Ren Chanrith 1m · ដំណាក់កាលនៃការអនុវត្តនូវដំណោះស្រាយដោយបង្ខំនូវUNCLOSជាមួយថៃ ចំណុចឈ្នះរបស់កម្ពុជាគឺការអត់ធ្មត់ជាអតិបរមា ទប់កុំឱ្យមានការផ្ទុះអាវុធជាលើកទី៣ជាដាច់ខាត។ អនុទីនកំពុងងេមង៉ាម ស្ទាក់ស្ទើរមិនចង់ទទួលយកនូវដំណោះស្រាយតាមUNCLOS ហើយការផ្ទុះជាលើកទី៣គឺជាការចង់បានរបស់ថៃ។ កុំចូលអន្ទាក់ សត្រូវ!
Saroeurn Som 7h · ‼️កងពលធំនគរបាលសៀមការពារព្រំដែនលេខ១២ ធ្វើប្រតិបត្តិការល្បាត និងវាយឆ្មក់នៅតំបន់ព្រំដែន តំបន់ឃុំថាបសាដេត ស្រុកតាប្រាយ៉ា ខេត្តស្រះកែវ(👉🏻⚠️ប្រុងប្រយ័ត្នបងៗឪៗពួកអាលេងសុទ្ធតែពួន លួចឆ្មក់
Men Kimseng 7h · កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ថា លោកអានុទីនកាលពីថ្ងៃអង្គារបានច្រានចោលការព្រួយបារម្ភអំពីចំណាត់ការរបស់កម្ពុជាប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំក្រោមច្បាប់អង្គការសហប្រជាជាតិ ដោយនិយាយថាប្រទេសថៃនឹងប្រើប្រាស់វិធីសាស្រ្តផ្ទាល់ខ្លួន ខណៈពេលដែលការពារអធិបតេយ្យភាព និងសន្តិសុខជាតិ។ លោកបាននិយាយថា លោកមិនបានដឹងអំពីបញ្ហាថ្មីណាមួយដែលកើតឡើងពីការដកខ្លួនចេញពី MoU 44 (ឬMOU 2001) នោះទេ។
យូ សារ៉ាវុឌ្ឍន៏ 5m · កម្ពុជាបានបង្ហាញប្រាប់ទៅអន្ដរជាតិ ពីការចាប់ផ្ដើមដំណើរការយន្ដការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពី នីតិសមុទ្រ (UNCLOS) ដើម្បីដោះស្រាយលើការទាមទារដែនសមុទ្រត្រួតស៊ីគ្នាជាមួយប្រទេសថៃ ។ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ជំហររបស់កម្ពុជា ទៅកាន់ប្រធាននិងតំណាងបេសកកម្មការទូត ក៏ដូចជាអង្គការអន្តរជាតិនានា នៅរាជធានីភ្នំពេញសរុបចំនួន៤៧រូប នាសៀលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦ម្សិលមិញនេះ។ សម្រាប់កម្ពុជាក៏បានផ្ញើសេចក្ដីជូនដំណឹងផ្លូវការទៅកាន់ប្រទេសថៃ និងអគ្គលេខាធិការអង្គការសហប្រជាជាតិរួចហើយ ពីការចាប់ផ្ដើមប្រើប្រាស់នូវយន្ដការនេះ
Chan Born 1m · Shared with Public ព្រំដែនកម្ពុជា ថៃ៖ ពត៍មានសៀមនិងបណ្តាញវានៅកម្ពុជាផ្សាយថាទ័ពខ្មែរដកថយពីកន្លែងម្សិលមិញបានជាធូរស្រាល។ វាមិនផ្សាយថាដកទាំង២ភាគី។
ស្ថានការណ៍សឹក អ៊ុយក្រែន៖ កងទ័ពរុស្សី វាយបកវិញ យ៉ាងខ្លាំងក្លា ក្រោយពី កងទ័ពអ៊ុយក្រែនវាយប្រហារឈ្លានពានទឹកដីរុស្សី។ អ្នកមាននិន្នាការគាំទ្រអំពើ ឈ្លានពានរបស់ អ៊ុយក្រែន គាត់ប្រាកដជា ខឹងសម្បារ នឹងពត៍មានបែបនេះ !!!។ ប្រទេសជាច្រើន បានចូលជាមួយ អាមេរិក មានដូចជា ប្រទេសកោះហ្គាំ Guam ជាដើម។ ដូចគ្នានេះដែរ សាធារណរដ្ឋ ដូណែត Donest គេជាប្រទេសឯករាជ្យ គេចូលជាមួយ រុស្សី ហើយ កងទ័ពរុស្សី គេចូលមក ការពារ។ ដូច្នេះមិនមែនជារឿង រុស្សីឈ្លានពាន អ៊ុយក្រែន ដូចលោកអ្នកគិតទេ។ សហភាព អឺរ៉ុប ទៅគ្រប់គ្រង កោះ Greenland នៅក្បែរព្រំដែនអាមេរិក ដែលអាមេរិកគាត់មានសិទ្ធិការពារខ្លួនគាត់ គាត់មានសិទ្ធិ ទាមទារ Greenland ដែរ ដូច្នេះ មិនមែនអាមេរិក ទៅឈ្លានពាន ពួកអឺរ៉ុបទេ ៕
