នៅថ្ងៃទី២ ខែមិថុនា ​ឆ្នាំ ២០២៦ នេះ កម្ពុជាផ្ញើលិខិតផ្លូវការទៅកាន់ប្រទេសថៃ និងអគ្គលេខាធិការ UN ដើម្បីចាប់ផ្ដើមដំណើរការយន្តការផ្សះផ្សាដោយបង្ខំ ក្រោមច្បាប់សមុទ្ររបស់UN។ សម្ដេចធិបតីថ្លែងក្នុងសារពិសេស។ កម្ពុជាបង្ហាញជំហររឹងមាំ លើសន្តិសុខសមុទ្រ និងការគោរពច្បាប់អន្តរជាតិ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម សុខ ស៊ីផាន់ណា ទេសរដ្ឋមន្ត្រី និងជា បេសកជនពិសេស របស់សម្ដេចអធិបតីនាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួម និងថ្លែងបទអន្តរាគមន៍ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្រោមប្រធានបទ " ការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ពាក់ព័ន្ធនឹងសន្តិសុខសមុទ្រ ក្នុងរនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានសង្កត់ធ្ងន់លើសារៈសំខាន់នៃផ្លូវទឹក ដែលមានសុវត្ថិភាព និងសន្តិសុខ ដែលជាសរសៃឈាមដ៏សំខាន់ សម្រាប់សន្តិភាព សុវត្ថិភាព អន្តរជាតិស្ថេរភាពសេដ្ឋកិច្ចសកល និងការអភិវឌ្ឍប្រកបដោយចេរភាព ដើម្បីឆ្លើយតបទៅនឹងការគម្រាមគំហែងដែលកំពុងកើតឡើងចំពោះសន្តិសុខសមុទ្រ ឯកឧត្តមទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានបង្ហាញនូវអតិភាពសំខាន់ៗចំនួនបី រួមមាន៖ទី១៖ដោះស្រាយវិវាតដោយសន្តិវិធីរាល់វិវាទសមុទ្រ​ត្រូវតែដោះស្រាយតាមរយៈការសន្ទនានិងការទូត​កម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍សេរីភាពនៃការធ្វើនាវាចរ​និងការឆ្លងកាត់ដោយស្របច្បាប់​ដែលត្រូវតែគោរពឲ្យបានពេញលេញស្របតាមច្បាប់អន្តរជាតិទៀតជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ 1982 UNCLOS។ ទី2 បង្កើនជំនួយបច្ចេកទេសនិងការកសាងសមត្ថភាព​ឯកឧត្តមទេសរដ្ឋមន្ត្រី​បានអំពាវនាវឲ្យមានការពន្លឿន ឲ្យមានការគាំទ្របន្ថែម​ដល់បណ្ដារដ្ឋជាប់សមុទ្រដែលកំពុងអភិវឌ្ឍលើផ្នែកអនុវត្តច្បាប់សមុទ្រ​សន្តិសុខកំពង់ផែ​និងនាវាចរ ការយល់ដឹងអំពីដែនសមុទ្រ​និងការចែករំលែកព័ត៌មានឲ្យបានទាន់ពេលវេលាដើម្បីទប់ស្កាត់បញ្ហាប្រឈមនានាឲ្យមានប្រសិទ្ធភាពទី3 វិធីសាស្រ្តរួមបញ្ចូលគ្នានិងការបង្ការ ក្រុមប្រឹក្សាសន្តិសុខ គួរតែអនុវត្តវិធីសាស្រ្ត ដែលបង្កើតភាពធន់ក្នុងរយៈពេលវែង ដោយផ្អែកលើបរិយាប័ននិងសន្តិភាពជាមួយច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខស៊ីផាន ណា ក៏បានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការការពារច្បាប់អន្តរជាតិនិងជម្រុញការសន្ទនាដោយសន្តិវិទ្យុ ពង្រឹងសន្តិសុខសមុទ្រជាពិសេសការប្រយ័ត្ត ប្រឆាំង និងបទល្មើសឆ្លងដែន កម្ពុជានៅតែបន្តស្វាគមន៍នាវាបរទេសមកកាន់មូលដ្ឋានទ័ពជើងទឹករាម ដែលបានធ្វើទំនើបកម្មរបស់ខ្លួនសម្រាប់ការធ្វើសមយុទ្ធរួមគ្នា ការផ្ដល់ជំនួយមនុស្សធម៌និងកិច្ចសហប្រតិបត្តិការ ក្នុងគោលបំណងប្រយុទ្ធប្រឆាំងនិងនិងបទល្មើសផ្សេងៗ ឯកឧត្តម សុខ ស៊ីផាន់ណា បានបញ្ជាក់ពីថាការផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀង UNCLOS (UNCLOS)និងBBNJ នាពេលកន្លងមក គឺជាសក្ខីភាព បង្ហាញពីការប្តេជ្ញាចិត្ត មិនងាករា របស់កម្ពុជា ចំពោះសណ្ដាប់ធ្នាប់សមុទ្រដែលផ្អែកលើច្បាប់ និង ការគ្រប់គ្រងធានធានសមុទ្រដោយការទទួលខុសត្រូវ៕

