នៅថ្ងៃទី២ ខែមិថុនា ​ឆ្នាំ ២០២៦ នេះ កម្ពុជាផ្ញើលិខិតផ្លូវការទៅកាន់ប្រទេសថៃ និងអគ្គលេខាធិការ UN ដើម្បីចាប់ផ្ដើមដំណើរការយន្តការផ្សះផ្សាដោយបង្ខំ ក្រោមច្បាប់សមុទ្ររបស់UN។ សម្ដេចធិបតីថ្លែងក្នុងសារពិសេស។ កម្ពុជាបង្ហាញជំហររឹងមាំ លើសន្តិសុខសមុទ្រ និងការគោរពច្បាប់អន្តរជាតិ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម សុខ ស៊ីផាន់ណា ទេសរដ្ឋមន្ត្រី និងជា បេសកជនពិសេស របស់សម្ដេចអធិបតីនាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួម និងថ្លែងបទអន្តរាគមន៍ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្រោមប្រធានបទ " ការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ពាក់ព័ន្ធនឹងសន្តិសុខសមុទ្រ ក្នុងរនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានសង្កត់ធ្ងន់លើសារៈសំខាន់នៃផ្លូវទឹក ដែលមានសុវត្ថិភាព និងសន្តិសុខ ដែលជាសរសៃឈាមដ៏សំខាន់ សម្រាប់សន្តិភាព សុវត្ថិភាព អន្តរជាតិស្ថេរភាពសេដ្ឋកិច្ចសកល និងការអភិវឌ្ឍប្រកបដោយចេរភាព ដើម្បីឆ្លើយតបទៅនឹងការគម្រាមគំហែងដែលកំពុងកើតឡើងចំពោះសន្តិសុខសមុទ្រ ឯកឧត្តមទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានបង្ហាញនូវអតិភាពសំខាន់ៗចំនួនបី រួមមាន៖ទី១៖ដោះស្រាយវិវាតដោយសន្តិវិធីរាល់វិវាទសមុទ្រ​ត្រូវតែដោះស្រាយតាមរយៈការសន្ទនានិងការទូត​កម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍សេរីភាពនៃការធ្វើនាវាចរ​និងការឆ្លងកាត់ដោយស្របច្បាប់​ដែលត្រូវតែគោរពឲ្យបានពេញលេញស្របតាមច្បាប់អន្តរជាតិទៀតជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ 1982 UNCLOS។ ទី2 បង្កើនជំនួយបច្ចេកទេសនិងការកសាងសមត្ថភាព​ឯកឧត្តមទេសរដ្ឋមន្ត្រី​បានអំពាវនាវឲ្យមានការពន្លឿន ឲ្យមានការគាំទ្របន្ថែម​ដល់បណ្ដារដ្ឋជាប់សមុទ្រដែលកំពុងអភិវឌ្ឍលើផ្នែកអនុវត្តច្បាប់សមុទ្រ​សន្តិសុខកំពង់ផែ​និងនាវាចរ ការយល់ដឹងអំពីដែនសមុទ្រ​និងការចែករំលែកព័ត៌មានឲ្យបានទាន់ពេលវេលាដើម្បីទប់ស្កាត់បញ្ហាប្រឈមនានាឲ្យមានប្រសិទ្ធភាពទី3 វិធីសាស្រ្តរួមបញ្ចូលគ្នានិងការបង្ការ ក្រុមប្រឹក្សាសន្តិសុខ គួរតែអនុវត្តវិធីសាស្រ្ត ដែលបង្កើតភាពធន់ក្នុងរយៈពេលវែង ដោយផ្អែកលើបរិយាប័ននិងសន្តិភាពជាមួយច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខស៊ីផាន ណា ក៏បានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការការពារច្បាប់អន្តរជាតិនិងជម្រុញការសន្ទនាដោយសន្តិវិទ្យុ ពង្រឹងសន្តិសុខសមុទ្រជាពិសេសការប្រយ័ត្ត ប្រឆាំង និងបទល្មើសឆ្លងដែន កម្ពុជានៅតែបន្តស្វាគមន៍នាវាបរទេសមកកាន់មូលដ្ឋានទ័ពជើងទឹករាម ដែលបានធ្វើទំនើបកម្មរបស់ខ្លួនសម្រាប់ការធ្វើសមយុទ្ធរួមគ្នា ការផ្ដល់ជំនួយមនុស្សធម៌និងកិច្ចសហប្រតិបត្តិការ ក្នុងគោលបំណងប្រយុទ្ធប្រឆាំងនិងនិងបទល្មើសផ្សេងៗ ឯកឧត្តម សុខ ស៊ីផាន់ណា បានបញ្ជាក់ពីថាការផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀង UNCLOS (UNCLOS)និងBBNJ នាពេលកន្លងមក គឺជាសក្ខីភាព បង្ហាញពីការប្តេជ្ញាចិត្ត មិនងាករា របស់កម្ពុជា ចំពោះសណ្ដាប់ធ្នាប់សមុទ្រដែលផ្អែកលើច្បាប់ និង ការគ្រប់គ្រងធានធានសមុទ្រដោយការទទួលខុសត្រូវ៕

