២៦ ធ្នូ ២០២៥៖ ថ្លែងប្រាប់អ្នកសារព័ត៌មាននាល្ងាចថ្ងៃទី២៦ ខែធ្នូនេះ នាយករដ្ឋមន្រ្តីចាំផ្ទះថៃលោក អានុទីន ឆានវីរៈគុល បានថ្លែងថា ថៃនឹងឯកភាពឈប់បាញ់ ៧២ម៉ោង ក្នុងកិច្ចប្រជុំGBCស្អែកនេះ ហើយប្រសិនបើរក្សាការមិនផ្ទុះអាវុធបាន នោះបទឈប់បាញ់នឹងត្រូវចាត់ទុកថាប្រសិទ្ធភាព។ បន្ទាប់ពីរក្សាការឈប់បាញ់ ៧២ ម៉ោងបាន លោក អានុទីន បានចង្អុលបង្ហាញទៀតថា ថៃនឹងព្រមវិលទៅអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ វិញ។ ក្រុមប្រឹក្សាសន្តិសុខជាតិ (NSC) បានសម្រេចបញ្ជូនរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ណាត់ថាក់ផុង ណាក់ផានិច ជាតំណាងឲឱ្យចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមជាមួយកម្ពុជានៅថ្ងៃស្អែក។ កិច្ចព្រមព្រៀងសំខាន់ពីរគឺ៖ បទឈប់បាញ់រយៈពេល ៧២ ម៉ោង រួមជាមួយនឹងការដោះលែងទាហានដែលបានចាប់ខ្លួនផងដែរ។ រយៈពេល ៧២ ម៉ោង គិតពីថ្ងៃទី ២៧ ធ្នូ ម៉ោង ១២ ០០ នាទី .ដល់ ២៩ ធ្នូ ម៉ោង ១២ ថ្ងៃត្រង់ដដែល...

Wednesday, May 13, 2026

ព្រំដែនកម្ពុជា ថៃ--ថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ២០២៦

Bong Song Ha 50m · ឯកឧត្តម អ៑ សំអាន បានមានប្រសាសន៍ថា: ដីខ្មែរដែលចាញ់សង្គ្រាមថៃកន្លងទៅនេះបាត់បង់អស់៥៥តំបន់វាមានទំហំធំជាងខេត្តតាកែវ7ដង ។ តើពលរដ្ឋខ្មែរគួតែបណ្តេញរបបរក្បត់ជាតិតរជំនាន់ត្រកូល ហុ៑ន ដែរឬទេ?


វ៉ាន់ សារាយ Vann Saray 7h · ក្បាច់របស់ខ្មែរប្រឆាំងក្រៅប្រទេស! សូមបងប្អូនកុំមានការយល់ច្រឡំ។ ស្ថេរភាពស្រុកទេសវាសំខាន់ណាស់ក្នុងកាលៈទេសៈសត្រូវឈ្លានពាន ហើយរឹតតែត្រូវប្រឹងរួមគ្នារក្សាស្ថេរភាពជាងពេលណាទាំងអស់។ តែខ្មែរប្រឆាំងក្រៅប្រទេសគេមិនខ្វល់ទេ បំណងគេតែមួយមុខគត់ គឺផ្តួលរដ្ឋាភិបាល ដូច្នេះគេច្នៃបំភ្លៃគ្រប់បែបយ៉ាង។


