រមណីយដ្ឋាន សង្រ្គាម The War Resort 37m · ពួកចោរវាជ្រួលច្របល់ ថាកម្ពុជា ទទួលរថក្រោះ T59 ពីចិន ។ ចិន បញ្ជាក់ទៅវិញថា ត្រូវប្រគល់ ជូនកម្ពុជា ៩៣គ្រឿង តែទើបតែដឹកមកបាន ៣៩គ្រឿង...
Moon Pich Fan ·
លក្ខិណា ហ៊ីម ផែនទី១ បង្ហាញពីការឈ្លានពានរបស់ថៃលើទឹកដីខ្មែរនៅតំបន់ថ្មដា ខេត្តពោធិ៍សាត់និងផែនទី២បង្ហាញពីការឈ្លានពានរបស់ថៃលើទឹកដីខ្មែរនៅតំបន់ភ្នំទ្រព្យនិងតំបន់ប្រាសាទព្រះវិហារ ខេត្តព្រះវិហារ។
Kampuchea Thmey Daily
សម្ដេច ហ៊ុន សែន តបទៅអនុទីន! «បើថាថៃមិនឈ្លានពានកម្ពុជាទេ» ថៃបើកផ្លូវឱ្យគណៈកម្មការចម្រុះព្រំដែនវាស់វែង និងបោះបង្គោលព្រំដែនឡើងវិញទៅ ដែលចំណុចនេះស្របតាមកិច្ចព្រមព្រៀងចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥
The News
លោក អានុទីន ព្រមានប្រើប្រាស់កម្លាំងយោធា
នាយករដ្ឋមន្ត្រីថៃលោក អានុទីន ឆានវីរគុល (Anutin Charnvirakul) បានព្រមានថា នរណាក៏ដោយដែលកំពុងពិចារណាប្រើប្រាស់កម្លាំងយោធាប្រឆាំងនឹងប្រទេសថៃ គួរតែ "គិតគូរឱ្យបានដិតដល់" ព្រមទាំងបានសង្កត់ធ្ងន់ថា ប្រទេសថៃមិនដែលឈ្លានពាន ឬរំលោភលើអធិបតេយ្យភាពរបស់ប្រទេសដទៃនោះឡើយ។
ការលើកឡើងរបស់លោកបានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយដែលបានស្រង់សម្តីអតីតមេដឹកនាំកម្ពុជាខុសពីការពិត ដែលថា កម្ពុជាបានត្រៀមខ្លួនក្នុងការទាមទារទឹកដីមកវិញ តាមរយៈការចរចា ឬការប្រើប្រាស់កម្លាំង។
ថ្លែងនៅក្នុងប្រទេសវៀតណាមកាលពីថ្ងៃអង្គារ លោក អាណុទីន បានលេីកឡេីងថា ប្រទេសថៃនឹងមិនអនុញ្ញាតឱ្យនរណាម្នាក់មករំលោភបំពានលើអធិបតេយ្យភាពរបស់ខ្លួនឡើយ ហើយវិធានការនានាដែលខិតខំប្រឹងប្រែងដោយអាជ្ញាធរថៃ គឺធ្វើឡើងក្នុងគោលបំណងតែមួយគត់ គឺដើម្បីការពារបូរណភាពទឹកដីរបស់ប្រទេសខ្លួន។
Hout Songhak
សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារចោទសួរទៅកាន់អ្នកសារព័ត៌មានថៃថា តើអ្នកមានចេតនាអ្វីដែលផ្សាយខុសពីការពិត ជុំវិញជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែន ជាមួយប្រទេសថៃ
១០-មិថុនា-២០២៦ ០៩:៥៦ ព្រឹក
សៀមរាប៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃកម្ពុជា នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦នេះ បានបញ្ជាក់ថា កម្ពុជានៅតែប្រកាន់ខ្ជាប់នូវគោលនយោបាយ ដោះស្រាយបញ្ហាព្រំដែនដោយសន្ដិវិធី តែហេតុអ្វីបានជាសារព័ត៌មានថៃ យកទៅផ្សាយដែលបកស្រាយខុសការពិត ជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ ដែលវាមិនមានការចំណេញអ្វី ដល់ការដោះស្រាយបញ្ហានោះទេ។