Thursday, June 4, 2026

ព្រំដែនកម្ពុជា ថៃ@ថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០២៦

 RFI ខេមរភាសា / RFI Khmer
នៅថ្ងៃអង្គារ ទី២មិថុនានេះ នាយករដ្ឋមន្ត្រីថៃ លោក អនុធិន ឆាន់វីរៈគូន បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា រដ្ឋាភិបាលថៃមានមធ្យោបាយផ្ទាល់ខ្លួនដើម្បីដោះស្រាយបញ្ហាដែនសមុទ្រត្រួតស៊ីគ្នាជាមួយកម្ពុជា។ ការបញ្ជាក់ដូចនេះរបស់លោកអនុធិនធ្វើឡើង បន្ទាប់ពីកម្ពុជាបានផ្តល់សញ្ញាទៅអង្គការសហប្រជាជាតិក្នុងថ្ងៃទី២មិថុនាថា កម្ពុជានឹងប្រើយន្តការផ្សះផ្សាដោយចាប់បង្ខំនៅក្រោមអនុសញ្ញា UNCLOS ក្នុងការដោះស្រាយជម្លោះដែនសមុទ្រដ៏រ៉ាំរ៉ៃជាមួយប្រទេសថៃ។

ពួកខ្មាំងសៀមវាកសាងផ្លូវបេតុងក្នុងទឹកដីខ្មែរ  បែបបណ្តោះអាសន្ន ដោយសារគ្មាន សំណាញ់ដែក ឬ ឆ្អឹងដែករឹងមាំឡើយ គឺវាងាយស្រួលបំផ្លាញវិញ ពេលណាវាដកថយ។ នៅឆ្នាំ ១៩៤០ ពួកសៀម វាជួលជួលប្រាសាទព្រះវិហារឡើងវិញ ស្អាតបាត នាំភ្ញៀវទេសចរទៅទស្សនា ដល់ឆ្នាំ ១៩៦៤ តុលាការ ICJ កាត់ក្តីឲ្យ កម្ពុជាឈ្នះ ពេលនោះ វាបំផ្លាញចោលវិញ នូវប្រាសាទព្រះវិហារ ដូច្នេះ សំអាងលើមេរៀន ចោរប្លន់ នេះ ចោរវាមិនហ៊ានកសាងផ្លូវរឹងមាំទេ...ព្រោះដឹងថា នេះជាទឹកដីកម្ពុជាតាមផែនទី អន្តរជាតិ។

