AMS One-minute
កម្ពុជា បានជ្រើសរើសនូវអ្នកច្បាប់អន្តរជាតិដ៏ឆ្នើម២រូប ដើម្បីធ្វើជាគណៈកម្មការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនិតិសមុទ្រ ខណៈដែលភាគីថៃ មានពេល២១ថ្ងៃ ដើម្បីជ្រើសរើសអ្នកច្បាប់របស់ខ្លួន សម្រាប់ការតតាំងគ្នានៅអង្គការសហប្រជាជាតិ។
អ្នកនាំពាក្យក្រសួងការបរទេស៖ ក្នុងយន្តការនេះ គណៈកម្មការផ្សះផ្សា២រូប ត្រូវបានជ្រើសរើសដោយកម្ពុជា ២រូប នឹងត្រូវបានជ្រើសរើសដោយភាគីថៃ ចំណែក១រូបទៀត ជ្រើសរើសរួមគ្នា។ ក្នុងករណីដែលភាគីថៃ មិនអាចជ្រើសរើសបានក្នុងរយៈពេល២១ថ្ងៃ នោះអង្គការសហប្រជាជាតិ នឹងជ្រើសរើសជំនួស។
បើតាមប្រភពក្រៅផ្លូវការបានឱ្យដឹងថា អ្នកច្បាប់អន្តរជាតិ២រូប ដែលកម្ពុជាបានជ្រើសរើសនោះ រួមមាន៖
១. លោក Peter Taksoe-Jensen ជាមន្រ្តីជាន់ខ្ពស់ផែ្នកច្បាប់អន្តរជាតិក្រសួងការបរទេស និងជាអ្នកការទូតអាជីព របស់ប្រទេសដាណឺម៉ាក ហើយធ្លាប់ធ្វើជាប្រធានគណៈកម្មការសម្របសម្រួលជម្លោះដែនសមុទ្ររវាងអូស្រ្តាលី និងទីម័រ របស់អង្គការសហប្រជាជាតិស្តីពីនិតិសមុទ្រ។
២. លោកសាស្រ្តាចារ្យ Jean-Marc Thouvenin ជាអគ្គលេខាធិការបណ្ឌិតសភាច្បាប់អន្តរជាតិក្រុងឡាអេ និងទីប្រឹក្សាទីប្រឹក្សាតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។
Nath Mèn
អ្នកឃ្លាំមើលសាទរការបញ្ជូនវិវាទដែនសមុទ្រ ទៅ UNCLOS តែស្តីបន្ទោសរឿងកម្ចាត់ខ្មែរ ដើម្បីអំណាច
-----
(VOD /ដោយកញ្ញា លី ស្រីវី / 04th-6-2026)
អ្នកឃ្លាំមើលជាច្រើន គាំទ្ររដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ដែលប្រកាសបញ្ជូនវិវាទដែនសមុទ្រដ៏រ៉ាំរ៉ៃ រវាងកម្ពុជា និងថៃ ទៅ UNCLOS តែអ្នកឃ្លាំមើលមួយចំនួន ក៏បានរិះគន់ លោក ហ៊ុន សែន ផងដែរ ដែលបានគំរាមងើប១ វ៉ៃ១ លើខ្មែរគ្នាឯងជាថ្មីទៀត ប៉ុន្តែហាក់ខ្លបខ្លាចយ៉ាងខ្លាំង ជាមួយយោធាថៃ ដែលនៅតែបន្តរុលចូលឈ្លានពាន វាទយកទឹកដីខ្មែរតាមអំពើចិត្ត ជារៀងរាល់ថ្ងៃ ចាប់តាំងពីក្រោយបទឈប់បាញ់ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មក។
ប្រតិកម្មទាំងនេះ បានកើតមានឡើង បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី២ ខែមិថុនា បានប្រកាសពីការជូនដំណឹងរបស់រដ្ឋាភិបាលកម្ពុជា ទៅកាន់ភាគីថៃ និងអង្គការសហប្រជាជាតិ អំពីការចាប់ផ្តើមយន្តការផ្សះផ្សាដោយចាប់បង្ខំ ទាក់ទងនឹងបញ្ហាដែនសមុទ្រត្រួតស៊ីគ្នា ជាមួយថៃ តាមនីតិសមុទ្រ UNCLOS ។
លោក ហ៊ុន ម៉ាណែត បានថ្លែងតាមរយៈវិដេអូ បង្ហោះលើបណ្តាញសង្គមថា ៖ «យើងជ្រើសរើសយកយន្តការនេះ ក្នុងគោលដៅដើម្បីការពារអធិបតេយ្យភាពជាតិ និងសិទ្ធិលើដែនសមុទ្ររបស់កម្ពុជា ដោយអនុលោមតាមច្បាប់អន្តរជាតិ។ កម្ពុជាតែងតែប្រកាន់ភ្ជាប់ នូវគោលការណ៍ដោះស្រាយវិវាទជាមួយប្រទេសជិតខាង ដោយសន្តិវិធី។ កម្ពុជានៅតែមានបំណងទំនាក់ទំនងជាមួយភាគីថៃ ដោយឈរនៅលើគោលការណ៍សន្តិភាព និងកិច្ចសហប្រតិបត្តិការដោយការគោរពគ្នាទៅវិញទៅមក។ ទន្ទឹមនឹងនេះ អធិបតេយ្យជាតិ និងសិទ្ធិស្ថិតនៅលើដែនសមុទ្រ របស់កម្ពុជា ត្រូវតែគោរពជាដាច់ខាត»។
