នៅថ្ងៃទី២ ខែមិថុនា ​ឆ្នាំ ២០២៦ នេះ កម្ពុជាផ្ញើលិខិតផ្លូវការទៅកាន់ប្រទេសថៃ និងអគ្គលេខាធិការ UN ដើម្បីចាប់ផ្ដើមដំណើរការយន្តការផ្សះផ្សាដោយបង្ខំ ក្រោមច្បាប់សមុទ្ររបស់UN។ សម្ដេចធិបតីថ្លែងក្នុងសារពិសេស។ កម្ពុជាបង្ហាញជំហររឹងមាំ លើសន្តិសុខសមុទ្រ និងការគោរពច្បាប់អន្តរជាតិ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម សុខ ស៊ីផាន់ណា ទេសរដ្ឋមន្ត្រី និងជា បេសកជនពិសេស របស់សម្ដេចអធិបតីនាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួម និងថ្លែងបទអន្តរាគមន៍ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្រោមប្រធានបទ " ការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ពាក់ព័ន្ធនឹងសន្តិសុខសមុទ្រ ក្នុងរនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានសង្កត់ធ្ងន់លើសារៈសំខាន់នៃផ្លូវទឹក ដែលមានសុវត្ថិភាព និងសន្តិសុខ ដែលជាសរសៃឈាមដ៏សំខាន់ សម្រាប់សន្តិភាព សុវត្ថិភាព អន្តរជាតិស្ថេរភាពសេដ្ឋកិច្ចសកល និងការអភិវឌ្ឍប្រកបដោយចេរភាព ដើម្បីឆ្លើយតបទៅនឹងការគម្រាមគំហែងដែលកំពុងកើតឡើងចំពោះសន្តិសុខសមុទ្រ ឯកឧត្តមទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានបង្ហាញនូវអតិភាពសំខាន់ៗចំនួនបី រួមមាន៖ទី១៖ដោះស្រាយវិវាតដោយសន្តិវិធីរាល់វិវាទសមុទ្រ​ត្រូវតែដោះស្រាយតាមរយៈការសន្ទនានិងការទូត​កម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍សេរីភាពនៃការធ្វើនាវាចរ​និងការឆ្លងកាត់ដោយស្របច្បាប់​ដែលត្រូវតែគោរពឲ្យបានពេញលេញស្របតាមច្បាប់អន្តរជាតិទៀតជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ 1982 UNCLOS។ ទី2 បង្កើនជំនួយបច្ចេកទេសនិងការកសាងសមត្ថភាព​ឯកឧត្តមទេសរដ្ឋមន្ត្រី​បានអំពាវនាវឲ្យមានការពន្លឿន ឲ្យមានការគាំទ្របន្ថែម​ដល់បណ្ដារដ្ឋជាប់សមុទ្រដែលកំពុងអភិវឌ្ឍលើផ្នែកអនុវត្តច្បាប់សមុទ្រ​សន្តិសុខកំពង់ផែ​និងនាវាចរ ការយល់ដឹងអំពីដែនសមុទ្រ​និងការចែករំលែកព័ត៌មានឲ្យបានទាន់ពេលវេលាដើម្បីទប់ស្កាត់បញ្ហាប្រឈមនានាឲ្យមានប្រសិទ្ធភាពទី3 វិធីសាស្រ្តរួមបញ្ចូលគ្នានិងការបង្ការ ក្រុមប្រឹក្សាសន្តិសុខ គួរតែអនុវត្តវិធីសាស្រ្ត ដែលបង្កើតភាពធន់ក្នុងរយៈពេលវែង ដោយផ្អែកលើបរិយាប័ននិងសន្តិភាពជាមួយច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខស៊ីផាន ណា ក៏បានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការការពារច្បាប់អន្តរជាតិនិងជម្រុញការសន្ទនាដោយសន្តិវិទ្យុ ពង្រឹងសន្តិសុខសមុទ្រជាពិសេសការប្រយ័ត្ត ប្រឆាំង និងបទល្មើសឆ្លងដែន កម្ពុជានៅតែបន្តស្វាគមន៍នាវាបរទេសមកកាន់មូលដ្ឋានទ័ពជើងទឹករាម ដែលបានធ្វើទំនើបកម្មរបស់ខ្លួនសម្រាប់ការធ្វើសមយុទ្ធរួមគ្នា ការផ្ដល់ជំនួយមនុស្សធម៌និងកិច្ចសហប្រតិបត្តិការ ក្នុងគោលបំណងប្រយុទ្ធប្រឆាំងនិងនិងបទល្មើសផ្សេងៗ ឯកឧត្តម សុខ ស៊ីផាន់ណា បានបញ្ជាក់ពីថាការផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀង UNCLOS (UNCLOS)និងBBNJ នាពេលកន្លងមក គឺជាសក្ខីភាព បង្ហាញពីការប្តេជ្ញាចិត្ត មិនងាករា របស់កម្ពុជា ចំពោះសណ្ដាប់ធ្នាប់សមុទ្រដែលផ្អែកលើច្បាប់ និង ការគ្រប់គ្រងធានធានសមុទ្រដោយការទទួលខុសត្រូវ៕

