**មន្ត្រីការទូតជាន់ខ្ពស់របស់ប្រទេសឡាវ បានវាយប្រហារថៃថាជាអ្នកឈ្លានពានកម្ពុជា ដោយបានលើកឡើងថា ប្រទេសថៃជាប្រទេសដែលចូលចិត្តឈ្លានពាន និងរំលោភបំពានលើប្រទេសជិតខាងដូចជាកម្ពុជាដោយអយុត្តិធម៌។ លើសពីនេះ លោកបានវាយប្រហារទៅលើប្រព័ន្ធអប់រំរបស់ថៃថាមានការអភិវឌ្ឍន៍តិចតួច និងបានរិះគន់ការគ្រប់គ្រងរបស់ថៃថាគ្មានលទ្ធិប្រជាធិបតេយ្យ។**
They attacked Thailand, accusing it of unjustly aggressing against its neighbors like Cambodia, criticized Thai education for being underdeveloped, and attacked Thai governance for being undemocratic. กล่าวโจมตีประเทศไทยว่าเป็นประเทศที่ชอบรุกรานรังแกประเทศเพื่อนบ้านอย่างเขมรโดยไม่เป็นธรรม โจมตีการศึกษาไทยที่ว่าด้อยพัฒนา โจมตีการปกครองไทยที่ไม่เป็นประชาธิปไตย
ព្រំដែន ថៃ ឡាវ កម្ពុជា៖ មន្រ្តីជាន់ខ្ពស់ឡាវ រិះគន់ មេដឹកនាំថៃ ថាជាប្រទេសឈ្លានពានប្រទេសជិតខាង។ ខាងឡាវ គេលើកឡើងថា ថៃ ឈ្លានពានកម្ពុជា តែមិនបានលើកឡ់ើងថា ថៃ ឈ្លានពាន ឡាវនៅឡើយទេ។ សព្វថ្ងៃនេះ ទឹកដីឡាវ ១ ផ្នែក កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់ទ័ព ថៃ តាំងពីសង្រ្គាមឆ្នាំ ១៩៨៨។ ប្រទេសថៃ និង ប្រទេសសៀម បានរួបរួមគ្នាដើម្បីបង្កើតសម្ព័ន្ធមិត្តតែ ១ ដើម្បីភាពខ្លាំង ដោយ ទាមទារទឹកដី មុនឆ្នាំ ១៩០៤ ដែលក្នងនោះ មាន ភូមារ ចិន ឡាវ កម្ពុជា ម៉ាឡេស៊ី សុទ្ធតែជា ផ្នែក១ នៃទឹកដី សៀម មុនឆ្នាំ ១៩០៤ ។ នេះជាផែនទី ថៃឥសាន្ត គឺ ថៃ លាវ Thais-Laos។ កាលអតីតកាល ប្រទេសសៀម ឈ្លានពានគ្រប់គ្រងលើ ប្រទេសលាវ រួចប្រទេសលាវ ឈ្លានពានគ្រប់គ្រង លើកម្ពុជាយើង វាដូចជា អគ្លេស គ្រប់គ្រង ឥណ្ឌា ហើយឥណ្ឌា ទៅឈ្លានពាន ចិននៅ ទីបេ...តៗគ្នា នេះជារឿង អតីតកាល តែ ច្បាប់ UN គេតម្រូវឲ្យគោរពខ្សែព្រំដែន ដែល UN ទទួលស្គាល់ គឺ ១៩០៤ និង ១៩០៧ ៕
VAYO FM Radio
គិតចាប់ពីបទឈប់បាញ់លើកទី២ចូលជាធរមាន កាលពីថ្ងៃ២៧ ខែធ្នូ ឆ្នាំ២០២៥មកដល់បច្ចុប្បន្ន គ្រាន់តែគណៈកម្មការ JBC ភាគីកម្ពុជាតែមួយ បានផ្ញើកំណត់ទូតចំនួន៩លើកហើយទៅកាន់ភាគីថៃ ដើម្បីស្នើរៀបចំកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជា-ថៃ និងស្នើចាត់បញ្ជូនក្រុមវាស់វែងចម្រុះ(JSTs) ដើម្បីចុះអនុវត្តការងារលើដីជាក់ស្តែងបន្តពីការងារដែលភាគីទាំងពីរបានអនុវត្តកាលពីពេលកន្លងទៅ។ នេះបើតាមការបញ្ជាក់របស់លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦។
