នៅថ្ងៃទី២ ខែមិថុនា ​ឆ្នាំ ២០២៦ នេះ កម្ពុជាផ្ញើលិខិតផ្លូវការទៅកាន់ប្រទេសថៃ និងអគ្គលេខាធិការ UN ដើម្បីចាប់ផ្ដើមដំណើរការយន្តការផ្សះផ្សាដោយបង្ខំ ក្រោមច្បាប់សមុទ្ររបស់UN។ សម្ដេចធិបតីថ្លែងក្នុងសារពិសេស។ កម្ពុជាបង្ហាញជំហររឹងមាំ លើសន្តិសុខសមុទ្រ និងការគោរពច្បាប់អន្តរជាតិ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម សុខ ស៊ីផាន់ណា ទេសរដ្ឋមន្ត្រី និងជា បេសកជនពិសេស របស់សម្ដេចអធិបតីនាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួម និងថ្លែងបទអន្តរាគមន៍ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្រោមប្រធានបទ " ការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ពាក់ព័ន្ធនឹងសន្តិសុខសមុទ្រ ក្នុងរនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានសង្កត់ធ្ងន់លើសារៈសំខាន់នៃផ្លូវទឹក ដែលមានសុវត្ថិភាព និងសន្តិសុខ ដែលជាសរសៃឈាមដ៏សំខាន់ សម្រាប់សន្តិភាព សុវត្ថិភាព អន្តរជាតិស្ថេរភាពសេដ្ឋកិច្ចសកល និងការអភិវឌ្ឍប្រកបដោយចេរភាព ដើម្បីឆ្លើយតបទៅនឹងការគម្រាមគំហែងដែលកំពុងកើតឡើងចំពោះសន្តិសុខសមុទ្រ ឯកឧត្តមទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានបង្ហាញនូវអតិភាពសំខាន់ៗចំនួនបី រួមមាន៖ទី១៖ដោះស្រាយវិវាតដោយសន្តិវិធីរាល់វិវាទសមុទ្រ​ត្រូវតែដោះស្រាយតាមរយៈការសន្ទនានិងការទូត​កម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍សេរីភាពនៃការធ្វើនាវាចរ​និងការឆ្លងកាត់ដោយស្របច្បាប់​ដែលត្រូវតែគោរពឲ្យបានពេញលេញស្របតាមច្បាប់អន្តរជាតិទៀតជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ 1982 UNCLOS។ ទី2 បង្កើនជំនួយបច្ចេកទេសនិងការកសាងសមត្ថភាព​ឯកឧត្តមទេសរដ្ឋមន្ត្រី​បានអំពាវនាវឲ្យមានការពន្លឿន ឲ្យមានការគាំទ្របន្ថែម​ដល់បណ្ដារដ្ឋជាប់សមុទ្រដែលកំពុងអភិវឌ្ឍលើផ្នែកអនុវត្តច្បាប់សមុទ្រ​សន្តិសុខកំពង់ផែ​និងនាវាចរ ការយល់ដឹងអំពីដែនសមុទ្រ​និងការចែករំលែកព័ត៌មានឲ្យបានទាន់ពេលវេលាដើម្បីទប់ស្កាត់បញ្ហាប្រឈមនានាឲ្យមានប្រសិទ្ធភាពទី3 វិធីសាស្រ្តរួមបញ្ចូលគ្នានិងការបង្ការ ក្រុមប្រឹក្សាសន្តិសុខ គួរតែអនុវត្តវិធីសាស្រ្ត ដែលបង្កើតភាពធន់ក្នុងរយៈពេលវែង ដោយផ្អែកលើបរិយាប័ននិងសន្តិភាពជាមួយច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខស៊ីផាន ណា ក៏បានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការការពារច្បាប់អន្តរជាតិនិងជម្រុញការសន្ទនាដោយសន្តិវិទ្យុ ពង្រឹងសន្តិសុខសមុទ្រជាពិសេសការប្រយ័ត្ត ប្រឆាំង និងបទល្មើសឆ្លងដែន កម្ពុជានៅតែបន្តស្វាគមន៍នាវាបរទេសមកកាន់មូលដ្ឋានទ័ពជើងទឹករាម ដែលបានធ្វើទំនើបកម្មរបស់ខ្លួនសម្រាប់ការធ្វើសមយុទ្ធរួមគ្នា ការផ្ដល់ជំនួយមនុស្សធម៌និងកិច្ចសហប្រតិបត្តិការ ក្នុងគោលបំណងប្រយុទ្ធប្រឆាំងនិងនិងបទល្មើសផ្សេងៗ ឯកឧត្តម សុខ ស៊ីផាន់ណា បានបញ្ជាក់ពីថាការផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀង UNCLOS (UNCLOS)និងBBNJ នាពេលកន្លងមក គឺជាសក្ខីភាព បង្ហាញពីការប្តេជ្ញាចិត្ត មិនងាករា របស់កម្ពុជា ចំពោះសណ្ដាប់ធ្នាប់សមុទ្រដែលផ្អែកលើច្បាប់ និង ការគ្រប់គ្រងធានធានសមុទ្រដោយការទទួលខុសត្រូវ៕