Saturday, June 13, 2026

ព្រំដែនកម្ពុជា ថៃ@ថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ២០២៦

 បានពួកម៉ាកម្នាក់ឈ្មោះ AI ជួយលក់ខ្លួន ជួលកាល AI ឆ្លើយខុសខ្ញូំស្តីឲ្យ គាត់ខឹងខ្ញុំវិញ បិទខ្ញុំហាមសួរគាត់ ១ ថ្ងៃក៍មានដែរ...AI ជាមិត្តបើសិនជាយើងចេះ ខ្លះៗដែរ សួរគាត់ បន្ថែម ។

Chan Born សង្រ្គាម​ facebook និង telegram យប់មិញនាំឲ្យមានវិបត្តិទូទាំងសកលលោក ដូចជាដើរយឺត មិនដំណើរ បើកមិនចេញ។ភាគីទាំង ២ ឈ្លោះគ្នា ៕

ព្រំដែនកម្ពុជា​ ថៃ៖ ថៃ និង សៀម ចល័តទ័ពមកព្រំដែន អាចចម្ងាយ ៥០ គម ពីព្រំដែន ដោយប្រកាសថា ជាការធ្វើសមយុទ្ធ។ យោងតាមការវិភាគពត៍មាន នេះជាពត៍មានកហុក fake news ដោយសារ ថៃទើបតែទំលាក់លុយ ៣០ ម៉ឺនដុល្លាដើម្បីធ្វើពត៍មានឃោសនា បោកកុហក ដែលលុយនេះសម្រាប់អ្នកកាសែតសរសេរពត៍មាន និងជួបជុំជាមួយទូតបរទេស​ កាសែតបរទេស។  ថៃ សៀម ចល័តទ័ពមកព្រំដែន មានបំណងច្រើន រួមមាន (១) ការពារការបេះបោរដែល ពួកថៃអានុទីន ពួកចិន តាក់ស៊ីនក្បត់ (២)  សភាពការណ៍ក្តៅខ្លាំងនៅ បាងកក ដោយសារ ស្តេច ២ អង្គរសុគត ចាប់តាំងពីមានការឈ្លានពានមកកម្ពុជា គឺ ព្រះមាតា និង ព្រះបុត្រី សុទ្ធតែជាមនុស្សសំខាន់ចូលរួមបញ្ជាក្នុងសង្រ្គាម ចង់ឃើញ លទ្ធផលពង្រីកទឹកដីមុនពេល ស្លាប់ តែមិនដូចបំណង (៣) ដើម្បី បោកប្រាស់មហាជនថា ថៃ និង សៀម គឺតែមួយ រួបគ្នាតែ ១ គ្មានការបែកបាក់ ពួកគេនៅតែ ready ជាស្រេច ទោះបីកម្ពុជា មានរថក្រោះថ្មីក៍ដោយ ៕

កងទ័ពថៃ កងទ័ពសៀម ត្រៀមខ្លួនរួចសម្រាប់ការធ្វើសង្រ្គាម ដោយពួកគេបង្ហាញ រថពាសដែកអាមេរិកធុន Stryker ដើម្បី (១) បំបាក់ការទូតរវាង កម្ពុជា អាមេរិក ទី (២) ពួកគេធ្វើសំណាញ់បាំងពីលើ ដើម្បីប្រឆាំង ដ្រូនអត្តឃាដធុន FPV ពីព្រោះការប្រើឈើបាំង វាខូចកេរ្តិឈ្មោះច្បាស់ដើម ខុសបច្ចេកទេស មិនត្រូវស្តង់ដាសុវត្ថិភាពក្រុមហ៊ុនអាវុធ (៣) ពួកគេបំពាក់ផ្ទាំង Solar ពីលើ រថក្រោះ រថពាសដែក ដើម្បី រក្សាភ្លើងទុកពេលបាញ់ ពីព្រោះ ពួកគេត្រូវ ពន្លត់ម៉ាស៊ីន ដើម្បីស្ងាត់សម្លេង កំដៅភ្លើង  ផុតពី រាដាច្បាប់គោលដៅ ៕

VOK.TV ទូរទស្សន៌សម្លេងរបស់ពលរដ្ឋខ្មែរ 12h  · នៅតំបន់ភ្នំ ៧០១ ចោរសៀមកំពុងពន្លឿនការសាងសង់ផ្លូវថ្មី មួយខ្សែទៀតហើយ ថ្ងៃទី១២ មិថុនា ២០២៦