សេនាប្រមុខ
តាមរយះសារព័ត៌មាន Khaosod English បានចុះផ្សាយថា៖
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសថៃ បាននិយាយទាំងស្លន់ស្លោរកាលពីថ្ងៃអង្គារថា កោះកោះគុដ នៅតែជាទឹកដីថៃដោយគ្មានការសង្ស័យ ដោយបដិសេធរបាយការណ៍ដែលថា កម្ពុជាបានចុះបញ្ជីអនុស្សរណៈទ្វេភាគីឆ្នាំ ២០០១ ដោយសម្ងាត់ជាភស្តុតាងក្នុងជម្លោះព្រំដែនសមុទ្រ។
ដើម្បីឆ្លើយតបតាមអ្វីដែលថៃបានលើកឡើង «ច្បាប់ផ្លូវការ» សុទ្ធសាធ មកធ្វើជាមូលដ្ឋានក្នុង្ការជាចំណេះដឹង ដោយមិនលម្អៀងទៅភាគីណា នេះគឺជាខ្លឹមសារដែលចងក្រងតាមឯកសារច្បាប់ជាតិ និងអន្តរជាតិ៖
យល់ដឹងអំពី «ច្បាប់ផ្លូវការ» ពាក់ព័ន្ធនឹងកោះគុជ (កោះកុត) និងដែនសមុទ្រត្រួតស៊ីគ្នា 🇰🇭
ដើម្បីជ្រាបច្បាស់ពីការពិត យើងត្រូវពិនិត្យលើឯកសារច្បាប់ផ្លូវការចំនួន ៣ ជាមូលដ្ឋាន៖
១. អនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ (ច្បាប់ព្រំដែនគោក)
នេះគឺជាសន្ធិសញ្ញាអន្តរជាតិផ្លូវការដែលកំណត់ព្រំដែនរវាងកម្ពុជា និងថៃ។ ក្នុងអាទិភាគនៃអនុសញ្ញានេះ បានចែងថា៖
* បារាំងបានប្រគល់ខេត្ត ត្រាត និងកោះទាំងឡាយដែលស្ថិតនៅខាងត្បូង ជ្រោយឡែម (Cape Lem) រួមទាំង កោះកុត ទៅឱ្យសៀម (ថៃ)។ (ដើម្បីឲកាន់តែច្បាស់នៅច្បាប់នេះ សូមមើលក្នុង Comment)
* ជាថ្នូរមកវិញ សៀមបានប្រគល់ខេត្ត បាត់ដំបង សៀមរាប និងសិរីសោភ័ណ មកឱ្យខ្មែរវិញ។
* ចំណុចសំខាន់៖ សន្ធិសញ្ញានេះចែងពី "អធិបតេយ្យភាពលើដីកោះ" ប៉ុន្តែមិនបានកំណត់ច្បាស់លាស់ពី "ដែនទឹកសមុទ្រ" ជុំវិញកោះនោះទេ។
២. ព្រះរាជក្រឹត្យកម្ពុជា ឆ្នាំ១៩៧២ (ច្បាប់ព្រំដែនសមុទ្រ)
ដោយសារសន្ធិសញ្ញាឆ្នាំ១៩០៧ មិនបានកំណត់ព្រំដែនសមុទ្រ ទើបនៅឆ្នាំ១៩៧២ កម្ពុជាបានចេញច្បាប់ផ្លូវការរបស់ខ្លួន៖
* កម្ពុជាបានប្រកាសខ្សែបន្ទាត់ព្រំដែនសមុទ្រ ដោយគូសចេញពីចំណុចបង្គោលព្រំដែនលេខ៧៣ (ត្រង់ភូមិចាំយាម) តម្រង់ទៅទិសខាងលិច ដោយ ពុះចំកណ្ដាលកោះកុត។
* យោងតាមច្បាប់នេះ កម្ពុជាទាមទារសិទ្ធិលើផ្ទៃសមុទ្រ និងធនធានធម្មជាតិនៅពាក់កណ្ដាលកោះកុតផ្នែកខាងត្បូង។
៣. អនុស្សរណៈនៃការយោគយល់គ្នា ឆ្នាំ២០០១ (MOU 2001)
ដោយសារភាគីទាំងពីរ (កម្ពុជា និងថៃ) សុទ្ធតែមានច្បាប់រៀងៗខ្លួនដែលគូសខ្សែបន្ទាត់ជាន់គ្នា ទើបបង្កើតឱ្យមាន «តំបន់ត្រួតស៊ីគ្នា» (Overlapping Claims Area - OCA) ទំហំប្រហែល ២៦,០០០ គីឡូម៉ែត្រការ៉េ។
* MOU 2001 គឺជាឯកសារផ្លូវការដែលរដ្ឋាភិបាលទាំងពីរបានចុះហត្ថលេខា ដើម្បីព្រមព្រៀងគ្នា "ចរចា" បែងចែកផលប្រយោជន៍ និងខណ្ឌសីមាសមុទ្រឱ្យដាច់ស្រឡះតាមច្បាប់អន្តរជាតិ។ (លម្អិតកិច្ចព្រមព្រៀង MOU2001 ក្នុង Comment)
សេចក្ដីសន្និដ្ឋានតាមផ្លូវច្បាប់៖
* បើផ្អែកលើ សន្ធិសញ្ញាឆ្នាំ១៩០៧៖ ដីកោះកុត ស្ថិតក្រោមការគ្រប់គ្រងរបស់ថៃ។
* បើផ្អែកលើ ច្បាប់ខ្មែរឆ្នាំ១៩៧២៖ ដែនទឹក និងផ្នែកខ្លះនៃកោះកុត ស្ថិតក្នុងអធិបតេយ្យភាពខ្មែរ។
* ដោយសារច្បាប់ទាំងពីរជាន់គ្នា ទើបបច្ចុប្បន្នប្រទេសទាំងពីរត្រូវប្រើ MOU 2001 ជាយន្តការច្បាប់ដើម្បីដោះស្រាយតាមរយៈការចរចា ដោយមិនប្រើកម្លាំងបាយ។
បញ្ជាក់៖
• ការបកស្រាយខាងលើ ចេញពីការស្រាវ (សុំមិនយកផ្លូវការ យ៉ាងណាដើម្បីឲច្បាស់ការណ៍ មានតែអ្នកច្បាប់ ឬរដ្ឋាភិបាលប៉ុណ្ណោះដែលមានសិទ្ធិក្នុងការនិយាយពីរឿងច្បាប់អន្តរជាតិ ដូចគ្នាអត្ថបទដែលខ្ញុំស្រាវជ្រាវមក មិនអាចយកទៅធ្វើជាឯកសារប្ដឹងផ្ដល់ដោយយោងតាមការស្រាវជ្រាវនេះទេ ប៉ុន្តែយ៉ាងណាខ្ញុំចង់បញ្ជាក់ថា នេះជាការស្រាវច្បាប់ផ្លូវការដែលខ្ញុំបានអាន ទើបហ៊ានយកបង្ហោះសំរាប់ជាចំណេះដឹង៕


វ៉ាន់ សារាយ Vann Saray
ក្នុងនាមជាអ្នកឈឺចាប់នឹងគេឈ្លានពាន លួចប្លន់ យើងមានជម្រើសរបស់យើង។ ផលដូចការផ្សាយនេះ គឺជាជម្រើសដែលយើងបន្តប្រកាន់យក ដូចដែលយើងធ្លាប់បានធ្វើ។
ទំនិញថៃ នាំមកខ្មែរពេលមិនទាន់មានរឿង ទាំងត្រូវច្បាប់ និងមិនត្រូវច្បាប់ (លួចនាំចូល) ទំហំទឹកប្រាក់មិនក្រោម ១០ពាន់លានដុល្លារនោះទេ។ ១០ពាន់លានដុល្លារ ជួយឱ្យជនជាតិថៃ រស់មិនតិចលាននាក់នោះទេ។
បន្តប្រើដំបងបដិសេធទំនិញជាតិសាសន៍ឈ្លានពានលួចប្លន់ដីយើង។


អង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស PRU
ក្រសួងវប្បធម៌កម្ពុជាដាក់លិខិតតវ៉ាករណីថៃចុះបញ្ជីបណ្ដុំប្រាសាទតាមាន់ ប្រាសាទតាក្របី ប្រាសាទខ្នារនិងទីតាំងមួយចំនួនតាមបណ្ដោយព្រំដែនក្នុងបញ្ជីជាតិបុរាណដ្ឋានរបស់ថៃ
នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ក្រសួងវប្បធម៌កម្ពុជាបានធ្វើលិខិតតវ៉ានិងបានចេញសេចក្ដីប្រកាសព័ត៌មានអំពីការជំទាស់ករណីថៃចុះបញ្ជីបណ្ដុំប្រាសាទតាមាន់ ប្រាសាទតាក្របី ប្រាសាទខ្នារ និងទីតាំងមួយចំនួនតាមបណ្ដោយព្រំដែនស្ថិតក្នុងដែនអធិបតេយ្យភាពកម្ពុជាក្នុងបញ្ជីជាតិបុរាណដ្ឋានរបស់ប្រទេសថៃ។ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈសង្កត់ធ្ងន់ថា «សកម្មភាពនេះគឺខុស ច្បាប់ ទុកជាមោឃៈនិងគ្មានអានុភាពផ្លូវច្បាប់ឡើយ»។


ក្រសួងវប្បធម៌បានបន្ថែមថាការចុះបញ្ជីបែបនេះគ្មានមូលដ្ឋានស្របច្បាប់នោះទេហើយមិនអាចប្រើប្រាស់ជាភស្តុតាងសម្រាប់អះអាងអធិបតេយ្យភាពទឹកដីឬជាឧបករណ៍សម្រាប់ការកំណត់ព្រំដែនបានឡើយ។ បញ្ហាអធិបតេយ្យភាពនិងការកំណត់ព្រំដែនរវាងកម្ពុជានិងថៃ ត្រូវដោះស្រាយដោយគោរពយ៉ាងម៉ឺងម៉ាត់តាមច្បាប់អន្តរជាតិ រួមទាំងសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ និងលិខិតូបករណ៍ពាក់ព័ន្ធផ្សេងៗព្រមទាំងតាមរយៈយន្តការទ្វេភាគីដែលបានបង្កើតឡើងជាពិសេសអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០០ (MoU 2000), ផែនការមេឆ្នាំ២០០៣ (TOR 2003) និងសមត្ថកិច្ចរបស់គណៈកម្មការចម្រុះព្រំដែននៃភាគីទាំងពីរ(JBC)។


