នៅថ្ងៃទី២ ខែមិថុនា ​ឆ្នាំ ២០២៦ នេះ កម្ពុជាផ្ញើលិខិតផ្លូវការទៅកាន់ប្រទេសថៃ និងអគ្គលេខាធិការ UN ដើម្បីចាប់ផ្ដើមដំណើរការយន្តការផ្សះផ្សាដោយបង្ខំ ក្រោមច្បាប់សមុទ្ររបស់UN។ សម្ដេចធិបតីថ្លែងក្នុងសារពិសេស។ កម្ពុជាបង្ហាញជំហររឹងមាំ លើសន្តិសុខសមុទ្រ និងការគោរពច្បាប់អន្តរជាតិ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម សុខ ស៊ីផាន់ណា ទេសរដ្ឋមន្ត្រី និងជា បេសកជនពិសេស របស់សម្ដេចអធិបតីនាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួម និងថ្លែងបទអន្តរាគមន៍ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្រោមប្រធានបទ " ការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ពាក់ព័ន្ធនឹងសន្តិសុខសមុទ្រ ក្នុងរនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានសង្កត់ធ្ងន់លើសារៈសំខាន់នៃផ្លូវទឹក ដែលមានសុវត្ថិភាព និងសន្តិសុខ ដែលជាសរសៃឈាមដ៏សំខាន់ សម្រាប់សន្តិភាព សុវត្ថិភាព អន្តរជាតិស្ថេរភាពសេដ្ឋកិច្ចសកល និងការអភិវឌ្ឍប្រកបដោយចេរភាព ដើម្បីឆ្លើយតបទៅនឹងការគម្រាមគំហែងដែលកំពុងកើតឡើងចំពោះសន្តិសុខសមុទ្រ ឯកឧត្តមទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានបង្ហាញនូវអតិភាពសំខាន់ៗចំនួនបី រួមមាន៖ទី១៖ដោះស្រាយវិវាតដោយសន្តិវិធីរាល់វិវាទសមុទ្រ​ត្រូវតែដោះស្រាយតាមរយៈការសន្ទនានិងការទូត​កម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍សេរីភាពនៃការធ្វើនាវាចរ​និងការឆ្លងកាត់ដោយស្របច្បាប់​ដែលត្រូវតែគោរពឲ្យបានពេញលេញស្របតាមច្បាប់អន្តរជាតិទៀតជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ 1982 UNCLOS។ ទី2 បង្កើនជំនួយបច្ចេកទេសនិងការកសាងសមត្ថភាព​ឯកឧត្តមទេសរដ្ឋមន្ត្រី​បានអំពាវនាវឲ្យមានការពន្លឿន ឲ្យមានការគាំទ្របន្ថែម​ដល់បណ្ដារដ្ឋជាប់សមុទ្រដែលកំពុងអភិវឌ្ឍលើផ្នែកអនុវត្តច្បាប់សមុទ្រ​សន្តិសុខកំពង់ផែ​និងនាវាចរ ការយល់ដឹងអំពីដែនសមុទ្រ​និងការចែករំលែកព័ត៌មានឲ្យបានទាន់ពេលវេលាដើម្បីទប់ស្កាត់បញ្ហាប្រឈមនានាឲ្យមានប្រសិទ្ធភាពទី3 វិធីសាស្រ្តរួមបញ្ចូលគ្នានិងការបង្ការ ក្រុមប្រឹក្សាសន្តិសុខ គួរតែអនុវត្តវិធីសាស្រ្ត ដែលបង្កើតភាពធន់ក្នុងរយៈពេលវែង ដោយផ្អែកលើបរិយាប័ននិងសន្តិភាពជាមួយច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខស៊ីផាន ណា ក៏បានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការការពារច្បាប់អន្តរជាតិនិងជម្រុញការសន្ទនាដោយសន្តិវិទ្យុ ពង្រឹងសន្តិសុខសមុទ្រជាពិសេសការប្រយ័ត្ត ប្រឆាំង និងបទល្មើសឆ្លងដែន កម្ពុជានៅតែបន្តស្វាគមន៍នាវាបរទេសមកកាន់មូលដ្ឋានទ័ពជើងទឹករាម ដែលបានធ្វើទំនើបកម្មរបស់ខ្លួនសម្រាប់ការធ្វើសមយុទ្ធរួមគ្នា ការផ្ដល់ជំនួយមនុស្សធម៌និងកិច្ចសហប្រតិបត្តិការ ក្នុងគោលបំណងប្រយុទ្ធប្រឆាំងនិងនិងបទល្មើសផ្សេងៗ ឯកឧត្តម សុខ ស៊ីផាន់ណា បានបញ្ជាក់ពីថាការផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀង UNCLOS (UNCLOS)និងBBNJ នាពេលកន្លងមក គឺជាសក្ខីភាព បង្ហាញពីការប្តេជ្ញាចិត្ត មិនងាករា របស់កម្ពុជា ចំពោះសណ្ដាប់ធ្នាប់សមុទ្រដែលផ្អែកលើច្បាប់ និង ការគ្រប់គ្រងធានធានសមុទ្រដោយការទទួលខុសត្រូវ៕