នៅក្នុងថ្ងៃដដែលនេះ នាឱកាសចុះទៅពិនិត្យអគារពន្ធដារថ្មី លោក ហ៊ុន សែន ប្រមុខរដ្ឋស្តីទីបានធ្វើការព្រមានខ្លាំងៗជាថ្មីទៀត សំដៅទៅលើក្រុមប្រឆាំងថា យុទ្ធសាស្ត្រងើបមួយវ៉ៃមួយរបស់លោក គឺនៅតែបន្ត ចំពោះក្រុមដែលមានបំណងចង់ផ្តួលរំលំត្រកូល ហ៊ុន របស់លោក។
លោក ហ៊ុន សែន ថ្លែងថា៖«អាងស្អីឡើងថា ផ្តួលត្រកូលហ៊ុន ហ្ហែងចាំទៅ អញប្រាប់ហ្ហែង អញផ្តាំទៅពួកឯងឱ្យហើយ អ្នកណាក៏ដោយដែលប៉ុនប៉ងផ្តួលរដ្ឋាភិបាល ងើប១ វ៉ៃ១។ អ្នកដែលធ្វើនយោបាយដោយសន្តិវិធី ដោយមិនប៉ុនប៉ងផ្តួលរំលំ ដោយមិនខុសរដ្ឋធម្មនុញ្ញ ខ្ញុំគោរពសិទ្ធិរបស់អ្នកឯង សារជូនអ្នកឯងគឺមិនច្រើនទេ។ បើអ្នកឯងនៅតែបន្តនិយាយថា ត្រូវតែផ្តួលត្រកូលហ៊ុន អញសូមប្រាប់ទៅពួកឯងឱ្យច្បាស់ បើអត់មានត្រកូលហ៊ុន ដឹកនាំក៏មិនដល់វេនពួកហ្ហែងដែរ គឺមានតែក្រុមទេវតាហ្វូងទេវតាទេ ដែលមានសិទ្ធិកាន់កាប់អំណាចនៅប្រទេសនេះ»។
ជាមួយគ្នានេះ លោកបញ្ជាក់ទៀតថា បើសិនជាលោក ហ៊ុន ម៉ាណែត មិនអាចដឹកនាំប្រទេសជាបន្តទៅទៀតបាន ឬក៏គ្មានត្រកូលហ៊ុនណា អាចឡើងដឹកនាំប្រទេសបាន «ក៏មិនទាន់ដល់វេណអាត្រកូលសម ឬក៏អាត្រកូលសុខ ឬអាសៅរ៍ អាទិត្យអីដែរ» គឺមានតែត្រកូលទេវតា គឺក្រុមគ្រួសារគណបក្សប្រជាជនប៉ុណ្ណោះ ដែលនឹងបន្តដឹកនាំប្រទេសនេះ។
លោក អ៊ុំ សំអាន អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានសម្តែងការសោកស្តាយចំពោះការចេញមកគំរាមជាថ្មីទៀតរបស់ លោក ហ៊ុន សែន ដោយលោកថា មេបក្សប្រជាជនរូបនេះ ហ៊ានខ្លាំងបានតែជាមួយខ្មែរគ្នាឯង ប៉ុន្តែបែរជាទន់ខ្សោយ ខ្លបខ្លាចជាមួយចោរសៀមឈ្លានពានទៅវិញ ទើបធ្វើឱ្យសៀមអាចចូលឈ្លានពានទឹកដីកម្ពុជា បានតាមអំពើចិត្តក្នុងរយៈ ១ឆ្នាំមកនេះ។ លោកថា ការដែលលោក ហ៊ុន សែន មិនហ៊ានតបតតាមរយៈការងើបមួយ វ៉ៃមួយ ជាមួយថៃ បន្ទាប់ពីចាញ់សង្គ្រាមថៃពីរលើក គឺដោយសារខ្លាចថៃ ប្រើយន្តហោះ F-16 មកទម្លាក់គ្រាប់ចំផ្ទះរបស់ខ្លួន នៅទួលក្រសាំង ដែលអាចបញ្ចប់ការកាន់អំណាចតពូជ របស់ត្រកូល ហ៊ុន។
លោកថា ៖ «លោកហ៊ុន សែន ខ្លាំងបានតែជាមួយខ្មែរគ្នាឯ ងដែលគ្មានអាវុធក្នុងដៃ ងើបមួយវ៉ៃមួយ ចាប់ដាក់គុក សម្លាប់ ឱ្យគេលួចវ៉ៃ ដូចជាលោកបណ្ឌិត កែម ឡី លោក ឈុត វុទ្ធី លោក ជា វិជ្ជា ត្រូវបានគេសម្លាប់។ ប៉ុន្តែជាមួយយួន យួនជាចៅហ្វាយរបស់គាត់ ជាមួយថៃហ៊ានគ្រាន់បើ ប៉ុន្តែដោយសារគាត់ចាញ់សង្គ្រាម ២ ដង បាក់ស្បាត លែងហ៊ានជាមួយថៃ។ ឥឡូវ ថៃរាយបន្លាលួសស្រេចចិត្ត អត់ហ៊ានប្រើទ្រឹស្តីងើបមួយវ៉ៃមួយ ជាមួយថៃទេ ខ្លាចថៃ គេតបមកវិញទម្លាក់ត្រកូល ហ៊ុន ពីអំណាច ខ្លាចថៃ អាចនឹងយកទឹកដីយើងបន្ថែមទៀត។ ត្រកូល ហ៊ុន ត្រូវការពារអំណាចដោយសារប្រជាពលរដ្ឋ យល់ថា ត្រកូល ហ៊ុន មិនអាចការពារទឹកដីខ្មែរបាន»។