ក្រសួងវប្បធម៌និងវិចិត្រសិល្បៈចាត់ទុកការចុះបញ្ជីនេះថា ជាការប៉ុនប៉ងខុសច្បាប់ក្នុងការបង្កើតទម្រង់ផ្លូវច្បាប់ក្លែងក្លាយលើទីតាំងបេតិកភណ្ឌដែលស្ថិតនៅក្នុងដែនអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា។ ទង្វើនេះជាការរំលោភលើអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់កម្ពុជាហើយបំផ្លាញស្មារតីនៃការដោះស្រាយបញ្ហាដោយសន្តិវិធីនិងការគោរពគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ។


ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈក៏បានអំពាវនាវដល់រាជរដ្ឋាភិបាលថៃលុបចោលជាបន្ទាន់នូវការចុះបញ្ជីខុសច្បាប់នេះនិងបញ្ឈប់រាល់សកម្មភាពឯកតោភាគីដែលកំពុងប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី៕


TFA Khmer
កម្ពុជា និង​ថៃ​ខ្វែងគំនិត​គ្នា​រឿង​យន្តការ​ដោះស្រាយ​វិវាទ​ដែនសមុទ្រ​ក្រោយ​ថៃ​លុបចោលMOU ២០០១
កម្ពុជា និង​ថៃ​នៅតែ​បន្ត​ខ្វែងគំនិត​គ្នា​ជុំវិញ​ការ​ជ្រើសរើស​យន្តការ​ដោះស្រាយ​វិវាទ​ដែនសមុទ្រ ក្នុង​តំបន់​ដែល​ភាគី​ទាំងពីរ​អះអាង​ថា «​ត្រួតស៊ីគ្នា​»​។ ក្នុង​នោះ ប្រមុខ​ការទូត​ថៃ​បាន​បដិសេធ​ចំពោះ​ការប្រើប្រាស់​យន្តការ​ចរចា​ដោយ​ចាប់បង្ខំ​ពី​សំណាក់​កម្ពុជា និង​ថា ការចរចា​ដែនសមុទ្រ​ត្រួតស៊ីគ្នា ត្រូវ​ធ្វើ​ឡើង​ដោយ​ផ្អែកលើ​អនុសញ្ញា​ច្បាប់​សមុទ្រ​។ ចំណែក​ប្រមុខ​រដ្ឋ​ស្ដីទី លោក ហ៊ុន សែន បាន​លើកឡើង​ថា នឹង​មិន​មានការ​ចរចា​ទ្វេភាគី​ទៀត​នោះ​ឡើយ។


កម្ពុជា និង​ថៃ​នៅតែ​បន្ត​ខ្វែងគំនិត​គ្នា​ជុំវិញ​ការ​ជ្រើសរើស​យន្តការ​ដោះស្រាយ​វិវាទ​ដែនសមុទ្រ ក្នុង​តំបន់​ដែល​ភាគី​ទាំងពីរ​អះអាង​ថា «​ត្រួតស៊ីគ្នា​»​។ ក្នុង​នោះ ប្រមុខ​ការទូត​ថៃ​បាន​បដិសេធ​ចំពោះ​ការប្រើប្រាស់​យន្តការ​ចរចា​ដោយ​ចាប់បង្ខំ​ពី​សំណាក់​កម្ពុជា និង​ថា ការចរចា​ដែនសមុទ្រ​ត្រួតស៊ីគ្នា ត្រូវ​ធ្វើ​ឡើង​ដោយ​ផ្អែកលើ​អនុសញ្ញា​ច្បាប់​សមុទ្រ​។ ចំណែក​ប្រមុខ​រដ្ឋ​ស្ដីទី លោក ហ៊ុន សែន បាន​លើកឡើង​ថា នឹង​មិន​មានការ​ចរចា​ទ្វេភាគី​ទៀត​នោះ​ឡើយ។


ក្រោយ​រដ្ឋាភិបាល​ថៃ​បានសម្រេច​លុបចោល​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ឆ្នាំ​២០០១ ឬ MOU44 ដោយ​ឯកតោភាគី​ជាមួយ​កម្ពុជា​រួចមក ពេលនេះ​ភាគី​ទាំងពីរ​ហាក់​និយាយ​មិន​ត្រូវ​គ្នា ចំពោះ​ការ​ឯកភាព​លើ​យន្ត​ការដែល​នឹង​ត្រូវ​ប្រើប្រាស់​សម្រាប់​ដោះស្រាយ​ជម្លោះដែនសមុទ្រ​នោះ​ឡើយ។


រដ្ឋមន្ត្រីការបរទេស​ថៃ លោក ស៊ីហាសាក់ ភួងកេតកែវ (Sihasak Phuangketkeow) បាន​អះអាង​នៅ​ថ្ងៃទី​១២ ខែ​ឧសភា នេះ​ថា លោក​មិន​បានដឹង​រឿង​កម្ពុជា​ចុះបញ្ជី MOU ឆ្នាំ​២០០១ នៅ​អង្គការសហប្រជាជាតិ មុន​ថៃ​លុបចោល​នោះ​ឡើយ ហើយ​ប្រទេស​ថៃ​ក៏បាន​លុបចោល​កិច្ចព្រមព្រៀង​នេះ​ចោល​រួចហើយ​ដែរ ដូច្នេះ​តទៅ​ខាងមុខ កម្ពុជា និង​ថៃ​មានតែ​ប្រើប្រាស់​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្ដីពី​ច្បាប់​សមុទ្រ​ឆ្នាំ​១៩៨២ ឬ​(UNCLOS)​ប៉ុណ្ណោះ ដើម្បី​ដោះស្រាយ​ជម្លោះដែនសមុទ្រ​នៅ​តំបន់​ត្រួតស៊ីគ្នា។


តែ​យ៉ាងណា កាលពី​ម្សិលមិញ លោក ស៊ីហាសាក់ ក៏បាន​ប្រតិកម្ម​ផង​ដែរ​ថា ប្រទេស​ថៃ​មិនបាន​ឯកភាព​ចំពោះ​ការប្រើប្រាស់​យន្តការ​ផ្សះផ្សា​ដោយ​ចាប់បង្ខំ​(Compulsory Conciliation)​របស់ (UNCLOS) ដែល​ស្នើ​ឡើង​ដោយ​កម្ពុជា ដូច​ការ​ផ្សព្វផ្សាយ​របស់​សារព័ត៌មាន​កម្ពុជា​នោះ​ឡើយ​។ លោក​បាន​និយាយ​បែប​ឌឺដង​ថា វា​ជា​ស្ទីល​របស់​កម្ពុជា​ក្នុង​ការ​ធ្វើ​អត្ថាធិប្បាយ​មុន​ពេល​ចរចា ដើម្បី​យក​ប្រៀប​លើ​ភាគី​ថៃ។


