២៦ ធ្នូ ២០២៥៖ ថ្លែងប្រាប់អ្នកសារព័ត៌មាននាល្ងាចថ្ងៃទី២៦ ខែធ្នូនេះ នាយករដ្ឋមន្រ្តីចាំផ្ទះថៃលោក អានុទីន ឆានវីរៈគុល បានថ្លែងថា ថៃនឹងឯកភាពឈប់បាញ់ ៧២ម៉ោង ក្នុងកិច្ចប្រជុំGBCស្អែកនេះ ហើយប្រសិនបើរក្សាការមិនផ្ទុះអាវុធបាន នោះបទឈប់បាញ់នឹងត្រូវចាត់ទុកថាប្រសិទ្ធភាព។ បន្ទាប់ពីរក្សាការឈប់បាញ់ ៧២ ម៉ោងបាន លោក អានុទីន បានចង្អុលបង្ហាញទៀតថា ថៃនឹងព្រមវិលទៅអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ វិញ។ ក្រុមប្រឹក្សាសន្តិសុខជាតិ (NSC) បានសម្រេចបញ្ជូនរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ណាត់ថាក់ផុង ណាក់ផានិច ជាតំណាងឲឱ្យចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមជាមួយកម្ពុជានៅថ្ងៃស្អែក។ កិច្ចព្រមព្រៀងសំខាន់ពីរគឺ៖ បទឈប់បាញ់រយៈពេល ៧២ ម៉ោង រួមជាមួយនឹងការដោះលែងទាហានដែលបានចាប់ខ្លួនផងដែរ។ រយៈពេល ៧២ ម៉ោង គិតពីថ្ងៃទី ២៧ ធ្នូ ម៉ោង ១២ ០០ នាទី .ដល់ ២៩ ធ្នូ ម៉ោង ១២ ថ្ងៃត្រង់ដដែល...

Thursday, May 21, 2026

ព្រំដែនកម្ពុជា ថៃ--ថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ២០២៦

 ទឹកចិត្ត ពលករខ្មែរ ឆ្លងដែន 18m  · កងកម្លាំងយោធាថៃច្រើនណាស់បានចុះមកហាមឃាត់មិនអោយប្រជាជនខ្មែរធ្វើស្រែដែលថៃអាងសិទ្ធថាជាដីវា ក្នុងការចចារបានដឹងថា ខ្មែរយើងព្រមថយចំងាយ300ម៉ែតដែលថៃអាងសិទ្ធថាដីរបស់វា កើតហេតុនៅថ្ងៃទី20-5-2026។

ថៃ៖ មានពត៍មានថា នាយករដ្ឋមន្រ្តី និង​ជា រដ្ឋមន្រ្តីមហាផ្ទៃថៃផងនោះ គ្រោះទៅប្រទេសបារាំង ដើម្បីកសាងទំនាក់ទំនងបន្ថែមជាមួយ បារាំង ផ្នែកសេដ្ឋកិច្ច ឧស្សាហកម្ម ថាមពល..ក្រោយពីមាន ពត៍មានថា មានការប្រជុំធំមួយ ដែល អានុទីន អង្កូយនៅខាងក្រោម បែបជា មនុស្សធម្មតាសាមញ្ញៗ។ យោងតាមការវិភាគ វាអាច likely មាន (១) ការធ្វើរដ្ឋប្រហារទំលាក់អានុទិនពីដំណែងណាមួយ រវាងនាយករដ្ឋមន្រ្តី និងតំណែង រដ្ឋមន្រ្តីមហាផ្ទៃ (២) វាអាចជាការស្តារសេដ្ឋកិច្ចថៃនៅប្រទេសបារាំង ដោយសារ ប្រជាជនថៃ នៅបារាំង​មានប្រមាណជា ២ ម៉ឺននាក់ ធៀបជាមួយ កម្ពុជា មានជាង ០៨ ម៉ឺននាក់ ដូច្នេះ ផលិតផលថៃ មិនអាច បុកចូលទីផ្សារ ខ្មែរ លាវ វៀតណាម នៅប្រទេសថៃ ដែលទាមទារបារាំង ជួយ សម្របសម្រួល។

Samdech Hun Sen of Cambodia
ប្រមុខការពារជាតិកម្ពុជាបានពន្យល់បន្ថែមថា យុវជនយើងដែលជាប់កាតព្វកិច្ចយោធា គឺមិនមែនជាបន្ទុកនោះទេ ប៉ុន្ដែគឺជាឱកាសរបស់ពួកគេជាពិសេសក្នុងការចូលរួមការពារជាតិ និងមាតុភូមិពីគ្រោះអាសន្ន ឬមានសត្រូវឈ្លានពាន។ ក្រៅពីនេះយុវជនដែលជាប់ការតព្វកិច្ចយោធានឹងទទួលបានការបណ្ដុះបណ្ដាលបន្ថែមដែលអាចក្លាយជាធនធានមនុស្សរបស់ជាតិ និងជាកម្លាំងជួយទៅដល់វិស័យការពារជាតិបន្ថែមទៀត។ 
ប្រសាសន៍នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងកិច្ចប្រជុំព្រឹទ្ធសភានៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦។

