Hout Songhak
រាជរដ្ឋាភិបាលកម្ពុជាធ្វើការតវ៉ាជំទាស់ជាផ្លូវការចំពោះការបន្តរំលោភបំពានរបស់ថៃលើអធិបតេយ្យ នៅក្នុងតំបន់ដែលកងកម្លាំងប្រដាប់អាវុធថៃបានកាន់កាប់ដោយខុសច្បាប់ និងបូរណភាពទឹកដីរបស់កម្ពុជា ចាប់តាំងពីឆ្នាំមុនមក។
នៅចន្លោះថ្ងៃទី១៨ ដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារវាស់វែងដីធ្លីថៃមួយក្រុម បានចុះវាស់វែងដីធ្លី និងបោះបង្គោល ព្រំដី នៅខេត្តបន្ទាយមានជ័យ តាមកំណាត់ខ្សែព្រំដែនចន្លោះ បង្គោលលេខ៤៦ និង៤៧។
រាជរដ្ឋាភិបាលកម្ពុជា សូមតវ៉ាជំទាស់យ៉ាងដាច់អហង្ការចំពោះសកម្មភាពខាងលើ ដែលរំលោភបំពាន យ៉ាងច្បាស់លើមាត្រា៥ នៃអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ (MOU-2000) និងបែបបទបច្ចេកទេសឆ្នាំ២០០៣ (TOR 2003) ក៏ដូចជាកំណត់ហេតុ នៃកិច្ចប្រជុំពិសេសរបស់គណៈ- កម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ នៅខេត្តចន្ទបុរី ប្រទេសថៃ។
កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវខ្សែព្រំដែន ឬការទាមទារទឹកដីជាឯកតោភាគីរបស់ថៃឡើយ និងសូមបញ្ជាក់ថា សកម្មភាពថ្មីៗនេះ នឹងមិនប៉ះពាល់ដល់សិទ្ធិស្របច្បាប់ ឬជំហររបស់កម្ពុជាទាក់ទងនឹងខ្សែបន្ទាត់ព្រំដែនអន្តរជាតិរបស់ខ្លួនឡើយ។
Government of Cambodia has registered its formal protest against Thailand's continued violations of Cambodia's sovereignty and territorial integrity in the areas illegally occupied by Thai armed forces since last year.
Between 18 June and 22 June 2026, a Thai land surveying team, conducted a land survey and installed land-boundary markers in Banteay Meanchey Province, along the boundary segment between Boundary Pillars 46 and 47.
The above- mentioned activities, clearly violate the Article 5 of the MOU 2000, the TOR 2003, as well as the Agreed Minutes of the Special Meeting of the Joint Boundary Commission (JBC) dated 22 October 2025 in Chanthaburi Province, Thailand.
Cambodia does not recognize any boundary line or territorial claim unilaterally asserted by Thailand, and stresses that the recent activities shall not prejudice Cambodia's legal rights or position regarding its international border
Smeyy is with Smeyy Smeyy. 10m · 🚨*ព័ត៌មានផ្លូវការ៖ បញ្ហាជម្លោះដែនសមុទ្រត្រួតស៊ីគ្នារវាងកម្ពុជា និងថៃ 🇰🇭🇹🇭 បានចូលដល់ដៃ «តុលាការមជ្ឈត្តការអចិន្ត្រៃយ៍» ឬ (Permanent Court of Arbitration) នៅទីក្រុងឡាអេ (The Hague) ហើយ💐
ព្រំដែនកម្ពុជា ថៃ៖រាជរដ្ឋាភិបាលកម្ពុជាធ្វើការតវ៉ាជំទាស់ជាផ្លូវការចំពោះការបន្តរំលោភបំពានរបស់ថៃលើអធិបតេយ្យ នៅក្នុងតំបន់ដែលកងកម្លាំងប្រដាប់អាវុធថៃបានកាន់កាប់ដោយខុសច្បាប់ និងបូរណភាពទឹកដីរបស់កម្ពុជា ចាប់តាំងពីឆ្នាំមុនមក។ កម្ពុជាប្រកាសប្រើច្បាប់ ខណៈប្រទេស ថៃ ប្រកាសពីការប្រើ សង្រ្គាម ក្នុងជំលោះព្រំដែន។ បងប្អូនខ្មែរ ១ ផ្នែក ចង់ប្រើសង្រ្គាមដើម្បីដោះស្រាយបញ្ហា ដែលជារឿងមិនអាចទៅរួច ពីព្រោះខុសច្បាប់ អន្តរជាតិ-- ប្រុសម្នាក់ចាប់ស្រីរំលោភ សំនូរថា តើស្រ្តីនោះចាប់ប្រុសរំលោភវិញ ឬ ឲ្យមែឪទៅប្តឹងសមត្ថិកិច្ច?។ ថៃ មានអាវុធ ច្រើន ទំនើបជាងខ្មែរ ១០ ដងដូច្នេះ ដាច់ខាតមិនអាចធ្វើសង្រ្គាមជុំទី ៣ ឡើយ ពីព្រោះ កម្ពុជាធ្លាប់ធ្វើសង្រ្គាមគ្រប់គ្រងតំបន់មួយចំនួន ២០១១ ដល់ ២០២៥ ដែលមុនហ្នឹង គឺ ថៃវាគ្រប់គ្រងផ្តាច់មុខ ៕