Sunday, May 31, 2026

ព្រំដែនកម្ពុជា ថៃ--ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០២៦

 ការចំណាយខ្ជះខ្ជាយណាស់ គ្រូបង្រៀន បង្រៀន១ ម៉ោង/ សប្តាហ៍ បានប្រាក់ខែ ៤០០ ដុល្លាដែរ ដូច្នេះ ត្រូវ កាត់បន្ថុយលុយ បន្ថែមម៉ោងបង្រៀន
អវតារ ស. ច្បាប់កាតព្វកិច្ចយោធាទើបចូលធរមានបាន៦ថ្ងៃមិនទាន់ទាំងមានអនុក្រឹត្យណែនាំអនុវត្តផង មានយុវជនស្ម័គ្រចិត្តចុះឈ្មោះជាង ១០.០០០ នាក់ទៅហើយនេះជាស្មារតីជាតិនិយមដ៏ជ្រាលជ្រៅ !

BTV Cambodia
«អាជ្ញាធរខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ត្រូវបន្តយកចិត្តទុកដាក់លើពលរដ្ឋភៀសសឹកតាមដានសភាពការណ៍ព្រំដែន និងលើកទឹកចិត្តពលរដ្ឋលើការចិញ្ចឹមសត្វ និងការដាំដុះនានា,​ បើមានច្រករបៀងលួចរត់ពន្ធណាមួយ ត្រូវវាយកម្ទេចចោលជាដាច់ខាត សូមអាជ្ញាធរតាមព្រំដែនតាមដានអោយជាប់»ប្រសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ក្នុងឱកាសសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងមន្ត្រីនៃមន្ទីរអង្គភាពនានាក្នុងខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦។

Huy Vannak
ការដាក់ចំណងជើងនេះ អាចធ្វើឱ្យមានការយល់ច្រឡំ!
ខ្ញុំមិនបកស្រាយជំនួសក្រសួងស្ថាប័នទេ ហើយក៏មិនមែនជាការឆ្លងឆ្លើយ កាត់សេចក្តីអ្នកណាត្រូវ អ្នកណាខុសនោះដែរទេ។ ចំណុចដែលត្រូវបំភ្លឺ ដើម្បីយើងអាចយល់ដូចគ្នាគឺ អំពី «រចនាសម្ព័ន្ធការងារ»។
១- ខ្ញុំឯកភាពតាម បណ្ឌិត សុខ ទូច ៖ យើងត្រូវបណ្តុះបណ្តាល និងពង្រីកអ្នកចេះដឹង ដើម្បីប្រទេសជាតិយើង។
២- ជាមួយគ្នា យើងក៏រួមគ្នាគិតគូរលើ មុខងាររបស់អង្គភាព ស្ថាប័ន ផងដែរ ដើម្បីការបំពេញតួនាទីភារកិច្ចមានប្រសិទ្ធភាព។ ចំពោះ រចនាសម្ព័ន្ធរបស់អង្គភាព ក្រសួង ស្ថាប័ន ដែលគាំទ្រដល់ការប្រព្រឹត្តិទៅនៃមុខងារនីមួយៗ បច្ចុប្បន្ននេះ ពិតជាមានយន្តការកំពុងធ្វើកិច្ចការក្នុងក្របខ័ណ្ឌកំណែទម្រង់រដ្ឋបាលសាធារណៈ ដោយធ្វើការរួមគ្នា គិតគូររួមគ្នា ពិនិត្យរួមគ្នា ក្នុងការបង្រួម ឬដកចេញមុខងារដែលមិនចាំបាច់ មុខងារជាន់គ្នា ដើម្បីការប្រើប្រាស់បុគ្គលិកធនធានមនុស្ស បានចំគោលដៅ ហើយអាចគ្រប់គ្រងការចំណាយ។ នេះជាទិដ្ឋភាព២ផ្សេងៗគ្នា រវាងការពង្រីកមូលធនបញ្ញា និងការពង្រឹងរដ្ឋបាលសាធារណៈ។ ខ្ញុំសូមជូនប៉ុណ្ណេះ ដើម្បីយើងយល់ដូចគ្នា។

Kampuchea Thmey Daily
លោកបណ្ឌិត សុខ ទូច លើកឡើងថា ធ្វើស្រែច្រើនខ្វះទឹក ធ្វើស្រូវច្រើនបានតម្លៃថោក មិនត្រូវបន្ទោសកសិករនោះទេ ត្រូវបន្ទោសបញ្ញវ័ន្តខាងកសិកម្ម។ ការលើកឡើងរបស់បណ្ឌិតនេះនៅក្នុងកិច្ចពិភាក្សាតុមូល ស្តីពី តើកម្ពុជាឈរលើគោលការណ៍អ្វីខ្លះដើម្បីឱ្យផលិតផលជាតិមានស្ថិរភាព? នាព្រឹកថ្ងៃទី២៩ ឧសភា ឆ្នាំ២០២៦។

