Khmer KPP News
ព័ត៌មានថៃសំខាន់ៗមួយចំនួនបានបិទការមើលឃើញទៅលើ 2 ប្រទេសដូចជា ប្រទេសម៉ាឡេស៊ី និងប្រទេសកម្ពុជា តើមានមូលហេតុអ្វីដែលធ្វើឲ្យថៃបិទការមើលឃើញពីបណ្ដាញសង្គមរបស់ខ្លួន..?
ទឹកចិត្ត ពលករខ្មែរ ឆ្លងដែន 18m · យោធាថៃបានចែកដីអោយប្រជាជនថៃយកធ្វើស្រែនៅភូមិព្រៃចាន់ ពីមុនទឹកដីខ្មែរឥឡូវយោធាថៃចែកអោយប្រជាជនវាហើយ។
Chan Born
ព្រំដែន ភូមារ ថៃ៖ កាលពីម្សិលមិញ មានគ្រាប់កាំភ្លើង ដៃ តូច ១ គ្រាប់ បុកបង្អូចកញ្ជក់ សាលាករៀនក្នុងប្រទេសថៃ ព្រំដែន ខេត្ត តាក់ ។ សិស្សសាលាត្រូវបានគេជំលៀសចេញ កងទ័ពថៃ ត្រូវបានគេបញ្ជូនទៅកាន់តំបន់នោះបន្លែម។ គ្មានភស្តុតាងណាមួយ ថា គ្រាប់កាំភ្លើងដៃ នោះ បាញ់ដោយ កងទ័ពភូមារ ? ឬ បាញ់ដោយ កងទ័ព ការ៉ែនឡើយ ពីព្រោះ ប្រទេសថៃ បានចីញ្ចឹម និង បើកជំរុំជនភៀសសឹក រាប់ម៉ឺននាក់ពី ក្រុមបំបែករដ្ឋការ៉ែន ដែលដឹកនាំ បញ្ជា ដោយ អ៊ុង សានស៊ូជី។ ស្ថានការណ៍នៅ ភូមារ មិនសូវជាខុសពី នៅកម្ពុជាទេ ដោយសារ ថៃ ចិញ្ចឹមពូគប្រឆាំងរដ្ឋាភិបាល ដោយផ្តល់ជំរក មធ្យោបាយ..
ប្រយុទ្ធ
ក្រុមអ្នកសង្កេតការណ៍អាស៊ានចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ
អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ៩:៣៨នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីន ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលជាទីតាំងត្រូវបានទទួលរងការវាយប្រហារ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ ដោយបានធ្វើឱ្យប្រជាពលរដ្ឋកម្ពុជាជាច្រើនគ្រួសារមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញបាននៅឡើយ ព្រមទាំងធ្វើការពិនិត្យលើការគោរព និងការអនុវត្តវិធានការទាំងអស់ក្នុងសេចក្តីប្រកាសរួមក្រោយបទឈប់បាញ់ចូលជាធរមានផងដែរ។
អ្នកនាំពាក្យក្រសួងការពារជាតិ បានបន្តថា កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ។ ការណ៍នេះ បានគូសបញ្ជាក់ពីភាពចាំបាច់ជាដាច់ខាត ក្នុងការចាប់ផ្តើមកិច្ចការវាស់វែងខ័ណ្ឌសីមាដោយគណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ឱ្យបានឆាប់បំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ដូចមានចែងនៅក្នុងចំនុចទីបីនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់របស់កម្ពុជាអាចវិលត្រលប់ទៅលំនៅដ្ឋានវិញដោយមិនមានការរារាំង ព្រមទាំងដោយសុវត្ថិភាព និងកិត្តិយស។
កម្ពុជាតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ព្រមទាំងសង្កត់ធ្ងន់ទៅលើសារៈសំខាន់មិនអាចខ្វះបានក្នុងការពង្រឹងតួនាទី និងអាណត្តិរបស់ AOT ដើម្បីផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ ក៏ដូចជាវិធានការនានាដែលបានឯកភាពគ្នារវាងកម្ពុជានិងថៃឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព សំដៅលើកកម្ពស់តម្លាភាព គណនេយ្យភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក និងតែងតែស្វាគមន៍ដល់បណ្តាប្រទេសជាមិត្តដែលមានបំណងក្នុងការចូលរួមជួយលើកិច្ចការនេះបន្ថែមទៀត។
Surin News Station SURIN Station
#Surin - Good-natured soldiers #and the villagers help build a bunker #for students who request a bunker #at insufficient capacity after requesting a kind adult # Through the media
On June 23, 1969, at Nikhom Sang Ton Eng School, Prasat 3, Nong Yai Sub-district, Prasat District, Surin Province, military officers from the Suranaree Brigade, 2nd Region Army, led by Lt. Col. Manop Sisamphan and Lt. Col. Theerwasit Wannupatham Within the school, after the children and teachers asked kind adults through the media to help build bunkers for children who are not enough because there are bunkers in the school at one point that can accommodate only 30 students, leaving more than 60 students who can not enter the shelter with machinery. A backhoe from the 1st Infantry Division of the 6th Infantry Brigade, Suranaree Brigade, came to help dig and fill the bunker area to strengthen the sandbags that the soldiers and villagers, teachers and students helped fill the sandbags with another layer.