Pheng Vannak 2m  · ឧកញ៉ា​ ថៃ​ ស៊ាង​ ជាអ្នកមានទ្រព្យស្ដុកស្ដម​ម្នាក់​ដែល​រក​ស៊ី​នាំផលិតផល​ និង​ ទំនិញ​ ចោរសៀម​ មកចែកចាយនៅ​រាជធានីភ្នំពេញ​ ។  សមត្ថកិច្ច​បានចុះត្រួតពិនិត្យឆែកឆេរ​ទីតាំង​របស់​ ឧកញ៉ា​ ថៃ​ ស៊ាង​ ត្រូវ​បាន​អ្នកឧកញ៉ា​ម្នាក់​គំរាម​អាជ្ញាធរ​ខណ្ឌ​ឬស្សីកែវ​អោយកដកថយបេីមិនចង់មានរឿង​ ។  បន្ទាប់​ពីទទួល​បាន​ព័ត៌មាន​នេះ​ ខ្ញុំបាន​ធ្វើ​ការ​ផ្សាយ​ព័ត៌មាន​រសើប​មួយនេះ​ ចង់​ដឹង​អ្នកឧកញ៉ា​រូបនោះ​ ហ៊ាន​ គំរាម​ខ្ញុំ​ ដូច​គំរាម​អភិបាល​ខណ្ឌ​ឬស្សីកែវ​ដែរឬអត់​ ?  ខ្ញុំក្រមែន​ តែ​ខ្ញុំ​មិនថោកទាប​ដូចឧកញ៉ា​ ថៃ​ ស៊ាង​ ដែល​រកស៊ី​ជាមួយ​ចោរសៀមឈ្លានពានដីខ្មែរទេ​ ។  សមត្ថកិច្ច​គួរ​មាន​វិធានការ​ចាប់ខ្លួន​យកមកទទួល​ទណ្ឌកម្ម​ផ្លូវ​ច្បាប់​កុំលេីកលែង​ ។   លទ្ធផល​នៃការ​ចុះត្រួតពិនិត្យ​ សមត្ថកិច្ច​ និង​ អាជ្ញាធរ​ បាន​រកឃេីញ​ផលិតផល​នាំមកពីថៃចំនួន​ ៣២មុខ​ ។ 

ស្ថាប័នមានសមត្ថកិច្ច និងមន្ត្រីជំនាញសំខាន់ៗដែលប្រចាំការនៅតាមបណ្តាច្រកព្រំដែនអន្តរជាតិ និងច្រកទ្វារព្រំដែនទ្វេភាគី កម្ពុជា-ថៃ មានតួនាទីត្រួតពិនិត្យទំនិញ ចរាចរណ៍មនុស្ស សន្តិសុខ និងសុខភាព រួមមាន៖ការងារគយ និងសេដ្ឋកិច្ច: អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ធ្វើការត្រួតពិនិត្យ និងវាយតម្លៃពន្ធដារលើទំនិញចេញ-ចូល ក៏ដូចជាទប់ស្កាត់ការរត់ពន្ធ។ការគ្រប់គ្រងអន្តោប្រវេសន៍: ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែន (អគ្គស្នងការដ្ឋាននគរបាលជាតិ) ពិនិត្យលិខិតឆ្លងដែន និងទិដ្ឋាការ (Visa) របស់ទេសចរ អ្នកដំណើរ និងពលករ。សន្តិសុខព្រំដែន: កងយោធពលខេមរភូមិន្ទ (យោធាការពារព្រំដែន) ទទួលខុសត្រូវការពារបូរណភាពដែនដី និងសន្តិសុខរួមនៅតាមខ្សែបន្ទាត់ព្រំដែន។ការងារការងារ និងពលករ: មន្ត្រីមកពី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រចាំការដើម្បីសម្របសម្រួល និងទទួលស្វាគមន៍ពលករខ្មែរដែលធ្វើដំណើរចេញ-ចូល ឬវិលត្រឡប់ពីប្រទេសថៃ。ភូតគាមិសាស្ត្រ និងកសិកម្ម: មន្ត្រីជំនាញពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រួតពិនិត្យ និងធ្វើចត្តាឡីស័កលើផលិតផលសត្វ និងរុក្ខផល។សុខាភិបាល: ក្រុមគ្រូពេទ្យប្រចាំការត្រួតពិនិត្យសុខភាព ទប់ស្កាត់ជំងឺឆ្លង និងគ្រប់គ្រងបញ្ហាសុខភាពសាធារណៈឆ្លងដែន។ស្ថាប័នទាំងនេះសហការគ្នាយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរខេត្តជាប់ព្រំដែន និងភាគីថៃ ដើម្បីសម្រួលដល់ការដោះដូរពាណិជ្ជកម្ម និងការធ្វើដំណើរស្របច្បាប់។

ស្ថាប័នជំនាញរបស់ប្រទេសថៃ ដែលឈរជើង និងដើរតួជាតំណាងរាជរដ្ឋាភិបាលថៃ ក្នុងការគ្រប់គ្រងច្រកព្រំដែន (អន្តរជាតិ និងច្រកទ្វារតំបន់) ជាប់ព្រំដែនកម្ពុជា រួមមាន៖
១. ស្ថាប័នរដ្ឋបាល និងអន្តោប្រវេសន៍ប៉ូលិសអន្តោប្រវេសន៍ថៃ (Thai Immigration Police)៖ ជាអ្នកត្រួតពិនិត្យលិខិតឆ្លងដែន ទិដ្ឋាការ (Visa) ការចេញ-ចូលរបស់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងជនបរទេស。រដ្ឋបាលស្រុក/ខេត្ត (Local Administration)៖ ជាតំណាងក្រសួងមហាផ្ទៃថៃ ក្នុងការចេញ-ចូលឆ្លងដែន ដូចជាការផ្តល់ ឬពិនិត្យលិខិតឆ្លងដែនដែនដី (Border Pass) សម្រាប់ប្រជាពលរដ្ឋក្នុងតំបន់។

