អំបូរជនជាតិ ក្រា ឬ ឡាវ Lao ឬ ហៅថា ឡាវ
អំបូរជនជាតិ ក្រា Kra–Dai និងគម្រោងព្រែកជីក ក្រា នៅប្រទេស ថៃ
The Lao people are a Tai ethnic group native to Southeast Asia, primarily inhabiting Laos and northeastern Thailand. They speak the Lao language, part of the Kra–Dai language family, and are the dominant ethnic group in Laos. Other Lao communities reside in Thailand’s Isan reg
ព្រែកជីកក្រា- ២០១២ លោក Chad Roedemeier អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា មានប្រសាសន៍ថា សហរដ្ឋអាមេរិកបានផ្តល់ថវិកាប្រមាណ ៤ លាន ដុល្លារសហរដ្ឋអាមេរិក ដើម្បីកសាងអគារពីរនៅមូលដ្ឋានកងទ័ពជើងទឹករាម។ លោកឲ្យដឹងទៀតថា សហរដ្ឋអាមេរិកមានរបាយការណ៍ ដែលអាចទុកចិត្តបានថា អគារសន្តិសុខដែនសមុទ្រដែលជាជំនួយរបស់អាមេរិកដែលកសាងឡើងនៅឆ្នាំ ២០១២ និងបានកែលម្អឡើងវិញនាពេលថ្មីៗនេះ យ៉ាងហោចណាស់ត្រូវបានវាយកម្ទេចចោលដោយផ្នែកៗ។ ទោះជាយ៉ាងណា លោកបានអធិប្បាយថា សហរដ្ឋអាមេរិកនៅតែទទូចដល់កម្ពុជាម្តងហើយម្តងទៀត ឲ្យចាត់រាល់វិធានការ ដើម្បីការពារដែនអធិបតេយ្យភាពរបស់ខ្លួន និងមិនអនុញ្ញាតឲ្យប្រទេសមួយណា មានសិទ្ធិផ្តាច់មុខនៃការប្រើប្រាស់ទីតាំងយោធានៅក្នុងព្រំដែនខ្លួន។ លោកបានថ្លែងបញ្ជាក់តាមសារអ៊ីម៉ែលយ៉ាងដូច្នេះថា៖ «ការសម្រួលឲ្យគ្រប់ដៃគូកម្ពុជាបានចូលទៅមូលដ្ឋានរាម ដូចដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានថ្លែងហើយ ដោយមិនមាននរណាអាចមានសិទ្ធិផ្តាច់មុខ ឬក៏មានវត្តមានអចិន្ត្រៃយ៍នោះ នឹងស្របតាមរដ្ឋធម្មនុញ្ញកម្ពុជានិងបញ្ចៀសការធ្វើឲ្យខូចស្ថិរភាពតំបន់»។មន្ទីរបច្ចកោណសហរដ្ឋអាមេរិក បានថ្លែងក្នុងសេចក្តីប្រកាសមួយ កាលពីថ្ងៃសុក្រថា ខ្លួនមានការបារម្ភអំពីរបាយការណ៍ជាច្រើនដែលថា អគារស្នាក់ការនៃកលយុទ្ធរបស់កងទ័ពជើងទឹកកម្ពុជា ដែលជាជំនួយរបស់សហរដ្ឋអាមេរិក ត្រូវបានកម្ទេចចោល និងសុំឲ្យមានការពន្យល់ពីរដ្ឋាភិបាលកម្ពុជា។ មន្ទីរបច្ចុកោណបានថ្លែងថា៖ «យើងមានការបារម្ភថា ការវាយចោលអគារនោះប្រហែលជាត្រូវបានចងភ្ជាប់ទៅនឹងផែនការរដ្ឋាភិបាលកម្ពុជា ដើម្បីផ្តល់ឲ្យមានការដាក់សម្ភារៈយោធានិងក្រុមទាហានរបស់កងទ័ពសាធារណរដ្ឋប្រជាមានិតចិន នៅមូលដ្ឋានកងទ័ពជើងទឹករាម»។ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាចច្រានចោលការកត់សម្គាល់របស់មន្ទីរបច្ចកោណ។ លោកថា កម្ពុជាគ្មានបំណងប្រែក្លាយមូលដ្ឋានកងទ័ពជើងទឹករាម ជាទីបម្រើដល់សកម្មភាពកងទ័ពចិននោះទេ។ ខ្ញុំថា សម្តេច ទៀ បាញ់ លោកបានប្រកាសហើយ ក្នុងនាមក្រសួងការពារជាតិ គឺថាអាទីតាំងហ្នឹងវាជាសិទ្ធិផ្តាច់មុខរបស់កម្ពុជា។ មានអីឆ្ងល់ទៀត?...វាជាសិទ្ធិផ្តាច់មុខរបស់កម្ពុជា ហើយកងទ័ពកម្ពុជាត្រូវការអភិវឌ្ឍដែរ»៕
- ៤ ខែ មិថុនា ឆ្នាំ ២០១៤ ដើមអម្ពិល, ភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៤ នៅទីបញ្ជាការដ្ឋាន កងទ័ពជើងទឹក ជ្រោយ ចង្វារ រាជធានីភ្នំពេញ បានបើកកិច្ចប្រជុំការងារ ភស្តុភាររយៈពេល ៦ខែដើមឆ្នាំ២០១៤ ។ នៅក្នុងកិច្ចប្រជុំ មានការអញ្ជើញ ចូលរួមពីសំណាក់ លោកឧត្តមនាវីទោ ទៀ សុខា មេបញ្ជាការរងកង ទ័ពជើងទឹក ទទួលបន្ទុកការងារភស្តុភារ និងជាមេបញ្ជាការជួរមុខគណៈកម្មា ធិការជាតិសន្តិសុខ លម្ហសមុទ្រ, ឧត្តមនាវីទោ លឹម សារឿន ប្រធានស្នងការភស្តុភារ, អនុស្នង ការបណ្តាការិយាល័យ, អង្គភាពចំណុះទទួលបន្ទុកការងារភស្តុភារទូទាំងកងទ័ពជើងទឹក ចំនួន ២៧នាក់ បានចូលរួម មកពី បញ្ជាការដ្ឋានកងទ័ពជើងទឹក មូលដ្ឋានសមុទ្រកងពលតូចការពារ កោះលេខ ៣១ កងនាវាដឹកជញ្ជូន និងគិលានដ្ឋាន ជាដើម។ នៅក្នុងកិច្ចប្រជុំនោះ មានការបញ្ចេញយោបល់ រកនូវចំណុចខ្លាំង ចំណុចខ្សោយ ការ ងារភស្តុភារ ក្នុងរយៈពេល ៦ខែកន្លងទៅ និងបានផ្លាស់ប្តូរបទពិសោធន៍ ដាក់ចេញនូវទិសដៅ អនុវត្តបន្ត ឲ្យកាន់តែបានជោគជ័យខ្លាំងក្លាថែមមួយកំរិតទៀតលើការងារចិញ្ចឹមទ័ព ។ លោកឧត្តមនាវីទោ ទៀ សុខា បានមានប្រសាសន៍ថា “សូមអបអរសាទ ចំពោះលទ្ធ ផល ដែលសម្រេច បានស្នាដៃយ៉ាងត្រចះត្រចង់លើ ការងារភស្តុភារក្នុងរយៈពេល ៦ខែ ដើមឆ្នាំកន្លង មក ដោយមិន ធ្វើអោយមានការបាត់បង់ ខូចខាតគ្រឿងបរិក្ខារយោធាអ្វីឡើយ”។ ឧត្តមនាវីទោ បានបន្តថា ការងារភស្តុភារ គឺជាការងារដ៏មានសារៈសំខាន់បំផុត ក្នុងកង យោធពលខេមរភូមិន្ទ ដែលរយៈពេលកន្លងមក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ប្រទេសកម្ពុជា និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានយក ចិត្តទុកដាក់ចុះសួរសុខទុក្ខ អំពីជីវភាពរស់នៅជាប្រចាំគ្រប់អង្គភាពទូទាំងកងយោធ ពលខេមរភូមិន្ទ និងបានឧបត្ថម្ភបន្ថែមលើប្រាក់ហូបប្រចាំថ្ងៃទៀតផង។ លោកបានបន្ថែមថា លោកឧត្តមនាវីឯក ទៀ វិញ ក៏បានផ្តាំផ្ញើដល់គ្រប់បណ្តាការិយាល័យទាំងទីបញ្ជាការដ្ឋានមូលដ្ឋានសមុទ្រ កងពលតូចលេខ ៣១ ពេលបើកបររថយន្ត, ទោចក្រយាន យន្ត ត្រូវយកចិត្តទុកដាក់គ្រប់ពេលវេលា, ពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ, បើស្រវឹងកុំ បើកបរ អនុវត្តតាមអនុសាសន៍របស់សម្តេចតេជោ ដែលលើកឡើងនាពេលថ្មីៗកន្លងទៅនេះ ថ្ងៃនេះ និង ថ្ងៃស្អែកកុំអោយមានគ្រោះថ្នាក់ចរាចរ ត្រូវអប់រំទូន្មានដល់នាយនាវី នាយនាវីរង ពលនាវិកទូទាំង កងទ័ពជើងទឹក ត្រូវចេះថែរក្សាសុខភាពឲ្យបានល្អ ហូបស្អាត, ផឹកស្អាត និងរស់នៅស្អាត រួមសាមគ្គីគ្នាកសាងអង្គភាព ដាំបន្លែបង្ការផ្សេងៗឲ្យបានច្រើន៕
- 22 កក្កដា 2019 កម្ពុជាថាមិនមានកិច្ចព្រមព្រៀងសម្ងាត់ជាមួយចិនអំពីការដាក់ទ័ពជើងទឹកចិននៅរាមទេ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃចន្ទនេះបានអះអាងថា «គ្មានរឿងបែបនោះកើតឡើងទេ»។ភ្នំពេញ — ប្រទេសកម្ពុជាបានទាត់ចោលសេចក្តីរាយការណ៍ដែលថា ខ្លួនបានចុះកិច្ចព្រមព្រៀងអនុញ្ញាតកងទ័ពចិនបោះទីតាំងក្នុងមូលដ្ឋានកងទ័ពជើងទឹកកម្ពុជា។ ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន ចាត់ទុកថានេះជាព័ត៌មានប្រឌិត។ ទោះជាយ៉ាងណាស្ថានទូតអាមេរិកប្រចាំរាជធានីភ្នំពេញអះអាងថា ខ្លួនកំពុងតាមដានសេចក្តីរាយការណ៍ព័ត៌មានខាងលើបន្តទៀត។ នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន បានបដិសេធសេចក្តីរាយការណ៍ដែលថា កម្ពុជាបានចុះហត្ថលេខាដោយសម្ងាត់ជាមួយប្រទេសចិនដើម្បីអនុញ្ញាតកងទ័ពចិនប្រើប្រាស់មូលដ្ឋានកងទ័ពជើងទឹករបស់ខ្លួនក្នុងដែនសមុទ្ររាម ក្នុងខេត្តព្រះសីហនុ។ កាសែត The Wall Street Journal ដែលចេញផ្សាយនៅថ្ងៃអាទិត្យ បានសរសេរថាប្រទេសកម្ពុជានិងចិនបានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងនោះកាលពីនិទាឃ រដូវកន្លងទៅ តែភាគីទាំងពីរមិនទាន់បានបញ្ចេញឲ្យដឹងជាសាធារណៈនៅឡើយទេ។ កិច្ចព្រមព្រៀងនោះគឺកម្ពុជាផ្តល់ឲ្យភាគីចិននូវសិទ្ធិផ្តាច់មុខ ធ្វើជាមូលដ្ឋានទាហានជើងទឹក