ក្រសួងការពារជាតិ
សេចក្តីប្រកាសព័ត៌មាន
អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជាសូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖
នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ៩:៣៥នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីន ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅវត្តប្រាសាទតាមាន់សែនជ័យ ភូមិតាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដើម្បីធ្វើការពិនិត្យលើការគោរព និងអនុវត្តវិធានការទាំងអស់ក្នុងសេចក្តីប្រកាសរួម ក្រោយបទឈប់បាញ់ចូលជាធរមាន។
គួរបញ្ជាក់ផងដែរថា ទីតាំងទាំងនេះសុទ្ធសឹងតែជាហេដ្ឋារចនាសម្ព័ន្ធស៊ីវិលដូចជា សាលារៀន មន្ទីរពេទ្យ វត្តអារាម និងផ្ទះសម្បែងរបស់ប្រជាជនស្លូតត្រង់កម្ពុជា ដែលត្រូវបានខូចខាតខ្ទេចខ្ទាំយ៉ាងដំណំ មិនអាចរស់នៅ និងប្រើប្រាស់បាន ដោយសារការវាយប្រហារប្រដាប់អាវុធជាបន្តបន្ទាប់ដោយមិនរើសគោលដៅរបស់កងកម្លាំងយោធាថៃកាលពីឆ្នាំ២០២៥កន្លងទៅ។
រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជាបន្តអំពាវនាវយ៉ាងម៉ឺងម៉ាត់នូវភាពចាំបាច់ក្នុងការអនុវត្តឱ្យបានពេញលេញ ខ្ជាប់ខ្ជួន និងជាបន្ទាន់នូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធដែលមានស្រាប់ដ៏ទៃទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស ការវិលត្រឡប់ទៅរកប្រក្រតីភាព និងការសម្រេចបាននូវសន្តិភាព និងស្ថិរភាពយូរអង្វែងរវាងប្រទេសទាំងពីរ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕
ថ្ងៃព្រហស្បតិ៍ ១១កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦
Samdech Hun Sen of Cambodia
សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិប៉េកាំង
នៅវេលាម៉ោង១៣ រសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ដោយបានអញ្ជើញដល់រដ្ឋធានីប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិន ប្រកបដោយសុវត្ថិភាព ក្នុងដំណើរទស្សនកិច្ចមិត្តភាពផ្លូវការពីថ្ងៃទី២៥ដល់ថ្ងៃទី២៧ខែមិថុនាឆ្នាំ២០២៦តបតាមការអញ្ជើញរបស់បក្សកុម្មុយនីស្តចិន។
អញ្ជើញទទួលបដិសណ្ឋារកិច្ច សម្តេចតេជោ និងគណៈប្រតិភូ ដល់ចំណតអាកាសយានដ្ឋានអន្តរជាតិប៉េកាំង រួមមាន៖ ឯកឧត្តម លូ ហៃស៊ីង (Liu Haixing) រដ្ឋមន្ត្រី នៃគណៈទាក់ទង ការបរទេស របស់ គណៈកម្មការកណ្តាល នៃ បក្សកុម្មុយនីស្តចិន ឯកឧត្តម ឆិន ហ្សូ (Chen Zhou) អនុរដ្ឋមន្ត្រី នៃគណៈទាក់ទងការបរទេស របស់គណៈកម្មការកណ្តាល នៃបក្សកុម្មុយនីស្តចិន និងលោកជំទាវ សឿង រដ្ឋចាវី ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតចិន និងមន្ត្រីអ្នកមុខអ្នកការជាច្រើនរូបទៀត។
