ទឹកចិត្តកូនខ្មែរ គំរាមគេមិនខ្លាច ចាប់ផ្តើមលោម លោមគេមិនបាន ចាប់ផ្តើមលេបសំដីខ្លួនឯងថាមិនបានលុប MOU 44 ទេគ្រាន់តែជូនដំណឹងមកកម្ពុជា អញហើយអញបើនៅតែធ្វើតាមវាឆ្កួតទាំងអស់គ្នា តែអាទីនឆ្កួតចូល
Chan Born 9h · Shared with Public នយោបាយ ថៃ និង សៀម៖ អានុទីន រដ្ឋុមន្រ្តីមហាផ្ទៃ និង ជា នាយករដ្ឋមន្រ្តី បានចាត់តាំងឱ្យ រដ្ឋមន្រ្តីការបរទេស និងជា ឧបនាយករដ្ឋមន្រ្តី ឈ្មោះ ស៊ីហាសាក់ ភួងកេតកែវ ធ្វើតែកិច្ចការងារតំណាងថៃ នៅតុលាការសមុទ្រ UNCLOS មិនត្រូវជ្រៀតជ្រែកកិច្ចការងារព្រំដែន JBC/ GBC ការងារបិទ បើកព្រំដែនជាមួយកម្ពុជាឡើយ។ មូលហេតុនៃជំលោះផ្ទៃក្នុង គឺពួកយោធាសៀមកំណត់គោលការណ៍បិទព្រំដែនជាមួយកម្ពុជា ដើម្បីកុំឲ្យកម្ពុជាមានសាំង ប្រេងចាក់រថក្រោះ មានស្បៀងសម្រាប់កងទ័ពកម្ពុជា ការពារកុំឲ្យកម្ពុជា ទិញដែក ទិញស៊ីម៉ង់ ធុងទឹក ពីប្រទេសថៃចូលមកកម្ពុជា (បិទទ្វារវ៉ៃឆ្កែ)។ ចំណែកនយោបាយពួក ថៃ តាក់ស៊ីន អានុទីន គឺ បើកព្រំដែនជាមួយកម្ពុជា ដើម្បីសេដ្ឋកិច្ចដើរ ដើម្បីបន្តរអំណាចរដ្ឋាភិបាល ៤ ឆ្នាំ។ ក្នុងបរិបទតានតឹងបែបនេះ សឹង្ហា ស័ក្តិ ជាចចក កញ្ចាស់ ចូលតួរមក ដើម្បី សម្របសម្រួល ជាអាជ្ញារកណ្តាល Mediator/ Middle Man នឹងឈានទៅផ្តួលរំលំ អានុទិន ដូច្នេះ បានជា អានុទិន ប្រឆាំងដាច់ខាត មិនឲ្យ សឹង្ហាស័ក្តិចេញមក ចរចារជាមួយ កម្ពុជាឡើយ ទុកកិច្ចការនេះ អានុទិនជាអ្នកកំណត់។
សង្ខេបព្រឹត្តិការណ៍សង្រ្គាមការទូត ថៃ កម្ពុជា ស្តីពីបញ្ហាព្រំដែន៖ ប្រទេសថៃ ព្យាយាម ៣ ដង ក្នុងការលុបចោល MOU 43 និង MOU 44 ជំនួសដោយ MOU ថ្មី ២០២៥ ឬ ២០២៦។ ប្រទេសថៃ ដំបូងបាន អូសទាញ វៀតណាមចូល ក្នុង MOU ៣ ភាគី គឺ ថៃ កម្ពុជា វៀតណាម Vietnam។ បន្ទាប់មក ថៃ បានអូសទាញ ហ្វីលីពីន Phillippine ចូលទៀត និងក្រោយបង្អស់ គឺ អូសទាញ បារាំង France . ប្រទេសថៃ មានបំណងច្បាស់លាស់ក្នុងការប្រើប្រាស់ ច្បាប់សមុទ្រ ១៩៨២ UNCLOS 1982 ដើម្បី វាយសង្រ្គប់លើកម្ពុជា ដោយសំអាងលើភស្តុតាងជាក់ស្តែងថា ទ័ពថៃកំពុងគ្រប់គ្រងតំបន់ជំលោះទាំងអស់មានឯកសារ រដ្ឋបាលយោធា រដ្ឋបាលស៊ីវិល រដ្ឋបាលនគរបាល និងរដ្ឋបាល វប្បធម៍..។ ខាងកម្ពុជាវាយបកវិញដោយ ជោគជ័យមហាធំធេង គឺឯកសារដែលកម្ពុជាប្តឹង តវ៉ា ជំទាស់ ជាប់ជាប្រចាំ។ ដូច្នេះ មាត្រាមួយចំនួនដែលថៃ មានបំណងប្រើក្នុងច្បាប់សមុទ្រនោះ ត្រូវបរាជ័យទាំងស្រុង។ ទី ២ ទៀត កម្ពុជាមិនបានប្រើពាក្យថា ថៃឈ្លានពានកម្ពុជាទេ ពីព្រោះ ថៃវាបានលុបចោល MOU 43 បាត់ទៅហើយគឺគ្មាន កន្លែងណាចោទថា ថៃវាឈ្លានពានកម្ពុជាយើងទេ។ សំអាង លើថៃ វាលុប MOU 43 ហ្នឹង ទើបកម្ពុជាសម្រេច ប្រើច្បាប់សមុទ្រដែរ ក្នុងមាត្រា ផ្សេង !! នៃច្បាប់នេះ ដោយ ប្រទេសទាំង ០៣ ខាងលើ នោះ គេជួយកម្ពុជាយើងពេញទំហឹង គឺមិនបង្កើត MOU ថ្មីឡើយ ដើម្បីដំណើរ តុលាការសមុទ្រ និងតុលាការដីគោក។
ប្រាក់ សុខុន - Prak Sokhonn 19m · នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញទទួលអាហារការងារថ្ងៃត្រង់ជាមួយ លោក Hunt VanderToll ឧបការីរងរដ្ឋមន្រ្តីការបរទេសអាម៉េរិក ទទួលបន្ទុកកិច្ចការអាស៊ីអាគ្នេយ៍ និងអាស៊ាន ក្នុងឱកាសដែលលោកអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា។ ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានបញ្ជាក់ជាថ្មីអំពីការវាយតម្លៃខ្ពស់របស់កម្ពុជាចំពោះ តួនាទីបុរេសកម្មរបស់សហរដ្ឋអាម៉េរិក ក្រោមការដឹកនាំរបស់ប្រធានាធិបតី Donald J. Trump ក្នុងការគាំទ្រ និងសម្របសម្រួលឲ្យមានកិច្ចព្រមព្រៀងឈប់បាញ់នៅថ្ងៃទី២៨ ខែកក្កដា និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ នៅថ្ងៃទី២៦ ខែ តុលា ឆ្នាំ ២០២៥ ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ក៏ដូចជាការបន្តតាមដាននិងចូលរួមរបស់អាម៉េរិកក្នុងការជំរុញការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូទ្បាទ្បាំពួនេះ។ ភាគីទាំងពីរក៏បានពិនិត្យពិភាក្សាលើវឌ្ឍនភាពជាវិជ្ជមាននៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ និងការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងអាស៊ាន-អាម៉េរិក ផងដែរ។ ភាគីទាំងពីរបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នា ក្នុងការពង្រឹងបន្ថែមនូវចំណងមិត្តភាពដ៏យូរអង្វែងរវាងប្រទេសទាំងពីរ និងការពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅលើគ្រប់វិស័យដែលមានផលប្រយោជន៍ទៅវិញទៅមក។
កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ Royal Cambodian Army 1h · ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជការ កងពលធំអន្តរាគមន៍លេខ៣ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន ទូទាំងកងពលធំអន្តរាគមន៍លេខ៣ សូមសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្ញើលិខិតជូនដំណឹងជាផ្លូវការទៅកាន់ភាគីថៃ និងអគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីចាប់ផ្តើមដំណើរការយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS)បន្ទាប់ពីភាគីថៃបានដកខ្លួនជាឯកតោភាគីពីអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ ដែលជាមូលដ្ឋានគតិយុត្គតែមួយគត់ សម្រាប់ការចរចារទ្វេភាគី ស្វែងរកដំណោះស្រាយដោយសន្តិវិធីលើការទាមទារតំបន់សមុទ្រត្រួតស៊ីគ្នាជាមួយប្រទេសទាំងពីរ អស់រយៈពេលជាង ២៥ឆ្នាំកន្លងមក។
ក្រសួងការពារជាតិ
សេចក្តីប្រកាសព័ត៌មាន
អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជាសូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖
នៅថ្ងៃសៅរ៍ ទី៦ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ០៨:៣០នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីន ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពនៅស្ពានស្ទឹងមេទឹក ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
គួរបញ្ជាក់ផងដែរថា ស្ពានស្ទឹងមេទឹក បានរងការវាយប្រហារដោយយន្តហោះចម្បាំងទម្លាក់គ្រាប់បែកពីសំណាក់កងទ័ពអាកាសរបស់ថៃ បណ្តាលឱ្យខូចខាតនិងដាច់ទាំងស្រុងមិនអាចចរាចរណ៍ទៅមកបាន កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥។ ស្ពាននេះគឺជាហេដ្ឋារចនាសម្ព័ន្ធស៊ីវិលសុទ្ធសាធ ដែលមានទីតាំងស្ថិតនៅចម្ងាយរាប់សិបគីឡូម៉ែត្រពីព្រំដែនកម្ពុជា-ថៃ។
រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជានៅតែបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិតក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព និងស្ថិរភាពយូរអង្វែង។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕
ថ្ងៃសៅរ៍ ៦រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦
បញ្ហានៃការវិភាគភូមិសាស្រ្តនយោបាយ៖ ខ្ញុំឃើញ បងៗមួយចំនួន វិភាគដោយខុស ឆ្គងខ្លាំងណាស់ ដោយគាត់វិភាគឃើញថា " ថៃ និង អាមេរិក គឺតែ ១ " ថៃ ប្រើអាវុធ អាមេរិកមកធ្វើសង្រ្គាមឈ្លានពានកម្ពុជា នៅឆ្នាំ ២០២៥ នេះ។ គាត់ថា អាមេរិក មានមូលដ្ឋានទ៏ពច្រើនកន្លែងនៅប្រទេសថៃ។ ការវិភាគបែបនេះ វាដូចជា ឪសថទិព្វជួយ ពួកថៃ ពួកសៀម ឪ្យបន្តឈ្លានពានកម្ពុជាអីចឹងដែរ។ តាមពិតទៅ អាមេរិក និង ថៃ គឺជា សត្រូវលាក់មុខ ជាសត្រូវដ៍សែនជូរចត់បំផុតនាសម័យនេះ ដោយសារ (១) ស្តេចសៀមមានផែនការបណ្តេញ មូលដ្ឋានទ័ពអាមេរិកទាំងអស់ ចាកចេញពីប្រទេសថៃ ពីព្រោះមូលដ្ឋានទ័ពអាមេរិកនៅថៃ វានាំឲ្យ ស្តេចថៃ ក្លាយជាស្តេច គ្មានអំណាច ជាស្តេចធ្វើឪ្យបាត់បង់ អធិប្បតេយ្យភាពដែនដី។ ទី (២)អាមេរិក មានបំណងផ្តួលរំលំរបបផ្តាច់ការធំបំផុតក្នុងលោកនេះឲ្យបាន ពីព្រោះស្តេច សៀម កាន់អំណាចបញ្ជាកិច្ចការសព្វសារពើរ ខណៈអាមេរិកមាននយោបាយ ប្រជាធិប្បតេយ្យនិង សាធារណរដ្ឋ។ ទី (៣) យន្តហោះ អាមេរិក ដែល ថៃទិញមកបំពាក់ មានជាង ១០០០ គ្រឿង ចំណោម យន្តហោះថៃ ជាង ២០០០ គ្រឿង តែដោយសារ អាមេរិកដាក់សំពាធ បានជាថៃ មិនប្រើយន្តហោះ F-16 នេះបានច្រើនគ្រឿងទេ វាប្រើ Gripen របស់ ពួកអឺរ៉ុបវិញ...ទាំងនេះជា ចំណុចគោលៗ ដែលថា អាមេរិកគឺជាសត្រូវជាមួយ ស្តេចថៃ គ្រាន់តែពួកគេជាអ្នកនយោបាយ គេមិននិយាយត្រង់ៗ ដូចជាខ្ញុំទេ !!!