ចិនមួយផ្នែកនៅឈូងសមុទ្រខ្មែរ ហើយនៅជិតអាកាសយានដ្ឋានធំមួយ ដែលកសាងដោយចិន។ កាសែត The Wall Street Journal ដែលបានស្រង់សម្តីមន្ត្រីអាមេរិកក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានបញ្ជាក់ថា កិច្ចព្រមព្រៀងជាសេចក្តីព្រាងនោះនឹងអនុញ្ញតឲ្យប្រទេសចិនប្រើកំពង់ផែកម្ពុជាជាមូលដ្ឋានយោធារយ:ពេល៣០ឆ្នាំដើម្បីដាក់កងទ័ព ផ្ទុកសព្វាវុធ និងកន្លែងចតនាវាជាដើម។ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន នៅថ្ងៃចន្ទនេះបានអះអាងថា «គ្មានរឿងបែបនោះកើតឡើងទេ»។ លោក ហ៊ុន សែន ត្រូវស្រង់សម្តីដោយសារព័ត៌មាន Fresh News ថា«នេះជាព័ត៌មានប្រឌិតដ៏អាក្រក់បំផុតប្រឆាំងជាមួយកម្ពុជា»។ លោកនាយករដ្ឋមន្ត្រីខ្មែរបានរំឭកឡើងវិញថា វត្តមាននៃមូលដ្ឋានយោធាបរទេសនៅកម្ពុជានឹងប្រឆាំងនឹងរដ្ឋធម្មនុញ្ញរបស់ប្រទេសនេះ។ លោក ហ៊ុន សែន បានគូសបញ្ជាក់ថា កម្ពុជាមិនដែលបានធ្វើការពិភាក្សាណាមួយជាមួយប្រទេសចិន អំពីការដាក់មូលដ្ឋានកងទ័ពចិននៅក្នុងមូលដ្ឋានកងទ័ពជើងទឹកកម្ពុជានោះទេ។ ជាងនេះទៅទៀតលោកក៏បានទទូចឲ្យឈប់មានការប្រើប្រាស់«ព័ត៌មានក្លែងបន្លំអំពីវត្តមានកងទ័ពចិនលើទឹកដីកម្ពុជា» ដើម្បីប្រឆាំងនឹងកម្ពុជា។ យ៉ាងណាក៏ដោយការឆ្លើយតបរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនដូចគ្នាទៅនឹងប្រភពពីមន្ត្រីរដ្ឋាភិបាលកម្ពុជាដែលបានអះអាងប្រាប់ VOA កាលពីថ្ងៃអាទិត្យ។ កាសែត The Wall Street Journal របស់សហរដ្ឋអាមេរិកបានរាយការណ៍បន្ថែមថា ប្រសិនបើចិនមានមូលដ្ឋានទ័ពជើងទឹកនៅក្នុងឈូងសមុទ្រប្រទេសកម្ពុជា នោះចិននឹងមានឥទ្ធិពលខ្លាំងឡើងចំពោះបញ្ហាសេដ្ឋកិច្ចនិងមានប្រៀបលើដែនសមុទ្រចិនខាងត្បូងដែល កំពុងមានវិវាទជាមួយប្រទេសមួយចំនួនក្នុងតំបន់អាស៊ាន។ ទោះជាយ៉ាងណាលោកឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិប្រាប់ VOA នៅរសៀលថ្ងៃចន្ទនេះ ថាសេចក្តីរាយការណ៍របស់កាសែត The Wall Street Journal គឺជា «ព័ត៌មានប្រឌិត គ្មានមូលដ្ឋានពិតប្រាកដនិងជាព័ត៌មានបំផ្លើស»។ «យើងបានធ្វើការប្រកាសព័ត៌មានជាញឹកញយមកហើយថាយើងមិនដែលមានការចុះ approve ទីតាំងមូលដ្ឋានណាឲ្យកងទ័ពចិនដើម្បីធ្វើប្រតិបត្តិការនៅស្រុកខ្មែរទេ។ អាហ្នឹងយើងបាននិយាយបានគ្រប់គ្រាន់អស់ហើយ»។ តាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួន លោកឧត្តមសេនីយ៍ ឈុំ សុជាតិ លោកចាត់ទុកថាព័ត៌មានខាងលើហាក់ដូចជាមានចេតនាចង់បំផ្លាញសុខសន្តិភាពក្នុងប្រទេសកម្ពុជាក៏ដូចជាទំនាក់ទំនងរវាងកម្ពុជានិងប្រទេសជិតខាង។ នៅថ្ងៃចន្ទនេះដែរ អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកនៅកម្ពុជា អ្នកស្រី Emily V Zeeberg បានផ្ញើសារអេឡិចត្រូនិកមកកាន់ VOA ដោយបង្ហាញពីការព្រួយបារម្ភ«អំពីវត្តមានយោធាបរទេសនៅក្នុងទឹកដីកម្ពុជាដោយថាវាអាច«គំរាមកំហែងដល់ទំនាក់ទំនងនិងភាពជាកណ្តាលរបស់កម្ពុជាក្នុងនាមជាប្រទេសក្នុងអាស៊ាន»។ ស្ថានទូតអាមេរិកកំពុងតាមដានព័ត៌បមានតាមបណ្តាញផ្សព្វផ្សាយនានាដែលថាមានកិច្ចព្រមព្រៀងសម្ងាត់អំពីសម្ព័ន្ធភាពយោធារវាងប្រទេសកម្ពុជានិងប្រទេសចិននេះដោយអំពាវនាវដល់ប្រទេសកម្ពុជាឲ្យមានតម្លាភាពពេញលេញអំពីកិច្ចព្រមព្រៀងយោធាណាមួយជាមួយប្រទេសចិន។ អ្នកស្រី Emily V Zeeberg បានសរសេរសារក្នុងន័យដើមដូច្នេះថា៖ «យើងសូមអំពាវនាវដល់អ្នកដឹកនាំកម្ពុជាឲ្យគោរពការប្តេជ្ញានៅក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួន ចំពោះមុខប្រជាជនរបស់ខ្លួនក្នុងការគោរពនយោបាយការបរទេសឯករាជ្យនិងការពារឯករាជ្យភាពនិងអធិបតេយ្យភាពរបស់ខ្លួនសម្រាប់ប្រជាជនជំនាន់ក្រោយ»៕
- ២៧ កុម្ភៈ ២០១៩ កងទ័ពជើងទឹកមួលដ្ឋានសមុទ្រសា្វគមន៏ដំណើរទស្សនកិច្ចរបស់ប្រតិភូនាវាស្វ័យការពារជើងទឹកជប៉ុន កាលពីព្រឹកថ្ងៃចន្ទ ៦រោច ខែមាឃ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ នាយនាវី កងទ័ពជើងទឹកមូលដ្ឋានសមុទ្រ ដឹកនាំដោយឯកឧត្តម ឧត្តមនាវីទោ រស់ វាសនា មេបញ្ជាការរង បានអញ្ជើញ ទៅទទួលស្វាគមន៏ប្រតិភូកងនាវាស្វ័យការពារជើងទឹកជប៉ុនចំនួន០២គ្រឿងទី១-ឈ្មោះ SETOYUKI (TV-3518)មានបណ្តោយ=១៣០ម៉ែត្រ ទទឹង១៣.៦០ម៉ែត មេបញ្ជាការនាវា លោកវរនាវី ទោ Naoto Nakadera មាននាវិកលើនាវាសរុប១៦៧នាក់ទី២-ឈ្មោះ SHIYUKI (TV-3515) មានបណ្តោយ១៣០ម៉ែត ទទឹង១៣.៦០ម៉ែត មេបញ្ជាការនាវា លោកវរនាវីទោ Takehiko Saito មាននាវិកលើនាវាសរុប=១៦៧នាក់។នាវាទាំង០២គ្រឿងនេះចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ វាលាម៉ោង៩និង៣០នាទី ក្នុងដំណើរមក បំពេញទស្សនកិច្ចរយៈពេល៤ថ្ងៃនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩។ នៅរសៀលថ្ងៃដដែលវាលាម៉ោង១៥:៣០នាទី គណៈប្រតិភូនាវាស្វ័យការពារជើងទឹកជប៉ុនដឹកនាំ ដោយលោក វរនាវិកឯក Yoshi Yuki មេបញ្ជាការកងកម្លាំងហ្វឹកហ្វឺនអង្គភាពទី១នៃកងស្វ័យការពារជើងទឹកជប៉ុន និងសហ ការី បានអញ្ជើញចួលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម ឧត្តមនាវាឯក អ៊ុក សីហា មេបញ្ជាការរង កងទ័ពជើងទឹក មេបញ្ជាការមូលដ្ឋានសមុទ្រ។ក្នុងនាមមេបញ្ជាការ មេបញ្ជាការរងនាយនាវី នាយនាវីរង និងពលនាវិក ឯកឧត្តម ឧត្តមនាវី អ៊ុក សីហា សម្តែងនូវការស្វាគមន៏ និងអបអរសាទរដំណើរទស្សនកិច្ចរបស់ ប្រតិភូកងនាវាស្វ័យការពារជើងទឹកជប៉ុននៅមូលដ្ឋានសមុទ្រកងទ័ពជើងទឹកនៃកងយោធពលខេមរៈភូមិន្ទ និង ជូនពរសូមឱ្យដំណើរទស្សនកិច្ចបានប្រកបដោយជោគជ័យនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ លោកវរនាវីឯក Yoshi Yuki ក៏បានសម្តែងនូវអំណរគុណចំពោះការរៀបចំទទួលស្វាគមន៏ពីសំណាក់ កងទ័ពជើងទឹកមូលដ្ឋានសមុទ្រ យ៉ាងរ៉ាក់ទាក់កក់ក្តៅបំផុត។លោកបានបញ្ជាក់ថា ដំណើរទស្សនកិច្ច របស់ ប្រតិភូកងនាវាស្វ័យការពារជប៉ុន នៅពេលនេះគឺក្នុងគោលបំណងដើម្បីពង្រឹងចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការ មានកម្មវិធីធ្វើលំហាត់ហ្វឹកហ្វឺនរួមគ្នាលើផ្ទៃសមុទ្រកម្មវិធីផ្លាស់ប្តូរទស្សនកិច្ចសិក្សាស្វែងយល់លើនាវាដើម្បីដកស្រង់បទពិសោធន៏ពីគ្នាទៅវិញទៅមកនិងផ្តល់ឱកាសឱ្យនាវិកកងស្វ័យការពារជើងទឹកជប៉ុនបានស្វែងយល់ពីវប្បធម៌ប្រពៃណី របស់ប្រជាជនកម្ពុជាក្រៅពីនោះបានផ្តល់ឱកាសឱ្យកងនាវិកប្រទេសទាំងពីរ បានជួបគ្នាលេងកីឡាដើម្បីពង្រឹងចំណងមិត្តភាពសាមគ្គីភាពឱ្យកាន់តែល្អប្រសើរឡើងថែមទៀត ៕
- ១០ ខែមេសា ឆ្នាំ២០១៩ មេបញ្ជាការកងទ័ពជើងទឹកកម្ពុជា និងមេបញ្ជាការរងកងទ័ពជើងទឹកវៀតណាម រួមគ្នាសម្ភោធអគារ២ខ្នង នៅមូលដ្ឋានសមុទ្រ (ព្រះសីហនុ)៖ នៅល្ងាចថ្ងៃទី ១០ ខែមេសា ឆ្នាំ២០១៩ លោកនាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ និងលោកឧត្តមនាវីត្រីងូ សុីឃ្វៀត មេបញ្ជាការរងកងទ័ពជើងទឹកប្រជាជនវៀតណាម បានអញ្ជើញសម្ពោធអគារ ២កន្លែង ដែលជាជំនួយ របស់កងទ័ពជើងទឹកប្រជាជនវៀតណាម ជូនកងទ័ពជើងទឹកកម្ពុជា។ទីតាំងអគារ ស្ថិតក្នុងឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងនោះអគារទី១ គឺជាអគាសាលប្រជុំក្នុងសាលាហ្វឹកហ្វឺនកងទ័ពជើងទឹក និងអាគារទី២ ជាអគារល្បាតរួមស្ថិតក្នុងបញ្ជាការដ្ឋានកងទ័ពជើងទឹក នាមូលដ្ឋានសមុទ្រ៕
