នៅថ្ងៃទី២ ខែមិថុនា ​ឆ្នាំ ២០២៦ នេះ កម្ពុជាផ្ញើលិខិតផ្លូវការទៅកាន់ប្រទេសថៃ និងអគ្គលេខាធិការ UN ដើម្បីចាប់ផ្ដើមដំណើរការយន្តការផ្សះផ្សាដោយបង្ខំ ក្រោមច្បាប់សមុទ្ររបស់UN។ សម្ដេចធិបតីថ្លែងក្នុងសារពិសេស។ កម្ពុជាបង្ហាញជំហររឹងមាំ លើសន្តិសុខសមុទ្រ និងការគោរពច្បាប់អន្តរជាតិ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម សុខ ស៊ីផាន់ណា ទេសរដ្ឋមន្ត្រី និងជា បេសកជនពិសេស របស់សម្ដេចអធិបតីនាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួម និងថ្លែងបទអន្តរាគមន៍ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្រោមប្រធានបទ " ការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ពាក់ព័ន្ធនឹងសន្តិសុខសមុទ្រ ក្នុងរនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានសង្កត់ធ្ងន់លើសារៈសំខាន់នៃផ្លូវទឹក ដែលមានសុវត្ថិភាព និងសន្តិសុខ ដែលជាសរសៃឈាមដ៏សំខាន់ សម្រាប់សន្តិភាព សុវត្ថិភាព អន្តរជាតិស្ថេរភាពសេដ្ឋកិច្ចសកល និងការអភិវឌ្ឍប្រកបដោយចេរភាព ដើម្បីឆ្លើយតបទៅនឹងការគម្រាមគំហែងដែលកំពុងកើតឡើងចំពោះសន្តិសុខសមុទ្រ ឯកឧត្តមទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានបង្ហាញនូវអតិភាពសំខាន់ៗចំនួនបី រួមមាន៖ទី១៖ដោះស្រាយវិវាតដោយសន្តិវិធីរាល់វិវាទសមុទ្រ​ត្រូវតែដោះស្រាយតាមរយៈការសន្ទនានិងការទូត​កម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍សេរីភាពនៃការធ្វើនាវាចរ​និងការឆ្លងកាត់ដោយស្របច្បាប់​ដែលត្រូវតែគោរពឲ្យបានពេញលេញស្របតាមច្បាប់អន្តរជាតិទៀតជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ 1982 UNCLOS។ ទី2 បង្កើនជំនួយបច្ចេកទេសនិងការកសាងសមត្ថភាព​ឯកឧត្តមទេសរដ្ឋមន្ត្រី​បានអំពាវនាវឲ្យមានការពន្លឿន ឲ្យមានការគាំទ្របន្ថែម​ដល់បណ្ដារដ្ឋជាប់សមុទ្រដែលកំពុងអភិវឌ្ឍលើផ្នែកអនុវត្តច្បាប់សមុទ្រ​សន្តិសុខកំពង់ផែ​និងនាវាចរ ការយល់ដឹងអំពីដែនសមុទ្រ​និងការចែករំលែកព័ត៌មានឲ្យបានទាន់ពេលវេលាដើម្បីទប់ស្កាត់បញ្ហាប្រឈមនានាឲ្យមានប្រសិទ្ធភាពទី3 វិធីសាស្រ្តរួមបញ្ចូលគ្នានិងការបង្ការ ក្រុមប្រឹក្សាសន្តិសុខ គួរតែអនុវត្តវិធីសាស្រ្ត ដែលបង្កើតភាពធន់ក្នុងរយៈពេលវែង ដោយផ្អែកលើបរិយាប័ននិងសន្តិភាពជាមួយច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខស៊ីផាន ណា ក៏បានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការការពារច្បាប់អន្តរជាតិនិងជម្រុញការសន្ទនាដោយសន្តិវិទ្យុ ពង្រឹងសន្តិសុខសមុទ្រជាពិសេសការប្រយ័ត្ត ប្រឆាំង និងបទល្មើសឆ្លងដែន កម្ពុជានៅតែបន្តស្វាគមន៍នាវាបរទេសមកកាន់មូលដ្ឋានទ័ពជើងទឹករាម ដែលបានធ្វើទំនើបកម្មរបស់ខ្លួនសម្រាប់ការធ្វើសមយុទ្ធរួមគ្នា ការផ្ដល់ជំនួយមនុស្សធម៌និងកិច្ចសហប្រតិបត្តិការ ក្នុងគោលបំណងប្រយុទ្ធប្រឆាំងនិងនិងបទល្មើសផ្សេងៗ ឯកឧត្តម សុខ ស៊ីផាន់ណា បានបញ្ជាក់ពីថាការផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀង UNCLOS (UNCLOS)និងBBNJ នាពេលកន្លងមក គឺជាសក្ខីភាព បង្ហាញពីការប្តេជ្ញាចិត្ត មិនងាករា របស់កម្ពុជា ចំពោះសណ្ដាប់ធ្នាប់សមុទ្រដែលផ្អែកលើច្បាប់ និង ការគ្រប់គ្រងធានធានសមុទ្រដោយការទទួលខុសត្រូវ៕