Monday, June 22, 2026

ព្រំដែនកម្ពុជា ថៃ@ថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ២០២៦

 ប្រវត្តិសាស្រ្តខ្មែរ៖ ពីដើមឡើយ គឺសម័យអង្គរ ព្រះរាជាណាចក្រអង្គរ រួមជាមួយ ព្រះរាជាណាចក្រ កួយ បានរួមគ្នា កសាងជាតិ ដោយ ពួក កួយ មានជំនាញ ដំដែក ផលិតអាវុធ សម្ភារសឹក។ ក្រោយៗមកទៀត ពួកសៀម វាបានទាក់ទង ពួកកួយ ចូលទៅជាមួយ ពួកវាវិញ ធ្វើឲ្យ ឧស្សាហកម្មយោធាខ្មែរ ដួលរលំ យើងគ្មានអាវុធ ដាវលំពែងគ្រប់គ្រាន់ ដើម្បីធ្វើសង្រ្គាម យើងក៍ចាកចេញពី ក្រុងអង្គរ សម័យ ពញ្ញាយ៉ាត...សព្វថ្ងៃ ពួកកួយទាំងនេះ នៅតែបន្ត ឈ្លានពានទឹកដីកម្ពុជាយើង ដូចជា ក្នុងរូបភាព និង ផែនទីនេះ គឺជា ពួកកួយ Kui .ខ្ញុំសរសេរប្រវត្តិសាស្រ្តខ្មែរដំបូងឆ្នាំ ២០០៨ ពេលមានសង្រ្គាមព្រំដែនជាមួយ សៀម ដូច្នេះ បានជាខ្ញុំតែងតែ សំណូមពរ អាជ្ញាធរខេត្តក្តី មន្រ្តីធំៗ សុំតាមដាន ពួកសកម្មជនព្រំដែន សកម្មជនបរិស្ថាន សកម្មជនសិទ្ធិមនុស្ស ជនជាតិដើមភាគតិចតាមព្រំដែន ពីព្រោះពួកគេ ធ្វើសកម្មភាព ផ្តាច់ទឹកដី ចូលជាមួយ ពួក ខ្មាំងសៀម ខ្មាំងថៃ ជាសត្រូវសួរពូជរបស់ខ្មែរយើង។

 Feed posts Khmer press   5m  · ឯកឧត្តម ប៉ែន បូណា៖ JBC ភាគីកម្ពុជាបានផ្ញើកំណត់ទូតចំនួន៩លើកហើយ ទៅកាន់ភាគីថៃ និង បានធ្វើកំណត់ទូតតវ៉ាចំនួន ៣២លើក ចំពោះសកម្មភាពខុសច្បាប់នានារបស់កងកម្លាំងថៃ

BTV Cambodia
មកទល់ពេលនេះគណៈកម្មការ JBC កម្ពុជា បានផ្ញើកំណត់ទូតចំនួន ៤២លើកទៅភាគីថៃដើម្បីស្នើរៀបចំកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជា-ថៃ និងតវ៉ា​ចំពោះសកម្មភាពខុសច្បាប់នានា​របស់កងកម្លាំងថៃ​នៅលើទឹកដីកម្ពុជា

 ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់​តាមរយៈសន្និសីទសារព័ត៌មាន​នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ​២០២៦នេះ​ថា គិតចាប់បទឈប់បាញ់លើកទី២ ចូលជាធរមានកាលពីថ្ងៃ២៧ ខែធ្នូ ឆ្នាំ ២០២៥ ដល់បច្ចុប្បន្ន គ្រាន់តែគណៈកម្មការ JBC ភាគីកម្ពុជាតែមួយ បានផ្ញើកំណត់ទូតចំនួន៩ លើក​ហើយទៅកាន់ភាគីថៃ ដើម្បីស្នើរៀបចំកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជា-ថៃ និងស្នើចាត់បញ្ជូនក្រុមវាស់វែងចម្រុះ(JSTs) ដើម្បីបន្តចុះអនុវត្តការងារលើដីជាក់ស្តែងបន្តពីការងារ​ដែលភាគីទាំងពីរ​បានអនុវត្ត​កាលពីពេលកន្លងទៅ​។

  ឯកឧត្តមបន្តថា ក្រៅពីនោះ គណៈកម្មការ JBC ភាគីកម្ពុជា​ក៏បាន​ធ្វើកំណត់ទូតតវ៉ាចំនួន ៣២ លើក ​ចំពោះសកម្មភាពខុសច្បាប់នានា​របស់កងកម្លាំងថៃ​នៅលើទីតាំងដែលខ្លួនកាន់ដោយខុសច្បាប់ក្នុងទឹកដីកម្ពុជា។ បើគិតចាប់​ពីបទឈប់បាញ់​លើកទី១ដែលចូលជាធរមាននៅថ្ងៃទី ​២៨ ខែកក្កដា ឆ្នាំ ២០២៥ រហូតដល់បច្ចុប្បន្ន កំណត់ទូតតវ៉ារបស់គណៈកម្មការ JBC ភាគីកម្ពុជាប្រឆាំងការរំលោភបំពានរបស់ភាគីថៃ​មានរហូតដល់ ​៤២ លើក។

ក្នុងឱកាសនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល ក៏បានបញ្ជាក់ជូនជនរួមជាតិទៀតថា ការតវ៉ាជាផ្លូវការនេះមានសារសំខាន់ចាំបាច់ដើម្បីបញ្ជាក់ជំហរមិនយល់ព្រមជាដាច់ខាតរបស់កម្ពុជា​​​ចំពោះការរំលោភបំពានរបស់ភាគីថៃមកលើបូរណភាពទឹកដីរបស់ខ្លួន។ លិខិតតវ៉ាជាផ្លូវការនេះគឺជាឯកសារ​ដែលមានតម្លៃគតិយុត្តិ ​មិនអាចខ្វះបានសម្រាប់ដំណើរការដោះស្រាយបញ្ហាព្រំដែនស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាការរក្សាអាជ្ញាយុកាលនៃវិវាទឱ្យ​ស្ថិតនៅជាធរ​មាន។ នេះជាហេតុផលដែលរាជរដ្ឋាភិបាលកម្ពុជាតែងតែតវ៉ានៅគ្រប់ចំណុច​ទាំងអស់​ដែលភាគីថៃបានរំលោភបំពានដោយគ្មានរំលងចំណុចណាមួយឡើយ​ពីព្រោះ​ការតវ៉ានេះគឺជាភស្តុតាងផ្លូវច្បាប់ដើម្បីដោះស្រាយ​បញ្ហាបូរណភាពទឹកដីតាមយន្តការច្បាប់។

អ្នកនាំពាក្យបញ្ជាក់ថា រីឯសំណើររបស់កម្ពុជាដើម្បីរៀបចំកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជា-ថៃ និងស្នើចាត់បញ្ជូនក្រុមវាស់វែងចម្រុះ(JSTs) ដើម្បីបន្តចុះអនុវត្តការងារលើដីជាក់ស្តែងគឺធ្វើឡើងស្របតាមខ្លឹមសារនៃកំណត់ហេតុកិច្ចប្រជុំពិសេសនៃគណៈកម្មការ JBC កម្ពុជា-ថៃ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ និងស្មារតីនៃសេចក្តីប្រកាស​​រួមនៃកិច្ចប្រជុំពិសេសលើកទី៣របស់គណៈកម្មាធិការព្រំដែនទូទៅ(GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ត្រង់ចំណុចទី៣ ដែលផ្តល់អាទិភាពខ្ពស់បំផុតដល់គណៈកម្មការ JBC នៃភាគី ទាំងពីរក្នុងការ​បន្តចុះវាស់វែង និងខណ្ឌសីមាលើដីជាក់ស្តែងឱ្យបានឆាប់បំផុត ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋវិលត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគាត់វិញក្នុងពេលឆាប់បំផុតដោយគ្មានការ​រារាំង ប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។