Feed posts WWC News 48m · 🚨 ដំណឹងបន្ទាន់ កាសែតជប៉ុន 🇯🇵 Nikkei Asia ហៅឈ្មោះ ភូមិខ្មែរ 🇰🇭 «ជោគជ័យ» តាមឈ្មោះថៃ 🇹🇭 «ណងចាន់» បង្កការយល់ច្រឡំ ថាជាដីថៃ ស្ថានទូតកម្ពុជា កំពុងតវ៉ាជាមួយអ្នកនិពន្ធ‼️
វ៉ាន់ សារាយ Vann Saray
ពីខេត្តកំពង់ធំនាព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន បានរំលឹកនូវប្រសាសន៍ដែលសម្តេចតែងរំលឹកដល់មន្ត្រីតាំងពីពេលនៅកាន់ការងារជានាយករដ្ឋមន្ត្រី «យើងត្រូវរត់ទៅរកការងារ កុំឱ្យការងាររត់មករកយើង យើងត្រូវរត់ទៅរកប្រជាជន កុំឱ្យប្រជាជនរត់មករកយើង»។
Cambodia Channel
ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន បានដាក់លិខិតតវ៉ាផ្លូវការមួយទៅកាន់ លោកនិពន្ធនាយក នៃសារព័ត៌មាន Nikkei Asia ជុំវិញការចុះផ្សាយអត្ថបទព័ត៌មានមួយដែលបានប្រើប្រាស់ឈ្មោះភូមិសាស្ត្ររបស់ថៃ មកសម្គាល់លើទឹកដីអធិបតេយ្យភាពរបស់កម្ពុជា ដែលបង្កឱ្យមានការយល់ច្រឡំយ៉ាងធ្ងន់ធ្ងរពីសំណាក់មជ្ឈដ្ឋានអន្តរជាតិ។
កន្លងទៅ សារព័ត៌មាន Nikkei Asia បានចុះផ្សាយអត្ថបទមួយក្រោមចំណងជើងថា៖ «Thai-Cambodia border clash fallout hits Japan auto industry» ដោយនៅក្នុងខ្លឹមសារក្រោមរូបថតទូកុងតឺន័រយោធា បានសរសេរថា ទីតាំងនោះស្ថិតនៅ «ជិតណងចាន់ ក្នុងខេត្តស្រះកែវ ប្រទេសថៃ»។
នៅក្នុងលិខិតតវ៉ាបំភ្លឺការពិត លោកស្រី ទួត បញ្ញា ឯកអគ្គរាជទូតវិសាមញ្ញ និងមានសមត្ថកិច្ចពេញលេញ នៃព្រះរាជាណាកម្ពុជាប្រចាំប្រទេសជប៉ុន បានលើកឡើងនូវចំណុចគន្លឹះច្បាប់យ៉ាងម៉ឺងម៉ាត់៖
ការបំភ្លៃការពិតលើដែនដីអធិបតេយ្យ៖ ទីតាំងដែល Nikkei Asia ហៅថា «ណងចាន់ របស់ថៃ» នោះ តាមពិតជាក់ស្តែងគឺជាទឹកដីស្ថិតក្នុង ភូមិជោគជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៃព្រះរាជាណាកម្ពុជា ដែលជាកន្លែងសហគមន៍ប្រជាពលរដ្ឋខ្មែររស់នៅជាយូរលង់ណាស់មកហើយ។ ការយកទស្សនៈរបស់អាជ្ញាធរថៃមកចុះផ្សាយតែម្ខាង ដោយមិនទទួលស្គាល់ព្រំដែនពិតរបស់កម្ពុជា គឺជាការបង្ហាញពីភាពមិនពេញលេញ និងលំអៀង។
ការបដិសេធការគ្រប់គ្រងខុសច្បាប់៖ ចំពោះការលើកឡើងថា ប្រទេសថៃ «បច្ចុប្បន្នគ្រប់គ្រងដោយជាក់ស្តែងលើទីតាំងនោះ» ស្ថានទូតកម្ពុជាបានពន្យល់ថា វត្តមានយោធា ឬការគ្រប់គ្រងបណ្តោះអាសន្នដោយប្រើកម្លាំងបំពាន មិនមែនជាការកំណត់អធិបតេយ្យភាពនោះឡើយ។ កម្ពុជាមិនដែលទទួលស្គាល់ខ្សែបន្ទាត់ព្រំដែនឯកតោភាគីណាមួយ ដែលកើតឡើងដោយការប្រើប្រាស់កម្លាំងយោធាជិះជាន់នោះទេ។
ស្ថានទូតកម្ពុជា បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការរួចហើយ ចំពោះការរំលោភបំពានរបស់ថៃ។ កម្ពុជាតែងតែប្រកាន់ជំហរដោះស្រាយវិវាទព្រំដែនដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងយន្តការដែលមានស្រាប់ ដូចដែល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ក្នុងកិច្ចប្រជុំកំពូលអាស៊ាន។ ហេតុទើបស្ថានទូតស្នើឱ្យ Nikkei Asia ធ្វើការកែតម្រូវព័ត៌មាននេះឡើងវិញជាបន្ទាន់ ដើម្បីរក្សានូវតម្លาភាព និងភាពត្រឹមត្រូវតាមច្បាប់អន្តរជាតិ៕