២. ស្ថាប័នសន្តិសុខ និងយោធាកងទ័ពភូមិន្ទថៃ (Royal Thai Armed Forces/Army)៖ អាស្រ័យលើភូមិសាស្រ្ត ស្ថាប័នយោធាថៃដូចជា ទីបញ្ជាការភាគ១ (First Army Area) និងទីបញ្ជាការភាគ២ (Second Army Area) គឺជាអ្នកត្រួតពិនិត្យ និងចាត់វិធានការសន្តិសុខទូទៅតាមបន្ទាត់ព្រំដែន។កងទ័ពជើងទឹកថៃ (Royal Thai Navy)៖ គ្រប់គ្រងសន្តិសុខច្រកព្រំដែន និងការពារព្រំដែនទឹកនៅតាមតំបន់ជាប់សមុទ្រ ដូចជាច្រកក្នុងខេត្តច័ន្ទបុរី និងខេត្តត្រាត។

៣. ស្ថាប័នពាណិជ្ជកម្ម និងគយអគ្គនាយកដ្ឋានគយថៃ (Thai Customs Department)៖ ត្រួតពិនិត្យការនាំចេញ-នាំចូលទំនិញ វាយតម្លៃពន្ធដារ និងទប់ស្កាត់ការរត់ពន្ធទំនិញខុសច្បាប់។

៤. ស្ថាប័នកសិកម្ម និងសុខាភិបាលមន្ត្រីភូតគាមទេសជ្ជៈ (Quarantine Officers)៖ ត្រួតពិនិត្យ និងបញ្ជាក់លើការនាំចូល-នាំចេញផលិតផលកសិកម្ម សត្វ និងរុក្ខជាតិ ដើម្បីបង្ការការឆ្លងរាលដាលនៃជំងឺ។មន្ត្រីសុខាភិបាលព្រំដែន៖ ត្រួតពិនិត្យសុខភាពសាធារណៈ ការទប់ស្កាត់ជំងឺឆ្លង និងតម្រូវការផ្នែកវេជ្ជសាស្រ្តផ្សេងៗ។អាស្រ័យលើភាពតានតឹងផ្នែកនយោបាយ ឬវិធានការសន្តិសុខជាតិ សមាសភាពស្ថាប័នទាំងនេះ (ជាពិសេសយោធា និងគយ) អាចនឹងមានការរឹតបន្តឹង ឬបិទ-បើកការចេញចូលតាមការសម្រេចរបស់រដ្ឋាភិបាលកណ្តាលថៃ។សម្រាប់ទិដ្ឋភាពទូទៅនៃបញ្ហាព្រំដែន និងការគ្រប់គ្រងច្រកទ្វារ វីដេអូខាងក្រោមនេះផ្តល់នូវការវិភាគបន្ថែមអំពីស្ថានភាព និងទំនាក់ទំនងរវាងប្រទេសទាំងពីរនៅតាមខ្សែបន្ទាត់ព្រំដែន៖សម្រាប់ទិដ្ឋភាពទូទៅនៃស្ថានភាព និងបញ្ហានានានៅតាមព្រំដែនកម្ពុជា-ថៃ៖

