នៅថ្ងៃទី២ ខែមិថុនា ​ឆ្នាំ ២០២៦ នេះ កម្ពុជាផ្ញើលិខិតផ្លូវការទៅកាន់ប្រទេសថៃ និងអគ្គលេខាធិការ UN ដើម្បីចាប់ផ្ដើមដំណើរការយន្តការផ្សះផ្សាដោយបង្ខំ ក្រោមច្បាប់សមុទ្ររបស់UN។ សម្ដេចធិបតីថ្លែងក្នុងសារពិសេស។ កម្ពុជាបង្ហាញជំហររឹងមាំ លើសន្តិសុខសមុទ្រ និងការគោរពច្បាប់អន្តរជាតិ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម សុខ ស៊ីផាន់ណា ទេសរដ្ឋមន្ត្រី និងជា បេសកជនពិសេស របស់សម្ដេចអធិបតីនាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួម និងថ្លែងបទអន្តរាគមន៍ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្រោមប្រធានបទ " ការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ពាក់ព័ន្ធនឹងសន្តិសុខសមុទ្រ ក្នុងរនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានសង្កត់ធ្ងន់លើសារៈសំខាន់នៃផ្លូវទឹក ដែលមានសុវត្ថិភាព និងសន្តិសុខ ដែលជាសរសៃឈាមដ៏សំខាន់ សម្រាប់សន្តិភាព សុវត្ថិភាព អន្តរជាតិស្ថេរភាពសេដ្ឋកិច្ចសកល និងការអភិវឌ្ឍប្រកបដោយចេរភាព ដើម្បីឆ្លើយតបទៅនឹងការគម្រាមគំហែងដែលកំពុងកើតឡើងចំពោះសន្តិសុខសមុទ្រ ឯកឧត្តមទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានបង្ហាញនូវអតិភាពសំខាន់ៗចំនួនបី រួមមាន៖ទី១៖ដោះស្រាយវិវាតដោយសន្តិវិធីរាល់វិវាទសមុទ្រ​ត្រូវតែដោះស្រាយតាមរយៈការសន្ទនានិងការទូត​កម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍សេរីភាពនៃការធ្វើនាវាចរ​និងការឆ្លងកាត់ដោយស្របច្បាប់​ដែលត្រូវតែគោរពឲ្យបានពេញលេញស្របតាមច្បាប់អន្តរជាតិទៀតជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ 1982 UNCLOS។ ទី2 បង្កើនជំនួយបច្ចេកទេសនិងការកសាងសមត្ថភាព​ឯកឧត្តមទេសរដ្ឋមន្ត្រី​បានអំពាវនាវឲ្យមានការពន្លឿន ឲ្យមានការគាំទ្របន្ថែម​ដល់បណ្ដារដ្ឋជាប់សមុទ្រដែលកំពុងអភិវឌ្ឍលើផ្នែកអនុវត្តច្បាប់សមុទ្រ​សន្តិសុខកំពង់ផែ​និងនាវាចរ ការយល់ដឹងអំពីដែនសមុទ្រ​និងការចែករំលែកព័ត៌មានឲ្យបានទាន់ពេលវេលាដើម្បីទប់ស្កាត់បញ្ហាប្រឈមនានាឲ្យមានប្រសិទ្ធភាពទី3 វិធីសាស្រ្តរួមបញ្ចូលគ្នានិងការបង្ការ ក្រុមប្រឹក្សាសន្តិសុខ គួរតែអនុវត្តវិធីសាស្រ្ត ដែលបង្កើតភាពធន់ក្នុងរយៈពេលវែង ដោយផ្អែកលើបរិយាប័ននិងសន្តិភាពជាមួយច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខស៊ីផាន ណា ក៏បានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការការពារច្បាប់អន្តរជាតិនិងជម្រុញការសន្ទនាដោយសន្តិវិទ្យុ ពង្រឹងសន្តិសុខសមុទ្រជាពិសេសការប្រយ័ត្ត ប្រឆាំង និងបទល្មើសឆ្លងដែន កម្ពុជានៅតែបន្តស្វាគមន៍នាវាបរទេសមកកាន់មូលដ្ឋានទ័ពជើងទឹករាម ដែលបានធ្វើទំនើបកម្មរបស់ខ្លួនសម្រាប់ការធ្វើសមយុទ្ធរួមគ្នា ការផ្ដល់ជំនួយមនុស្សធម៌និងកិច្ចសហប្រតិបត្តិការ ក្នុងគោលបំណងប្រយុទ្ធប្រឆាំងនិងនិងបទល្មើសផ្សេងៗ ឯកឧត្តម សុខ ស៊ីផាន់ណា បានបញ្ជាក់ពីថាការផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀង UNCLOS (UNCLOS)និងBBNJ នាពេលកន្លងមក គឺជាសក្ខីភាព បង្ហាញពីការប្តេជ្ញាចិត្ត មិនងាករា របស់កម្ពុជា ចំពោះសណ្ដាប់ធ្នាប់សមុទ្រដែលផ្អែកលើច្បាប់ និង ការគ្រប់គ្រងធានធានសមុទ្រដោយការទទួលខុសត្រូវ៕