Thursday, August 6, 2026

ព្រំដែន កម្ពុជា៖ ថៃ--ថ្ងៃទី ០៦ ខែ សីហា ឆ្នាំ២០២៦

ប្រទេសថៃ៖ ក្នុងការវាយបកមកកម្ពុជា និង ស្ថាបន UNs ធំៗទាំង ៣ ដែលចូលមកគាំទ្រភស្តុតាងស្របច្បាប់របស់កម្ពុជានោះ មេដឹកនាំថៃ បាននឹងកំពុង រៀបចំ ការដាក់លិខិតតវ៉ាផ្លូវការទៅកាន់អង្គការសហប្រជាជាតិ៖ ក្រសួងការបរទេសថៃបានរៀបចំ និងត្រៀមដាក់លិខិតតវ៉ាជាផ្លូវការ ជូនទៅកាន់ប្រធានក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (UNHRC) និងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) នៅទីក្រុងហ្សឺណែវ។

LaiLy-ឡៃលី
ជាង ៧ ខែក្រោយបទឈប់បាញ់៖ ហេតុអ្វីបានជាប្រជាពលរដ្ឋកម្ពុជាជាង ២០,០០០ នាក់នៅតែមិនអាចវិលត្រឡប់ទៅផ្ទះរបស់ពួកគេ?
ជាង ៧ ខែបានកន្លងផុតទៅ ចាប់តាំងពីកម្ពុជា និងថៃបានឯកភាពគ្នាលើសេចក្តីប្រកាសរួមរបស់កិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅ (Extraordinary GBC) នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ សេចក្តីប្រកាសរួមនេះ មិនត្រឹមតែប្រកាសបទឈប់បាញ់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប្តេជ្ញាឱ្យជនស៊ីវិលនៅតំបន់រងផលប៉ះពាល់អាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ពួកគេវិញ ដោយសុវត្ថិភាព និងមានសេចក្តីថ្លៃថ្នូរ។
ប៉ុន្តែរហូតមកដល់ពេលនេះ ប្រជាពលរដ្ឋកម្ពុជាជាង ២០,០០០ នាក់នៅតែបន្តរស់នៅក្នុងជំរំជនភៀសសឹក និងជម្រកបណ្តោះអាសន្ន ដោយមិនអាចវិលត្រឡប់ទៅផ្ទះសម្បែង និងដីធ្លីរបស់ខ្លួនបាន។ នេះបង្ហាញថា ការប្តេជ្ញាក្រោមសេចក្តីប្រកាសរួម មិនទាន់ត្រូវបានអនុវត្តពេញលេញនៅឡើយ។
មូលហេតុគឺពិភពលោកបានឃើញច្បាស់បំផុត។ បន្ទាប់ពីការធ្វើសកម្មភាពឈ្លានពានប្រដាប់អាវុធមកលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា កងទ័ពថៃនៅតែបន្តកាន់កាប់ដោយខុសច្បាប់នូវផ្នែកខ្លះនៃទឹកដីកម្ពុជា ដោយផ្អែកលើផែនទីឯកតោភាគីមាត្រា ១:៥០,០០០ ដែលមិនអាចជំនួសព្រំដែនអន្តរជាតិ ដែលបានកំណត់តាមអនុសញ្ញាឆ្នាំ១៩០៤ សន្ធិសញ្ញាឆ្នាំ១៩០៧ និងផែនទីមាត្រា ១:២០០,០០០ បានឡើយ។
នៅលើដីជាក់ស្តែង កងទ័ពថៃបានរាយលួសបន្លា ដាក់ទូកុងតឺន័របិទផ្លូវ និងរារាំងមិនឱ្យប្រជាពលរដ្ឋកម្ពុជាវិលត្រឡប់ទៅកាន់ភូមិ និងផ្ទះសម្បែងរបស់ខ្លួន។ មិនតែប៉ុណ្ណោះ ពួកគេបានកម្ទេចផ្ទះប្រជាពលរដ្ឋ បំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងបង្កើតស្ថានភាពថ្មី (fait accompli) នៅលើទឹកដីកម្ពុជា។ សកម្មភាពទាំងនេះ ផ្ទុយដោយផ្ទាល់នឹងសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលតម្រូវឱ្យភាគីទាំងពីរធានាការវិលត្រឡប់របស់ជនស៊ីវិល «ដោយគ្មានការរារាំង និងដោយមានសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ»។
សេចក្តីប្រកាសរួមក៏បានបញ្ជាក់យ៉ាងច្បាស់ផងដែរថា ការព្រមព្រៀងទាំងអស់មិនត្រូវប៉ះពាល់ដល់ការខណ្ឌសីមាព្រំដែន និងព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរឡើយ ហើយបានប្រគល់ភារកិច្ចឱ្យគណៈកម្មការចម្រុះព្រំដែន (JBC) បន្តការវាស់វែង និងខណ្ឌសីមាព្រំដែនស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់។ នេះមានន័យថា បញ្ហាព្រំដែនត្រូវដោះស្រាយតាមច្បាប់អន្តរជាតិ និងយន្តការរួម មិនមែនតាមរយៈការប្រើប្រាស់កម្លាំង ឬការបង្កើតស្ថានភាពថ្មីនៅលើដីនោះទេ។