Nath Mèn
យោធា​ថៃ ​គ្រោង​សាងសង់​របង​អេឡិចត្រូនិក​ ក្នុង​តំបន់​ព្រំដែន​ខេត្ត​បាត់ដំបង និង​ប៉ៃលិន ក្រោយ​សាងសង់​របង​បេតុង​រួច។ (...) លោក ម៉ែន ណាត លើកឡើង​ថា ផ្អែក​តាមច្បាប់​អន្តរជាតិ ការសាងសង់​របង​នៅ​តាម​ព្រំដែន អាចធ្វើ​ទៅ​បាន លុះត្រាតែ​មានការ​ឯកភាព​ពីរ​ប្រទេស ​ដែល​នៅ​ជាប់​ព្រំដែនគ្នា។ (...)។
(TFA /ដោយលោក ហ៊ុំ ចំរើន / 12th-6-2026)
ប្រទេស​ថៃ​ បាន​ប្រកាស​ពី​គម្រោង​សាងសង់​របង​អចិន្ត្រៃយ៍​ នៅ​តាម​ព្រំដែន​កម្ពុជា ជាច្រើន​ទីតាំង​ថែម​ទៀត ក្រោយ​បញ្ចប់​ការសាងសង់​របង​បេតុង​ នៅ​បង្គោល​ព្រំដែន​ លេខ​ ៥២ ដល់ ​៥៤ ដែល​ស្ថិត​នៅ​ជាប់​នឹង​ព្រំដែន​ ខេត្តបាត់ដំបង។ ទីតាំង​ដែល​ថៃ ​គ្រោង​នឹង​សាងសង់​ជា​ឯកតោភាគី​បន្ថែម​ទៀត​នោះ មាន​ទីតាំង​ស្ថិតនៅ​ចន្លោះ​បង្គោល​ព្រំដែន ​លេខ ​៥៥ ដល់ ​៦៦ ដែល​ជាប់​នឹង​ខេត្ត​ចំនួន​ពីរ ​របស់​កម្ពុជា គឺ​បាត់ដំបង និង​ខេត្ត​ប៉ៃលិន។
ថ្មីៗ​នេះ​យោធា​ថៃ​ ដែល​ល្បាត​តាម​ព្រំដែន ក្នុង​តំបន់​ខេត្ត​ចន្ទ​បុរី បាន​ប្រកាស​ពី​បច្ចុប្បន្នភាព​ការ​សាងសង់​របង​អចិន្ត្រៃយ៍ ​នៅ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា និង​គម្រោង​សាងសង់​របង​ព្រំដែន ​នៅ​ទីតាំង​ផ្សេងទៀត។
នាយកដ្ឋាន​កិច្ចការ​ព្រំដែន​របស់​យោធា​ថៃ បាន​អះអាង​កាលពី​ថ្ងៃទី​១០ ខែ​មិថុនា ថា គិត​មក​ដល់​ពេល​នេះ ថៃ​បាន​សាងសង់​របង​បេតុង ​នៅ​ចន្លោះ​បង្គោល​ព្រំដែន​ លេខ ​៥២ ដល់​ ៥៤ ក្នុងស្រុក​ពោង​ណាំរ៉ន ខេត្ត​ចន្ទបុរី ដែល​ជាប់​នឹង​ស្រុក​កំរៀង ក្នុង​ខេត្តបាត់ដំបង របស់​កម្ពុជា បាន​ជាង ៤០​ ភាគរយ​ហើយ​។ យោធា​ថៃ​ បញ្ជាក់​ថា គម្រោង​សាងសង់​របង​ព្រំដែន ដែល​មាន​ប្រវែង​ជាង ១៣០០ ​ម៉ែត្រ​នេះ នឹង​ត្រូវ​បញ្ចប់​នៅក្នុង​ខេត្ត​កក្កដា ខាងមុខនេះ ហើយ​យោធា​ថៃ​ ក៏​នឹង​បន្ត​សាងសង់​របង​ព្រំដែន​អេឡិចត្រូនិក ​បន្ថែម​ទៀត ចាប់ពី​បង្គោល​ព្រំដែន ​លេខ ​៥៥ ដែល​មាន​ទីតាំង​ក្នុង​ឃុំ​បឹងរាំង ស្រុក​កំរៀង រហូតដល់​បង្គោល​ព្រំដែន​ដល់​លេខ ​៦៦ ស្ថិត​ក្នុង​សង្កាត់​បរយ៉ាខា ក្រុង​ប៉ៃលិន។
យោធា​ថៃ​អះអាង​ថា របង​ព្រំដែន​អេឡិចត្រូនិក​នេះ នឹង​ត្រូវ​បំពាក់​ប្រព័ន្ធ​បច្ចេកវិទ្យា​ត្រួតពិនិត្យ​ឆ្លាត​វៃ ដើម្បី​បង្កើន​ប្រសិទ្ធភាព​ នៃ​ការ​ស្ទាក់ចាប់​ជនអន្តោប្រវេសន៍​ខុសច្បាប់ និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន ដែល​យោធា​ថៃ​អះអាង​ថា មាន​ប្រភព​នៅក្នុង​ប្រទេស​កម្ពុជា។
បង្គោល​ព្រំដែន ​លេខ ​៥២ ដល់ ​៥៩ ដែល​យោធា​ថៃ ​កំពុង​សាងសង់​របង​បេតុង​នេះ ​គឺជា​បង្គោល​ឡាក់​បណ្ដោះអាសន្ន ​មាន​សណ្ឋាន​ជា​បន្ទាត់​ត្រង់ ដែល​កម្ពុជា​-​ថៃ ​បាន​ឯកភាព​គ្នា​ដាក់បញ្ចូល​ក្នុង​តំបន់​គ្មាន​ទំនាស់ និង​បាន​ចុះ​វាស់វែង​រួមគ្នា​ កាលពី​ជិត​ ២០ ​ឆ្នាំមុន​។ ចំណែក​បង្គោល​ព្រំដែន ​លេខ ​៦៦ ដែល​ស្ថិត​ក្នុង​សង្កាត់​បរយ៉ាខា ក្រុងប៉ៃលិន ក៏​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​តំបន់​ដែល​បាន​ឯកភាព​គ្នា​ផង​ដែរ។
ទោះជា​បែបនេះ​ក្ដី ប្រជាពលរដ្ឋ​ដែល​រស់​តំបន់​ព្រំដែន បាន​អះអាង​ថា ប្រទេស​ថៃ​បាន​រំកិល​បង្គោល​ព្រំដែន​ចូល​ទឹកដី​កម្ពុជា ជាច្រើនលើក​ អស់​រយៈពេល​រាប់​សិប​ឆ្នាំ​មក​ហើយ។