Monday, June 8, 2026

ព្រំដែនកម្ពុជា ថៃ@ថ្ងៃទី ០៨ ខែ មិថុនា ឆ្នាំ២០២៦

 Samdech Hun Sen of Cambodia
ខ្ញុំមានការចាប់អារម្មណ៍ទៅលើអត្ថបទរបស់ លោកសាស្ត្រាចារ្យ Akaraphong Khamkhun អ្នកជំនាញផ្នែកកិច្ចការអាស៊ាន និងការសិក្សាបញ្ហាវិវាទព្រំដែនថៃ-កម្ពុជា ដែលមានចំណងជើង​ថា «ការវិភាគលើសំណើ៖ ថៃគ្រប់គ្រងហ្គេម UNCLOS» ហើយនៅក្នុងការសំណេរវិភាគរបស់លោកសាស្ត្រាចារ្យ បាននិយាយដោយត្រង់ៗថា សង្គមថៃជាសង្គមដែលរស់នៅក្នុងការស្រមើស្រមៃ និងមិនសូវអានសៀវភៅ។
ខ្ញុំសូម​ចូលរួមចែករំលែក​នូវ​អត្ថបទ​នេះដោយបកប្រែក្រៅផ្លូវការ ដើម្បីជូនប្រជាជននៃប្រទេស​ទាំងពីរ​កម្ពុជានិងថៃ បាន​ជ្រាប​បន្ថែម។ ខ្ញុំសូមមិនមានការធ្វើអត្ថាធិប្បាយ បន្ថែមអ្វីទេទៅ​លើអត្ថបទ​របស់លោក សូមទុកឱ្យ​ប្រជា​ជនទាំងពីរពិចារណាលើអ្វីដែលលោក Akaraphong Khamkhun បានសរសេររៀបរាប់។ ខាងក្រោមខ្លឹមសារអត្ថបទទាំងស្រុង៖
«ការវិភាគលើសំណើ៖ ថៃគ្រប់គ្រងហ្គេម UNCLOS» 
បង្ហោះផ្សាយលើគណនី Facebook : Akkharaphong Khamkhun: ថ្ងៃទី07/06/2026:
អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយថៃ បានធ្វើការវិភាគលើករណីដែលកម្ពុជាបានផ្ញើលិខិតទៅកាន់ភាគីថៃ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីចាប់ផ្តើម ដំណើរការផ្សះផ្សាដោយបង្ខំ (Compulsory Conciliation) អនុលោមតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រឆ្នាំ១៩៨២ ឬ UNCLOS។ ក្នុងនោះក៏មានការតែងតាំងអ្នកជំនាញច្បាប់ចំនួន ២រូបជាតំណាង និងទុកពេលឱ្យភាគីថៃស្នើឈ្មោះតំណាង២រូប ក្នុងរយៈពេល ៣ សប្ដាហ៍ ដើម្បីជ្រើសរើសប្រធានមកបំពេញតួនាទីផ្សះផ្សា។
សាស្ត្រាចារ្យ Akaraphong Khamkhun អ្នកជំនាញផ្នែកកិច្ចការអាស៊ាន និងការសិក្សាបញ្ហាវិវាទព្រំដែនថៃ-កម្ពុជា បានធ្វើការវិភាគដោយត្រង់ៗថា សង្គមថៃជាសង្គមដែលរស់នៅក្នុងការស្រមើស្រមៃ និងមិនសូវអានសៀវភៅ។
ខ្ញុំបាននិយាយពីរឿងនេះរាប់មិនអស់ឡើយ។ កម្ពុជាគេធ្វើទៅតាមអ្វីដែលបានចែងនៅក្នុងច្បាប់អន្តរជាតិ ប៉ុន្តែយើងជាសង្គមដែលសូម្បីតែចំណេះដឹងមូលដ្ឋានអំពី ច្បាប់សមុទ្រក៏មិនទាន់យល់ដឹងផង។
បន្ទាប់មកពួកគេត្អូញត្អែរថា កម្ពុជាដើរហ្គេមលឿនជាង ធ្វើឱ្យថៃត្រៀមខ្លួនមិនទាន់។ ការដែលត្រៀមខ្លួនមិនទាន់នោះ គឺដោយសារតែគ្មានសតិក្នុងការប្រកាន់ខ្ជាប់នូវគោលការណ៍ ហើយក្នុងករណីថៃ-កម្ពុជា យើងដោះស្រាយបញ្ហាខុសចំណុចមករហូត។ បញ្ហាកំពុងកើតឡើងនៅព្រំដែនគោក ប៉ុន្តែបែរជាទៅប្រកាសលុបចោលកិច្ចព្រមព្រៀងព្រំដែនទឹក តើវាមានន័យថាម៉េច? វាមានន័យថាយើងមិនទាន់យល់ដឹងអំពីស្តង់ដានយោបាយអន្តរជាតិទាល់តែសោះ។ 

យើងជាសង្គមដែលគិតស្រមៃតែម្នាក់ឯង ព្រោះគិតថា កម្ពុជានឹងដើរតាមយើងដោយអាងលើមោទនភាពថា ខ្លួនជាប្រទេសដែលធំជាង មានអំណាចចរចាច្រើនជាង ចង់ធ្វើអ្វីក៏បាន ដែលខ្ញុំគិតថានេះជាមេរៀនដែលសង្គមថៃត្រូវតែរៀនសូត្រ។ មនុស្សជាច្រើននិយាយថា តើយើងដើរមិនទាន់ហ្គេមរបស់កម្ពុជាមែនទេ? វាមិនមែនយើងដើរមិនទាន់ហ្គេមនោះទេ ប៉ុន្តែយើងខ្លួនឯងនៅមិនទាន់ដឹងខ្លួនផងថា តើយើងកំពុងធ្វើអ្វី? 

បញ្ហាព្រំដែនគោក ដែលបានកើតឡើងកាលពីខែឧសភា ឆ្នាំ២០២៥ វាត្រឹមតែជាបញ្ហាដែលកើតឡើងនៅតំបន់ Chong Bok ប៉ុណ្ណោះ ប៉ុន្តែសង្គមថៃបែរជានិយាយរាលដាលទៅឆ្ងាយជាបន្តបន្ទាប់ ដោយមិនបានផ្ដោតលើចំណុចជាក់លាក់ឡើយ។ ខ្ញុំសូមនិយាយត្រង់នេះតែម្ដងថា អ្នកដែលស្រែកថា ស្នេហាជាតិប៉ុន្តែគ្មានខួរក្បាល គឺជាអ្នកដែលបំផ្លាញជាតិពិតប្រាកដ។ 
អ្នកបានយកភាពអគតិផ្ទាល់ខ្លួន និងការស្អប់ខ្ពើមមកធ្វើជាមូលដ្ឋាន ហើយនៅពេលដែលធ្វើអ្វីមិនបានក៏ងាកមកប្រើប្រាស់ហ្គេមបំផ្លាញជនជាតិថៃដូចគ្នា ដោយទាញយកការស្អប់ខ្ពើមរវាងប្រទេសមកធ្វើជាឧបករណ៍។ ខ្ញុំគិតថានេះជាអ្វីដែលសង្គមថៃត្រូវតែងាកមកពិនិត្យមើលខ្លួនឯងឡើងវិញ ជាពិសេសរឿងច្បាប់ ដែលយើងមិនបានគោរពតាមបទដ្ឋានគតិយុត្តទាល់តែសោះ។
ស្ថានការណ៍លើកនេះ បង្ហាញឱ្យឃើញថាសង្គមថៃជាសង្គមដែលខ្វះការយល់ដឹង ញែកមិនដាច់សូម្បីតែកិច្ចសហប្រតិបត្តិការឆ្នាំ១៩៩៥ ជាមួយនឹងអនុស្សរណៈនៃការយោគយល់គ្នារវាងរាជរដ្ឋាភិបាលថៃ និងរាជរដ្ឋាភិបាលកម្ពុជា ស្តីពីការអង្កេត និងការបោះបង្គោលព្រំដែនគោក ឆ្នាំ2000 (MOU 43) ព្រមទាំងយន្តការកម្រិតទ្វេភាគីដ៏សំខាន់របស់ភាគីយោធាចំនួន ២ទៀត រួមមាន គណៈកម្មាធិការព្រំដែនទូទៅ (General Border Committee - GBC) និងគណៈកម្មាធិការព្រំដែនភូមិភាគ (Regional Border Committee - RBC)។

ហេតុដូច្នេះ សម្រាប់ស្ថានការណ៍នេះ យើងកុំស្លន់ស្លោអី។ ថៃបានប្រកាសលុបចោលអនុស្សរណៈនៃការយោគយល់គ្នារវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ស្តីពីតំបន់ដែលថៃនិងកម្ពុជាទាមទារសិទ្ធិត្រួតគ្នានៅលើបាតសមុទ្រ ឆ្នាំ២០០១ (MOU 44) ដែលកាលពីថ្ងៃទី៥ ខែឧសភា វាបានបង្ហាញថា ភាគីកម្ពុជាបានត្រៀមលក្ខណៈទុកជាមុនរួចរាល់ហើយ និងបានអនុវត្តទៅតាមច្បាប់យ៉ាងត្រឹមត្រូវ។ 