Kham phouri
ពីខាអ្នកវិភាគថៃ
🚫🚫ប្រទេសថៃមិនទទួលយកនីតិវិធីផ្សះផ្សាជាកំហិត (Compulsory Conciliation) តាមអនុសញ្ញា UNCLOS ជាមួយកម្ពុជាឡើយ🚫🚫
មូលហេតុទី ១៖ ហានិភ័យចំពោះការខណ្ឌសីមាអធិបតេយ្យភាពរបស់ប្រទេស
ការផ្សះផ្សាជាកំហិត (Compulsory Conciliation) គឺជាវិធីសាស្ត្រមួយក្នុងចំណោមវិធីសាស្ត្រដោះស្រាយវិវាទ ទាក់ទងនឹងការបកស្រាយ ឬការអនុវត្តអនុសញ្ញា UNCLOS។ ទោះជាយ៉ាងណា លទ្ធផលនៃនីតិវិធីនេះនឹងមិនមានលក្ខណៈចងកាតព្វកិច្ចចំពោះភាគីនានាឡើយ។ យោងតាមឧបសម្ព័ន្ធទី ៥ ភាគទី ២ នៃអនុសញ្ញា UNCLOS នីតិវិធីនេះមានជំហានដូចខាងក្រោម៖
1 ភាគីផ្តួចផ្តើមគឺកម្ពុជា ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរទៅកាន់ភាគីម្ខាងទៀតគឺប្រទេសថៃ ដើម្បីចាប់ផ្តើមនីតិវិធីផ្សះផ្សាជាកំហិត ដោយត្រូវភ្ជាប់មកជាមួយនូវបញ្ជីឈ្មោះអ្នកផ្សះផ្សាចំនួន ២ រូប ក្នុងសមាមាត្ររបស់ភាគីកម្ពុជានៅក្នុងលិខិតនោះផងដែរ។ (ឧបសម្ព័ន្ធទី ៥ ភាគទី ២ ប្រការ ១១ កថាខណ្ឌ ១)
2 ប្រសិនបើភាគីម្ខាងទៀតគឺប្រទេសថៃមិនទទួលយកនីតិវិធីផ្សះផ្សានេះទេ ថៃនឹងមិនតែងតាំងអ្នកផ្សះផ្សារួមចំនួន ២ រូបទៀតឡើយ ហើយក៏មិនចាំបាច់ឆ្លើយតបនឹងលិខិតនោះដែរ។ ក្នុងករណីនេះ កម្ពុជានៅតែអាចបន្តនីតិវិធីផ្សះផ្សាជាកំហិតទៅមុខទៀតបាន (ឧបសម្ព័ន្ធទី ៥ ភាគទី ២ ប្រការ ១២)។ ប៉ុន្តែក្នុងករណីរបស់ប្រទេសទីម័រខាងកើត និងអូស្ត្រាលី ដែលកាលនោះអូស្ត្រាលីបានយល់ព្រមចូលរួមក្នុងនីតិវិធីផ្សះផ្សា គឺអូស្ត្រាលីបានតែងតាំងអ្នកផ្សះផ្សាក្នុងសមាមាត្ររបស់ខ្លួនចំនួន ២ រូប។
3 នៅពេលដែលថៃមិនទទួលយកនីតិវិធីផ្សះផ្សា និងមិនតែងតាំងអ្នកផ្សះផ្សារួមចំនួន ២ រូប ភាគីផ្តួចផ្តើមគឺកម្ពុជាអាចស្នើសុំទៅអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) ឱ្យតែងតាំងអ្នកផ្សះផ្សាចំនួន ២ រូបទៀត ដោយជ្រើសរើសចេញពីបញ្ជីឈ្មោះអ្នកផ្សះផ្សាផ្លូវការ។ (ឧបសម្ព័ន្ធទី ៥ ភាគទី ១ ប្រការ ៣)
4 អ្នកផ្សះផ្សាទាំង ៤ រូប (តាមប្រការ ១ និងប្រការ ៣) នឹងរួមគ្នាតែងតាំងអ្នកផ្សះផ្សាទី ៥ ម្នាក់ទៀត ដើម្បីធ្វើជាប្រធានគណៈកម្មការផ្សះផ្សា ដោយជ្រើសរើសចេញពីបញ្ជីឈ្មោះអ្នកផ្សះផ្សាផ្លូវការ។ (ឧបសម្ព័ន្ធទី ៥ ភាគទី ១ ប្រការ ៣)
5 គណៈកម្មការផ្សះផ្សា (តាមប្រការ ៤) នឹងបើកកិច្ចប្រជុំដើម្បីវិនិច្ឆ័យថា តើខ្លួនមានសមត្ថកិច្ច និងតួនាទីក្នុងការអនុវត្តនីតិវិធីនេះដែរឬទេ។ (ឧបសម្ព័ន្ធទី ៥ ភាគទី ២ ប្រការ ១៣) ប្រសិនបើវិនិច្ឆ័យឃើញថាមានសមត្ថកិច្ច នោះអាចបន្តនីតិវិធីផ្សះផ្សាទៅមុខទៀតបានតាមឧបសម្ព័ន្ធទី ៥ ភាគទី ១ ដោយមានរយៈពេល ១២ ខែ ក្នុងការរៀបចំរបាយការណ៍ សេចក្តីសន្និដ្ឋាន និងអនុសាសន៍ឱ្យបានរួចរាល
ហេតុផលសំខាន់ដែលស្នើឱ្យប្រទេសថៃមិនទទួលយកនីតិវិធីផ្សះផ្សាជាកំហិតតាម UNCLOS ជាមួយកម្ពុជា គឺដោយសារតែវាមានហានិភ័យក្នុងការបណ្តោយឱ្យអង្គការបរទេសមកណែនាំ ឬតម្រង់ទិសលើការខណ្ឌសីមាអធិបតេយ្យភាពរបស់ថៃ។
តំបន់វិវាទដែនសមុទ្ររវាងថៃ និងកម្ពុជា ដែលកើតឡើងដោយសារប្រទេសទាំងពីរបានប្រកាសតំបន់សមុទ្ររៀងៗខ្លួនក្នុងកំឡុងឆ្នាំ ១៩៧២-១៩៧៣ (ព.ស. ២៥១៥-២៥១៦) នោះ បានបង្កើតឱ្យមាន «តំបន់ទាមទារត្រួតស៊ីគ្នា» (Overlapping Claims Area : OCA) ដូចបង្ហាញក្នុងរូបភាពទី ១។ តំបន់នេះមិនមែនមានត្រឹមតែខ្ពង់រាបបាតសមុទ្រ (Continental Shelf) និងតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) ដែលស្ថិតនៅឆ្ងាយពីឆ្នេរ ហើយរដ្ឋមានត្រឹមតែសិទ្ធិអធិបតេយ្យលើធនធាននានាប៉ុណ្ណោះទេ ប៉ុន្តែវាចាប់ផ្តើមត្រួតស៊ីគ្នាតាំងពីតំបន់ឆ្នេរសមុទ្រត្រង់បង្គោលសីមាបង្គោលទី ៧៣ ខេត្តត្រាត ចេញទៅរហូតដល់កណ្តាលសមុទ្រ ដូចបង្ហាញក្នុងរូបភាពទី ២។
ផ្នែកនេះគឺជា «សមុទ្រទឹកដី» (Territorial Sea) ដែលរដ្ឋទាមទារសិទ្ធិទាំងពីរ (ថៃ និងកម្ពុជា) ផ្សេងចាត់ទុកថាខ្លួនមានអំណាចអធិបតេយ្យភាពទាំងផ្នែកនីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ លើរាល់សកម្មភាពទាំងអស់នៅក្នុងតំបន់នេះដោយបរិបូណ៌។ ដូច្នេះ ការដែលថៃ និងកម្ពុជាទាមទារសិទ្ធិត្រួតស៊ីគ្នាក្នុងផ្នែកនេះ គឺស្មើនឹងមានអំណាចអធិបតេយ្យភាពរបស់ ២ ប្រទេស ត្រួតស៊ីគ្នាក្នុងតំបន់តែមួយ ដែលជារឿងធំ និងគ្រោះថ្នាក់ខ្លាំងណាស់ ព្រោះវាអាចនាំទៅរកជម្លោះអន្តរជាតិបានគ្រប់ពេលវេលា។ ប៉ុន្តែដែលគង់វង្សនៅបែបនេះអស់រយៈពេលជាង ៥៤ ឆ្នាំមកហើយ ដោយមិនទាន់មានជម្លោះសមុទ្រធ្ងន់ធ្ងរ គឺដោយសារប្រទេសទាំងពីរយល់ដឹងពីបរិបទក្នុងតំបន់ឈូងសមុទ្រថៃភាគខាងលើ រួមទាំងបញ្ហា ដែនកំណត់ និងការអនុវត្តដែលគួរធ្វើ ដើម្បីរស់នៅជាមួយគ្នាយ៉ាងសន្តិវិធីលើតំបន់សមុទ្រទឹកដីតែមួយនេះ។
នាពេលនេះ បានមានការលុបចោល MOU44 រួចរាល់ហើយ ហើយកម្ពុជាក៏ទើបតែបានចូលជាភាគីនៃអនុសញ្ញា UNCLOS កាលពីដើមឆ្នាំនេះផងដែរ ដូច្នេះវាជាពេលវេលាដ៏សមស្របមួយក្នុងការមកចរចាខណ្ឌសីមាដែនសមុទ្ររវាងគ្នានិងគ្នាឱ្យបានច្បាស់លាស់។ ដោយសារគ្មានអង្គការបរទេសណាមួយ អាចយល់ដឹងពីបរិបទ និងបញ្ហានានានៅក្នុងតំបន់ឈូងសមុទ្រថៃភាគខាងលើ បានល្អជាងម្ចាស់ផ្ទះគឺថៃ និងកម្ពុជាឡើយ ហេតុនេះ គួរតែមានការចរចាខណ្ឌសីមាដែនសមុទ្ររវាងគ្នានិងគ្នាត្រឹមតែពីរភាគីក្នុងលក្ខណៈទ្វេភាគី (Bilateral) ក្រោមក្របខ័ណ្ឌច្បាប់អន្តរជាតិដែលភាគីទាំងពីរជាសមាជិក និងទទួលស្គាល់រួមគ្នាហើយ គឺអនុសញ្ញា UNCLOS។
មិនគួរអនុញ្ញាតឱ្យមានប្រទេស ឬអង្គការផ្សេងទៀត ដូចជាគណៈកម្មការផ្សះផ្សា ឬតុលាការអន្តរជាតិណាមួយចូលមកពាក់ព័ន្ធឡើយ ព្រោះវាជាការយកអធិបតេយ្យភាពរបស់ប្រទេសទៅពឹងផ្អែកលើបុគ្គលមិនប៉ុន្មាននាក់ ដែលនឹងចូលមកផ្តល់អនុសាសន៍ ឬណែនាំទៅក្នុងទិសដៅផ្សេងៗដែលមិនអាចទាយទុកមុនបាន វាប្រឈមនឹងភាពមិនច្បាស់លាស់ ទាំងបញ្ហានៃភាពមិនលំអៀង ឬការលំអៀង ដូចដែលថៃធ្លាប់ទទួលបានមេរៀនដ៏ជូរចត់កាលពីអតីតកាល ក្នុងករណីប្រាសាទព្រះវិហារកាលពីឆ្នាំ ១៩៦២ (ព.ស. ២៥០៥) រួចមកហើយ។
ដូច្នេះ នៅពេលដែលកម្ពុជាជាភាគីចាប់ផ្តើមនីតិវិធីផ្សះផ្សាជាកំហិត (Compulsory Conciliation) ជាមួយថៃ ដើម្បីឈានទៅរកការខណ្ឌសីមាដែនសមុទ្រនោះ ដោយសារតែប្រទេសថៃធ្លាប់បានប្រកាសរួចហើយកាលពីឆ្នាំ ២០១១ (ព.ស. ២៥៥៤) ក្នុងឱកាសនៃការផ្តល់សច្ចាប័នចូលជាភាគី UNCLOS ថា ថៃមិនទទួលយកនីតិវិធីណាមួយក្នុងវិវាទដែលទាក់ទងនឹងការកំណត់ដែនសមុទ្រឡើយ។ ប៉ុន្តែអ្វីដែលសំខាន់នោះគឺ អនុសញ្ញា UNCLOS ប្រការ ២៩៨ កថាខណ្ឌ ១ បានបញ្ជាក់ពីសេចក្តីលើកលែងថា៖ ការផ្សះផ្សាជាកំហិតនឹងត្រូវអនុវត្តចំពោះតែវិវាទដែលកើតឡើង «បន្ទាប់ពី» អនុសញ្ញា UNCLOS មានប្រសិទ្ធភាពអនុវត្តកាលពីឆ្នាំ ១៩៩៤ (ព.ស. ២៥៣៧) ប៉ុណ្ណោះ ខណៈដែលវិវាទដែនសមុទ្ររវាងថៃ និងកម្ពុជា បានកើតឡើងជាយូរណាស់មកហើយ តាំងពីឆ្នាំ ១៩៧២ (ព.ស. ២៥១៥)។
ហេតុទើបជាការខុសត្រូវដែលប្រទេសថៃ គួរតែប្រើប្រាស់សិទ្ធិ និងភាពស្របច្បាប់នេះ ប្រកាសមិនទទួលយកនីតិវិធីផ្សះផ្សាជាកំហិតតាមអនុសញ្ញា UNCLOS ជាមួយកម្ពុជា។

