នៅថ្ងៃទី២ ខែមិថុនា ​ឆ្នាំ ២០២៦ នេះ កម្ពុជាផ្ញើលិខិតផ្លូវការទៅកាន់ប្រទេសថៃ និងអគ្គលេខាធិការ UN ដើម្បីចាប់ផ្ដើមដំណើរការយន្តការផ្សះផ្សាដោយបង្ខំ ក្រោមច្បាប់សមុទ្ររបស់UN។ សម្ដេចធិបតីថ្លែងក្នុងសារពិសេស។ កម្ពុជាបង្ហាញជំហររឹងមាំ លើសន្តិសុខសមុទ្រ និងការគោរពច្បាប់អន្តរជាតិ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម សុខ ស៊ីផាន់ណា ទេសរដ្ឋមន្ត្រី និងជា បេសកជនពិសេស របស់សម្ដេចអធិបតីនាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួម និងថ្លែងបទអន្តរាគមន៍ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្រោមប្រធានបទ " ការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ពាក់ព័ន្ធនឹងសន្តិសុខសមុទ្រ ក្នុងរនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានសង្កត់ធ្ងន់លើសារៈសំខាន់នៃផ្លូវទឹក ដែលមានសុវត្ថិភាព និងសន្តិសុខ ដែលជាសរសៃឈាមដ៏សំខាន់ សម្រាប់សន្តិភាព សុវត្ថិភាព អន្តរជាតិស្ថេរភាពសេដ្ឋកិច្ចសកល និងការអភិវឌ្ឍប្រកបដោយចេរភាព ដើម្បីឆ្លើយតបទៅនឹងការគម្រាមគំហែងដែលកំពុងកើតឡើងចំពោះសន្តិសុខសមុទ្រ ឯកឧត្តមទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានបង្ហាញនូវអតិភាពសំខាន់ៗចំនួនបី រួមមាន៖ទី១៖ដោះស្រាយវិវាតដោយសន្តិវិធីរាល់វិវាទសមុទ្រ​ត្រូវតែដោះស្រាយតាមរយៈការសន្ទនានិងការទូត​កម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍សេរីភាពនៃការធ្វើនាវាចរ​និងការឆ្លងកាត់ដោយស្របច្បាប់​ដែលត្រូវតែគោរពឲ្យបានពេញលេញស្របតាមច្បាប់អន្តរជាតិទៀតជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ 1982 UNCLOS។ ទី2 បង្កើនជំនួយបច្ចេកទេសនិងការកសាងសមត្ថភាព​ឯកឧត្តមទេសរដ្ឋមន្ត្រី​បានអំពាវនាវឲ្យមានការពន្លឿន ឲ្យមានការគាំទ្របន្ថែម​ដល់បណ្ដារដ្ឋជាប់សមុទ្រដែលកំពុងអភិវឌ្ឍលើផ្នែកអនុវត្តច្បាប់សមុទ្រ​សន្តិសុខកំពង់ផែ​និងនាវាចរ ការយល់ដឹងអំពីដែនសមុទ្រ​និងការចែករំលែកព័ត៌មានឲ្យបានទាន់ពេលវេលាដើម្បីទប់ស្កាត់បញ្ហាប្រឈមនានាឲ្យមានប្រសិទ្ធភាពទី3 វិធីសាស្រ្តរួមបញ្ចូលគ្នានិងការបង្ការ ក្រុមប្រឹក្សាសន្តិសុខ គួរតែអនុវត្តវិធីសាស្រ្ត ដែលបង្កើតភាពធន់ក្នុងរយៈពេលវែង ដោយផ្អែកលើបរិយាប័ននិងសន្តិភាពជាមួយច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខស៊ីផាន ណា ក៏បានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការការពារច្បាប់អន្តរជាតិនិងជម្រុញការសន្ទនាដោយសន្តិវិទ្យុ ពង្រឹងសន្តិសុខសមុទ្រជាពិសេសការប្រយ័ត្ត ប្រឆាំង និងបទល្មើសឆ្លងដែន កម្ពុជានៅតែបន្តស្វាគមន៍នាវាបរទេសមកកាន់មូលដ្ឋានទ័ពជើងទឹករាម ដែលបានធ្វើទំនើបកម្មរបស់ខ្លួនសម្រាប់ការធ្វើសមយុទ្ធរួមគ្នា ការផ្ដល់ជំនួយមនុស្សធម៌និងកិច្ចសហប្រតិបត្តិការ ក្នុងគោលបំណងប្រយុទ្ធប្រឆាំងនិងនិងបទល្មើសផ្សេងៗ ឯកឧត្តម សុខ ស៊ីផាន់ណា បានបញ្ជាក់ពីថាការផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀង UNCLOS (UNCLOS)និងBBNJ នាពេលកន្លងមក គឺជាសក្ខីភាព បង្ហាញពីការប្តេជ្ញាចិត្ត មិនងាករា របស់កម្ពុជា ចំពោះសណ្ដាប់ធ្នាប់សមុទ្រដែលផ្អែកលើច្បាប់ និង ការគ្រប់គ្រងធានធានសមុទ្រដោយការទទួលខុសត្រូវ៕