CHANBORN ព្រំដែន កម្ពុជា ថៃ៖ ស្ថានទូតកម្ពុជាប្រចាំនៅជប៉ុនចេញសេចក្តីតវ៉ា កាសែតជប៉ុនឈ្មោះ NIKKEI ASIA ដែលផ្សាយថា ថៃបិទទូរកុងតើន័រនៅភូមិ ណង ចាន់ មិនឲ្យចូលទៅទឹកដីកម្ពុជា ទើបបានជា ឧស្សាហកម្មរថយន្តជប៉ុននៅថៃ ខាតបង់់យ៉ាងវិនាសនៅឆ្នាំ ២០២៥កន្លងទៅ។ ទូតខ្មែរបញ្ជាក់ថា ទូរកុងតើន័របិទនោះនៅលើដីកម្ពុជា តែទ័ពថៃគ្រប់គ្រងក្រោយ After ceasefire agreement បទឈប់បាញ់។ មូលហេតុអ្វី បានជា ប្រទេស ថៃ និង ជប៉ុន មានជំលោះជាមួយគ្នា? ដោយសារ ការប្រកួតប្រជែងក្នុងឧស្សាហកម្មរថយន្ត Auto Industry of Japan នៅ ថៃ មានសភាពខ្លាំងក្លា ពីព្រោះ រថយន្តនាំចូលពី ចិនស្អាតៗ មានតម្លៃថោកៗ បុកចូលប្រទេស ថៃ ចំណែក រថយន្តអាមេរិក ត្រូវអាមេរិកបង្ខំឲ្យថែទំលាក់ពន្ធនាំចូល ០% ដែលលក់ថោកៗដែរ ជាហេតុនាំឲ្យ គំរោងថៃបូក Thailand Plus One ដែលធ្វើជាជប់ុន Japan នេះ ត្រូវទំលាក់ថ្លៃដែរ គឺនាំ ចូលកម្មករ កម្ពុជាប្រមាណជា ២០ ម៉ឺននាក់ទៅបំរើការរោងចក្រផលិតរថយន្តនៅ ថៃក្នុងតម្លៃថោកជាង កម្មករ ថៃ ។ មួយទៀត គំរោងនេះ ជប៉ុន បាន តម្លើងរោងចក្ររថយន្ត នៅ ប៉ោយប៉ែត នៃប្រទេសកម្ពុជា វាធ្វើឲ្យ ថៃខាតបង់ លុយជិត ៥០០០ លានដុល្លា។ ដូច្នេះ ប្រទេសថៃ សម្រេចចិត្ត បិទ ព្រំដែនជាមួយ កម្ពុជា ដើម្បីកុំឲ្យ កម្មករខ្មែរទៅបំរើការឲ្យក្រុមហ៊ុនឡាន របស់ ជប៉ុន តែបែរជា កាសែត NIKKEI ASIA មិនយល់រឿងទៅជា គាំទ្រ ថៃ ដែលជា សត្រូវរបស់ ជប់ុនខ្លួនឯង ទៅវិញ។
Thai Enquirer
Thaksin Immediately Released Under Royal Pardon, EM Bracelet to Be Removed
Former prime minister Thaksin Shinawatra has been immediately released from the remainder of his sentence after being granted a royal pardon under the 2026 Royal Decree on Royal Pardons, Justice Minister Lt. Gen. Ruttapol Naowarat confirmed on Wednesday. Ruttapol said Thaksin was among those receiving a royal pardon in connection with Queen Suthida's birthday. He said Thaksin qualifies for immediate release because he has less than one year remaining on his sentence, as specified under Section 8 of the decree.
Thaksin had been scheduled to complete his sentence on Sept. 9, 2026, and was serving the remainder under parole. Under the decree, parolees with less than one year left on their sentence are eligible for release unless they fall under specific disqualifying categories. Ruttapol said Thaksin's electronic monitoring (EM) bracelet can be removed immediately, although provincial committees must still complete administrative procedures related to implementing the pardon. The minister said details of committee meetings would vary by province but confirmed that Thaksin's name was definitely included on the list of pardon recipients. As a result, he is no longer required to report to probation authorities.
