នៅថ្ងៃទី២ ខែមិថុនា ​ឆ្នាំ ២០២៦ នេះ កម្ពុជាផ្ញើលិខិតផ្លូវការទៅកាន់ប្រទេសថៃ និងអគ្គលេខាធិការ UN ដើម្បីចាប់ផ្ដើមដំណើរការយន្តការផ្សះផ្សាដោយបង្ខំ ក្រោមច្បាប់សមុទ្ររបស់UN។ សម្ដេចធិបតីថ្លែងក្នុងសារពិសេស។ កម្ពុជាបង្ហាញជំហររឹងមាំ លើសន្តិសុខសមុទ្រ និងការគោរពច្បាប់អន្តរជាតិ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម សុខ ស៊ីផាន់ណា ទេសរដ្ឋមន្ត្រី និងជា បេសកជនពិសេស របស់សម្ដេចអធិបតីនាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួម និងថ្លែងបទអន្តរាគមន៍ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្រោមប្រធានបទ " ការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ពាក់ព័ន្ធនឹងសន្តិសុខសមុទ្រ ក្នុងរនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានសង្កត់ធ្ងន់លើសារៈសំខាន់នៃផ្លូវទឹក ដែលមានសុវត្ថិភាព និងសន្តិសុខ ដែលជាសរសៃឈាមដ៏សំខាន់ សម្រាប់សន្តិភាព សុវត្ថិភាព អន្តរជាតិស្ថេរភាពសេដ្ឋកិច្ចសកល និងការអភិវឌ្ឍប្រកបដោយចេរភាព ដើម្បីឆ្លើយតបទៅនឹងការគម្រាមគំហែងដែលកំពុងកើតឡើងចំពោះសន្តិសុខសមុទ្រ ឯកឧត្តមទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានបង្ហាញនូវអតិភាពសំខាន់ៗចំនួនបី រួមមាន៖ទី១៖ដោះស្រាយវិវាតដោយសន្តិវិធីរាល់វិវាទសមុទ្រ​ត្រូវតែដោះស្រាយតាមរយៈការសន្ទនានិងការទូត​កម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍សេរីភាពនៃការធ្វើនាវាចរ​និងការឆ្លងកាត់ដោយស្របច្បាប់​ដែលត្រូវតែគោរពឲ្យបានពេញលេញស្របតាមច្បាប់អន្តរជាតិទៀតជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ 1982 UNCLOS។ ទី2 បង្កើនជំនួយបច្ចេកទេសនិងការកសាងសមត្ថភាព​ឯកឧត្តមទេសរដ្ឋមន្ត្រី​បានអំពាវនាវឲ្យមានការពន្លឿន ឲ្យមានការគាំទ្របន្ថែម​ដល់បណ្ដារដ្ឋជាប់សមុទ្រដែលកំពុងអភិវឌ្ឍលើផ្នែកអនុវត្តច្បាប់សមុទ្រ​សន្តិសុខកំពង់ផែ​និងនាវាចរ ការយល់ដឹងអំពីដែនសមុទ្រ​និងការចែករំលែកព័ត៌មានឲ្យបានទាន់ពេលវេលាដើម្បីទប់ស្កាត់បញ្ហាប្រឈមនានាឲ្យមានប្រសិទ្ធភាពទី3 វិធីសាស្រ្តរួមបញ្ចូលគ្នានិងការបង្ការ ក្រុមប្រឹក្សាសន្តិសុខ គួរតែអនុវត្តវិធីសាស្រ្ត ដែលបង្កើតភាពធន់ក្នុងរយៈពេលវែង ដោយផ្អែកលើបរិយាប័ននិងសន្តិភាពជាមួយច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខស៊ីផាន ណា ក៏បានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការការពារច្បាប់អន្តរជាតិនិងជម្រុញការសន្ទនាដោយសន្តិវិទ្យុ ពង្រឹងសន្តិសុខសមុទ្រជាពិសេសការប្រយ័ត្ត ប្រឆាំង និងបទល្មើសឆ្លងដែន កម្ពុជានៅតែបន្តស្វាគមន៍នាវាបរទេសមកកាន់មូលដ្ឋានទ័ពជើងទឹករាម ដែលបានធ្វើទំនើបកម្មរបស់ខ្លួនសម្រាប់ការធ្វើសមយុទ្ធរួមគ្នា ការផ្ដល់ជំនួយមនុស្សធម៌និងកិច្ចសហប្រតិបត្តិការ ក្នុងគោលបំណងប្រយុទ្ធប្រឆាំងនិងនិងបទល្មើសផ្សេងៗ ឯកឧត្តម សុខ ស៊ីផាន់ណា បានបញ្ជាក់ពីថាការផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀង UNCLOS (UNCLOS)និងBBNJ នាពេលកន្លងមក គឺជាសក្ខីភាព បង្ហាញពីការប្តេជ្ញាចិត្ត មិនងាករា របស់កម្ពុជា ចំពោះសណ្ដាប់ធ្នាប់សមុទ្រដែលផ្អែកលើច្បាប់ និង ការគ្រប់គ្រងធានធានសមុទ្រដោយការទទួលខុសត្រូវ៕