ឆ្លៀតឱកាសនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានរម្លឹកជូនឡើងវិញនូវខ្លឹមសារចំណុចទី៣​​នៃសេចក្តីប្រកាសរួម​ថ្ងៃទី២៧ ធ្នូ ២០២៥ ដែលចែងថា៖«ភាគីទាំងពីរឯកភាពគ្នាថា រាល់ការព្រមព្រៀងក្រោមសេចក្តីប្រកាសរួមនេះមិនត្រូវធ្វើឱ្យប៉ះពាល់ដល់ការខ័ណ្ឌសីមាព្រំដែន និងព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរនោះទេ។ ភាគីទាំងពីរឯកភាពគ្នាប្រគល់តួនាទីឱ្យគណៈកម្មការចំរុះព្រំដែនបន្តអនុវត្តការងារវាស់វែងនិងខ័ណ្ឌសីមាព្រំដែនឱ្យបានឆាប់រហ័ស​បំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ ដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែន។ ភាគីទាំងពីរឯកភាពគ្នាថា នឹងប្រើប្រាស់យន្តការដែលមានស្រាប់នៃគណៈកម្មការចំរុះព្រំដែនដើម្បីធានាសុវត្ថិភាព និងសន្តិសុខរបស់ក្រុមការងារវាស់វែងចំរុះនៅលើទីតាំងជាក់ស្តែងដោយរាប់បញ្ចូលទាំងសុវត្ថិភាពពីជាន់មីន។ ភាគីទាំងពីរឯកភាពគ្នាថា គណៈកម្មការចំរុះព្រំដែននឹងផ្តល់អាទិភាពខ្ពស់បំផុតចំពោះការងារវាស់វែងនិងខ័ណ្ឌសីមាព្រំដែននៅតំបន់រងផលប៉ះពាល់ដែលមានជនស៊ីវិលរស់នៅ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា​បញ្ជាក់ថា នេះជាចំណុចដ៏សំខាន់ដែលភាគីទាំងពីរបានឯកភាពគ្នា ដែលមានចែងច្បាស់ក្នុងសេចក្តីប្រកាសរួមស្តីពីវិធានការកាត់បន្ថយភាពតាមតឹង ហើយដែលភាគីកម្ពុជា​តែងតែ​ជំរុញ​ឱ្យ​អនុវត្តជាបន្តបន្ទាប់។ ប៉ុន្តែ រហូតមកទល់ពេលនេះ ភាគីថៃស្នើសុំពន្យារពេលរហូត​ក្រោមហេតុផល​បញ្ហាផ្ទៃក្នុងរបស់ខ្លួន ខណៈដែលសកម្មភាពនានាត្រូវបានធ្វើជាបន្តបន្ទាប់នៅលើទីតាំងដែលខ្លួនកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ ក្នុងគោលបំណងបង្កើតស្ថានភាពថ្មីលើដីជាក់ស្តែង (fait accompli)។ ទោះយ៉ាងណា កម្ពុជានៅតែប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការតវ៉ាប្រឆាំងយ៉ាង​ដាច់អហង្ការចំពោះ​សកម្មភាពឈ្លាន​ពាន និងកាន់កាប់ទឹកដីកម្ពុជា ដោយខុសច្បាប់របស់យោធាថៃ និងសកម្មភាពបង្កើតស្ថានភាពថ្មីនៅលើដីជាក់ស្តែង (fait accompli) ដោយមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយ​ដែលកើតចេញពីការប្រើកម្លាំង និង​ការទាមទារជាឯកតោភាគីរបស់ភាគីថៃឡើយ។

អ្នកនាំពាក្យ​រាជរដ្ឋាភិបាលបញ្ជាក់ឡើងនូវជំហរដោះស្រាយ​បញ្ហាព្រំដែនជាមួយថៃដែលជាជំហរច្បាស់លាស់ ឥតប្រែប្រួលនិងផ្អែកលើមូលដ្ឋានច្បាប់អន្តរជាតិរបស់​កម្ពុជា​ ដូចតទៅ៖ កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់​ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន​-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់​ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។