Sunday, June 14, 2026

ព្រំដែនកម្ពុជា ថៃ@ថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ២០២៦

 Saroeurn Som 25m  · ‼️ភាគីសៀមបង្លាញថាម៉ោង ១:០០ រសៀល កប៉ាល់ដឹកទំនិញមួយគ្រឿងរបស់ក្រុមហ៊ុនចិននឹងចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ប្រទេសកម្ពុជាម្តងទៀត វាបានចេញដំណើរពីកំពង់ផែចិនតាំងពីថ្ងៃទី ៦/៦មកដល់១៤/៦/២៦

CHANBORN ទ័ពសៀម វាប្រឹងផ្សាយ ភូត កុហក ព្រោះទើបបានលុយ ៣០ ម៉ឺនដុល្លា សម្រាប់ផ្សាយបោកប្រាស់គេ- ធ្វើដូចជា ចារកម្មយោធាសៀម ខ្លាំងសម្បើមណាស់ ដឹងថា ថ្ងៃណាកប៉ាល់ចិនចូល ចេញ ពី កំពង់សោម របស់កម្ពុជា!! --សៀមបង្លាញថាម៉ោង ១:០០ រសៀល កប៉ាល់ដឹកទំនិញមួយគ្រឿងរបស់ក្រុមហ៊ុនចិននឹងចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ប្រទេសកម្ពុជាម្តងទៀត វាបានចេញដំណើរពីកំពង់ផែចិនតាំងពីថ្ងៃទី ៦/៦មកដល់១៤/៦/២៦. នេះជា រាដាសម្រាប់មើល នាវាជុំវិញសកលលោក រួមទាំងសង្រ្គាមនៅ អឺរ៉ង់ដែរ ៕

Chan Born 1m  · Shared with Public ប្រទេសសៀម៖ ថ្ងៃនេះនៅ ថៃ គេកំពុងធ្វើបុណ្យសព អតីតមេបញ្ជាការទ័ពកងអង្គរក្សផ្ទាល់ ។ ព្រះនាងឡើងក្តាប់កិច្ចការទ័ព ក្រោយពីការ ទំលាក់ដំណែង ដកតួរនាទីទាំងអស់ ពី មហាចក្រី ស៊ីរិន្ទ ដន អតីមេបញ្ជាការទ័ពទិសខាងជើង ( ដន ប្រើថា ខាងជើង, ដន មឿង ប្រែថា ស្រុកខាងជើង)។ ស៊ូរិន ដន ក៍ជា ខ្សែរាជវង្ស មកពី ម៉ាឡាយូ ដែរ ដោយ នូវ រក្សា ត្រកូល ស៊ូម៉ាត្រា--ស៊ូ រិន។ ព្រះនាងដែលសុគត ពេលនេះ នៅរក្សាឈ្មោះត្រកូល ប៉ារ៉ាក់ តែ មិនមែន បារ៉ាក អូបាម៉ាទេ។ ស៊ូរិន្ទ ដន អង្គុយដោយអស់សង្ឃឹម គ្មានកំលាំងកំហែង បន្ទាប់ពី ការប្រឹងប្រែងពេញមួយ ជីវិត ក្នុងការគូសផែនទី ព្រំដែន កម្ពុជា ថៃ សារជាថ្មី តាមមាត្រដ្ឋាន ១/៥០ ០០០ ដើម្បី បានកិត្តិនាម ឡើងសោយរាជ្យ តែត្រូវ ប្អូនប្រុស ប្រឆាំង រារាំង រហូតដកដំណែងបងស្រី រស់ មិនដូច ស្លាប់។ នេះ ជា កម្ម ផល Kamar ដែល សុរិន្ទដន បានធ្វើចំពោះ កម្ពុជា។ 

ផ្នែកឃោសនាអប់រំ នៃយុវជនគណបក្សថ្នាក់កណ្តាល សម្តេចតេជោ ហ៊ុន សែន៖ ក្នុងពេលនេះ អន្តរជាតិគ្មានអ្នកណាជឿថា "កម្ពុជា ឈ្លានពានថៃទេ"
ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា និងមន្ត្រីអង្គភាពនានាជុំវិញខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ ព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦

