នៅថ្ងៃទី២ ខែមិថុនា ​ឆ្នាំ ២០២៦ នេះ កម្ពុជាផ្ញើលិខិតផ្លូវការទៅកាន់ប្រទេសថៃ និងអគ្គលេខាធិការ UN ដើម្បីចាប់ផ្ដើមដំណើរការយន្តការផ្សះផ្សាដោយបង្ខំ ក្រោមច្បាប់សមុទ្ររបស់UN។ សម្ដេចធិបតីថ្លែងក្នុងសារពិសេស។ កម្ពុជាបង្ហាញជំហររឹងមាំ លើសន្តិសុខសមុទ្រ និងការគោរពច្បាប់អន្តរជាតិ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម សុខ ស៊ីផាន់ណា ទេសរដ្ឋមន្ត្រី និងជា បេសកជនពិសេស របស់សម្ដេចអធិបតីនាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួម និងថ្លែងបទអន្តរាគមន៍ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្រោមប្រធានបទ " ការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ពាក់ព័ន្ធនឹងសន្តិសុខសមុទ្រ ក្នុងរនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានសង្កត់ធ្ងន់លើសារៈសំខាន់នៃផ្លូវទឹក ដែលមានសុវត្ថិភាព និងសន្តិសុខ ដែលជាសរសៃឈាមដ៏សំខាន់ សម្រាប់សន្តិភាព សុវត្ថិភាព អន្តរជាតិស្ថេរភាពសេដ្ឋកិច្ចសកល និងការអភិវឌ្ឍប្រកបដោយចេរភាព ដើម្បីឆ្លើយតបទៅនឹងការគម្រាមគំហែងដែលកំពុងកើតឡើងចំពោះសន្តិសុខសមុទ្រ ឯកឧត្តមទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានបង្ហាញនូវអតិភាពសំខាន់ៗចំនួនបី រួមមាន៖ទី១៖ដោះស្រាយវិវាតដោយសន្តិវិធីរាល់វិវាទសមុទ្រ​ត្រូវតែដោះស្រាយតាមរយៈការសន្ទនានិងការទូត​កម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍សេរីភាពនៃការធ្វើនាវាចរ​និងការឆ្លងកាត់ដោយស្របច្បាប់​ដែលត្រូវតែគោរពឲ្យបានពេញលេញស្របតាមច្បាប់អន្តរជាតិទៀតជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ 1982 UNCLOS។ ទី2 បង្កើនជំនួយបច្ចេកទេសនិងការកសាងសមត្ថភាព​ឯកឧត្តមទេសរដ្ឋមន្ត្រី​បានអំពាវនាវឲ្យមានការពន្លឿន ឲ្យមានការគាំទ្របន្ថែម​ដល់បណ្ដារដ្ឋជាប់សមុទ្រដែលកំពុងអភិវឌ្ឍលើផ្នែកអនុវត្តច្បាប់សមុទ្រ​សន្តិសុខកំពង់ផែ​និងនាវាចរ ការយល់ដឹងអំពីដែនសមុទ្រ​និងការចែករំលែកព័ត៌មានឲ្យបានទាន់ពេលវេលាដើម្បីទប់ស្កាត់បញ្ហាប្រឈមនានាឲ្យមានប្រសិទ្ធភាពទី3 វិធីសាស្រ្តរួមបញ្ចូលគ្នានិងការបង្ការ ក្រុមប្រឹក្សាសន្តិសុខ គួរតែអនុវត្តវិធីសាស្រ្ត ដែលបង្កើតភាពធន់ក្នុងរយៈពេលវែង ដោយផ្អែកលើបរិយាប័ននិងសន្តិភាពជាមួយច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខស៊ីផាន ណា ក៏បានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការការពារច្បាប់អន្តរជាតិនិងជម្រុញការសន្ទនាដោយសន្តិវិទ្យុ ពង្រឹងសន្តិសុខសមុទ្រជាពិសេសការប្រយ័ត្ត ប្រឆាំង និងបទល្មើសឆ្លងដែន កម្ពុជានៅតែបន្តស្វាគមន៍នាវាបរទេសមកកាន់មូលដ្ឋានទ័ពជើងទឹករាម ដែលបានធ្វើទំនើបកម្មរបស់ខ្លួនសម្រាប់ការធ្វើសមយុទ្ធរួមគ្នា ការផ្ដល់ជំនួយមនុស្សធម៌និងកិច្ចសហប្រតិបត្តិការ ក្នុងគោលបំណងប្រយុទ្ធប្រឆាំងនិងនិងបទល្មើសផ្សេងៗ ឯកឧត្តម សុខ ស៊ីផាន់ណា បានបញ្ជាក់ពីថាការផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀង UNCLOS (UNCLOS)និងBBNJ នាពេលកន្លងមក គឺជាសក្ខីភាព បង្ហាញពីការប្តេជ្ញាចិត្ត មិនងាករា របស់កម្ពុជា ចំពោះសណ្ដាប់ធ្នាប់សមុទ្រដែលផ្អែកលើច្បាប់ និង ការគ្រប់គ្រងធានធានសមុទ្រដោយការទទួលខុសត្រូវ៕