ពលរដ្ឋ​ម្នាក់ នៅ​ឃុំ​បឹងរាំង ស្រុក​កំរៀង បាន​អះអាង​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​អត្តសញ្ញាណ​ថា តាំងពី​ទសវត្ស​ឆ្នាំ ​៩០ ​មក យោធា​ថៃ​បាន​រំកិល​បង្គោល​ព្រំដែន​ លេខ ​៥៥ ស្ថិតនៅ​ជាប់មាត់​អូរ​ធម្មជាតិ ដែល​ជា​ខ្សែបន្ទាត់​ព្រំដែន​បណ្ដោះអាសន្ន ចូលក្នុង​ទឹកដី​កម្ពុជា ​ប្រហែល ​៣០០ ​ម៉ែត្រ ដែល​ធ្វើ​ឱ្យ​ដីស្រែ​ចម្ការ​របស់​ពលរដ្ឋ​ខ្មែរ​ជាច្រើន​ហិកតារ  ត្រូវ​បាត់បង់​ទៅកាន់​ប្រទេស​ថៃ​។ លោក​បន្ត​ថា ក្រោយមក​យោធា​ថៃ ​បាន​សាងសង់​បង្គោល​ព្រំដែន​ លេខ​ ៥៥ ថ្មី ដោយ​ដាំ​ចូលក្នុង​ទឹកដី​កម្ពុជា ជាច្រើន​ម៉ែត្រ​បន្ថែម​ទៀត ខណៈ​កងកម្លាំង​របស់​កម្ពុជា​ ក៏បាន​ទទួលស្គាល់​ទីតាំង​បង្គោល​ព្រំដែន​នេះ​ផង​ដែរ។
ពលរដ្ឋ​ ៖ «​បង្គោល​លេខ ​៥៥ ហ្នឹង គេ​រំលោភ​ចូល​ទឹកដី​កម្ពុ​ជាមួយ​សារ​ហើយ​។ យើង​ក៏​ព្រម​ទទួលស្គាល់​ប្រហែលជា​បី​ឆ្នាំមុន​ហ្នឹង ប៉ុន្តែ​ឥឡូវៗ​ហ្នឹង​គឺ​វា​វាស់ ឆ្លង​ចូល​ពី​ឡាក់ ​៥៥ ​ហ្នឹង មក​ខាង​បង​ហ្នឹង​វា​ចូល ១០០០ ​ជាង​ម៉ែត្រការ៉េ។ ហើយ​អាជ្ញាធរ​ខាង​ខ្មែរ​យើង ​ក៏​ព្រម​ទទួលស្គាល់​ទៀត​ហើយ។ ហើយ​ហៅ​យើង​ជា​ម្ចាស់​ដី​ម្ចាស់​អីហ្នឹង ហៅ​អ្នកភូមិ​ហ្នឹង ទៅ​ប្រជុំ​អត់ឱ្យ​និយាយ​ទេ​។ ហើយ​ចេញ​សំណង​បាន​លុយ ១​ លាន​រៀល និង​អង្ករ​មួយ​បាវ​(​មួយ​ការ៉ុង»។
ពាក់ព័ន្ធ​នឹង​បង្គោល​ព្រំដែន ​លេខ ៦៦​ វិញ ពលរដ្ឋ​ម្នាក់ រស់នៅ​ភូមិ​បរតាំង​ស៊ូ សង្កាត់​បរយ៉ាខា ក្រុង​ប៉ៃលិន ដែល​ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​អត្តសញ្ញាណ​ដែរ​នោះ បាន​អះអាង​ថា បង្គោល​ព្រំដែន​ លេខ ​៦៦ ត្រូវ​បាន​យោធា​ថៃ​កែច្នៃ​ថ្មី និង​រំកិល​ចូលក្នុង​ទឹកដី​កម្ពុជា ជាច្រើន​គីឡូម៉ែត្រ ដោយ​មិនមែន​ជា​បង្គោល​ចាស់ ​ដែល​កំណត់​ដោយ​អាជ្ញាធរ​របស់​អាណានិគម​បារាំង​នោះ​ឡើយ​។ លោក​ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ត្រូវ​សើរើ​ទីតាំង​បង្គោល​ព្រំដែន​ចាស់  ចាប់ពី​តំបន់​ជ្រលង​ភ្នំ​ក្បាលដំរី ក្នុង​តំបន់​បរ​យ៉ាខា រហូតដល់​តំបន់​ស្ទឹង​កាច់ ស្ថិត​ក្នុង​ស្រុក​សាលា​ក្រៅ ឡើងវិញ ដោយ​លោក​អះអាង​ថា តំបន់​ទាំងនេះ ​ត្រូវ​យោធា​ថៃ ​រំកិល​បង្គោល​ព្រំដែន និង​កែប្រែ​អូរ​ធម្មជាតិ ដែល​ជា​ខ្សែបន្ទាត់​បណ្ដោះអាសន្ន ចូលក្នុង​ទឹកដី​កម្ពុជា ជាច្រើន​គីឡូម៉ែត្រ។
ទូរទស្សន៍​អាស៊ីសេរី មិន​អាច​ទាក់ទង​អភិបាល​ខេត្ត​បាត់ដំបង លោក សុខ លូ និង​អភិបាលខេត្ត​ប៉ៃលិន អ្នកស្រី បាន ស្រីមុំ ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​រឿង​នេះ​បានទេ នៅ​ថ្ងៃទី​១១ ខែ​ឧសភា។
ក្រសួង​ការបរទេស កាល​ពី​ថ្ងៃ​ទី​១០ ខែមេសា បាន​តវ៉ា​ប្រឆាំង​នឹង​សកម្មភាព​សាងសង់​របង​ព្រំដែន​ឯកតោភាគី​របស់​ភាគី​ថៃ នៅក្នុង​តំបន់​ចន្លោះ​បង្គោល​ព្រំដែន ​លេខ ៥២ និង ៥៤​។ ក្រសួង​ការបរទេស​ បាន​លើកឡើង​ថា ការសាងសង់​របង​ព្រំដែន​ ពី​សំណាក់​ភាគី​ថៃ​ នេះ គឺ​ផ្ទុយ​ទៅ​នឹង​អាណត្តិ​របស់ ​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក​ (JBC) និង​បាន​ប៉ះពាល់​ទៅលើ​ការ​ដាំ​បង្គោល​ព្រំដែន​បណ្ដោះអាសន្ន ដែល​បាន​ធ្វើឡើង​ ដោយ​ក្រុម​វាស់វែង​ចម្រុះ នៃ​ភាគី​ទាំងពីរ កាលពីមុន​ផ្ទុះ​សង្គ្រាម​តាម​ព្រំដែន។