- 04/10/2020 លោក ទៀ បាញ់៖ ការវាយកម្ទេចអគារទ័ពនៅមូលដ្ឋានទ័ពរាមគឺដើម្បីអភិវឌ្ឍមូលដ្ឋានថ្មី កម្ពុជាបានវាយកម្ទេចអគារកងទ័ពមួយ ដែលជាជំនួយរបស់សហរដ្ឋអាមេរិក នៅមូលដ្ឋានទ័ពជើងទឹករាមក្នុងខេត្តព្រះសីហនុ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យទី០៤តុលានេះ។ ឆ្លើយតបនឹងព័ត៌មាននេះ លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាបានថ្លែងថា ការវាយកម្ទេចអគារនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីអភិវឌ្ឍមូលដ្ឋានទ័ពជើងទឹករាម ឲ្យសមស្របទៅតាមតម្រូវការជាក់ស្តែងរបស់ទីបញ្ជាការសន្តិសុខ លំហសមុទ្រកម្ពុជា។ សំណុំរឿងមូលដ្ឋានទ័ពរាមនៅកម្ពុជាបានកម្រើកឡើងវិញ បន្ទាប់ពីកម្ពុជាបានវាយកម្ទេចអគារកងទ័ពមួយ ដែលជាជំនួយរបស់សហរដ្ឋអាមេរិក នៅមូលដ្ឋានទ័ពជើងទឹករាមក្នុងខេត្តព្រះសីហនុ។ លោករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាត្រូវបានទីភ្នាក់ងារព័ត៌មានបារាំង AFP ស្រង់សម្ដីចុះផ្សាយនៅថ្ងៃអាទិត្យទី០៤តុលានេះថា ការវាយកម្ទេចអគារទ័ពនៅមូលដ្ឋានទ័ពរាមនេះ ត្រូវបានធ្វើឡើងកាលពីខែកញ្ញា ដោយសារតែអគារនោះមានសភាពចាស់ទ្រុឌទ្រោម។ បើតាមលោក ទៀ បាញ់ បន្ទាប់ពីកម្ទេចអគារនេះចោល កម្ពុជាបានរៀបចំសង់អគារមួយថ្មីនៅមិនឆ្ងាយប៉ុន្មានពីទីតាំងដើម ដើម្បីធ្វើយ៉ាងណាអភិវឌ្ឍកំពង់ផែយោធារាមឲ្យមានលក្ខណៈទំនើបជាងមុន។
- 07 តុលា 2020 អាមេរិកខកចិត្តចំពោះការវាយចោលអគារនៅរាម ខណៈលោកហ៊ុន សែនថាកំពង់ផែយោធាមិនមែនសម្រាប់តែប្រទេសចិននោះទេ សហរដ្ឋអាមេរិក នៅថ្ងៃពុធនេះ បានបង្ហាញការអាក់អន់ចិត្ត ដែលអាជ្ញាធរកម្ពុជាបានវាយកម្ទេចចោលអគារនៅមូលដ្ឋានកងទ័ពជើងទឹករាមនាខេត្តព្រះសីហនុ និងបង្ហាញពីកង្វល់ថាការវិវឌ្ឍចុងក្រោយនេះ នឹងអាចធ្វើស្ពានឲ្យចិននាំយកសម្ភារៈយោធា និងកងទ័ពមកតាំងនៅមូលដ្ឋាននេះ។ ប៉ុន្តែលោកនាយករដ្ឋមន្តី្រ ហ៊ុន សែន នៅថ្ងៃពុធនេះ អះអាងថា មូលដ្ឋានកងទ័ពជើងទឹករាមមិនត្រូវបានផ្តល់ឲ្យប្រទេសចិនប្រើប្រាស់ផ្តាច់មុខនោះទេ។ ក្នុងសេចក្តីប្រកាសមួយរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា ដែលវីអូអេទទួលបានតាមសារអ៊ីម៉ែលនៅថ្ងៃពុធនេះ មន្ត្រីនាំពាក្យស្ថានទូតលោក Chad Roedemeier លើកឡើងថា អាមេរិក«ខកចិត្ត»លើការវាយកម្ទេចចោលអគារដែលមានអាយុទើបតែបាន៧ឆ្នាំ ហើយដែលជានិមិត្តសញ្ញានៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។
2020-10-28 តើតំបន់តារាសាគរ និងរាម អាចក្លាយជា «ផ្លូវលំស៊ីជីនពីង» របស់ចិន ពេលមានសង្គ្រាមដែរឬទេ? អ្នកជំនាញយល់ឃើញផ្សេងគ្នាជុំវិញបញ្ហាថា តំបន់តារាសាគរ និងមូលដ្ឋានកងទ័ពជើងទឹករាម អាចនឹងត្រូវចិនប្រែក្លាយជា «ផ្លូវលំស៊ីជីនពីង» ក្នុងករណីដែលមានសង្គ្រាមនាពេលអនាគត ដើម្បីបម្រើឲ្យគោលដៅយុទ្ធសាស្ត្រយោធារបស់ប្រទេសចិន។ អ្នកជំនាញខ្លះយល់ថា កម្ពុជាកំពុងតែក្លាយជាកូនអុកក្នុងល្បែងភូមិសាស្ត្រនយោបាយជាមួយមហាអំណាចចិន។ រីឯ អ្នកខ្លះទៀត ព្រមានថា ដរាបណាកម្ពុជា នៅតែគ្មានឯកភាពជាតិពិតប្រាកដ ហេតុការណ៍នេះ ងាយនឹងរុញច្រានកម្ពុជាឲ្យធ្លាក់ចូលក្នុងអន្ទាក់នៃការជ្រៀតជ្រែកពីមហាអំណាច។
- RFA អស់រយៈពេលជាង ៣ឆ្នាំ មកហើយដែលបញ្ហា សង្ស័យ ថា កម្ពុជាអនុញ្ញាតឲ្យចិនដាក់មូលដ្ឋាននៅលើទឹកដីរបស់ខ្លួន នៅតែមិនទាន់ជ្រះស្រឡះ និងបិទបញ្ចប់ទៅដោយងាយៗនោះទេ។ បញ្ហានេះ តម្រូវឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី២៦ តុលា បានចេញមុខថ្លែងសារជាថ្មីម្តងទៀតថា លោកធុញទ្រាន់នឹងបរទេស និងខ្មែរមួយចំនួនដែលបន្តរុញសភាពការណ៍នេះ ឲ្យកាន់តែធ្ងន់ធ្ងរ។ លោកចោទសួរអំពីចេតនាពិតប្រាកដនៅពីក្រោយសកម្មភាពនេះ ថាតើអាចនឹងត្រូវគេយកមកប្រើប្រាស់ដើម្បីប៉ុនប៉ងផ្តួលរំលំលោកតាមរយៈរដ្ឋប្រហារ ដូចកាលពីសម័យសម្ដេច នរោត្តមសីហនុ ដែរឬទេ៖ «លោកឯងមានភស្តុតាងឯណា? បញ្ចេញមកថា កម្ពុជាមានកិច្ចព្រមព្រៀងសម្ងាត់ជាមួយនឹងចិនប្រើប្រាស់ផ្ដាច់មុខនូវកំពង់ផែរាម រយៈពេល៣០ឆ្នាំ។ ចេញមក បញ្ចេញភស្តុតាងហ្នឹងមក! បើអ្នកឯងមិនបញ្ចេញភស្តុតាងហ្នឹង មានន័យថា អ្នកឯងភូតកុហក។ រឿងនេះ នៅក្នុងពេលប្រជុំគណៈរដ្ឋមន្ត្រី ខ្ញុំបាននិយាយថា កុំភ្លេចណា ឆ្នាំ១៩៧០ ទម្លាក់ព្រះករុណាបិតាដោយរដ្ឋប្រហារឆ្នាំ៧០ ក្រោមហេតុផលប្រឆាំងយៀកកុងនៅលើទឹកដីកម្ពុជា។ ឥឡូវ អ្នកឯងប៉ុនប៉ងធ្វើអីចំពោះខ្ញុំ បានជាម្ដងហើយម្ដងទៀត វត្តមានចិនៗៗ? ហើយពួកអាក្រុមក្បត់ជាតិនេះ បំផុសមនុស្ស...»។
- RFA បើទោះជាលោក ហ៊ុន សែន មិននិយាយចំឈ្មោះបរទេសណាក៏ដោយ សហរដ្ឋអាមេរិក ទើបបានព្រមានកាលពីពេលកន្លងទៅថា ការអនុញ្ញាតឲ្យមានវត្តមានយោធាចិននៅកម្ពុជា នឹងធ្វើឲ្យប៉ះពាល់ជាអវិជ្ជមានដល់ទំនាក់ទំនងទ្វេភាគីរវាងសហរដ្ឋអាមេរិក និងកម្ពុជា ហើយក៏នឹងបង្កឲ្យមានអស្ថិរភាពក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកទាំងមូលផងដែរ។
- Chad Roedemeir ទាក់ទងនឹងការលើកឡើងរបស់លោក ហ៊ុន សែន នេះ អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិក លោក ឆាត រ៉ូដឺមៀ (Chad Roedemeir) មិនបកស្រាយច្រើនជុំវិញសាររបស់លោក ហ៊ុន សែន ចុងក្រោយនេះទេ ពាក់ព័ន្ធនឹងរឿងវត្តមានយោធាចិននេះ។ លោកប្រាប់អាស៊ីសេរីតាមសារអេឡិចត្រូនិកថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កន្លងទៅធ្លាប់បាននិយាយថា កម្ពុជានឹងមិនអនុញ្ញាតឲ្យមានវត្តមានទ័ពចិនជាអចិន្ត្រៃយ៍ ឬផ្ដាច់មុខនៅតំបន់កំពង់ផែរាមនោះទេ។ ដូច្នេះ លោកថា សហរដ្ឋអាមេរិកសង្ឃឹមថា រដ្ឋាភិបាលនឹងបន្តគោរពតាមជំហរនេះ។
- Hun Sen យ៉ាងណា ភស្តុតាងដែលលោក ហ៊ុន សែន ទាមទារឲ្យបញ្ចេញនេះ លោក ហ៊ុន សែន មិនបាននិយាយដល់រឿងរ៉ាវដែលកម្ពុជាខ្លួនឯងទើបនឹងវាយកម្ទេចចោលទាំងស្រុងនូវអគារជាជំនួយរបស់សហរដ្ឋអាមេរិកនៅតំបន់មូលដ្ឋានកងទ័ពជើងទឹករាមនោះទេ ដែលបានធ្វើឲ្យសហរដ្ឋអាមេរិក រឹតតែមានការសង្ស័យខ្លាំងឡើងៗ ថា អាចជាប់ពាក់ព័ន្ធនឹងផែនការឲ្យចិនដាក់មូលដ្ឋាននៅទីនោះ។ សហរដ្ឋអាមេរិកបានដឹងរឿងរ៉ាវនេះតាមរយៈរូបភាពថតបានពីផ្កាយរណបវិទ្យាសាស្ត្ររបស់ខ្លួន។
- អៀ សុផល អ្នកជំនាញកិច្ចការអន្តរជាតិ បណ្ឌិត អៀ សុផល ប្រាប់អាស៊ីសេរីតាមសារអេឡិចត្រូនិកថា ទង្វើដែលកម្ពុជាបានធ្វើនេះ គឺអាចពន្យល់ច្បាស់ជាងពាក្យពេចន៍ដែលគេអាចនិយាយទៅទៀត។ លោកថា រូបភាពថតបានពីផ្កាយរណប បង្កប់នូវរាប់ពាន់អត្ថន័យ។ លោកចោទជាសំណួរថា តើកម្ពុជាឆ្លើយតបយ៉ាងណាដែរ ទៅនឹងរឿងរ៉ាវអនុញ្ញាតឲ្យក្រុមហ៊ុនចិនវិនិយោគ និងចាក់ដីចូលសមុទ្រនៅចម្ងាយតែប៉ុន្មានគីឡូម៉ែត្រពីឆ្នេរនៅតំបន់មូលដ្ឋានកងទ័ពជើងទឹករាម។ លោកបន្តថា នេះគេនៅមិនទាន់គិតពីព្រលានយន្តហោះនៅតំបន់តារាសាគរ និងកំពង់ផែទឹកជ្រៅខ្នាតយក្សនៅទីនោះផង។ លោកចោទសួរបន្តថា ហេតុអ្វីបានជាកម្ពុជាមិនពន្យល់រឿងយន្តហោះដ្រូនគ្មានមនុស្សបើករបស់ចិនដែលបានធ្លាក់នៅទីនោះ និងថាតើហេតុអ្វី បានជាតំបន់រមណីយដ្ឋានដ៏ប្រណិតរបស់ចិននោះ បែរជាប្រើប្រាស់យន្តហោះស៊ើបការណ៍គ្មានមនុស្សបើក ដែលអាចជារបស់កងទ័ពរំដោះប្រជាជនចិនទៅវិញ។