Ms. Phon Chanmonpatcharapassakul, Superintendent of Nikhom Sang Ton Eng School, Prasat 3, said that there were military officers from the Suranaree Army Corps and a military technician at Ban Phluang Field, Surin Province, as well as teachers, villagers and students who came to help fill the soil with sandbags to make the bunker safe. This time, this school is located near Phanom Dong Rak district, only 2 kilometers away. It is the last school in Prasat district. Previously, the bunker was not enough. Make the children happy and warm-hearted. If there is an incident, it will help keep the children as safe as possible before returning to the embrace of parents and guardians.
Dr. Jirayu Kaewpathum, 6th grade, said, "Thank you to the soldiers who sent the bunkers to have a safe place to dodge the bullets. Thank you to everyone who came to help build the bunkers to finish faster, to be safer, faster and more secure."
For 8 blocks of mortar and 25 sheets of floor tiles, the 713th Artillery Battalion, 71st Artillery Regiment, Queen Sirikit Camp, Lopburi Province, donated the Nimkhom Self-Building School, Prasat 3, to build the bunker after relocating to Lopburi Province.
ព្រំដែន កម្ពុជា ថៃ៖ ខាងកម្ពុជាយើងបានដឹកនាំក្រុមសង្កេតការណ័យោធាអាស៊ាន ទៅពិនិត្យមើល បទឈប់បាញ់កាលពី ឆ្នាំ ២០២៥ ដើម្បីបញ្ជាក់ថា ពួកសៀម ចូលឈ្លានពានក្រោយ បទ ឈប់បាញ់ ។ ចំណែក ពួកទ័ពសៀម និង សាលារៀនសៀម វាដឹកនាំ គ្រូ កូនសិស្សតូចៗ ទៅ ធ្វើលេណដ្ឋាន ដើម្បីការពារទឹកដីដូនតា ពួកវា ! ។ យោងតាម អ្វីដែលពួគសៀមវាផ្សព្វផ្សាយ គឺវាប្រើផែនទី មុនឆ្នាំ ១៩០៤ និង មុនឆ្នាំ ១៩០៧ ដើម្បី ពន្យល់បកស្រាយឲ្យ ប្រជាជន មន្រ្តីរាជការ កងកម្លាំងប្រដាប់់អាវុធពូកវា យំស្រែក បោកខ្លួនរឿង កម្ពុជា ឈ្លានពានទឹកដីរបស់វា។ នេះជាផែនទី មុនឆ្នាំ ១៩០៤។
ស៊ន សុភក្រ្ត-Sorn Sopheak 8m · ថៃជាសម្បុក Scams Online, ជនល្មើសឆបោកអនឡាញសរុបជិត ៣ម៉ឺននាក់ ត្រូវបានចាប់ខ្លួននៅប្រទេសថៃ ក្នុងរយៈពេល៩ខែ!