Chanborn
ខាងប្រទេសថៃ គេបានបញ្ចេញសាស្រ្តាចារ្យម្នាក់ មកដើម្បី ឡប់ប៊ី បោកប្រាស់ប្រជាជនថៃ និង ប្រជាជនកម្ពុជា ក៍ដូចជា បោកប្រាស់ អន្តរជាតិដែរ។  សាស្រ្តាចារ្យនេះ វិភាគរឿង ដែនសមុទ្រ ច្បាប់សមុទ្រ ដោយយោងទៅ លើខ្សែ ព្រំដែនដែលមានស្រាប់ ដែល ថៃកម្ពុជាបានព្រមព្រៀងគ្នា ធ្វើជា MOU កន្លងទៅ។ តាមពិត ច្បាបសមុទ្រ គឺដោះស្រាយតែរឿងសមុទ្រ មិនដោះស្រាយដែនដីគោកឡើយ ។ ច្បាប់សមុទ្រ គឺចែកសមុទ្រជា ០៥ ផ្នែក តាមលក្ខណៈបច្ចេកទេស សាគរវិទ្យា។ ចំណែករឿង ខ្សែព្រំដែនគូស បញ្ចិតកោះគុត ក៍ខុស ១០០% ដែរ ពីព្រោះ ខ្សែនេះ គឺគូសចេញពី ប្រទេស ក្រា ឬ សហរដ្ឋសុងក្លា ប៉ាតានី មកកាត់កោះគុត ឡើងមក ភ្នំប្រទេសកម្ពុជា។ ថ្ងៃមិញ អានុទីន ប្រកាសប្រាប់សាធារណៈជនថា ថៃមានមធ្យោបាយដោះស្រាយកិច្ចការ UNCLOS ជាមួយកម្ពុជា !!! គឺសំដៅ លើ ការបញ្ចេញវត្តមាន សាស្រ្តាចារ្យរូបនេះឯង !! ៕