លោក ប៉ែន បូណា បន្ថែមថា គណៈកម្មការ JBC ភាគីកម្ពុជា ក៏បានធ្វើកំណត់ទូតតវ៉ាចំនួន៣២លើក ចំពោះសកម្មភាពខុសច្បាប់នានារបស់កងកម្លាំងថៃនៅលើទីតាំងដែលខ្លួនកាន់ដោយខុសច្បាប់ក្នុងទឹកដីកម្ពុជា។ ដោយឡែក បើគិតចាប់ពីបទឈប់បាញ់លើកទី១ ដែលចូលជាធរមាននៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥រហូតដល់បច្ចុប្បន្ន កំណត់ទូតតវ៉ារបស់គណៈកម្មការ JBC ភាគីកម្ពុជា ប្រឆាំងការរំលោភបំពានរបស់ភាគីថៃមានរហូតដល់៤២លើក។
អ្នកនាំពាក្យរាជរដ្ឋាភិបាលសង្កត់ធ្ងន់ថា ការតវ៉ាជាផ្លូវការនេះមានសារៈសំខាន់និងចាំបាច់ណាស់ ដើម្បីបញ្ជាក់ជំហរមិនយល់ព្រមជាដាច់ខាតរបស់កម្ពុជា ចំពោះការរំលោភបំពានរបស់ភាគីថៃមកលើបូរណភាពទឹកដីរបស់ខ្លួន។ លិខិតតវ៉ាជាផ្លូវការនេះទៀតសោត គឺជាឯកសារដែលមានតម្លៃគតិយុត្តមិនអាចខ្វះបានសម្រាប់ដំណើរការដោះស្រាយបញ្ហាព្រំដែនស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាការរក្សាអាជ្ញាយុកាលនៃវិវាទឱ្យស្ថិតនៅជាធរមាន។ នេះជាហេតុផលដែលរាជរដ្ឋាភិបាលកម្ពុជាតែងតែតវ៉ានៅគ្រប់ចំណុចទាំងអស់ ដែលភាគីថៃបានរំលោភបំពានដោយគ្មានរំលងចំណុចណាមួយឡើយ ពីព្រោះការតវ៉ានេះគឺជាភស្តុតាងផ្លូវច្បាប់ ដើម្បីដោះស្រាយបញ្ហាបូរណភាពទឹកដីតាមយន្តការច្បាប់។
រីឯសំណើរបស់កម្ពុជាដើម្បីរៀបចំកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជា-ថៃ និងស្នើចាត់បញ្ជូនក្រុមវាស់វែងចម្រុះ(JSTs) ដើម្បីបន្តចុះអនុវត្តការងារលើដីជាក់ស្តែង គឺធ្វើឡើងស្របតាមខ្លឹមសារនៃកំណត់ហេតុកិច្ចប្រជុំពិសេសនៃគណៈកម្មការ JBC កម្ពុជា-ថៃ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥។ ម្យ៉ាងក៏ស្របតាមស្មារតីនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣របស់គណៈកម្មាធិការព្រំដែនទូទៅ(GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ត្រង់ចំណុចទី៣។ ជាចំណុចដែលផ្តល់អាទិភាពខ្ពស់បំផុតដល់គណៈកម្មការ JBC នៃភាគីទាំងពីរក្នុងការបន្តចុះវាស់វែង និងខណ្ឌសីមាលើដីជាក់ស្តែងឱ្យបានឆាប់បំផុត ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋវិលត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគេវិញឱ្យបានឆាប់ដោយគ្មានការរារាំង ប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។
ប៉ុន្តែរហូតមកទល់ពេលនេះ ភាគីថៃស្នើសុំពន្យារពេលរហូតក្រោមហេតុផលបញ្ហាផ្ទៃក្នុងរបស់ខ្លួន ខណៈដែលសកម្មភាពនានាត្រូវបានធ្វើជាបន្តបន្ទាប់នៅលើទីតាំងជាក់ស្តែងដែលខ្លួនកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ ក្នុងគោលបំណងបង្កើតស្ថានភាពថ្មីលើដីជាក់ស្តែង (fait accompli)។ ទោះយ៉ាងណា