នៅពេលថៃប្រកាសលុបចោល MOU 44 អ្វីដែលមានចែងនៅក្នុងកថាខណ្ឌ (Article) តាមមាត្រា 83(3) នៅក្នុងអនុសញ្ញា UNCLOS មិនមានលក្ខណៈបច្ចេកទេសដ៏ស្មុគស្មាញដែលថៃមិនបានដឹងនោះទេ ប៉ុន្តែវាគ្រាន់តែទាមទារឱ្យយើងទៅអានច្បាប់ប៉ុណ្ណោះ។
កម្ពុជាគេគ្រាន់តែធ្វើតាមនីតិវិធីដែលមានចែងនៅក្នុងច្បាប់សមុទ្រនៃអនុសញ្ញា UNCLOS មិនមានអ្វីប្លែកឡើយ។ ហើយការដែលកម្ពុជាកំណត់ពេលឱ្យក្នុងរង្វង់ ៣សប្ដាហ៍ វាក៏មិនមែនជាអំណាចផ្ដាច់ការរបស់កម្ពុជាដែរ គឺកម្ពុជាគ្រាន់តែនិយាយតាមអ្វីដែលបានចែងក្នុងច្បាប់ យោងតាមខទី៣ នៃឧបសម្ព័ន្ធទី៥ ស្តីពីការបង្កើតគណៈកម្មការផ្សះផ្សាប៉ុណ្ណោះ។ 
ផ្ទុយទៅវិញ សង្គមថៃមិនព្រមដោះស្រាយបញ្ហា មិនមែនចង់យកឈ្នះលើបញ្ហាទេ ប៉ុន្តែគឺចង់យកឈ្នះលើប្រទេសកម្ពុជា។ ប្រសិនបើចង់យកឈ្នះលើបញ្ហា ថៃមិនធ្វើបែបនេះឡើយ។ នេះគឺជាសញ្ញាបង្ហាញពីភាពខ្វះប្រាជ្ញារបស់អ្នកដឹកនាំ។ ប្រជាជនថៃនៅតែញែកមិនដាច់ រវាងការគ្រប់គ្រងចាត់ចែងតំបន់ព្រំដែន ដែលមានយោធាការពារ ជាមួយនឹងព្រឹត្តិការណ៍ប៉ះទង្គិចគ្នានៅព្រំដែន (Military conflict)។ 
រាល់ការទាស់ទែង ឬការប៉ះទង្គិចខាងយោធា គឺត្រូវទុកឱ្យភាគីយោធាជាអ្នកចាត់ការ ប៉ុន្តែរដ្ឋាភិបាលបែរជាមិនព្រមដោះស្រាយឫសគល់នៃបញ្ហា ហើយព្យាយាមរក្សាទំនាស់នោះទុក ដើម្បីកេងចំណេញផលប្រយោជន៍ខាងនយោបាយ។
ពួកគេគិតថា ការរក្សាបញ្ហាខ្សែបន្ទាត់ព្រំដែនឱ្យនៅមានភាពចម្រូងចម្រាស គឺអាចយកមកប្រើប្រាស់ជាឧបករណ៍ដើម្បីពង្រឹងអំណាច ហើយខ្ញុំគិតថានឹងត្រូវមានការបាញ់បោះដាក់គ្នាម្តងទៀតជាក់ជាមិនខាន។ នេះគឺជាលទ្ធផលដែលឆ្លុះបញ្ចាំងពីភាពបរាជ័យក្នុងការគ្រប់គ្រងចាត់ចែងរបស់រដ្ឋាភិបាល។ កុំភ្លេចថា សង្គ្រាមគឺជានិមិត្តរូប នៃភាពបរាជ័យក្នុងការគ្រប់គ្រងវិវាទរបស់អ្នកមានអំណាចនៅក្នុងរដ្ឋនោះ ហើយវាកើតចេញពីភាពខ្ជីខ្ជា និងការមាក់ងាយក្នុងការដោះស្រាយបញ្ហា។
ចុងក្រោយនេះ នៅពេលដែលកម្ពុជានិយាយថា ថៃលុបចោល MOU 44 ជាឯកតោភាគី តើឥរិយាបថរបស់កម្ពុជាឆ្លុះបញ្ចាំងពីអ្វី? តើវានឹងធ្វើឱ្យថៃខាតបង់នៅលើឆាកអន្តរជាតិដែរឬទេ? ជាការពិតណាស់គឺវាជាការខាតបង់រួចទៅហើយ។
គ្រាន់តែថៃប្រកាសលុបចោល MOU ឬលុបចោលសន្ធិសញ្ញាដោយឯកតោភាគី ជាពិសេសសន្ធិសញ្ញាអន្តរជាតិដែលគ្មានខចែងអនុញ្ញាតឱ្យលុបចោលផងនោះ ប៉ុន្តែថៃបែរជាទៅលុបចោលតាមចិត្ត ដោយសារតែហេតុផលនយោបាយផ្ទៃក្នុង មិនមែនលុបចោលដោយសារហេតុផលអង្គហេតុពិតប្រាកដ ឬខសន្យានៅក្នុងកិច្ចព្រមព្រៀងនោះទេ។
ហេតុដូច្នេះ កម្ពុជានឹងយកចំណុចខ្សោយនេះទៅប្រើប្រាស់ធ្វើអ្វីក៏បាន។ នៅពេលដែលយើងមិនព្រមទទួលស្គាល់ច្បាប់និងបទដ្ឋានគតិយុត្តអន្តរជាតិ ភាគីម្ខាងទៀតគេក៏ត្រូវដើរហ្គេមតបតវិញដែរ។ អ្វីដែលកម្ពុជាធ្វើមិនបានក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក គឺដោយសារតែមាន MOU 44 រារាំង ប៉ុន្តែនៅពេលដែលថៃលុបចោល កម្ពុជាក៏អាចចាប់ផ្ដើមហ្គេមបន្តបានភ្លាមៗ។
បញ្ហាសព្វថ្ងៃនេះ កើតចេញពីទាហានដែលនៅតាមព្រំដែនមិនចុះសម្រុងនឹងគ្នា។ បញ្ហាលើកនេះ ឆ្លុះបញ្ចាំងពីភាពបរាជ័យក្នុងការចាត់ចែងបញ្ហារបស់ភាគីថៃ ដែលត្រូវតែដោះស្រាយបញ្ហាឱ្យចំគោលដៅ មិនមែនបង្កើតតែការស្អប់ខ្ពើមនោះទេ។ 
ពេលនេះ សង្គមថៃកំពុងគ្រប់គ្រងចាត់ចែងដោយខុសឆ្គង មិនឈរលើគោលការណ៍វិទ្យាសាស្ត្រ បែរជាយកនយោបាយទឹកកខ្វក់មកលាយឡំ និងលេងសើចជាមួយអារម្មណ៍ប្រជាជន ដើម្បីរក្សាមុខតំណែងនយោបាយរបស់ខ្លួនឯង និងក្នុងគោលបំណងចង់យកឈ្នះភាគីម្ខាងទៀត ដោយមិនមែនចង់យកឈ្នះលើបញ្ហានោះទេ។
ប្រសិនបើចង់ឱ្យវិវាទរវាងថៃ-កម្ពុជាបញ្ចប់ទៅ គឺត្រូវតែដើរតាមហ្គេម លេងទៅតាមច្បាប់ ហើយស្នើឡើងតែម្តងថា តើនឹងជ្រើសរើសនរណាធ្វើជាប្រធាន ដើម្បីឱ្យមកអង្គុយជជែកគ្នាឱ្យមានរបៀបរៀបរយ។ កម្ពុជាក៏មិនត្រូវប្រើល្បិចកលដែរ គឺត្រូវយកស្តង់ដារបស់ UNCLOS មកអនុវត្ត ដែលកំណត់ថាតំបន់សមុទ្រត្រូវតែដោះស្រាយទៅតាមគោលការណ៍ច្បាប់អន្តរជាតិ។ 
បញ្ហាដែលកើតឡើងទាំងអស់ គឺដោយសារតែដោះស្រាយមិនចំចំណុច ទាហានឈ្លោះគ្នា ប៉ុន្តែបែរជាឱ្យអ្នកការទូតជជែកគ្នា វាក៏គ្មានថ្ងៃបញ្ចប់ដែរ។ វាត្រូវតែអនុវត្តតាមស្តង់ដាច្បាប់ដែលល្អបំផុត និងមានលក្ខណៈជាអន្តរជាតិ៕