Khmer Sovannaphumi
សម័យដែជោរកុយដឹកនាំជិត៥០ ឆ្នាំ ខ្មែររកឯកសារព្រំដែនគោក និងសមុទ្រណាមួយអោយប្រាកដជាផ្លូវការគ្មានសម្រាប់បញ្ជាក់អំពីទឹកដីខ្មែរ ចាញ់ទាំងរបបលន់ណុលផង!
ក្រឹត្យរបស់លោក លន់ នល់ ឆ្នាំ១៩៧២ បង្ហាញថា ព្រំដែនសមុទ្រកម្ពុជា-សៀមគឺចេញពីបង្គោលព្រំដែនលេខ៧៣ឆ្ពោះទៅចំណុចខ្ពស់បំផុតនៃកោះគុត ដែលយ៉ាងតិចពាក់កណ្តាលនៃកោះគុតជាកម្មសិទ្ធិរបស់ខ្មែរ។ បើយោងតាមក្រឹត្យលេខ ៤៣៩-៧២-បសខ ស្តីពីការកំណត់ព្រំប្រទល់ខ្ពង់រាបដែនសមុទ្រខ្មែរចុះថៃ្ងទី១ ខែកក្កដា ឆ្នាំ១៩៧២ និងផែនទីភ្ជាប់មកជាឧបសម័ន្ពនៃរដ្ឋាភិបាលសាធារណរដ្ឋខ្មែររបស់លោក លន់ នល់ បញ្ជាក់ថា ដែនសមុទ្រត្រួតសុីគ្នាទំហំ ២៦០០០គីឡូម៉ែត្រការ៉េជាកម្មសិទ្ធិរបស់ខ្មែរផ្តាច់មុខនិងយ៉ាងតិចពាក់កណ្តាលនៃកោះគុតជាកម្មសិទ្ធិរបស់ខ្មែរ។ ផែនទីនេះក៏បញ្ជាក់ថា កោះត្រល់ជារបស់ខ្មែរដែរ។ ក្រឹត្យនេះចុះហត្ថលេខាដោយលោក លន់ នល់ លោក ស៊ាន ប៉េងសែ និងលោក ឆន សុខុម ។ បើតាមក្រឹត្យនេះ ប្រេងនិងឧស្ម័នដែលតម្លៃប្រមាណ៣០០ពាន់លានដុល្លាជាកម្មសិទ្ធិរបស់ខ្មែរផ្តាច់មុខ។
ក្រឹត្យរបស់លោក លន់ នល់ ឆ្នាំ១៩៧២ នេះធ្វើឡើងយោងតាមសន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៧ កំណត់ហេតុស្តីការកំណត់ព្រំប្រទល់ឆ្នាំ១៩០៨និងអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៥៨ស្តីពីខ្ពង់រាបដែនសមុទ្រ។ អនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៥៨ស្តីពីខ្ពង់រាបដែនសមុទ្របានក្លាយជាអនុសញ្ញាអង្គសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) នៅឆ្នាំ១៩៨២ ហើយ UNCLOS ចូលជាធរមាននៅឆ្នាំ១៩៩៤។
ហេតុនេះ តាមយន្តការផ្សះផ្សារដោយបង្ខំក្រោមអនុសញ្ញា UNCLOS លោក ហ៊ុន ម៉ាណែត ត្រូវតែទាមទារយកយ៉ាងតិចពាក់កណ្តាលនៃកោះគុត តំបន់សមុទ្រត្រួតសុីគ្នាទំហំ ២៦០០០គីឡូម៉ែត្រការ៉េនិងប្រេងនិងឧស្ម័នដែលតម្លៃប្រមាណ៣០០ពាន់លានដុល្លា។ ប្រសិនបើលោក ហ៊ុន ម៉ាណែត មិនទាមទារយកយ៉ាងតិចពាក់កណ្តាលនៃកោះគុត តំបន់សមុទ្រត្រួតសុីគ្នាទំហំ ២៦០០០គីឡូម៉ែត្រការ៉េនិងប្រេងនិងឧស្ម័នដែលតម្លៃប្រមាណ៣០០ពាន់លានដុល្លានោះទេ នោះពលរដ្ឋខ្មែរនឹងថ្កោលទោសនិងរិះគន់គាត់យ៉ាងចាស់ដៃជាក់ជាមិនខាន។
Chan Born