ប្រមុខ​ការទូត​ថៃ​រូប​នេះ បាន​បញ្ជាក់​ថា ការចរចា​រឿង​វិវាទ​ដែនសមុទ្រ​រវាង​កម្ពុជា និង​ថៃ​ដោយ​ប្រើប្រាស់​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្ដីពី​ច្បាប់​សមុទ្រ​(UNCLOS) គឺធ្វើ​ឡើង​តែ​ក្នុង​រង្វង់​ក្របខ័ណ្ឌ​អនុសញ្ញា​ស្ដីពី​ច្បាប់​សមុទ្រ​ទៅតាម​ដំណាក់កាល​ជា​ជំហានៗ ក៏ប៉ុន្តែ​ភាគី​ថៃ​នៅតែ​ផ្ដល់​អាទិភាព​ចរចា​ទ្វេភាគី​ជា​ចម្បង។


ឆ្លើយតប​ទៅ​នឹង​ការ​លើកឡើង​នេះ ប្រមុខ​រដ្ឋស្ដីទី និង​ជា​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​នៅ​ថ្ងៃនេះ ដោយ​ជាន់កែង​ប្រទេស​ថៃ​ថា ពាក្យ​«​ផ្ដល់​អាទិភាព​ចរចា​ទ្វេភាគី​ជា​ចម្បង​»​របស់​ភាគី​ថៃ​នេះ មាន​ភាព​ផ្ទុយ​ស្រឡះ​ពី​សកម្មភាព​របស់​ភាគី​ថៃ ដែល​បាន​លុបចោល MOU ឆ្នាំ​២០០១ ជា​ឯកតោភាគី ដែល​ជា​ការលុបចោល​ក្របខណ្ឌ​នៃ​ការចរចា​ទ្វេភាគី​រួចស្រេច​ទៅ​ហើយ​សម្រាប់​ការចរចា​ដែនសមុទ្រ​ត្រួតស៊ីគ្នា។


ទន្ទឹម​គ្នា​នេះ​លោក ហ៊ុន សែន បាន​រំលឹក​ដល់​រាជរដ្ឋាភិបាល​របស់​កូនប្រុស​លោក កុំ​បើក​ការចរចា​ទ្វេភាគី​ជាមួយ​ថៃ​លើ​បញ្ហា​សមុទ្រ និង​ដើរ​ត្រង់​ឆ្ពោះទៅ​យន្តការ​ច្បាប់​សមុទ្រ ឆ្នាំ​១៩៨២​តែម្តង ដោយ​មិន​រង់ចាំ​ការយល់ព្រម​ណាមួយ​ពី​ភាគី​ថៃ​នោះ​ឡើយ។


នៅក្នុង​សំណេរ​ដដែល លោក ហ៊ុន សែន បាន​ឌឺដង​ទៅកាន់​ប្រទេស​ថៃ​ថា លោក​សោកស្ដាយ​ដែល​ប្រទេស​ថៃ​លុប MOU ឆ្នាំ​២០០១​ចោល តែ​ក៏​អរគុណ​ចំពោះ​ការ​ត្រួសត្រាយ​ផ្លូវ​ឱ្យ​កម្ពុជា​ប្រើ​យន្តការ​ផ្សះផ្សា​ដោយ​បង្ខំ ដែល​ជា​ច្បាប់​អន្តរជាតិ​ជំនួស​វិញ។


រដ្ឋាភិបាល​ថៃ​របស់​លោក អនុទីន ឆាន់វីរៈគុល​(Anutin Chanvirarkul) បានសម្រេច​លុបចោល​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ឆ្នាំ​២០០១​ស្ដីពី​តំបន់​ដែនសមុទ្រ​ត្រួត​គ្នា​រវាង​កម្ពុជា​-​ថៃ កាលពី​ថ្ងៃទី​៥ ខែឧសភា​។ ប្រទេស​ថៃ បា​នរក​លេស​លុបចោល​កិច្ចព្រមព្រៀង​នេះ ក្រោយ​ពី​ធ្វើសង្គ្រាម​ឈ្លានពាន​ព្រំដែន​គោក​ជា​បន្តបន្ទាប់​មក​លើ​កម្ពុជា ដែល​ធ្វើឱ្យ​មាន​ភាព​ចម្រូងចម្រាស​រវាង​ភាគី​ទាំងពីរ​ក្នុង​ការ​កំណត់​យក​យន្តការ​ថ្មី​ដើម្បី​ដោះស្រាយ​វិវាទ​ដែនសមុទ្រ ខណៈ​វិវាទ​ព្រំដែន​គោក​នៅ​មិនទាន់​ដោះស្រាយ​ចប់​នៅឡើយ។


ទោះជា​យ៉ាងណា ក្រោយ​ការលុបចោល MOU44 នេះ បាន​ធ្វើ​អ្នកនយោបាយ​ថៃ​មានការ​ខ្វែងគំនិត​គ្នា ដោយ​ក្រុម​អភិរក្សនិយម​បាន​គាំទ្រ​ការសម្រេច​លុបចោល​នេះ ដោយ​ពួកគេ​យល់ថា កម្ពុជា​អាច​នឹង​ប្រើប្រាស់ MOU44 នេះ​ដើម្បី​ទាមទារ​កាន់កាប់​ដែនសមុទ្រ​ក្នុង​តំបន់​ត្រួតស៊ីគ្នា រួម​ទាំង​មួយ​ចំណែក​នៃ​កោះ​គុជ។


ចំណែក​អ្នកនយោបាយ​ថៃ​មួយ​ក្រុម​ទៀត​យល់ថា ការលុបចោល MOU44 នឹង​ធ្វើ​ឱ្យ​ថៃ​ធ្លាក់​ចូល​ក្នុង​អន្ទាក់​របស់​កម្ពុជា ក្នុង​ការ​ទាញ​ថៃ​ឡើង​ទៅលើ​ឆាក​អន្តរជាតិ និង​ជា​ការ​បើក​ឱកាស​ឱ្យ​ភាគី​ទី​បី​ចូល​មក​ពាក់ព័ន្ធ ដែល​ធ្វើ​ឱ្យ​ប្រទេស​ថៃ អាច​នឹង​ត្រូវ​បាត់បង់​ផលប្រយោជន៍​នៅក្នុង​ដែនសមុទ្រ​ទៅកាន់​ភាគី​កម្ពុជា។