Monday, June 15, 2026

ព្រំដែនកម្ពុជា ថៃ@ថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ២០២៦

 ឈូន-ឈាន REAN
សូមបកប្រែមតិរបស់សមាជិកព្រឹទ្ធសភាថៃម្នាក់ដែលថា  "កម្ពុជាមិនអាចរឹបអូសកោះកូដ(កោះគុជ)បានទេ" ជូនបងប្អូនបានវិភាគ។  
សំដីរបស់  សមាជិកព្រឹទ្ធសភា ណុបផាដុន អ៊ីនណា បានលើកឡើងពីច្បាប់ UNCLOS ។ នាថ្ងៃទី ១៤-០៦-២០២៦
✅ លោក ណុបផាដុន អ៊ីនណា បានលើកយកការយល់ច្រឡំទាក់ទងនឹងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ដោយបញ្ជាក់ថា ការស្នើរបស់កម្ពុជាលើយន្តការការផ្សះផ្សាដោយបង្ខំ  មិនមែនជាការប៉ុនប៉ងនាំភាគីទីបីមកដោះស្រាយជម្លោះ ជំនួសឱ្យការចរចាទ្វេភាគី ដូចដែលមានអ្នកខ្លះភ័យខ្លាច នោះទេ។
✅លោកបានអះអាងទៀតថា ដោយទាំងប្រទេសថៃ និងកម្ពុជា បានចុះហត្ថលេខា និងរក្សាសិទ្ធិ ក្រោមមាត្រា ២៨៧ ក្រោមអនុសញ្ញា UNCLOS មិនឱ្យទៅតុលាការយុត្តិធម៌អន្តរជាតិ តុលាការច្បាប់សមុទ្រ ឬអាជ្ញាកណ្តាលឡើយ។ 
✅ ដូច្នេះ បើមិនបានឆ្លងកាត់ដំណើរការតុលាការ ពួកគេត្រូវតែងាកទៅរកមាត្រា ២៩៨ ដែលចែងថា ប្រសិនបើភាគីជម្លោះណាមួយស្នើសុំ ដំណើរការនេះត្រូវតែឆ្លងកាត់គណៈកម្មាធិការផ្សះផ្សា។
💥ក្នុងរយៈពេល ២១ថ្ងៃ ភាគីទាំងពីរត្រូវតែងតាំងតំណាងពីរនាក់  និងជ្រើសរើសប្រធានអព្យាក្រឹតម្នាក់ ដែលមានសមាជិកសរុបចំនួន ៥ (ប្រាំ)នាក់ ដើម្បីសិក្សា និងស្វែងរកចំណុចរួម។
លោក បានបញ្ជាក់បន្ថែមទៀតថា ដោយផ្អែកលើការជួបពិភាក្សាជាមួយឯកអគ្គរដ្ឋទូតទីម័រខាងកើតទាក់ទងនឹងជម្លោះដែនសមុទ្ររវាងទីម័រខាងកើត និងអូស្ត្រាលី នេះជាករណីដំបូងបំផុតនៅលើពិភពលោកដែលប្រើប្រាស់ដំណើរការផ្សះផ្សាដោយបង្ខំ។ 
  កំឡុងពេលដែលគណៈកម្មាធិការដែលមានសមាជិក ៥ (ប្រាំ) រូបកំពុងសិក្សាលើទិន្នន័យ ប្រទេសទាំងពីរក៏នៅតែបន្តការចរចាទ្វេភាគីជាមួយគ្នា។ នៅពេលណាដែលកិច្ចព្រមព្រៀងមួយត្រូវបានសម្រេចលើបញ្ហាជាក់លាក់ណាមួយហើយ នឹងត្រូវបានដាក់ជូនគណៈកម្មាធិការសម្រាប់ពិនិត្យ។ នៅទីបំផុត ដំណោះស្រាយមួយត្រូវបានសម្រេចដោយជោគជ័យ។