ព្រំដែនកម្ពុជាថៃ៖ កាលពីំម្សិលមិញ ឃើញមានការប្រមូលកម្លាំងទ័ពនៅខាងថៃ ទាំង ៣ ប្រភេទ ជើ់ងទឹក ជើងគោក ជើងអាកាស រួមទាំងកម្លាំង នគរបាលរបស់ អានុទីនផងដែរ ដោយពួកគេបង្ហាះសារថា ត្រៀមខ្លួនរួចជាស្រេច Ready for War. ប្រទេសកម្ពុជា ទើបប្រកាសថ្មីៗថា កម្ពុជាប្រើប្រាស់ដផែនទី អន្តរជាតិ ចំណែកថៃ មិនអាចតតាំងផ្នែកផែនទី បានឡើយ ពីព្រោះថៃ កំពុងប្រើផែនទី មុន ១៩០៤ ដូច្នេះ ពួកគេមានតែផ្លូវ ប្រើកម្លាំងទ័ព គំរាមកម្ពុជាឲ្យ ដកបណ្តឹង។
ក្រសួងការពារជាតិ 47m · សេចក្ដីជូនដំណឹង ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ទទួលយកតែព័ត៌មានដែលមានប្រភពច្បាស់លាស់ ត្រឹមត្រូវ ផ្ទៀងផ្ទាត់បាន និងជឿទុកចិត្តបាន ជាពិសេសការផ្តល់ជូនព័ត៌មានដោយរាជរដ្ឋាភិបាល ទំព័រផ្លូវការរបស់ថ្នាក់ដឹកនាំ ក្រសួង និងអង្គភាពពាក់ព័ន្ធមួយចំនួន។ ដោយឡែក ពាក់ព័ន្ធនឹងព័ត៌មានអំពីស្ថានភាពនៅតាមបណ្តោយព្រំដែន និងវិស័យការពារជាតិ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងធ្វើការផ្តល់ជូននូវព័ត៌មានដែលផ្អែកលើមូលដ្ឋានច្បាស់លាស់ និងផ្ទៀងផ្ទាត់បានដល់សាធារណៈជនជ្រាប។ ចំពោះជនណាដែលធ្វើការក្លែងបន្លំ ផ្សព្វផ្សាយព័ត៌មានមិនពិត ឬមានចេតនាបង្កភាពវឹកវរប៉ះពាល់ដល់សន្តិសុខជាតិ នឹងត្រូវប្រឈមមុខចំពោះច្បាប់។
𝐏𝐨𝐬𝐭𝐍𝐞𝐰𝐬24𝐡
ក្រុមអ្នកសង្កេតការណ៍អាស៊ាន ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ
(បន្ទាយមានជ័យ)៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ក្រុមអ្នកសម្របសម្រួល (CLG) កម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីន ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលជាទីតាំងត្រូវបានទទួលរងការវាយប្រហារ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ ដោយបានធ្វើឱ្យប្រជាពលរដ្ឋកម្ពុជាជាច្រើនគ្រួសារមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញបាននៅឡើយ ព្រមទាំងធ្វើការពិនិត្យលើការគោរព និងការអនុវត្តវិធានការទាំងអស់ក្នុងសេចក្តីប្រកាសរួមក្រោយបទឈប់បាញ់ចូលជាធរមានផងដែរ។
កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ។ ការណ៍នេះ បានគូសបញ្ជាក់ពីភាពចាំបាច់ជាដាច់ខាត ក្នុងការចាប់ផ្តើមកិច្ចការវាស់វែងខ័ណ្ឌសីមាដោយគណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ឱ្យបានឆាប់បំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ដូចមានចែងនៅក្នុងចំនុចទីបីនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់របស់កម្ពុជាអាចវិលត្រលប់ទៅលំនៅដ្ឋានវិញដោយមិនមានការរារាំង ព្រមទាំងដោយសុវត្ថិភាព និងកិត្តិយស។