ដូច្នេះ ថៃត្រូវអនុវត្តដោយស្មោះត្រង់នូវសេចក្តីប្រកាសរួមដែលខ្លួនបានចុះហត្ថលេខា ដកការកាន់កាប់ដោយខុសច្បាប់ចេញពីទឹកដីកម្ពុជា បញ្ឈប់ការរារាំងការវិលត្រឡប់របស់ជនស៊ីវិល និងសហការជាមួយគណៈកម្មការចម្រុះព្រំដែន ដើម្បីស្តារស្ថានភាពស្របច្បាប់ និងធានាឱ្យប្រជាពលរដ្ឋកម្ពុជាអាចវិលត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគេវិញ។
សន្តិភាពពិតប្រាកដ មិនត្រូវវាស់ដោយការបញ្ឈប់ការបាញ់ប៉ុណ្ណោះទេ។ សន្តិភាពត្រូវវាស់ដោយថ្ងៃដែលប្រជាពលរដ្ឋកម្ពុជាជាង ២០,០០០ នាក់ អាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែង និងដីធ្លីរបស់ខ្លួនវិញដោយសុវត្ថិភាព ស្ម័គ្រចិត្ត និងមានសេចក្តីថ្លៃថ្នូរ។ ដរាបណាវាមិនទាន់កើតឡើង សេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏នៅតែមិនទាន់ត្រូវបានអនុវត្តពេញលេញដែរ។ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្ស និងឯកអគ្គរដ្ឋទូតចិន បានលើកឡើងថាពលរដ្ឋខ្មែរទាំងនេះត្រូវតែអាចវិលត្រឡប់ទៅផ្ទះរបស់ខ្លួនបាន ស្របតាមច្បាប់អន្តរជាតិ។
More Than Seven Months After the Ceasefire: Why Are More Than 20,000 Cambodian Civilians Still Unable to Return Home?
More than seven months have passed since Cambodia and Thailand adopted the Joint Statement of the Extraordinary General Border Committee (GBC) on 27 December 2025. The Joint Statement did more than announce a ceasefire; it committed both governments to ensuring that civilians affected by the conflict could return to their homes safely, voluntarily, and with dignity.
Yet, more than seven months later, over 20,000 Cambodian civilians remain displaced, continuing to live in temporary shelters and displacement camps, unable to return to their homes and farmland. This demonstrates that the commitments made under the Joint Statement have yet to be fully implemented.
The reason is clear and the world aready known. Following Thailand’s armed incursion into Cambodia’s sovereign territory, Thai military forces continue to occupy parts of Cambodian territory unlawfully, relying on their unilateral 1:50,000 map, which cannot supersede the internationally recognized boundary established under the 1904 Convention, the 1907 Treaty, and the 1:200,000 Franco-Siamese boundary maps.
On the ground, Thai forces have erected barbed wire, placed shipping containers to block access roads, and prevented Cambodian civilians from returning to their villages and homes.

Post Khmer
រដ្ឋមន្ត្រីក្រសួងព័ត៌មានបានលើកឡើងជាថ្មីដែលប្រជាពលរដ្ឋជាង ២០,០០០នាក់នៅតែបន្តជម្លៀសខ្លួនដោយសារជម្លោះព្រំដែនកម្ពុជា-ថៃកាលពីឆ្នាំមុន អាចវិលត្រឡប់ទៅកាន់លំនៅឋានរបស់ពួកគេវិញដោយសុវត្ថិភាព ដោយលើកឡើងពីសេចក្តីថ្លែងការណ៍ថ្មីៗរបស់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា និងឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ដើម្បីគាំទ្រជំហរថា ប្រជាពលរដ្ឋដែលត្រូវបង្ខំឱ្យចាកចេញពីផ្ទះសម្បែង មានសិទ្ធិវិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនវិញ ស្របតាមច្បាប់អន្តរជាតិ។