យ៉ាងណាក្តីមន្ត្រីបក្សប្រឆាំងរូបនេះ បានអបអរ ការដែលរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បានប្រកាសចាប់ផ្តើមប្រើយន្តការផ្សះផ្សា ដោយចាប់បង្ខំ ក្រោម UNCLOS ថា ជារឿងល្អ គឺប្រសើរជាងការចរចាទ្វេភាគី បើទោះបីជាមិនល្អដូចការប្តឹងថៃ ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ ឬក៏តុលាការអន្តរជាតិសម្រាប់ច្បាប់សមុទ្រ ឬក៏ តុលាការអាជ្ញាកណ្តាលអន្តរជាតិក្តី។ បើតាមលោក សំអាន សេចក្តីសម្រេច ឬក៏អនុសាស្ត្ររបស់យន្តការផ្សះផ្សាដោយចាប់បង្ខំ គឺមិនអាចចាប់បង្ខំឱ្យថៃ ត្រូវតែគោរពតាម ដូចសាលដីការបស់តុលាការអន្តរជាតិនោះទេ។
លោក ម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា យល់ស្របទៅនឹងការលើកឡើងរបស់លោក អ៊ុំ សំអាន ដោយបន្ថែមថា ការប្រើយន្តការ UNCLOS គឺល្អប្រសើរត្រង់ថា មានភាគីទី៣ចូលរួម ខុសពីការចរចាទ្វេភាគីជាមួយថៃ កន្លងមក តាមរយៈការប្រើ MOU ២០០១ និង MOU ២០០០។ លោកឱ្យដឹងថា បើនិយាយពីច្បាប់សមុទ្រ UNCLOS ឆ្នាំ១៩៨២ គឺមានមូលដ្ឋានធំៗចំនួន ៣៖ ទី១ សមុទ្រដែនដី មានចម្ងាយពីដែនដីជាង ២២ គីឡូម៉ែត្រ, ទី២ សមុទ្រតភា្ជប់ មានចម្ងាយចូលទៅក្នុងសមុទ្ រ៤៤ គីឡូម៉ែត្រ និង ទី៣ តំបន់សេដ្ឋកិច្ចផ្តាច់មុខ មានជិត ៣០០ គីឡូម៉ែត្រ ចូលទៅក្នុងសមុទ្រ។
ជាមួយគ្នានេះ លោក សេង វណ្ណលី អ្នកតាមដានភូមិសាស្ត្រនយោបាយ បានផ្តល់ជាយោបល់ថា ដើម្បីដោះស្រាយវិវាទដែនសមុទ្រនេះ ឱ្យបានដាច់ស្រឡះ និងមិនបន្សល់ទុកជាមរតកឈឺចាប់ ដល់កូនខ្មែរជំនាន់ក្រោយ កម្ពុជាមិនអាចពឹងផ្អែកតែលើច្បាប់អន្តរជាតិតែមួយមុខនោះទេ។ លោកថា ជំហានបន្តគឺកម្ពុជាត្រូវកសាងឯកភាពជាតិផ្ទៃក្នុង និងតម្លាភាពសង្គម។ បន្ថែមពីនេះ រាល់ការចរចា និងការសម្រេចចិត្តលើបញ្ហាព្រំដែន លោកថា ត្រូវតែបើកចំហរ ផ្អែកលើការស្រាវជ្រាវបែបវិទ្យាសាស្ត្រ និងមានការចូលរួមពីអ្នកជំនាញគ្រប់និន្នាការ។
ទន្ទឹមនឹងនេះ លោកលោក វណ្ណលី ក៏ជំរុញឱ្យកម្ពុជាត្រូវពង្រឹងសមត្ថភាពការពារជាតិជើងទឹកខ្លួនឯងឱ្យខ្លាំងផងដែរ ដ្បិតនាពេលបច្ចុប្បន្នច្បាប់អន្តរជាតិគ្មានន័យទេ បើគ្មានកម្លាំងពិតប្រាកដក្នុងការការពារ។
ទាក់ទងនឹងការលើកឡើងរបស់លោក ហ៊ុន សែន ពីការកាន់អំណាចតពូជរបស់ត្រកូល ហ៊ុន លោក អ៊ុំ សំអាន បានថ្លែងថា ប្រសិនបើត្រកូល ហ៊ុន បន្តកាន់អំណាចរហូតដល់ចៅតួត ឬចៅលួត ដូចកូរ៉េខាងជើង តាមរយៈការបោះឆ្នោតបង្គ្រប់កិច្ច ដូចដែលលោកហ៊ុន សែន រៀបចំធ្វើឡើងកាលពីឆ្នាំ២០១៨ និង ២០២៣ ដោយពុំមានគណបក្សប្រឆាំងពិតប្រាកដចូលរួម នោះកម្ពុជា មិនត្រឹមតែកើតមានវិបត្តិចាក់ស្រេះ ដោះស្រាយមិនចេញ យួន សៀម រំលោភយកទឹកដីតាមអំពើចិត្ត ដូចបច្ចុប្បន្ននេះប៉ុណ្ណោះទេ ថែមទាំងអាចបាត់បង់ប្រទេសទាំងស្រុងតែម្តង ប្រសិនបើប្រជាជាតិខ្មែរ នៅតែមិនព្រមរួបរួមគ្នា ដើម្បីទម្លាក់ត្រកូល ហ៊ុន ពីអំណាចទេនោះ។
លោកថា ៖ «បើសិនលោក ហ៊ុន ម៉ាណែត កាន់អំណាចអស់មួយជីវិត ទឹកដីខ្មែរមិនមែនបាត់តែ ៦២ ទីតាំងនោះទេ ប្រាកដជាបាត់រហូតដល់ជាង ១០០ ទីតាំង ទៅ ៥០០ ទីតាំង ហើយបើសិនជាចៅ លោក ហ៊ុន សែន ចៅទួតលោក ហ៊ុន សែន ឡើងកាន់អំណាចទៀត កម្ពុជានឹងបាត់ពីផែនទីពិភពលោកតែម្តង។ ថៃ និងយួន នឹងចែកកម្ពុជាជាពីរចំណែក ដូចសម័យ ព្រះអង្គឌួង ដែលយួន និងសៀម វាចង់ចែកទឹកដីកម្ពុជាជាពីរចំណែកខាងលិចទន្លេមេគង្គ ថៃទៅខាងកើតទន្លេមេគង្គយួន។ អ៊ីចឹងដូច្នេះ បើសិនជាចៅ លោក ហ៊ុន សែន កាន់អំណាច មិនត្រឹមបាត់ត្រឹម ៥០០ ទីតាំង ទៅថៃទេ នឹង បាត់ទឹកដីទៅយួន ទៅសៀម បន្ថែមទៀត ហើយនឹងបាត់ប្រទេសកម្ពុជា ពីផែនទីពិភពលោក»។