កម្ពុជានៅតែប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការតវ៉ាប្រឆាំងយ៉ាងដាច់អហង្ការចំពោះសកម្មភាពឈ្លានពាន និងកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់របស់យោធាថៃ និងសកម្មភាពបង្កើតស្ថានភាពថ្មីនៅលើដីជាក់ស្តែង (fait accompli) ដោយមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយកើតចេញពីការប្រើកម្លាំង និងការទាមទារជាឯកតោភាគីរបស់ភាគីថៃ៕
Cambodia Channel
តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ (UN) បានចេញមុខព្រមានចំៗ និងមានទម្ងន់ទៅកាន់សហគមន៍អន្តរជាតិថា គ្មានរដ្ឋណាមួយអាចយកលេសដើម្បីគេចវេសពីការអនុវត្តច្បាប់សកលបានឡើយ ខណៈដែលសន្តិភាពពិភពលោកបច្ចុប្បន្នកំពុងតែរងការគំរាមកំហែងយ៉ាងខ្លាំង។
នៅក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ឯកអគ្គរាជទូត កែវ ឈា បានថ្លែងសង្កត់ធ្ងន់ថា សេចក្តីសម្រេចចិត្តទាំងឡាយរបស់ក្រុមប្រឹក្សាសន្តិសុខ ត្រូវតែយកមកអនុវត្តឱ្យបានពេញលេញ និងម៉ឺងម៉ាត់បំផុត ព្រោះវាជាឧបករណ៍ដ៏សំខាន់មិនអាចខ្វះបានក្នុងការដោះស្រាយរាល់ជម្លោះដោយសន្តិវិធី និងជួយកាត់បន្ថយភាពតានតឹងអន្តរជាតិ។ ទន្ទឹមនឹងនេះ លោកក៏បានបញ្ជាក់បន្ថែមថា សាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) មានអនុភាពគតិយុត្តិជាកាតព្វកិច្ច ដែលដាច់ខាតមិនត្រូវរងការរំលោភបំពាន ឬបំភ្លៃក្រោមលេសណាមួយឡើយ។
សេចក្តីថ្លែងការណ៍ដ៏មានឥទ្ធិពលនេះ បានស្តែងឱ្យឃើញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់ការគោរពច្បាប់អន្តរជាតិ ដើម្បីរួមចំណែកធានាសន្តិភាព និងសន្តិសុខពិភពលោកឱ្យបានរឹងមាំជានិរន្តរ៍
កម្ពុជាចេញមុខការពារសាលដីកា ICJ និងសេចក្តីសម្រេចចិត្ត UN ដោយសង្កត់ធ្ងន់ថា គ្រប់រដ្ឋទាំងអស់ត្រូវតែគោរព!
កម្ពុជារួមគ្នា - Cambodia Together
រឿងរ៉ាវរបស់កុមារីឈ្មោះ រដ្ឋា អាយុ ១៣ ឆ្នាំ និងប្អូនស្រីអាយុ ៨ ឆ្នាំ ដែលត្រូវបានយន្តហោះចម្បាំង F16 របស់ថៃដេញតាមទម្លាក់គ្រាប់បែក និងត្រូវទាហានថៃដុតបំផ្លាញចម្ការស្វាយចន្ទីគ្រួសារអំឡុងពេលជម្លោះព្រំដែន ត្រូវបានលាតត្រដាងជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) រួមទាំងតំណាងហ្វីលីពីនឱ្យបានជ្រាប។
តាមរយៈគណនីបណ្តាញសង្គម Kevin Smith KH ទោះបីជាឆ្លងកាត់ការបំផ្លិចបំផ្លាញយ៉ាងណាក្តី បច្ចុប្បន្ននេះកុមារី រដ្ឋា កំពុងមានជីវភាពធូរធារ និងបន្តការសិក្សាពេញម៉ោងយ៉ាងរីកចម្រើន។
ផ្អែកតាមរូបភាព ក្រុមការងារ AOT បានចុះទៅដល់ទីតាំងផ្ទាល់ ដែលនៅទីនោះមានការបាញ់ថ្នាំសរសេររៀបរាប់ពីការវាយប្រហារដោយយន្តហោះ F16 នៅលើទូរកុងតឺន័រ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦។