អ្នកសារាប ណានី-Nany  · Follow 2h  · ‼️ក្តៅៗស្តេចថៃនិងប្រពន្ធ ហោះទៅបារាំងជាបន្ទាន់!ប្រវត្តិសាស្ត្រហើយដោយបញ្ជាក់ជាថ្មីនូវទំនាក់ទំនងការទូតរយៈពេល ១៧០ឆ្នាំកំពុងរង់ចាំការជូនដំណឹងពីក្រសួងការបរទេសថៃ។តាមដាន 8-62026

PHANN Vanrath - ផាន់ វណ្ណរ័ត្ន
អត្ថបទទី ២២ - វគ្គ ១: ការពារជាតិដោយយុទ្ធសាស្ត្រសន្តិវិធី និងច្បាប់អន្តរជាតិ៖ តើអ្វីទៅជាយន្តការ UNCLOS ដែលកម្ពុជាទើបប្រកាសប្រើ?
បងប្អូនប្រជាពលរដ្ឋខ្មែរជាទីគោរព! ថ្មីៗនេះ ប្រទេសយើងបានបោះជំហានប្រវត្តិសាស្ត្រមួយនៅលើឆាកអន្តរជាតិ ដោយរាជរដ្ឋាភិបាលកម្ពុជា បានផ្ញើលិខិតផ្លូវការទៅកាន់ភាគីថៃ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) ដើម្បីចាប់ផ្តើមដំណើរការ «យន្តការផ្សះផ្សាដោយបង្ខំ» ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS)។
តើពាក្យបច្ចេកទេសច្បាប់ទាំងនេះមានន័យដូចម្តេច? ហើយហេតុអ្វីបានជាយើងត្រូវដឹង? មកស្វែងយល់ទាំងអស់គ្នាដោយសាមញ្ញ និងខ្លីៗ៖
១. ហេតុអ្វីបានជាមានរឿងនេះកើតឡើង?
កន្លងមក កម្ពុជា និងថៃ បានព្យាយាមចរចាគ្នាតែពីរប្រទេស (ទ្វេភាគី) តាមរយៈអនុស្សរណៈ MoU 2001 ដើម្បីដោះស្រាយតំបន់ទាមទារត្រួតស៊ីគ្នានៅលើសមុទ្រ (OCA)។ ប៉ុន្តែ នៅពេលដែលភាគីថៃបានប្រកាសជាផ្លូវការនូវការដកខ្លួនចេញពី MoU 2001 នេះ បានធ្វើឱ្យការចរចាត្រូវគាំង។ ដើម្បីកុំឱ្យបញ្ហាអូសបន្លាយ និងដើម្បីការពារផលប្រយោជន៍ជាតិ កម្ពុជាក៏បានសម្រេចចិត្តប្តូរមកប្រើ «ច្បាប់អន្តរជាតិ» វិញ។
២. តើ «យន្តការផ្សះផ្សាដោយបង្ខំ» គឺជាអ្វី? (មិនមែនប្រើកងទ័ពទេ!)
ពាក្យថា «ផ្សះផ្សាដោយបង្ខំ» មិនមែនមានន័យថាទៅបង្ខំទាហាន ឬបង្ខំឱ្យភាគីថៃធ្វើតាមចិត្តយើងនោះទេ។ នៅក្នុងច្បាប់សមុទ្រអន្តរជាតិ វាមានន័យសាមញ្ញ ២ យ៉ាង៖
- បង្ខំឱ្យចូលតុចរចា៖ នៅពេលកម្ពុជាដាក់ពាក្យប្តឹង ភាគីថៃ «ដាច់ខាតត្រូវតែចូលរួម» ជជែកដោះស្រាយក្នុងយន្តការនេះ មិនអាចបដិសេធ ឬគេចវេសបានឡើយ។
- បង្ខំឱ្យបង្កើតគណៈកម្មការ៖ ថៃមានពេល ២១ ថ្ងៃ ដើម្បីជ្រើសរើសអ្នកច្បាប់ ២ រូប មកផ្គុំជាមួយអ្នកច្បាប់ ២ រូបរបស់កម្ពុជា (និងប្រធានម្នាក់ទៀតដែលជ្រើសរើសរួមគ្នា) សរុប ៥ រូប។ បើថៃមិនព្រមរើសក្នុងរយៈពេលកំណត់ អង្គការសហប្រជាជាតិនឹងជ្រើសរើសជំនួសតែម្តង។
ប៉ុន្តែគួរចំណាំថា លទ្ធផលចុងក្រោយនៃយន្តការនេះ មិនមែនជា «សាលក្រមតុលាការ» ដែលបង្ខំឱ្យអនុវត្តភ្លាមៗទេ ប៉ុន្តែវាជា «របាយការណ៍ណែនាំផ្លូវច្បាប់ដ៏មានឥទ្ធិពលបំផុត» ពីកំពូលអ្នកជំនាញឯករាជ្យក្នុងលោក ដែលធ្វើឱ្យប្រទេសទាំងពីរមានមូលដ្ឋានច្បាប់ច្បាស់លាស់ក្នុងការចុះសន្ធិសញ្ញាបញ្ចប់ជម្លោះ។
៣. កំពូលអ្នកច្បាប់អន្តរជាតិទាំង ២ រូប ដែលកម្ពុជាជ្រើសរើស
ដើម្បីធានាការពារផលប្រយោជន៍ជាតិ កម្ពុជាបានជ្រើសរើសអ្នកច្បាប់លំដាប់ពិភពលោក ២ រូប៖
ទី១. លោក Peter Taksoe-Jensen (ដាណឺម៉ាក)៖ បុគ្គលប្រវត្តិសាស្ត្រ ដែលធ្លាប់ធ្វើជាប្រធានដោះស្រាយជោគជ័យនូវជម្លោះដែនសមុទ្ររវាង អូស្ត្រាលី និងទីម័រខាងកើត (ដែលជាករណីទី១ ក្នុងលោក)។
ទី២. លោកសាស្ត្រាចារ្យ Jean-Marc Thouvenin (បារាំង)៖ អគ្គលេខាធិការបណ្ឌិតសភាច្បាប់អន្តរជាតិក្រុងឡាអេ និងជាទីប្រឹក្សាច្បាប់ដ៏ល្បីល្បាញនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។
៤. សរុបមក ដូចប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ការប្រើប្រាស់យន្តការអន្តរជាតិនេះ មិនមែនមានន័យថាកម្ពុជាបដិសេធការចរចានោះទេ។ ផ្ទុយទៅវិញ វាគឺជា «ការនាំយកការសន្ទនាចូលទៅក្នុងក្របខណ្ឌច្បាប់អន្តរជាតិដែលមានប្រព័ន្ធច្បាស់លាស់»។ នេះជាករណីទី២ ក្នុងប្រវត្តិសាស្ត្រពិភពលោក ដែលបង្ហាញថា កម្ពុជាជាប្រទេសស្រឡាញ់សន្តិភាព និងដោះស្រាយជម្លោះដោយតម្លាភាព វិទ្យាសាស្ត្រច្បាប់ និងសន្តិវិធីបំផុត។
ឯកសារយោង៖
- មាត្រា ២៩៨ និងឧបសម្ព័ន្ធទី៥ នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS 1982)៖ មូលដ្ឋានច្បាប់អន្តរជាតិស្តីពីនីតិវិធីនៃការបង្កើត និងដំណើរការនៃ «គណៈកម្មការផ្សះផ្សាដោយបង្ខំ»។
- សេចក្តីថ្លែងការណ៍ផ្លូវការរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦។
- គំរូប្រវត្តិសាស្ត្រទី១ (Timor-Leste v. Australia, 2016-2018)៖ ករណីសិក្សាដំបូងគេបង្អស់នៅលើលោក ដែលប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំក្រោមច្បាប់ UNCLOS។
សំណួរ៖
១. តើបងប្អូនយល់យ៉ាងណាដែរចំពោះយុទ្ធសាស្ត្រដោះស្រាយជម្លោះព្រំដែនទឹកតាមផ្លូវច្បាប់អន្តរជាតិ (UNCLOS) របស់កម្ពុជានៅពេលនេះ?
២. ក្នុងនាមជាប្រជាពលរដ្ឋខ្មែរ តើបងប្អូនមានទំនុកចិត្តកម្រិតណាលើការប្រើប្រាស់អ្នកច្បាប់អន្តរជាតិល្បីៗ ដើម្បីការពារផលប្រយោជន៍សេដ្ឋកិច្ច និងអធិបតេយ្យភាពដែនសមុទ្ររបស់យើង?