Sunday, November 3, 2013

យោធា​ខ្មែរ៖ ថៃ​ដាក់​ពង្រាយ​ទាហាន​បន្ថែម​នៅ​តាម​ព្រំដែន​តំបន់​ប្រាសាទ​ព្រះវិហារ

Source VOA Cambodia
 
ប្រភព​ពី​កង​យោធា​ខ្មែរ បាន​ឱ្យ​ដឹង​ថា រយៈពេល ២​ថ្ងៃ​កន្លង​មក​នេះ ថៃ បាន​ដាក់​ពង្រាយ​ទាហាន​ឈុត​ខ្មៅ​ជាច្រើន​បន្ថែម​ទៀត ពី​លើ​កម្លាំង​ដែល​មាន​ស្រាប់​នៅ​តាម​ព្រំដែន​ទល់​មុខ​នឹង​ប្រាសាទ​ ព្រះវិហារ។
ដោយ ហង្ស សាវយុត
2013-11-03 ការ​ដាក់​ពង្រាយ​ទាហាន​ថៃ នេះ គឺ​នៅ​ស្រប​ពេល​ដែល​តុលាការ​យុត្តិធម៌​អន្តរជាតិ គ្រោង​នឹង​បកស្រាយ​សាលក្រម​ជុំវិញ​បញ្ហា​ជម្លោះ​ព្រំដែន​ជិត​ប្រាសាទ​ ព្រះវិហារ នៅ​សប្ដាហ៍​ខាង​មុខ។
តើ​យោធា​ខ្មែរ-ថៃ ដែល​ដាក់​ប្រចាំ​ការ​នៅ​ទល់​មុខ​គ្នា​រយៈពេល ៥​ឆ្នាំ​មក​ហើយ នឹង​មាន​ភាព​ប្រែប្រួល​យ៉ាង​ណា ពេល​ដែល​តុលាការ​អន្តរជាតិ​បកស្រាយ​សាលក្រម​នោះ?
មេ​បញ្ជាការ​យោធា​ខ្មែរ ដែល​គ្រប់គ្រង​កម្លាំង​នៅ​ជុំវិញ​ប្រាសាទ​ព្រះវិហារ បាន​អះអាង​ថា ទាហាន​ខ្មែរ-ថៃ ដែល​ដាក់​ប្រចាំ​ការ​តាម​តំបន់​ជម្លោះ​ព្រំដែន នៅ​មាន​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ល្អ​ជាមួយ​គ្នា​នៅ​ឡើយ​រហូត​មក​ដល់​ពេល​នេះ។
ការ​អះអាង​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​សេចក្តី​រាយការណ៍​ថា ថៃ បាន​បញ្ជូន​កង​កម្លាំង​បន្ថែម​ទៀត មក​ដាក់​នៅ​តាម​តំបន់​ព្រំដែន​មួយ​ចំនួន​ជិត​ប្រាសាទ​ព្រះវិហារ។
មេ​បញ្ជាការ​កង​ពល​ធំ​អន្តរាគមន៍​លេខ​៣ លោក​ឧត្តមសេនីយ៍ឯក ស្រី ឌឹក។ លោក​បាន​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​អាទិត្យ ទី​៣ ខែ​វិច្ឆិកា ថា ស្ថានការណ៍​រវាង​ទាហាន​ខ្មែរ-ថៃ នៅ​តាម​ព្រំដែន​ជិត​ប្រាសាទ​ព្រះវិហារ គឺ​មាន​សភាព​ធម្មតា​នៅ​ឡើយ​រហូត​មក​ដល់​ពេល​នេះ៖ «ទាំង​យើង​ទាំង​គាត់​អី នៅ​ធម្មតា​ទេ នៅ​ជួប​សហប្រតិបត្តិការ​ជាមួយ​គ្នា​ល្អ​ទេ អត់​អី​ទេ។ បើ​នៅ​ត្រង់​ណា នៅ​ត្រង់​ហ្នឹង​ទៅ អត់​អី​ទេ»