 Feed posts WWC News 35m  ·    🚨 ដំណឹងល្អ សម្តេច ហ៊ុន ម៉ាណែត ប្រកាសថា ៖ រដ្ឋាភិបាល 🇰🇭 នឹងធ្វើកំណែទម្រង់ កាត់បន្ថយ នាយកដ្ឋាន 30 និងអគ្គនាយកដ្ឋាន 3 ចេញពី 16ក្រសួងស្ថាប័ន‼️នឹងមានបន្តទៀត 👏🏻❤️

ស៊ីស៊ីថាមស៍   3h  · យោធាមីយ៉ាន់ម៉ា វាយគ្រប់គ្រងតំបន់ពាណិជ្ជកម្មតាមព្រំដែនពីក្រុមផ្ដាច់ខ្លួនការ៉ែន ដោយជោគជ័យ យ៉ាងហ្គូន៖ របបសឹកមីយ៉ាន់ម៉ាបានប្រកាសកាលពីថ្ងៃពុធថា ខ្លួនបានវាយដណ្តើមគ្រប់គ្រងទីក្រុងពាណិជ្ជកម្មព្រំដែន ម៉ត់ថោង (Mawtaung) ក្នុងតំបន់តានីនថារី (Tanintharyi) ជាប់ព្រំដែនថៃត្រឡប់មកវិញហើយ កាលពីថ្ងៃអង្គារ បន្ទាប់ពីបានបើកប្រតិបត្តិការវាយបកយ៉ាងក្តៅគគុកអស់រយៈពេល ១៥ ថ្ងៃ ប្រឆាំងនឹងកងកម្លាំងតស៊ូការ៉ែន។

Kampuchea Thmey Daily   5h  · នាយករដ្ឋមន្ត្រី​បាន​បដិសេធ​សំណើ​ផ្ទេរ​សេវា​រថយន្ត​ក្រុង​សាធារណៈ 🚌 ​ក្នុង​រាជធានី​ភ្នំពេញ​ឱ្យ​ក្រុមហ៊ុន​ឯកជន​ ដោយ​បារម្ភ​ ​ក្រុម​ហ៊ុន​ឯកជន​នឹង​តម្លើងតម្លៃ​ធ្វើ​ដំណើរ​រថយន្ត​ក្រុង​សាធារណៈ​ធ្វើ​ឱ្យ​ប៉ះពាល់ដល់ពលរដ្ឋ។

ស៊ីស៊ីថាមស៍   37m  · «ក្មេងទំនើង»៧៩០នាក់ ត្រូវបានផ្ទេរទៅជួយការងារតាម ព្រំដែន កម្ពុជា-ថៃ ដើម្បីបុព្វហេតុបម្រើជាតិ និង ធ្វើសកម្មភាពបណ្ដុះបណ្ដាល

វ៉ាន់ សារាយ Vann Saray 5m  · ផ្ទេរទណ្ឌិតជាក្មេងទំនើងចំនួន ៧៩០នាក់ ទៅព​​​ន្ធនាគារខេត្តពោធិ៍សាត់ និងឧត្តរមានជ័យ ដើម្បីគាំទ្រដល់កម្លាំងជួរមុខ កំពុងឈរជើងការពារអធិបតេយ្យភាពជាតិ (ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ បានចាត់ចែងផ្ទេរទណ្ឌិតជាក្មេងទំនើង (ភេទប្រុស) សរុបចំនួន ៧៩០នាក់ ពីបណ្តាមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្ត ទៅអនុវត្តទោសបន្តនៅមណ្ឌលអប់រំកែប្រែ និងពន្ធនាគារខេត្តពោធិ៍សាត់ និងខេត្តឧត្តរមានជ័យ ដើម្បីគាំទ្រដល់កម្លាំងជួរមុខ កំពុងឈរជើងការពារអធិបតេយ្យភាពជាតិ។