ជាមួយគ្នានេះ លោក ម៉ែន ណាត ក៏បានថ្លែងដែរថា ការបញ្ចេញសារគំរាមងើបមួយវ៉ៃមួយជាថ្មីទៀត មកលើខ្មែរគ្នាឯងរបស់លោក ហ៊ុន សែន ក្រៅពីគំរាមអ្នកនយោបាយប្រឆាំងនៅក្រៅស្រុក ក៏ជាការគំរាមអ្នកនយោបាយប្រឆាំងនៅក្នុងស្រុក រួមទាំងអ្នកនៅក្នុងគណបក្សប្រជាជនកម្ពុជា ដែលហ៊ាននិយាយរិះគន់ ធ្វើឱ្យប៉ះពាល់ដល់ផែនការកាន់អំណាចតពូជ របស់ត្រកូល ហ៊ុន ផងដែរ។ អ្នកឃ្លាំមើលរូបនេះ បានសម្តែងការសោកស្តាយ ដែលប្រជាជាតិខ្មែរ មានមេដឹកនាំដូច លោក ហ៊ុន សែន ដែលហ៊ានខ្លាំងបានតែជាមួយខ្មែរអ្នកស្នេហាជាតិស្លូតត្រង់ ប៉ុន្តែបែរជាខ្លាចបាក់ស្បាត ជាមួយសៀម យួនដែលបន្តឈ្លានពានទឹកដីខ្មែរ ទៅវិញ។
លោកថា ៖ «យុទ្ធសាស្ត្រងើបមួយវ៉ៃមួយរបស់ លោក ហ៊ុន សែន នេះជាយុទ្ធសាស្ត្ររបស់ជនពាលមិនមែនជាយុទ្ធសាស្ត្ររបស់មេដឹកនាំរដ្ឋាភិបាល ឬក៏ប្រមុខរដ្ឋនោះទេ ជាយុទ្ធសាស្ត្រជនពាល ដែលប្រើប្រាស់ ដើម្បីបង្ក្រាបធ្វើបាបធ្វើទុក្ខបុកម្នេញ ទៅដល់ប្រជាពលរដ្ឋ ទៅដល់អ្នកប្រជាធិបតេយ្យ និងទៅដល់អ្នកដែលមានមតិតិចទៀន នូវអំពើខុសឆ្គងរបស់មេដឹកនាំ។ ហើយយុទ្ធសាស្ត្រហ្នឹង ជាយុទ្ធសាស្ត្រទុច្ចរិតមិនថ្លៃថ្នូរ ជាយុទ្ធសាស្ត្ររបស់ពួកផ្តាច់ការគ្រួសារនិយម ដែលមិនគួរត្រូវប្រើទៀតទេ ពីព្រោះមេដឹកនាំ ត្រូវការការផ្សះផ្សាស្មារតីជាតិ ត្រូវការសាមគ្គីភាព ដើម្បីកសាងប្រទេសរួមគ្នា ដើម្បីប្រឆាំងរួមគ្នាជាមួយថៃឈ្លានពានបច្ចុប្បន្ន ជាដើម»។
បើតាម លោក ម៉ែន ណាត និងលោក អ៊ុំ សំអាន តាមរយៈសារហិង្សាងើបមួយវ៉ៃមួយ ដែលលោក ហ៊ុន សែន បានគំរាមជាថ្មីទៀតនេះ ឆ្លុះបញ្ចាំងឱ្យឃើញថា មេបក្សកាន់អំណាច ដែលលើកបន្តុបដោយវៀតណាម រូបនេះ មិនសូវយកចិត្តទុកដាក់ខ្វាយខ្វល់ពីការបាត់បង់ទឹកដី ទៅថៃជាង ៦០ ទីតាំងនោះទេ ប៉ុន្តែមានការខ្វល់ខ្វាយខ្លាំង ទៅលើការកាន់អំណាចតពូជ។
អ្នកឃ្លាំមើលទាំងនេះ បន្តថា ក្រោមការដឹកនាំរបស់ត្រកូល ហ៊ុន ជិត ៥០ ឆ្នាំមកនេះ ក្រៅពីធ្វើឱ្យកម្ពុជា បាត់បង់ទឹកដី ទៅវៀតណាម ទៅថៃ រាប់រយគីឡូម៉ែត្រក្រឡា គឺបានបំផ្លិចបំផ្លាញធនធានធម្មជាតិស្ទើតែទាំងស្រុង អំពើពុករលួយ បក្ខពួកនិយម អយុត្តិធម៌សង្គម អំពើឆបោកគ្រប់ទម្រង់ និងឧក្រិដ្ឋកម្មអនឡាញជាដើម បានកើតឡើងជាប្រព័ន្ធចាក់ស្រេះ បានធ្វើឱ្យពលរដ្ឋខ្មែរ ទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរ និង ធ្វើឱ្យកម្ពុជាមានកេរ្តិ៍ឈ្មោះ ស្អុយអាសោច នៅពេញពិភពលោក៕
Ren Chanrith
ប្រទេសថៃកំពុងរៀបចំយុទ្ធសាស្ត្រផ្នែកច្បាប់របស់ខ្លួន បន្ទាប់ពីប្រទេសកម្ពុជាបានចាត់វិធានការនាំយកជម្លោះដែនសមុទ្ររវាងប្រទេសទាំងពីរ ទៅកាន់ដំណើរការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាUNCLOS ។
ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេសថៃ លោក ស៊ីហាសាក់ ភួងកេតកែវ (Sihasak Phuangketkeow) បានជួបជាមួយក្រុមទីប្រឹក្សាច្បាប់អន្តរជាតិរបស់ថៃនៅទីក្រុងប៉ារីស ដើម្បីពិភាក្សាអំពីការឆ្លើយតបរបស់ប្រទេសចំពោះបញ្ហានេះ។
កិច្ចពិភាក្សានេះធ្វើឡើង ខណៈដែលកម្ពុជាកំពុងស្វែងរកការប្រើប្រាស់យន្តការមួយដែលគាំទ្រដោយអង្គការសហប្រជាជាតិ ដើម្បីដោះស្រាយការទាមទារសិទ្ធិលើតំបន់បាតសមុទ្រទ្វីបដែលជាន់គ្នា ខណៈដែលភាគីថៃបានអះអាងថា ខ្លួនបានត្រៀមជំហរ និងការពារផលប្រយោជន៍របស់ខ្លួនរួចជាស្រេចហើយ។
ព្រំដែនទឹក កម្ពុជា ថៃ៖ ប្រទេសថៃ មិនទាន់បានបង្ហាញជំហរច្បាស់លាស់ ស្តីពី ដំណើរការតុលាការសមុទ្រ ជាមួយកម្ពុជានៅឡើយទេ។ ប្រទេសថៃ គ្រាន់តែ បង្ហាញរូបភាពនៃការប្រជុំ ដើម្បីស្ទង់មតិ ទឹកដី ប្រជាជនថៃ និង ប្រជាជនសៀម។ រដ្ឋាភិបាល ថៃ និង រដ្ឋាភិបាល សៀម មានពេល ២១ ថ្ងៃ ពិភាក្សាគ្នាថា តើ ពួកគេ សម្រេច យកមេធាវីការពារក្តីនេះជា ជនជាតិ ថៃ? ឬ ត្រូវ ជួលមេធាវីឬអ្នកជំនាញផ្នែកសមុទ្រមកពី តុលាការសមុទ្រ? បើសិនជាពួកគេប្រើប្រាស់ ជនបរទេស នោះអត្រាចាញ់ក្តីកម្ពុជា មាន ១០០% ដូចជា ករណ៍ប្រាសាទព្រះវិហារដែរ។ បើពួកវា ប្រើប្រាស់ ជនជាតិថៃ សម្រាប់សំដែងអំពី ជាតិនិយម ពេលនោះ វាត្រូវ ផ្លាស់ប្តូរ អានុទីន ចេញពីដំណែង រួចដាក់់មនុស្សថ្មីវិញ និង អាចអូសបន្លាយពេលក្តី ដូចករណី ទីម៍រ អូស្រ្តាលី។ ជំហរ កម្ពុជា គឺផ្សះផ្សារដោយបង្ខំ ដោយលែងមានការ អាណិតអាសូរ រឿងផ្ទៃក្នុង ថៃនិងសៀមទៀតហើយ។ កម្ពុជាមានបទពិសោធន៍ក្នុងកិច្ចការ សហជីពប្រឆាំង ប្រមាណ ១០ ទៅ ២០ សហជីព៊ ក្នុង ០១ រោងចក្រកាត់ដេរ ដែលពួកគេទាមទារ លក្ខខណ្ឌខុសៗគ្នាទៅក្រសួងការងាររបស់ រដ្ឋាភិបាល ពេលនោះ រដ្ឋាភិបាល កំណត់ឪ្យ យកតែ តំណាង សហជីព ១ នាក់គត់ ក្នុង១ រោងចក្រឡើងទៅ ចរចារ មិនអាច រៀបចំបន្ទប់ប្រជុំដាក់មនុស្ស ១០០ នាក់បានទេ !! ចង់ពួកគេឈ្លោះគ្នា សម្លាប់គ្នា យ៉ាងម៉េចតាមចិត្តទៅ !! ៕
Sophearyn 10h · ថ្វីដ្បិតតែបារាំងបានទាមទារយកខេត្តជាប់ព្រំដែនទាំងអស់ពីសៀមមកឲ្យកម្ពុជាវិញនៅក្នុងឆ្នាំ ១៩០៧ក៏ដោយ ប៉ុន្តែនៅក្នុងកំឡុងសង្គ្រាមលោកលើកទីពីរ នៅពេលដែលជប៉ុនឈ្នះ សៀមបានចូលដៃជាមួយជប៉ុនដើម្បីទាមទារយកខេត្តទាំងនោះពីបារាំងវិញ រហូតដល់ឆ្នាំ ១៩៤៦ បារាំងឈ្នះសង្គ្រាមលោកលើកទីពីរវិញ ទើបយកបានមកវិញដូចសព្វថ្ងៃ។ រូបនេះគឺជាផែនទីឆ្នាំ ១៩៤១ពេលដែលសៀមដណ្តើមយកបានពីបារាំង ដោយសារជប៉ុនជួយ។
Fast News ទាហានថៃកាន់តែព្រហើន នៅព្រឹកថ្ងៃទី៥ខែ មិថុនា ឆ្នាំ២០២៦ ទាហានថៃម្នាក់ បានចាក់សាំងដុតជណ្តើរឈើជាង១០០០កាំរបស់កម្ពុជា ដែលឡើងទៅប្រាសាទខ្នារ នៅខេត្តឧត្តរមានជ័យ។
Makara Sok 39m · ទាហានថៃយកលេសប្រឌិតរឿង និងដើម្បីបង្កើតរឿង។ ទាហានថៃ បានយកសាំងចាក់ដុតជណ្តើររបស់ទាហានកម្ពុជា ឡើងទៅកាន់ប្រាសាទខ្នារក្នុងខេត្តឧត្តរមានជ័យ ក្រោមហេតុផលបំផ្លើសថា កុំឲ្យទាហានកម្ពុជាឡើងទៅរំខានពួកគេ។ នៅថ្ងៃទី៥ ខែមិថុនា តាមបណ្តាញសង្គមថៃ មានការចែកចាយសកម្មភាពទាហានថៃ បានដុតបំផ្លាញជណ្តើរឈើ ដែលទាហានកម្ពុជា បានសាងសង់ជាយូរណាស់មកហើយ។ ពូកែបំផ្លើស ពូកែបំភ្លៃ និងប្រឌិតរឿង ដើម្បីយកលេសបង្កើតរឿង ជាទម្លាប់របស់ពួកគេហើយ។ កងទ័ពកម្ពុជាតែងប្រកាន់ភ្ជាប់ភាពអត់ធ្មត់បំផុត ដើម្បីចៀសការប៉ះទង្គិចណាមួុយតាមព្រំដែន ពីព្រោះកម្ពុជាត្រូវការតែមួយគត់គឺសន្តិភាពតាមព្រំដែនជាមួយប្រទេសជិតខាង។