In international law and maritime disputes, a "fait accompli" refers to a scenario where a state attempts to unilaterally alter the physical or legal realities of a disputed area—such as by building infrastructure, drilling for resources, or drawing new boundaries—before a court or tribunal can settle the case

The concept of a "fait accompli" (creating a physical or territorial reality on the ground) is not explicitly named or defined in any single UN Convention on the Law of the Sea (UNCLOS) article. Rather, international tribunals and UNCLOS rely on specific articles demanding self-restraint, cooperation, and non-escalation in disputed zones to prevent states from presenting their neighbors with a fait accompli.The United Nations Convention on the Law of the Sea addresses this issue through specific provisions:Articles 74(3) and 83(3): These articles require states with overlapping maritime claims to make every effort to enter into provisional arrangements. During this transitional period, they "shall not jeopardize or hamper the reaching of the final agreement". The physical construction of infrastructure or unilateral seizure of disputed waters is considered a violation of this duty to exercise self-restraint.Article 300: This establishes the principle of Good Faith and Abuse of Rights. It mandates that States Parties must fulfill their obligations under the treaty in good faith and not abuse their legal rights to override the sovereignty and sovereign rights of other states.

Bron Sambor
ខ្យល់បក់ខ្លាំងបណ្តាលឲ្យទង់ជាតិកម្ពុជា នៅច្រកទ្វារអន្តរជាតិចាំយាម ខេត្តកោះកុង រហែក តែទង់ជាតិថៃ បានប៉ើងទាំងទង់ជាតិ និងដាច់ខ្សែ, ក្រោយភាគីថៃ ដូរដង និងចងទង់ជាតិថ្មី ថៃបានថតបង្ហោះ ដោយថតជាប់ទង់ជាតិកម្ពុជាដែលមានស្នាមរហែក ត្រូវបងប្អូនយកមកបង្ហោះបន្តទាំងមិនដឹងរឿងហេតុ ។បច្ចុប្បន្នទង់ជាតិកម្ពុជាត្រូវបានបង្ហូតដាក់ថ្មីរួចរាល់ហើយ សូមបងប្អូនកុំមានការភ័ន្តច្រឡំ និងចែកចាយរូបភាពចាស់។ 

រមណីយដ្ឋាន សង្រ្គាម The War Resort 1h  · កាលពី ២០១១ សម្តេចតេជោ ហ៊ុន សែន ប្រាប់ទៅអ្នកដឹកនាំថៃថា "កុំភូតថ្លុក ភូតត្រពាំង" ភូត ភាសាថៃ ប្រែថា "និយាយ" ឯភាសាខ្មែរ ប្រែថា "កុហក"

KPT International
🚨អ៊ីស្រាអែល បញ្ជាឱ្យមន្ទីរពេទ្យទូទាំងប្រទេសប្តូរទៅក្រោមដីជា​បន្ទាន់ ក្រោយរងគ្រាប់ពីអ៊ីរ៉ង់
សង្គ្រាមដែលបានផ្ទុះឡើងវិញយ៉ាងទាន់ហន់ បានបង្ខំឱ្យក្រសួងសុខាភិបាលអ៊ីស្រាអែល ចេញបញ្ជាបន្ទាន់មួយ នា​ថ្ងៃចន្ទ ទី៨ ខែមិថុនា ឆ្នាំ២០២៦ នេះ ដោយបង្គាប់ឱ្យមន្ទីរពេទ្យទាំងអស់នៅទូទាំងប្រទេស ផ្លាស់ប្តូររាល់ប្រតិបត្តិការវេជ្ជសាស្ត្រ និងការព្យាបាលទាំងឡាយ ទៅកាន់អគារក្រោមដី និងបន្ទប់ជម្រកដែលមានប្រព័ន្ធការពាររឹងមាំបំផុត។
ការសម្រេចចិត្តនេះ ធ្វើឡើង បន្ទាប់ពីអ៊ីរ៉ង់បានបើកការវាយប្រហារបាញ់ស្រោចមីស៊ីលយ៉ាងខ្លាំងក្លាទៅ​លើភាគខាងជើងប្រទេសអ៊ីស្រាអែល ដែលវា​ជាការបាញ់ទម្លាក់គ្រាប់បែកចំៗលើកដំបូងបំផុត គិតចាប់តាំងពីបទឈប់បាញ់ដ៏ផុយស្រួយមួយ បានចាប់ផ្តើមអនុវត្ត កាលពីដើមខែមេសាកន្លងទៅ។
យោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក Yedioth Ahronoth ក្រសួងសុខាភិបាល​អ៊ីស្រាអែល បានណែនាំឱ្យមជ្ឈមណ្ឌលវេជ្ជសាស្ត្រទាំងអស់ ដំណើរការនីតិវិធីសង្គ្រោះបន្ទាន់ភ្លាមៗ ដោយសហការជាមួយបញ្ជាការដ្ឋានការពារជនស៊ីវិល។ ជាមួយគ្នានោះដែរ ប្រធានគ្រប់គ្រងមន្ទីរពេទ្យនានា ត្រូវបានបង្គាប់ឱ្យកៀរគរបុគ្គលិកពេទ្យបន្ថែម និងរៀបចំអនុញ្ញាតឱ្យអ្នកជំងឺណាដែលមានអាការស្រាល អាចត្រឡប់ទៅផ្ទះវិញបាន ដើម្បីទុកកន្លែងត្រៀមលក្ខណៈទទួលអ្នករងគ្រោះថ្នាក់។
ដើមចមនៃការផ្ទុះអាវុធដាក់គ្នានេះ គឺដោយសារតែអ៊ីរ៉ង់បានបាញ់មីស៊ីលជាច្រើនសំដៅទៅភាគខាងជើងអ៊ីស្រាអែល ដើម្បីសងសឹកនឹងការដែលយន្តហោះចម្បាំងអ៊ីស្រាអែល បានហោះទៅទម្លាក់គ្រាប់បែកលើតំបន់ជាយក្រុងភាគខាងត្បូងនៃទីក្រុងបេរូត ប្រទេសលីបង់ ដោយខាងទីក្រុង Tel Aviv អះអាងថា គោលដៅនោះ គឺជាមជ្ឈមណ្ឌលបញ្ជា និងរៀបចំផែនការរបស់ក្រុមហេសបូឡា។ ការបាញ់ប្រហារសងសឹកគ្នានេះ បានបំបែកភាពស្ងប់ស្ងាត់ដែលធ្លាប់មានជាច្រើនខែមកហើយ ក្រោមបទឈប់បាញ់កាលពីខែមេសា ខណៈដែលខាងក្រសួងសុខាភិបាលអ៊ីស្រាអែល ក៏មិនទាន់អាចបញ្ជាក់បាននៅឡើយទេថា តើមន្ទីរពេទ្យនានា នឹងអាចត្រឡប់មកដំណើរការជាធម្មតាវិញនៅពេលណានោះទេ៕