សម្តេចតេជោ មានប្រសាសន៍បែបនេះ នាឱកាសអញ្ជើញបន្ដចុះជួបសំណេះសំណាល ជាមួយក្រុមប្រឹក្សាខេត្ដ ក្រុង ឃុំ សង្កាត់ ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្កសៀមរាប និងខេត្ដឧត្ដរមានជ័យ ដែលធ្វើឡើង នៅទីរួមខេត្តសៀមរាប។
សម្ដេចតេជោ ហ៊ុន សែន បានផ្ដាំទៅអ្នកកាសែតថៃថា សូមមើលឲ្យច្បាស់នូវខ្លឹមសាររបស់សម្ដេច និងកុំបង្កើតជាការភ័ន្ដច្រលំ ព្រោះសម្ដេចបានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជា មិនដែលជ្រើសយកជម្រើសដោះស្រាយដោយកម្លាំងនោះទេ។
សូមជម្រាបថា ក្រោយពេលមានការផ្សាយខុស របស់សារព័ត៌មានថៃពីខ្លឹមសាររបស់សម្ដេចតេជោ ហ៊ុន សែន នោះ លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ ក៏បានឆ្លើយតបដោយច្រានចោល មានខ្លឹមសារថា “ ការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ខុសពីការពិតជុំវិញជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ។ សម្តេចតេជោ ប្រមុខរដ្ឋស្តីទី មិនបានប្រកាសជំហរដោះស្រាយបញ្ហាព្រំដែនជាមួយថៃ ដោយប្រើប្រាស់កម្លាំងយោធា ដូចការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួននោះឡើយ តែផ្ទុយទៅវិញសម្តេចតេជោ បានបដិសេធជំហរប្រើប្រាស់កម្លាំងយោធោ ក្នុងការដោះស្រាយបញ្ហា។
អ្នកនាំពាក្យសម្តេចតេជោ បញ្ជាក់ថា សម្តេចតេជោ គ្រាន់តែលើកឡើងចោទជាសំណួរ នូវជម្រើសពីរឲ្យជនរួមជាតិពិចារណាប៉ុណ្ណោះ ដោយទី១ ជម្រើសប្រើប្រាស់កម្លាំងយោធា ដើម្បីដណ្តើមយកទឹកដី ដែលថៃដណ្តើមកាន់កាប់ត្រឡប់មកវិញ និងជម្រើសទី២ ជម្រើសដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ ដោយសន្តិវិធីតាមរយៈយន្តការច្បាប់អន្តរជាតិ។ ក្នុងចំណោមជម្រើសទាំងពីរនេះ សម្តេចតេជោ បានសង្កត់ធ្ងន់ថា ជម្រើសទី ១ គឺការប្រើកម្លាំងយោធាកម្ពុជា មិនត្រូវការឡើយ តែសម្តេចប្រមុខរដ្ឋស្តីទី បានប្រកាសជំហរយ៉ាងច្បាស់ទៅកាន់ជនរួមជាតិថា កម្ពុជាជ្រើសយកជំហរ នៃការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកតាមយន្តការច្បាប់អន្តរជាតិ។
ដូច្នេះប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់លាស់ នូវជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាតាមយន្តការច្បាប់អន្តរជាតិ។ អ្នកនាំពាក្យសម្តេចតេជោ សូមស្នើឲ្យសារព័ត៌មានថៃ កែតម្រូវនិងបញ្ឈប់នូវការចុះផ្សាយនូវ ព័ត៌មានមិនត្រឹមត្រូវ ដែលវាមិនចំណេញដល់ការដោះស្រាយបញ្ហាព្រំដែន នៃប្រទេសទាំងពីរនោះទេ៕
អត្ថបទ៖ ឈឹម ធីតា រូបភាព៖ ប៉ក់ សុឃីម