នេះជាតួរលេខ អង្គការសិទ្ធិមនុស្ស លីកាដូ ដាក់ជូនទៅ អង្គការសហប្រជាជាតិ ស្តីពីការរំលោភសិទ្ធិប្រជាពលរដ្ឋខ្មែរដោយ កងទ័ពថៃ។ ស្ថាបន UNs មាន ៣ធំៗកំពុងធ្វើកិច្ចការនេះ រួមមាន (១) ក្រុមប្រឹក្សាសន្តិសុខ (២) នាយកដ្ឋានសិទ្ធិមនុស្ស និង (៣) នាយកដ្ឋាន តុលាការ។ ផែនទីសណ្ឋានដី តំបន់ទាំងនោះនឹងផ្សាយក្នុងករណីចាំបាច់ ដោយស្វែងយល់់ថា ហេតុអ្វីបានជាថៃ គូសខ្សែផែនទីផ្លូវទឹកហូរ ចូលជ្រៅក្នុងទឹកដីកម្ពុជា?

Fresh News
ប្រធានពន្ធនាគារព្រៃស ទាត់ចោលទាំងស្រុងលិខិតក្លែងក្លាយ ដែលបង្ហោះដោយគណនីខ្មោច ករណីទណ្ឌិត ស្រី ស៉ីណា
(ភ្នំពេញ)៖ លោកឧត្តមអគារនុរក្សថ្នាក់លេខ១ នុត សវនា អគ្គនាយករង និងជាប្រធានមណ្ឌលអប់រំកែប្រែទី១ (ពន្ធនាគារព្រៃស) នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦នេះ បានចេញមកទាត់ចោលទាំងស្រុង នូវលិខិតក្លែងក្លាយ ដែលបង្ហោះនៅតាមបណ្ដាញសង្គមដោយគណនីក្លែងក្លាយ ករណីទណ្ឌិត ស្រី ស៉ីណា ដែលប្រឌិតថា មានការឯកភាពឲ្យបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ក្រោមរោគវិនិច្ឆ័យ មហារីកថ្លើម។
ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News លោក នុត សវនា បានអះអាងបែបនេះថា «នោះជាឯកសារក្លែងក្លាយ ហើយទណ្ឌិត ស្រី ស៉ីណា មិនត្រូវបានបញ្ជូនទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យក្រៅពន្ធនាគារនោះទេ ហើយក៏មិនធ្លាប់ត្រូវបានបញ្ជូនទៅពិនិត្យព្យាបាលនៅមន្ទីរពេទ្យនោះឡើយ»។
សូមជម្រាបថា ឃាតក ស្រី ស៊ីណា ត្រូវបានមហាជនស្គាល់យ៉ាងច្បាស់ចំពោះអំពើសាហាវរបស់ខ្លួន ដែលបានបាញ់សម្លាប់ជនរងគ្រោះនៅខណ្ឌច្បារអំពៅកាលពីឆ្នាំ២០២៤។ លោក ស្រី ស៊ីណា អតីតឧកញ៉ា ត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ ចំនួន៣១ឆ្នាំ និងបង្គាប់ឲ្យសងសំណង២លានដុល្លារដល់ជនរងគ្រោះដែលបានស្លាប់ និង៥០ម៉ឺនដុល្លារទៀតដល់អ្នករងរបួស។
សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមនេះនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤។ លោក ស្រី ស៊ីណា ត្រូវបានចោទប្រកាន់លើសំណុំរឿងព្រហ្មទណ្ឌចំនួន៣ រួមមាន៖ បទឃាតកម្ម និងបទរំលោភលើលំនៅដ្ឋាន៕

ស៊ីស៊ីថាមស៍
ម៉ាឡេស៊ី ប្រាប់ថៃទៅប្រមូលភស្តុតាងដែលចោទខ្លួនថាជាប់ពាក់ព័ន្ធការស្លាប់ទាហានប៉ារ៉ាថៃ ៥នាក់នៅភាគខាងត្បូង
ម៉ាឡេស៊ី៖ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី០៤ ខែសីហា បានស្នើសុំឱ្យអាជ្ញាធរថៃផ្តល់ភស្តុតាងជាក់ស្តែងជុំវិញការចោទប្រកាន់ថា ក្រុមឧទាមប្រដាប់អាវុធបានរត់គេចខ្លួនឆ្លងដែនចូលក្នុងទឹកដីម៉ាឡេស៊ី បន្ទាប់ពីមានការវាយប្រហារកាលពីថ្ងៃទី២២ ខែកក្កដា នៅភាគខាងត្បូងខេត្តណារ៉ាធិវ៉ាត់ ដែលបណ្តាលឱ្យទាហានរបស់ខ្លួន ប៉ារ៉ាថៃ ៥នាក់ស្លាប់ និងអ្នកស្រុក ៦នាក់រងរបួស។