ព្រំដែនកម្ពុជា ថៃ៖ ថ្ងៃនេះ មានរបាយការណ៍ថា កងទ័ពថៃ បានធ្វើ Fait Accompli នៅបង្គោលព្រំដែនលេខ ៧៣ ដែលជាបង្គោលខុសទីតាំងចាស់ ។ ពួកទ័ពថៃធ្វើ Fait Accompli ដើម្បីបង្កើតភស្តុតាង ថានេះជាទឹកដីថៃ នេះជាចំណុចគោល Baseline Survey សម្រាប់ តុលាការសមុទ្រ UNCLOS.

Chan Born 13 May at 16:45  · Shared with Public ថៃ សៀម ឈ្លោះគ្នារឿងច្បាប់សមុទ្រ៖ MOU2000 ថៃទាមទារចំណូលរែឧស្ម័ន ៥០/៥០ តែការលុប MOUនេះចោល នាំឲ្យកម្ពុជាទទួលបាន ១០០% ឬ  ៨០% ដូចទីម័រខាងក់ើត និងអូស្រា្តលី។ នេះជាអ្វី ដែល រដ្ឋាភិបាលថៃ និង សៀម វាកំពុងឈ្លោះគ្នានៅពេលនេះ ៕ ប្រទេសថៃ គេបកប្រែច្បាប់សមុទ្រ រួចគេផ្សព្វផ្សាយដល់មហាជនគ្រប់ទិសទី ចំណែកកម្ពុជាយើង មានគេសរសេរដែរ តែសម្រាប់លក់ ! មិនមែនសម្រាប់ផ្សព្វផ្សាយ អប់រំឡើយ ៕

Chan Born 22 December 2024  · Shared with Public រឿងកោះគុត  ក្រុមប្រឆាំងទាមទារឲ្យយកច្បាប់់សមុទ្រឆ្នាំ ១៩៨២ មកដោះស្រាយ។ ច្បាប់នេះ គេហៅថាច្បាប់សមុទ្រអឺរ៉ុប ដែលចែងថា ប្រទេសមួយ មានសិទ្ធទាមទារ ២០០ ម៉ាយ ឬ ៣២២ គមពីឆ្នេរ ដោយសារនៅ អឺរ៉ុប សមុទ្រគេធំៗ ចំណែកនៅ អាស៊ីនេះ សមុទ្រតូចៗ ដូច្នេះបានជាគេ ប្រឆាំងដាច់ខាត មិនយកច្បាប់់នេះមកអនុវត្តន៍នៅអាស៊ីបានទេ ជាក់ស្តែង ថៃ គេគូសយក សឹងអស់សមុទ្រខ្មែរនៅមិនទាន់គ្រប់់ ៣២២ គមផងទេ !!!

កម្ពុជារួមគ្នា - Cambodia Together
(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់លោក ឡេ មិញហ៉ឹង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចាកចេញពីរាជធានីភ្នំពេញ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅទីក្រុងហាណូយ ពីថ្ងៃទី៨-៩ ខែមិថុនា ឆ្នាំ២០២៦។
អញ្ជើញអមដំណើរសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត រួមមានលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងរដ្ឋមន្ត្រី មន្ត្រីរាជរដ្ឋាភិបាលសំខាន់ៗ និងតំណាងធុរកិច្ចពីសភាពាណិជ្ជកម្មកម្ពុជា និងសមាគមឧកញ៉ាកម្ពុជា។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នឹងមានជំនួបទ្វេភាគីជាមួយលោក ឡេ មិញហ៊ឹង នាយករដ្ឋមន្ត្រីសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលថ្នាក់ដឹកនាំទាំងពីរនឹងផ្លាស់ប្តូរទស្សនៈអំពីមធ្យោបាយនានាក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងទ្វេភាគីខណៈដែលប្រទេសទាំងពីរនឹងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំក្រោយ។
នាយករដ្ឋមន្ត្រីទាំងពីរគ្រោងនឹងលើកយកមកពិភាក្សាផងដែរនូវបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងជាក្តីបារម្ភរួម។
ក្នុងឱកាសទស្សនកិច្ចនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នឹងជួបសម្តែងការគួរសមដាច់ដោយឡែកចំពោះ លោក តូ ឡឹម អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ត និងជាប្រធានរដ្ឋវៀតណាម និងលោក ជិន ថាញ់មិន ប្រធានរដ្ឋសភាជាតិវៀតណាម។
សម្ដេចធិបតីនឹងថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីបើក «វេទិកាអនាគតអាស៊ាន» ក្រោមប្រធានបទ រួមគ្នាស្ថាបនាអនាគតរបស់យើង៖ សន្តិភាពវិបុលភាព និងប្រជាជនជាស្នូលដែលសង្កត់ធ្ងន់លើការលើកកម្ពស់វិស័យពាណិជ្ជកម្មការវិនិយោគ និងសហប្រតិបត្តិការសេដ្ឋកិច្ចនៅក្នុងអាស៊ាន៕