- មាស នី រីឯ អ្នកសិក្សាស្រាវជ្រាវបញ្ហាសង្គម និងនយោបាយ បណ្ឌិត មាស នី ថា ក្រៅពីភស្តុតាងទាំងអស់នេះ បញ្ហាកម្ពុជាលុបចោលសមយុទ្ធយោធាជាមួយសហរដ្ឋអាមេរិក ហើយនៅតែបន្តធ្វើសមយុទ្ធជាមួយចិនជារៀងរាល់ឆ្នាំ ក៏សុទ្ធសឹងតែជារឿងរ៉ាវចូលរួមដុតកម្ដៅ និងមិនអាចធ្វើឲ្យសហរដ្ឋអាមេរិកស្ងប់ចិត្តបានឡើយ។ លោកពន្យល់ថា បើទោះជាពេលនេះ នៅមិនទាន់មានភស្តុតាងគ្រប់គ្រាន់អំពីរឿងសង្ស័យថា ចិនអាចដាក់មូលដ្ឋានទ័ពនៅកម្ពុជានេះក៏ដោយ ចិនអាចនឹងត្រៀមហេតុការណ៍នេះ សម្រាប់ពេលអនាគត៖ «យើងបានត្រឹមតែមើលគេថា គេជាអ្នកជួយដែលងាយស្រួលនឹងរកជំនួយ ងាយស្រួលនឹងខ្ចីអ៊ីចឹងទៅ។ ក៏ប៉ុន្តែ សម្រាប់គេ គេមើលឃើញថា បើសិនជាគេបានមកតំបន់ហ្នឹង ទោះបីខាតបង់ប៉ុន្មាន ក៏គេត្រូវតែចំណាយដែរ ធ្វើម៉េចឲ្យតែបានគេឈរជើងនៅក្នុងភូមិសាស្ត្រមួយនេះ ឬក៏ប្រទេសមួយនេះ សម្រាប់ជាការឈរជើងរបស់កងទ័ពគេនៅពេលណាត្រូវការចំបាច់។ នៅពេលខ្លះ វាមិនមែនទាន់មានវត្តមានកងទ័ពចិនអីនៅក្នុងពេលហ្នឹងទេ ប៉ុន្តែ ជួនកាលការរៀបចំអ្វីដែលគេធ្វើមក គេធ្វើសម្រាប់ត្រៀមលក្ខណៈទាំងពីរ អាចជាសម្រាប់កិច្ចការស៊ីវិលផង ហើយបើមានកិច្ចការអាសន្នផ្នែកយោធាមក គឺកន្លែងអស់ហ្នឹងបានត្រៀមខ្លួនរួចស្រេច នេះក៏អាចថាបានដែរ»។
- មាស នី បណ្ឌិត មាស នី ព្រមានថា ដរាបណាកម្ពុជានៅតែគ្មានឯកភាពជាតិ នោះបញ្ហានេះ ងាយស្រួលនឹងរុញកម្ពុជាឲ្យធ្លាក់ផុងចូលក្នុងអន្ទាក់របស់មហាអំណាច ហើយដែលចង់ ឬមិនចង់ជំរុញឲ្យរឿងរ៉ាវមូលដ្ឋានទ័ពចិននេះ ឲ្យអាចក្លាយជាការពិតបាន៖ «ពេលខ្លះ កុំឲ្យមានថា យើងធ្វើនេះដើម្បីបង្ហាញឲ្យអ្នកម្ខាងទៀតសប្បាយចិត្ត ឲ្យមើលឃើញថា នេះជាមិត្តម៉ឺនឆ្នាំ ហើយដល់ពេលដៃម្ខាងទៀតយើងជួនកាលផ្លែផ្កា ឬរិះគន់អ្នកម្ខាងទៀតជាដើម នេះវាសុទ្ធតែជាកត្តា ដែលនាំឲ្យយើងរុញកាន់តែជ្រៅទៅៗ ហើយពិសេសនៅពេលណាដែលយើងមិនមានឯកភាពជាតិ ដូចសព្វថ្ងៃនេះ ពេលដែលស្ថានការណ៍កាន់តែយ៉ាប់យ៉ឺន វានឹងអាចធ្វើឲ្យគូរបដិបក្ខ នៅក្នុងនយោបាយខ្មែរ គឺម្នាក់ទទួលរងគ្រោះ ម្នាក់ទៀតបានផលចំណេញពីហ្នឹង ដោយសារតែយើងវាអត់ទាន់មានឯកភាពជាតិ។ ដូច្នេះ នៅក្នុងប្រទេសដែលយើងអត់ទាន់មានឯកភាពជាតិ គឺការជ្រៀតជ្រែកពីមហាអំណាចនៅក្នុងលក្ខខណ្ឌនៃភូមិសាស្ត្រនយោបាយ គឺវាងាយនឹងរុញចូលទៅរកការពិតណាស់ ទោះបីជាពេលខ្លះយើងបដិសេធៗ ក៏ប៉ុន្តែបើសិនជាយើងនៅតែទាស់គ្នា គេក៏នៅតែមានឧកាសដើម្បីលូកដៃចូលមក ឬឆ្លៀតឧកាសដើម្បីបម្រើផលប្រយោជន៍របស់គេដែរ»។
- RFA ប្រវត្តិសាស្ត្របង្ហាញថា រដ្ឋាភិបាលសម្ដេច នរោត្តម សីហនុ បានដួលរលំទៅដោយសារតែរដ្ឋប្រហារទម្លាក់ព្រះអង្គ ក្រោយព្រះអង្គបានអនុវត្តគោលនយោបាយអព្យាក្រឹត្យមិនច្បាស់លាស់ ដោយបានលួចអនុញ្ញាតឲ្យកងទ័ពកុម្មុយនិស្តយៀកកុង ប្រើប្រាស់ទឹកដីកម្ពុជាធ្វើជាឈ្នាន់សង្គ្រាមប្រឆាំងនឹងសហរដ្ឋអាមេរិក។ ជុំវិញបញ្ហាថា តើកម្ពុជាអាចនឹងដើរជាន់ដានប្រវត្តិសាស្ត្រស្រដៀងគ្នានេះដែរយ៉ាងណា អ្នកជំនាញបណ្ឌិត អៀ សុផល ថា ប្រាកដណាស់ថា នឹងមាន«ផ្លូវលំស៊ីជីនពីង» នៅកម្ពុជាក្នុងពេលដែលមានសង្គ្រាមនាពេលអនាគត ដែលផ្លូវលំនេះ ត្រូវចិនយកទៅបម្រើគោលដៅយោធារបស់ខ្លួន។ លោកថា កម្ពុជាជាថ្មីម្តងទៀត ត្រូវបានប្រើប្រាស់ដោយមេដឹកនាំខ្លួនឯង ធ្វើជាកូនអុកក្នុងភូមិសាស្ត្រនយោបាយ។ លោកពន្យល់ថា កាលពីសម័យមុន សម្តេច សីហនុ ជឿជាក់ថា វៀតណាមខាងជើងនឹងឈ្នះសង្គ្រាម ទើបបានជាព្រះអង្គសម្រេចព្រះទ័យអនុញ្ញាតឲ្យមានផ្លូវលំហូជីមិញ។ រីឯ ឥឡូវនេះ លោកថា របបក្រុងភ្នំពេញ កំពុងជឿជាក់ថា ចិននឹងឈ្នះ ដូច្នេះហើយបានជារបបនេះ សម្រេច«លក់»កម្ពុជាទៅឲ្យចិនតែម្ដង។
- សេង សារី ចំណែកឯ អ្នកសិក្សាស្រាវជ្រាវបញ្ហាសង្គម និងនយោបាយម្នាក់ទៀត គឺបណ្ឌិត សេង សារី លើកឡើងថា អ្នកប្រវត្តិសាស្ត្រមួយចំនួនបានសន្និដ្ឋានថា កម្ពុជាអាចនឹងវិលជាន់ដានប្រវត្តិសាស្ត្រជុំវិញបញ្ហានេះ ប្រសិនបើគ្មានការប្រយ័ត្នប្រយែង៖ «បើសិនជាក្នុងករណី យើងមិនមានការប្រយ័ត្នប្រយែង... នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដីគោក យើងឃើញថា កម្ពុជា ឡាវ និងថៃ ហាក់ដូចជាល្អូកល្អិនជាមួយនឹងខាងចិនជាងគេ ដែលធ្វើឲ្យកើតមានមន្ទិលរវាងទំនាក់ទំនងជាពិសេសរវាងចិននិងកម្ពុជា ចិននិងថៃ ចិននិងឡាវ។ ក៏ប៉ុន្តែ អ្វីដែលសំខាន់នោះគឺ បើសិនជាទំនាក់ទំនងនេះ វាពិតដូចអ្វីដែលមហាជនសង្ស័យមែន ខ្ញុំបារម្ភក្រែងលោ កម្ពុជាក្លាយទៅជាសង្វៀននៃមហាអំណាចទាំងពីរទៀត»។
- សេង សារី បណ្ឌិត សេង សារី ផ្តល់អនុសាសន៍ថា យន្តការជាដំណោះស្រាយតែមួយគត់ដែលអាចឲ្យកម្ពុជាជៀសផុតពីអន្ទាក់របស់មហាអំណាចចិនបាននោះ គឺតាមរយៈការប្រើប្រាស់កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ឆ្នាំ១៩៩១ ដែលលោកហៅថា ជា «យ័ន្តដ៏សាកសិទ្ធិ» សម្រាប់ការពារអធិបតេយ្យ ឯករាជ្យ និងភាពមិនអាចរំលោភបំពានបានពីសំណាក់បរទេសមកលើបូរណភាពទឹកដីរបស់កម្ពុជា៕
- RFA នៅទីបំផុតទៅបញ្ហានេះ ត្រូវរដ្ឋមន្ត្រីការពារជាតិកម្ពុជាលោក ទៀ បាញ់ ទម្លាយប្រាប់ វិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃទី៣០ ខែឧសភា ដោយសារភាពថា កម្ពុជាពិតបានអនុញ្ញាតឲ្យចិនអភិវឌ្ឍន៍កំពង់ផែជើងទឹករាមប្រាកដមែន៖ «មិនមានមូលហេតុចាំបាច់ឲ្យខ្ញុំនិយាយស្អី ពីព្រោះអ្នកផ្សេងគឺខំនិយាយទៅហួសឆ្ងាយពីខ្ញុំឆ្ងាយណាស់ថា អាហ្នុងគឺបានប្រគល់ទៅឲ្យចិនប្រើប្រាស់ផ្តាច់មុខអីទាំងហ្នុងទៅតាមការចោទប្រកាន់របស់គេអីនោះណា។ ដៃគូរបស់ខ្ញុំគឺខ្ញុំធ្វើការគឺវាជាង១០ឆ្នាំកន្លងមកហើយដើម្បីពន្យល់គាត់ និងស្នើឲ្យគាត់ជួយរៀបចំអភិវឌ្ឍន៍តំបន់រាមហ្នុង។ ទើបតែថ្មីៗហ្នុងទេ គាត់បានឯកភាពថានឹងជួយរៀបចំរោងជាង ជួយរៀបចំផែ រៀបចំ... ជូនកម្ពុជា។ ដៃគូហ្នុងគឺដៃគូចិនហ្នុងឯងបាទ!»។
- លោក ទៀ បាញ់ បដិសេធផ្តល់ព័ត៌មានលម្អិតពីទំហំជាក់លាក់នៃជំនួយរបស់ចិនក្នុងការអភិវឌ្ឍន៍កំពង់ផែកងទ័ពជើងទឹករាមនេះដោយលោកគ្រាន់តែបញ្ជាក់ថា ជាជំនួយឥតសំណងរបស់ចិន ហើយក្នុងនោះក៏មានវត្តមានជាកងកម្លាំងរបស់ចិនមកជួយអភិវឌ្ឍផងដែរ៖ «គេជួយឲ្យខ្ញុំហ្នុង គឺជួយជាជំនួយឥតមានចំណងអីទាំងអស់។ គឺគេនាំកម្លាំងនាំអីមកជួយ។ ដល់ពេលធ្វើហើយ គឺគេប្រគល់ឲ្យកម្ពុជា។ កម្ពុជាទេមានសិទ្ធិពេញលេញប្រើប្រាស់មូលដ្ឋានហ្នុង។ ដូច្នេះ ចង់និយាយពីរឿងចង់ធ្វើស្អីក្រៅពីហ្នុងអី អាហ្នុង គឺអត់មានរឿងអីចម្លែកទេ មិនថាអ្នកណាអ្នកណីទេពីព្រោះគេធ្វើគ្រប់តែគ្នាហ្នុង»។
