HENG Ratana
សូមអរគុណអង្គការUNISCO ដែលបានប្រកាសថ្កោលទោសលេីការបំផ្លិចបំផ្លាញសម្បត្តិបេតិកភណ្ឌពិភពលោកក្នុងជម្លោះប្រដាប់អាវុធ! កាលពីថ្ងៃទី២៨ ខែកក្កដា ២០២៦!
ការរង់ចាំស្វែងរកយុត្តិធម៌សម្រាប់ប្រាសាទព្រះវិហារដែលបានបំផ្លិចបំផ្លាញដោយទាហានសៀមឈ្លានពាននិងរំលោភបំពានច្បាប់អន្តរជាតិដោយឈរលេីហេតុផលជាលេសរាប់លានជំពូកក៏ដោយចុះ! ឥឡូវនេះបានចាប់ផ្តេីមផ្តល់ក្តីសង្ឃឹមនិងទំនុកចិត្តលេីពិភពលោកមួយមានច្បាប់ទម្លាប់ទោះបីជាមានឥទ្ធិពលពហុមហាអំណាច ឬមហាអំណាចផ្តាច់មុខយ៉ាងណាក្តី ច្បាប់អន្តរជាតិនៅតែមានប្រសិទ្ធភាពប្រសិនជាមនុស្សជាតិនាំគ្នាគោរពអនុវត្តន៍។ សៀមឈ្លានពានទាំងកំរោលនិយាយរួម និយាយដោយឡែកចំពោះប្រាសាទព្រះវិហារ ទាហានសៀម បានទម្លាក់គ្រាប់បែកMK82ពីយន្តហោះចំនួនជាច្រេីនគ្រាប់ បាញ់និងទម្លាក់សារធាតុគីមី បាញ់គ្រាប់បែកចង្កោម និងគ្រាប់កាំភ្លេីងធំយ៉ាងសន្ធឹកសន្ធាប់មកលេីប្រាសាទព្រះវិហារ។ ផ្អែកលេីទិន្នន័យនៃលទ្ធផលស្រាវជ្រាវព័ត៌មាននិងបោសសម្អាតសំណល់គ្រាប់យុទ្ធភណ្ឌសៀមឈ្លានពាននៅតំបន់ប្រាសាទព្រះវិហារនេះឃេីញថា៖ គ្រាន់តែលេីតួប្រាសាទនិងតំបន់ជាប់ៗតួប្រាសាទ មានរណ្តៅគ្រាប់ផ្ទុះនិងមិនទាន់ផ្ទុះចំនួន៥០១កន្លែង ដោយបានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតមានចំនួនជិត៦០០ទីតាំងលេីតួប្រាង្គប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌដ៍វិសេសវិសាលបំផុតនេះ។
Very special thanks to UNESCO for declaring the condemnation of the destruction of World Heritage sites during armed conflicts! Back on July 28, 2026!.
The wait to seek justice for Preah Vihear Temple—which was destroyed by Thai aggression who violated international law!, has now begun to offer hope and confidence in a world governed by laws. Regardless of the influence of multipolar powers or exclusive superpower international law remains effective if humanity unites to respect and implement it. Regarding the Thai aggression in general, and Preah Vihear Temple in particular, Thai soldiers dropped numerous MK82 bombs from fighting jets, sprayed and dropped chemical agents, fired cluster bombs, and launched a massive barrage of artillery shells onto Preah Vihear Temple. Based on data from information survey and the clearance of explosive remnants left by the Thai aggressor in the Preah Vihear Temple area, it was found that: on the temple structure and its very immediate surrounding areas alone, there are 501 craters from exploded and unexploded ordnance, causing extremely severe damage to nearly 600 locations on the structure of Preah Vihear Temple, this most magnificent world heritage asset