 🇰🇭🇹🇭 ដូច្នេះ ករណីរវាងប្រទេសថៃ និងកម្ពុជាទំនងជាករណីទីពីរនៅលើពិភពលោកហើយ ប្រទេសថៃបានព្យាយាមស្មើទៅប្រទេសកម្ពុជា ឱ្យងាកមកចូលរួមក្នុងជំនួបពិភាក្សាទ្វេភាគីសិន មុនពេលបន្តដំណើរការយន្តការផ្សះផ្សាដោយបង្ខំ ។
៙ បានបន្ថែមថា សេចក្តីសន្និដ្ឋាន ឬរបាយការណ៍ពីគណៈកម្មាធិការផ្សះផ្សាគ្រាន់តែជាអនុសាសន៍ដែលគ្មានប្រសិទ្ធភាពចងភ្ជាប់ផ្លូវច្បាប់។ 
៙ នេះមានន័យថា ប្រសិនបើប្រទេសថៃយល់ឃើញថារបាយការណ៍នេះមានផលខាតបង់ ប្រទេសថៃមានសិទ្ធិបដិសេធភ្លាមៗ ដោយមិនប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ របស់ខ្លួននៅលើឆាកអន្តរជាតិ ។ លើសពីនេះ ទាក់ទងនឹងគោលការណ៍នៃការកំណត់ព្រំដែនសមុទ្រ ប្រទេសថៃនឹងទទួលបានអត្ថប្រយោជន៍ភ្លាមៗ។ ដោយសារតែកោះកូដមានទឹកដីសមុទ្រដែលបានកំណត់យ៉ាងច្បាស់លាស់ចំនួន 12 ម៉ាយល៍សមុទ្រ ខ្សែបន្ទាត់មធ្យមដែលកំណត់ព្រំដែនមិនអាចលាតសន្ធឹងលើសពី 12 ម៉ាយល៍សមុទ្រនៃកោះកូដបានទេ។ 
៙ នេះមានន័យថា ខ្សែបន្ទាត់ព្រំដែនដែលកម្ពុជាបានគូសពីមុនក្រោមអនុស្សរណៈយោគយល់គ្នា MOU2001 ដែលឆ្លងកាត់កោះកូដ នឹងត្រូវកាត់បន្ថយ ដែលជាលទ្ធផលធ្វើឱ្យតំបន់ត្រួតស៊ីគ្នា (OCA) រួមតូច។
✅ លោកក៏បានបញ្ជាក់ផងដែរថា លោកមិនមានការព្រួយបារម្ភអំពីកម្ពុជាដែលបានតែងតាំងគណៈកម្មាធិការ ដែលជាក្រុមអ្នកច្បាប់ធ្លាប់បានដោះស្រាយសំណុំរឿងឲ្យទីម័រខាងកើតនោះទេ។ លោកបានពន្យល់ថា សមាជិកគណៈកម្មាធិការទាំង ៥ (ប្រាំ)ត្រូវតែមានសមត្ថភាពខ្ពស់ ស្មោះត្រង់ មិនលំអៀង និងត្រូវគិតគូដល់កេរ្តិ៍ឈ្មោះលើឆាកអន្តរជាតិផងដែរ។ 
  ម្ល៉ោះហើយ! ជំហាននីមួយៗត្រូវតែពិចារណាយ៉ាងតឹងរ៉ឹងដោយផ្អែកលើគោលការណ៍ធរណីមាត្រ និងច្បាប់នៃដែនសមុទ្រ ទើបមិនអាចធ្វើអ្វីមួយឲ្យវៀរចាកយន្តការ UNCLOS បាន។
ប្រភពដកស្រង់