រមណីយដ្ឋាន សង្រ្គាម The War Resort
ពួកចោរថៃ វាខ្លាវកម្ពុជា សុំបើច្រកព្រំដែន នេះ អោយពួកវាមើលរូប ៥០០ឆ្នាំទៀត មិនដឹងជាអាចបើកបាន ឬអត់ផង បើវោតថៃ នៅតែមាននាយករដ្ឋមន្រ្តី ចរឹកឆ្កែបែបហ្នឹង ។
Ren Chanrith 1h · រូបថតដែលអាជ្ញាធរកម្ពុជាចាក់ដីបិទច្រកព្រំដែននៅស្រុកសំពៅលូន សូមបងប្អូនកុំថតយកមកផ្សព្វផ្សាយអី ខាតនយោបាយការបរទេសរបស់កម្ពុជា។ គោលនយោបាយការបរទេសរបសយើង គឺយើងនាំគ្នានិយាយប្រាប់បរទេសថា "ថៃបិទព្រំដែនជាឯកតោភាគី"។ តាំងពីដើមមក យើងមិនដែលបិទព្រំដែនឯណា យើងគ្រាន់តែហាមឃាត់ការនាំចូលប្រេងកាតបន្លែនិងផ្លែឈើ។
តើបងប្អូនខ្មែរយើង ត្រូវពន្យល់បែបណា ទៅ មិត្តភ័ក្រ្ត ក្រុមគ្រួសារ និង ជនបរទេស អំពី ខាងកម្ពុជា ដឹកដីទៅបិទច្រកព្រំដែននៅ សំពៅលូននេះ? តាមការវិភាគច្រើនសារ ខ្ញុំរកឃើញចម្លើយ បែបនេះ ៖ ពួកខ្មាំងថៃ ខ្មាំងសៀម វាឲ្យកម្ពុជា ឈប់ប្តឹងវាទៅ UNCLOS នោះវានឹងបើកព្រំដែនឡើងវិញ ! ទី២ វាចង់បន្ធូរបន្ថយ ការឡុកអុកតាមព្រំដែន រាយបន្ថាលួស ដ្រូនហោះរាល់ថ្ងៃ បាញ់បោះរាល់ថ្ងៃ តាមសំណើរកម្ពុជា ឪ្យតែយើងព្រម ដកបណ្តឹងពី UNCLOS ។ ដូច្នេះ កម្ពុជាយើង ហត់ ជាមួយ ពួក ខ្មាំងទាំងនោះ ក៍ ដឹកដី ទៅ ចាក់បិទ ច្រកហ្នឹង ១ ៕
តើបងប្អូនខ្មែរយើង ត្រូវពន្យល់បែបណា ទៅ មិត្តភ័ក្រ្ត ក្រុមគ្រួសារ និង ជនបរទេស អំពី ខាងកម្ពុជា ដឹកដីទៅបិទច្រកព្រំដែននៅ សំពៅលូន ម៉ាឡៃ នេះ? តាមការវិភាគច្រើនសារ ខ្ញុំរកឃើញចម្លើយ បែបនេះ ៖ ពួកខ្មាំងថៃ ខ្មាំងសៀម វាឲ្យកម្ពុជា ឈប់ប្តឹងវាទៅ UNCLOS នោះវានឹងបើកព្រំដែនឡើងវិញ ! ទី២ វាចង់បន្ធូរបន្ថយ ការឡុកអុកតាមព្រំដែន រាយបន្ថាលួស ដ្រូនហោះរាល់ថ្ងៃ បាញ់បោះរាល់ថ្ងៃ តាមសំណើរកម្ពុជា ឪ្យតែយើងព្រម ដកបណ្តឹងពី UNCLOS ។ ដូច្នេះ កម្ពុជាយើង ហត់ ជាមួយ ពួក ខ្មាំងទាំងនោះ ក៍ ដឹកដី ទៅ ចាក់បិទ ច្រកហ្នឹង ១ ។ រឿង បិទ និង បើកព្រំដែន ជារឿងផ្ទៃក្នុងរបស់ ថៃ និង សៀម ដែលពួកកំពុងតែផ្តួលគ្នាទៅវិញទៅមក ដោយយករឿង បិទ បើក មកធ្វើជានយោបាយ។ កម្ពុជាហែលរួចអស់ មុនឆ្នាំ ១៩៩៧ មានតែ ០២ បក្សផង ចុះទំរាំ ពួកសត្វចចកថៃ សៀម ចិន ម៉ាឡេ មន ភូមារ ឡាវ. មានដល់ ១៨ បក្ស ក្នុង រដ្ឋាភិបាលចម្រុះ !!!! ។
រមណីយដ្ឋាន សង្រ្គាម The War Resort
"ថៃ វាយតម្លៃស្ថានភាព សេដ្ឋកិច្ច សមត្ថភាពយោធា និងនយោបាយកម្ពុជា ខុស"
ការគណនាខុសជាយុទ្ធសាស្ត្រ (Strategic Miscalculation) របស់ថៃ លើប្រទេសកម្ពុជា កំពុងឈានទៅរកការបរាជ័យផ្នែកនយោបាយ និងការទូតយ៉ាងធ្ងន់ធ្ងរ។ ការវាយតម្លៃរបស់ថៃ ដែលផ្អែកលើទស្សនៈហួសសម័យ បានបង្កើតជាសង្វាក់នៃកំហុសជាបន្តបន្ទាប់ ដោយចាប់ផ្តើមពីការយល់ច្រឡំលើភាពពឹងផ្អែកសេដ្ឋកិច្ច រហូតដល់ការប្រថុយប្រថានផ្នែកយោធា ដែលផ្ទុយនឹងច្បាប់អន្តរជាតិ (International Law)។
១. ការវាយតម្លៃខុសលើវិស័យសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធ
ថៃធ្លាប់យល់ឃើញថា សេដ្ឋកិច្ចកម្ពុជាពឹងផ្អែកទាំងស្រុងលើខ្លួន ហើយបានប្រើប្រាស់វិធានការឯកតោភាគី (Unilateral Measure) ដូចជាការបិទច្រកព្រំដែន ការផ្តាច់កិច្ចសន្យាទិញអគ្គិសនី និងការគំរាមកាត់ផ្តាច់សេវាអ៊ីនធឺណិត (Internet Gateway) ដោយសង្ឃឹមថានឹងបង្កឱ្យមានវិបត្តិមនុស្សធម៌ និងអស្ថិរភាពនយោបាយនៅកម្ពុជា។ ប៉ុន្តែការពិតបានបង្ហាញផ្ទុយស្រឡះ៖
· វិស័យថាមពល៖ ការផ្តាច់កិច្ចសន្យាទិញអគ្គិសនីរបស់ថៃ មិនបានធ្វើឱ្យកម្ពុជាដួលរលំដូចការរំពឹងទុកទេ។ ផ្ទុយទៅវិញ កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការសម្រេចបាននូវអធិបតេយ្យភាពថាមពល (Energy Sovereignty)។ ការពន្លឿនការអភិវឌ្ឍរោងចក្រថាមពលដើរដោយធ្យូងថ្ម (Coal-Fired Power Plant) និងវារីអគ្គិសនី (Hydropower) ក្នុងស្រុក បានធានាបាននូវស្ថិរភាពបណ្តាញអគ្គិសនី (Grid Stability) ដោយមិនចាំបាច់ពឹងផ្អែកលើការនាំចូលពីថៃទៀតឡើយ។ តាមពិត ការផ្តាច់កិច្ចសន្យានេះ គឺជាអ្វីដែលកម្ពុជាបានទន្ទឹងរង់ចាំ ដើម្បីបញ្ឈប់កាតព្វកិច្ចទិញក្នុងតម្លៃខ្ពស់ដោយយុត្តិធម៌។
· សេវាឌីជីថល៖ ការព្យាយាមកាត់ផ្តាច់សេវាអ៊ីនធឺណិត ដើម្បីបង្កភាពវឹកវរផ្នែកព័ត៌មាន ក៏គ្មានប្រសិទ្ធភាពដែរ។ កម្ពុជាបានធ្វើពិពិធកម្ម (Diversification) ការតភ្ជាប់អ៊ីនធឺណិតរបស់ខ្លួន តាមរយៈខ្សែកាបក្រោមសមុទ្រ (Submarine Cable) ជាមួយបណ្តាប្រទេសផ្សេងៗ ដោយកាត់បន្ថយការពឹងផ្អែកលើថៃជាច្រកចេញចូល (Gateway) តែមួយគត់។
· ពាណិជ្ជកម្ម៖ ផ្ទុយពីការព្យាករណ៍ថា ការបិទព្រំដែននឹងធ្វើឱ្យកម្ពុជាខ្វះទំនិញប្រើប្រាស់ សេដ្ឋកិច្ចកម្ពុជាបានបង្ហាញពីភាពធន់ (Economic Resilience) តាមរយៈការងាកទៅរកការនាំចូលទំនិញពីវៀតណាម និងចិន ព្រមទាំងការជំរុញផលិតកម្មក្នុងស្រុកឱ្យកាន់តែខ្លាំង។ ទង្វើនេះបានធ្វើឱ្យអ្នកនាំចេញរបស់ថៃខាតបង់ចំណែកទីផ្សារ (Market Share) នៅកម្ពុជាយ៉ាងធ្ងន់ធ្ងរ។
២. ការវាយតម្លៃខុសលើសមត្ថភាពយោធា និងនយោបាយ
ថៃបានប្រើយុទ្ធសាស្ត្រឈ្លានពាន (Military Adventurism) តាមបណ្តោយព្រំដែន ដោយចង់លុបចោលអនុស្សរណៈនៃការយោគយល់ (MoU) ឆ្នាំ២០០១ ស្តីពីការកំណត់ព្រំដែន ហើយទាមទារខ្សែបន្ទាត់ថ្មីនៅលើទីតាំងដែលខ្លួនកំពុងកាន់កាប់ជាក់ស្តែង។ ការវាយតម្លៃនេះ បានមើលរំលងចំណុចសំខាន់ៗដូចខាងក្រោម៖
· អន្ទាក់ការទូត និងយោធា៖ កម្ពុជាបានប្រើយុទ្ធសាស្ត្រលាក់សមត្ថភាពយោធា (Military Concealment) និងបើកដៃឱ្យថៃ wkចូលកាន់កាប់ទឹកដីកម្ពុជា ដែលជាភ័ស្តុតាងជាក់ស្តែង (Material Evidence) ដែលថៃមិនអាចប្រកែកបានថាខ្លួនមិនមែនជាអ្នកឈ្លានពាន។ ការដកថយដោយចេតនានេះ គឺជាការដាក់អន្ទាក់ច្បាប់ (Legal Trap) ដោយបង្កើតឱ្យមានការរំលោភអធិបតេយ្យភាពជាក់ស្តែង ដែលផ្ទុយនឹងធម្មនុញ្ញអង្គការសហប្រជាជាតិ (UN Charter) និងសាលក្រមតុលាការយុត្តិធម៌អន្តរជាតិ (ICJ Judgement) ឆ្នាំ១៩៦២។