- The Wall Street Journa កន្លងទៅកម្ពុជាតែងច្រានចោល និងបដិសេធនូវព័ត៌មានដែលកាសែតល្បីឈ្មោះអាមេរិកឈ្មោះ ឌឹ វ៉លស្រ៊ីត ជរណល (The Wall Street Journal) បានរាយការណ៍កាលពីខែកក្កដា ឆ្នាំ២០១៩ ថាកម្ពុជាបានលួចចុះកុងត្រាយោធាសម្ងាត់ជាមួយចិនឲ្យគ្រប់គ្រងកំពង់ផែកងទ័ពជើងទឹករាមផ្តាច់មុខរហូតដល់ទៅ ៣០ឆ្នាំ ហើយកុងត្រានេះអាចបន្តបានរៀងរាល់ ១០ឆ្នាំម្តង។ កម្ពុជាចាត់ទុកថា ព័ត៌មាននោះជាព័ត៌មានក្លែងក្លាយ និងមានចេតនាបម្រើមហិច្ឆតាភូមិសាស្ត្រនយោបាយរបស់អាមេរិក។ ទន្ទឹមនឹងនោះ កាលពីឆ្នាំ ២០២០ ទៀតសោត កម្ពុជាក៏បានសម្រេចវាយកម្ទេចចោលអគារចំនួនពីរដែលជាជំនួយរបស់សហរដ្ឋអាមេរិកចេញពីកំពង់ផែកងទ័ពជើងទឹករាមជាបន្តបន្ទាប់។ កម្ពុជាពន្យល់ថា ការវាយកម្ទេចចោលអគារទាំងពីរជាជំនួយរបស់អាមេរិកនេះ គឺដោយសារត្រូវផ្លាស់ប្តូរទីតាំងអគារបញ្ជាការដ្ឋានជួរមុខនៃសន្តិសុខលម្ហសមុទ្រទៅទីតាំងថ្មីនៅលើកោះព្រាប ដែលមានចម្ងាយប្រមាណ ៣០ គីឡូម៉ែត្រពីកំពង់ផែកងទ័ពជើងទឹករាម។ ការវាយកម្ទេចចោលអាគារជំនួយរបស់អាមេរិកទាំងនោះ ត្រូវសហរដ្ឋអាមេរិកបង្ហាញនូវការខកចិត្តយ៉ាងខ្លាំង។
- RFA លើសពីនេះទៀត រូបភាពចុងក្រោយពីផ្កាយរណបស្រាវជ្រាវ និងផ្សព្វផ្សាយដោយគំនិតផ្តួចផ្តើមតម្លាភាពលំហសមុទ្រអាស៊ី ហៅកាត់ថា AMTI (Asia Maritime Transparency Initiative) របស់មជ្ឈមណ្ឌលដើម្បីការសិក្សាពីយុទ្ធសាស្ត្រ និងកិច្ចការអន្តរជាតិ CSIS របស់អាមេរិក កាលពីថ្ងៃទី២១ ខែឧសភា ឲ្យដឹងថា អគារថ្មីសន្លាងចំនួនពីរទើបនឹងត្រូវបានសាងសង់រួចរាល់យ៉ាងឆាប់រហ័សនៅក្នុងទីតាំងកំពង់ផែកងទ័ពជើងទឹករាម។ អគារសាងសង់ថ្មីទាំងពីរនេះ មានទីតាំងនៅផ្នែកខាងជើងនៃកន្លែងទីតាំងអគារជំនួយសហរដ្ឋអាមេរិកដែលត្រូវកម្ពុជាបានវាយកម្ទេចចោលកាលពីឆ្នាំកន្លងទៅ។ ការស្រាវជ្រាវដដែលរកឃើញថា ផ្អែកតាមរូបភាពពីផ្កាយរណប ការសាងសង់អគារថ្មីទាំងពីរនេះបានកើតមានឡើងចាប់ពីថ្ងៃទី១៧ ខែមេសា ហើយបញ្ចប់ទៅនៅថ្ងៃទី២១ ខែឧសភា ពោលគឺនៅរយៈពេលតែប៉ុន្មានសប្តាហ៍នៅមុនដំណើរទស្សនកិច្ចរបស់អនុរដ្ឋមន្ត្រីការបរទេសអាមេរិកមកកាន់កម្ពុជា។ មជ្ឈមណ្ឌលសិក្សាស្រាវជ្រាវរបស់អាមេរិកដដែល គូសបញ្ជាក់ថា ការសាងសង់នេះ ធ្វើឡើងដោយខ្វះតម្លាភាព ហើយមន្ត្រីកម្ពុជាផ្តល់ការពន្យល់បែបត្រឡប់ត្រឡិន ដែលការណ៍នេះបណ្តាលឲ្យមានការសង្ស័យជាច្រើនថា គម្រោងកែលម្អកំពង់ផែកងទ័ពជើងទឹករាមនេះថា អាចធ្វើឡើងក្នុងចេតនាឲ្យចិនទទួលបានអត្ថប្រយោជន៍។
- ទៀ បាញ់ ឆ្លើយតបនឹងការរកឃើញនេះលោក ទៀ បាញ់ បដិសេធថា មិនមានការសាងសង់អគារថ្មីណាមួយនៅកន្លែងអគារជំនួយរបស់អាមេរិកដែលកម្ពុជាបានវាយកម្ទេចចោលនោះទេ៖ «អត់ទាន់មានសង់ស្អីទេ។ ផ្កាយរណបហ្នុងគឺផ្កាយរណបរករឿងហ្នុង។ គ្មានទេ អត់មានទាន់សាងសង់អីផង។ ឥឡូវហ្នុងគឺកន្លែងហ្នុងបន្តិចទៀត គឺគេបូមដី បូមអីដាក់ដើម្បីពង្រីកទាំងអស់»។
- សេង សារី អ្នកឃ្លាំមើលបញ្ហាសង្គម និងនយោបាយបណ្ឌិត សេង សារី មើលឃើញថា រឿងរ៉ាវកម្ពុជាអនុញ្ញាតឲ្យចិនអភិវឌ្ឍន៍កំពង់ផែកងទ័ពជើងទឹករាមនេះ នឹងជៀសមិនផុតពីត្រូវអនុរដ្ឋមន្ត្រីការបរទេសអាមេរិកលើកឡើងនៅក្នុងជំនួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឬមន្ត្រីជាន់ខ្ពស់កម្ពុជានៅថ្ងៃទី១ ខែមិថុនានេះ ជាមិនខាន ក្រៅពីប្រធានបទសំខាន់ៗដទៃទៀត ដូចជាបញ្ហាតួនាទីកម្ពុជាជាប្រធានអាស៊ាននៅឆ្នាំ២០២២ បញ្ហាពាក់ព័ន្ធនឹងការធ្លាក់ចុះសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា។ លោកថា នៅមុនទស្សនកិច្ចនេះ កម្ពុជាបានបង្ហាញសញ្ញាណច្បាស់រួចទៅហើយពីការពឹងផ្អែកទាំងស្រុងទៅលើចិន៖ «ខ្ញុំមើលឃើញថា រឿងនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានផ្តល់សញ្ញាណហើយកាលពីប្រមាណជាពីរបីឬបួនថ្ងៃមុនហ្នុង គឺទាក់ទងទៅនឹងរឿងប្រសាសន៍លើកឡើងថា តើបើមិនឲ្យពឹងចិនទៅពឹងអ្នកណា? មានន័យថា ជាភាសាក្នុងនាមជាថ្នាក់ដឹកនាំ បង្ហាញនូវសញ្ញាច្បាស់ណាស់ថា កម្ពុជាងាកទៅរកចិន ១០០ភាគរយហើយ។ សញ្ញាណមួយនេះក៏ជាសញ្ញាណបង្ហាញទៅទំនាក់ទំនងទៅសហគមន៍អឺរ៉ុប ក៏ដូចជាសហរដ្ឋអាមេរិកថា ជាសញ្ញាណមួយដែលមានការឃ្លាតឆ្ងាយហើយ»។
- Chad Roedemeier អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាលោក ឆាត រ៉ូដឺមៀរ (Chad Roedemeier) បដិសេធផ្តល់ព័ត៌មានលម្អិតជាក់លាក់ពីដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់អាមេរិក និងប្រធានបទសំខាន់ៗដែលមន្ត្រីជាន់ខ្ពស់អាមេរិករូបនេះនឹងលើកឡើងជាមួយភាគីកម្ពុជា ក្រៅតែពីអ្វីដែលក្រសួងការបរទេសអាមេរិកបានប្រកាសកាលពីពេលកន្លងទៅ។
- សេង សារី ជុំវិញបញ្ហាកម្ពុជាអនុញ្ញាតឲ្យចិនអភិវឌ្ឍន៍មូលដ្ឋានកងទ័ពជើងទឹករាមនេះបណ្ឌិត សេង សារី ព្រមានថា ប្រសិនបើកម្ពុជានៅតែរក្សាជំហរឲ្យចិនអភិវឌ្ឍន៍កំពង់ផែកងទ័ពជើងទឹករាមផ្តាច់មុខ ហើយងាកទៅពឹងផ្អែកចិនទាំងស្រុងបែបនេះ នោះទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាមេរិក នឹងបន្តមានភាពរកាំរកូសតទៅទៀត។ លោកថា ក្រៅពីនេះ កម្ពុជាក៏អាចនឹងប្រឈមនូវទណ្ឌកម្មកាន់តែធ្ងន់ធ្ងរផ្សេងៗទៀតរបស់សហរដ្ឋអាមេរិក ដូចជា ការដកប្រព័ន្ធអនុគ្រោះពន្ធទូទៅ GSP ឬការដាក់ទណ្ឌកម្មជាក់លាក់លើមន្ត្រីជាន់ខ្ពស់កម្ពុជាជាដើម៕
- VOA ខេត្តកោះកុង — ក្រោមជំនួយឧបត្ថមដោយគម្រោងផ្លូវក្រវាត់ពាណិជ្ជកម្មរបស់ចិន និងត្រូវបានជំរុញដោយទំនាក់ទំនងស្និទ្ធស្នាលរវាងរដ្ឋាភិបាលចិននិងកម្ពុជា ក្រុមវិនិយោគិនចិនជាច្រើននាក់ បានដាក់វិនិយោគទុនរាប់ពាន់លានដុល្លារក្នុងប្រទេសកម្ពុជា ក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ យ៉ាងណាក៏ដោយកន្លែងលំហែកាយដ៏ធំមួយដែលធ្វើការអភិវឌ្ឍដោយក្រុមហ៊ុនចិន១ក្នុងឧទ្យានជាតិកម្ពុជាក្បែរឈូងសមុទ្រថៃបានបង្កឱ្យមានការព្រួយបារម្ភ ពីសហរដ្ឋអាមេរិកនិងប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ី។ ការបារម្ភចម្បងនោះគឺថាក្រុមហ៊ុនចិននេះកំពុងតែសាង សង់អាកាសយានដ្ឋានដ៏ធំមួយ ដែលស្ថិតនៅមិនឆ្ងាយពីមូលដ្ឋានកងទព័ជើងទឹករាមរបស់កម្ពុជា ជាទីដែលត្រូវបានគេរាយការណ៍ជាបន្តបន្ទាប់ថាប្រទេសចិន កំពុងព្យាយាមប្រើប្រាស់។
- VOA តំបន់លំហែកាយតារាសាគរ ដែលមានគម្រោងទឹកប្រាក់ ៣ពាន់ ៨រយលានដុល្លារ ធ្វើការអភិវឌ្ឍដោយក្រុមហ៊ុនចិន លាតសន្ធឹងក្នុងផ្ទៃដី ៣៦០គ.មការ៉េ ក្នុងតំបន់ព្រៃក្រាស់នៃឧទ្យានជាតិ បុទុមសាគរ ត្រូវបានទទួលសិទ្ធិវិនិយោគជាមជ្ឈមណ្ឌលទេសចរណ៍លើកដំបូងនៅក្នុងឆ្នាំ២០០៨ ដោយក្រុមហ៊ុនចិនឈ្មោះ Union Development Group ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យមួយស្ថិតនៅភាគខាងជើងប្រទេសចិននៃទីក្រុងកំពង់ផែរ Tianjin។
- VOA គោលបំណងរបស់ក្រុមហ៊ុននេះ គឺសាងសង់ទីក្រុងដ៏ធំថ្មីមួយរបស់កម្ពុជានៅទីនេះ ដោយមានទីក្រុងលំហែកាយជាប់ឆ្នេរសមុទ្រ សណ្ឋាគារប្រណិតៗ និងផ្ទះវីឡា សួនឧស្សាហ៍កម្ម ស្ថានីយថាមពល រោងចក្រចម្រាញ់ទឹកស្អាត និងអាគារសុខាភិបាលជាដើម។