ហ៊ុល ម៉ារ៉ា  is with Hul Mara. 37m  ·  រដ្ឋទំនេីងសុីវិល័យបែបអន្ធពាល ! បន្ទាប់ពីម៉ាឡេបិទបង្គាថៃ ភូមាឯណោះក៏មិនណយដែរបិទទំនិញថៃ៤៥មុខ និងប្រកាសពហិកាដូចកម្ពុជាដែរ !

Cambonomist 1h  · សារព័ត៌មាន New Mandala របស់អូស្ត្រាលី បានចុះផ្សាយថា ការប្រើប្រាស់ពាណិជ្ជកម្ម ថាមពល និងវិធានការរឹតបន្តឹងព្រំដែនរហូតឈានដល់ការបិទព្រំដែនជាឯកតោភាគីពីសំណាក់ភាគីថៃ ដើម្បីដាក់សម្ពាធលើកម្ពុជា អំឡុងជម្លោះព្រំដែនឆ្នាំ២០២៥ មិនបានសម្រេចគោលដៅដូចការរំពឹងទុកនោះឡើយ។ ផ្ទុយទៅវិញ កម្ពុជា បាន​បង្ហាញសមត្ថភាពសម្របខ្លួនយ៉ាងឆាប់រហ័ស តាមរយៈការពង្រីកដៃគូពាណិជ្ជកម្ម និង​ពង្រឹងទំនាក់ទំនងជាមួយប្រទេសដទៃទៀតនៅក្នុងតំបន់ ហើយកាត់បន្ថយការពឹងផ្អែកលើប្រទេសថៃ ដែលធ្វើឱ្យសម្ពាធសេដ្ឋកិច្ចរបស់ថៃ បាត់បង់ប្រសិទ្ធភាពជាបន្តបន្ទាប់ ពោលគឺមិនអាចធ្វើឱ្យកម្ពុជាចុះញ៉មឡើយ។
Saroeurn Som   46m  · ‼️រឿងរថក្រោះសៀមបន្ថែមថាខ្ញុំជឿថានឹងមានការដឹកជញ្ជូនបន្ថែមទៀតយើងនឹងតាមដានពួកគេយ៉ាងដិតដល់🚨កុំបារម្ភ សូមអរគុណដល់អ្នកផ្តល់ព័ត៌មានរបស់យើងនៅកម្ពុជាដែលបានជួយយើង!អាចសារញុះញង់

TNAOT 2h  · ល្បីកក្រើក! ថ្ងៃមុន៥០តោន ថ្ងៃនេះសមត្ថកិច្ចថៃ ប.ង្ក្រាបបានថ្នាំញៀ.ន ៦លានគ្រាប់បន្ថែមទៀត នៅខេត្តឈៀងរ៉ៃ👇

ស៊ន សុភក្រ្ត-Sorn Sopheak 14m  · សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី ដើម្បីប្រារព្ធខួបលើកទី៣៥ នៃ ទំនាក់ទំនងដៃគូកិច្ចសន្ទនាអាស៊ាន-រុស្ស៊ី ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងកាហ្សាន សហព័ន្ធរុស្ស៊ី តបតាមការអញ្ជើញរបស់ប្រធានាធិបតីរុស្ស៊ីលោក ពូទីន។

អវតារ ស. 52m  · សីហាស:  ប្រាប់ប្រជាជនថៃថា : Anutin ទៅជួប  Putin ដើម្បីហាមឃាត់មិនអោយលក់គ្រាប់ BM-21 និង អាវុធផ្សេងទៀតអោយខ្មែរ ! .. 😅 ....... ..... តានេះភូតសាហាវមែន ...ទៅប្រជុំ អាស៊ាន - រុស្ស៊ី សោះ ខ្មែរក៏ទៅដែរ ១៧-១៨ នេះ ...ចាំមើលយើងបានកាដូរអ្វីមកវិញបន្ថែមទៀត ? ...