សូមបញ្ជាក់ថា សមាសភាពគណៈប្រតិភូអមដំណើរសម្តេចតេជោ ក្នុងទស្សនកិច្ចនេះរួមមានសម្ដេចពិជ័យសេនាទៀបាញ់ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិងជាអនុប្រធានគណបក្សនិងថ្នាក់ដឹកនាំសំខាន់ៗ នៃស្ថាប័ននីតិប្បញ្ញត្តិកម្ពុជានិងរាជរដ្ឋាភិបាល។ នៅក្នុងឱកាសទស្សនកិច្ចខាងលើ សម្តេចតេជោ នឹងមានជំនួបទ្វេភាគីជាមួយឯកឧត្តម ស៊ី ជីនពីង អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានាធិបតីចិនព្រមទាំងមានជំនួបពិភាក្សាការងារដាច់ដោយឡែកពីគ្នាជាមួយ ឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សារដ្ឋចិន និង ឯកឧត្តម ចាវ ឡឺជី ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន។ទន្ទឹមនឹងនេះសម្តេចតេជោក៏នឹងចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្តេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតផងដែរ។
ទស្សនកិច្ចមិត្តភាពផ្លូវការរបស់ សម្តេច អគ្គមហាសេនាបតីតេជោហ៊ុនសែន នៅសាធារណរដ្ឋប្រជាមានិតចិន សបញ្ជាក់ អំពីការប្តេជ្ញាចិត្តឥតងាករេរបស់ប្រទេសទាំងពីរក្នុងការបន្តរឹតចំណងនិងលើកកម្ពស់មិត្តភាពដែកថែបព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយសំដៅកសាងសហគមន៍វាសនារួមកម្ពុជា-ចិនគ្រប់រដូវកាលក្នុងយុគសម័យថ្មីឱ្យកាន់តែជោគជ័យបន្ថែមទៀត៕
Aircraft-បក្សីស្លាបដែក is in Phnom Penh. Army of Vietnam 🇻🇳 a aircraft Training Aero L-39NG Albatros👉✈️🚨 កងទ័ពអាកាសប្រជាជនវៀតណាម (Vietnam People's Air Force – VPAF) គឺជាអតិថិជនដំបូងគេនៅលើពិភពលោកដែលបានដាក់ឱ្យប្រើប្រាស់យន្តហោះហ្វឹកហ្វឺន Aero L-39NG Albatros ហើយក៏ជាប្រតិបត្តិករសំខាន់បំផុតនៃប្រភេទយន្តហោះនេះផងដែរ។ ការជ្រើសរើស Aero L-39NG បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ VPAF ក្នុងការធ្វើទំនើបកម្មប្រព័ន្ធបណ្តុះបណ្តាលអ្នកបើកបរយន្តហោះយោធា និងការបង្កើនសមត្ថភាពប្រតិបត្តិការរបស់កងទ័ពអាកាសសម្រាប់អនាគត
Chan Born
ព្រំដែនកម្ពុជា ថៃ៖ កងទ័ពថៃ គេបានបង្ហាញរូបថតភាពខ្លាំង Strengths របស់គេ គឺ ទាហានក្មេងៗដែលទើបរើសចូលថ្មី ត្រូវបានគេបង្រៀនពី វិធីវាយលុកថ្មើរជើង ដោយមាន ខែលការពារគ្រាប់ ១ សម្រាប់ទ័ព ១ ក្រុម។ ចំណែកភាពខ្សោយ Weakness របស់ ពួកគេវិញ គឺ ពួកគេគ្មានលុយច្រើនដើម្បីទិញខែលឡើយ ដោយសារ ខែល ការពារគ្រាប់កាំភ្លើងខ្លី តម្លៃ ២៧០០ ដុល្លា ខែលការពារគ្រាប់កាំភ្លើងវែង តម្លៃ ៥៥០០ ដុល្លា និងខែលការពារគ្រាប់ស្វានបុក តម្លៃ ជិត ១ ម៉ឺនដុល្លា។
ប្រាក់ សុខុន - Prak Sokhonn 37m · នៅរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញអម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម ចាវ ឡឺជី ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនចិន អំឡុងពេល នៃការអញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការ ពីថ្ងៃទី២៥-២៧ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។ On the afternoon of 25 June 2026, His Excellency Deputy Prime Minister PRAK Sokhonn, Minister of Foreign Affairs and International Cooperation, accompanied Samdech Akka Moha Sena Padei Techo HUN Sen, President of the Senate of the Kingdom of Cambodia and President of the Cambodian People's Party, to a meeting with His Excellency Zhao Leji, Chairman of the Standing Committee of the National People’s Congress of the People’s Republic of China on the ocassion of his Official Goodwill Visit to China from 25 to 27 June 2026 in Beijing, the People's Republic of China.