សុ ផាត
យល់ហេីយធ្វេីមិនយល់ រឺ មិនយល់សោះតែម្ដង ?
តាមការវិភាគរបស់លោក Surachart Bamungsuk អ្នកជំនាញផ្នែកសន្តិសុខ និងភូមិសាស្ត្រនយោបាយរបស់ថៃ ដែលបានលើកឡើងអំពីបញ្ហាព្រំដែន មានន័យថារដ្ឋាភិបាល អនុទីន គ្មានចេះង៉ុងស្ដីទេ កំពុងដេីរធ្លាក់ចូលអន្ទាក់កម្ពុជាចំពោះមុខច្បាប់អន្តជាតិ ហេីយលិខិតរបស់គាត់បានធ្វេីឱ្យប្រជាជន ថៃ ជ្រុលនិយមបេីកមាត់ចំហរស្ដាប់ ស្វាងងងុយដេកភ្លាមៗផងដែរ ៕ ប៉ុន្តែអ្វីដែលធុញ គឺពួកប្រឆាំងភ្នែកខ្មៅក្រៅស្រុក និយាយថាម្ង៉ៃៗចេះចោម្រ៉ាយ ថីមិនវ៉ៃទៅ ថីមិនប្ដឹងទៅ ធ្វេីដូចឪវានឹងប្រធានតុលាការអន្តជាតិ រឿងវ៉ៃក៏ចឹងដែរតាមរយះការប៉ះគ្នាពីរលេីកយេីងមានបទពិសោធន៍រួចហេីយ តេីភាគីថៃខ្លាំងត្រង់ណា យេីងត្រូវបំពេញបន្ថែមត្រង់ណា ខ្វះអាវុធប្រភេទណាខ្លះត្រូវទិញស្អីខ្លះ គិតគូរជម្លៀសជនភាសឹកបែបណា មិនមែនចេះតែវ៉ៃដូចពួកហែងនិយាយទេ ចំណែករឿងច្បាប់អន្តជាតិក៏ត្រូវមេីលថាយេីងត្រូវដាក់សម្ពាតទៅថៃតាមរយះស្អីខ្លះស្វែងរកការគាំទ្រជាអន្តជាតិស្អីខ្លះ សូម្បីតែយេីងពលរដ្ឋសាមញ្ញម្នាក់នៅយល់បាន ថីបានពួកឯងអួតសុទ្ធតែអ្នកវិភាគរត់ចោលស្រុកហេីយនៅមិនអាចយល់បាន ?
Suy Se is with Suy Se Journo. លោក Thaksin ទទួលបានការលើកលែងទោស ឈប់ពាក់ឧបករណ៍តាមដាន
Smeyy · 🚨*ព័ត៌មានថ្មីៗ : ថៃចាប់ផ្តើមប្រើសម្តីទូតថ្នមកម្ពុជា ប៉ុន្តែ ឆ្លៀតយកកម្លាំងយោធាខ្លួន មកគំរាមកម្ពុជា ‼️ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសថៃ Sihasak Phuangketkeow បានបញ្ជាក់ នៅវេលាព្រឹក ថ្ងៃពុធ ទី៣ ខែមិថុនា ឆ្នាំ២០២៦នេះថា៖ «យោងតាមព័ត៌មាន ដែលភាគីកម្ពុជា 🇰🇭 ចាប់ផ្តើមដំណើរការយន្តការផ្សះផ្សាដោយបង្ខំជាមួយនឹងថៃ 🇹🇭 ក្នុងការទាមទារតំបន់ដែនសមុទ្រត្រួតស៊ីគ្នា ឋិតក្រោមច្បាប់សមុទ្រអន្តរជាតិ (UNCLOS) ភាគីកម្ពុជា 🇰🇭 គួរតែងាកមកចរចាគ្នា ក្នុងកម្រិតទ្វេភាគីជាមួយនឹងថៃ 🇹🇭 ជាមុនសិន»។ *លោកបន្ថែមថា៖ «យន្តការផ្សះផ្សាដោយបង្ខំ វាត្រូវចំណាយពេលវេលាយូរណាស់ ទោះត្រូវចំណាយពេល ២ឆ្នាំទៀត ក៏មិនទាន់ប្រាកដថា អាចកំណត់ព្រំដែនសមុទ្របានចប់រួចរាល់នៅឡើយទេ»។ *លោកសង្កត់ធ្ងន់ថា៖ «ជម្រើសចុងក្រោយ ភាគីកម្ពុជា 🇰🇭 គឺមានតែងាកមកចរចាទ្វេភាគីជាមួយនឹងថៃតែប៉ុណ្ណោះ ទើបអាចសម្រេចបានលទ្ធផលលឿនជាង (UNCLOS) ដោយលោកនឹងត្រៀមពិភាក្សាជាមួយនឹងទីប្រឹក្សាច្បាប់បារាំង 🇫🇷 ហើយកងទ័ពថៃ 🇹🇭 ក៏មិនញញើតឡើយ ក្នុងការត្រៀមខ្លួនតស៊ូឱ្យអស់ពីសមត្ថភាព ដើម្បីប្រយោជន៍ជាតិ»។ (Smeyy)