Chan Born 1m  · Shared with Public ថៃ ឆ្មាមិននៅ កណ្តុរឡើងចាង៖ ឧបនាយករដ្ឋមន្រ្តីរូបនេះ ចេញមកនិយាយថា អានុទីនចេញទៅរុស្សី ដើម្បី កិច្ចការយោធា បិទច្រកកុំឲ្យកម្ពុជាទិះគ្រាប់ពី រុស្សី។ អានុទីន ចាត់ទុកជនរូបនេះជា ជនក្បត់់ ដោយ អានុទីន បានតែងតាំង គាត់ហ្នឹងធ្វើជា បេសកជនពិសេស ទទួលបន្ទុកកិច្ចការថៃខាងត្បូង ក្រោយមកថ្មីៗនេះ តែងតែឲ្យធ្វើកិច្ចការ UNCLOS ជាមួយកម្ពុជា គឺហាម លូកដៃ ចូលកិច្ចការព្រំដែនគោក តែគ្រាន់តែ អានុទីនចេញផុត ជនរូបនេះ បើកមាត់និយាយប្រាវ.

យុត្តិធម៌អន្តរជាតិ មានទេ
🇹🇭🇸🇻ប្រទេសថៃគេកំពុងតែបង្អួតប្រពន្ធបាញ់ម៉ាស៊ីនដែលគេរួមសហការផលិតជាមួយនឹងប្រទេសអ៊ុីស្រាអ៊ែល។ ។🇹🇭🇮🇱🚀 ប្រព័ន្ធបាញ់រ៉ុក្កែត និងមីស៊ីលពហុបំណង D11A គឺជាប្រព័ន្ធបាញ់រ៉ុក្កែតពហុបំណង (MLRS) ដ៏ទំនើប ផលិតដោយប្រទេសថៃ និងសហការជាមួយអ៊ីស្រាអែល ដែលត្រូវបានរចនាឡើងដើម្បីធ្វើឱ្យប្រសើរឡើងយ៉ាងខ្លាំងនូវសមត្ថភាពកាំភ្លើងធំនិង មីស៊ីល ចម្ងាយឆ្ងាយរបស់កងទ័ពភូមិន្ទថៃ (RTA)។ វាផ្អែកលើប្រព័ន្ធ PULS របស់ក្រុមហ៊ុន Elbit Systems ដែលបំពាក់លើឡានដឹកទំនិញ Tatra 6x6 ទម្ងន់ 10 តោន។

👉ការអភិវឌ្ឍ និងភាពជាដៃគូ៖ បង្កើតឡើងដោយវិទ្យាស្ថានបច្ចេកវិទ្យាការពារជាតិថៃ (DTI) និងប្រព័ន្ធ Elbit របស់អ៊ីស្រាអែល ដើម្បីបំពេញតម្រូវការគាំទ្រមីស៊ីលឆ្នេរសមុទ្រ និងការបាញ់ប្រហារចម្ងាយឆ្ងាយ។

👉សមត្ថភាព និងចម្ងាយបាញ់៖ ប្រព័ន្ធនេះអាចបាញ់គ្រាប់រំសេវចម្រុះ (រួមទាំងរ៉ុក្កែត និងមីស៊ីល) ដែលមានចម្ងាយបាញ់ចន្លោះពី 40 គីឡូម៉ែត្រ ទៅ 300 គីឡូម៉ែត្រ។

👉ឧបករណ៍បាញ់រ៉ុក្កែតម៉ូឌុល៖ វាអាចបាញ់រ៉ុក្កែតប្រភេទផ្សេងៗគ្នា ដូចជា 122mm (ចម្ងាយបាញ់ 40 គីឡូម៉ែត្រ), 306mm (ចម្ងាយបាញ់ 150 គីឡូម៉ែត្រ) និង 170mm (ចម្ងាយបាញ់ 300 គីឡូម៉ែត្រ)។ 📣📣