ជុំវិញ​រឿង​នេះ ប្រមុខ​ដឹកនាំ​ស្ថាប័ន​អធិបតេយ្យ​ជាតិ​ព្រំដែន និង​អន្តោប្រវេសន៍ នៃ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣​តុលា លោក អ៊ុំ សំអាន សង្កេត​ឃើញ​ថា ការចរចា​ដោះស្រាយ​វិវាទ​ដែនសមុទ្រ​រវាង​កម្ពុជា និង​ថៃ អាច​នឹង​ជាប់​គាំង​ដោយសារ​ភាគី​ថៃ​មានបំណង​អូស​ក្រឡា និង​ប្រើ​វិធី​ចរចា​ដើម្បី​យក​ប្រៀប​លើ​កម្ពុជា​។ លោក​បន្ត​ថា យន្តការ​ដោះស្រាយ​ដែល​ល្អ​បំផុត​នោះ គឺ​ការ​ប្ដឹង​ថៃ​ទៅកាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) តុលាការ​អាជ្ញាកណ្តាល​អន្តរជាតិ (PCA) និង​តុលាការអន្តរជាតិ​សម្រាប់​ច្បាប់​សមុទ្រ (ITLOS) ដោយ​ប្រើប្រាស់​ឯកសារ និង​ផែនទី​ដែល​បន្សល់ទុក​ពី​អាណានិគម​បារាំង។ «»


តំបន់​ដែនសមុទ្រ​ដែល​កម្ពុជា និង​ថៃ​ទាមទារ និង​អះអាង​ថា ជា​តំបន់​ត្រួតស៊ីគ្នា មាន​ទំហំ​២៦០០០​គីឡូម៉ែត្រ​ការ៉េ និង​ត្រូវ​គេ​វាយ​តម្លៃ​ថា មាន​ប្រេង​និង​ឧស្ម័ន​មានតម្លៃ​៣០០​ពាន់​លាន​ដុល្លារ​។ ក្រៅពី​មាន​កំណប់​ប្រេង និង​ឧស្ម័ន​ដ៏​មហាសាល តំបន់​ឈូង​សមុទ្រ​នេះ​ក៏​ជា​តំបន់​ដែន​នេសាទ ដែល​មាន​វិសាលភាព និង​ជា​ផ្លូវ​សមុទ្រ​ធ្វើ​នាវាចរ​សម្រាប់​វិស័យ​ពាណិជ្ជកម្ម និង​វិស័យ​ការពារ​ជាតិ​ផង​ដែរ៕


Samdech Hun Sen of Cambodia 3h · ក្រសួងវប្បធម៌កម្ពុជាបានធ្វើលិខិតតវ៉ា និងបានចេញសេចក្ដីប្រកាសព័ត៌មានអំពីការជំទាស់ករណីថៃចុះបញ្ជីបណ្ដុំប្រាសាទតាមាន់ ប្រាសាទតាក្របី ប្រាសាទខ្នារ និងទីតាំងមួយចំនួនតាមបណ្ដោយព្រំដែនស្ថិតក្នុងដែនអធិបតេយ្យភាពកម្ពុជា ក្នុងបញ្ជីជាតិបុរាណដ្ឋានរបស់ប្រទេសថៃ


អង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស PRU
ក្រសួងវប្បធម៌កម្ពុជាដាក់លិខិតតវ៉ាករណីថៃចុះបញ្ជីបណ្ដុំប្រាសាទតាមាន់ ប្រាសាទតាក្របី ប្រាសាទខ្នារនិងទីតាំងមួយចំនួនតាមបណ្ដោយព្រំដែនក្នុងបញ្ជីជាតិបុរាណដ្ឋានរបស់ថៃ
នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ក្រសួងវប្បធម៌កម្ពុជាបានធ្វើលិខិតតវ៉ានិងបានចេញសេចក្ដីប្រកាសព័ត៌មានអំពីការជំទាស់ករណីថៃចុះបញ្ជីបណ្ដុំប្រាសាទតាមាន់ ប្រាសាទតាក្របី ប្រាសាទខ្នារ និងទីតាំងមួយចំនួនតាមបណ្ដោយព្រំដែនស្ថិតក្នុងដែនអធិបតេយ្យភាពកម្ពុជាក្នុងបញ្ជីជាតិបុរាណដ្ឋានរបស់ប្រទេសថៃ។ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈសង្កត់ធ្ងន់ថា «សកម្មភាពនេះគឺខុស ច្បាប់ ទុកជាមោឃៈនិងគ្មានអានុភាពផ្លូវច្បាប់ឡើយ»។


ក្រសួងវប្បធម៌បានបន្ថែមថាការចុះបញ្ជីបែបនេះគ្មានមូលដ្ឋានស្របច្បាប់នោះទេហើយមិនអាចប្រើប្រាស់ជាភស្តុតាងសម្រាប់អះអាងអធិបតេយ្យភាពទឹកដីឬជាឧបករណ៍សម្រាប់ការកំណត់ព្រំដែនបានឡើយ។ បញ្ហាអធិបតេយ្យភាពនិងការកំណត់ព្រំដែនរវាងកម្ពុជានិងថៃ ត្រូវដោះស្រាយដោយគោរពយ៉ាងម៉ឺងម៉ាត់តាមច្បាប់អន្តរជាតិ រួមទាំងសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ និងលិខិតូបករណ៍ពាក់ព័ន្ធផ្សេងៗព្រមទាំងតាមរយៈយន្តការទ្វេភាគីដែលបានបង្កើតឡើងជាពិសេសអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០០ (MoU 2000), ផែនការមេឆ្នាំ២០០៣ (TOR 2003) និងសមត្ថកិច្ចរបស់គណៈកម្មការចម្រុះព្រំដែននៃភាគីទាំងពីរ(JBC)។


ក្រសួងវប្បធម៌និងវិចិត្រសិល្បៈចាត់ទុកការចុះបញ្ជីនេះថា ជាការប៉ុនប៉ងខុសច្បាប់ក្នុងការបង្កើតទម្រង់ផ្លូវច្បាប់ក្លែងក្លាយលើទីតាំងបេតិកភណ្ឌដែលស្ថិតនៅក្នុងដែនអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា។ ទង្វើនេះជាការរំលោភលើអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់កម្ពុជាហើយបំផ្លាញស្មារតីនៃការដោះស្រាយបញ្ហាដោយសន្តិវិធីនិងការគោរពគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ។


ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈក៏បានអំពាវនាវដល់រាជរដ្ឋាភិបាលថៃលុបចោលជាបន្ទាន់នូវការចុះបញ្ជីខុសច្បាប់នេះនិងបញ្ឈប់រាល់សកម្មភាពឯកតោភាគីដែលកំពុងប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី៕


