នៅថ្ងៃទី២ ខែមិថុនា ​ឆ្នាំ ២០២៦ នេះ កម្ពុជាផ្ញើលិខិតផ្លូវការទៅកាន់ប្រទេសថៃ និងអគ្គលេខាធិការ UN ដើម្បីចាប់ផ្ដើមដំណើរការយន្តការផ្សះផ្សាដោយបង្ខំ ក្រោមច្បាប់សមុទ្ររបស់UN។ សម្ដេចធិបតីថ្លែងក្នុងសារពិសេស។ កម្ពុជាបង្ហាញជំហររឹងមាំ លើសន្តិសុខសមុទ្រ និងការគោរពច្បាប់អន្តរជាតិ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម សុខ ស៊ីផាន់ណា ទេសរដ្ឋមន្ត្រី និងជា បេសកជនពិសេស របស់សម្ដេចអធិបតីនាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួម និងថ្លែងបទអន្តរាគមន៍ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្រោមប្រធានបទ " ការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ពាក់ព័ន្ធនឹងសន្តិសុខសមុទ្រ ក្នុងរនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានសង្កត់ធ្ងន់លើសារៈសំខាន់នៃផ្លូវទឹក ដែលមានសុវត្ថិភាព និងសន្តិសុខ ដែលជាសរសៃឈាមដ៏សំខាន់ សម្រាប់សន្តិភាព សុវត្ថិភាព អន្តរជាតិស្ថេរភាពសេដ្ឋកិច្ចសកល និងការអភិវឌ្ឍប្រកបដោយចេរភាព ដើម្បីឆ្លើយតបទៅនឹងការគម្រាមគំហែងដែលកំពុងកើតឡើងចំពោះសន្តិសុខសមុទ្រ ឯកឧត្តមទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានបង្ហាញនូវអតិភាពសំខាន់ៗចំនួនបី រួមមាន៖ទី១៖ដោះស្រាយវិវាតដោយសន្តិវិធីរាល់វិវាទសមុទ្រ​ត្រូវតែដោះស្រាយតាមរយៈការសន្ទនានិងការទូត​កម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍សេរីភាពនៃការធ្វើនាវាចរ​និងការឆ្លងកាត់ដោយស្របច្បាប់​ដែលត្រូវតែគោរពឲ្យបានពេញលេញស្របតាមច្បាប់អន្តរជាតិទៀតជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ 1982 UNCLOS។ ទី2 បង្កើនជំនួយបច្ចេកទេសនិងការកសាងសមត្ថភាព​ឯកឧត្តមទេសរដ្ឋមន្ត្រី​បានអំពាវនាវឲ្យមានការពន្លឿន ឲ្យមានការគាំទ្របន្ថែម​ដល់បណ្ដារដ្ឋជាប់សមុទ្រដែលកំពុងអភិវឌ្ឍលើផ្នែកអនុវត្តច្បាប់សមុទ្រ​សន្តិសុខកំពង់ផែ​និងនាវាចរ ការយល់ដឹងអំពីដែនសមុទ្រ​និងការចែករំលែកព័ត៌មានឲ្យបានទាន់ពេលវេលាដើម្បីទប់ស្កាត់បញ្ហាប្រឈមនានាឲ្យមានប្រសិទ្ធភាពទី3 វិធីសាស្រ្តរួមបញ្ចូលគ្នានិងការបង្ការ ក្រុមប្រឹក្សាសន្តិសុខ គួរតែអនុវត្តវិធីសាស្រ្ត ដែលបង្កើតភាពធន់ក្នុងរយៈពេលវែង ដោយផ្អែកលើបរិយាប័ននិងសន្តិភាពជាមួយច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខស៊ីផាន ណា ក៏បានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការការពារច្បាប់អន្តរជាតិនិងជម្រុញការសន្ទនាដោយសន្តិវិទ្យុ ពង្រឹងសន្តិសុខសមុទ្រជាពិសេសការប្រយ័ត្ត ប្រឆាំង និងបទល្មើសឆ្លងដែន កម្ពុជានៅតែបន្តស្វាគមន៍នាវាបរទេសមកកាន់មូលដ្ឋានទ័ពជើងទឹករាម ដែលបានធ្វើទំនើបកម្មរបស់ខ្លួនសម្រាប់ការធ្វើសមយុទ្ធរួមគ្នា ការផ្ដល់ជំនួយមនុស្សធម៌និងកិច្ចសហប្រតិបត្តិការ ក្នុងគោលបំណងប្រយុទ្ធប្រឆាំងនិងនិងបទល្មើសផ្សេងៗ ឯកឧត្តម សុខ ស៊ីផាន់ណា បានបញ្ជាក់ពីថាការផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀង UNCLOS (UNCLOS)និងBBNJ នាពេលកន្លងមក គឺជាសក្ខីភាព បង្ហាញពីការប្តេជ្ញាចិត្ត មិនងាករា របស់កម្ពុជា ចំពោះសណ្ដាប់ធ្នាប់សមុទ្រដែលផ្អែកលើច្បាប់ និង ការគ្រប់គ្រងធានធានសមុទ្រដោយការទទួលខុសត្រូវ៕