ស៊ីស៊ីថាមស៍
ក្រុមឧទ្ទាមផ្ដាច់ខ្លួននៅភាគខាងត្បូងថៃ ដុតបំផ្លាញកសិដ្ឋានសូឡានៅខេត្តប៉ាតានី
ថៃ៖ បញ្ជាការដ្ឋានប្រតិបត្តិការសន្តិសុខផ្ទៃក្នុងថៃ បានរាយការណ៍ថា នៅព្រឹកព្រលឹមទៀបភ្លឺ ថ្ងៃទី១៥ ខែមិថុនានេះ កម្លាំងសមត្ថកិច្ចថៃ ទទួលសេចក្តីរាយការណ៍ពីករណីក្រុមជនល្មើសមិនស្គាល់អត្តសញ្ញាណ បានលបលួចចូលតាមផ្នែកខាងក្រោយនៃទីតាំងការដ្ឋានសាងសង់ គម្រោងរោងចក្រអគ្គិសនីដើរដោយថាមពលព្រះអាទិត្យ (Solar Cell) របស់ក្រុមហ៊ុន Gunkul Solar Power Generation ដែលស្ថិតនៅក្នុងស្រុកយ៉ាករិង ខេត្តប៉ាតានី (Pattani)។ ក្រុមជនល្មើសបានធ្វើសកម្មភាពដុតបំផ្លាញទីតាំងស្តុកផ្ទាំងសូឡា បណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ។

Ren Chanrith 14m  · គ្មានកងទ័ពណា ចិត្តសឿងនិងក្លាហានជាងកងទ័ពកម្ពុជាទេ កាលសង្គ្រាម២១ថ្ងៃ បរិភោគតែអំបុកនិងមី ក្រាញននាល តស៊ូប្រយុទ្ធនឹងសត្រូវឈ្លានពាន។ ខ្ញុំបានឮដោយផ្ទាល់ពីមាត់របស់វីរៈកងទ័ពម្នាក់ថា "ខ្ញុំដាច់ស្បៀងក៏ខ្ញុំអាចតស៊ូប្រយុទ្ធបានដែរ តែសូមកុំឱ្យដាច់គ្រាប់" ។ ខ្ញុំសូមគោរពនិងដឹងគុណដល់វីរៈកងទ័ពកម្ពុជា ។

Samdech Hun Sen of Cambodia  9h  · អបអរសាទរ ខួប៦៤ឆ្នាំ នៃសាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ទីក្រុងឡាអេ ដែលបានប្រគល់អធិបតេយ្យភាពលេី​ប្រាសាទព្រះវិហារ​ ដល់​ប្រទេសកម្ពុជា។  ១៥ មិថុនា ១៩៦២ - ១៥ មិថុនា ២០២៦ Celebrating the 64th anniversary of the International Court of Justice (ICJ) ruling, which found that the Preah Vihear Temple is situated in territory under the sovereignty of Cambodia. 
អាមេរិក អឺរ៉ង់៖ អាមេរិកបើកទូរលុយ ២៥ពាន់លានដុល្លាឲ្យអឺរ៉ង់វិញ ជាថ្នូរអឺរ៉ង់បើកច្រកសមុទ្រ Hormuz . ប្រេងចម្រាញ់នៅអាមេរិកតម្លៃខ្ពស់ គុណ ២ ដងនៃតម្លៃប្រេងដែលអាមេរិកចម្រាញ់នៅ មជ្ឃឹមបូព៍ា អាចឲ្យអាមេរិក លក់ប្រេងទៅទីផ្សារអឺរ៉ុប។ នេះជាមួលហេតុអាមេរិកប្រើធ្វើសង្រ្គាម ដោយសារ អ៊ីស្រាអែល នាំប្រេងលក់ទៅ អារ៉ាប់ លក់នៅ អឺរ៉ុបផ្តាច់មុខម្នាក់ឯង មិនទុកផ្លូវឲ្យអាមេរិករកស៊ី ។

No comments:

Post a Comment