ណាវ៉ាត់៚ Proverbs added 4 new photos.  · Follow 16h  · 🚨ថៃ អភិវឌ្ឍពីដ្រូនទម្លាក់គ្រាប់បែក ក្លាយទៅជាដ្រូនបាញ់គ្រាប់រ៉ុក្កែត បានយ៉ាងជោគជ័យ។ បានន័យថា ដ្រូនមួយចំនួន នឹងលែងទម្លាក់គ្រាប់បែកពីលើមកទៀតហើយ ប៉ុន្តែបន្ថែមលើសពីនេះ វានឹងបាញ់ក្នុងចម្ងាយស្តង់ដារជាក់លាក់ទៅវិញ។ ថ្ងៃទី ២ ខែ មិថុនា ឆ្នាំ ២០២៦ រូបភាពកាត់ពីវីដេអូ។

វ៉ាន់ សារាយ Vann Saray 1h  · សូមអបអរយោធិនចូលនិវត្តន៍! បេឡាជាតិសន្តិសុខសង្គមនឹងធ្វើបណ្ណ ប.ស.ស ជូនថ្នាក់ឧត្តមសេនីយ៍នាពេលដ៏ខ្លីខាងមុខ។ សូមបញ្ជាក់ថា ការផ្តល់បណ្ណ ប.ស.ស ដល់យោធិនចូលនិវត្តន៍ថ្នាក់ឧត្តមសេនីយ៍ ជាការពង្រីកបន្ថែមសេវាគាំពារសុខភាពដល់យោធិនចូលនិវត្តន៍។ បច្ចុប្បន្នយោធិនចូលនិវត្តន៍ស័ក្តិក្រោមឧត្តមសេនីយ៍ ពោលចាប់ពីស័ក្តិ៥ចុះក្រោម គឺកំពុងទទួលបានការផ្តល់បណ្ណ ប.ស.ស រួចហើយ។ សូមអរគុណរាជរដ្ឋាភិបាល ក្រសួងការងារ បេឡាជាតិសន្តិសុខសង្គម សម្រាប់ការយកចិត្តទុកដាក់ដល់យោធិនចូលនិវត្តន៍។

មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ទោ សែម រតនា អនុប្រធានទី១ គណៈកម្មាធិការជាតិ និងជាអគ្គនាយកស្តីទី មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានអញ្ជើញចូលរួមពិធីផ្សព្វផ្សាយអំពីនីតិវិធី នៃការចាត់តាំងអនុវត្ត ការធ្វើកំណែទម្រង់រចនាសម្ព័ន្ធ និងក្របខ័ណ្ឌចាត់តាំងចំនួនទ័ព និងសេចក្ដីណែនាំ ស្តីពីការត្រួតពិនិត្យចំនួនទ័ព-កូន តាមស្ថាប័ន កងឯកភាព ចំណុះទីស្ដីការក្រសួងការពារជាតិ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការត្រួតពិនិត្យចំនួនទ័ព-កូន នាទីស្តីការក្រសួងការពារជាតិ