Wednesday, November 19, 2025

ប្រភេទកាំភ្លើងដៃ ធុន អិម សី M-16

ប្រភេទកាំភ្លើងដៃ ធុន អិម សី M16 A1, M16 A2, M4, M16 A4
ប្រវត្តិរូប អឹម សី ( M-16 CV) អាវុធធុននេះ បំពាក់ថ្មើរជើងជួរមុខបំផុត ចម្ងាយបាញ់ មាន ៣,៦០០ មែត្រ ជាចម្ងាយអតិបរិមា ដែលកម្រិតស្លាប់ភ្លាមៗមាន ២០០០ មែត្រ, របួសធ្ងន់ និង របួសស្រាល តាមលំដាប់ចម្ងាយ។ ការយល់ ដឹង ស្គាល់ ប្រវត្តិរូបអាវុធនីមួយៗ ជួយយើង រកចំនុចគំលាតសុវត្ថិភាព។ ស្តង់ដា សុវត្ថិភាពសម្រាប់ កងទ័ពថៃ ពេលនេះ គឺ ៣ គម ពី ខ្សែត្រៀមជួរមុខ ចំណែក ស្តង់ដាសុវត្ថិភាពទ័ពអាមេរិក កំពុងតម្លើងពី ៦ គម ទៅជា ៨ គម។ កងទ័ព ថៃ និង កងទ័ព សៀម តែងតែបង្ខំ កងទ័ពកម្ពុជាដកថយ ដើម្បី ពួក រកចំណុចសុវត្ថិភាព ដូច្នេះ ប្រទេសមួយចំនួនលើសកលលោក គេកំណត់ច្បាប់ថា កាំភ្លើង ១២,៧ មម ដែលមានចម្ងាយបាញ់ ៨ គម គឺជា អាវុធថ្មើរជើង ដើម្បីស្របច្បាប់សង្រ្គាម ច្បាប់សិទ្ធិមនុស្ស។ 
ប្រវត្តិរូប អឹម សី ( M-16 CV) កាំភ្លើងនេះ ផលិតលើកទី ១ ឈ្មោះហៅថា M-1 មានន័យជា លេខសម្ងាត់យោធា គឺ Model 1941 និង M-2 គឺ មូដែលឆ្នាំ ១៩៤៧ រហូតដល់ M-16 គឺជា មូដែលផលិតឆ្នាំ ១៩៥៦ ដែលត្រូវគ្នាជាមួយ លេខកូដសម្ងាត់នៃឧស្សាហកម្មយោធាខាងប្រទេសកុំម្មុយនីស្តិដូចជា ប្រទេស ចិន ប្រទេសសូវៀត មាន​ AK 47 និង សព្វថ្ងៃ មាន AK-56  ដូចគ្នាជាមួយ កាំភ្លើង M-16 ។