· សមត្ថភាពបញ្ញវន្ត និងច្បាប់៖ ថៃមើលរំលងក្រុមអ្នកច្បាប់ និងអ្នកជំនាញការបរទេសកម្ពុជាជំនាន់ថ្មី ដែលភាគច្រើនសុទ្ធតែជាបណ្ឌិត (Ph.D.) បញ្ចប់ការសិក្សាពីសកលវិទ្យាល័យល្បីៗលើពិភពលោក។ ពួកគេពូកែខាងច្បាប់អន្តរជាតិ ជាពិសេសច្បាប់សមុទ្រ (UNCLOS) និងច្បាប់សង្គ្រាម (Law of Armed Conflict) ដែលធ្វើឱ្យកម្ពុជាមានឧត្តមភាពខាងសង្គ្រាមផ្លូវច្បាប់ (Lawfare)។
· ការគាំទ្រអន្តរជាតិ៖ កម្ពុជាបានរៀបចំសំណុំរឿងយ៉ាងរឹងមាំ ដោយមានសហគមន៍អន្តរជាតិជាសាក្សី រួមមាន UNESCO (សម្រាប់ករណីបំផ្លាញបេតិកភណ្ឌពិភពលោក) ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ក្រុមអង្កេតការណ៍អាស៊ាន (ATO) និងសម្ព័ន្ធយោធានានា។
ការបំផ្លាញតំបន់ស្របច្បាប់ និងការប្រើផែនទីឯកតោភាគី (Unilateral Map) របស់ថៃ បានធ្វើឱ្យថៃគ្មានជំហរការពារខ្លួនក្នុងឆាកអន្តរជាតិឡើយ។
៣. សក្តានុពលនៃជុំទី៣ និងផលវិបាកផ្នែកយុត្តិធម៌អន្តរជាតិ
ប្រសិនបើមានការប្រឈមមុខដាក់គ្នាជាយោធាជុំទី៣ (Round 3 Military Confrontation) ថៃនឹងជួបនឹងការវាយបកដោយស្របច្បាប់ពីកម្ពុជា។
· ការបញ្ចេញសមត្ថភាពពិតប្រាកដ៖ កម្ពុជានឹងលែងលាក់សមត្ថភាពយោធាទៀតហើយ។ ថៃនឹងបរាជ័យយ៉ាងអាម៉ាស់ ទាំងកម្លាំងប្រយុទ្ធដោយអាវុធ (Conventional Warfare) និងការគាំទ្រផ្នែកច្បាប់អន្តរជាតិ។ កងទ័ពកម្ពុជាដែលបំពាក់ដោយបច្ចេកវិទ្យាទំនើប (Modernized Forces) នឹងបង្ហាញពីភាពខ្លាំងលើសពីការរំពឹងទុករបស់ថៃ។
· បទឧក្រិដ្ឋកម្មសង្គ្រាម៖ រាល់ទង្វើឈ្លានពាន ការបិទច្រកព្រំដែនដោយអំណួត ការបំផ្លាញតំបន់ស្របច្បាប់ និងការបំផ្លាញ MoU គឺជាបរាជ័យយុទ្ធសាស្ត្រក្នុងយុគសម័យថ្មី។ អំពើទាំងនេះកំពុងឈានទៅរកបទឧក្រិដ្ឋកម្មសង្គ្រាម (War Crimes) និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ (Crimes Against Humanity) ដែលថៃនឹងត្រូវប្រឈមមុខនឹងការជម្រះក្តីពីតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ដោយជៀសមិនផុត។
សរុបរួមមក÷
ការវាយតម្លៃខុសជាប្រព័ន្ធ (Systemic Misjudgment) របស់ថៃ មិនមែនគ្រាន់តែជាកំហុសនយោបាយនោះទេ ប៉ុន្តែវាគឺជាការបំផ្លិចបំផ្លាញខ្លួនឯង (Self-Destruction) ផ្នែកការទូត និងយោធា។ ការយល់ថាកម្ពុជាខ្លាចសម្ពាធយោធា និងពឹងផ្អែកផ្នែកសេដ្ឋកិច្ច បាននាំឱ្យថៃដើរចូលអន្ទាក់ច្បាប់ និងយុទ្ធសាស្ត្រ ដែលទីបំផុតនឹងធ្វើឱ្យថៃបាត់បង់កិត្យានុភាពអន្តរជាតិ និងទឹកដីដែលខ្លួនធ្លាប់កាន់កាប់ដោយខុសច្បាប់។
ច្រកសំពៅលូន ខាងខ្មែរយើងបានចាក់ដីដាក់លូសំណាញ់ខ្មៅបិទមើលគ្នាអត់ឃើញ កុំឱ្យសៀmចោទប្រកាន់ថាខ្មែរចង់បើកច្រកពេក
TFA Khmer
ថៃបង្កប់ទាហានសម្រាប់វាយឆ្មក់នៅតំបន់ព្រំដែនមុំបី ក្រោយមានជម្លោះជាមួយទាហានខ្មែរ
ទាហានខ្មែរមួយរូប ដែលកំពុងឈរជើងនៅតំបន់ព្រំដែនមុំបី ក្នុងខេត្តព្រះវិហារ ថា គិតមកដល់ពេលនេះ យោធាថៃបានពង្រឹងកម្លាំងការពារនៅតំបន់មុំបី ដោយដាក់ពង្រាយនៅតាមទីតាំងសំខាន់ៗ ក្នុងលេណដ្ឋាន និងនៅក្បែរទីតាំងដែលទាហានខ្មែរ និងទាហានថៃបានប្រឈមមុខដាក់គ្នា។ លោកបន្តថា កងកម្លាំងដែលយោធាថៃបញ្ជូនមកនោះ រួមមានក្រុមកាំភ្លើងបាញ់ចម្ងាយឆ្ងាយ ឬSniper ទាហានសុរ៉ាក់ណារី ទាហានឈុតខ្មៅ កងវរសេនាធំថ្មើរជើងទី២៣ រួមទាំងកងកម្លាំងពិសេសជាច្រើនទៀត ដែលធ្វើឱ្យទាហានខ្មែរបានដាក់ស្ថានការណ៍ត្រៀមប្រយុទ្ធគ្រប់ពេល។