- VOA «តារាសាគរគឺជាគម្រោងសំណង់ទីក្រុងមួយសាងសង់ទាំងស្រុងដោយជនជាតិចិន។ តំបន់នេះ មានធនធានធម្មជាតិដ៏សម្បូរបែប ហើយជាតំបន់ព្រៃឈើដ៏ធំលំដាប់ថ្នាក់ទីពីររបស់ពិភពលោក» នេះបើតាមសម្តីរបស់កញ្ញា Namei Jin ដែលធ្វើការក្នុងគម្រោងតូចមួយនៃក្រុមហ៊ុន Union Development Group ធ្វើការឈូសឆាយផ្ទៃដីទំហំ៤២ហិតា ដើម្បីសាងសង់ផ្ទះវីឡា។
- VOA «លើសពីនេះទៀតតារាសាគរ មានផ្ទៃដី២០ភាគរយនៃតំបន់ឆ្នេរសមុទ្ររបស់ប្រទេសកម្ពុជា ជាមួយនឹងឆ្នេរខ្សាច់ដ៏មានគុណភាពខ្ពស់ម៉ដ្ឋដូចម្សៅទឹកដោះគោ»។
- VOA សម្រាប់ក្រុមហ៊ុន Union Development Group ការកាន់អំណាចដ៏យូរអង្វែងរបស់នាយករដ្ឋមន្ត្រីខ្មែរ លោក ហ៊ុន សែន គឺជាកក្តាសំខាន់ក្នុងការសម្រេចចិត្តដាក់វិនិយោគក្នុងប្រទេសកម្ពុជា នេះបើតាមកញ្ញា Namei ដែលចៃដន្យស្ថិតនៅក្នុងភោជនីយដ្ឋានមួយក្រោមការគ្រប់គ្រងដោយសណ្ឋាគារតារាសាគរដើម្បីទទួលអាហារពេលព្រឹកខណៈពេលដែលយើងនៅទីនោះដែរ។
- កញ្ញា Namei និយាយថា៖ «ក្នុងចំណោមប្រទេសអាស៊ីអាគ្នេយ៍ទំាង១០ ស្ថានការណ៍នយោបាយនៅកម្ពុជាមានស្ថិរភាពជាងគេដោយសារតែគ្មានការគ្រប់គ្រងដោយបក្សចម្រុះជាច្រើនឆ្នាំមកហើយ»។
- VOA មានព័ត៌មានតិចតួចបំផុតពីក្រុមហ៊ុនឬក៏ក្រុមអ្នកគ្រប់គ្រងជាន់ខ្ពស់របស់ក្រុមហ៊ុន លើកលែងតែ លោក Tao Li ដែលជាប្រធានក្រុមប្រឹក្សាភិបាល និងជាយោធាក្នុងកងទ័ពចិន។ លោកហាក់មានការទាក់ទងជាច្រើនជាមួយនាយករដ្ឋមន្ត្រីខ្មែរ លោក ហ៊ុន សែន និងមន្ត្រីកំពូលៗផ្សេងទៀត នេះបើតាមរយៈរូបថតនានាដាក់តាំងនៅក្នុងបន្ទប់នៃកន្លែងលំហែកាយនោះ។
- កញ្ញា Namei បដិសេដមិនធ្វើអត្ថាធិប្បាយអំពីប្រវត្តិរបស់ លោក Li ឬការទទួលទុនរបស់ក្រុមហ៊ុនដោយរបៀបណានោះទេ ក៏ប៉ុន្តែនាងនិយាយថាគម្រោងនេះមានការគាំទ្រយ៉ាងខ្លាំងពីរដ្ឋាភិបាលនៃប្រទេសទាំងពីរ។
- កញ្ញា Namei និយាយថា៖ «ខ្ញុំអាចនិយាយបានថាគម្រោងនេះគឺជាសមិទ្ធិផលនៃការជ្រោមជ្រែងយ៉ាងខ្លាំងរបស់រដ្ឋាភិបាលទាំងពីរ។ វាមិនត្រឹមតែជាគម្រោង BRI មួយមុខតែប៉ុណ្ណោះទេ។ គ្រប់អ្នកដឹកនាំត្រូវការគម្រោងដ៏លេចធ្លោដូច្នេះ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ដូច្នោះដែរ»។
- VOA កន្លែងលំហែកាយ ដែលបើកកាលពីឆ្នាំ២០១៤ មានអាហារដ្ឋានមួយកន្លែង សម្រាប់បុគ្គលិក ភោជនីយដ្ឋានអាហារសមុទ្រមួយស្ថិតនៅលើផែដែលមនុស្សម្នាអាចជួល ម៉ូតូទឹកនិងទូកក្តោងជិះលេងបាន។ ស្ថិតនៅមិនឆ្ងាយពីតំបន់ឆ្នេរខ្សាច់សក្បោះ គឺជាទីលានវាយកូនហ្គោលដែលមានតម្លៃថ្លៃមួយនិងកាស៊ីណូមួយសម្រាប់ភ្ញៀវដែលស្នាក់នៅក្នុងកន្លែងលំហែកាយនេះ
- VOA គម្រោងនេះក៍មានផែនការជាដំណាក់កាលផងដែរ ក្នុងការសាងសង់អាកាសយានដ្ឋានអន្តរជាតិមួយ ជាមួយផ្លូវសម្រាប់យន្តហោះចុះឡើងប្រវែង ៣,២០០ម៉ែត្រ និងទទឹង៦០ម៉ែត្រ ដែលកំពុងស្ថិតក្នុងការសាងសង់។ ប្រសិនបើវារួចរាល់ វាអាចនឹងក្លាយជាអាកាសយានដ្ឋានដ៏ធំជាងគេបង្អស់ក្នុងប្រទេសកម្ពុជា ដែលមានផ្លូវសម្រាប់យន្តហោះវែងជាងគេបំផុតផងដែរ។
- VOA ទំហំនិងវិសាលភាពនៃគម្រោងអភិវឌ្ឍន៍នេះជាពិសេសសំណង់អាកាសយានដ្ឋាន បានបង្កឱ្យមានក្តីបារម្ភដល់រដ្ឋបាលរបស់លោក ត្រាំ។ ប្រទេសក្នុងតបន់អាស៊ីអាគ្នេយ៍ដទៃទៀតរួមទាំងវៀតណាមផងនោះ ក៏បានសង្ស័យថាកន្លែងលំហែកាយនេះ អាចជាផ្នែកដ៏ធំ១នៃគម្រោងការរបស់ចិនក្នុងការដាក់មូលដ្ឋានទ័ពក្នុងប្រទេសកម្ពុជា។
- VOA ក្រុមអ្នកជំនាញយុទ្ធសាស្ត្រយោធា ជឿជាក់ថា វត្តមាននៃកងទ័ពជើងទឹកណាមួយនៅទីនោះគឺជាការពង្រីកជំហានយុទ្ធសាស្ត្ររបស់ចិនមកកាន់តំបន់អាស៊ីអាគ្នេយ៍ ដើម្បីពង្រឹងការកាន់កាប់របស់ខ្លួន ក្នុងតំបន់ជម្លោះដែនសមុទ្រចិនខាងត្បូង។
- VOA គម្រោងនេះក៏មិនស្ថិតនៅឆ្ងាយពីមូលដ្ឋានទ័ពជើងទឹករាម ជាទីដែលត្រូវបានគេរាយការណ៍ថា រដ្ឋាភិបាលកម្ពុជាអនុញ្ញតឱ្យកងព័ទចិនចូលប្រើប្រាស់ផងដែរ។ តែរដ្ឋាភិបាលក្រុងប៉េកាំងនិងរដ្ឋាភិបាលភ្នំពេញបានច្រានចោលសេចក្តីរាយការណ៍ទាំងនោះ។
- ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន ជឿថារដ្ឋាភិបាលចិននៅពីក្រោយគម្រោងសាងសង់អាកាសយានដ្ឋាននោះ។ «អ្នកដឹងទេ តំបន់នោះមិនសូវមានប្រជាជនរស់នៅនោះទេ ហើយវាមិនសមហេតុផលទេដែល គេវិនិយោគនៅទីនោះ» នេះបើតាមការលើកឡើងរបស់ លោក ទាវ វណ្ណុល នៅក្នុងកិច្ចសម្ភាសន៍មួយនៅទីស្នាក់ការគណបក្សរបស់លោកក្នុងរាជធានីភ្នំពេញ។
- ទាវ វណ្ណុល លោកបន្តថា៖ «តើហេតុអ្វីបានជាអ្នកចំណាយប្រាក់រាប់លានដុល្លារ សាងសង់អាកាសយានដ្ឋាននោះ? អ្នកដឹងទេថា អាកាសយានដ្ឋាននោះមិនមែនចំណាយទឹកប្រាក់ត្រឹម១ឬ២លាននោះទេ។ ដើម្បីសាងសង់ផ្លូវសម្រាប់យន្តហោះ អ្នកត្រូវគិតពីការចំណាយរាប់រយលាន ដើម្បីសាងសង់អាកាសយានដ្ឋាន»។
- ទាវ វណ្ណុល អតីតសមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី ផ្តល់បទសម្ភាសដល់ VOA កាលពីឆ្នាំ២០១៧។ (ខាន់ សុគុំមនោ/ VOA) លោក ទាវ វណ្ណុល អតីតសមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី ផ្តល់បទសម្ភាសដល់ VOA កាលពីឆ្នាំ២០១៧។ (ខាន់ សុគុំមនោ/ VOA)
- VOA អតីតសមាជិកព្រឹទ្ធសភាដែលធ្លាប់ធ្វើជាប្រធានស្តីទីនៃគណបក្សសមរង្ស៊ីរូបនេះ ក៏បាននិយាយផងដែរថាក្តីបារម្ភរបស់សហរដ្ឋអាមេរិកនិងប្រទេសផ្សេងទៀតលើបញ្ហាអាកាសយានដ្ឋាននេះគឺសមហេតុ សមផល។
- VOA «តើហេតុអ្វីបានជារដ្ឋាភិបាលចិនចំណាយលុយច្រើនម្លេះដើម្បីសាងសង់អាកាសយានដ្ឋាននោះ ហើយតើមានភ្ញៀវទេសចរប៉ុន្មានអ្នកដែលគេរំពឹងថានឹងចុះចតនៅអាកាសយានដ្ឋាននោះ ហើយហេតុអ្វីបានយន្តហោះនានាមិនទៅចុះចតនៅអាកាសយានដ្ឋានខេត្តព្រះសីហនុជំនួសវិញ?»
- ទាវ វណ្ណុល បានក៏កត់សម្គាល់ដែរថា ការធ្វើដំណើរពីអាកាសយានដ្ឋានខេត្តព្រះសីហនុទៅកាន់កន្លែងលំហែកាយតារាសាគរ មានរយៈពេលត្រឹមតែ ពីរឬបីម៉ោងតែប៉ុណ្ណោះ។
- កញ្ញា Namei នៃក្រុមហ៊ុន Union Development Group និយាយថា នាងមិនបានដឹងពីរបាយការណ៍ដែលថាអាកាសយានដ្ឋាននេះអាចនឹងប្រើពីរផ្លូវនោះទេ (សម្រាប់ស៊ីវិល និងយោធា)។ សម្រាប់នាងវាច្បាស់ណាស់ថាមានភាពងាយស្រួលសម្រាប់ជនជាតិចិននិងភ្ញៀវទេសចរអន្តរជាតិ។ «កាលពីមុន មនុស្សមកពីចិនត្រូវតែឈប់នៅអាកាសយានដ្ឋានខេត្តព្រះសីហនុ ដើម្បីធ្វើដំណើរមកកាន់ទីនេះ។ ឥឡូវពួកគេអាចហោះហើរដោយត្រង់មកកាន់ទីនេះ»។ នាងបន្តថាគ្មានទីក្រុងណា ក្នុងប្រទេសកម្ពុជាអាចធៀបនឹងតារាសាគរនោះទេ ទាក់ទងនឹងការទាក់ទាញភ្ញៀវទេសចរ ស្ថានភាពបរិស្ថាននិងតម្លៃនៃការវិនិយោគ។ ក្នុងគំនិតរបស់នាង អាកាសយានដ្ឋានគឺជាការផ្សាយពាណិជ្ជកម្មដ៏ល្អបំផុតសម្រាប់គម្រោងនេះ។ «អ៊ីចឹងមនុស្សជាច្រើនឱ្យតម្លៃនៃការវិនិយោគរបស់គម្រោងនេះ ពីព្រោះអាកាសយានដ្ឋានគឺជាសញ្ញាសំគាល់ដ៏ល្អបំផុតសម្រាប់ការចាប់ផ្តើមហោះហើរយ៉ាងឆាប់រហ័ស»។ នាពេលបច្ចុប្បន្ន គ្មានសំណង់ណាត្រូវបានចាប់ផ្តើមសាងសង់នៅឡើយនោះទេ លើកលែងតែកម្មករខ្មែរ១ក្តាប់តូចចាប់ផ្តើមរៀបរបងជុំវិញអាកាសយានដ្ឋាន។ «ពួកគេធ្វើការអភិវឌ្ឍន៍តំបន់នេះ ជាតំបន់ទេសចរណ៍។ វាជាការណ៍ល្អសម្រាប់កម្ពុជា» នេះបើតាមសម្តីរបស់កម្មករមួយរូប។