កម្ពុជាតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ព្រមទាំងសង្កត់ធ្ងន់ទៅលើសារៈសំខាន់មិនអាចខ្វះបានក្នុងការពង្រឹងតួនាទី និងអាណត្តិរបស់ AOT ដើម្បីផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ ក៏ដូចជាវិធានការនានាដែលបានឯកភាពគ្នារវាងកម្ពុជានិងថៃឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព សំដៅលើកកម្ពស់តម្លាភាព គណនេយ្យភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក និងតែងតែស្វាគមន៍ដល់បណ្តាប្រទេសជាមិត្តដែលមានបំណងក្នុងការចូលរួមជួយលើកិច្ចការនេះបន្ថែមទៀត៕
𝐏𝐨𝐬𝐭𝐍𝐞𝐰𝐬24𝐡 15m · ជនល្មើសឆបោកអនឡាញសរុបជិត៣០០០០នាក់ ត្រូវបានចាប់ខ្លួននៅប្រទេសថៃ ក្នុងរយៈពេល៩ខែ (បាងកក)៖ កាលពីថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២៦ នាយករដ្ឋមន្រ្តីថៃ លោក Anutin Charnvirakul ដែលមានតួនាទីជា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃផងដែរនោះ បានបញ្ចេញទិន្នន័យឱ្យដឹងថា ជនល្មើសឆបោកអនឡាញ (Online Scam) សរុបជិត៣០ ០០០នាក់ ក្នុងនោះរួមមានទាំងមេខ្លោងរាប់សិបនាក់ ត្រូវបានចាប់ខ្លួន ហើយទ្រព្យសម្បត្តិប្រហែល ២៤ពាន់លានបាត (៧២៤លានដុល្លារ) ត្រូវបានរឹបអូស ក្នុងរយៈពេល៩ខែកន្លងមកនេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានថៃ Bangkok Post។ លោក Anutin បានប្រាប់ថា អំឡុងរយៈពេល៩ខែ ប៉ូលិសថៃបានចាប់ខ្លួនជនឆបោកអនឡាញចំនួន ២៩ ២៣៣នាក់ និងមេខ្លោងប្រហែល៧០នាក់ ហើយរឹបអូសទ្រព្យសម្បត្តិនិងលុយ ដែលពាក់ព័ន្ធប្រតិបត្តិការឆបោក គិតជាទឹកប្រាក់សរុបស្មើ ២៤ពាន់លានបាត។ លោកបានអះអាងប្រាប់ក្រុមអ្នកសារព័ត៌មានថា ការបង្រ្កាបនិងបោសសំអាតបណ្តាញឆបោកអនឡាញ គឺជាផ្នែកមួយនៃរបៀបវារៈជាតិរបស់រដ្ឋាភិបាលលោក ហើយសកម្មភាពម៉ឺងម៉ាត់ប្រឆាំងពួកឧក្រិដ្ឋជនទាំងនោះ បានចាប់ផ្តើមកាលពី៩ខែមុន។ គួរបញ្ជាក់ថា ទន្ទឹមគ្នានេះ អាជ្ញាធរថៃ បានទទួលយកមកវិញនូវ ជនជាតិថៃសរុប ១ ៨៦២នាក់ ដែលត្រូវបានប្រើប្រាស់ដោយបណ្តាញឆបោកអនឡាញ មានមូលដ្ឋានៅក្រៅប្រទេសថៃ ខណៈជនជាតិថៃ ២ ៤៨៩នាក់ ត្រូវបានចាប់ខ្លួនសម្រាប់ការលួចឆ្លងដែនចេញ-ចូលប្រទេស ហើយពួកគេមានជាប់ពាក់ព័ន្ធក្នុងករណីឆបោកសរុប ១ ០៣១ករណី៕
Chan Born បក្សប្រឆាំងមានផែនការលើកយករឿងជំលោះព្រំដែនទៅឃោសនាបោះឆ្នោត ប្រាប់ពួកគេឲ្យយកពត៍មានពីរដ្ឋាភិបាល ដូចជាតឹងតែង បើគុក...