កម្ពុជាឈ្នះ
បណ្ឌិត គិន ភា ៖ ពួកចោរ(សៀម)តែងខ្លាចច្បាប់យើងមានប្រៀបខាងផ្លូវច្បាប់យើងត្រូវតែបន្ត ភ្នំពេញ៖បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងថា ពួកចោរ(សៀម)តែងខ្លាចច្បាប់យើងមានប្រៀបខាងផ្លូវច្បាប់យើងត្រូវតែបន្ត ។ តាមរយៈបណ្តាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី៤ ខែមិថុនា នេះ បណ្ឌិត គិន ភា សរសេរ ថា ៖
ពួកបិសាចតែងខ្លាចពន្លឺ , ពួកចោរ(សៀម)តែងខ្លាចច្បាប់ ។ បើយើងមានប្រៀបខាងផ្លូវច្បាប់ យើងត្រូវតែបន្ត កុំលង់នឹងពាក្យអង្វរកររបស់អ្នកដទៃ។ ផ្លូវច្បាប់ក៏ប្រើ ការទូតក៏ធ្វើ រីឯកម្លាំងកាន់តែត្រូវពង្រឹង។ 
បណ្ឌិត គិន ភា បន្តថា «កុំមោទនភាពជ្រុលនឹងការវិភាគរបស់អ្នកជិតខាង បើគេខ្សោយជាងយើង មិនមែនគេយកដីយើងបានរហូតមកទេ។ ត្រូវចាំ ! ខ្មែរមិនដែលលេបត្របាក់យកទឹកដីប្រទេសជិតខាងណាទេ តែប្រទេសជិតខាងយើងទេ ដែលតែងតែលេបត្របាក់និងច្រឹបយកទឹកដីយើងរហូតមក៕

Timer-90  · Follow 4h  · 🚨តាមថៃមិនទាន់ រដ្ធមន្រ្តីការបរទេសថៃម្សិលមិញនិយាយផ្សេង ថ្ងៃនេះនិយាយផ្សេង: ថៃត្រៀមខ្លួនដើម្បីចូលរួម UNCLOS ដោយសង្កត់ធ្ងន់ថាថៃមិនចាញ់ប្រៀបកម្ពុជាជាដាច់ខាត ទាំងទ័ពទាំងទូត 🇰🇭🇺🇳🇹🇭

Ros Saray   15m  · ប្រទេសថៃ ខេត្តស្រះកែវ បញ្ជាក់ថា មិ.នបានបើកច្រកព្រំដែនទេ ទ្វារច្រកមានស្មៅ និងដើមឈើដុះ.រ.ញ៉េ.រ.ញ៉ៃ នៅថ្ងៃទី2 ខែមិថុនា ឆ្នាំ 2026បន្ទាប់ពីមានព័ត៌មានលេចឮថានៅស្រុកអារ៉ាន់យ៉ាប្រាថេត មានការបើកច្រកព្រំដែនអចិន្ត្រៃយ៍ និងច្រកប.ន្ធូរប.ន្ថ.យ ដើម្បីអនុញ្ញាតឱ្យសិស្សជនជាតិកម្ពុជា ឆ្លងដែនចូលមកសិក្សានៅប្រទេសថៃនោះ.

កងទ័ព ប្រទេសថៃ ថ្មីៗនេះ បានបង្ហាញជាសាធារណៈអំពី កម្មវិធីផលិត និង បំពាក់ដ្រូន ប្រឆាំងដ្រូន ដែលមានតម្លៃ ថោក ជាង បណ្តា កាំជ្រួចការពារអាកាសផ្សេងៗទៀត ដូចជា កាំជ្រួច Patriot តម្លៃ ប្រមាណ ០៤ លានដុល្លា/ ១ គ្រាប់ កាំជ្រួច ប្រភេទ ឆ្លាត តម្លៃប្រមាណជា ៤៣ ម៉ឺនដុល្លា/ គ្រាប់ ដូច្នេះ ការផលិតដ្រូន បំពាក់រុក្កែត ៧០ មម ចំនួន ០៣ ដើម ឬ ១ ដើម វាមានតម្លៃ ថោកបំផុត គឺប្រមាណជា ១៥,០០០ ដុល្លា/ឈុតទាំង ដ្រូន ទាំង រុក្កែត និង ប្រព័ន្ធផ្សេងៗ។ បណ្តាកងទ័ព អាមេរិក កងទ័ព តៃវ៉ាន់ កងទ័ពនៅ អឺរ៉ុប សុទ្ធតែ បាន និងកំពុង ស្រាវជ្រាវ ផលិតដ្រូនរុក្កែតបែបនេះ ដើម្បី ការពារអាកាស គឺ ប្រឆាំងដ្រូន ដែល គេបញ្ជាដ្រុនឲ្យ ហោះ រង់ចាំ មុខសញ្ញាគោលដៅ ចូលមក ដើម្បី វាយប្រហារ ក្នុងចម្ងាយ អាច ១០ គម ។

Saroeurn Som🚨អ្នកនាំពាក្យកងទ័ពសៀមបានបញ្ជាក់ថា មិនមានការប្រកាសណាមួយឲ្យប្រជាជននៅខេត្តសុរិន្ទជម្លៀសចេញ ឬរៀបចំមជ្ឈមណ្ឌលជម្លៀសដូចការចែករំលែកតាមអ៊ីនធឺណិតនោះទេ⚠️ក្រុម MMO នឹងក្រុមជ្រុលនិយមសៀម

Hok Nave
31m
 ·
ថៃសួរយើងថា តើបានត្រៀមខ្លួនសម្រាប់ជុំទីបីហើយឬនៅ? ខ្ញុំក៏ចង់ដឹងដែរថា តើថៃ វាអាងអ្វីបានជាហ៊ាននិយាយបែបហ្នឹង?