ក្រសួងការពារជាតិ
សេចក្តីប្រកាសព័ត៌មាន
អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖
នៅថ្ងៃសៅរ៍ ទី៦ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ១១:១២នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីន ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់អូរភ្លុកដំរី ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលជាទីតាំងរងការវាយប្រហារ និងកំពុងកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ និងពិនិត្យលើការគោរព និងការអនុវត្តវិធានការទាំងអស់ក្នុងសេចក្តីប្រកាសរួមក្រោយបទឈប់បាញ់ចូលជាធរមានផងដែរ។
កម្ពុជា សូមបញ្ជាក់ជាថ្មីថា កម្ពុជាមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនតាមរយៈការប្រើប្រាស់កម្លាំងដាច់ខាត ឬការទាមទារទឹកដីជាឯកតោភាគីដោយប្រទេសថៃនោះទេ ហើយសកម្មភាពដូចបានរៀបរាប់ខាងលើនឹងមិនធ្វើឱ្យប៉ះពាល់ដល់សិទ្ធិស្របច្បាប់ ឬជំហររបស់ព្រះរាជាណាចក្រកម្ពុជា ទាក់ទងនឹងព្រំដែនអន្តរជាតិរបស់ខ្លួននោះឡើយ។
កម្ពុជា អំពាវនាវឱ្យភាគីថៃអនុវត្តសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ឱ្យបានម៉ឺងម៉ាត់ ពេញលេញ ស្មោះត្រង់ និងប្រកបដោយប្រសិទ្ធភាព សំដៅដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ ដើម្បីស្តារឡើងវិញនូវទំនុកចិត្តគ្នាទៅវិញទៅមក ព្រមទាំងលើកកម្ពស់សន្តិភាព និងស្ថិរភាព សម្រាប់ប្រជាជនយើងជាច្រើនជំនាន់តទៅមុខទៀត។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕
ថ្ងៃសៅរ៍ ៦រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦
អ្នកសារាប ណានី-Nany 7h · ⭕អស់ពីកុងតឺន័រនិងបន្លាលួស ឥលូវមានទាំងរបងស៊ីម៉ង់ទៀត! ថៃ ចាក់របងស៊ីម៉ង់ត៍ធំៗ នៅជិតប្រាសាទតាក្របី ក្នុងស្រុកភ្នំដងរែក ខេត្តសុរិន្ទ។ របងទាំងនេះនឹងត្រូវបានប្រើប្រាស់ដើម្បីបង្កើតរបាំងការពារ និងបង្កើនសន្តិសុខតាមបណ្តោយព្រំដែនថៃ-កម្ពុជា។ 6-6-2026
Ren Chanrith
សម្តេច ហ៊ុន សែន សង្ស័យថា «ព្រំដែនកម្ពុជាថៃជាព្រំដែនរកស៊ីគេចពន្ធ។» ដោយកត់សម្គាល់ឃើញថា បន្ទាប់ពីបិទព្រំដែនកម្ពុជា-ថៃ បែរជាចំណូលពន្ធគយកើនឡើងទៅវិញ។ ពាក្យសំដីនេះមិនត្រឹមតែកាប់ថៃមួយពូថៅទេ ថែមទាំងចាក់មន្ត្រីគយនិងមន្ត្រីតាមច្រកព្រំដែនកម្ពុជា-ថៃ មួយកាំបិតផងដែរ។
Chan Born ជំហរកម្ពុជា គឺដោះស្រាយបញ្ហាទឹកដី តាមច្បាប់អន្តរជាតិ ផែនទីអន្តរជាតិ ដោយមិនធ្វើតាម (១) ជប៉ុនឈ្លានពានប្រទេសនៅ ទ្វិបអាស៊ី នៅសង្រ្គាមលោកទី ១ និង ទី ២ ពេលនោះ ទ័ពអាមេរិក ប្រើនុយក្លេអ៊ែរ ទំលាក់នៅ ជប៉ុន ដើម្បីជប៉ុន ដកទ័ពចេញពីបណ្តាប្រទេសនានានៅ អាស៊ី។ (២) អ៊ុយក្រែន លើកទ័ព ប្រមាណជា ៣០ ម៉ឺននាក់ ចូលទៅឈ្លានពាន រដ្ឋ Belgarod របស់ រុស្សី ឆ្នាំ ២០២៤ ធ្វើឲ្យ រុស្សី ប្រមួលទ័ពខ្លួនឯងផង ជួលទ័ពកូរ៉េខាងជើងផង វាយបណ្តេញទ័ពអ៊ុយក្រែន ប្រើពេលជាង ១ ឆ្នាំ។ ហេតុ កម្ពុជា គ្មានបំណងធ្វើសង្រ្គាម ជាមួយ សត្វថៃ សត្វសៀមហ្នឹង ។