ទោះ​យ៉ាង​ណា ទាហាន​ខ្មែរ ដែល​កំពុង​ការពារ​ព្រំដែន​នៅ​ខ្សែ​ត្រៀម​ជួរ​មុខ បាន​ឱ្យ​ដឹង​ថា ២​ថ្ងៃ​មក​នេះ ថៃ បាន​បញ្ជូន​ទាហាន​ឈុត​ខ្មៅ​មក​តំបន់​ព្រំដែន​ជិត​ប្រាសាទ​ព្រះវិហារ​យ៉ាង​ ច្រើន។
ទាហាន​ខ្មែរ​មួយ​រូប​ដែល​ប្រចាំ​ការ​នៅ​លើ​កំពូល​ភ្នំ​ត្រប់  ចម្ងាយ​ប្រមាណ ៣​គីឡូម៉ែត្រ​ភាគ​ខាង​លិច ឆៀង​ខាង​ជើង​ពី​ប្រាសាទ​ព្រះវិហារ បាន​មាន​ប្រសាសន៍​ថា កាល​ពី​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា កន្លង​ទៅ ថៃ បាន​បញ្ជូន​ទាហាន​ឈុត​ខ្មៅ​ជាច្រើន​នាក់​ចូល​មក​តំបន់​ព្រំដែន​ភ្នំ​ត្រប់ បន្ថែម​ពី​លើ​កម្លាំង​ទាហាន​ប៉ារ៉ា ដែល​មាន​ស្រាប់៖ «ថ្ងៃ​ថែម​ហ្នឹង គឺ​ឆ្ងល់​ដែរ យើង​ឃើញ​កម្លាំង​ប្លែក យើង​ទៅ​សួរ វា​ថា​ដូរ​កម្លាំង។ សន្ធឹក​ឡាន​ក៏​មាន​ដែរ ប៉ុន្តែ​គ្រាន់​តែ​នៅ​ឯ​ផ្លូវ​ក្រហម​ឯ​មុខ​នោះ»
កាសែត​បាងកក​ប៉ុស្តិ៍ ប្រចាំ​ប្រទេស​ថៃ បាន​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា ថា ថៃ បាន​ដាក់​ពង្រាយ​ទាហាន​ជាច្រើន​នៅ​តាម​ព្រំដែន​នៃ​ស្រុក​កាន់ថារៈឡាក់ ខេត្ត​ស៊ីសាកេត ជិត​តំបន់​ប្រាសាទ​ព្រះវិហារ​របស់​ខ្មែរ។ ការ​ដាក់​ពង្រាយ​កង​យោធា​នោះ គឺ​ដើម្បី​ហ្វឹកហាត់​ធ្វើ​សមយុទ្ធ​ក្នុង​ការ​ជម្លៀស​ប្រជាពលរដ្ឋ​ចេញ​ពី​ លំនៅឋាន។
សកម្មភាព​ដាក់​ពង្រាយ​យោធា​ថៃ នោះ គឺ​នៅ​មុន​ពេល​ដែល​តុលាការ​យុត្តិធម៌​អន្តរជាតិ គ្រោង​នឹង​បកស្រាយ​សាលក្រម​ជុំវិញ​រឿង​ជម្លោះ​ព្រំដែន​ខ្មែរ-ថៃ ជិត​តំបន់​ប្រាសាទ​ព្រះវិហារ នៅ​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ខាង​មុខ។
មន្ត្រី​យោធា​ថៃ ម្នាក់ បាន​និយាយ​ថា គេ​ចង់​ឱ្យ​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ជិត​ព្រំដែន បាន​ត្រៀម​លក្ខណៈ​ការពារ​ខ្លួន​រួច​ជា​ស្រេច ប្រសិន​បើ​មាន​ការ​ប្រយុទ្ធ​គ្នា​ណា​មួយ​អាច​កើត​ឡើង នៅ​ពេល​ដែល​តុលាការ​អន្តរជាតិ​បកស្រាយ​សាលក្រម​នោះ៕

No comments:

Post a Comment