ត្រូវដឹង-Trov deng 24m · ⛔️អង្គភាព CMAC បង្ហាញនៅតំបន់ប្រាសាទព្រះវិហារ មានរណ្តៅគ្រាប់ផ្ទុះ និង មិនទាន់ផ្ទុះ 501 កន្លែង ខូចខាតធ្ងន់ធ្ងរ ជិត 600 ទីតាំង លើតួប្រាង្គប្រាសាទ…
30/07/26ផ្លូវឡើងទៅកាន់ ភ្នំខូកយ៉ៃ បរិវេណខាងអាងសេះ ខេត្តឧប៊ុនរ៉ាឆាធានី បានរងផលប៉ះពាល់ពីភ្លៀងធ្លាក់ខ្លាំង បណ្ដាលឱ្យផ្លូវដាច់ជាច្រើនខ្សែ និងពិបាកធ្វើដំណើរ។ បញ្ហានេះបានប៉ះពាល់ដល់ការដឹកជញ្ជូនកម្លាំងវា និងសម្ភារៈចាំបាច់ទៅឱ្យទាហានវាដែលប្រចាំការនៅផ្នែកខាងលើ។វាកំពុងត្រូវការជំនួយជាបន្ទាន់
Post Khmer
ភាគីថៃបង្កការរំខានក្នុងកិច្ចប្រជុំយូណេស្កូ ខណៈគណៈកម្មាធិការថ្កោលទោសការទម្លាក់គ្រាប់បែកលើទីតាំងបេតិកភណ្ឌ
Chhak Lang
គណៈកម្មាធិការ UNESCO អនុម័តថ្កោលទោសថៃចំពោះ ការបំផ្លាញ«សម្បត្តិបេតិកភណ្ឌពិភពលោក» ដោយជម្លោះប្រដាប់អាវុធ និងតម្រូវឱ្យមានការទទួលខុសត្រូវ.
ថៃត្រូវតែទទួលខុសត្រូវចំពោះទង្វើឈ្លានពានរបស់ខ្លួន និងកាបំភ្លេចបំផ្លាញសម្បត្តិបេតិកភណ្ឌពិភពលោក...🔥
#ថៃឈ្លានពានកម្ពុជា #ថៃឈ្លានពានកម្ពុជា #ប្រាសាទព្រះវិហារ
CHANBORN គណៈកម្មាធិការ UNESCO អនុម័តថ្កោលទោសថៃចំពោះ ការបំផ្លាញ«សម្បត្តិបេតិកភណ្ឌពិភពលោក» ដោយជម្លោះប្រដាប់អាវុធ និងតម្រូវឱ្យមានការទទួលខុសត្រូវ។ នេះជាផែនទី ប្រៀបធៀបខ្សែព្រំដែនអន្តរជាតិតាមសន្ធិសញ្ញាបារាំង សៀម និងជា ខ្សែផែនទីដែល ICJ, UNESCO យកទៅសំអាងដើម្បីទាមទារឲ្យថៃ ទទួលខុសត្រូវចំពោះការបំផ្លាញរាល់ ហេដ្ឋរចនាសម្ព័ន្ធ ប្រព័ន្ធស្ថាបត្យកម្មនានា នៅតំបន់ UNESCO ដូចមានក្នុងផែនទីនេះ។
PR Cambodian Government
បន្ទាប់ពីគណៈកម្មាធិការបេតិកភណ្ឌពិភពលោក (WHC) សម្រេចថ្កោលទោសលើការបំផ្លិចបំផ្លាញសម្បត្តិបេតិកភណ្ឌពិភពលោកក្នុងពេលមានជម្លោះប្រដាប់អាវុធ តំណាងថៃមិនបានឆ្លើយតបដោយត្រង់ទៅលើការបំផ្លិចបំផ្លាញបេតិកភណ្ឌដែលបង្កឡើងដោយយោធាថៃកន្លងទៅនោះទេ ប៉ុន្តែបានថ្លែងការពារខ្លួនថា ប្រទេសថៃផ្តោតលើការការពារតំបន់ទ្រនាប់ជុំវិញបេតិកភណ្ឌ និងបន្តសហការជាមួយប្រទេសក្នុងតំបន់។
Following the World Heritage Committee's adoption of the resolution condemning the destruction of World Heritage properties during armed conflict, the Thai delegation did not directly address the destruction of cultural heritage allegedly caused by the Thai military. Instead, it defended its position by stating that Thailand remains focused on protecting the buffer zones surrounding heritage sites and will continue to cooperate with countries in the region.