Friday, January 19, 2018

Cambodian Military Sport Competition 2018

ប្រភព ការប្រកួតកីឡាកងយោធខេមរភូមិន្ទ(កីឡាយោធា) និងពិព័រណ៍កងទ័ព ឆ្នាំ២០១៨ ដែលនឹងត្រូវរៀបចំឡើងរយៈពេល៣ថ្ងៃ នៅកោះពេជ្រ នាថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែមករា ខាងមុខនេះ គឺនឹងមានការបង្ហាញលើសពីការប្រកួតប្រជែងគ្នា នៅលើទីលាន ហើយព្រឹត្តិ្កការណ៍នៅឆ្នាំនេះ នឹងមានលក្ខណៈប្លែក និងធំជាង កាលពីឆ្នាំ២០១៧ បើទោះបីជា ធ្វើនៅកោះពេជ្រ ដូចគ្នាក៏ដោយ។

លោកឧត្តមសេនីយ៍ទោ ជាតិ ប៉ូលីន អនុប្រធានប្រតិបត្តិការ នៃការប្រកួតកីឡាកងយោធខេមរភូមិន្ទ និងពិព័រណ៍កងទ័ព ឆ្នាំ២០១៨ បានប្រាប់ឲ្យដឹង ក្នុងកិច្ចប្រជុំ នៅទីស្នាក់ការ NOCC កាលពីម្សិលមិញថា កីឡាយោធា មានទាំងការបង្ហាញសព្វាវុធ ការប្រគំតន្រ្តីខ្នាតធំ ហើយការប្រកួតប្រជែងនៅឆ្នាំនេះ ក៏មានទ្រង់ទ្រាយធំ ជាងពីឆ្នាំមុនដែរ។

លោកបានថ្លែងថា៖ «ព្រឹត្តិការណ៍ឆ្នាំនេះ វាមានលក្ខណៈប្លែក និងធំជាងពីឆ្នាំមុន ដោយក្នុងនោះយើងមានបង្កើនសកម្មភាពប្រកួត បន្ថែមចម្ងាយ និងឧបសគ្គ ដែលត្រូវឆ្លងកាត់ ច្រើនជាងមុន ហើយការប្រគុំតន្រ្តី គឺមានតារាចម្រើងល្បីៗកាន់តែច្រើនជាងឆ្នាំមុន»។