ម្ចាស់គណនី Kevin Smith KH បានបញ្ជាក់ថា ការធ្វើបែបនេះគឺដើម្បីធានាថា រឿងរ៉ាវឈឺចាប់របស់ជនរងគ្រោះស្លូតត្រង់ នឹងមិនត្រូវបានគេបំភ្លេចចោលឡើយ នៅពេលដែលគណៈប្រតិភូអន្តរជាតិចុះមកពិនិត្យស្ថានភាពតាមព្រំដែន៕
ណាល់-Nal
មិននឹកស្មានថាដ្រូនកែច្នៃនេះមានតម្លៃត្រឹមតែ រយដុល្លាសោះតែវាមានសម្ថភាពខ្ពស់ធ្វេីអោយ រថក្រោះតម្លៃរាបលានដុល្លាក្លាយជាផេះបាន នោះគឺជា FPV drone
វាត្រូវបានគេកែច្នៃធ្វើជាគ្រាប់បែកហោះ ឬដ្រូនអត្តឃាត (Kamikaze ដែរជាអាវុធហោះទៅបំបុក។ ល
ដ្រូននេះមានសារះសំខាន់ណាស់ក្នុងវិស័យយោធា បច្ចុប្បន្ននេះកម្ពុជាក៏ធ្លាប់បានប្រេីប្រាស់និងផលិតដ្រូនប្រភេទនេះផងដែរ
បងប្អូនដឹងទេដ្រូននេះមួយមានតម្លៃត្រឹមតែរយដុល្លាតែប៉ុណ្ណុះ តែសម្ថភាពវាមិនធម្មតា ដ្រូនប្រភេទនេះវាបានក្លាយជាអាវុធដ៏គួរឱ្យភ័យខ្លាចបំផុត ដែលបាននិងកំពុង កាត់ផ្តាច់ និងបំផ្លិចបំផ្លាញខ្សែសង្វាក់ដឹកជញ្ជូនស្បៀង គ្រាប់រំសេវ និងសព្វាវុធ នៅសមរភូមិមុខយ៉ាងធ្ងន់ធ្ងរ បែបនេះហេីយទេីប រុស្សី និង អ៊ុយក្រែនរៀបចំសំណាញ់រាប់ពានមែត្រជាប់តាមដងផ្លូវ ព្រោះពួករៀបការពារអំពីរដ្រូនប្រភេទនេះឯង ដ្រូននេះត្រូវបានគម្រាមកំហែងក្នុងការដឹកជញ្ជូន ។ ល
Cambodia Channel 37m · ស្ថានទូតចិនប្រចាំប្រទេសថៃ ព្រមានពលរដ្ឋខ្លួនឱ្យប្រយ័ត្នខ្ពស់ក្នុងការធ្វើដំណើរទៅខេត្តតាក ជាប់ព្រំដែនមីយ៉ាន់ម៉ា ដោយសារ Online Scams
ព្រំដែន ថៃ ភូមារ៖ ខាងប្រទេសចិន ណែនាំពលរដ្ឋចិនកុំធ្វើដំណើរទៅ ខេត្ត តាក់ TAK PROVINCE ប្រទេសថៃ ដោយទីនោះមានជាប់ពាក់ព័ន្ធ Scam Online. សព្វថ្ងៃនេះ ប្រទេសថៃប្រកាសថានៅមាន ជនបរទេស ៥០០០ នាក់ ជាប់គាំងនៅ តំបន់់ SCAMER ព្រំដែន ថៃ ភូមារ។ តាក់ស៊ីន ត្រូវបានគេស្គាល់ថា ជាស្តេចអាភៀននៅប្រទេសថៃ ចំណែក អានុទីន សព្វថ្ងៃ ត្រូវបានគេស្គាល់ថាជា ស្តេច កញ្ឆា កាណាប៊ី នៅប្រទេសថៃ។ ប្រជាជននៅ ព្រំដែន ថៃ ភូមារ ពេញចិត្តជាមួយ គណបក្ស ភូមិចៃថៃ និង បក្ស ខ្លាធំ ដោយសារ ពួកគេ ស្អប់ តាក់ស៊ីន !! ៕
Timer-90
🛑តំណាងកម្ពុជា🇰🇭ប្រចាំអង្គការសហប្រជាជាតិ UN បានព្រមានចំៗទៅកាន់សហគមន៍អន្តរជាតិថា គ្មានរដ្ឋណាមួយអាចគេចវេសពីសាលដីកា ICJ បានទ្បើយ👇
VAYO FM Radio