ណាល់-Nal 1h · រថក្រោះដែរចិនបានផ្ដល់មកអោយកម្ពុជាគឺជារថក្រោះType-59D នុងផ្ដល់អោយកម្ពុជាចំនួន93គ្រឿង ចិនប្រគល់អោយកម្ពុជាចំនួន39គ្រឿងមុន នុងបន្តផ្ដល់អោយជាបន្តបន្ទាប់ទៀត បងប្អូនរថក្រោះមួយនេះមេីលទៅវាស្រដៀងគ្នាទៅនុងT-54/55ណាស់ ព្រោះType-59D រឺ ZTZ-59Dវាអាបដេតចេញពីរ Type59 ចំណែកType59ផលិតយកគំរូគ្រោងឆ្អឹងរបស់ T54A បែបនេះហេីយទេីបមើលទៅវាស្រដៀងគ្នា តែនិយាយពីសម្ថភាពវា Type-59Dនេះទំនេីប ខ្លាំងជាង T-54/55 Type59សារីចាស់ប្រេីប្រាស់កាំភ្លេីងធំ100mm Type-59Dអាបដេតថ្មីប្រេីប្រាស់កាំភ្លេីងធំ105mm វាបង្កេីនសម្ថភាពខ្លាំងជាមុនមានប្រព័ន្ធការពារខ្លាំងជាងមុន សង្ខេបយ៉ាងខ្លីមួយនេះខ្លាំងទំនេីបសម្ថភាព
Bron Sambor
សម្ដេចតេជោ ហ៊ុន សែន៖ «យើងអត់ទទួលស្គាល់ដាច់ខាត នូវការកែប្រែព្រំដែន តាមរយៈការប្រើប្រាស់កម្លាំង ហើយយើងអត់ធ្មត់រង់ចាំយកផ្ទះសម្បែង-ដីធ្លី របស់យើងត្រឡប់មកវិញ ដោយសន្ដិវិធី ដែលជាមធ្យោបាយ មានចីរភាព សម្រាប់រយៈពេលវែង តជំនាន់»
Hout Songhak
សម្តេចតេជោ ប្រមុខរដ្ឋស្តីទី បានផ្ញើសារទៅកាន់អ្នកសារព័ត៌មានថៃ ក៏ដូចជាបញ្ជាក់ឡើងវិញនូវជម្រើសរបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ។
សម្តេចតេជោ៖ "ខ្ញុំមិនបានឱ្យជ្រើសរើសមធ្យោបាយយោធា គឺខ្ញុំចង្អុលបង្ហាញឱ្យយកមធ្យោបាយសន្តិវិធី ហើយខ្ញុំបានដាក់ចេញមធ្យោបាយនេះជាកម្មវិធីនយោបាយសម្រាប់ការឃោសនារកសំឡេងឆ្នោតនៅឆ្នាំ២០២៧ និង២០២៨ គឺគណបក្សប្រជាជនកម្ពុជា ជ្រើសរើសមធ្យោបាយសន្តិវិធីសម្រាប់ដោះស្រាយបញ្ហាព្រំដែនជាមួយថៃ"។
សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យក្បាលម៉ាស៊ីនថៃកែតម្រូវលើការផ្សាយរបស់ខ្លួនដោយយកប្រសាសន៍សម្តេចទៅចុះផ្សាយឱ្យច្បាស់។
Cambonomist 1d · ទើបតែទទួលបានការលើកលែងទោស និងរួចផុតពីជីវិតក្នុងពន្ធនាគារថ្មីៗសោះ ពេលនេះអតីតនាយករដ្ឋមន្ត្រីថៃលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវប្រឈមនឹងបញ្ហាដ៏ធ្ងន់ធ្ងរមួយទៀត ខណៈអាជ្ញាធរពន្ធដារថៃកំពុងតាមប្រមាញ់ និងរឹបអូសទ្រព្យសម្បត្តិរបស់លោកទាំងក្នុង និងក្រៅប្រទេស ដើម្បីទូទាត់បំណុលពន្ធរហូតដល់ទៅប្រមាណ៥៣៨លានដុល្លារ ពាក់ព័ន្ធនឹងការលក់ក្រុមហ៊ុន Shin Corp នៅឆ្នាំ២០០៦ ក្នុងតម្លៃ១,៩ពាន់លានដុល្លារ។ ប្រសិនបើលោកមិនព្រមទូទាត់បំណុលពន្ធដ៏សម្បើមនេះទេ រដ្ឋាភិបាលថៃអាចនឹងចាត់វិធានការតាផ្លូវច្បាប់ ប្រកាសឱ្យមហាសេដ្ឋីវ័យ៧៦ឆ្នាំរូបនេះក្ស័យធន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg។ លម្អិត