ក្រសួងការពារជាតិ
សេចក្តីប្រកាសព័ត៌មាន
អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖
នៅថ្ងៃព្រហស្បតិ៍ ទី៦ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ០៨:៣០នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team - Cambodia: AOT-KH) ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ នៅចំណុចភូមិស្រអែមខាងជើង ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលជាភូមិដ្ឋានរស់នៅរបស់ប្រជាជនស៊ីវិលស្លូតត្រង់។
សូមគូសបញ្ជាក់ផងដែរថា ទីតាំងខាងលើមិនមែនជាទីតាំងយោធានោះទេ គឺជាផ្ទះសម្បែងរបស់ប្រជាជនស៊ីវិលស្លូតត្រង់កំពុងរស់នៅ ដែលត្រូវបានរងការវាយប្រហារពីសំណាក់កងកម្លាំងយោធាថៃ កាលពីខែធ្នូ ឆ្នាំ២០២៥ ដោយការទម្លាក់គ្រាប់បែកពីយន្តហោះចម្បាំង F-16 និងការបាញ់គ្រាប់ផ្លោងប្រភេទ ១៥៥មីលីម៉ែត្រ ជាច្រើនគ្រាប់ បណ្តាលឱ្យលំនៅឋាន ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាច្រើនរងការបំផ្លិចបំផ្លាញ និងខូចខាតយ៉ាងដំណំ។
ជាមួយគ្នានេះ កម្ពុជាតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ព្រមទាំងសង្កត់ធ្ងន់ទៅលើសារៈសំខាន់មិនអាចខ្វះបានក្នុងការពង្រឹងតួនាទី និងអាណត្តិរបស់ AOT ដើម្បីផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព សំដៅលើកកម្ពស់តម្លាភាព គណនេយ្យភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក។
រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជា នៅតែបន្តការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ ប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតនូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាព យូរអង្វែង។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕
ថ្ងៃព្រហស្បតិ៍ ៨រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦
Press Release
Unofficial Translation
The Spokeswoman of the Ministry of National Defence of the Kingdom of Cambodia, would like to inform the general public as well as members of national and international media outlets as follows:
On Thursday, 06 August 2026, at 08:30 a.m., the Cambodian Liaison Group (CLG) of the Kingdom of Cambodia facilitated the participation of the ASEAN Observer Team, Cambodia (AOT-KH), to observe, verify, and report on the border situation in the areas of North Sra'aem Village, Sra'aem Commune, Choam Ksan District, Preah Vihear Province, which is a residential area inhabited by innocent civilians.
Please also note that the above location is not a military site, but rather the homes where innocent civilians live, which was attacked by the Thai military forces in December 2025 through bombings by F-16 fighter jets and the firing of multiple 155mm artillery shells, resulting in severe destruction and damage to people's homes, personal property, and numerous civilian infrastructures.
At the same time, Cambodia has consistently provided its full support to the ASEAN Observer Team (AOT) and has emphasized the indispensable importance of strengthening the role and mandate of the AOT in order to verify and ensure the full and effective implementation of the ceasefire, to promote transparency, accountability, and mutual trust.
The Royal Government and the Ministry of National Defence of Cambodia reaffirm our firm, sincere, and unwavering commitment to fully and faithfully respect and implement the Joint Statement of the Third Special Meeting of the Cambodia–Thailand General Border Committee (GBC) on December 27, 2025, the Joint Declaration on the Peace Agreement between Cambodia and Thailand on October 26, 2025, and all other relevant agreements. This commitment is made with the aim of ensuring rapid recovery and restoring normalcy, and long-lasting peace and stability.
The public, as well as national and international journalists, are hereby informed of the facts regarding this matter.
Thursday, August 6, 2026


Kampuchea Liker ❤️💙💟 ·
Khmer Entertainment
⭕️យោងតាមប្រភពព័ត៌មានចុងក្រោយ ក្រុមគ្រួសារនារីរ..ងគ្រោះកំពុងតែមានការព្រួ...យបា....រម្ភ និងភ័......យខ្លា.../.......ចយ៉ាងខ្លាំង ដោយអះអាងថាពួកគេជាប្រជាពលរដ្ឋសាមញ្ញគ្មានខ្ន...ងបង្អែក និងបានស្នើសុំឱ្យមហាជនបន្តជួយតាមដាន។ បើតាមការបញ្ជាក់ពីឪពុកជ...នរ..ងគ្រោះ កាលពីរសៀលថ្ងៃទី០៥ ខែសីហា លោកបានទៅសាកសួរអាជ្ញាធរមូលដ្ឋាន ហើយទទួលបានការឆ្លើយតបថា សំណុំរឿងនេះត្រូវបានបញ្ជូនទៅថ្នាក់លើរួចរាល់ហើយ។ ទោះជាយ៉ាងណាក្តី អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ អាជ្ញាធរបានពាំនាំសារពីភាគីគ្រូពេទ្យ ដោយសុំផ្តល់សំណងជំ...ងឺចិត្តចំនួន ៣,០០០ដុល្លារ ដើម្បីបញ្ច..ប់រឿងនេះដោយស្ងាត់ៗ។ ជុំវិញសំណើនេះ ឪពុកជ..នរ..ងគ្រោះមិនទាន់បានសម្រេចចិត្តទទួលយក ឬយ៉ាងណានោះទេ ខណៈមហាជនកំពុងរង់ចាំមើលចំណាត់ការផ្លូ.វច្បា....ប់យ៉ាងយកចិត្តទុកដាក់។