Saroeurn Som
Update:‼️ក្តៅៗភាគីសៀមបង្ហាញថាប្រសិនបើក្រុមនាវិកជាជនជាតិចិន តើយើងអាចការពារខ្លួនយើងដោយរបៀបណា? ប្រដាប់ក្មេងលេងថ្មីរបស់កម្ពុជា៖ នាវាចម្បាំង corvette មួយដែលត្រៀមបើកសង្គ្រាមសមុទ្រលើកទីបី នេះអាចធ្វើឱ្យតំបន់ទាំងមូលពិការ។
សៀមបន្តដរាបណាកម្ពុជាទទួលបាននាវាចម្បាំងថ្មីស្រឡាងពីប្រទេសចិន វាបានត្រៀមខ្លួនរួចជាស្រេចដើម្បីបង្ហាញអំណាចកងទ័ពជើងទឹករបស់ខ្លួនជាមួយនឹងនាវាចម្បាំង corvette Type 056 ប៉ុន្តែល្បែងនេះមិនមែនគ្រាន់តែនិយាយអំពីលក្ខណៈបច្ចេកទេសអាវុធនោះទេ។
🚨ឧត្តមនាវីឯក Pallop អតីតប្រធានកងទ័ពជើងទឹកថៃ បានវិភាគយ៉ាងស៊ីជម្រៅ (ថ្ងៃទី 23 ខែមិថុនា ឆ្នាំ 2026) ថា ខណៈពេលដែលប្រទេសជិតខាងរបស់ពួកគេមានគ្រឿងបរិក្ខារទំនើបៗ បទពិសោធន៍ និងជំនាញរបស់បុគ្គលិករបស់ពួកគេគឺទាបជាងកងទ័ពជើងទឹកថៃឆ្ងាយណាស់។
⚠️👉🏻ហានិភ័យពិតប្រាកដមិនមែនស្ថិតនៅក្នុងជំនាញប្រយុទ្ធនោះទេ ប៉ុន្តែស្ថិតនៅក្នុងកំហុសដែលធ្វើឡើងដោយ "អ្នកចំណូលថ្មីក្នុងការប្រើប្រាស់អាវុធ"💥✈️ មីស៊ីលដែលមានមូលដ្ឋានលើនាវានេះមានចម្ងាយរហូតដល់ 180 គីឡូម៉ែត្រ។ ប្រសិនបើវាខកខានគោលដៅរបស់វា ហើយវាយប្រហារកប៉ាល់ដឹកទំនិញ ឬស្ថានីយ៍ខួងប្រេង ដែនទឹកទាំងនេះអាចកើនឡើងភ្លាមៗទៅជាតំបន់សង្គ្រាម។
ផលវិបាកដែលជាលទ្ធផលគឺការដួលរលំនៃពាណិជ្ជកម្មសមុទ្រទាំងមូលរបស់តំបន់ រួមជាមួយនឹងបណ្តឹងសកលដ៏ធំសម្រាប់ការខូចខាត ការបង្ហាញអំណាចនៃអាវុធថ្មីនេះ អាចបង្កការខូចខាតធ្ងន់ធ្ងរជាងការស្រមៃទៅទៀត ប្រសិនបើប្រព័ន្ធនេះត្រូវបានបាត់បង់!
Nath Mèn
#ភ្ជាប់យោបល់រំឭក ៖ មន្ត្រីថៃ បន្តចុះវាស់វែងចែកដីធ្លី ៣ កន្លែង ឲ្យទៅពលរដ្ឋរបស់ខ្លួន នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ជុំវិញការវាស់វែងដីធ្លីនេះ អាជ្ញាធរថៃ រៀបបចំផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លី ឬ ប្លង់រឹង ដល់ពលរដ្ឋថៃ នូវដីធ្លីចំនួន ៨១ រ៉ៃ ឬស្មើ ១៣ ហិចតានៅភូមិជោគជ័យ។។ នេះបើតាមបណ្តាញសង្គម ចែកចាយបន្តគ្នានៅថ្ងៃទី២៣ មិថុនា ២០២៦។ ភូមិជោគជ័យ នេះ ខាងថៃហៅថា ភូមិណងចាន់ ជាប់ព្រំដែនស្រុកគោកសួង ខេត្តស្រះកែវ។