- កម្មករ រូបនេះបានបន្តថា លោកបានឮពីការមន្ទិលដែលថាអាកាសយានដ្ឋាននេះអាចត្រូវបានគេយកទៅប្រើប្រាស់សម្រាប់គោលបំណងយោធាប៉ុន្តែលោកមិនដឹងវាពិតឬមិនពិតនោះទេ។
- ឈុំ សុជាត នៅពេលសួរពីគោលបំណងរបស់ក្រុមហ៊ុនចិនក្នុងការសាងសង់សំណង់អាកាសយានដ្ឋានយ៉ាងធំសម្បើមបែបនេះក្នុងតំបន់លំហែកាយ នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានថ្លែងថានេះដោយសារតែកម្ពុជាត្រូវការអាកាសយានដ្ឋានដូច្នេះសម្រាប់កម្មវិធីលំដាប់អន្តរជាតិនៅពេលអនាគត អ្នកនាំពាក្យរូបនេះថ្លែងថា៖ «នាយករដ្ឋមន្ត្រី ហ៊ុន សែន របស់ខ្ញុំ មានទស្សនវិស្ស័យវែងឆ្ងាយសម្រាប់ពាណិជ្ជកម្មទៅពេលអនាគត»។ លោកថាអាកាសយានដ្ឋាននានាទោះនៅក្នុងរាជធានីភ្នំពេញ ក្តីនៅខេត្តព្រះសីហនុក្តី វាមានទំហំតូចណាស់សម្រាប់ទទួលរៀបចំកម្មវិធីលំដាប់អន្តរជាតិ។ «យើងនឹងមានកម្មវិធីធំៗជាងនេះជាច្រើន ហើយយើងត្រូវការអាកាសយានដ្ឋានធំជាងនេះដើម្បីទទួលភ្ញៀវបរទេស»។
- លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា ហាក់ដូចជាម៉ួម៉ៅនៅពេល សួរពីការសង្ស័យចំពោះអាកាសយានដ្ឋាននោះ។ លោក ផៃ ស៊ីផាន ថ្លែងយ៉ាងដូច្នេះ៖ «ខ្ញុំមិនយល់ពីរឿងនេះសោះ ហេតុអ្វី? វាសម្រាប់ពេលអនាគត។ វាអាចនឹងជួយទាក់ទាញភ្ញៀវទេសចរចិនបន្ថែមទៀត។ តើយើងត្រូវការកងកម្លាំងយោធាចិនមកធ្វើអ្វី? អាចប្រាប់ខ្ញុំបានឬអត់? ខ្ញុំអាចធានានឹងអ្នកថាយើងមិនមែនជាប្រទេសក្នុងនយោបាយភូមិសាស្ត្រនោះទេ! ប៉ុន្តែយើងជាប្រទេស ភូមិសាស្ត្រសេដ្ឋកិច្ច។ ពលរដ្ឋរបស់យើងជាច្រើនបានស្លាប់ដោយសារតែនយោបាយភូមិសាស្ត្រ។ សូមឱ្យមនុស្សទំាងនោះរីករាយជាមួយវាទៅ។ ទៅចុះទៅធ្វើដាក់ប្រទេសផ្សេងទៀតទៅ។ តែប្រទេសនេះមិនអនុញ្ញាតនោះទេ»។
- VOA យ៉ាងហោចណាស់នាពេលបច្ចុប្បន្ន មិនសូវមានភ្ញៀវទេសចរ ស្នាក់នៅក្នុងកន្លែងលំហែកាយនេះទេ។ ពេលដែលយើងទៅទស្សនា តារាសាគរក្នុងខែសីហា មនុស្សដែលយើងជួបក្នុងកន្លែងលំហែកាយនោះ សុទ្ធតែជាអ្នកវិនិយោគិនចិនដែលស្វែងរកឱកាសពាណិជ្ជកម្មនៅទីនោះ និងអ្នកដែលធ្វើការឱ្យក្រុមហ៊ុន Union Development Group ឬក៏អ្នកដែលធ្វើការឱ្យក្រុមហ៊ុនពាក់ព័ន្ធនានា។ យើងមិនបានឃើញភ្ញៀវទេសចរកម្ពុជាទេ លើកលែងតែអ្នកដែលត្រូវបានគេជួលឱ្យធ្វើការក្នុងកន្លែងលំហែកាយ រួមទាំងចុងភៅ អ្នករត់តុក្នុងភោជនីយដ្ឋាននៅក្នុងសណ្ឋាគារតារាសាគរ ហើយនឹងអ្នកចែកសន្លឹកបៀរ នៅក្នុងកាស៊ីណូ។
- ក្រៅពីការព្រួយបារម្ភរឿងភូមិសាស្ត្រនយោបាយ គម្រោងដ៏ធំនេះក៏ត្រូវបានជួបប្រទះនឹងការប្តឹងផ្តល់ពីពលរដ្ឋមូលដ្ឋានផងដែរ។ ពួកគេថាក្រុមហ៊ុនចិននេះ «បានរំលោភលើដីកម្មសិទ្ធិរបស់ពួកគេ»។ កាលពីថ្ងៃទី២១ខែសីហា ពលរដ្ឋកម្ពុជាមួយក្រុមបានតវ៉ានៅមុខស្ថានទូតចិនក្នុងរាជធានីភ្នំពេញ។
- VOA ការសង្ស័យនិងការតវ៉ាហាក់មិនបានធ្វើឱ្យដំណើរការអភិវឌ្ឍរបស់ក្រុមហ៊ុនយឺតយ៉ាវនោះទេ លើកលែងតែការសាងសង់អាកាសយានដ្ឋាន។
- VOA នៅមិនឆ្ងាយពីការិយាល័យកណ្តាលនៃក្រុមហ៊ុន Union Development Group ក្នុងតំបន់តារាសាគរ ជនជាតិចិនជាច្រើនអ្នកកំពុងធ្វើការសាងសង់សណ្ឋាគារសាគរអន្តរជាតិ (Sakor International Hotel) ដែលជាគម្រោង១ ក្នុងចំណោមគម្រោងអភិវឌ្ឍអចលនទ្រព្យជាច្រើន ក្នុងតំបន់វិនិយោគ ដែលកំពុងមានដំណើរការជាបន្ត ទោះជាក្នុងរដូវភ្លៀងក៏ដោយ។
- VOA បដាព័ត៌មាននៅក្នុងការដ្ឋានសាងសង់អាកាសយានដ្ឋានសរសេរថា អាកាសយានដ្ឋានដែលមានទឹកប្រាក់វិនិយោគសរុប ២០០លានដុល្លារ គ្រប់ដណ្ដប់ផ្ទៃដីប្រមាណ ៥,៥០០ម៉ែត្រការ៉េ នឹងគ្រោងបញ្ចប់ការសាងសង់ក្នុងខែឧសភាឆ្នាំក្រោយ។ គោលដៅចម្បងរបស់អាកាសយានដ្ឋាននេះគឺសម្រាប់ទាក់ទាញអ្នកធ្វើដំណើរអន្តរជាតិដើម្បីចូលមកទស្សនាកន្លែងលំហែកាយឬក៏អ្នកធ្វើដំណើរឆ្លងកាត់ពីក្រុងនានាក្នុងប្រទេសកម្ពុជា។ អាកាសយានដ្ឋាននេះអាចទទួលយន្តហោះធំៗប្រភេទប៊ូអ៊ីង(Boeing)៧៧៧ ឬ ៧៨៧ និង អ៊ែប៉ើស (Airbus) ៣៤០-៦០០។ គម្រោងរបស់ក្រុមហ៊ុនថាអាកាសយានដ្ឋាននេះមានសមត្ថភាពទទួលអ្នកដំណើរដល់ទៅ៧៥០ពាន់នាក់ នៅឆ្នាំ២០៣០ និង៤,៤លាននាក់ក្នុងឆ្នាំង២០៥០។
- កញ្ញា Jin នៃក្រុមហ៊ុន Union Development Group និយាយថាមិនមានសកម្មភាពសាងសង់ណាមួយកើតឡើងនោះទេ នៅក្នុងការដ្ឋានសាងសង់អាកាសយានដ្ឋាន ដោយសារពេលនេះជារដូវវស្សា៕
- 10. សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាសន៍ប្រាប់ AMS កាលពីល្ងាចថ្ងៃទី១១ ខែមិថុនាថា ការចោទប្រកាន់របស់ភាគីអាមេរិក គឺជាការនិយាយមួលបង្កាច់ និងមិនមានការពិតត្រឹមត្រូវនោះទេ។ សម្តេចបានបញ្ជាក់ថា “អ្វីដែលមិនបានតាមបំណងរបស់គេ គេចេះតែនិយាយបំផ្លើស និយាយមួលបង្កាច់។ បំផ្លើសនេះ បំផ្លើសនោះ។ តែនេះជារឿងរបស់គេ តែរឿងរបស់យើង យើងក៏មានសិទ្ធិបកស្រាយដោះស្រាយបញ្ហាតាមរបៀបយើងដែរ”។ សម្តេចពិជ័យសេនា បានបញ្ជាក់ថា អនុព័ន្ធយោធាអាមេរិក បានចុះទៅពិនិត្យមើលទីតាំងកំពង់ផែរាមរួចហើយនៅថ្ងៃទី១១ ខែមិថុនា ដោយមន្ត្រីកម្ពុជាដែលនាំអនុព័ន្ធយោធាអាមេរិកចុះទៅកំពុងតែបកស្រាយចំពោះការកើតរឿងថ្មីៗ និងការចោទប្រកាន់របស់អាមេរិក។
- 11. ចំណែកលោកបណ្ឌិត គិន ភា ប្រធានវិទ្យា ស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ប្រាប់ AMS នៅថ្ងៃទី១២ ខែមិថុនានេះថា ការ ចោទប្រកាន់របស់អាមេរិកជុំវិញមូលដ្ឋានយោធាចិននៅសមុទ្ររាម គឺជាការរាយអន្ទាក់មួយ។ ជាការដាក់ចេញនៅយុទ្ធ សាស្ត្រមួយដើម្បីជាលេសក្នុងការចោទ ប្រកាន់កម្ពុជាជុំវិញទំនាក់ទំនងរបស់ខ្លួនជាមួយចិន។ គោលដៅរបស់របស់សហរដ្ឋអាមេរិក គឺប្រឆាំងនឹងឥទ្ធិពលចិននៅអាស៊ីអាគ្នេយ៍និយាយជារួម និងនៅកម្ពុជានិយាយដោយឡែក។ នរណាក៏គេដឹងដែរថា កម្ពុជា និងចិន គឺមានទំនាក់ ទំនងគ្នាស៊ីជម្រៅជាយុទ្ធសាស្ត្រគ្រប់ជ្រុង ជ្រោយ ហើយតែងផ្តល់ការគាំទ្រទៅវិញ ទៅមក។ ក៏ប៉ុន្តែទៅជាបែបនេះក្តី គឺកម្ពុជាក្នុងក្របខ័ណ្ឌនៃរដ្ឋធម្មនុញ្ញរបស់ខ្លួន គឺមិនអនុញ្ញាតឲ្យមានមូលដ្ឋានបរទេសនៅលើ ទឹកដីរបស់កម្ពុជា ហើយក៏មិនអនុញ្ញាតឲ្យមានមូលដ្ឋានយោធាកម្ពុជានៅលើទឹកដីបរទេសដែរ លើកលែងតែភាពចាំចាច់ដោយអង្គការសហប្រជាជាតិ។