Chan Born ថៃ ៖ ផ្សព្វផ្សាយការបញ្ជូលប្រាសាទខ្មែរ ចូលក្នុងបញ្ជីទ្រព្យសម្បត្តិវប្បធម៍របស់ថៃ ដែលទង្វើនេះ អាច ឈានទៅ ដល់ ការលុបចោល MOU 2000 ដូចជាការលុបចោល MOU 2001 កន្លងទៅថ្មីៗនេះដែរ។ គោលបំណងនៃ ការលុបចោល MOU គឺដើម្បី ឈ្នះក្តីលើកម្ពុជាករណី Fait Accompli គឺទ័ព ថៃ គេ ឈ ជើងកន្លែងណា ទីនោះជារបស់ ថៃ។ ខាងកម្ពុជា ក៍បានប្តឹងទៅថៃជាបន្តបន្ទាប់ពីការ រំលោទបំពាននេះដើម្បីជាភស្តុតាង នៃការរំលោភ ភស្តុតាងនៃការតវ៉ា។


Sony Sin
ក្រោយពីលុបMOUរួច ស្ថានការណ៏ផ្ទៃក្នុងសៀមកំពុងបែកបាក់ យើងកំពុងតាមដាន ការចល័តកម្លាំងរថពាសដែករបស់ចោរសៀមមកខេត្តចាន់បូរីក្បែរព្រំដែនកម្ពុជាខេត្តបាត់ដំបងប្រមាណ២០គីឡូម៉ែត្រប៉ុណ្ណោះ នៅថ្ងៃនេះ !


Kevin Smith KH 12m · ទាហានថៃទើបតែបាញ់នៅក្បែរខ្ញុំនៅអូរស្មាច់ ទឹកដីអធិបតេយ្យរបស់ខ្មែរដែលពួកយោធាថៃកំពុងកាន់កាប់ដោយខុសច្បាប់។ អ្វីដែលខ្ញុំកំពុងធ្វើគឺគ្រាន់តែចង់ដឹងការពិតប៉ុណ្ណោះ។ នៅថ្ងៃទី ២៩ ខែមេសា ពួកគេបានបាញ់ព្រមានចំនួន ៩ គ្រាប់ទៅលើមន្ត្រីអន្តរជាតិ ហើយអះអាងថាវាគ្រាន់តែជាផាវប៉ុណ្ណោះ។ នេះជាភស្តុតាងដែលពួកគេបានធ្វើ ហើយថៃកំពុងកុហកពិភពលោក។ សរុបទៅមានការបាញ់ចំនួន ៤ គ្រាប់នៅថ្ងៃនេះ។ Thai soldiers just fired near me, from illegally occupied Khmer soveriegn land in O’Smach, Oddar Meanchey. All I was doing was speaking the truth. On 29th april, they fired 9 warning shots at international officials, and claimed they were fireworks. This is proof they were not, and Thailand were lying. 4 shots in total were fired today.


ថៃ សៀម ឈ្លោះគ្នារឿងច្បាប់សមុទ្រ៖ MOU2000 ថៃទាមទារចំណូលរែឧស្ម័ន ៥០/៥០ តែការលុប MOUនេះចោល នាំឲ្យកម្ពុជាទទួលបាន ១០០% ឬ ៨០% ដូចទីម័រខាងក់ើត និងអូស្រា្តលី។ នេះជាអ្វី ដែល រដ្ឋាភិបាលថៃ និង សៀម វាកំពុងឈ្លោះគ្នានៅពេលនេះ ៕ ប្រទេសថៃ គេបកប្រែច្បាប់សមុទ្រ រួចគេផ្សព្វផ្សាយដល់មហាជនគ្រប់ទិសទី ចំណែកកម្ពុជាយើង មានគេសរសេរដែរ តែសម្រាប់លក់ ! មិនមែនសម្រាប់ផ្សព្វផ្សាយ អប់រំឡើយ ៕


Bron Sambor
នាយករដ្ឋមន្ត្រីថៃ និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ Anutin Charnvirakul នៅថ្ងៃពុធ នេះ បានចេញមក បដិសេធថា ខ្សែសំឡេង ដែលកំពុងរីករាលដាល លើបណ្ដាញសង្គមថា រដ្ឋាភិបាល មានផែនការបើកច្រកព្រំដែនជាមួយកម្ពុជាវិញ គឺជាសារសំឡេងបង្កើតដោយបញ្ញាសិប្បនិម្មិត (AI) ហើយ លោកបានបញ្ជាក់ថា មិនមានច្រកព្រំដែនណាមួយ នឹងត្រូវបើកឡើងវិញឡើយ ។
Anutin Charnvirakul AI


Kandeng-កណ្ដឹង 1h · នេះជាសំណល់ដ្រូនអត្តឃាតមិនទាន់ផ្ទុះពីសង្គ្រាមសៀមឈ្លានពាន​ កម្ពុជា​ ដ្រូនអត្តឃាតនេះមានបំពាក់គ្រាប់ត្បាល់៨២មម​ (mortar bomb) ប្រភេទ៤២៨៣២​ ធ្លាក់បុកមិនផ្ទុះស្ថិតនៅកណ្តាលដីចម្ការរបស់ប្រជាពលរដ្ឋ។


ហ៊ុល ម៉ារ៉ា
នៅចាំជាង៥ឆ្នាំមុនតេជោជួបវៀត ណាមជំរុញពាណិជ្ជកម្មអោយបានដល់៥ពាន់លាន ថ្ងៃនេះតេជោដ៏ដែលជំរុញអោយបាន២០ពាន់លាន !