Re-IDEA
រថគ្រោះ T-59D ជារថគ្រោះអាប់ដេតថ្មីពីរថគ្រោះ T-59 ដែលអាចធ្វើការវាយប្រហារពេលយប់ បំពាក់កាំភ្លើងវែងជាងមុន ប្រវែង 9 ម៉ែត្រ និង ធំជាងមុនរហូតដល់ទំហំ 105mm កាណុងមានលំនឹង និង មាំនឹងកម្តៅពេលកំពុងបាញ់ ដែលមេដើមរបស់វាបានឆ្លងកាត់ក្នុងសង្គ្រាមជាច្រើន ដែលបានអាប់ដេតថ្មីៗកែសម្រួលឡើងវិញ រហូតដល់ T-59D ។
វាមានទម្ងន់ 37តោន
ទទឹង - ៣,២៧ ម៉ែត្រ
កម្ពស់ - ២,៥៩ ម៉ែត្រ
កាណុង Main gun - 105mm Type 83A, 38 rounds
អាវុធបន្ទាប់បន្សំ - កាំភ្លើងធំប្រភេទ 59T ទំហំ 7.62mm ចំនួនគ្រាប់ 3,500 គ្រាប់ / កាំភ្លើងធំប្រភេទ 54 ទំហំ 12.7mm ចំនួនគ្រាប់ 200 គ្រាប់ ។
ម៉ាសុីនម៉ាស៊ូត - 12150L 520hp Diesel liquid-cooled
ល្បឿន- 50 km/h
បើកបានសម្ងាយ 440 km ពេលចាក់មួយពេញ (អត់បន្ថែមធុងខាងក្រោយ)
ចំណុះប្រេង 815 លីត
Ma Vacation 7h · 10/06/26 ពួ.ក អា. សត្វព្រៃ🇹🇭 ពេលអាមេរិចផ្តល់រថក្រោះឲ្យវា17គ្រឿង យើងមិនបានទៅរករឿងអាមេរិចទេ ហើយពេលវាទិញយន្តហោះ Gripen ពីស៊ុយអ៊ែត ក៏ខាងយើងបានត្រឹមធ្វើលិខិតទប់ស្តាត់តាមរយៈលោក Moon Pich ព្រោះសៀមទិញមកដើម្បីឈ្លានពាន មិនមែនការពារទេ។ រឿងរថក្រោះចិនឲ្យយើង វាខឹង ទៅរករឿងចិន ឡាំប៉ា នេះហើយសន្ដា. ន🥷🏻ព្រៃ 🇹🇭 ។
Phan Phana 6h · ដឹកនាំប្រទេសតែឯង ធ្វើឲ្យបាត់ទឹកដីតែឯង!!! តែបើលេសវិញ ១០០ជំពូក ពេលខ្លះក៏មកថាដោយសារអ្នកប្រឆាំង🫠 វាធ្វើមើលតែអ្នកប្រឆាំងហ្នឹង បានទៅដឹកនាំប្រទេសជាមួយវាចឹង😔 Justice for អ្នកប្រឆាំង please🥹🥹
Feed posts ហ៊ុល ម៉ារ៉ា is with Hul Mara. 34m · អតីតនាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចារ អះអាងថា ប្រទេសណាក៏ដោយ ឱ្យតែមិនគោរពច្បាប់ គឺជាប្រទេសចោរ !ថ្មីចែស
ស៊ន សុភក្រ្ត-Sorn Sopheak 37m · កម្លាំងនគរបាលកំពុងប្រតិបត្តិការក្តៅគគុកចុះបង្ក្រាបឃ្លាំងនាំចូលសាច់បង្កក ជង្គង់មាន់ ស្លាបមាន់… ពីថៃ, លទ្ធផលនឹងបញ្ជាក់លំអិតតាមក្រោយ!
Town News 25m · ច្បារបន្លែត្រកួនទាំងនេះ ជាស្នាដៃរបស់ទណ្ឌិតជាក្មេងទំនើ.ង ដែលត្រូវបានបញ្ជូនទៅដាំនៅជួរមុខ! គាំទ្រ១០០% ធ្វើអ៊ីចឹងទើបមានប្រយោជន៍ដល់សង្គម កុំឱ្យពួកនេះទំនេរពេក ដើរបង្កបញ្ហា និងបង្កអសន្តិសុខក្នុងសង្គម។