VAYO FM Radio
កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ មានគណនីហ្វេសប៊ុកមួយឈ្មោះ «កញ្ចក់សង្គម» បានបង្ហោះផ្សព្វផ្សាយតាមបណ្តាញសង្គមថា «រឿងអាស្រូវរបស់មេគុកព្រៃស(ម១) នុត សវនា គប់គិតជាមួយមេឃាតករ ស្រី ស៊ីណា បានរៀបចំឯកសារបញ្ជាក់ថា ទណ្ឌិត ស្រី ស៊ីណាមានជំងឺមហារីកថ្លើម ដើម្បីបញ្ជូនទៅសម្រាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត(មន្ទីរពេទ្យរុស្ស៊ី) និងរៀបចំផែនការធ្វើរបាយការណ៍កុហកថ្នាក់ដឹកនាំដើម្បីស្នើសុំព្រះរាជក្រឹត្យលើកលែងទោសក្រោមលក្ខខណ្ឌមនុស្សធម៌។»
ម្ចាស់គណនីហ្វេសប៊ុកមួយនេះ ក៏បានស្នើទៅថ្នាក់ដឹកនាំកម្ពុជាឱ្យផ្ដល់មេរៀនដល់ប្រធានពន្ធនាគារព្រៃស ជាពិសេសអង្គភាពពាក់ព័ន្ធ អង្គភាពប្រឆាំងអំពើពុករលួយ ក្រសួងសុខាភិបាល ក្រសួងអធិការកិច្ច ក្រសួងយុត្តិធម៌និង ក្រសួងមហាផ្ទៃ មេត្តាចាត់វិធានការឱ្យបានតឹងរ៉ឹង។
ទាក់ទងនឹងការបង្ហោះរបស់ម្ចាស់គណនីហ្វេសប៊ុកខាងលើដូច្នេះ លោក នុត សវនា អគ្គនាយករង និងជាប្រធានមណ្ឌលអប់រំកែប្រែទី១(ពន្ធនាគារព្រៃស) បានចេញមកបញ្ជាក់តាមរយៈទំព័រហ្វេសប៊ុករបស់លោកថា ការលើកឡើងរបស់គណនីហ្វេសប៊ុកឈ្មោះ «កញ្ចក់សង្គម» គឺជាការបំភ្លៃខុសពីការពិត។ លោកបញ្ជាក់ដោយខ្លីថា ទណ្ឌិត ស្រី ស៊ីណា មិនត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យក្រៅពន្ធនាគារឡើយ។
សូមជម្រាបថា ទណ្ឌិត ស្រី ស៊ីណា គឺជាឃាតករដែលបានបាញ់សម្លាប់ទៅលើគូដណ្តឹង២នាក់ គឺលោក ឡុង លីសុង អាយុ២៧ឆ្នាំ និងកញ្ញា ឃិន កញ្ចនា អាយុ២៦ឆ្នាំ ខណៈមនុស្ស២នាក់ផ្សេងទៀតរងរបួសនៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤។ ករណីនេះ តុលាការបានផ្តន្ទាទោសទណ្ឌិតខាងលើរយៈពេល៣១ឆ្នាំ និងបង្គាប់ឱ្យសងសំណង២លានដុល្លារដល់ឪពុកម្ដាយជនរងគ្រោះដែលបានបាត់បង់ជីវិត និងសងសំណង៥០ម៉ឺនដុល្លារដល់អ្នករងរបួស។
គួរបញ្ជាក់ដែរថា ទាក់ទងនឹងករណីរបស់ទណ្ឌិត ស្រី ស៊ីណា លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ធ្លាប់បានលើកឡើងថា លោកនឹងនៅតែបន្តតាមដានការអនុវត្តច្បាប់ក្នុងសំណុំរឿងនេះ និងធានាឱ្យបានថា ទណ្ឌិតរូបនេះនឹងត្រូវជាប់ក្នុងពន្ធនាគារដោយគ្មានការបន្ធូរបន្ថយ ឬលើកលែងទោសឡើយ៕ ដោយ៖ថា ចាន់ធី