C&N 51m · 🚀យោធាថៃដើរទៅមុខមួយជំហ៊ានទៀតហើយ ដោយជោគជ័យលើការបំពាក់មីសុីលទំហំប្រហែល 7cm លើដ្រូន បាញ់សាកល្បងដោយជោគជ័យ ដែលកន្លងមកមានតែដ្រូន អត្តឃាត ទម្លាក់គ្រាប់ បាញ់ និងសើបការណ៍។
Smeyy
🚨*ដំណឹងល្អ៖ សម្តេចធិបតី «ហ៊ុន ម៉ាណែត» សម្តេចបានសម្រេចបញ្ចូលក្របខ័ណ្ឌ និងប្រគល់ឋានន្តរសក្តិ «ពលទោ» ដល់សមាជិកក្រុមគ្រួសារ, សាច់ញាតិ, វីរកងទ័ពពលី និងរបួសធ្ងន់ ក្នុងសមរភូមិចំនួន ៤១នាក់
Kin Phea is with លោកគ្រូ គិន ភា - Kin Phea.
សម្ដីរបស់រដ្ឋមន្ត្រីការបរទេសថៃរូបនេះ ហាក់គ្មានសារជាតិជាមនុស្សសូម្បីប៉ុនសសៃសក់ និងគ្មានការទទួលខុសត្រូវទាល់តែសោះ។ ភាគីថៃខ្លួនឯងដែលជាអ្នកលុបចោលយន្តការចរចាអធិបតេយ្យដែនទឹកទ្វេភាគីដោយឯកតោភាគី ប៉ុន្តែបែរជាមកបៀមឈាមព្រួសដាក់ខ្មែរថា ជាអ្នកបិទទ្វារចរចាទៅវិញ។ មានតែពពួកអមនុស្សទេ ទើបហ៊ានហាមាត់ខ្ជាក់សម្ដីប្រាសចាកការពិត និងទម្លាក់កំហុសមកលើអ្នកដទៃដោយគ្មានភាពខ្មាសអៀនបែបនេះ, ចោរមុខឌឺ៕
Troryorng - ត្រយង 57m · ផ្ទុះគ្រាប់បែ.កធ្លាក់ពីដ្រូនអត្ត.ឃា.ត ក្នុងចម្ការម្ទេសថៃជាប់ព្រំដែនមីយ៉ាន់ម៉ា បណ្តាលឱ្យស្លា.ប់ ៣នាក់ និងរបួសធ្ងន់ ២នាក់
Smeyy is with Smeyy Smeyy. 46m · 🚨*រម្លឹកប្រវត្តិសាស្ត្រ ចងចាំកុំភ្លេច !! ថ្ងៃទី៤ ខែមិថុនា ២០២៦ កងទ័ពកម្ពុជា 🇰🇭 និងកងទ័ពបារាំង 🇫🇷 នឹងប្រារព្ធពិធីអបអរសាទរខួបលើកទី៨០ឆ្នាំ នៃកិច្ចសហប្រតិបត្តិការផ្នែកយោធា និងការពាររួមគ្នា🇰🇭🤝🏻🇫🇷(១៩៤៦-២០២៦)៕
Smeyy
🚨*ព័ត៌មានក្តៅៗ : ចោទគេថាឆ្កួត ប៉ុន្តែ ភ្លេចមើលទង្វើខ្លួនឯងរាល់ថ្ងៃ ក្រឡេចក្រឡុច មិនដឹងស្អីជាស្អី ‼️ នាយករដ្ឋមន្ត្រីថៃ Anutin Charnvirakul បានចេញសារព្រមាន នៅវេលារសៀល ថ្ងៃពុធ ទី៣ ខែមិថុនា ឆ្នាំ២០២៦នេះថា៖
«បច្ចុប្បន្ននេះ ស្ថានភាពព្រំដែនកម្ពុជា-ថៃ 🇰🇭🇹🇭 នៅតែអាចគ្រប់គ្រងស្ថានភាពបានធម្មតា ប្រជាពលរដ្ឋតាមព្រំដែន នៅតែអាចរស់នៅបានជាប្រក្រតីភាព ចំពោះការចរចាវិញ អនាគតនឹងទៅជាយ៉ាងណា នៅមិនទាន់ដឹងនៅឡើយទេ ពីព្រោះថៃបានលុប (MoU) ឆ្នាំ២០០១ ជាឯកតោភាគី បាត់ទៅហើយ»។
*លោកបន្ថែមថា៖ «ចំពោះរឿងកងទ័ពកម្ពុជា-ថៃ 🇰🇭🇹🇭 មានការប៉ះទង្គិចពាក្យសម្តីគ្នានៅតាមព្រំដែន វាជារឿងធម្មតាទៅហើយ ពីព្រោះរឿងនេះ វាតែងតែកើតឡើងបែបនេះស្ទើរតែរាល់ថ្ងៃ»។