លក្ខណៈបច្ចេកទេសនៃកាំភ្លើង ប្រភេទកាំភ្លើងដៃ ធុន អិម សី M-16
  • ឈ្មោះ : M-16
  • ប្រទេស : សហរដ្ឋអាមេរិច
  • សង្រ្គាមធ្លាប់ប្រើ : ជាង 38 សង្រ្គាមធំៗកន្លងមក
  • អ្នករចនាម៉ូដ : លោក Eugene Stoner និងលោក L. James Sullivan
  • ឆ្នាំរចនាម៉ូដ : 1959
  • ឆ្នាំផលិត : 1963-បច្ចុប្បន្ន
  • ក្រុមហ៊ុនផលិត : ជាង 8 ក្រុមហ៊ុនធំៗ
  • ប្រទេសកំពុងប្រើប្រាស់ : ជាង 90 ប្រទេស
  • ចំនួនផលិត : ជាង 10លានដើម (ចុងឆ្នាំ 2005)
  • ទំងន់ : 3.40kg (បង់មួយ)
  • ប្រវែង : 1,003mm
  • ប្រវែងកាណុង : 508mm
  • សំបកគ្រាប់ : 5.56x45mm NATO
  • គ្រាប់ : 5.56mm
  • ចំនួនគ្រាប់បាញ់ : 700-950គ្រាប់/នាទី
  • ល្បឿនគ្រាប់ : 960m/វិនាទី
  • ចំងាយមានប្រសិទ្ធិភាព : ២០០០មែត្រ
  • ចំងាយដែលអាចបាញ់ដល់ : ជាង ៣,៦០០ ម៉ែត្រ
  • វិធីគណនាចម្ងាយបាញៈ ( ២០០០ មែត្រចម្ងាយបាញ់ប្រសិទ្ធិភាព ចលនាគ្រាប់ធ្លាក់ចុះតាមលំនាំខ្សែកោង រហួតដល់ចម្ងាយ ២០០០ មែត្រថែមទៀត​ គ្រាប់នឹងធ្លាក់ចុះដល់ដី ដូច្នេះ ចម្ងាយរត់ អាចមានចម្ងាយប្រមាណ ៤០០០ មែត្រ ( ៤ គម) តែដោយសារ កម្លាំងខ្យល់ទប់ ធ្វើឲ្យគ្រាប់ធ្លាក់ចុះចម្ងាយ ៣,៦០០ មែត្រ។
  • ប្រភេទបង់ : 20-30-100គ្រាប់ (តាមប្រភេទបង់)
  • តម្លៃ : ខ្ពស់ជាង 3,000$ (ទីផ្សារងងឹងតាមតំបន់ និងប្រទេសជុំវិញពិភពលោក)
ក្នុងឆ្នាំ 1964 កាំភ្លើង M-16 បានដាក់បញ្ចូលឱ្យប្រើប្រាស់ក្នុងជួរកងទ័ពសហរដ្ឋអាមេរិច ហើយនៅឆ្នាំបន្តបន្ទាប់វាត្រូវបានកងទ័ពសហរដ្ឋអាមេរិចប្រើប្រាស់យ៉ាងភ្លូកទឹកភ្លូកដីធ្វើសង្រ្គាមនៅតំបន់ព្រៃដែលត្រូវបានគេហៅថា សង្រ្គាមវៀតណាម ។ នៅឆ្នាំ 1969 កាំភ្លើង M-16 ត្រូវបានជំនួសដំណែងដោយកាំភ្លើង M-16A1 ហើយកងទ័ពសហរដ្ឋអាមេរិចប្រើប្រាស់ជាផ្លូវការតែម្ដង ។ កាំភ្លើង M-16A1 ត្រូវបានគេអភិវឌ្ឍឱ្យប្រសើរជាងមុន និងភ្ជាប់មកជាមួយបង់ដែលមាន 30គ្រាប់ ។ នៅឆ្នាំ 1983 អង្គភាពម៉ារីន (U.S. Marine Corps) សហរដ្ឋអាមេរិចទទួលយកទៅប្រើប្រាស់នូវកាំភ្លើង M-16A2 ហើយនៅឆ្នាំ 1986 កងទ័ពជើងគោកសហរដ្ឋអាមេរិច (U.S. Army) ទទួលយកទៅប្រើប្រាស់បន្ត ។ M-16A2 មានភាពរឹតតែល្អជាងម៉ូឌែលមុនត្រង់ថា វាមានសភាពងាយស្រួលកាន់ ងាយបាញ់ ការតម្រង់អាចបត់បែនបានងាយស្រួល ជាពិសេសការបាញ់ពាក់កណ្ដាលស្វ័យប្រវត្តិ (បាញ់ម្ដង 3គ្រាប់) ។ ក្នុងឆ្នាំ 1997 ម៉ូឌែលថ្មីនៃត្រកូល M-16 គឺ M-16A4 បានចាប់កំណើតឡើង (ជំនាន់ទី 4) ដោយវាអាចបំពាក់នូវកែវឆ្លុះអ៊ុបទិច និងឧបករណ៍ជំនួយសំរាប់ដាក់សំភារៈផ្សេងៗទៀត ។ សព្វថ្ងៃនេះកាំភ្លើង M-16 ត្រូវបានបណ្ដាប្រទេសជាច្រើនជុំវិញពិភពលោកយកទៅប្រើប្រាស់ក្នុងជួរកងកំលាំងប្រដាប់អាវុធរបស់ខ្លួន ហើយវាជាកាំភ្លើងដែលផលិតច្រើនបំផុតក្នុងប្រវត្តិសាស្រ្ត (ប្រភេទ 5.56mm) សូម្បីតែប្រទេសកម្ពុជាយើងក៏ឃើញមានប្រើប្រាស់ដែរ តែមិនទូលំទូលាយនោះទេ ។ បច្ចុប្បន្ន M-16 ត្រូវបានស្នងដំណែងដោយកាំភ្លើងម៉ូឌែលថ្មី ចេញពីស្រឡាយវាដែរ វាមានទំងន់ស្រាលជាង ខ្លីជាង មានប្រសិទ្ធិភាពជាង នោះគឺ M-4 ។
ប្រភេទកាំភ្លើងដៃ ធុន អិម សី M16 A1, M16 A2, M4, M16 A4 ប្រភេទកាំភ្លើងដៃ ធុន អិម សី M-16

No comments:

Post a Comment