NS News 25m · តាមការបញ្ជាក់របស់លោក ផែង វណ្ណ: ពេលនេះ លោក ហេង ឡុង ត្រូវបានសមត្ថកិច្ចនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ នាំខ្លួនតាមដិកាបញ្ជាអោយចូលខ្លួនរបស់តុលាការ ។ សំណេរដើម៖ ប្រភពពីអ្នកជំនួញម្នាក់បានអោយដឹងថា ឧកញ៉ាមានតែងារ តែអត់លុយ គឺ លោក ហេង ឡុង ត្រូវបានសមត្ថកិច្ចនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ នាំខ្លួនតាមដិកាបញ្ជាអោយចូលខ្លួនរបស់តុលាការ ពាក់ព័ន្ធរឿងលុយកាក់រាប់សែនដុល្លារ ។ ៥/៦/២៦ ខ្ញុំបានព្យាយាមទាក់ទង ឧកញ៉ា ហេង ឡុង ដេីម្បីសួរបញ្ជាក់ព័ត៌មានដែរ តែមិនអាចទាក់ទងបាន ។
Nean VanNim 2m · យកលេសប្រឌិតរឿង និងដើម្បីបង្កើតរឿង។ ទាហានថៃ បានយកសាំងចាក់ដុតជណ្តើររបស់ទាហានកម្ពុជា ឡើងទៅកាន់ប្រាសាទខ្នារក្នុងខេត្តឧត្តរមានជ័យ ក្រោមហេតុផលបំផ្លើសថា កុំឲ្យទាហានកម្ពុជាឡើងទៅរំខានពួកគេ។ នៅថ្ងៃទី៥ ខែមិថុនា តាមបណ្តាញសង្គមថៃ មានការចែកចាយសកម្មភាពទាហានថៃ បានដុតបំផ្លាញជណ្តើរឈើ ដែលទាហានកម្ពុជា បានសាងសង់ជាយូរណាស់មកហើយ។ ពូកែបំផ្លើស ពូកែបំភ្លៃ និងប្រឌិតរឿង ដើម្បីយកលេសបង្កើតរឿង ជាទម្លាប់របស់ពួកគេហើយ។ កងទ័ពកម្ពុជាតែងប្រកាន់ភ្ជាប់ភាពអត់ធ្មត់បំផុត ដើម្បីចៀសការប៉ះទង្គិចណាមួុយតាមព្រំដែន ពីព្រោះកម្ពុជាត្រូវការតែមួយគត់គឺសន្តិភាពតាមព្រំដែនជាមួយប្រទេសជិតខាង៕
ព្រំដែនកម្ពុជា ថៃ៖ ពួកខ្មាំងឈ្លានពាន គឺ ថៃ និង សៀម កំពុងរួមគ្នាផ្សព្វផ្សាយពត៍មាន ចូលមកផ្ទៃក្នុងកម្ពុជា ដើម្បី កម្ពុជាយើង ជួយកំចាត់ភាគី ណា ១ រួច វាចោទកម្ពុជា ថា លូកដៃកិច្ចការផ្ទៃក្នុងវា !។ នេះជា យុទ្ធសាស្រ្តសង្រ្គាមត្រីកោណ ឬ យុទ្ធសាស្រ្តសង្រ្គាមនគរ ៣ The War of Three Kingdoms . សៀម វាចង់កំចាត់ ថៃ អានុទីន ដូច្នេះ វាផ្សាយពត៍មានរឿង ទ័ព សៀម ដុតជណ្តើរនៅប្រាសាទខ្នារ ដែលជា ពត៍មាន ចាស់ យកមកដុត កំហឹងពលរដ្ឋកម្ពុជា ដើម្បីបង្ករសង្រ្គាម រួច សៀម យកលេះថា របប អានុទិន គ្មានសន្តិភាព គ្មានសន្តិសុខ ត្រូវ ដូរ អានុទីនចេញពីអំណាច !! ៕
Smeyy is with Smeyy Smeyy. 41m · 🚨*ព័ត៌មានក្តៅៗ : ក្រឡេចក្រឡុច បាយបិណ្ឌជាបាយបាត្រ ‼️ នាយករដ្ឋមន្ត្រីថៃ Anutin Charnvirakul បានបញ្ជាក់អំពីគោលជំហររបស់ប្រទេសថៃ ពីវិមានរដ្ឋាភិបាលថៃ នៅវេលារសៀល ថ្ងៃសុក្រ ទី៥ ខែមិថុនា ឆ្នាំ២០២៦នេះថា៖ «ប្រទេសថៃ 🇹🇭 មិនបានលុប (MoU) ឆ្នាំ២០០១ ជាឯកតោភាគីឡើយ ដោយថៃគ្រាន់តែប្រាប់ទៅកាន់កម្ពុជា 🇰🇭 ដើម្បីស្វែករកផ្លូវចរចាថ្មី និងរកក្របខ័ណ្ឌច្បាប់ថ្មីមកចរចាតែប៉ុណ្ណោះ»។ *លោកបន្ថែមថា៖ «មូលហេតុដែលថៃ មិនទទួលស្គាល់ (MoU) ឆ្នាំ២០០១ ដោយសារតែភាគីកម្ពុជា 🇰🇭 