ពាក់ព័ន្ធព្រំដែនសមុទ្រ៖ ក្រោយពីភាគីថៃសម្រេចលុបចោល MOU-2001 ជាឯកតោភាគី រាជរដ្ឋាភិបាល​កម្ពុជា កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ ២០២៦ បានប្រកាសពីការ​ចាប់ផ្តើម​ប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំ(Compulsory Conciliation) ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS ) ដើម្បីដោះស្រាយតំបន់​ទាមទារដែនសមុទ្រត្រួតស៊ីគ្នាជាមួយប្រទេសថៃ។ បច្ចុប្បន្ន យន្តការនេះកំពុងដំណើរការទៅមុខ​ដោយមានការ​យល់ព្រមចូលរួមពីភាគីថៃ។ កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា ដំណើរការនេះនឹងបង្ហាញជាថ្មីម្ដងទៀតពីតម្លៃពិតប្រាកដនៃច្បាប់អន្តរជាតិ និងការដោះស្រាយជំលោះដោយសន្តិវិធី​ដើម្បីឈានទៅរកដំណោះស្រាយដ៏ពីតប្រាកដ និងយូរអង្វែង៕

Smeyy
🚨*ព័ត៌មានក្តៅៗ : កងទ័ពថៃ 🇹🇭 បានចល័តគ្រឿងសព្វាវុធ និងបញ្ជូនកងទ័ពរបស់ខ្លួនជាច្រើននាក់ ទៅកាន់ព្រំដែនស្រុក Mae Sot, ខេត្ត Tak ជាប់នឹងព្រំដែនមីយ៉ាន់ម៉ា 🇲🇲 បន្ទាប់ពី កងទ័ពភូមាមកពីបណ្តាកងវរសេនាធំជាច្រើន បានសម្រុកបើកការបា.ញ់ស្រោច ដូចទឹកភ្លៀងទៅលើមូលដ្ឋានកងកម្លាំងក្រុមឧទ្ទាមការ៉ែន កាន់តែកៀកទៅៗ ចូលមកក្នុងព្រំដែនរបស់ថៃ ‼️
គិតត្រឹមរសៀល ថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២៦នេះ ស្ថានភាពនៅតាមបណ្តោយព្រំដែនរវាងមីយ៉ាន់ម៉ា-ថៃ 🇲🇲🇹🇭 បានឡើងកម្តៅខ្លាំងសាជាថ្មី ដោយធ្វើឱ្យប្រទេសថៃ 🇹🇭 ត្រូវបង្ខំចិត្តបិទសាលារៀន និងជម្លៀសក្មេងៗសិស្សសាលា ទៅរកទីទួលមានសុវត្ថិភាពជាបណ្តោះអាសន្នសិន។
យ៉ាងណាមិញ គិតត្រឹមវេលាម៉ោង ៤រសៀលនេះ កងទ័ពថៃ 🇹🇭 មិនទាន់ធ្វើសកម្មភាពណាមួយ ដើម្បីបា.ញ់តដៃទៅលើកងទ័ពភូមា 🇲🇲 នៅឡើយទេ ដោយកងទ័ពថៃ ត្រងត្រាប់រង់ចាំស្តាប់បទបញ្ជាពីមេបញ្ជាការរបស់ខ្លួនជាមុនសិន។ (Smeyy)
*ប្រភពព័ត៌មាន : Amarin News (https://www.facebook.com/share/p/1C4SqzjhtV/?mibextid=wwXIfr) (សូមប្រើ VPN)៕

Somchai Song Pongbokul
22/6/69
สระแก้ว- พบความเคลื่อนไหว ทหารกัมพูชา นำรถแบ็กโฮและเครื่องจักรหนัก ขุดคูสนาม และก่อสร้างแนวป้องกันลักษณะคล้ายบังเกอร์ประชิดแนวชายแดนไทย โดยบางจุดอยู่ห่างจากแนวร… See more
22/6/69
Sa Kaeo - Movement found. Cambodian soldiers carried backhoes and heavy machinery, dug the fields and built a bunker-like defense line near the Thai border, at some points less than 20 meters away from the barbed wire fence of the Thai side along the Ban Nong Jan border. Sa Kaeo is clearly visible.
Cambodia had initially reinforced strong bases and dug bunkers in the area behind the K-5 line, deep into Cambodia’s territory, but recent moves see the construction line being moved closer to the border area.