កាលពីថ្ងៃទី២១ មិថុនា ឆ្នាំ២០២៦ ទាហានថៃ បានឈរយាម និងការពារឲ្យកសិករថៃ ភ្ជួរស្រែលើដីខ្មែរ នៅភូមិជោគជ័យ ដដែលនេះ បន្ទាប់ពីពួកគេ ទទួលបានដីធ្លី កាលពីថ្ងៃទី១៩ មិថុនា ដែលអាជ្ញាធរថៃ បានវាស់វែងដីធ្លី ចែកឲ្យពលរដ្ឋខ្លួន ៤ គ្រួសារ ឬស្មើ ៩៦ រ៉ៃ ហើយវាស់វែងបន្ថែម ៣០ រ៉ៃទៀត នៅថ្ងៃទី ២២ មិថុនា។
ភូមិជោគជ័យ គឺជាតំបន់មួយ ស្ថិតក្នុងចំណោមតំបន់ជាច្រើនទៀត ដែលត្រូវបានទាហានថៃ ឈ្លានពានឈរជើងទាំងខុសច្បាប់ ចាប់តាំងពីខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ។
គួរបញ្ជាក់ថា ជុំវិញរឿងនេះ រដ្ឋាភិបាលកម្ពុជា បានផ្ញើកំណត់ទូត តវ៉ាទៅរដ្ឋាភិបាលថៃ ជាង ៧០០ លើកហើយ ប៉ុន្តែភាគីថៃ នៅតែបន្តែពង្រីកការឈ្លានពានទឹកដីខ្មែរ តាមទំនើងចិត្ត ទោះបីខុសច្បាប់អន្តរជាតិយ៉ាងណាក៏ដោយ។
#យោបល់រំឭក ៖ រដ្ឋាភិបាលកម្ពុជា គប្បិត្រូវពង្រីងសមត្ថភាព និងយុទ្ធសាស្ត្ររឹងមាំ ហើយត្រូវដើរលើផ្លូវត្រូវ ៖
- ទី១. ត្រូវប្រញាប់ប្តឹងថៃ ទៅកាន់តុលាការអន្តរជាតិ ICJ (លើសំណុំរឿងព្រំដែន និងសំណុំរឿងប្រសាទបុរាណខ្មែរក្បែរព្រំដែន) និង ត្រូវប្តឹងថៃ ទៅតុលាការ ICC (លើសំណុំរឿងបង្កឧក្រិដ្ឋកម្មសង្គ្រាម និងបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ពាក់ព័ន្ធជនស៊ីវិលខ្មែរ)។
- ទី២. ត្រូវដំឡើងកម្រិតការទូតខ្ពស់បំផុត ជាយន្តការអន្តរជាតិឲ្យមានប្រសិទ្ធភាព រូមទាំងអង្កការសហប្រជាជាតិ សហប្រធានកិច្ចព្រមព្រៀងទីក្រុងប៉ារីស អាស៊ាន ជាដើម។ល។ ដើម្បីទាមទារឲ្យថៃ ត្រូវតែដកកងទ័ពចេញពីទឹកដីកម្ពុជា។
- ទី៣. ទប់ស្កាត់ភាពគឃ្លើនរបស់ភាគីថៃ ដោយប្រើសិទ្ធិការពារខ្លួន នៅលើទីតាំងជាក់ស្តែង និងស្ថានភាពជាក់ស្តែង ស្របតាមច្បាប់អន្តរជាតិ។
- ទី៤. រដ្ឋាភិបាលកម្ពុជា ត្រូវកែទម្រង់ជាតិអាទិភាព ធ្វើទំនើបកម្មវិស័យយោធា ពង្រឹងវិស័យសេដ្ឋកិច្ច និងស្តារប្រជាធិបតេយ្យ រួមទាំងត្រូវមានឯកភាពជាតិពិតប្រាកដ។
Samdech Hun Sen of Cambodia 40m · សេចក្តីប្រកាសព័ត៌មាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការ នៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦។
Tuesday, June 23, 2026
ព្រំដែនកម្ពុជា ថៃ@ថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ២០២៦
Subscribe to:
Post Comments (Atom)





























































































No comments:
Post a Comment