Hok Nave
តើឥទ្ធិពលរបស់យោធាថៃនិងអនុទិន មួយណាធំជាង? ពេលយើងរុញនយោបាយថៃខ្ទប់ជញ្ជាំង តើពួកយោធាអាចបន្តជុំទី 3 ដែរឬទេ?
កាលណាគេនិយាយអំពីស្រុកសៀម គេតែងតែនិយាយពី ការគំរាមតំណែងនាយករដ្ឋមន្ត្រី តាមរយៈពួកយោធាធ្វើរដ្ឋប្រហារ ។ រហូតមានពាក្យគេចាត់ទុក លោក អនុទិន ថាគឺជា ទីងមោង ឯអ្នកនាំពាក្យ គឺជាសត្វសេក។ តម្លៃអ្នកនយោបាយសៀមមិនស្មើពួកអាមាត្យក្នុងវាំង។ ឯប្រជាជនសៀមដែលមិនស្រឡាញ់សង្គ្រាម ពួកគេស្អប់ពួកយោធាសៀម ណាស់។ ប៉ុន្តែមិនហ៊ានប៉ះពាល់។
ចូលមកដល់រឿងជុំទី 3 យោងតាមទិន្នន័យ នៃ អនុទិន ហោះទៅភូមា ដើម្បីនិយាយគ្នាជាមួយលោក មីន អោង ឡាំង ដើម្បីបន្ធូរបន្ថយ ស្ថានភាពនយោបាយ និងយោធា នៅតាមព្រំដែន គឺជាសញ្ញា ជាការបញ្ជារបស់ពួកយោធាសៀម មិនចង់ឱ្យមានជម្លោះ2 ក្នុងពេលតែមួយ។ ជាមួយគ្នានោះខាងរដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី គាត់ក៏ត្រូវមកទស្សនកិច្ច នៅខ្មែរ ដែរ។ ទាំងខ្មែរនិងសៀម នៅក្នុងសង្គ្រាមការទូត សុទ្ធតែមានស្នៀតម្នាក់មួយ គ្រាន់តែមួយរត់ទៅអង្វរគេ និងមួយទៀតគេមកតភ្ជាប់គឺជាខ្មែរ ។
ចុះខ្មែរអាចឈ្នះសៀមទេបើមានជុំទី 3 ? បើតាមអ្វីដែលខ្ញុំគិត ខ្មែរឈ្នះ 8 សៀមចាញ់ 8 ដូចជា ÷
ទី1. ប្រជាជនខ្មែរនិងកងទ័ព មានចិត្តមួយ ថ្លើមមួយ ជឿជាក់លើរាជរដ្ឋាភិបាល ឯសៀម ប្រជាជនមិនស្រឡាញ់សង្គ្រាម ឯកងទ័ពស្ដាប់តែមេទ័ព មិនឱ្យតម្លៃអ្នកនយោបាយ។
ទី2. ខ្មែរដើរតួនាទីស្របច្បាប់លើឆាកអន្តរជាតិ ឯសៀមវាអាងសង្គ្រាម ដាក់ជាសម្ពាធ អន្តរជាតិប្រាកដជានៅខាងខ្មែរ។
ទី3. ទឹកដីខ្មែរ ជាទឹកដីស្របច្បាប់ សន្ធិសញ្ញាបារាំង.សៀម ឯសៀមកំពុងឈរជើងខុសច្បាប់ បើមានសង្គ្រាមខ្មែរគឺមានភាពស្របច្បាប់ក្នុងសង្គ្រាមដើម្បីវាយបក។
ទី4. ខ្មែរខំពង្រឹងខ្លួនដោយការអត់ធ្មត់ បើសិនមានការប្រយុទ្ធ ដូចស្ដេចគ្រុឌនិងព្រះវិស្ណុថ្លែងស កំដរបានគឺដូចកងទ័ពទេវតាកម្ចាត់បិសាច។
ទី5. រង់ចាំមិនមែនខ្សោយ ប៉ុន្តែឲ្យសត្រូវបន្តចុះខ្សោយ ដោយមិនដឹងខ្លួន ដូចសៀមខ្លួនឯងក៏ដឹងដែរឱ្យតែអូសបន្លាយព្រោះចំណាយច្រើនណាស់ បើតាមយុទ្ធសាស្ត្រគេខ្លាចបំផុតការដុតស្បៀងខ្លួនឯង។ មិនមែនជាសង្គ្រាម ប៉ុន្តែដូចកំពុងរស់នៅក្នុងសង្គ្រាម។
ទី6. ដូចជួយខ្មែរ បើសិនខ្មែរ ស្ថិតនៅក្នុងសង្គ្រាមពេញលេញ ខ្មែរអាចទិញអ្វីៗក៏បានដើម្បីការពារខ្លួន ដូចក្រោយឆ្នាំ1979។
ទី7. នៅក្នុងសង្គ្រាម 2 លើក ខ្មែរមិនទាន់បង្ហាញ សក្កានុពលផ្នែកយោធាទេ ក្នុងយុទ្ធសាស្ត្រ គេហៅថា ទុកសម្រាប់ប្រយុទ្ធចុងក្រោយ ឱ្យដឹងស-ខ្មៅ។
ទី8. ជាម្ចាស់ទឹកដី គឺត្រូវតែមានស្មារតីប្រយុទ្ធខ្លាំងជាងសត្រូវ នៅពេលនោះ មនុស្សខ្មែរ ទាំងក្មេង ទាំងចាស់ ប្រុសស្រី ទាំង 18 លាន គ្មាននរណាម្នាក់លាក់ខ្លួនទេ ពួកគេនឹងងើបប្រយុទ្ធទាំងអស់គ្នា ទោះជាកងទ័ពខាងសត្រូវខ្លាំងប៉ុណ្ណា ត្រូវតែចាញ់ខ្មែរដែរ។
ខ្មែរយើងនូវមានចំណុចជាច្រើនទៀតដែលឈ្នះសៀម បើសិនមានសង្គ្រាមជុំទី 3។ ប៉ុន្តែអ្វីដែលសំខាន់បំផុតយើងត្រូវតែដឹងថា ការទូត មិនធ្វើឲ្យកងទ័ពនិងប្រជាជនខ្មែរ ស្លាប់និងរបួស។ រួចក៏គ្មានប្រទេសណា មានបានដោយសារសង្គ្រាមដែរ។ ប៉ុន្តែដូចខ្ញុំសរសេរជម្រាបជូន ខាងលើអញ្ចឹង បើសិនមានរឿងហ្នឹងកើតឡើង រួចផ្ដើមដោយសារសៀមចង់បង្កើតសង្គ្រាមជុំទី 3។
ខ្ញុំសូមបញ្ចប់សំណេរសង្ខេបបែបខ្លីដើម្បីឲ្យបងប្អូនស្វែងយល់ត្រឹមតែប៉ុណ្ណឹងចុះ បើមានចន្លោះឬលើសលួស នូវត្រង់ចំណុចណា? ខ្ញុំសុំការអធ្យាស្រ័យ ទុកជាមុន។ ខ្ញុំសូមគោរព អរគុណបងប្អូន ដែលបានចំណាយពេលវេលាដ៏មានតម្លៃដើម្បីអានពីរហូតដល់ចប់ នៅចុងបញ្ចប់សូមបងប្អូនជឿជាក់រាជរដ្ឋាភិបាលយើង៕ ចប់.

