ក្រសួងការពារជាតិ
សេចក្តីប្រកាសព័ត៌មាន
អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖
នៅថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង១១:៤៥នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) ដឹកនាំដោយ ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ពីសាធារណរដ្ឋហ្វីលីពីន ចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋដែលបានផ្លាស់ទីលំនៅជាបណ្តោះអាសន្ន នៅភូមិតាកឹងបៃតង ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ ចំនួន ៦៤៥គ្រួសារ។
សូមជម្រាបជូនថា រហូតមកទល់ពេលនេះ ជនភៀសសឹកទាំងអស់នៅមិនទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋានរបស់ពួកគាត់វិញបាននៅឡើយទេ ដោយសារការចូលកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ពីសំណាក់កងកម្លាំងយោធាថៃនៅតំបន់មួយចំនួនតាមរយៈការរាយបន្លាលួស ទូកុងតឺន័រ រួមទាំងផ្ទះសម្បែងក៏ត្រូវបានបំផ្លិចបំផ្លាញផងដែរ។
ការចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខដល់ជនភៀសសឹកដែលមិនទាន់អាចវិលត្រលប់ទៅផ្ទះសម្បែងវិញបានរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន គូសបញ្ជាក់ពីភាពចាំបាច់ជាដាច់ខាតក្នុងការចាប់ផ្តើមកិច្ចការវាស់វែងខ័ណ្ឌសីមាដោយគណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ឱ្យបានឆាប់បំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ដូចមានចែងនៅក្នុងចំនុចទីបីនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់របស់កម្ពុជាអាចវិលត្រលប់ទៅលំនៅដ្ឋានវិញដោយមិនមានការរារាំង ព្រមទាំងដោយសុវត្ថិភាព និងកិត្តិយស។
កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕
ថ្ងៃអង្គារ ១៥រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦
ប្រាសាទខ្នារ ភូមិកោះកេរ ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ កសាងក្នុងរាជ ព្រះបាទជ័យវរ្ម័នទី៤។ ប្រាសាទខ្នារ ស្ថិតនៅចម្ងាយ ៣គីឡូម៉ែត្រទិសអាគ្នេយ៍ពីភូមិកោះកេរ មានចម្ងាយ ១គីឡូម៉ែត្រខាងត្បូងរហាល និងមានចម្ងាយ ១០០ម៉ែត្រទិសនរតីពីត្រពាំងអង្គខ្នារ។ ប្រាសាទខ្នារមានលក្ខណៈពិសេសមួយជាសំណង់សាសនា ដែលពាក់ព័ន្ធនឹងរហាល ហើយស្ថិតនៅតាមបណ្តោយអ័ក្សនៃរហាលតាមទិសខាងជើងទៅត្បូងដែលមានចម្ងាយ ៥៥០ម៉ែត្រខាងត្បូងរហាល៕
ប្រាសាទខ្នារ មានទីតាំងស្ថិតនៅតាមបណ្តោយខ្នងភ្នំដងរែក ព្រំដែនខ្មែរ-សៀម ត្រង់ភូមិសាស្រ្តភូមិត្រពាំងម្អមសែនជ័យ សង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដែលជាប់ព្រំប្រទល់ជាមួយស្រុកកាប់ជើង ខេត្តសុរិន្ទ្រ ប្រទេសសៀម។