- 12. លោកបណ្ឌិត គិន ភា បានបញ្ជាក់ថា “ការចោទប្រកាន់របស់អាមេរិក គឺជាលេសទោះបីជាកម្ពុជាខិតខំបង្ហាញនៅភាពស្អាស្អំស្មោះត្រង់យ៉ាងណាក៏ដោយគេនៅតែចោទ ប្រកាន់។ ជាក់ស្តែងក្រសួងការពារជាតិបានរៀបចំឱ្យមានដំណើរទស្សនកិច្ចរបស់សេនាអនុព័ន្ធយោធារបស់សហរដ្ឋអាមេរិកទៅ កាន់ទីតាំងមូលដ្ឋានកងទ័ពជើងទឹកនៅរាមហើយ ក៏ប៉ុន្តែគាត់នៅតែមានលទ្ធផលថា អត់បានមើលគ្រប់ទីកន្លែង ដែលគាត់គាត់ដើរមើលដោយសេរី។ អីចឹងយើងសួរច្រាស់ត្រឡប់ទៅវិញថា តើមានប្រទេសណាខ្លះដែលអនុញ្ញាតឲ្យយោធាឱ្យជនបរទេសទៅមើលមូលដ្ឋានកងទ័ពរបស់ខ្លួន។ សួរសហរដ្ឋអាមេរិកខ្លួនឯង ដែលមានមូលដ្ឋានកងទ័ពរបស់ខ្លួននៅជុំវិញពិភពលោកមិនតិចជាង៨០០ទេ។ សួរថាតើសហរដ្ឋអាមេ រិកមានទេ អនុញ្ញាតទេឱ្យជនបរទេសទៅ មើលទៅទស្សនកិច្ចនៅមូលដ្ឋានកងទ័ព ជើងទឹករបស់ខ្លួននៅបណ្តាប្រទេសទាំង អស់នោះ។ សួរថា តើនេះជាការឆ្លុះបញ្ចាំងពីអ្វីវិញ? គឺមានន័យថា ទោះបីកម្ពុជាទាំងការបកស្រាយ ទាំងការអះអាងជាលាយល័ក្ខអក្សរក្តី ផ្ទាល់មាត់ក្តី រួមជាមួយការធ្វើសកម្មភាពជាក់ស្តែងជាច្រើនដើម្បីលាងជម្រះនូវការសង្ស័យនូវមន្ទិលផ្សេងៗទៀត ប៉ុន្តែសហរដ្ឋអាមេរិកមិនទទួលយកការបកស្រាយរបស់យើងទេ ពីព្រោះគេមាន គំនិតបុរេវិនិច្ឆ័យរួចទៅហើយ គឺគេដាក់ការ សង្ស័យនេះសំដៅជាការផ្ញើសារទៅដល់ប្រទេសចិន គឺកុំឱ្យមានមូលដ្ឋានកងទ័ពរបស់ខ្លួននៅលើទឹកដីនៃប្រទេសណាក៏ ដោយនៅអាស៊ីអាគ្នេយ៍គេហៅថា សង្គ្រាមខាងភូមិសាស្ត្រនយោបាយរវាងសហរដ្ឋអា មេរិកដែលជាមហាអំណាចចាស់ ជាមួយ នឹងចិនដែលជាមហាអំណាចថ្មី។ មែនទែន ទៅសហរដ្ឋអាមេរិកតែងតែបារម្ភអំពីការរះឡើងដ៏ត្រដែតរបស់ចិន ដណ្តើមនៅតួនាទីជាមហាអំណាចទី១ ពិភពលោករបស់ខ្លួន ហេតុនេះហើយសហរដ្ឋអាមេរិកបានប្រើ ប្រាស់នៅយុទ្ធវិធី យុទ្ធសាស្ត្រ ក៏ដូចជារបៀបវារៈជាច្រើនក្នុងការទប់ឥទ្ធិពលរបស់ចិន។
- ទប់ទី១.ទប់ឥទ្ធិពលសេដ្ឋកិច្ចកុំឱ្យសេដ្ឋកិច្ចរបស់ចិនស្ទុះលឿនខ្លាំងពេកតាម រយៈសង្គ្រាមពាណិជ្ជកម្ម តាមរយៈយុទ្ធ សាស្ត្រដំឡើងពន្ធ។
- ទី២.សង្គ្រាមខាងបច្ចេកវិទ្យា ចិនកំពុងតែដឹកមុខខាងបច្ចេក វិទ្យាជាពិសេសបច្ចេកវិទ្យា 5G ដែលជាកម្លាំងចលករដ៏សំខាន់ក្នុងការរុញច្រានកំណើនសេដ្ឋកិច្ច រុញច្រានការអភិវឌ្ឍសេដ្ឋកិច្ច សហរដ្ឋអាមេរិកបានប្រើយុទ្ធ សាស្ត្រទប់ស្កាត់កុំឱ្យចិនមានការរីកលូត 9លាស់ខាងបច្ចេកវិទ្យា។
- ទី៣. យុទ្ធសាស្ត្រខាងសន្តិសុខ គឺសហរដ្ឋអាមេរិកបានចាប់ផ្តើមចូលខ្លួនយ៉ាងជ្រៅជុំវិញបញ្ហាសមុទ្រចិនខាងត្បូង ក្រោមរូបភាពសេរីភាព នាវាចរណ៍ និងការហោះហើរនៅលើដែនសមុទ្រអន្តរជាតិ។ ដែលបញ្ហាសមុទ្រចិនខាងត្បូងនេះ គឺមានប្រទេសមួយចំនួននៅអាស៊ានដែលជាប់ពាក់ព័ន្ធក្នុងការប្រកាសអធិបតេយ្យក្នុងដែនសមុទ្រចិនខាងត្បូងដែរ គឺមានបញ្ហាជាមួយចិន។ អីចឹងហើយគឺសហរដ្ឋអាមេរិកចូលខ្លួនមកហាក់ដូចជាបង្ហាញការគាំទ្រសមាជិកអាស៊ានដែលពាក់ព័ន្ធ។ សហរដ្ឋអាមេរិកធ្វើដើម្បីពង្រីកអនុត្តភាពរបស់ភាពសមុទ្ររបស់ខ្លួន ដើម្បីកុំឱ្យចិនគ្រប់គ្រងបាននៅសមុទ្រចិនខាងត្បូង ពីព្រោះវាជាច្រកដ៏សំខាន់ខាងនាវាចរណ៍ ច្រកសំខាន់ខាងយុទ្ធសាស្ត្រ ហើយជាពិសេសធនធានធម្មជាតិដ៏មហាសាលនៅក្រោមសមុទ្រចិនខាងត្បូង ដែលជាមូលដ្ឋានដ៏សំខាន់សម្រាប់ដង្ហើមសេដ្ឋកិច្ច សម្រាប់ភាពមានបានរបស់ចិន ហេតុនេះហើយសហរដ្ឋអាមេរិកត្រូវទប់ឥទ្ធិពលចិន។
- ទី៤. ពាក់ព័ន្ធជាមួយការកៀរគរសម្ព័ន្ធមិត្តក្រៅតែពីការធ្វើសិកម្មភាពជាឯកតោភាគីសហរដ្ឋអាមេរិក បានកៀរគរសម្ព័ន្ធមិត្តរបស់ខ្លួន ដើម្បីនឹងព្រួតគ្នាទប់ចិន ជាពិសេសនៅឥណ្ឌូប៉ាស៊ីហ្វិក គឺគេបង្កើតសម្ព័ន្ធភាពចតុភាគីដែលមានសហរដ្ឋអាមេរិក អូស្ត្រាលី ឥណ្ឌា និងជប៉ុន ដោយឡែកនៅជ្រុងម្ខាងទៀត គឺគេប្រើប្រាស់យន្តការរបស់ណាតូ (សម្ព័ន្ធណាតូ) ពង្រឹងសាមគ្គីភាពរបស់ណាតូក៏សំដៅទប់ចិនដែរ។ ហើយក្រៅពីនេះទៀត គឺសហរដ្ឋអាមេរិកចាប់ផ្តើមប្រើប្រាស់នយោបាយគៀងគរដើម្បីធ្វើយ៉ាងណាឲ្យរូបភាពរបស់ចិនអ័ព្ទពណ៌ ដូចជាករណីប្រភពដើមនៃវីរុសកូរ៉ូណាថ្មី ឬហៅថា កូវីដ១៩ ក៏ត្រូវបានប្រើប្រាស់ដើម្បីធ្វើឲ្យខូចមុខមាត់របស់ចិនដែរ”។13. លោកបណ្ឌិត គិន ភា បានសង្កត់ធ្ងន់ថា សរុបមកវិញអ្វី គឺអ្វីដែលជាការចោទប្រកាន់របស់សហរដ្ឋអាមេរិកនៅសមុទ្ររាម វាជាការរាយអន្ទាក់មួយដើម្បីផ្ញើសារទៅកាន់ទីក្រុងប៉េកាំងពាក់ព័ន្ធនិងឥទ្ធិពលរបស់ខ្លួននៅអាស៊ីអាគ្នេយ៍ ហើយទោះបីជាកម្ពុជាអះអាងប្រកាសខ្លួនជាលាយល័ក្ខអក្សរក្តី ជាផ្ទាល់មាត់ក្តីក៏យើងឃើញថា សហរដ្ឋអាមេរិកក៏មិនព្រមជឿទៅលើអ្វីដែលជាការអះអាងរបស់កម្ពុជា ទោះបីជាខំប្រឹងធ្វើសកម្មភាពជាក់ស្តែងមួយចំនួនក៏ដោយ។
- ទាក់ទងនឹងការចោទប្រកាន់របស់អាមេរិករឿងមូលដ្ឋានយោធាចិននៅកំពង់ផែរាមម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាធ្លាប់បានបញ្ជាក់ថា រឿងយោធារបស់ចិនម្តងហើយម្តងទៀត អំពីថាកំពង់ផែសមុទ្ររាម ឬក៏តំបន់ទេសចរណ៍តារាសាគរអាចនឹងក្លាយទៅជាមូលដ្ឋានកងទ័ពជើងទឹករបស់ចិន តើយើងត្រូវការវត្តមានកងទ័ពបរទេសមកធ្វើអីនៅកម្ពុជា? តើមានកាចាំបាច់ទេ ? ហើយទៅវ៉ៃជាមួយអ្នកណា វាគ្មានការចាំបាច់ទាល់តែសោះសម្រាប់កម្ពុជា។ រីឯចិនវិញគាត់ចាំបាច់ដាក់កងទ័ពនៅស្រុកខ្មែរធ្វើអី បើចិននិងកម្ពុជាជិតតែគ្នា។ អ៊ីចឹងគាត់ចាំបាច់មកដាក់ទ័ពនៅកម្ពុជានាំបង្កើតរឿងធ្វើអី? គាត់ដាក់ទ័ពនៅស្រុកគាត់ បើសិនជាមានបញ្ហាកើតឡើងនៅសមុទ្រចិនខាងត្បូងតែមួយភ្លេតគាត់ចល័តបាន។ គាត់ចាំបាច់មកដាក់នៅស្រុកខ្មែរនាំឱ្យមានរឿង។ ជាពិសេសកម្ពុជាខ្លួនឯងចំណងនៅក្នុងរដ្ឋធម្មនុញ្ញហាមឃាត់ទីតាំងយោធាបរទេសនៅក្នុងទឹកដីរបស់ខ្លួន ឬទីតាំងយោធាខ្លួននៅលើទឹកដីលើទឹកដីប្រទេសក្រៅ លើកលែងតែក្រោមឆ័ត្រអង្គការសហប្រជាជាតិ ដែលមកដល់ពេលនេះកងទ័ពរបស់យើងកំពុងនៅអាហ្វ្រិកណ្តាល នៅម៉ាលី នៅស៊ូដង់ ស៊ូដង់ខាងត្បូង និងនៅលីបង់15. សម្តេចតេជោបានបញ្ជាក់ថា មិនថាចិន ឬក៏អ្នកណាទេ គឺមិនត្រូវមានវត្តមាននៅលើទឹកដីរបស់កម្ពុជាទេ។ ការហ្វឹកហាត់រួមគ្នា គឺជារឿងធម្មតាខ្លាំងណាស់ ហើយការចុះចូលចតរបស់នាវាចម្បាំងរបស់ប្រទេសក្រៅនៅកំពង់ផែព្រះសីហនុយើងនៅបន្តទទួល។ ហើយចុះម៉េចឃើញតែចិន បើខ្លួនឯង(អាមេរិក) ចូលដែរនឹង។ ជាមួយគ្នានេះ ក៏មានមតិប្រជាជនឆ្លើយតបការឡាំប៉ារបស់ស្ថានទូតអាមេរិកទៅទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹករាម ដោយបានលើកឡើងថា៖
- ១. មូលដ្ឋានយោធាគឺជាកន្លែងលាក់ការណ៍សម្ងាត់ជាតិ មិនមែនសួនច្បារសំរាប់ដើរទស្សនាកម្សាន្តទេ។
- ២. នៅលើលោកនេះ គ្មានប្រទេសណាអនុញ្ញាតឱ្យជនបរទេសមកត្រួតពិនិត្យមូលដ្ឋានយោធាដូចកម្ពុជាអនុញ្ញាតចំពោះអាមេរិកទេ។
- ៣. បើអ្នកជាភ្ញៀវមកលេងផ្ទះយើង សូមអង្គុយនៅកន្លែងទទួលភ្ញៀវដោយថ្លៃថ្លូរ។ កុំចេះតែទារចូលមើលគ្រប់កន្លែង។
- ៤. វាជាការមើលងាយចំពោះកម្ពុជាពីសំណាក់អាមេរិក ដែលមានចេតនារំលោភលើអធិបតេយ្យភាព និងឯករាជ្យរបស់កម្ពុជា។
- ៥. ប្រវត្តិសាស្ត្រយើងប្រាប់រួចហើយ សង្គមរាស្ត្រនិយមលំអៀងទៅចិនត្រូវរលាយ សាធារណរដ្ឋខ្មែរលំអៀងទៅអាមេរិករលាយ កម្ពុជាប្រជាធិបតេយ្យលំអៀងទៅចិនរលាយ និងស្លាប់ខ្មែរជាង ៣លាននាក់។ ដើម្បីសុខដុមរមនានៃប្រជាជាតិខ្មែរ កម្ពុជាត្រូវរាប់អានប្រទេសទាំងអស់ជាមិត្តដើម្បីផលប្រយោជន៍ជាតិ។
- ៦. វាមិនមានប្រយោជន៍សំរាប់កម្ពុជាទាល់តែសោះដែលទៅប្រលែងលេងជាមួយប្រទេសមហាអំណាចពិភពលោកមួយដែលធ្លាប់ទម្លាក់គ្រាប់បែកមកលើក្បាលប្រជាជនខ្មែរសរុប ២លាន៨សែនតោន និងគ្រាប់បែកគីមី រាប់ពី១៩៦៥-១៩៧៣។ នេះបើតាមទិន្នន័យលោក Bill Clinton ឆ្នាំ២០០០៕ ប្រភព AMS
ផែនទី បណ្តាញផ្លូវទឹកនៅ កម្ពុជា










































No comments:
Post a Comment