*លោកសង្កត់ធ្ងន់ថា៖ «រឿងនយោបាយថៃ និងព័ត៌មានសន្តិសុខព្រំដែនរវាងកម្ពុជា-ថៃ 🇹🇭 គ្មានបុគ្គលណាអាចចេញមកនិយាយផ្តេសផ្តាសបានឡើយ បុគ្គលទាំងឡាយណាដែលចេញមក Live ចង់បាន Likes បង្កភាពវឹកវរគ្រោះថ្នាក់ដល់សង្គមថៃ ត្រូវតែបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យឆ្កួតជាបន្ទាន់»។ (Smeyy)
WWC News🚨 ម៉ោងនេះ ភាគីថៃ 🇹🇭 ប្ដូរសំឡេងលើ UNCLOS 🇺🇳 ម្សិលមិញ អួតថា «មិនបារម្ភ» ក៏ប៉ុន្តែ ថ្ងៃនេះ ចង់ចរចា «ទ្វេភាគី» វិញ និងចោទកម្ពុជា 🇰🇭
យកប្រៀប លើឆាកអន្តរជាតិ‼️03/06/26
រមណីយដ្ឋាន សង្រ្គាម The War Resort 4h · ចោរថៃ ស៊ីហាសាក់ ភួងកេតកែវ និយាយថា ព្រំដែនសមុទ្រ គួរតែចរចាទ្វេរភាគី ទើបបានលទ្ធផលលឿន.. (តែលប់ MoU ទ្វេរភាគីចោល) វាយកទ័ពមកគម្រាម!
Chan Born កុំដកថយរឿងប្តឹងទៅតុលាការសមុទ្រ ពីព្រោះថៃ វាចង់បានកំរ៉ៃពីប្រេងកាតឧស្ម័ន ៥០/៥០ គឺថៃ៥០ កម្ពុជា ៥០វាអាងទ័ពវាខ្លាំង បើប្តឹងយើងបាន១០០!
Chan Born ជំលោះផ្ទៃក្នុងថៃ៖ ស៊ីហាស័ក្តិ ជារដ្ឋមន្រ្តីការបរទេស និងជា ឧបនាយករដ្ឋមន្រ្តី មកពី រាជវាំង្គសៀម។ ស៊ីហាសក្តិ មានបំណងធ្វើ រដ្ឋប្រហារទំលាក់ អនុទីន ដោយ ស៊ីហាស័ក្តិ ប្រឆាំងដាច់ខាត ការលុបចោល MOU 43 ពីព្រោះការលុបនេះ វានាំឲ្យ តម្លៃខ្លួន ប្រជាប្រិយភាព ស៊ីហាសក្តិ ដែលជា មហាមន្រ្តីការទូតចាស់ តាំងពីឆ្នាំ ១៩៧៩ មក បរាជ័យលើឆាកអន្តរជាតិ។ អនុទីន ដឹងអំពី ផលវិបាកនៃការលុប MOU 43 តែបើមិនលុបទេ ស៊ីហាស័ក្តិនឹងឡើងជា នាយករដ្ឋមន្រ្តី។
VAYO FM Radio
កម្ពុជាបានប្រកាសពីការសម្រេចចិត្ត ក្នុងការចាប់ផ្តើមដំណើរការយន្តការផ្សះផ្សាដោយចាប់បង្ខំ (Compulsory Conciliation) ក្រោមឆត្រ UNCLOS បន្ទាប់ពីភាគីថៃបានសម្រេចដើរចេញពី MOU ឆ្នាំ២០០១ ជាឯកតោភាគីកាលពីថ្ងៃទី៥ ខែឧសភា កន្លងទៅ។ អ្នកតាមដានសង្គម មើលឃើញថាការសម្រេចចិត្តរបស់កម្ពុជា ជាការបង្ហាញថាកម្ពុជាមានការប្តេជ្ញាចិត្តដោះស្រាយបញ្ហាដោយសន្តិវិធី និងគោរពច្បាប់អន្តរជាតិ ហើយបើទោះជាភាគីថៃមិនចូលរួម ក៏ដំណើរការនឹងបន្តទៅមុខដែរ ប៉ុន្តែលឿន ឬឆាប់ ត្រូវមើលលើជំហររបស់ថៃ ព្រោះថៃតែងបង្ហាញភាពមិនច្បាស់លាស់ក្នុងការដោះស្រាយជម្លោះ។
បណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយមើលឃើញថា កម្ពុជាមានជំហរច្បាស់លាស់រួមគ្នាក្នុងការគាំទ្រដំណោះស្រាយដោយសន្តិវិធីផ្អែកលើច្បាប់អន្តរជាតិ ដើម្បីដោះស្រាយព្រំដែនទឹក និងតំបន់ទាមទារដែនសមុទ្រត្រួតស៊ីគ្នាជាមួយប្រទេសថៃ ផ្អែកតាមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពី ច្បាប់សមុទ្រ (UNCLOS)។ ការដែលកម្ពុជារុញការដោះស្រាយរឿងក្តីនេះទៅ UNCLOS គឺបានប្តូរទីលានប្រកួតនិងបង្ខំឱ្យថៃត្រូវតែចូលខ្លួនមកដោះស្រាយនៅលើតុចរចាអន្តរជាតិ។ ថៃមិនអាចប្រើប្រាស់ទម្ងន់ជារដ្ឋធំ ដើម្បីគំរាមកំហែងកម្ពុជាជាឯកតោភាគីឬអូសបន្លាយពេលវេលាដើម្បីកេងចំណេញយុទ្ធសាស្ត្របានតទៅទៀតឡើយ ព្រោះបើទោះជាថៃចង់ឬមិនចង់ ថៃមានកាតព្វកិច្ចច្បាប់អន្តរជាតិដាច់ខាត ត្រូវតែចូលខ្លួនមកបកស្រាយ និងដោះស្រាយនៅក្នុងដំណើរការផ្សះផ្សានេះ។
ដ្បិតលទ្ធផល និងសេចក្តីសន្និដ្ឋានចុងក្រោយ គ្មានអានុភាពបង្ខំផ្លូវច្បាប់ ឱ្យភាគីណាមួយត្រូវតែអនុវត្តតាម ប៉ុន្តែយន្តការដោះស្រាយវិវាទក្រោម UNCLOS មានលក្ខណៈពិសេសត្រង់ថារដ្ឋភាគីអាចបង្ខំឱ្យរដ្ឋម្ខាងទៀតចូលអង្គុយតុចរចាបាន។ ជាមួយលោកបណ្ឌិតយល់ថា រយៈពេលនៃការដោះស្រាយបញ្ហាព្រំដែនទឹកដោយប្រើយន្តការផ្សះផ្សាដោយបង្ខំ អាចត្រូវប្រើពេលយូរ ប្រសិនបើភាគីថៃគ្មានឆន្ទៈក្នុងការចូលមកដោះស្រាយ។ ជាក់ស្តែង ភាគីថៃតែងតែបង្ហាញនូវឥរិយាបថត្រឡប់ត្រឡិន ក្រឡាស់ពាក្យសន្យា និងប្រកាន់ជំហរមិនច្បាស់លាស់ក្នុងការដោះស្រាយជម្លោះអធិបតេយ្យជាមួយកម្ពុជា មិនថាជម្លោះដែនទឹក ឬជម្លោះដែនគោកឡើយ។
លោកបណ្ឌិតយល់ថា យន្តការផ្សះផ្សាដោយបង្ខំនាពេលនេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតលក្ខខណ្ឌអំណោយផល សម្រាប់ការសម្រេចបាននូវដំណោះស្រាយប្រកបដោយយុត្តិធម៌ តម្លាភាព ដើម្បីរក្សាសន្តិភាពស្ថិរភាព។ ទន្ទឹមនឹងនេះ វាក៏ជាច្រកចេញដ៏ល្អដែលជួយឱ្យថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ អាចគេចផុតពីសម្ពាធនយោបាយផ្ទៃក្នុងផងដែរ។ ផ្អែកលើករណីវិវាទរបស់ទីម័រឡេស្តេនិងអូស្ត្រាលី ដែលបានទទួលជោគជ័យក្រោមយន្តការផ្សះផ្សាដោយបង្ខំ លោកសង្ឃឹមថា លទ្ធផលល្អយុត្តិធម៌នឹងកើតមានសម្រាប់កម្ពុជា ប្រសិនបើថៃចូលតុចរចា។ ពោល លទ្ធផលចុងក្រោយយ៉ាងណានោះ គឺវាចំណុះខ្លាំងទៅលើការប្តេជ្ញាចិត្ត ភាពស្មោះត្រង់ និងសុឆន្ទៈពិតប្រាកដពីភាគីថៃ។
ស្រដៀងគ្នាដែរ លោកបណ្ឌិត ជ័យ តិច អ្នកតាមដានភូមិសាស្ត្រនយោបាយ បាននីតិវិធីនឹងចាប់ផ្តើមបើទោះជាភាគីម្ខាងទៀតមិនឯកភាពក៏ដោយ។ ពោលដំណើរការផ្សះផ្សានឹងចេញដំណើរតាមពេលវេលាកំណត់ ហើយការពន្យាពេលណាមួយឬការមិនចូលរួមណាមួយ មិនបានបង្អាក់ដំណើរការនេះឡើយ។