សភាពការណ៍ថៃ៖ ឃើញមានការផ្សព្វផ្សាយបែបការទូត អំពី បេក្ខភាពនាយករដ្ឋមន្រ្តីថៃថ្មីសម្រាប់ពាក់កណ្តាលឆ្នាំ ២០២៦ នេះ ដែលមានដូចជា ប្រយុទ្ធ ច័ន្ទអស្ចារ្យ តាក់ស៊ីន ស៊ីនណាវឌ្ឃ (តាក់ស៊ីន ស៊ីណាវ៉ាត្រា) និង អាបាត ឃ្លាំង។ បេក្ខភាពទាំងអស់ សុទ្ធតែសម្តែងថា អានុទីន ជាមនុស្ស ក្រឡិចក្រឡុច ឈ្លានពានប្រទេសជិតខាង...។ ប្រជាជនថៃភាគច្រើនបានបោះឆ្នោតគាំទ្រ អនុទីនឡើងជានាយករដ្ឋមន្រ្តី ដើម្បីឈ្លានពាន ធ្វើសង្រ្គាមប្រឆាំងកម្ពុជា តែ ជាង ១ ឆ្នាំកន្លងទៅ នៅតែមិនអាច ឈ្នះផ្នែក ការទូតជាមួយកម្ពុជា ដូច្នេះ ពួកគេទាំង ១៨ បក្ស មានបំណង ដូរ អានុទីនចេញវិញ ។
ក្រុមកេរដំណែលខ្មែរ - Kerdomnel Khmer Group (KDNK) 9h · ចម្លើយគឺ៖ ស្រុកចោរមួយនេះ ឆ្អិនក្បាលស៊ីក្បាល ឆ្អិនកន្ទុយស៊ីកន្ទុយ ក្រឡិចក្រឡុច.តជំនាន់ ក្បត់សម្ព័ន្ធមិត្ត គ្មានភាពស្មោះត្រង់ រមឹលគុណ រស់នៅដោយប្រើល្បិចកល និងចូលចិត្តដើរតួជាប្រទេសរងគ្រោះ លួចបន្លំវប្បធម៌របស់ប្រទេសម្ចាស់ដើមយកមកស្លជាសម្លចាប់ឆាយ អោយចេញជាសៀម តែភ្លេចគិតថា ស្រុកចោរមួយនេះគឺ មានឬសគល់ជាង៩០% ចេញពីវប្បធម៌ខ្មែរ ទាំងអក្សរសាស្ត្រ វប្បធម៌ សិល្បៈ ស្ថាបត្យកម្ម ប្រពៃណី ជំនឿ ទំនៀមទម្លាប់ ប្រព័ន្ធដឹកនាំសង្គមកាលពីអតីតកាល… នៅមានច្រើនទៀត។ (KdNk, USA)
Troryorng - ត្រយង 21m · សមត្ថកិច្ចចម្រុះចុះត្រួតពិនិត្យឃ្លាំងស្តុកសាច់បង្កករាប់រយតោន នៅខណ្ឌសែនសុខ ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចចម្រុះ នារសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ បានចុះប្រតិបត្តិការឆែកឆេរ និងត្រួតពិនិត្យឃ្លាំងស្តុកទំនិញដ៏ធំមួយ ស្ថិតនៅភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ បន្ទាប់ពីមានការសង្ស័យថា មានការស្តុកសាច់បង្កករាប់រយតោន ដែលអាចនាំចូលពីប្រទេសថៃ។ តាមព័ត៌មានបឋម ឃ្លាំងខាងលើត្រូវបានប្រើជាទីតាំងស្តុកសាច់បង្កកក្នុងបរិមាណច្រើន ដោយមានអាជីវករជាច្រើននាក់ជួលទុកទំនិញ មុនចែកចាយទៅកាន់ទីផ្សារនានាក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួន។ ទោះជាយ៉ាងណា រហូតមកដល់រសៀលថ្ងៃដដែល មន្ត្រីជំនាញមិនទាន់បញ្ជាក់ជាផ្លូវការថា សាច់បង្កកទាំងនោះមានប្រភពពីប្រទេសថៃ ឬប្រភពណាផ្សេងទៀតឡើយ។ ជាមួយគ្នានេះ អាជ្ញាធរក៏មិនទាន់អះអាងថា ការនាំចូល និងការស្តុកទុកសាច់បង្កកទាំងនោះមានភាពស្របច្បាប់ ឬមានភាពមិនប្រក្រតីនោះដែរ ខណៈការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ឯកសារពាក់ព័ន្ធកំពុងបន្តធ្វើឡើង។
Bunnath Sam
🚨ទោះកម្ពុជាបិទក៏បិទមិនជិតដែរ…!! រឿងចិនប្រគល់រថក្រោះ T-59D ឲ្យកម្ពុជា93គ្រឿង ចិនប្រគល់រថក្រោះឲ្យកម្ពុជាលើទី1 40គ្រឿង នៅយល់លើទី2 53គ្រឿង(ស្ថានទូតចិនបានចូលទៅសារភាពចំពោះក្រសួងការពារជាតិថៃថាបានប្រគល់រថក្រោះ T-59D ដល់កម្ពុជាមែនគឺ 93 គ្រឿង ប្រៈភពក្នុងខមិន…។l