លោក ជាតិ ប៉ូលីន បានបន្ថែមថា៖ «ចំណែកការពិព័រណ៍យោធា គឺយើងបង្កើនធំជាងមុន ដោយយើងមានបង្កើតជាព្រៃសិប្បនិម្មិត ហើយយើងយកសម្ភារយោធា មានរថគ្រោះ រថពាសដែក និងសព្វាវុធមួយចំនួនទៀត មកដាក់តាំងក្នុងពិព័រណ៍នោះ។ បន្ថែមលើនេះ យើង មានស្តង់របស់អង្គភាពចូលរួមរហូតជាង៣០អង្គភាព គឺច្រើនជាងឆ្នាំមុន ដែលមានត្រឹមជាង១០អង្គភាព។ ជារួមគឺការរៀបចំរបស់យើង មានទំហំធំជាងឆ្នាំមុន»។
បើតាមលោក ជាតិ ប៉ូលីន គឺសព្វាវុធ និងសម្ភារៈ ដែលត្រូវប្រកួត នឹងត្រូវដឹកទៅកាន់កោះពេជ្រ នៅថ្ងៃទី៩ ខែមករា ដើម្បីផ្តល់ឱកាសឲ្យអ្នកចូលរួម បានហ្វឹកហាត់ ឬប្រកួតសម មុនការប្រកួតជាផ្លូវការ នៅថ្ងៃទី១៣ ហើយក្រៅពីអង្គភាពយោធា នគរបាលជាតិ និងអាវុធហត្ថ ក៏មានក្រុមស៊ីវិល និងមហាជនចូលរួមប្រកួតច្រើនផងដែរ គឺមានជាង២០ក្រុម(១ក្រុម១២នាក់) គឺច្រើនជាងឆ្នាំមុន ដែលមានត្រឹមជាង១៦ក្រុម។

លោក ជាតិ ប៉ូលីន បានបញ្ជាក់ថា៖ «ការប្រកួតកីឡាយោធា កាលពីឆ្នាំ២០១៧ មាន៣២ក្រុមចូលរួម ហើយការប្រកួតវិញ គឺពេលចប់ការប្រកួតប្រភេទទី១ ចូលប្រកួតបន្តក្នុងប្រភេទទី២ ព្រោះយើងមានគណៈកម្មការតែមួយក្រុម ប៉ុន្តែនៅឆ្នាំនេះ យើងចែកការប្រកួតដាច់ពីគ្នា ហើយគណៈកម្មការក៏មាន២ក្រុមដាច់ពីគ្នាដែរ ដោយក្នុងនោះក្រុមប្រកួតប្រភេទទី១ មាន២៣ក្រុម និងក្រុមប្រភេទទី២ គិតមានដល់ពេលនេះ មាន២២ក្រុមចូលរួមហើយ»។

គួរបញ្ជាក់ថា នៅក្នុងប្រភេទទី១ មានការប្រកួត៣វិញ្ញាសារ គឺទី១ រត់កុម៉្មង់ដូចម្ងាយ៤គីឡូម៉ែត្រ ទី២សែងហ្វ្រង់កាចំនួន២(១ទម្ងន់៥០គីឡូក្រាម)ចម្ងាយ២គីឡូម៉ែត្រ និងទី៣ រត់ឆ្លងកាត់ឧបសគ្គសហមូហភាព រីឯប្រភេទទី២ មាន៣វិញ្ញាសាដូចគ្នា ទី១ រត់កុម៉្មង់ដូចម្ងាយ៣គីឡូម៉ែត្រ ទី២ សែងហ្វ្រង់កាចំនួន២ (១ទម្ងន់៥០គីឡូក្រាម)ចម្ងាយ១គីឡូម៉ែត្រ និងទី៣ រត់ឆ្លងកាត់ឧបសគ្គសហមូហភាព ហើយនៅក្នុងវិញ្ញាសានីមួយៗ មានលក្ខខណ្ឌប្រកួតខុសៗគ្នា ប៉ុន្តែការបូកសរុបលទ្ធផល គឺការផ្ទៀតផ្ទាត់ពេលវេលាដូចគ្នា គឺក្រុមណាប្រើថិរវេលាតិចជាងគេ ក្នុងការមកដល់ទីផ្តាច់ព្រ័ត្រ និងទទួលបានចំណាត់ថ្នាក់លេខ១៕

No comments:

Post a Comment