លោកបណ្ឌិត មើលឃើញថានៅក្នុងយន្តការផ្សះផ្សាដោយចាប់បង្ខំ កម្ពុជាមានប្រៀបច្រើន ព្រោះថាការប្រើប្រាស់យន្តការអន្តរជាតិ ត្រូវប្រើប្រាស់ឯកសារដែលទទួលស្គាល់ដោយអន្តរជាតិ ដែលមានដូចជាMOU2001ដែលថៃលុបចោល សន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ ១៩០៧ និងកិច្ចព្រមព្រៀងផ្សេងៗទៀត។ ពិសេសថៃអាចនឹងបាត់បង់នូវការគ្រប់គ្រងមួយផ្នែកធំនៃកោះគុតដែលថៃគ្រប់គ្រងបច្ចុប្បន្ន ព្រោះនៅក្នុងសន្ធិសញ្ញាបារាំង-សៀម បានកំណត់ទីខ្ពស់បំផុតរបស់ភ្នំនៃកោះនេះថាជាការបែងចែងព្រំប្រទល់រវាងកម្ពុជា-ថៃ។
ជាមួយគ្នាអ្នកតាមដាន សង្ឃឹមថា ដំណើរការប្រជុំគណៈកម្មការផ្សះផ្សាអាចនឹងបញ្ចប់នៅឆ្នាំ២០២៧ខាងមុខ នឹងមានចេញជារបាយការណ៍ និងអនុសាសន៍លើការបែងចែកព្រំដែនសមុទ្រ និងតំបន់ត្រួតគ្នារវាងប្រទេសទាំងពីរ។ របាយការណ៍នោះក៏នឹងមានការត្រួតពិនិត្យការអនុវត្តជាក់ស្តែងផងដែរ ប៉ុន្តែក្នុងករណីមានភាគីមិនអនុវត្ត ភាគីម្ខាងអាចបន្តនីតិវិធីទៅតុលាការអន្តរជាតិស្តីពីនីតិសមុទ្រ។ ប៉ុន្តែដំណើរការនីតិវិធីទៅតុលាការអន្តរជាតិស្តីពីនីតិសមុទ្រ ត្រូវការពេលវេលាយូរ និងចំណាយធនធានច្រើន។
គួរឱ្យដឹងថា ភាគីកម្ពុជាបានជ្រើសរើសអ្នកផ្សះផ្សាចំនួន២រូប ចំណែកភាគីថៃត្រូវជ្រើសរើសអ្នកផ្សះផ្សាចំនួន២រូប ក្នុងរយៈពេល១ខែ។ អ្នកផ្សះផ្សានៃប្រទេសទាំង២នឹងត្រូវជ្រើសរើសអ្នកផ្សះផ្សាទី៥ ដែលជាប្រធានក្រុមសម្របសម្រួលការផ្សះផ្សាក្នុងរយៈពេល១ខែបន្ទាប់។ នីតិវិធីនេះនឹងបន្តដំណើរការ បើទោះបីជាភាគីម្ខាងទៀតមិនឯកភាពក៏ដោយ ក៏អគ្គលេខាធិការអង្គការសហប្រជាជាតិនឹងនៅតែបន្តនីតិវិធីតាមពេលវេលាកំណត់។ ក្នុងករណីភាគីទាំងពីរ កម្ពុជា-ថៃ មិនជ្រើសរើសអ្នកផ្សះផ្សាទាំង២រូបនោះ អគ្គលេខាធិការអង្គការសហប្រជាជាតិនឹងជាអ្នកកំណត់សមាសភាពអ្នកផ្សះផ្សា ហើយប្រសិនបើភាគីទាំងពីរ មិនឯកភាពជ្រើសរើសអ្នកផ្សះផ្សាទី៥ទេ អគ្គលេខាធិការអង្គការសហប្រជាជាតិនឹងជាអ្នកកំណត់សមាសភាពអ្នកផ្សះផ្សាទី៥។ ពោលដំណើរការផ្សះផ្សាមិនត្រូវបានបង្អាក់ទេ ទោះមានការពន្យាពេលណាមួយក៏ដោយ៕
Thursday, June 4, 2026
ព្រំដែនកម្ពុជា ថៃ@ថ្ងៃទី ០៣ ខែ មិថុនា ឆ្នាំ២០២៦
Subscribe to:
Post Comments (Atom)

































































No comments:
Post a Comment