ប្រទេសថៃ ព្យាយាមផ្សព្វផ្សាយពត៍មានយោធា ដើម្បីបង្ករសង្រ្គាមជុំទី ៣ ដើម្បីឲ្យ កម្ពុជាដើរខុសច្បាប់ UN ពីព្រោះច្បាប់ គេតម្រូវឲ្យ ចរចារគ្នាដោយ សន្តិវិធី។ កម្ពុជាបានបដិសេធការធ្វើសង្រ្គាមទាមទារទឹកដីដែល ថៃកំពុងកាន់កាប់។ ប្រទេសចិន ក៍ថ្លែងការបញ្ជាក់ថា សព្វាវុធទាំងឡាយ គឺកម្ពុជាបញ្ជាទិញមកពេលសង្រ្គាម ២០២៥។ ដូច្នេះ នេះជា ហេតុ និងផលដែលកម្ពុជា ប្តេជ្ញាមិនឲ្យមានសង្រ្គាមផ្ទុះជុំទី ៣ ។ ប្រទេសថៃ ចំណាយប្រមាណ ៩០ លានដុល្លា/ ថ្ងៃពេលសង្រ្គាម។ តម្លៃគ្រាប់ ប្រមាណជា ៤០០០ ដុល្លា/គ្រាប់ ។ ថៃ មិនចង្ហាញសព្វាវុធថៃ តែចាក់រុកឲ្យ រនុកក្នុងពួកក្បត់ជាតិនៅកម្ពុជា បង្ហាញសព្វាវុធកម្ពុជា ដើម្បី ថៃ មាន លេស សម្រាប់ធ្វើសង្រ្គាម ។
VOP News TV 1h · ក្រោយបង្រ្កាបទីតាំងជ្រូកកង្កកជាច្រើននៅល្ងាចថ្ងៃទី១០នេះ បណ្ឌិត គិន ភា បានបញ្ចេញទស្សន:ថា៖ សារព្រមានរបស់សម្តេចតេជោចេញជាលទ្ធផលហើយ តែនៅចំណុចសំខាន់ពីរទៀតក្នុងសារព្រមានរបស់សម្តេច សូមឱ្យបងប្អូនតាមដានទាំងអស់គ្នា ៖ ១. តើមន្ត្រីពុករលួយនិងឈ្មួញទុច្ចរិតដែលគុបគិតនាំចូលទំនិញទាំងនោះ នឹងត្រូវបានផ្តន្ទាទោសដោយរបៀបណា? ហើយត្រូវបានបញ្ជូនឱ្យទៅរែកដីជីកលេណដ្ឋាននៅសមរភូមិមុខដូចប្រសាសន៍សម្តេចតេជោដែរឬទេ? ២. តើទ្រព្យសម្បត្តិរបស់ពួកគេត្រូវបានរឹបអូសជាទ្រព្យសម្បត្តិជាតិដូចប្រសាសន៍សម្តេចតេជោទេ? ប្រសាសន៍សម្តេចតេជោខ្ពង់ខ្ពស់ណាស់ ជាបិតានគរ បើមន្ត្រីអនុវត្តច្បាប់ មិនអនុវត្តតាម ស្មើនឹងប្រមាថនគរ។ រង់ចាំមើលទាំងអស់គ្នា។
VAYO FM Radio
សម្តេច ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជាបានលើកជាសំណួរចោទសួរទៅថៃថា តើផ្លូវលេខ៥៨ដែលចិនជាអ្នកកសាង ហើយបច្ចុប្បន្នទាហានថៃបានយកទូរកុតឺន័រមកដាក់ តើចិនខ្វាក់ភ្នែកមែនទេដែលមកកសាងផ្លូវឱ្យកម្ពុជាលើដីថៃវិញ។ សម្តេចបានចោទសួរដូច្នេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តសៀមរាប និងឧត្តរមានជ័យ នាព្រឹកថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០២៦។
សូមជម្រាបថា កំណាត់ផ្លូវជាតិលេខ៥៨ (ប៉ោយប៉ែត-សំរោង) ដើរតួនាទីយ៉ាងសំខាន់ និងជាផ្លូវយុទ្ធសាស្រ្តមួយសម្រាប់បម្រើឱ្យការអភិវឌ្ឍសេដ្ឋកិច្ចផង ការពារអធិបតេយ្យភាពជាតិផង។ ផ្លូវនេះបានតភ្ជាប់ពីខេត្តបន្ទាយមានជ័យ ទៅខេត្តឧត្តរមានជ័យ ស្របតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ឆ្លងកាត់ទីក្រុងប៉ោយប៉ែត ដែលជាទីក្រុងដ៏មានសក្តានុពល