KPT Economy
វិស័យឯកជន​ថៃកំពុង​បារម្ភកាន់តែខ្លាំងឡើងថា ការអូសបន្លាយនៃជម្លោះព្រំដែនថៃ-កម្ពុជា​កំពុងបើកផ្លូវឱ្យប្រទេសដទៃដណ្ដើមចំណែក​ទីផ្សាររបស់ខ្លួននៅកម្ពុជាកាន់តែច្រើនទៅ​ៗ ​ខណៈការរំខានពាណិជ្ជកម្ម និង​ពហិការលើទំនិញថៃ នៅតែបន្ត​ប៉ះពាល់ដល់អាជីវកម្មថៃដែលកំពុងប្រតិបត្តិការ​ក្នុងប្រទេស​កម្ពុជា​។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation។
ប្រធានក្រុមប្រឹក្សាពាណិជ្ជកម្មថៃ-កម្ពុជា លោក Voratat Tantimongkolsuk បាននិយាយថា ជម្លោះព្រំដែន និង​ការបិទព្រំដែនតាំងតែពីឆ្នាំមុខមក ​បានប៉ះពាល់ដល់ពាណិជ្ជកម្ម ការវិនិយោគ និងអាជីវកម្មនៅភាគី​ទាំងសងខាង​​ ហើយបញ្ហាដដែលនេះ បាន​បើកឱកាសសម្រាប់ដៃគូប្រកួតប្រជែងដូចជា វៀតណាម ម៉ាឡេស៊ី និងសិង្ហបុរី ដើម្បីពង្រីកវត្តមានរបស់ពួកគេនៅ​លើទីផ្សារ​កម្ពុជា។
​ទិន្នន័យបង្ហាញថា ផលិតផលពីប្រទេសទាំងនោះ បានជំនួសទំនិញថៃកាន់តែច្រើន​នៅ​កម្ពុជា ទោះបីជា​ពួកគេត្រូវចំណាយថ្លៃ​ដឹកជញ្ជូនខ្ពស់ជាង​ថៃក៏ដោយ។ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា ក្នុងរយៈពេល ៤ ខែដើមឆ្នាំ ២០២៦ តម្លៃពាណិជ្ជកម្មរបស់សិង្ហបុរីជាមួយកម្ពុជាបានកើនឡើងជាង ២០០% វៀតណាមកើនឡើងជាង ៤% ​​ហើយ​ម៉ាឡេស៊ីកើនឡើងប្រហែល ៥១%។
លោក Voratat បាន​ថ្លែងថា៖ «ពេលយើងឈ្លោះគ្នា អ្នកដទៃចូលមកជំនួសយើង» ដោយបន្ថែមថា ផលិតផលថៃកំពុងប្រឈមមុខនឹងគុណវិបត្តិកាន់តែខ្លាំងឡើង មិនត្រឹមតែដោយសារតែបញ្ហាភស្តុភារប៉ុណ្ណោះទេ ប៉ុន្តែក៏ដោយសារតែ «អារម្មណ៍ប្រឆាំងថៃ» កើនឡើងនៅ​កម្ពុជាផងដែរ ដែលបណ្តាលឱ្យការបញ្ជាទិញទំនិញថៃធ្លាក់ចុះជាបន្តបន្ទាប់។
​អ្នកជំនាញដដែលបាន​បន្តថា ថៃបានបញ្ចៀសការបង្ហាញថាខ្លួនឯងរងផលប៉ះពាល់យ៉ាងដំណំពីភាពតានតឹងព្រំដែន ប៉ុន្តែការពិតបាន​រង​ការខូចខាតសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ។
ការបិទព្រំដែនតាំងតែ​ពីខែមិថុនាឆ្នាំមុនមក​ បានធ្វើឱ្យពាណិជ្ជកម្មតាមព្រំដែនគោករវាងប្រទេសទាំង២ ធ្លាក់ចុះស្ទើរតែទាំងស្រុង។ យ៉ាងណាមិញ ​លោក Voratat បានកត់សម្គាល់ថា ការធ្លាក់ចុះសេដ្ឋកិច្ចមិនអាច​បន្ទោសតែទៅ​លើស្ថានភាពព្រំដែននោះទេ ដោយសារកត្តាសកលជាច្រើនក៏បានរួមចំណែកផងដែរ រួមទាំងសេដ្ឋកិច្ចពិភពលោកចុះខ្សោយ សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ជម្លោះនៅមជ្ឈិមបូព៌ា ពន្ធអាមេរិក​ និង​ការឆបោក ដែលប៉ះពាល់ដល់ទំនុកចិត្តពាណិជ្ជកម្ម និងទេសចរណ៍។ ​
ការវិនិយោគរបស់ថៃនៅកម្ពុជា ដែលត្រូវបានប៉ាន់ប្រមាណថាមានចំនួន ៤-៥ ​ប៊ីលានដុល្លារអាមេរិក ក៏មើលឃើញពី​ផលប៉ះពាល់ធ្ងន់​ផងដែរ។ អាជីវកម្មជាច្រើនបានកាត់បន្ថយប្រតិបត្តិការ ផ្អាកសកម្មភាព ឬដាក់លក់អាជីវកម្ម ជាពិសេសអ្នកលក់រាយ រោងចក្រកាត់ដេរ សណ្ឋាគារ ភោជនីយដ្ឋាន និងអាជីវកម្មសេវាកម្មតំបន់ព្រំដែន ​ដោយសារតែខ្សត់អតិថិជន។
របាយការណ៍មួយ​ពី​ការិយាល័យគោលនយោបាយ និងយុទ្ធសាស្ត្រពាណិជ្ជកម្ម​ថៃ ក្រោមក្រសួងពាណិជ្ជកម្មបានរកឃើញថា អាជីវកម្ម​​ថៃតាមបណ្ដោយព្រំដែនជាប់​កម្ពុជា​​ប្រហែល ៣០​% បានបិទទ្វាររួចហើយ ដោយសារតែពួកគេលែងអាចទ្រាំទ្រនឹងការចំណាយប្រតិបត្តិការបាន​តទៅមុខ​ទៀត​។ វិស័យដែលរងផលប៉ះពាល់រួមមាន ក្រុមហ៊ុនដឹកជញ្ជូន ក្រុមហ៊ុនពាណិជ្ជកម្ម ភោជនីយដ្ឋាន និងសណ្ឋាគារ។
ក្រុមហ៊ុនជាច្រើន ក៏បាន​ផ្អាកការជួល និងកាត់បន្ថយការចំណាយលើឃ្លាំង និងប្រាក់ខែ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បី «រស់បន្ត» ក្នុងស្ថានភាព​​មិនប្រាកដប្រជាដ៏យូរអង្វែង។
លោក Voratat បាននិយាយថា រដ្ឋាភិបាល​ថៃ​ និងកម្ពុជា គួរតែបន្តការចរចាជាបន្ទាន់ និងបន្ធូរបន្ថយភាពតានតឹង ដើម្បីការពារការខូចខាតសេដ្ឋកិច្ចបន្ថែមទៀត។ បញ្ហាដែលមិនទាន់អាចដោះស្រាយបាន អាច​ត្រូវការពេលវេលាបន្ថែមទៀតសម្រាប់ការពិភាក្សា ខណៈ​វិស័យដែលអាច​ព្រមព្រៀងគ្នាបាន​ គួរតែបន្តទៅមុខភ្លាមៗ ដើម្បីស្តារទំនុកចិត្តលើពាណិជ្ជកម្ម និងការវិនិយោគ។
លោកបានព្រមានថា ការកើនឡើងកាន់តែខ្លាំងនៃ​អារម្មណ៍ជាតិនិយម​ និងអារម្មណ៍អយុត្តិធម៌ក្នុងចំណោមប្រជាជននៅ​ប្រទេសទាំង២ អាចបង្កើតសម្ពាធនយោបាយ និងធ្វើឱ្យការសម្របសម្រួលកាន់តែពិបាកសម្រាប់រដ្ឋាភិបាលទាំង២​។
លោក Voratat បាន​ថ្លែងយ៉ាងដូច្នេះថា៖ «នៅទីបញ្ចប់ គ្មាននរណាម្នាក់ចង់ឃើញជម្លោះអូសបន្លាយនោះទេ ពីព្រោះផលប៉ះពាល់មិនត្រឹមតែលើរដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដោយផ្ទាល់ដល់ប្រតិបត្តិករអាជីវកម្ម កម្មករ និងសេដ្ឋកិច្ចនៃប្រទេសទាំង២។ រឿងសំខាន់គឺត្រូវស្វែងរកផ្លូវត្រឡប់ទៅរកការចរចាវិញ ដើម្បីកុំឱ្យការខូចខាតរីករាលដាលបន្ថែមទៀត»៕