មិនព្រមចរចាទ្វេភាគីជាមួយថៃ ដោយកម្ពុជា គិតតែពីអូសទាញថៃ ឈានទៅរកការប្រើប្រាស់ច្បាប់សមុទ្រអន្តរជាតិ (UNCLOS) ដូច្នេះ ថៃក៏យល់ព្រមទៅ»។ *លោកសង្កត់ធ្ងន់ថា៖ «ប្រទេសថៃ 🇹🇭 នឹងមិនបើកកិច្ចចរចាអំពីកិច្ចប្រជុំ (JBC) និង (GBC) ជាមួយនឹងកម្ពុជាឡើយ ប្រទេសថៃ 🇹🇭 ក៏មិនស្តារទំនាក់ទំនងល្អជាមួយកម្ពុជា 🇰🇭 វិញដែរ ហើយក៏គ្មានថ្ងៃដែលថៃ 🇹🇭 បើកច្រកព្រំដែនជាមួយនឹងកម្ពុជាវិញជាដាច់ខាត»។ (Smeyy)
Smeyy
*អាឆ្វេងថា អត់ស្តារទំនាក់ទំនងល្អ អាស្តាំថាស្តារទំនាក់ទំនងល្អ អាពីរក្បាលហែង ធ្វើដាក់ម៉ូគ្នាព្រុសឱ្យដូចគ្នាម្តងមើល៍ ពួកអាគេbanh :
ហ៊ុល ម៉ារ៉ា
អាភិស៊ីត ជំរុញអោយរដ្ឋាភិបាល Anutin ផ្ដល់ប័ណ្ណក្រីក្រ សំររាប់អាហារ៣ពេល ចំពោះប្រជាជនថៃប្រមាណ ១០ លាននាក់ ដោយប្តូរពីការសន្យាកាលបោះឆ្នោតថានឹងធ្វេីអោយប្រជាជនមានរហូតរកកន្លែងដាក់លុយលែងបាន។
១០លាននាក់ជាងកន្លះប្រទេសខ្មែរហេីយ អាទីនរូតរះលេីង ១០លាននាក់ច្រេីនណាស់ បេីក្លាយជាភ្លេងធានាថាឆេះ
ហ៊ុល ម៉ារ៉ា តេីមានរឿងអ្វីកេីតលេីង ក្រោយការភូត ថៃមកពីជួបអ្នកច្បាប់បារាំងវិញ កោះប្រជុំ បន្ទាន់ ប្រជុំចប់អាទីនចេញមកប្រកាស ថា ថៃអត់បានលុបMOUទេ ចាំមេីលបន្ត
វ៉ាន់ សារាយ Vann Saray 2h · អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានទម្លាយហើយ ហើយក៏បានអង្វរដល់ម្ចាស់បំណុលទុកពេលឱ្យឧកញ៉ា ហេង ឡុង រកប្រាក់សង។ បើតាមអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ការចាប់ខ្លួនព្រោះជំពាក់លុយគេប្រមាណ ៣០ម៉ឺនដុល្លារ តែបានសងប្រមាណ ១០ម៉ឺនដុល្លារហើយទាំងការ និងដើម។ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏បានឱ្យយកឡានកំពុងជិះទៅលក់យកលុយសងគេថែមទៀត។ នេះជាទឹកចិត្តនៃអ្នករាប់អានគ្នា។ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានរំលេចថា ខានបានប្រាស្រ័យទាក់ទងឧកញ៉ា ហេង ឡុង ពីរបីឆ្នាំហើយ ព្រោះជាប់មមាញឹកដោះស្រាយបញ្ហាជំនួញរបស់លោក។ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានឆ្លៀតរំលេចថា ពេលមិនមានបញ្ហាឧកញ៉ា ហេង ឡុង មានមិត្តភក្តិផឹកស៊ីច្រើន តែពេលមានបញ្ហាក៏ស្ងាត់បាត់។ នេះជាធម៌ពិចារណានៃជីវិត ពេលខ្ពង់ខ្ពស់ ពេលមានលុយ មិនខ្វះទេអ្នករាប់រក អ្នកសុំថត តែពេលមានបញ្ហាកុំថាឡើយអ្នករាប់រក អ្នកហែហម សូម្បីអ្នកសុំថតរូបក៏លែងមានដែរ។
ព្រំដែនកម្ពុជា ថៃ៖ អានុទីន ប្រកែកថា មិនបានលុប MOU ជាមួយកម្ពុជាទេ។ ជំលោះផ្តួលរំលំ អានុទីន កាន់តែមានសន្ទុះខ្លាំង ជាពិសេស សៀម ដឹកនាំដោយ សឹង្ហាស័ក្តិ ក៍ចង់ឡើងជានាយករដ្ឋមន្រ្តី មេបក្សប្រជាធិប្បតេយ្យឈ្មោះ អាហ្វេស៊ីប ក៍ចង់ឡើងជានាយករដ្ឋមន្រ្តីថៃដែរ។
TNAOT
ក្រសួងវប្បធម៌កម្ពុជា ថ្កោលទោ.សយ៉ាងខ្លាំងក្លាបំផុតចំពោះការបំ.ផ្លិចបំ.ផ្លាញថ្មីៗនេះដោយកងកម្លាំងយោធាថៃទៅលើជណ្តើរឈើឡើងប្រាសាទខ្នារ
ខ្ញុំអត់ត្រូវការសោះរឿង ថ្ងៃនេះថៃផ្សាយបង្ហោះរឿងអី?! ខ្ញុំត្រូវការពត៍មានថា ម៉េចបានថៃវាផ្សាយអីចឹង? why? i don't know why?