និងជាច្រករបៀងសេដ្ឋកិច្ចភាគខាងត្បូងដ៏សំខាន់។ តែជារឿងគួរឱ្យសោកស្តាយ ដែលថៃបានប្រើប្រាស់យន្តហោះ F-16 ទម្លាក់គ្រាប់បែកប្រភេទ MK84 បំផ្លាញហេដ្ឋារចនាសម្ព័ន្ធកម្ពុជា ផ្តាច់ផ្លូវជាតិលេខ៥៨ នៅភូមិសែនមនោរម្យ១ (មានជម្រៅ១០ម៉ែត្រ និងទទឹង១៥ម៉ែត្រ) ដែលជាផ្លូវធ្វើចរាចររបស់ប្រជាពលរដ្ឋនៅស្រុកបន្ទាយអំពិល និងក្រុងសំរោង៕ ដោយ៖ថា ចាន់ធី
NS News 5h · អានុទីន ថ្លែងដោយចំហរនៅវៀតណាម ព្រមានប្រើកម្លាំងយោធាលើអ្នកដែលប្រឆំាងប្រទេសថៃ ! នាយករដ្ឋមន្ត្រីថៃលោក អានុទីន ឆានវីរគុល (Anutin Charnvirakul) បានព្រមានថា នរណាក៏ដោយដែលកំពុងពិចារណាប្រើប្រាស់កម្លាំងយោធាប្រឆាំងនឹងប្រទេសថៃ គួរតែ "គិតគូរឱ្យបានដិតដល់" ព្រមទាំងបានសង្កត់ធ្ងន់ថា ប្រទេសថៃមិនដែលឈ្លានពាន ឬរំលោភលើអធិបតេយ្យភាពរបស់ប្រទេសដទៃនោះឡើយ។ ថ្លែងនៅក្នុងប្រទេសវៀតណាមកាលពីថ្ងៃអង្គារ លោក អានុទីន បានលេីកឡេីងថា ប្រទេសថៃនឹងមិនអនុញ្ញាតឱ្យនរណាម្នាក់មករំលោភបំពានលើអធិបតេយ្យភាពរបស់ខ្លួនឡើយ ហើយវិធានការនានាដែលខិតខំប្រឹងប្រែងដោយអាជ្ញាធរថៃ គឺធ្វើឡើងក្នុងគោលបំណងតែមួយគត់ គឺដើម្បីការពារបូរណភាពទឹកដីរបស់ប្រទេសខ្លួន។ ១០/៦/២៦
ណាវ៉ាត់៚ Proverbs
តើគប្បីដែរទេ? ព្រោះតែពលរដ្ឋខ្មែរម្នាក់ថតបង្ហោះការដឹកជញ្ជួនរថក្រោះនៅ ព្រះសីហនុ ធ្វើឱ្យមានផលវិបាកដល់ចិនដែលជាម្ចាស់ជំនួយ ហើយពេលនេះចិនបានចូលចួបក្រសួងការពារជាតថៃ ដើម្បីបកស្រាយ។
ខ្ញុំដាក់សំណួរថា៖ ចុះបើយុទ្ធោបករណ៍ដឹកជញ្ជូនជាសាធារណៈបែបនេះ ប្រាកដទេថាលាក់ការណ៍ជិត? ព្រោះថា បើពលរដ្ឋខ្មែរខ្លួនឯងមិនបានថតបង្ហោះ ចុះជនបរទេស ឬអ្នកទេសចរណ៍ជនជាតិថៃ ឬគិញសម្ងាត់ជនជាតិថៃ?
ប្រាកដណាស់ ការដឹកជញ្ជូនយុទ្ធោបករណ៍ធំៗតាមផ្លូវសាធារណៈ គឺមិនមែនជាការសម្ងាត់ ១០០% នោះទេ ព្រោះភ្នែកមនុស្សរាប់ពាន់គូ រួមទាំងជនបរទេស ឬចារបុរស (គិញសម្ងាត់) ដែលអាចនឹងសម្ងំនៅក្នុងស្រុក ក៏អាចមើលឃើញដូចគ្នា។ ប៉ុន្តែ ហេតុអ្វីបានជាគេនៅតែចាត់ទុកថា “ការថតបង្ហោះលើបណ្តាញសង្គមដោយពលរដ្ឋខ្លួនឯង” វាជាបញ្ហាធំ? បើយើងវិភាគតាមបែបយុទ្ធសាស្ត្រយោធា និងបច្ចេកវិទ្យាព័ត៌មាន វានៅតែមានភាពខុសគ្នាដាច់ស្រឡះរវាង “ការឃើញដោយភ្នែក និងការបង្ហោះលើបណ្ដាញសង្គម”។