ដ្បិតថាថៃមិនអាចគេចចេញពីយន្ដការផ្សះផ្សាដោយបង្ខំក្រោមឆត្រអង្គការសហប្រជាជាតិ(UNCLOS) ប៉ុន្ដែកម្ពុជាក៏ត្រូវប្រុងប្រយ័ត្នលើ៤ចំណុចសំខាន់ៗ។ នេះបើតាមការបញ្ជាក់របស់លោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្ដ្រនយោបាយ។ ចំណុចទាំង៤នោះមានដូចជា ប្រុងប្រយ័ត្នថៃប្រើវិធានការយោធា, សង្គ្រាមចិត្ដសាស្ដ្រ, ការបញ្ចូលមន្ដអាគមតាមបែបបារមី ហើយចិត្ដសាស្ដ្រមួយទៀតគឺតាមរយៈហិរញ្ញវត្ថុ ដែលថៃធ្លាប់បានប្រើតាំងពីសម័យលង្វែក។ អ្នកជំនាញដដែលសង្កត់ធ្ងន់ថា កន្លងមកធ្លាប់មានមតិលើកថាកម្ពុជាដាក់អន្ទាក់ថៃ ប៉ុន្ដែករណីដែនសមុទ្រនេះគឺថៃដើរចូលអន្ទាក់ថៃខ្លួនឯងទេ៕
ព័ត៌មានលម្អិតក្នុងខម្មិនខាងក្រោម👇
ច្បាប់សមុទ្រ៖ ឃើញមានការបកស្រាយខុសសឹង ៩០% អំពីច្បាប់សមុទ្រ។ ថៃ វាផ្តល់សច្ចាបនមុនកម្ពុជា គឺ ឆ្នាំ ១៩៨២ ស្តាប់ឲ្យទាន់ !! និង ទទួលយកច្បាប់នេះជាផ្លូវការ ដែលមានរដ្ឋសភាអនុម័ត្ត ឆ្នាំ ២០១១ គឺ មុនកម្ពុជាទៀត ដូច្នេះ មិនមែនកម្ពុជារៀបអន្ទាក់ដាក់ថៃ ទេ គឺថៃ វារៀបអន្ទាក់ដាក់កម្ពុជា។ ជាគោលការណ៍រដ្ឋាភិបាល គឺ ដោះស្រាយ តុលាការទឹក និងតុលាការដីកោគក្នុងពេលតែ ១ បើដោះម្តង១ៗ គឺកម្ពុជាចូលអន្ទាក់ពួកខ្មាំងភ្លាម ៕
The Taiwanese Tseng Sheng-Kung (曾聖光), who had been serving in Ukraine as a Volunteer, succumbed to his wounds while fighting, at the age of 25. Chan Born Just now · Shared with Public អ៊ុយក្រែន៖ ពត៍មានកងទ័ពអ៊ុយក្រែន រាយការណ៍ថា ទាហានស៊ីឈ្នួល ឬ ទាហានស្ម័គ្រចិត្ត ! ទៅពី តៃវ៉ាន់ នោះ បានស្លាប់ ដោយសាររបួសធ្ងន់ធ្ងរពេលប្រយុទ្ធ។ តៃវ៉ាន់ បញ្ជូនទាំងអាវុធ ដ្រូន សព្វាវុធទៅធ្វើសង្រ្គាមជួយ អ៊ុយក្រែន ដើម្បីបទពិសោធន៍មក ត្រូវធ្វើសង្រ្គាមជាមួយ ចិន។
KBN News Komsan
វៀតណាម ក្លាយជាប្រទេសទី៣នៅអាស៊ាន ដាក់ពង្រាយមីសុីលប៉ាលីស្ទិក
វៀតណាម បានក្លាយជាប្រទេសទី៣នៅក្នុងតំបន់អាស៊ាន បន្ទាប់ពីមីយ៉ាន់ម៉ា និងឥណ្ឌូនេសុី ដែលដាក់ពង្រាយមីសុីលប៉ាលីស្ទិករយៈចម្ងាយខ្លី។ មីសុីលប៉ាលីស្ទីកនេះ មានឈ្មោះថា SCUD ដែលផលិតដោយសហភាពសូវៀត កាលពីអំឡុងសង្គ្រាមត្រជាក់។
បច្ចុប្បន្ន វៀតណាម កំពុងប្រើប្រាស់មីសុីលប៉ាលីស្ទីកចំនួន២ប្រភេទក្នុងនោះ SCUD-B របស់រុស្សុី និង SCUD-C ជារបស់ប្រទេសកូរ៉េខាងជើង។ មីសុីល SCUD អាចបាញ់បានក្នុងរយៈចម្ងាយខ្លីត្រឹមតែ១៣០គីឡូម៉ែត្រ តែបើក្នុងករណីវៀតណាមមានលទ្ធភាពផលិតល្បាលគ្រាប់នុយក្លេអ៊ែរ វាអាចបាញ់ចេញ១៥០គីឡូម៉ែត្រ។
ដោយឡែកចំពោះឥណ្ឌូនេសុីវិញ ប្រើប្រាស់ប្រព័ន្ធមីស៊ីល ខាន់(KHAN) ដែលអាចបាញ់ចេញចម្ងាយ២៨០គីឡូម៉ែត្រ ដែលផលិតដោយប្រទេសតួកគីយ៉េ។ ខណៈ មីយ៉ាន់កំពុងដាក់ពង្រាយ មីសុីលប៉ាលីស្ទិក SY-400 បាញ់បាន៤០០គីឡូម៉ែត្រ ជាផលិតផលិរបស់ប្រទេសចិន៕























































No comments:
Post a Comment