Smeyy is with Smeyy Smeyy. 33m · 🚨*ព័ត៌មានក្តៅៗ : រឿងភាគឥណ្ឌារបស់ថៃ មិនទាន់ឈានដល់ភាគបញ្ចប់នៅឡើយទេ ថៃប៉ិនប្រសប់ខាងជំនាញឆ្កួតជ្រូក ‼️ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសថៃ Sihasak Phuangketkeow បានធ្វើសន្និសីទសារព័ត៌មាន នៅវេលាល្ងាច ថ្ងៃសុក្រ ទី៥ ខែមិថុនា ឆ្នាំ២០២៦នេះថា៖ «ប្រទេសថៃ 🇹🇭 មិនទាន់បានទទួលការជូនដំណឹងជាផ្លូវការណាមួយពីភាគីកម្ពុជា 🇰🇭 នៅឡើយទេ ពាក់ព័ន្ធនឹងការចាប់ផ្តើមដំណើរការ ឱ្យប្រើប្រាស់យន្តការ "ផ្សះផ្សាដោយបង្ខំ" ឋិតក្រោមអនុសញ្ញានៃច្បាប់សមុទ្រអន្តរជាតិ (UNCLOS)»។ *លោកបន្ថែមថា៖ «ប្រទេសថៃ 🇹🇭 មានការព្រួយបារម្ភ និងមិនសប្បាយចិត្តសោះឡើយ នៅពេលដែលកម្ពុជា 🇰🇭 ប្តឹងថៃទៅប្រើប្រាស់យន្តការ (UNCLOS) ដោយសារតែប្រទេសថៃ 🇹🇭 ចង់ស្តារទំនាក់ទំនងល្អ និងទំនុកចិត្តល្អជាមួយនឹងកម្ពុជា 🇰🇭 ដើម្បីពិភាក្សាលើគ្រប់បញ្ហានានាឡើងវិញ មិនថាព្រំដែនគោកក្តី ឬព្រំដែនសមុទ្រក្តី ប៉ុន្តែ ត្រូវតែឋិតក្នុង "យន្តការទ្វេភាគី" ជាកំហិត»។ *លោកសង្កត់ធ្ងន់ថា៖ «ភាគីកម្ពុជា 🇰🇭 មិនគួរប្រញាប់ប្រញាល់ ងាកទៅប្រើប្រាស់យន្តការច្បាប់សមុទ្រអន្តរជាតិ (UNCLOS) ឆ្នាំ១៩៨២ លឿនពេកឡើយ ដោយភាគីកម្ពុជា 🇰🇭 គួរតែងាកមកជជែកគ្នាទ្វេភាគី អំពីរឿងបញ្ហាដែនសមុទ្រត្រួតស៊ីគ្នា និងបែងចែកធនធានក្រោមផ្ទៃសមុទ្ររួមគ្នា ជាមួយនឹងប្រទេសថៃ 🇹🇭 ជាមុនសិន»។ (Smeyy)
Men Kimseng
លោកនាយករដ្ឋមន្ត្រីថៃ លោកអានុទីន ឆានវីរៈគុល បានមានប្រសាសន៍ថា លោក ស៊ីហាសាក់ ភួងកេតកែវ រដ្ឋមន្ត្រីការបរទេស នឹងដឹកនាំក្រុមថៃក្នុងដំណើរការចរចា UNCLOS ជាមួយកម្ពុជា ដោយទទូចថា ទីក្រុងបាងកកនឹងមិនពិភាក្សាអំពីបញ្ហាផ្សេងទៀតទេ រួមទាំងការស្តារទំនាក់ទំនងឡើងវិញ ឬការបើកច្រកព្រំដែនឡើងវិញ។ (ប្រភព៖ The Nation)
ហ៊ុល ម៉ារ៉ា is with Hul Mara. 2h · អាភីសុីតជំរុញអោយអាទីនផ្តល់ប័នក្រីក្រអោយប្រជាជន១០លាននាក់សំរាប់បាយ ៣ពេលក្នុង១ថ្ងៃ នេះជាសញ្ញាណនៃការ ប្រជែងអំណាចក្នុងប្រទេសថៃ !
Friday, June 5, 2026
ព្រំដែនកម្ពុជា ថៃ@ថ្ងៃទី ០៥ ខែ មិថុនា ឆ្នាំ២០២៦
Subscribe to:
Post Comments (Atom)











































No comments:
Post a Comment