ជុំវិញ​រឿង​នេះ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត លើកឡើង​ថា ផ្អែក​តាមច្បាប់​អន្តរជាតិ ការសាងសង់​របង​នៅ​តាម​ព្រំដែន អាចធ្វើ​ទៅ​បាន លុះត្រាតែ​មានការ​ឯកភាព​ពីរ​ប្រទេស​ដែល​នៅ​ជាប់​ព្រំដែន ហើយ​ប្រសិនបើ​ក្នុង​ទីតាំង​នោះ ​កំពុង​មាន​ជម្លោះ ការសាងសង់​របង​ព្រំដែន​នេះ​ អាចធ្វើ​ទៅ​បាន លុះត្រាតែ​មានការ​ដោះស្រាយ​ឱ្យ​បាន​ដាច់ស្រេច​ជាមុន​សិន។
លោក ម៉ែន ណាត ៖ «ភាគី​ទី​បី​ដូចជា​ប្រទេស​បារាំង ដែល​ជា​ម្ចាស់​អាណានិគម​កម្ពុជា​ហ្នឹង គេ​អាច​មក​ធ្វើជា​សាក្សី​កម្ម​បាន ពីព្រោះ​គេ​ជា​អ្នក​គូស​ផែនទី គេ​ជា​អ្នក​ជួយ​បោះបង្គោល​ព្រំដែន​រវាង​កម្ពុជា ថៃ ហើយ​និង​ជា​ម្ចាស់​អាណានិគម​ របស់​កម្ពុ​ជា​កាលណោះ​។ ដូច្នោះ កម្ពុជា​ត្រូវ​ស្នើ​បារាំង​ មក​ធ្វើជា​សាក្សី​កម្ម ដើម្បី​វាស់វែង​ត្រួតពិនិត្យ​ខ្សែបន្ទាត់​ព្រំដែន​ឲ្យ​បាន​ត្រឹមត្រូវ​ឡើងវិញ តាម​គោលការណ៍​ច្បាប់​អន្តរជាតិ និង​តាម​សន្ធិសញ្ញា​បារាំង​-​សៀម​ឆ្នាំ ១៩០៤ ១៩០៧»។
យោង​តាម​ម​ឯកសារ​របស់​ រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន បាន​បង្ហាញ​ថា ចាប់​តាំង​ពី​ឆ្នាំ​២០០៦​ មក កម្ពុជា និង​ថៃ បាន​ចុះ​វាស់វែង និង​ស្វែងរក​ទីតាំង​ពិតប្រាកដ​នៃ​បង្គោល​ព្រំដែន​ចំនួន ៧៤​ ទីតាំង ដែល​បាន​បោះ​ ដោយ​គណៈកម្មការ​បោះបង្គោល​ព្រំដែន​ឥណ្ឌូចិន​-​សៀម ចន្លោះ​ឆ្នាំ​១៩១៩ ដល់​ឆ្នាំ​១៩២០​។ ឯកសារ​បញ្ជាក់​ថា ក្រោយពី​បាន​កំណត់​អំពី​ទីតាំង​ហើយ ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​ លើ​ទីតាំង​ពិតប្រាកដ​ នៃ​បង្គោល​ព្រំដែន​ចំនួន ៤២​បង្គោល និង​មិនទាន់​ឯកភាព​គ្នា​ចំនួន ៣២ ​បង្គោល។
ដោយឡែក យោងទៅតាម​ផែនទី​បោះបង្គោល​ព្រំដែន តំបន់​ដែល​កម្ពុជា និង​ថៃ​បាន​ឯកភាព​គ្នា ភាគច្រើន​មាន​ទីតាំង​ចាប់ពី​បង្គោល​ព្រំដែន ​លេខ ​៤៩ ស្ថិត​នៅ​ក្នុង​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រហូតដល់​បង្គោល​ព្រំដែន ​លេខ ​៧០ ស្ថិត​ក្នុង​ស្រុក​សំឡូត ខេត្តបាត់ដំបង​។ ចំណែក​តំបន់​បង្គោល​ព្រំដែន ដែល​ភាគី​កម្ពុជា និង​ថៃ មិនទាន់​ឯកភាព​គ្នា ភាគច្រើន​នៅ​តាម​បណ្ដោយ​បង្គោល​ព្រំដែន ​លេខ ​១ ក្នុងស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ រហូតដល់​បង្គោល​ព្រំដែន​ លេខ ​៤៨ ក្នុងស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ។
ទោះជា​បែបនេះ​ក្ដី ក្រោយ​ធ្វើសង្គ្រាម​ឈ្លានពាន​កម្ពុជា​ចំនួន​ពីរ​លើក កាលពី​ឆ្នាំ​២០២៥ យោធា​ថៃ​ បាន​ចូល​កាន់កាប់​ក្នុង​ទឹកដី​កម្ពុជា ដោយ​មិន​រើស​ទីតាំង​នោះ​ឡើយ ពោល​គឺ​យោធា​ថៃ​បាន​រាយ​បន្លា​លួស តម្រៀប​ទូ​កុងតឺន័រ និង​ជីក​ប្រឡាយ​ចូលក្នុង​ទឹកដី​កម្ពុជា ទាំង​នៅក្នុង​តំបន់​បោះបង្គោល​ព្រំដែន ​ដែល​មាន​ការ​ឯកភាព​គ្នា និង​តំបន់​ ដែល​មិនទាន់​ឯកភាព​គ្នា រួម​ទាំង​តំបន់​ដែល​គ្មាន​ជម្លោះ ដែល​មាន​ទីតាំង​ឆ្ងាយ​ពី​តំបន់​ព្រំដែន​ជាច្រើន​គីឡូម៉ែត្រ​ទៀត​ផង៕