Fresh News
ផ្ទេរទណ្ឌិតជាក្មេងទំនើងចំនួន ៧៩០នាក់ ទៅព​​​ន្ធនាគារខេត្តពោធិ៍សាត់ និងឧត្តរមានជ័យ ដើម្បីគាំទ្រដល់កម្លាំងជួរមុខ កំពុងឈរជើងការពារអធិបតេយ្យភាពជាតិ
(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ បានចាត់ចែងផ្ទេរទណ្ឌិតជាក្មេងទំនើង (ភេទប្រុស) សរុបចំនួន ៧៩០នាក់ ពីបណ្តាមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្ត ទៅអនុវត្តទោសបន្តនៅមណ្ឌលអប់រំកែប្រែ និងពន្ធនាគារខេត្តពោធិ៍សាត់ និងខេត្តឧត្តរមានជ័យ ដើម្បីគាំទ្រដល់កម្លាំងជួរមុខ កំពុងឈរជើងការពារអធិបតេយ្យភាពជាតិ។
សេចក្តីប្រកាសព័ត៌មាន ​របស់អគ្គនាយកដ្ឋានពន្ធនាគារ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានពន្ធនាគារ បានចាត់ចែងផ្ទេរទណ្ឌិតជាក្មេងទំនើង (ភេទប្រុស) សរុបចំនួន ៧៩០នាក់ ពីបណ្តាមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្ត ទៅអនុវត្តទោសបន្តនៅមណ្ឌលអប់រំកែប្រែ និងពន្ធនាគារគោលដៅ ចំនួន០២ ដូចខាងក្រោម៖
​១. មណ្ឌលអប់រំកែប្រែទី៤ (ខេត្តពោធិ៍សាត់)៖ ចំនួន៦៥១នាក់។
២. ពន្ធនាគារខេត្តឧត្តរមានជ័យ៖ ចំនួន ១៣៩នាក់។ 
​ការផ្ទេរទណ្ឌិតជាក្មេងទំនើងទាំងនេះ គឺក្នុងគោលបំណងបង្កើនការអប់រំកែប្រែស្តារនីតិសម្បទា តាមរយៈការចូលរួមកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីកសាងសមត្ថភាពជំនាញផ្ទាល់ខ្លួនផង និងដើម្បីបុព្វហេតុបម្រើជាតិ និងការស្រឡាញ់ជាតិមាតុភូមិផងដែរ។
កម្មវិធីបណ្តុះបណ្តាលទាំងនោះ រួមមាន ជំនាញកសិកម្ម ដូចជាការដាំដុះបន្លែបង្ការ ការចិញ្ចឹមសត្វ និងជំនាញសំណង់ ដូចជា ការចាក់គម្របលេណដ្ឋាន និងសំណង់បេតុងផ្សេងៗ ដើម្បីគាំទ្រដល់កម្លាំងជួរមុខដែលកំពុងឈរជើងការពារអធិបតេយ្យភាពជាតិ។
​កម្មវិធីបណ្តុះបណ្តាលខាងលើនេះ នឹងត្រូវអនុវត្តឡើងក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធពីមន្ត្រីជំនាញកសិកម្ម និងមន្ត្រីជំនាញផ្នែកកសាងលេណដ្ឋាន៕ 

General TEA Banh
ខ្ញុំនិងភរិយា ពិតជាមានសេចក្ដីក្ដុកក្ដួលរំជួលចិត្ត និងសោកស្តាយឥតឧបមា ដោយបានទទួលដំណឹងដ៏ក្រៀមក្រំថា លោកជំទាវ ឧត្តមសេនីយ៍ទោ កើត ស៊ីយុត្តិ នាយករង មន្ទីរពេទ្យព្រះកេតុមាលា បានទទួលមរណភាពនាថ្ងៃពុធ ៤កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង១៦:២០នាទី ក្នុងជន្មាយុ៧៤ឆ្នាំ ដោយរោគាពាធ។
ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំបំផុតនេះ ខ្ញុំសូមសម្តែងនូវការសោកស្តាយ ស្រណោះអាឡោះ អាល័យជាទីបំផុតជាមួយក្រុមគ្រួសារលោកជំទាវ ឧត្តមសេនីយ៍ទោ កើត ស៊ីយុត្តិ ព្រោះការបាត់បង់នេះ មិនត្រឹមតែ ជាការបាត់បង់នូវភរិយា ម្តាយ ម្តាយក្មេក ជីដូនជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅ និងប្រកបដោយព្រហ្មវិហារធម៌ ចំពោះក្រុមគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបាត់បង់នាយទាហានឆ្នើមមួយរូប ដែលបានធ្វើពលិកម្មគ្រប់បែបយ៉ាង ប្រកបដោយឆន្ទៈមនសិការក្នុងបុព្វហេតុបម្រើ ជាតិ សាសនា ព្រះមហាក្សត្រ និងក្នុងវិស័យសុខាភិបាល នៃ កងយោធពលខេមរភូមិន្ទ។
សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជះបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ សូមតាមបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធសពរបស់លោកជំទាវ ឧត្តមសេនីយ៍ទោ កើត ស៊ីយុត្តិ សូមបានដល់ឋានបរមសុខ និងឆាប់បានយោនយកកំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។

No comments:

Post a Comment