តើបងប្អូនដឹង ឬទេ? គេនិយាយថា ការផ្លាស់ប្ដូរនាយករដ្ឋមន្ត្រីថៃ ឡើងកាន់អំណាចពីរថ្ងៃក៏មាន សុទ្ធតែមានការពាក់ព័ន្ធទៅនឹងប្រសាសន៍ថ្នាក់ដឹកនាំខ្មែរ ឬការព្យាករណ៍របស់ថ្នាក់ដឹកនាំខ្មែរ។ រួចបើថៃពូកែមែន ហេតុអ្វីបញ្ចប់សង្គ្រាម ត្រឹម 5 ថ្ងៃ និង 21 ថ្ងៃ? រួចពួកមេទ័ពថៃ វ៉ៃខ្មែរ ទាំង 2 លើក សុទ្ធតែស្ដេចដកចោល ដោយសារតែអសមត្ថភាព និងធ្វើឱ្យបាត់បង់កងទ័ពថៃរាប់រយនាក់ រួចព្យាយាមលាក់ ចំនួនទិន្នន័យពិតប្រាកដ ព្រោះខ្លាចអត់កងទ័ពហ៊ានមកច្បាំងទៀត។

សម្ពាធរបស់ថៃនៅក្នុងថ្ងៃបាញ់គ្នាគឺឆ្ងល់ថាហេតុអ្វីដាក់ទៅចំៗម៉្លេះ? ខ្មែរមិនបានប្រើប្រាស់យន្តហោះស៊ើបការ និងយន្តហោះចម្បាំង ហេតុអ្វីកងទ័ពខ្មែរខ្លាំងម្ល៉េះ? ពួកមេទ័ពថៃ ពេលវ៉ៃបានត្រឹមតែអេសក្បាលឆ្ងល់។ រួចដល់ពេលបញ្ជូនខ្មែរជើងចូលមក មិនទាន់បានចុះពីលើឡានផង គ្រាប់ធ្លាក់ឆេះខ្ទេចទាំងឡានៗ ។ បានជាមានពាក្យមួយគេនិយាយថា តើពួកមេទ័ពថៃ បញ្ជូនកងទ័ពមកច្បាំងឬបញ្ជូនមកស្លាប់? សម្រាប់កងទ័ពខ្មែរ ចាំតែបាញ់ ដូចប្រមាញ់សត្វតាមព្រៃអញ្ចឹង ពួកវារត់គ្មានដឹងខ្យល់អីទេ។

ទើបគេនិយាយថាតើខ្មែរបានត្រៀមខ្លួនហើយឬនៅ? ខ្ញុំអង្គុយសើច និងយល់ថា អានេះមកឱ្យខ្មែរ បាញ់ចោលទៀតហើយ។ រួចហើយពួកសុរិន្ទ ដែលគ្មានដឹងខ្យល់អី អត់យល់អ្វី ដែលពួកថៃកំពុងធ្វើ។ វាឲ្យទៅធ្វើសង្គ្រាមគឺវាឲ្យទៅស្លាប់។ សម្រាប់ពួកថៃពិតប្រាកដ ពួកវាអត់ឱ្យចូលសមរភូមិពិតទេឱ្យនៅក្រោយៗ ចាំបញ្ជា។ អាចជាយុទ្ធសាស្ត្រមួយ គេនិយាយថា ជីកឬសពួកសុរិន្ទ មិនអាចសម្លាប់បាន ប៉ុន្តែអាចបញ្ជាឱ្យទៅស្លាប់ នៅក្នុងសមរភូមិបាន បានជាពួកថៃ គេធ្វើបែបហ្នឹង។ រួចបងប្អូនក៏ដូចបានដឹងដែរ ឱ្យតែមិនមែនជនជាតិថៃពិតប្រាកដវាអត់ទុកទេ។ ដូចគេសម្លាប់ពួកភាគខាងត្បូង ជាជនជាតិអ៊ីស្លាម ឱ្យដាច់ពូជ សម័យថាក់ស៊ីន ប៉ុន្តែសម្លាប់មិនអស់។ ពីព្រោះពួកគេមិនចង់ឲ្យជនជាតិដើម នៅរស់នៅទឹកដីរបស់ពួកគេដណ្ដើមបានទេ។ គេខ្លាចថា នៅថ្ងៃណាមួយគឺអាចងើបបះបោរ ឬផ្ដាច់ខ្លួនពីថៃ។