សហគមន៍កសិកម្មអភិវឌ្ឍន៍មូលដ្ឋានយើង Akphivat Mouldthan Yeung AC 16h  · លោកបណ្ឌិត សុខ ទូច លើកឡើងថា ធ្វើស្រែច្រើនខ្វះទឹក ធ្វើស្រូវច្រើនបានតម្លៃថោក មិនត្រូវបន្ទោសកសិករនោះទេ ត្រូវបន្ទោសបញ្ញវ័ន្តខាងកសិកម្ម។ ការលើកឡើងរបស់បណ្ឌិតនេះនៅក្នុងកិច្ចពិភាក្សាតុមូល ស្តីពី តើកម្ពុជាឈរលើគោលការណ៍អ្វីខ្លះដើម្បីឱ្យផលិតផលជាតិមានស្ថិរភាព? នាព្រឹកថ្ងៃទី២៩ ឧសភា ឆ្នាំ២០២៦។ លោកបណ្ឌិតបានបញ្ជាក់យ៉ាងច្បាស់ថា✓ កសិករជាឧបករណ៍ផលិតកសិផល បញ្ញវ័ន្តជាអ្នកឧបករណ៍ទីផ្សារផលិតផល ហើយលោកអបអរចំពោះការបង្កើតបណ្ឌិតសភាកសិកម្មកម្ធុជា ប្រសាសន៍របស់លោកបណ្ឌិតសុខទូចត្រូវបានកសិករគាំទ្រយ៉ាងខ្លាំង

Kampuchea Thmey Daily   1d  · លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ជំរុញឱ្យឈ្មួញប្រកាន់នូវក្រមសីលធម៌ កុំភូតកុហក់ បោកប្រាស់ខ្មែរគ្នាឯង ដូចករណីនាំចូលទុរេន បង្កង ជ្រូក ពីប្រទេសជិតខាងមក តែអះអាងថាជារបស់ខ្មែរ។ ការជំរុញនេះធ្វើឡើងក្នុងកិច្ចពិភាក្សាតុមូល ស្តីពី តើកម្ពុជាឈរលើគោលការណ៍អ្វីខ្លះដើម្បីឱ្យផលិតផលជាតិមានស្ថិរភាព? នាព្រឹកថ្ងៃទី២៩ ឧសភា ឆ្នាំ២០២៦។

Real Information 8h  · បណ្ឌិត សុខ ទូច លើកទឹកចិត្តឱ្យរួមគ្នាគិតដើម្បីពង្រឹងគុណភាព«ផលិតផលជាតិ» ខណៈបច្ចុប្បន្នពលរដ្ឋខ្មែរភាគច្រើនផ្តោតលើ សុខភាពជាសំខាន់ .. ប្រសាសន៍ លោកបណ្ឌិត សុខ ទូច ថ្លែងក្នុងកិច្ចពិភាក្សាតុមូល ស្តីពី : តើកម្ពុជាឈរលើគោលការណ៍អ្វីខ្លះដើម្បីឱ្យផលិតផលជាតិមានស្ថិរភាព? ថ្ងៃទី ២៩ ឧសភា ២០២៦។

លោកបណ្ឌិត សុខ ទូច ថ្លែងយ៉ាងដាច់អហង្ការថា មិនត្រូវបន្ទោសកសិករឡើយពេលស្រែខ្វះទឹក ឬស្រូវថោក គឺត្រូវបន្ទោសបញ្ញវ័ន្តខាងកសិកម្ម។

Chanborn លោកបណ្ឌិត សុខ ទូច ថ្លែងយ៉ាងដាច់អហង្ការថា មិនត្រូវបន្ទោសកសិករឡើយពេលស្រែខ្វះទឹក ឬស្រូវថោក គឺត្រូវបន្ទោសបញ្ញវ័ន្តខាងកសិកម្ម។ ត្រូវ ឬ ខុស? ។ ជាប្រពៃណី កសិករ ប្រែថា មនុស្សល្ងង់ តែជា នយោបាយ កសិករ ១ នាក់ ស្មើរសន្លឹកឆ្នោត ១ សន្លឹក ដូច្នេះ មុនពេល ហារ ស្តីនិយាយ ត្រូវតែ ថ្លឹងថ្លែង ចំណុចណាខ្លះដែល កសិករត្រូវតែ កែប្រែ ត្រូវតែចែកគ្នារស់ ឧ. កសិករ ១០០ គ្រួសារមានដីស្រែខែវស្សាផង និង ខែប្រាំងផង។ នៅរដូវប្រាំង ទឹកមិនគ្រប់ តែកសិករដែលមានដីនៅ រដូវវស្សានេះ គ្មានការលើកលែង យោគយល់ទេ គឺផលិតស្រូវនៅរដូវប្រាំងថែមទៀត ពីព្រោះ ១ ហិចតាចំណេញបាន ២៥០០ ដុល្លា !!។ បើធ្វើស្រែខាត គ្មានកសិករណាធ្វើទេ បើធ្វើស្រែទៅវា ខាត ចុះម៉េចបានជា ពួកគេ ឈ្លោះកាប់ចាក់គ្នា ដណ្តើមទឹកធ្វើស្រែ? !! 

No comments:

Post a Comment