្សាព្រះមហាក្សត្រ។ ចំណែកអ្នកទោសនយោបាយផ្សេងទៀត ក៏នឹងត្រូវដោះលែងមួយកញ្ចប់នៅពេលឆាប់ៗខាងមុខនេះដែរ៕
(រូបថតចាស់កាលពីជិត២០ឆ្នាំមុន)

នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ ខ្ញុំមានកិត្តិយសយ៉ាងក្រៃលែង ដែលត្រូវបានអញ្ជើញដោយ លោកជំទាវប្រធានាធិបតី នៃ ប្រទេសប៊ុលហ្ការីចូលរួមក្នុងពិធីអបអរសាទរ “ទិវាអក្សរសាស្ត្រ វប្បធម៌ និងអក្ខរក្រមស្លាវ” ដែលជាទិវាជាតិដ៏មានអត្ថន័យជ្រាលជ្រៅសម្រាប់ប្រជាជនប៊ុលហ្គារី។ ព្រឹត្តិការណ៍នេះប្រារព្ធឡើងនៅ National History Museum នារាជធានី Sofia ក្នុងបរិយាកាសពោរពេញដោយមោទនភាពជាតិ និងការគោរពចំពោះបេតិកភណ្ឌវប្បធម៌ និងអក្សរសាស្ត្ររបស់ប្រទេសនេះ។ថ្ងៃទី២៤ ខែឧសភា ត្រូវបានចាត់ទុកជាទិវាដ៏សំខាន់បំផុតមួយរបស់ Bulgaria ដោយប្រជាជនប៊ុលហ្គារីរំលឹក និងគោរពដល់បងប្អូនបរិសុទ្ធ គីរិល និង មេតូឌី (Saints Cyril and Methodius) ដែលជាអ្នកបង្កើតអក្ខរក្រមស្លាវដំបូង និងបានបង្កើតមូលដ្ឋានសម្រាប់ការអភិវឌ្ឍអក្សរសាស្ត្រ និងវប្បធម៌ស្លាវទាំងមូល។ ទិវានេះមិនត្រឹមតែជាការអបអរសាទរអក្សរសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការរំលឹកអំពីតម្លៃនៃការអប់រំ ចំណេះដឹង និងអត្តសញ្ញាណជាតិផងដែរ។


ក្នុងឱកាសដ៏វិសេសវិសាលនេះ ខ្ញុំមានអារម្មណ៍រំភើប និងមានមោទនភាព ដែលបានឃើញប្រជាជនប៊ុលហ្គារីគ្រប់ជំនាន់ ចូលរួមអបអរសាទរជាមួយស្នាមញញឹម ការសម្តែងវប្បធម៌ និងការគោរពចំពោះអក្សរសាស្ត្រជាតិរបស់ពួកគេ។ វាបង្ហាញយ៉ាងច្បាស់ថា អក្សរសាស្ត្រ និងវប្បធម៌ គឺជាមូលដ្ឋានដ៏រឹងមាំសម្រាប់ការរក្សាអត្តសញ្ញាណ និងការរីកចម្រើនរបស់ប្រទេសជាតិ។
ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកជំទាវប្រធានាធិបតី នៃ Bulgaria ចំពោះការអញ្ជើញដ៏កិត្តិយសនេះ និងសូមគោរពសរសើរចំពោះប្រជាជន និងរាជរដ្ឋាភិបាលប៊ុលហ្គារី ដែលបានថែរក្សា និងលើកតម្កើងបេតិកភណ្ឌអក្សរសាស្ត្រ និងវប្បធម៌របស់ខ្លួនយ៉ាងល្អប្រសើរ។

No comments:

Post a Comment