Cambodia Channel នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០ core៦ នេះ លោក អាណាតូលី បូរ៉ូវីក (Anatoly Borovik) ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅព្រះរាជាណាកម្ពុជា បានថ្លែងប្រកាសថា ភាគីរុស្ស៊ីនឹងធ្វើការពិនិត្យមើលលទ្ធភាព ក្នុងការជួយពង្រឹងសក្ដានុពលផ្នែកយោធាដល់កម្ពុជា ដើម្បីការពារបូរណភាពទឹកដីរបស់ខ្លួន ប្រសិនបើរដ្ឋាភិបាលកម្ពុជាមានតម្រូវការ។ នៅក្នុងឱកាសថ្លែងក្នុងសន្និសីទសារព័ត៌មាន លោកឯកអគ្គរដ្ឋទូតរុស្ស៊ីបានបញ្ជាក់បន្ថែមថា ក្រៅពីវិស័យការពារជាតិ រុស្ស៊ីក៏នឹងគិតគូរគាំទ្រដល់កម្ពុជាលើវិស័យសំខាន់ៗដទៃទៀត រួមមាន វិស័យថាមពល កសិកម្ម ព្រមទាំងកិច្ចសហប្រតិបត្តិការផ្ដល់វ៉ាក់សាំង និងជីកសិកម្មជាដើម។ លោកបានសង្កត់ធ្ងន់ថា រុស្ស៊ីនឹងចូលខ្លួនមកជួយជ្រោមជ្រែងក្នុងវិស័យទាំងនេះ ប្រសិនបើភាគីកម្ពុជាមានការត្រៀមខ្លួនរួចជាស្រេចក្នុងកិច្ចសហប្រតិបត្តិការជាមួយគ្នា។ ជាចុងក្រោយ លោកសង្ឃឹមយ៉ាងមុតមាំថា នឹងមានកិច្ចជំនួបជាផ្លូវការរវាងប្រមុខរដ្ឋទាំងពីរនាពេលខាងមុខ ដើម្បីជម្រុញឱ្យមានការវិវឌ្ឍ និងរីកចម្រើនបន្ថែមទៀតលើគ្រប់វិស័យកិច្ចសហប្រតិបត្តិការ៕
រុស្ស៊ីត្រៀមខ្លួនពិនិត្យលទ្ធភាព ក្នុងការជួយពង្រឹងសក្តានុពលយោធាដល់កម្ពុជា
Bron Sambor 1h · អនុទីន ក៏កំពុងត្រៀមខ្លួនធ្វើដំណើរ ទៅប្រទេសចិន ចាប់ពីថ្ងៃទី ១៦-២០ខែកក្កដាខាងមុខនេះដែរ -សង្ស័យទៅធ្វើដៃសញ្ញាបេះដូងទៀតហើយ😂
💡យោងតាមក្រសួងទេសចរណ៍និង កីឡាប្រទេសថៃ រយៈ5ខែ ឆ្នាំ2026 ថៃទទួបានភ្ញៀវទេសចរណ៍ចំនួន 14លាននាក់ មានការធ្លាក់ចុះ2.30% ធៀបនិងឆ្នាំមុន។ ជនជាតិដែលទៅលេងថៃច្រើន 1.ចិន 2.មាឡេសុី 3.រុស្សុី 4.ឥណ្ឌា 5.កូរ៉េខាងត្បូង៕
The cost of a tactical ballistic shield like the one shown generally ranges from $500 to over $4,000, depending on its protection level and specific features.Estimated Pricing by Protection LevelThe price varies significantly based on what type of rounds the shield is designed to stop:Handgun Protection (Level IIIA): These portable shields typically cost between $500 and $2,700.Rifle Protection (Level III / III+): These are heavier and more expensive, with prices often starting around $1,300 and reaching over $5,500.Armor-Piercing Protection (Level IV): These high-end shields can cost between $2,000 and $9,000+.