សុវណ្ណារុន្ទ្រ ងន is with ងន សុវណ្ណារុន្ទ្រ. 1h · ៥ខែទៀត ព្រែកជីកហ្វូណនតេជោ និងជីកលក្ខណៈទ្រង់ទ្រាយធំទាំង១១ទីតាំងដែលមានគ្រឿងចក្រ ៣៧៤០ គ្រឿង និងកម្មករ ៧៦៨៨ នាក់
តើភូមាមានអាវុ.ធសាហាវៗអ្វីខ្លះ បានជាយោធាថៃមិនហ៊ានព្រហើនដូចធ្វើដាក់កម្ពុជា? ថៃមានថិវការការពារជាតិ ឆ្នាំ ២០២៥ ចំនួន ៥,៧៣០ លានដុល្លា ចំណែក ភូមារ មាន ៥,១០០ លានដុល្លា។ សូមបងប្អូន កុំចាក់ឲ្យមានសង្រ្គាម ថៃកម្ពុជា ជាថ្មី ពីព្រោះ កម្ពុជា ត្រូវរួមជាមួយ ភូមារ ឡាវ ម៉ាឡេស៊ី បាន ទប់ថៃ ជាប់ ! លុយ កម្ពុជា តិចណាស់ កុំប្រឹងជុះ តាមគេ ប្រយ័ត្នរយៈគូទ ៕
ទឹកចិត្តកូនខ្មែរ
#ព័ត៌មានប្រទេសថៃ ក្រសួងការពារជាតិបង្ហាញពីសមត្ថភាពរបស់ខ្លួន៖
មជ្ឈមណ្ឌលបញ្ជាការឧស្សាហកម្មការពារជាតិ និងថាមពលយោធា (DIEMC)
ផលិតកាំភ្លើងត្បាល់ទំហំ 60mm, 81mm និង 120mm ជាង 500 គ្រឿងជារៀងរាល់ឆ្នាំ។
វាក៏ផលិតកាំភ្លើងធំទំហំ 105mm និងកំពុងអភិវឌ្ឍប្រព័ន្ធកាំភ្លើងធំដែលមានកង់រុញដោយខ្លួនឯង។
លើសពីនេះ វាផលិតគ្រាប់រំសេវជាង 80,000 គ្រាប់ជារៀងរាល់ឆ្នាំសម្រាប់កាំភ្លើងត្បាល់ និងកាំភ្លើងធំ។
លោកអគ្គលេខាធិការអចិន្ត្រៃយ៍នៃក្រសួងការពារជាតិបានសម្តែងទំនុកចិត្តលើសមត្ថភាពឧស្សាហកម្មការពារជាតិដែលពឹងផ្អែកលើខ្លួនឯងរបស់ប្រទេស
ក្នុងការការពារអធិបតេយ្យភាពជាតិ។
ឧត្តមសេនីយ៍ ថារ៉ាផុង ម៉ាឡាខាំ លេខាធិការអចិន្ត្រៃយ៍នៃក្រសួងការពារជាតិ រួមជាមួយឧត្តមសេនីយ៍ សារុន ពេជ្ជរ៉ាណុន អនុលេខាធិការអចិន្ត្រៃយ៍ និងគណៈប្រតិភូរបស់ពួកគេ បានទៅទស្សនាមជ្ឈមណ្ឌលបញ្ជាការឧស្សាហកម្មការពារជាតិ និងថាមពលយោធា។ ពួកគេត្រូវបានស្វាគមន៍ដោយឧត្តមសេនីយ៍ឯក រុនណារ៉ុង រ៉ូជាសេន មេបញ្ជាការមជ្ឈមណ្ឌលបញ្ជាការឧស្សាហកម្មការពារជាតិ និងថាមពលយោធា។
ពួកគេបានទស្សនាខ្សែសង្វាក់ផលិតកម្មអាវុធ ការធ្វើតេស្តបាញ់អាវុធ និងការជួសជុល និងកែលម្អកាំភ្លើងត្បាល់ និងកាំភ្លើងធំ។
ពួកគេក៏បានពិនិត្យឡើងវិញនូវការស្រាវជ្រាវលើឧបករណ៍យោធា និងគម្រោងនានា ដើម្បីបង្កើនប្រសិទ្ធភាពនៃការផលិតគ្រាប់កាំភ្លើងធំ ដើម្បីបំពេញតម្រូវការសន្តិសុខជាតិ និងធានាបាននូវការពឹងផ្អែកលើខ្លួនឯងក្នុងការការពារអធិបតេយ្យភាព និងផលប្រយោជន៍ជាតិ។ ពួកគេក៏បានជួបជាមួយ និងថ្លែងអំណរគុណដល់បុគ្គលិកចំពោះកិច្ចខិតខំប្រឹងប្រែងសហការរបស់ពួកគេ។ បេសកកម្មដ៏អស្ចារ្យ
នាយកដ្ឋានផលិតអាវុធ គឺជាទីភ្នាក់ងារសំខាន់មួយដែលទទួលខុសត្រូវចំពោះការផលិតក្នុងស្រុក ការជួសជុល ការធ្វើឱ្យប្រសើរឡើង និងការអភិវឌ្ឍអាវុធ និងឧបករណ៍យោធា។ នេះគាំទ្រដល់បេសកកម្មសន្តិសុខជាតិ និងកាត់បន្ថយការពឹងផ្អែកលើការនាំចូល។ សមត្ថភាពរបស់វារួមមានការស្រាវជ្រាវ និងអភិវឌ្ឍន៍ ការផលិត ការថែទាំ ការធ្វើឱ្យប្រសើរឡើងនូវឧបករណ៍ និងការធ្វើតេស្តអាវុធ និងគ្រាប់រំសេវ។