Amazing Cambodia, Visit Cambodia · Following 1d · ថៃទទួលស្គាល់ថាខ្លួនបានប្លន់យកផ្ទះសំបែងប្រជាជនខ្មែរតែជាង 4 ពាន់នាក់ទេ , ហេតុអ្វីខ្មែរថាជាង 2 ម៉ឺននាក់ ? ចោរទទួលស្គាល់បទល្មើសហើយ !

វិភាគបញ្ហាព្រំដែន កម្ពុជា ថៃ ៖ តើរដ្ឋាភិបាលអាទីនព្រមដកទ័ពចេញពីទឹកដីដែលពួកវាកំពុងគ្រប់គ្រងដែរឬទេ? ចម្លើយ គឺមិនដកឡើយ ក្នុងរយៈពេល ៣ ខាងមុខនេះ ដោយសារ អានុទីន ជាប់ឆ្នោតពីព្រោះ អានុទីនសន្យា សច្ចាជាមួយ រដ្ឋាភិបាលសៀមថា នឹងវាយយកទឹកដីដូចដែលមានគូសនិងផ្សព្វផ្សាយដោយ ថៃ ឲ្យបានជាដាច់ខាត។ ដូច្នេះ បើអានុទីនដកទ័ព មានន័យថា រដ្ឋប្រហារយោធាថ្មីមួយនឹងត្រូវដកអានុទីនចេញពីតំណង ដូចអានុទីនធ្វើរដ្ឋប្រហារយោធាទំលាក់ ផៃថុងឋាន កូនស្រី តាក់ស៊ីន ដូច្ន្នោះដែរ។ ថៃ និង សៀម កំពុងរួមគ្នាបានយ៉ាងល្អ រឹងមាំ ដូចមានក្នុងរូបស្រាប់ ដែលជាឈុតមួយក្នុងរឿង សង្រ្គាមនគរ ៣ ត្រង់វគ្គ លីវប៉ី ទាមទារទឹកដី ?? !!។ ការវិភាគនេះ មិនមែនជាបង្អាក់ស្មារតីស្នេហារ តស៊ូរបស់ទ័ពខ្មែរ ប្រជាជនខ្មែរ គឺជា យុទ្ធសាស្រ្ត បំបែកបំបាក់ផ្ទៃក្នុង ថៃនិងសៀម។ សូមបណ្ឌិតខ្មែរ បើកភ្នែកមើលឲ្យឆ្ងាយ កុំថៃនិងសៀមដូចតែគ្នា​!! ៕

No comments:

Post a Comment