VAYO FM Radio 25m · លោកអានុទីនបដិសេធថាថៃកំពុងរៀបចំបើកព្រំដែនឡើងវិញជាមួយកម្ពុជា ............. នាយករដ្ឋមន្រ្តីថៃលោកអានុទីន ឆាន់វីរ៉ាគល់ នៅថ្ងៃទី១៣ខែឧសភាឆ្នាំ២០២៦នេះ បានចេញមកច្រានចោលសារជាសំឡេង ដែលអះអាងថាថៃកំពុងតែរៀបចំបើកច្រកព្រំដែនឡើងវិញជាមួយកម្ពុជា។ នាយករដ្ឋមន្រ្តីថៃរូបនេះ បានអះអាងថា សំឡេងនេះបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត(IA)។ យោងតាមសារព័ត៌មានថៃThe Nation លោកអានុទីនបានប្រកែកថា លោកមិនដែលនិយាយបែបនេះទេ។ លោកទទូចថា «ច្បាស់ណាស់វាជាAI។ ខ្ញុំមិននិយាយបានល្អបែបនោះទេ។ កុំជឿវាអី»។ លោកអានុទីនបានបញ្ជាក់បន្ថែមទៀតថា ពិតជានឹងមិនមានការបើកឡើងវិញនៃច្រកព្រំដែននោះទេ។


Han Xin
យុទ្ធនាការ«ខ្មែរប្រើរបស់ខ្មែរ»មានរហូត ទាល់តែសៀមដាក់កន្ទុយរត់ចូលដីខ្លួនវិញ។
ក្រោយពីយុទ្ធនាការ«ខ្មែរប្រើរបស់ខ្មែរ»ដែលបណ្តាលអោយអ្នករកសុីសៀមរាប់ម៉ឺននាក់ត្រូវឡុងចុង និង ជេរបញ្ចោររដ្ឋាភិបាលខ្លួនមក ពេលនេះរដ្ឋាភិបាលសៀមចាប់ផ្តើមចម្លងពីខ្មែរដែរដោយបើកយុទ្ធនាការ «ថៃជួយថៃបន្ថយការតឹងតែងក្នុងការរស់នៅ» [ Thais Help Thais Easing the Cost of Living ] ដែលមានរយៈពេលពីថ្ងៃទី ១៥ ឧសភា ដល់ ១៤ មិថុនា ២០២៦ ។ តែសូមទោសយុទ្ធនាការ«ខ្មែរប្រើរបស់ខ្មែរ»មានរហូត ទាល់តែសៀមដាក់កន្ទុយរត់ចូលដីខ្លួនវិញ ។ ក្នុងរូប : នាយករដ្ឋមន្ត្រី Anutin ជាមួយរដ្ឋមន្ត្រីពាណិជ្ជកម្ម Suphajee Suthumpun ជិះម៉ូតូដឹកឥវ៉ាន់លក់ចល័តបើកយុទ្ធនាការដើម្បីបំផុសអោយសៀមដែលកំពុងទាត់ខ្យល់អោយបង្កើតរបរតូចតាចរស់តាមកម្មបណ្តើរៗ។
(អត្ថបទ ឯកឧត្ដម ខៀវ កាញ្ញារីទ្ធ)


NS News
ឱ្យដូចមាត់លោកទីន! លោក អនុទីន ប្រកាសដោយចំហនិងមិនរអាថា ប្រទេសថៃនឹងមិនបើកច្រកព្រំដែនជាមួយកម្ពុជាឡើងវិញទេ ហើយសម្លេងបែកធ្លាយថ្មីៗនេះ គឺAi
នាយករដ្ឋមន្ត្រីថៃ លោក អនុទីន ធ្វើសន្និសិទ្ធកាសែត នាថ្ងៃទី១៣នេះ នៅអាកាសយានដ្ឋានយោធាលេខ២ កងពលលេខ៦ ដុនមឿង លោកបានប្រកាសដោយចំហមិនលាក់លៀម និងមិនរអាថា ប្រទេសថៃនឹងមិនបើកច្រកព្រំដែនឡើងវិញទេ។ លោកបានសង្កត់ធ្ងន់លើការលុបចោលអនុស្សរណៈយោគយល់គ្នាលេខ ៤៤ និងចលនាប្រើប្រាស់ UNCLOS ដើម្បីដោះស្រាយបញ្ហាជាមួយប្រទេសកម្ពុជា។ លោកក៏បានបង្ហាញផងដែរថា ការសាងសង់របងព្រំដែនកំពុងដំណើរការ ដែលធ្វើឡើងដោយយោធា និងផ្តល់មូលនិធិដោយរដ្ឋាភិបាល។


សភាពការណ៍សន្តិសុខថៃ៖ នាយករដ្ឋមន្រ្តីថៃ និងជា រដ្ឋមន្រ្តីមហាផ្ទៃថៃបានចុះទៅ ភាគខាងត្បូងដើម្បីបើកយុទ្ធនាការបង្រ្កាបការបេះបោរ ថៃឥស្លាមដែលជា ប្រជាជនអតីតប្រទេស សុងក្លាបាតានី ដែលត្រូវសៀមលើកទ័ពចូលឈ្លានពានតាំងពីឆ្នាំ ១៩២៧ ឥលូវនេះ ពួកគេកំពុងបេះបោរ ទាមទារផ្តាច់ទឹកដីប្រកាសឯករាជ្យ។ ជាការឆ្លើយតប រដ្ឋាភិបាលថៃ បានធ្វើនយោបាយប្រជាជនជ្វីស មកពី អ៊ីស្រាអែល រាប់សែននាក់ មកតាំងទីលំនៅ កោះ កូផាញ៉ា Koh Ko Pha Ngan ថៃភាគខាងត្បូង ។ កន្លងមក ប្រទេសថៃ ប្រើប្រាស់ ព្រះពុទ្ធសាសនាដើម្បី បង្រ្កាបឥស្លាមសាសនា តែ ពេលនេះ គេឃើញមាន សហគមន៍ជ្វីស អាវុធ គ្រាប់ ជាច្រើន ត្រូវបានគេចាប់បាននៅ តំបន់នោះ ។ នាយករដ្ឋមន្រ្តីថៃ ចុះទៅទីនោះ ដើម្បី លួងលោមប្រជាជនកុំឲ្យ បេះបោរ...)

No comments:

Post a Comment