The Realpolitik House
ពេលអនុទិនបោះសម្ដីខែងរែង រុញកម្ពុជាឱ្យទាញថៃទម្លាក់រណ្តៅ UNCLOS [កិនខ្ទេចផែនទី1:50,000]
នៅពេលដែលលោក អនុទិន (Anutin Charnvirakul) វិលត្រឡប់មកពីទីក្រុងប៉ារីសវិញ គាត់បានបោះសម្តីយ៉ាងខែងរែងទៅកាន់ប្រជាជនថៃ និងក្រុមជាតិនិយមក្នុងស្រុក ដើម្បីទាញយកប្រជាប្រិយភាពនយោបាយថា បើមិនយកផែនទី មាត្រដ្ឋាន 1:50,000 របស់ថៃទេ កម្ពុជាកុំហាមាត់មកនិយាយជាមួយថៃឱ្យសោះ!។
កម្ពុជាឮដូច្នេះ ក៏មិនបង្អង់យូរឡើយ ព្រោះនេះជាឱកាសមាសដែលថៃជាអ្នកបើកផ្លូវឱ្យ។ កម្ពុជាបានឆក់យកលេសដែលថៃបដិសេធការចរចាទ្វេរភាគីនេះ រុញសំណុំរឿងភ្លាមៗទៅកាន់យន្តការ សម្រុះសម្រួល ឬផ្សះផ្សាដោយបង្ខំ Compulsory Conciliation រោមឧបសម្ព័ន្ធទី៥ (Annex V) នៃអនុសញ្ញា UNCLOS។
ត្រង់ចំណុចនេះ គឺជារន្ធគន្លឹះច្បាប់សមុទ្រដែលសំខាន់បំផុត។ នៅលើតុ UNCLOS ពេលគណៈកម្មការផ្សះផ្សាពិនិត្យរឿងព្រំដែន តើគេប្រើផែនទីទេ? ហើយបើថៃរឹងរូសប្រើផែនទីមហិច្ឆតា មាត្រដ្ឋាន 1:50,000 ដែលថៃគូរតាមចិត្តខ្លួនឯង) ចំណែកកម្ពុជាប្រកាន់ជំហរប្រើផែនទីប្រវត្តិសាស្ត្រ មាត្រដ្ឋាន 1:200,000} (ផែនទីសៀម-បារាំង ប្លង់ឧបសម្ព័ន្ធទី១) តើរឿងនេះនឹងទៅជាយ៉ាងណា? តើថៃត្រូវបង្ខំចិត្តទទួលស្គាល់តម្លៃផែនទី 1:200,000 របស់ខ្មែរដែរឬទេ?
តើគណៈកម្មការផ្សះផ្សា UNCLOS ប្រើប្រាស់ផែនទីដែរឬទេ?
👉 ឆ្លើយថា គេប្រើប្រាស់ផែនទី និងកូអរដោនេបច្ចេកទេសជាអាវុធស្នូល ប៉ុន្តែវិធីសាស្ត្រមើលផែនទីរបស់ UNCLOS ខុសពីតុលាការព្រំដែនគោក។
នៅក្នុងយន្តការផ្សះផ្សាដោយបង្ខំ (Annex V) គណៈកម្មការនឹងមិនមែនយកផែនទីក្រដាសមកអង្គុយឈ្លោះគ្នាថា ដីកោះនេះជារបស់អ្នកណា ដូចមុនទៀតឡើយ។ អ្វីដែលគណៈកម្មការត្រូវធ្វើ គឺការពិនិត្យទៅលើ ខ្សែមូលដ្ឋាន Baselines) និង វិធីសាស្ត្រខណ្ឌសីមា (Method of Delimitation) ស្របតាមច្បាប់សមុទ្រទំនើប។
គណៈកម្មការនឹងឱ្យភាគីទាំងពីរលាតត្រដាងផែនទី និងទិន្នន័យបច្ចេកទេសរៀងៗខ្លួន
ថៃ នឹងយកផែនទីមាត្រដ្ឋាន 1:50,000 ដែលខ្លួនគូសខណ្ឌកាលពីឆ្នាំ ១៩៧៣ មកបង្ហាញ។
 កម្ពុជា នឹងយកផែនទីប្រវត្តិសាស្ត្រមាត្រដ្ឋាន 1:200,000} (Annex I map) ដែលទទួលស្គាល់ដោយដីកាតុលាការ ICJ ឆ្នាំ ១៩៦២ និង ២០1៣ មកលាតត្រដាង។
ពេលថៃដេញ 1:50,000} តែខ្មែរកាន់ 1:200,000 តើរឿងរ៉ាវនឹងទៅជាយ៉ាងណា?
នៅក្នុងសមរភូមិនេះ ផែនទី 1:200,000 របស់កម្ពុជាមានប្រៀបជាងថៃដាច់ឆ្ងាយ ពីព្រោះច្បាប់សមុទ្រអន្តរជាតិមានវិធានតឹងរ៉ឹងណាស់ចំពោះការគូសខ្សែបន្ទាត់អះអាងសិទ្ធិ។ គណៈកម្មការអន្តរជាតិនឹងកាត់សេចក្តីលើផែនទីទាំងពីរនេះតាមគោលការណ៍ ២ យ៉ាងគោលការណ៍ទី1/ ផែនទី 1:50,000 របស់ថៃ នឹងត្រូវចាត់ទុកថា ខុសច្បាប់ UNCLOS
ច្បាប់ UNCLOS មាត្រា ៧ បានចែងច្បាស់ថា ការគូសខ្សែមូលដ្ឋានត្រង់ Straight Baselines មិនអាចគូសវៀចវេរទៅរកសមុទ្រទទេរដើម្បីយកផ្ទៃទឹកធំបានឡើយ គឺត្រូវតែគូសរត់តាមរូបរាងឆ្នេរពិតប្រាកដ។
ការដែលថៃប្រើផែនទី 1:50,000 រួចគូសបន្ទាត់ព្រំដែនកាត់ចំកណ្តាល កោះកូដ រុញធ្លាក់មកក្រោម គឺជាការគូសឯកតោភាគីតាមអំពើចិត្ត (Arbitrary)។ គណៈកម្មការអន្តរជាតិនឹងឆ្កឹះចំណុចនេះភ្លាម ដោយចាត់ទុកថា ផែនទី និងខ្សែបន្ទាត់របស់ថៃ គ្មានតម្លៃគតិយុត្តិអន្តរជាតិ ព្រោះវាល្មើសនឹងស្មារតី UNCLOS។
គោលការណ៍ទី2/ ផែនទី 1:200,000} របស់ខ្មែរ ឈរលើខឿន ដីកាស្ថាពរអន្តរជាតិទោះបីជាថៃខំប្រកាសប្រាប់អ្នកស្រុកថៃថា ផែនទី 1:200,000} (ផែនទីបារាំង-សៀម) ប្រើបានតែលើដីគោក មិនអាចយកមកប្រើលើសមុទ្រក៏ដោយ ក៏កម្ពុជាមានខែលច្បាប់ការពារយ៉ាងរឹងមាំផែនទី 1:200,000} នេះត្រូវបាន តុលាការ ICJ ទទួលស្គាល់តម្លៃគតិយុត្តិជាស្ថាពរ រួចទៅហើយ។
 តាមច្បាប់អន្តរជាតិ ព្រំដែនសមុទ្រត្រូវតែចាប់ផ្តើមចេញពី ចំណុចបញ្ចប់នៃព្រំដែនគោក Land Boundary Terminus។ ចំណុចចាប់ផ្តើមនៅលើដីគោក (បង្គោលលេខ ៧៣ ត្រង់ទល់មុខកោះកូដ) គឺត្រូវបានកំណត់ដោយផែនទី 1:200,000។
ដូច្នេះ គណៈកម្មការផ្សះផ្សានឹងយកខ្សែបន្ទាត់ដែលចេញពីផែនទី 1:200,000 របស់ខ្មែរ ធ្វើជា ចំណុចផ្ដើមដ៏ស្របច្បាប់តែមួយគត់ ដើម្បីគណនាបន្តទៅក្នុងសមុទ្រ។
តើថៃនឹងត្រូវបង្ខំចិត្តទទួលស្គាល់ និងរក្សាតម្លៃផែនទី 1:200,000 ដែរឬទេ?
👉 ឆ្លើយថា នៅក្នុងសមរភូមិ UNCLOS នេះ ថៃនឹងត្រូវ ដេញទាល់ច្រក រហូតដល់ត្រូវបង្ខំចិត្តទទួលស្គាល់តម្លៃផែនទី 1:200,000} របស់ខ្មែរជាបន្តទៀត។
ដំណើររឿងនឹងវិវត្តទៅតាមជំហានយុទ្ធសាស្ត្របែបនេះ
នៅពេលដែលគណៈកម្មការ UNCLOS ពិនិត្យឃើញថា ផែនទី 1:50,000 របស់ថៃគូសរំលោភច្បាប់សមុទ្រសកល គេនឹងច្រានចោលបន្ទាត់របស់ថៃ ហើយរៀបចំអនុសាសន៍ថ្មីមួយដោយប្រើប្រាស់វិធីសាស្ត្រ «ខ្សែបន្ទាត់កណ្តាលពិតប្រាកដ True Median/Equidistance Line។
ដើម្បីគូសខ្សែបន្ទាត់កណ្តាលពិតប្រាកដនេះបាន គេត្រូវតែយកចំណុចឆ្នេរ និងបង្គោលព្រំដែនចុងក្រោយនៅលើដីគោកមកធ្វើជាមូលដ្ឋានគណនា ដែលចំណុចនោះគឺស្ថិតនៅក្នុងផែនទី 1:200,000 របស់កម្ពុជា។ ការធ្វើបែបនេះ ស្មើនឹងការដែលយន្តការអន្តរជាតិ ជំរុញ និងបង្ខំឱ្យថៃត្រូវតែរក្សាតម្លៃ ព្រមទាំងគោរពតាមផែនទី 1:200,000} របស់ខ្មែរ ដោយស្វ័យប្រវត្តិ។
ការដែលថៃអួតអាងថានឹងយកផែនទី 1:50,000 ទៅតតាំងនៅលើឆាក UNCLOS គ្រាន់តែជាការសម្តែងឱ្យអ្នកស្រុកថៃមើលដើម្បីកុំឱ្យបាក់មុខប៉ុណ្ណោះ។
នៅក្នុងតថភាពច្បាប់សមុទ្រអន្តរជាតិ ផែនទីដែលគូសដោយឯកតោភាគី និងខុសបច្ចេកទេសរបស់ថៃ គ្មានទម្ងន់ទៅតទល់ជាមួយផែនទី 1:200,000 របស់កម្ពុជា ដែលមានខែលការពារពីសាលដីកាតុលាការឡើយ។ យន្តការ UNCLOS នឹងក្លាយជាម៉ាស៊ីនកិនកម្ទេចមហិច្ឆតាផែនទី 1:50,000 របស់ថៃ ហើយរុញឱ្យថៃត្រូវតែត្រឡប់មកឱនក្បាលទទួលស្គាល់ខ្សែបន្ទាត់ស្របច្បាប់ ដែលមានប្រភពចេញពីផែនទី 1:200,000 របស់ខ្មែរយ៉ាងពិតប្រាកដ។
ភាពវៃឆ្លាតរបស់រដ្ឋាភិបាលកម្ពុជាក្នុងសមរភូមិនេះ គឺការស្គាល់ច្បាស់ពី ចំណុចខ្លាំងរបស់ខ្លួនឯង (មានសាលដីកាប្រវត្តិសាស្ត្រគាំទ្រ) និង ១ចំណុចខ្សោយរបស់គូប្រកួត" (ការជាប់ជំពាក់នឹងវោហាសាស្ត្រជាតិនិយមជ្រុលក្នុងស្រុកដែលគ្មានមូលដ្ឋានច្បាប់អន្តរជាតិ)។
វាជាការដើរក្រឡាដែលស្ងប់ស្ងាត់ មិនប្រើប្រាស់អាវុធគ្រាប់រំសេវ ប៉ុន្តែប្រើប្រាស់ ប្រព័ន្ធយុត្តិធម៌សកល ធ្វើជាម៉ាស៊ីនកិនកម្ទេចមហិច្ឆតាឯកតោភាគីរបស់ដៃគូប្រកួតយ៉ាងមានប្រសិទ្ធភាព។