ទិន្នន័យផលិតកម្មប្រចាំឆ្នាំបង្ហាញថា ទីភ្នាក់ងារនេះមានសមត្ថភាពផលិតអាវុធ និងឧបករណ៍យោធាជាច្រើនប្រភេទ ចាប់ពីអាវុធផ្ទាល់ខ្លួន និងអាវុធគាំទ្រ រហូតដល់ជំនួយបណ្តុះបណ្តាល គ្រាប់រំសេវ និងប្រព័ន្ធអាវុធសំខាន់ៗជាច្រើន។ វាអាចផលិតកាំភ្លើងវែង និងអាវុធហ្វឹកហាត់រាប់ពាន់ដើមជារៀងរាល់ឆ្នាំ។
វាអាចផលិតកាំភ្លើងបាញ់គ្រាប់កាំភ្លើងត្បាល់ 60, 81 និង 120 មីលីម៉ែត្រជាង 500 គ្រាប់ក្នុងមួយឆ្នាំ។
វាផលិត និងធ្វើឱ្យប្រសើរឡើងនូវកាំភ្លើងធំ 105 មីលីម៉ែត្រ រួមទាំងការអភិវឌ្ឍកាំភ្លើងធំ និងកាំភ្លើងបាញ់គ្រាប់កាំភ្លើងត្បាល់ដែលមានកង់ស្វ័យប្រវត្តិទំនើបៗ ដើម្បីបង្កើនភាពចល័ត និងប្រសិទ្ធភាពប្រតិបត្តិការ។
លើសពីនេះ វាមានសមត្ថភាពផលិតគ្រាប់កាំភ្លើងត្បាល់ និងគ្រាប់កាំភ្លើងធំជាង ៨០,០០០ គ្រាប់ជារៀងរាល់ឆ្នាំ។
ហើយវាអនុវត្តគម្រោងដើម្បីធ្វើឱ្យប្រសើរឡើង និងកែលម្អឧបករណ៍យោធាដែលមានស្រាប់ ដើម្បីបង្កើនប្រសិទ្ធភាពរបស់វា ធានាសមត្ថភាពប្រតិបត្តិការរយៈពេលវែង និងបំពេញតម្រូវការបច្ចុប្បន្នរបស់កងកម្លាំងប្រដាប់អាវុធ។ សមត្ថភាពនេះឆ្លុះបញ្ចាំងពីសក្តានុពលនៃឧស្សាហកម្មការពារជាតិរបស់ប្រទេសថៃក្នុងការផលិត ជួសជុល និងអភិវឌ្ឍឧបករណ៍យោធាសំខាន់ៗដោយប្រើប្រាស់ចំណេះដឹង និងបច្ចេកវិទ្យាក្នុងស្រុក។ វាពង្រឹងសន្តិសុខជាតិ កាត់បន្ថយថ្លៃដើមនៃការផ្គត់ផ្គង់ពីបរទេស អាចឱ្យមានការឆ្លើយតបទាន់ពេលវេលាចំពោះគ្រាអាសន្ន ឬវិបត្តិ និងអភិវឌ្ឍបុគ្គលិក និងជំនាញជាបន្តបន្ទាប់ក្នុងបច្ចេកវិទ្យាការពារជាតិ។ នេះបង្កើតទំនុកចិត្តថាកងកម្លាំងប្រដាប់អាវុធថៃបានត្រៀមខ្លួនរួចជាស្រេចដើម្បីការពារអធិបតេយ្យភាព និងផលប្រយោជន៍ជាតិប្រកបដោយសុវត្ថិភាព និងចីរភាព។ ប្រភពព័ត៌មានថៃ
Saroeurn SOMkh‼️ក្តៅទៀតហើយថៃ-ភូមាមេបញ្ជាការកងកម្លាំងពិសេសណារេសួនថៃបានត្រួត
ពិនិត្យព្រំដែនតាក បញ្ជាឱ្យមានការត្រៀមខ្លួនប្រយុទ្ធខ្ពស់ដើម្បីការពារអធិបតេយ្យភាពជាតិ និងធានាសុវត្ថិភាពសាធារណៈ🤔ចោរចឹងហី
ព័ត៌មាន ច្បាស់ការពិតៗ 100% 23h · .5.6.2026.បន្ទាន់ វាបាននិយាយចោលថាបន្លាលួស វារាយលើកនេះសូម្បីតែដំរីដើរប៉ះក៏អាចងា**ប់ មួយរំពេចភ្នែក អញ្ចឹងមានន័យថាវា បង្កប់ខ្សែភ្លើងហើយ វីរៈកងទ័ព យើងត្រូវមានការប្រុងប្រយ័ត្នទាំងអស់គ្នា
Bro Yuth
បើយកសាសនាក្នុងនាមជាបព្វជិតមកបាំងមុខឈ្លានពានមិនសមនឹងគោរពជាព្រះសង្ឃតំណាងពុទ្ធសាសនាឡើង។ ក្នុងគម្ពីព្រះពុទ្ធអង្គណាក៏មានអោយទៅយករបស់គេដែរ។ ចឹងគួរហៅសង្ឃសៀមពួកអាចោរថង់យាម
Saturday, June 6, 2026
ព្រំដែនកម្ពុជា ថៃ@ថ្ងៃទី ០៦ ខែ មិថុនា ឆ្នាំ២០២៦
Subscribe to:
Post Comments (Atom)


























































































No comments:
Post a Comment