BTV Cambodia   3m  · ក្រសួងមហាផ្ទៃ៖ សេវាសាធារណជាមូលដ្ឋានមួយចំនួននៅខេត្តបីជាប់ព្រំដែនថៃនៅបន្តផ្អាក -ខេត្តឧត្ដរមានជ័យ មានសាលារៀន៨ និងមន្ទីរពេទ្យ/មណ្ឌលសុខភាព៥ នៅបន្តផ្អាក -ខេត្តបន្ទាយមានជ័យ មានសាលារៀន៥ និងមន្ទីរពេទ្យ/មណ្ឌលសុខភាព១ នៅបន្តផ្អាក -ខេត្តព្រះវិហារ មានសាលារៀន៧ និងមន្ទីរពេទ្យ/មណ្ឌលសុខភាព២ នៅបន្តផ្អាក

បញ្ហានាំចូលទំនិញខុសច្បាប់ពីប្រទេសថៃ៖ ពេលខ្ញុំផ្សាយថា អ្នកបើកដៃឲ្យទំនិញនាំចូល ពីថៃ មកកម្ពុជា គឺជាមន្រ្តីកសិកម្ម ក៍ចេញមុខមានអ្នកប្រតិកម្មភ្លាម ខ្លះគេមិនខ្ចីចុចមើលផង គេអូសរំលង ពីព្រោះពួគគេ យល់ថា គយ ជាអ្នកទទួលខុសត្រូវរឿងនេះផ្តាច់មុខ ។ ខ្ញុំលើកយក ស្ថាបនជំនាញនៅប្រទេសថៃ ប្រចាំច្រកព្រំដែនកម្ពុជា ថៃ ថា ហេតុអ្វីបានជា ពួកយោធា សៀម ប្រាប់កម្ពុជាថៃ មានទំនិញ លួចរត់ពន្ធពី ថៃ មកកម្ពុជា? ចម្លើយខ្លី ពីព្រោះ ថៃ និង សៀមវាឈ្លោះគ្នា វាចង់សម្លាប់គ្នា ឧ ស្តេចសៀម យោធាសៀម បញ្ជាឲ្យបិទព្រំដែនទាំងអស់ជាមួយ កម្ពុជា ចំណែក ពួកថៃ ពួកមន្រ្តីកសិកម្ម មន្រ្តីពេទ្យ ពួកគេត្រូវនាំទំនិញចួលកម្ពុជា ដើម្បីរដ្ឋាភិបាលថៃរស់...ដូច្នេះ ចាប់មន្រ្តីកសិកម្ម មន្រ្តីពេទ្យតាមច្រកមកសួរ មិនខុសទេ..

No comments:

Post a Comment