ក្រសួងការពារជាតិ
សេចក្តីប្រកាសព័ត៌មាន
អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖
នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ១៣:៤៥នាទីរសៀល ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីន ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខដល់ជនភៀសសឹកនៅឃុំពង្រ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ សរុបចំនួន ៤៩០គ្រួសារ ស្មើនឹង ១៩៨០នាក់ ដែលមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានរបស់ពួកគាត់វិញបាននៅឡើយ ដោយសារការចូលកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ពីសំណាក់កងកម្លាំងយោធាថៃនៅតំបន់មួយចំនួនតាមរយៈការរាយបន្លាលួស ទូកុងតឺន័រ រួមទាំងផ្ទះសម្បែងក៏ត្រូវបានបំផ្លិចបំផ្លាញផងដែរ។
ការចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខដល់ជនភៀសសឹកដែលមិនអាចវិលត្រលប់ទៅផ្ទះសម្បែងវិញបានរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន គូសបញ្ជាក់ពីភាពចាំបាច់ជាដាច់ខាតក្នុងការចាប់ផ្តើមកិច្ចការវាស់វែងខ័ណ្ឌសីមាដោយគណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ឱ្យបានឆាប់បំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ដូចមានចែងនៅក្នុងចំនុចទីបីនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់របស់កម្ពុជាអាចវិលត្រលប់ទៅលំនៅដ្ឋានវិញដោយមិនមានការរារាំង ព្រមទាំងដោយសុវត្ថិភាព និងកិត្តិយស។
កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕
ថ្ងៃព្រហស្បតិ៍ ១១កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦
ស៊ីស៊ីថាមស៍
ទូតរុស្សុីថា ខ្លួននឹងពិនិត្យពីលទ្ធភាព ដើម្បីជួយកម្ពុជាក្នុងការពង្រឹង«វិស័យយោធា»ប្រសិនបើរដ្ឋាភិបាលកម្ពុជាត្រូវការ
ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតរុស្សីប្រចាំនៅកម្ពុជា លោក អាណាតូលី បូរ៉ូវីក បានថ្លែង នៅថ្ងៃ២៥ មិថុនា នេះថា រុស្សុីនឹងពិនិត្យលទ្ធភាព ក្នុងការពង្រឹងសក្ដានុពល ផ្នែកយោធាដល់កម្ពុជា ដើម្បីការពារបូរណភាពទឹកដីរបស់ខ្លួន ប្រសិនបើរដ្ឋាភិបាលកម្ពុជាត្រូវការ។
ទូតរុស្សុីថា ខ្លួននឹងពិនិត្យពីលទ្ធភាព ដើម្បីជួយកម្ពុជាក្នុងការពង្រឹង«វិស័យយោធា»ប្រសិនបើរដ្ឋាភិបាលកម្ពុជាត្រូវការ។ ចង់បាន កាំភ្លើង មកទុក បាញ់ ដ្រូន សៀម និង ដ្រូន អ៊ុយក្រែន ដោយសារទ័ព សៀម គេបានផលិតកាំភ្លើង ឡាស៊ែ ចាំបាញ់ដ្រូន រុស្សី....
PR Cambodian Government
សកម្មភាពរបស់ថៃដែលចុះវាស់វែងនិងបោះបង្គោលព្រំដែន នៅភូមិជោគជ័យនៃ ប្រទេសកម្ពុជា គឺជាការបំពានលើចំណុចទី១ សេចក្តីប្រកាសរួម ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលភាគីទាំងពីរបានឯកភាពឱ្យគណៈកម្មការ JBC បន្តការងារវាស់វែង និងបោះបង្គោលព្រំដែនឱ្យបានឆាប់បំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់។
Thailand’s actions in conducting surveys and installing boundary markers in Chouk Chey Village, Cambodia, constitute a violation of Point 1 of the Joint Statement of 27 December 2025, in which both sides agreed that the Joint Boundary Commission (JBC) would resume border survey and demarcation work as soon as possible in accordance with existing agreements.
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
Ministry of Foreign Affairs and International Cooperation
សេចក្ដីប្រកាសព័ត៌មាន | ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦



































































No comments:
Post a Comment