ព្រំដែនកម្ពុជា​ ថៃ៖ ឮថា ទ័ពថៃគេបានប្រជុំគ្នាជាបន្ទាន់ ក្រោយពីខាងកម្ពុជាប្តឹងតវ៉ាអំពីការរំលោភឈ្លានពានទឹកដី ការពន្យាពេលមិនព្រមចូលមកចរចារដោះស្រាយព្រំដែន វាស់ បោះបង្កោលតាមផែនទី អន្តរជាតិ ១៩០៤​ និង ១៩០៧។ ទ័ពថៃ តាមរូបភាព ពួកវា ចោទថា ទាហានខ្មែរយើង ជីកលេណដ្ឋាននៅក្បែររបងលួសបន្លារបស់ពួកវា ។ ពួកថៃ និង ពួក សៀម នៅតែ រក្សាផែនទីចាស់ មុនឆ្នាំ ១៩០៤ និង ១៩០៧ ដូចមានភ្ជាប់ជាមួយ ផែនទីជំរឿនថៃ ១៩០៤ នេះស្រាប់។ 

Maly Socheata
កម្ពុជាបញ្ជាក់ថាមិនទទួលស្គាល់ការកំណត់ព្រំដែន ឬការទាមទារទឹកដីដែលកើតឡើងដោយការប្រើកម្លាំង ឬជាឯកតោភាគីនោះទេ ហើយសកម្មភាពទាំងនេះមិនអាចប៉ះពាល់ដល់សិទ្ធិស្របច្បាប់របស់កម្ពុជាលើព្រំដែនអន្តរជាតិរបស់ខ្លួនបានឡើយ។
Cambodia reaffirmed that it does not recognize any border demarcation or territorial claims arising from the use of force or unilateral actions, and that such actions cannot affect Cambodia’s legitimate rights over its international borders.
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
Ministry of Foreign Affairs and International Cooperation
សេចក្ដីប្រកាសព័ត៌មាន | ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦

ណាល់-Nal
(FPV drone)​ វាត្រូវបានគេកែច្នៃធ្វើជាគ្រាប់បែកហោះ ឬដ្រូនអត្តឃាត (Kamikaze​ ដែរជាអាវុធហោះទៅបំបុក​ ។
ដ្រូននេះមានភាពល្បីល្បាញខ្លាំងនៅក្នុងសង្រ្គាម​ (រុស្សី&អ៊ុយក្រែន) ដ្រូននេះវាត្រូវបានគេយកមកប្រេីក្នុងសង្រ្គាមជាច្រេីន​ ដ្រូនប្រភេទនេះ​ តាមពណ៌មានបញ្ជាក់ថា​ ខាងអ៊ុយក្រែនប្រេីប្រាស់ប្រភេទនេះវាយប្រហារ​ រថក្រោះរបស់រុស្សីឆេះជាច្រេីនគ្រឿង​ ចំណែកខាងរុស្សីក៏បានប្រេីប្រាស់ប្រភេទនេះវាយប្រហារវិញផងដែរ​ ដ្រូននេះវាមានតម្លៃត្រឹមតែ​ ខ្ទងរយដុល្លាតែប៉ុណ្ណុះតែ​ សម្ថភាពវាអាចកម្ទេចរថក្រោះតម្លៃរាបលានដុល្លា​តាមលឺពណ៌មានមកថា​ ពីមួយឆ្នាំទៅមួយឆ្នាំ​ អ៊ុយក្រែនផលិតដ្រូនប្រភេទនេះបានរាបលានគ្រឿង។
​ យល់ដឹងអំអីរខ្សែរកាបអុបតិប(fiber optic drone)
-នៅពេលដែរដ្រូនត្រូវបានតភ្ជាប់ជាមួយដុំខ្សែរអុបតិច
​១. ការពារការកាត់ផ្តាច់សញ្ញា៖ ប្រព័ន្ធបង្អាក់រលកវិទ្យុ មិនអាចធ្វើឱ្យដ្រូននេះធ្លាក់ ឬវង្វេងផ្លូវបានឡើយ ព្រោះនៅពេលវាតភ្ជាប់ខ្សែកាបអុបទិកហើយ វាហោះហើរដោយគ្មានការបញ្ចេញរលកសញ្ញាវិទ្យុ ធ្វើឱ្យឧបករណ៍សត្រូវមិនអាចចាប់សញ្ញា ឬបង្អាក់ផ្តាច់ទម្លាក់វាបានទេ។
ផ្ទុយទៅវិញ ប្រសិនបើដ្រូនមិនមានការតភ្ជាប់ខ្សែកាបអុបទិកទេ ឧបករណ៍បង្អាក់សញ្ញានឹងអាចចាប់ប្រេកង់ រួចកាត់ផ្តាច់ប្រព័ន្ធបញ្ជាធ្វើឱ្យដ្រូនធ្លាក់បានយ៉ាងងាយ។
​ «គុណប្រយោជន៍របស់ខ្សែរកាបអុបតិច»
ធ្វេីអោយរូបភាពច្បាស់ល្អ វីដេអូដែលបញ្ជូនមកវិញមានកម្រិត HD ឬ 4K ដោយគ្មានការរំខាន ឬបែករូបភាព ការបញ្ជូនទិន្នន័យលឿនគ្មានការរអាក់រអួល ធ្វើឱ្យការបញ្ជាដ្រូនមានល្បឿនលឿនភ្លាមៗ ជាទូទៅ ដ្រូនឥតខ្សែធម្មតាអាចហោះបានចម្ងាយឆ្ងាយដោយប្រើរលកសញ្ញា ប៉ុន្តែសម្រាប់ដ្រូនអត្តឃាតដែលតភ្ជាប់ខ្សែកាបអុបទិកវិញ ចម្ងាយហោះហើររបស់វាត្រូវបានកម្រិតត្រឹម ៥ ទៅ ២០ គីឡូម៉ែត្រ ឬអាចឡើងដល់ ៥០ គីឡូម៉ែត្រ អាស្រ័យលើទម្ងន់ និងប្រភេទដុំខ្សែកាបអុបទិកដែលវាផ្ទុកតាមខ្លួន​។ 