✅បើជនបរទេស ឬគិញសម្ងាត់ឃើញ ព័ត៌មាននោះនឹងដឹងត្រឹមតែបុគ្គលម្នាក់ ឬក្រុមតូចមួយ ហើយការបញ្ជូនព័ត៌មានត្រឡប់ទៅប្រទេសគេ ត្រូវប្រើពេល និងរាយការណ៍តាមឋានានុក្រមសម្ងាត់។ វាមិនបង្កើតជាចលាចល ឬការភ្ញាក់ផ្អើលជាសាធារណៈសកលឡើយ ហើយបើព័ត៌មាននេះបង្ហោះចេញពីប្រទេសទីពីរតាមរយៈគិញសម្ងាត់ នោះមហាជនសកលអាចស្ថិតលើការ “ជឿ ឬមិនជឿ”។ ផ្ទុយទៅវិញ ពេលបង្ហោះលើបណ្តាញសង្គមចេញពីពលរដខ្មែរខ្លួនឯង ព័ត៌មាននោះបានប្រែពី “ការដឹងជាលក្ខណៈបុគ្គល ឬក្រុមប្រទេសមួយ ទៅជាការដឹង និងការជឿជាសកល” ត្រឹមតែប៉ុន្មាននាទីតែប៉ុណ្ណោះ។ ហើយល្បឿននៃការ Share ធ្វើឱ្យប្រព័ន្ធផ្សព្វផ្សាយបរទេស (ដូចជាសារព័ត៌មានថៃ) អាចចាប់ចំណុចបានភ្លាមៗ បង្កើតទៅជាព្រឹត្តិការណ៍នយោបាយ ឬយោធាផ្អើលឆោឡោ ដែលពេលខ្លះអាចប៉ះពាល់ដល់ទម្ងន់ការទូតថែមទៀត។
ការផ្តល់ទិន្នន័យភូមិសាស្ត្រ និងពេលវេលាជាក់លាក់ក្នុងសម័យបច្ចុប្បន្ន គេមានការវិភាគព័ត៌មានពីប្រភពចំហ។ វីដេអូដែលពលរដ្ឋថតបង្ហោះ មិនមែនបង្ហាញត្រឹមតែរូបរថក្រោះនោះទេ វាបង្ហាញពីទីតាំងជាក់លាក់ តាមរយៈស្លាកសញ្ញាផ្លូវ សាលារៀន ឬវត្តអារាមនៅក្បែរនោះ។ វាបង្ហាញពី ពេលវេលាពិតប្រាកដ និងទិសដៅនៃចលនាទ័ព។ វាបង្ហាញពីចំនួន និងស្ថានភាពបច្ចេកទេសនៃអាវុធទាំងនោះ។
ការណ៍នេះស្មើនឹងការ “គូសផែនទី” ឱ្យសត្រូវដឹងដោយមិនបាច់ហត់នឿយធ្វើចារកម្មឡើយ។ ទោះបីជាគិញសម្ងាត់ថៃចង់លបថត ក៏ពួកគេមិនអាចហែកហួរថតគ្រប់ជ្រុងជ្រោយ ហើយដើរផ្សាយជាសាធារណៈដូចពលរដ្ឋយើងធ្វើដោយអចេតនានោះដែរ។
✅នៅក្នុងយុទ្ធសាស្ត្រការពារជាតិ ការដែលប្រទេសមួយដឹកជញ្ជូនយុទ្ធោបរកណ៍តាមផ្លូវសាធារណៈ ពេលខ្លះអាចជា “ការបង្ហាញសាច់ដុំ ឬការចល័តទ័ពជាធម្មតា”។ ប៉ុន្តែ កាលណាវាធ្លាយទៅលើបណ្ដាញសង្គម ហើយត្រូវគេយកទៅបំប៉ោងព័ត៌មាន (ដូចជាសារព័ត៌មានបរទេសចុះផ្សាយថា កម្ពុជាត្រៀមធ្វើសង្គ្រាម ឬមានភាពតានតឹង) វានឹងបង្កើតជាការភ័យខ្លាចដល់ប្រជាពលរដ្ឋខ្លួនឯង ប៉ះពាល់ដល់សេដ្ឋកិច្ច ទេសចរណ៍ និងការវិនិយោគ។
✅ចុះបើទប់ស្កាត់គិញសម្ងាត់មិនបាន ហេតុអ្វីត្រូវបន្ទោសពលរដ្ឋខ្លួនឯង?
ត្រង់នេះគឺសាមញ្ញបំផុត ទោះបីជាយើងមិនអាចឃាត់ភ្នែកចោរមិនឱ្យលបមើលផ្ទះយើងបាន ក៏យើងមិនត្រូវជួយបើកទ្វារ និងចង្អុលបង្ហាញកន្លែងទុកមាសប្រាក់ឱ្យចោរមើលនោះដែរ។ គិញសម្ងាត់បរទេសធ្វើការដើម្បីប្រយោជន៍ប្រទេសគេ គឺដោយឡែក។ ប៉ុន្តែក្នុងនាមជាពលរដ្ឋ មិនថាការដឹកជញ្ជូននោះចំហកម្រិតណានោះទេ កាតព្វកិច្ចចម្បងគឺ “មិនចូលរួមចំណែកក្នុងការផ្សព្វផ្សាយព័ត៌មានយុទ្ធសាស្ត្ររបស់ជាតិខ្លួនឯង” ទៅកាន់ពិភពលោកឡើយ។ នេះហើយជាមូលហេតុដែលមហាជនរិះគន់ ព្រោះទង្វើនេះប្រៀបដូចជាការ “ដុតផ្ទះខ្លួនឯងឱ្យអ្នកដទៃមើលផ្សែង” ដោយគ្រាន់តែចង់បានការចាប់អារម្មណ៍លើបណ្តាញសង្គម។




























































































No comments:
Post a Comment