ប៉ុន្មានថ្ងៃមុន ខ្ញុំឃើញអ្នកវិភាគថៃជាច្រើននាក់ គេវិភាគហើយនិយាយថា កងទ័ពខ្មែរ មិនហ៊ានជាមួយកងទ័ពថៃទេ ហើយក៏លើកទឹកចិត្តកងទ័ពថៃ ឱ្យធ្វើអ្វីដែលគួរធ្វើ។ ប៉ុន្តែបងប្អូនយើងក៏មើលឃើញដែរ កងទ័ពខ្មែរសុទ្ធតែត្រៀមផ្លែទាបដាក់នៅក្នុងហោប៉ៅ រួចចូលទៅទប់ភ្លាមៗ រហូតទ័ពថៃគេថាយើងគំរាមគេ រួចបោលក្បាល ដកថយយ៉ាងលឿន។ ដូចពាក្យមួយថាឃើញអត់ធ្មត់ ចង់បានចិត្តមែន? អ្នកមែន ខុសពីអ្នកលេង។ កុំធ្វើដូចកូនក្មេង លេងភ្លើងក្ដៅណាស់។ រួចត្រូវចាំឬឱ្យច្បាស់ កុំចេះតែហ៊ាន ព្រោះច្បាប់ទទួលមេរៀនហើយពីលើក បើមានលើកទី3 ខ្ញុំនិយាយឱ្យខ្លី 5ខែ ខ្មែរស្ងាត់មិនមែនស្ងៀមទេ។ ខ្មែរមិនបានត្រៀមខ្លួនកម្ទេចបាន ចុះបើបានត្រៀមខ្លួន ប្រាំខែទៀត? យល់ល្អ កុំមកឱ្យខ្មែរខាតគ្រាប់ហត់បាញ់។ រួចសំណាញ់មេញខ្មែរក៏មិនទាន់អស់មួយគ្រាប់ដែរ ប៉ុន្តែដ្រូនតម្លៃរាប់លាន$ធ្លាក់ច្រើនគ្រឿងហើយ។ អញ្ចឹងហើយ គួរតែមកដោះស្រាយ តាមនីតិវិធីទៅ និងត្រូវចងចាំថា ត្រូវសងខ្មែរ លើការខូចខាត ក្នុងសង្គ្រាមទាំងពីរលើក ដែលមានតម្លៃរាប់ពាន់លានដុល្លារ។ រួចកុំគិតថា ជាជម្លោះព្រំដែន ប៉ុន្តែជាសង្គ្រាមឈ្លានពានខ្មែរ ទាំងកំរោល។

ខ្ញុំសូមបញ្ចប់សំណេរសង្ខេបបែបខ្លីដើម្បីឲ្យបងប្អូនស្វែងយល់ត្រឹមតែប៉ុណ្ណឹងចុះ បើមានចន្លោះឬក៏ខ្វះខាតត្រង់ចំណុចណា? ខ្ញុំសុំការអធ្យាស្រ័យទុកជាមុន។ ខ្ញុំសូមគោរពអរគុណបងប្អូនដែលបានចំណាយពេលវេលាដ៏មានតម្លៃដើម្បីអានតាំងពីដើមរហូតដល់ចប់។ នៅចុងបញ្ចប់សូមបងប្អូនត្រូវតែតជឿជាក់លើរាជរដ្ឋាភិបាលយើង ដើម្បីខំការពារជាតិយើងនិងលើកទឹកចិត្តកងទ័ពយើង កំពុងឈរជើងការពារពួកយើង៕ ចប់.

Hok Nave
ឃើញផុសឡានដឹកខ្មោចដាក់តាមផ្ទះរាប់រយឡាន តើអស់តែប៉ុណ្ណឹង? ចំនួនប៉ុណ្ណឹងមិនទាន់ស្មើមួយកញ្ច្រែងនៅជើងភ្នំទេ។

RT News TV
BREAKING: រដ្ឋមន្ត្រីការបរទេសថៃ ស៊ីហាសាក់ ជួបជាមួយក្រុមទីប្រឹក្សាច្បាប់របស់ថៃ នៅប៉ារីស ដើម្បីពិភាក្សារកវិធីឆ្លើយតបចំណាត់ការ UNCLOS របស់កម្ពុជា ហើយថា រដ្ឋាភិបាលថៃ ត្រៀមខ្លួនរួចចហើយ។ ប្រភព៖ Khaosod ៤ មិថុនា ២០២៦

Chan Born សភាពការណ៍ព្រំដែន កម្ពុជា ថៃ៖ ឃើញខាងកម្ពុជាយើងខ្លះគេផ្សាយ យកពត៍មានពី ថៃ មកថា នៅប្រទេសថៃ កំពុងមានការជម្លៀសប្រជាជនតាមខ្សែព្រំដែនទៅរកទីសុវត្ថិភាព។ មូលហេតុនដែលពត៍មាននេះចេញមក ដោយសារ នៅថៃ មាន ០២ រដ្ឋាភិបាល គឺ រដ្ឋាភិបាលថៃ និង រដ្ឋាភិបាលសៀម ដែលពួកវា បាន និង កំពុងឈ្លោះគ្នា ។ សៀម វាព្យាយាមផ្តួលរំលំ អានុទីន ពីព្រោះកាន់អំណាចជាង ០១ ឆ្នាំ តាំងពី ២០២៥ ដល់ពេលនេះ បើទុកយូរ អំណាចវាកាន់តែ មាំ រឹង ចាក់ឬសជ្រៅ ដូច្នេះ សៀមវាប្រឌិតពត៍មានថា តានតឹងនៅព្រំដែនសម្បើមណាស់ ប្រជាជនភៀសខ្លួន ប្រសេចប្រសាច ដើម្បីឪ្យ របបអានុទីនវារលំដួល។ ខាងពត៍មាន ខ្មែរ ត្រូវតែផ្សាយថា ពត៍មានណាខាងថៃ? ពត៍មានណាខាងសៀម ? រឿងពួកវាឈ្លោះគ្នា យើងកុំផ្អ់ើល ចាំឃើញ វីដេអូ មាន ម៉ោង មានថ្ងៃខែ ដែលគេថត សឹមជឿ ! ៕

No comments:

Post a Comment