Vincent 1h  · ថៃបេះដូងតូច ឆាប់ភ័យ! ទាហានថៃដេញប្រជាជនខ្មែរចេញពីផ្ទះ ឈ្លានពានដីខ្មែរ អត់អីទេ តែប្រជាជនថៃគ្រាន់ឃើញទ័ពខ្មែរសង់លេណដ្ឋានជិត ភ័យតែម្តង! ប្រជាពលរដ្ឋថៃរស់នៅព្រំដែនក្នុងខេត្តស្រះកែវ បានសម្តែងការព្រួយបារម្ភ បន្ទាប់ពីសង្កេតឃើញកងទ័ពកម្ពុជាប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ដើម្បីជីកលេណដ្ឋាន និងសាងសង់ទីតាំងការពារនៅជិតព្រំដែនថៃ-កម្ពុជា។  ប្រជាពលរដ្ឋ​នៅទីនោះបាន​រាយការណ៍​ថា កងកម្លាំង​កម្ពុជា​បាន​ធ្វើការ​ជីក​ដី​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​មក​ហើយ រួម​ទាំង​ការ​ជីក​លេណដ្ឋាន​នៅលើវាលស្រែ និង​ការ​សាងសង់​បន្ទាយ​ដែល​ស្រដៀង​នឹង​លេណដ្ឋាន។ សំណង់​មួយ​ចំនួន​មាននៅ​ចម្ងាយ​តិច​ជាង 20 ម៉ែត្រ​ពី​របង​ព្រំដែន ហើយ​អាច​មើល​ឃើញ​យ៉ាង​ច្បាស់​ពី​ខាង​ថៃ។

U-Share2day
🚨🇻🇳🇰🇷 ប្រទេសវៀតណាមបានបញ្ចប់កិច្ចព្រមព្រៀងដ៏សំខាន់មួយដែលមានតម្លៃ ២៥០ លានដុល្លារ ដើម្បីទិញកាំភ្លើងធំស្វ័យប្រវត្តិ K9A1 Thunder ទំហំ ១៥៥ មីលីម៉ែត្រ ចំនួន ២០ គ្រឿង ពីក្រុមហ៊ុន Hanwha Aerospace របស់កូរ៉េខាងត្បូង។ ការទិញយកនេះ សម្គាល់ប្រទេសវៀតណាមជាប្រទេសដំបូងគេនៅអាស៊ីអាគ្នេយ៍ ដែលបានអនុម័តប្រព័ន្ធដែលមានសមត្ថភាពខ្ពស់នេះ ដែលតំណាងឱ្យការផ្លាស់ប្តូរយុទ្ធសាស្ត្រដ៏សំខាន់មួយ នៅក្នុងការធ្វើទំនើបកម្មយោធារបស់ខ្លួន។

No comments:

Post a Comment