ប្រាសាទខ្នារ គឺជាប្រាសាទបុរាណសតវត្សរ៍ទី១០ សាងសង់ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៤។ ស្ថិតនៅភូមិអូរត្រាវ ឃុំទន្សាយរាក់ និងភូមិអូរទឹកចោល សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ប្រាសាទនេះល្បីល្បាញដោយសារចម្លាក់ដ៏ស្រស់ស្អាត និងសិលាចារឹកដែលបញ្ជាក់ពីការកសាងទេវស្ថាន។ព័ត៌មានលម្អិតបន្ថែមអំពីប្រាសាទខ្នារ រួមមាន៖ទីតាំង៖ ស្ថិតនៅលើជួរភ្នំដងរែក (ប្រហែល ៤០ គីឡូម៉ែត្រពីទីរួមខេត្តឧត្តរមានជ័យ)។ប្រវត្តិសាស្ត្រ៖ ត្រូវបានកសាងឡើងក្នុងចុងសតវត្សរ៍ទី១០។សិលាចារឹក៖ ផ្ទាំងសិលាចារឹកនៅស៊ុមទ្វារប្រាសាទបានបង្ហាញពីព្រះរាជឱង្ការរបស់ព្រះមហាក្សត្រ ក្នុងការបញ្ជាឱ្យមន្ត្រីសាងសង់ ឬនាំយកតង្វាយមកកាន់ទេវស្ថាន។ភស្តុតាងជាតិ៖ ត្រូវបានចុះក្នុងបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិបេតិកភណ្ឌជាតិ និងជាកម្មសិទ្ធិរបស់កម្ពុជា។
តោះមើលរឿង ឈប់យល់ច្រឡំហើយ កូនស្រីនិងឪពុក ដែលរិះ.គ/ន់.សាឡង់បូមខ្សាច់ ក្រោយផ្ទះ ព្រោះខ្លា/ច.បា/ក់.ច្រាំ/ង.ទន្លេរនោះ បាន.ឈប់.ភ័/យ.ខ្លា/ច.ហើយ ក្រោយមន្ត្រីរ៉ែនិងថាមពល ចុះទៅពន្យល់ណែនាំ ថាសាឡង់ទាំងនោះ សុទ្ធតែស្របច្បាប់ ហើយការបូមនោះ គឺជួយការពារកុំ.អោយច្រាំងទន្លេរ បាក់ ដូច្នេះសូមបងប្អូនដែលនៅ ភូមិពាមកោះ ឃុំពាមរក៍ ស្រុកពាមរក៍ ខេត្តព្រៃវែង កុំមានការយល់ច្រឡំទៀត ។
ព័ត៌មានទាន់ហេតុការណ៍ 24 ម៉ោង ✅
តុ-លា-ការ សម្រេច ផ្ត-ន្ទាទោ-ស ២ ឆ្នាំ ចំពោះ អ្នកសារព័ត៌មានម្នាក់ ខេត្តឧត្តរមានជ័យ: កាលពីព្រឹកថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ២០២៦ លោកប៉ាវ ឈុនហួរ ចៅក្រមជំនុំជម្រះ នៃ សាលាដំបូងខេត្តឧត្តរមានជ័យ បានប្រកា-សសាលក្រ-ម និង ស-ម្រេ_ចផ្ត-ន្ទាទោ-ស ឈ្មោះ លួត សុផល អតីត អ្នក កាសែតម្នាក់ ប្រចាំខេត្តឧត្តរមានជ័យមានជ័យ ដាក់ព-ន្ធនា-គារ ចំនួន ០២ ឆ្នាំ ជា-ប់ពា-ក់ព័ន្ធនឹងការ បង្ហោះ ក្នុងបណ្តាញសង្គម រិះគ-ន់ ថា: ទាហានខ្មែរនៅជួរមុខ ខ្វះខា-តស្ទើរគ្រ-ប់បែបយ៉ាង សូម្បីតែ ទឹកផឹក ឬ ទឹកងូត ក៏ខ្វះខា-តដែរ កាលពីថ្ងៃទី ៧ ខែ កុម្ភៈ ឆ្នាំ ២០២៦ និងត្រូវបានឃា-ត់ខ្លូន ដោយ កម្លាំង កងរាជអាវុធហតុ្ថ នៅថ្ងៃទី ០៨ ខែ កុម្ភះ ឆ្នាំ២០២៦ ។ លោក លួត សុផល ត្រូវបាន ជា-ប់ចោ-ទពីប-ទ: ធ្វើអោយ ខូ-ចទឹ-កចិត្តក-ងទ័ពនិង បទ ញុះញ-ង់ឱ្យប្រព្រឹ_ត្តប-ទឧក្រិ-ដ្ឋជាអា-ទិ៍ តាមបញ្ញត្តិមាត្រា ៤៧២, ៤៩៤ និង ៤៩៥ នៃ ក្រមព្រហ្មទ-ណ្ឌ នៃ ព្រះរាជាណាចក្រកម្ពុជា៕














No comments:
Post a Comment