Chan Born 1h  · Shared with Public ព្រំដែនកម្ពុជា ថៃ៖ ថ្ងៃនេះ មានរបាយការណ៍ថា កងទ័ពថៃ បានធ្វើ Fait Accompli នៅបង្គោលព្រំដែនលេខ ៧៣ ដែលជាបង្គោលខុសទីតាំងចាស់ ។ ពួកទ័ពថៃធ្វើ Fait Accompli ដើម្បីបង្កើតភស្តុតាង ថានេះជាទឹកដីថៃ នេះជាចំណុចគោល Baseline Survey សម្រាប់ តុលាការសមុទ្រ UNCLOS.

Cambonomist
មិនថា ជាជម្លោះព្រំដែនគោក ឬព្រំដែនសមុទ្រនោះទេ ឱ្យតែរំលឹកដល់យន្តការពហុភាគី និងយន្តការអន្តរជាតិ ភាគីថៃ តែងតែបង្ហាញជំហររារែក និងរកលេសដោះដៃជានិច្ច។ ជាក់ស្តែងជុំវិញយន្តការដែលកម្ពុជា បានដាក់ចេញពាក់ព័ន្ធនឹងការផ្សះផ្សាដោយបង្ខំ ក្រោមក្របខណ្ឌអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពី នីតិសមុទ្រ (UNCLOS) ភាគីថៃ បានព្យាយាមប្រើទាំងយុទ្ធសាស្ត្រគំរាមកំហែងផង និងសម្លុតផង។ ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ ពេលនេះ ថៃ បានឈានជើងបង្កើតក្រុមអ្នកច្បាប់ ដើម្បីត្រៀមតតាំងក្តីជាមួយកម្ពុជាហើយ។ យោងតាមការចុះផ្សាយរបស់កាសែត Bangkok Post បន្ទាប់ពីរងសម្ពាធ និងការរិះគន់យ៉ាងចាស់ដៃអ្នកជំនាញ និងមហាជនជុំវិញការបារម្ភថា ថៃ អាចនឹងចាញ់ប្រៀបកម្ពុជា ក្រសួងការបរទេសថៃ បានព្យាយាមបកស្រាយក្នុងគោលបំណងសម្រាលកម្ដៅនយោបាយ និងលួងចិត្តពលរដ្ឋខ្លួន។

No comments:

Post a Comment