Chantha som 2d  · អតីតមេទ័ពភូមិភាគ២ ឧត្តមសេនីយ៍កុង  ប៊ុនស៊ីន ផាក្លាង បញ្ជាក់ថា លោកមកសាងផ្នូស១វស្សា ដើម្បីលាងបាប និងឧទ្ទិសកុសល ជូនទាហានថៃដែលពលីនៅសមរភូមិ ក្នុងសង្គ្រាមឈ្លានពានកម្ពុជា ក្នុងខែឧសភា ខែកក្កដា និងខែធ្នូឆ្នាំ២០២៥កន្លងមក៕

A JA A-អាចារ្យ អេ
ក្នុងវាំងសៀម កំពុងតែច្របូកច្របល់ខ្វះទាយាទស្ដេច ដើម្បីស្នងតំណែង ព្រោះព្រះអង្គផា ទាយាទស្ដេចថៃ ដែលទើបតែសោយទីវង្គត់ បានបាត់ខ្លួន4ឆ្នាំ ពាក្យចរចាមរ៉ាមថាព្រះអង្គផាបានសោយទីវង្គត់យូរហើយ តែខាងវាំងសៀមបិទព័ត៌មាន ទើបតែមកប្រកាសពេលនេះ ព្រះអង្គផាគឺជាកូនស្រីច្បង ហើយជាកូនរបស់មហេសីទី1 របស់ស្ដេចថៃទី10 ដែលគេត្រៀមនិងតែងតាំងព្រះអង្គផា ជាទាយាទស្ដេច ប៉ុន្តែឥឡូវនេះព្រះអង្គផាសោយទីវង្គត់ ដូច្នេះសល់តែ2នាក់ទេ ដែលស្ដេចថៃកំពុងរើស ដើម្បីស្នងតំណែង ព្រោះកូនប្រុស4នាក់ទៀត ស្ដេចថៃបានកាត់កាលចោលនៅក្រៅប្រទេសជាមួយម្ដាយដែលជាតារាសម្ដែងហើយ ទី1 គឺព្រះអង្គធីប៉ាងកន អាយុ 21ឆ្នាំ ទី2 គឺព្រះនាងសិរិវ៉ាន់វ៉ាលី ដែលជាកូនតារាសម្ដែង មានបងប្រុស4នាក់ ដែលស្ដេចថៃកាត់កាលចោល ហើយពួកគេក៏រស់នៅប្រទេសអាមេរិកមកដល់សព្វថ្ងៃនេះ នៅតែព្រះនាងម្នាក់នេះទេ គួរអោយកត់សម្គាល់ថា បើស្ដេចថៃរើសយកទី1 ព្រះអង្គធីប៉ាងកន នោះអាចនិងធ្វើអោយរាជ្យវង្សថៃអស់ឥទ្ធិពល ព្រោះ……… ចឹងជំរើសចុងក្រោយមានតែព្រះនាងសិរិវ៉ាន់វ៉ាលី អាចនិងឡើងគ្រងរាជ្យ បើពិតមែននោះនាយករដ្ឋមន្ត្រីថៃអនុធិន និងនៅជានាយករដ្ឋមន្ត្រីយូរអង្វែងហើយ ព្រោះទំនាក់ទំនងអនុទីន និងព្រះនាងសិរិវ៉ាន់វ៉ាលី ស្និតស្នាលជាមួយគ្នាដូចឪពុកក្មេង និងកូនប្រសារចឹង ហើយមានព័ត៌មានផ្ទៃក្នុងថាអនុធីនបានឡើងកាន់តំណែងនេះ ក៏ដោយសារតែបារមីរបស់ព្រះនាងសិរិវ៉ាន់វ៉ាលីដែរ 

Dr. Sourn Sereyratha
មិនប្រមាថនិងមិនសើចចំអកទេ... ឯងស្លាប់កូនម្នាក់ នាំជាតិសាសន៍ឯងកាន់ទុក្ខកើតទុក្ខមួយនរគ... ចុះឯងលើកទ័ពឈ្លានពានទឹកដីអញនិងសម្លាប់ជាតិសាន៍អញ! តើឯងមានគិតពីការឈឺចាប់របស់ជាតិសាសន៍អញ ប៉ុណ្ណាទេ? កម្មពៀរមានពិត! ឯងសាងអំពើបាបប៉ុណ្ណា កម្មអាក្រក់នឹងផ្តន្ទាគ្រួសារជាតិសាសន៍ឯងប៉ុណ្ណឹងវិញ!

Thailand's Princess Bajrakitiyabha—who passed away in 2026 after a prolonged coma—served in the Royal Thai Army as a General and the Chief of Staff of the King's Close Bodyguard Command. Her official public service in the military began in 2021

No comments:

Post a Comment