ឯកឧត្តម សួស យ៉ារ៉ា ប្រធានប្រតិភូសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ីនិងក្រុមប្រឹក្សាវប្បធម៌អាស៊ី (ICAPP-ACC) របស់គណបក្សប្រជាជនកម្ពុជា
H.E. Sous Yara, Head of the Cambodian People's Party (CPP) Delegation to the International Conference of Asian Political Parties and the Asian Cultural Council (ICAPP-ACC).
អាចារ្យញ៉ុយ អាចារ្យតែថេះ និងអាចារ្យតោ AI content · 4h · #អុញនោះ_ក្រុមគ្រូតឿ! ម្តងហើយ ម្តងទៀត អ្នកផលិតមាតិការប្លែកៗ លោកគ្រូតឿ ពេលនេះ ក្រសួងកោះហៅមកម្តងទៀតហើយ រឿងផលិតមាតិការ រើ//ស អើ//ង និងអ.សីលធម៌ក្នុងសង្គម - ខាងក្រោមជារូបភាពចាស់ពីមុន ។ — at នៅក្បែរកូនជានិច្ច.
Hout Songhak
រដ្ឋមន្ត្រី នេត្រ ភក្ត្រា បញ្ជាឱ្យចាត់វិធានការក្តៅលើ «ក្រុមគ្រូតឿ» ដែលផលិតមាតិការើសអើងអ្នកជំងឺអេដស៍ និងអ្នកលក់អនឡាញសិចស៊ី ដើម្បីពង្រឹងសីលធម៌សង្គម
31-07-2026 11:38
(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ឱ្យចាត់វិធានការជាបន្ទាន់ ក្នុងការស្វែងរក និងហៅក្រុមផលិតមាតិកាវីដេអូ ដែលគេស្គាល់ថាជា «ក្រុមគ្រូតឿ» មកធ្វើកិច្ចសន្យាណែនាំ និងអប់រំ បន្ទាប់ពីក្រុមនេះបានផលិតមាតិកាវីដេអូ «ពាក់អាវពេទ្យ និងរុញគ្រែពេទ្យ» ដែលមានខ្លឹមសាររើសអើងយ៉ាងធ្ងន់ធ្ងរចំពោះអ្នកជំងឺអេដស៍។
ការដាក់បញ្ជារបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើឡើងនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦នេះ ក្នុងឱកាសលោករដ្ឋមន្ត្រីបានអញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា «ផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ក្នុងវិស័យព័ត៌មាន និងសោតទស្សន៍»។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា ការសម្តែងគឺចង់បានអ្នកមើលច្រើន ក៏ប៉ុន្តែ សីលធម៌នៃការសម្តែងបានបង្កការប៉ះពាល់ និងរើសអើងអ្នកផ្ទុកជំងឺអេដស៍ និងអ្នកជំងឺអេដស៍ ដូច្នេះ ត្រូវតែហៅមកអប់រំ ណែនាំឱ្យគោរពនូវក្រមសីលធម៌ជាចាំបាច់។ ក្រសួងព័ត៌មានប្តេជ្ញារក្សាសុវត្ថិភាពវប្បធម៌ និងសីលធម៌សង្គមតាមរយៈការគ្រប់គ្រងមាតិកាឌីជីថលប្រកបដោយប្រសិទ្ធភាព។
ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រីក៏បានណែនាំឱ្យចាត់វិធានការដូចគ្នា ទៅលើក្រុមអ្នកលក់ផលិតផលតាមប្រព័ន្ធអនឡាញ ដែលចូលចិត្តស្លៀកពាក់លេចលើខ្វះក្រោម បញ្ចេញសាច់ដើមទ្រូងធំៗដើម្បីទាក់ទាញការចាប់អារម្មណ៍ ដោយត្រូវហៅបុគ្គលទាំងនោះមកធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពដែលប៉ះពាល់ដល់សីលធម៌សង្គមផងដែរ។
ការបញ្ជាបែបនេះរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន គឺធ្វើឡើងនៅក្នុងគោលបំណងពង្រឹងតម្លៃសីលធម៌សង្គម វប្បធម៌ និងការពារកិត្តិយសសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ ក៏ដូចជាទប់ស្កាត់ការផ្សព្វផ្សាយមាតិកាអនឡាញទាំងឡាយណាដែលខ្វះការទទួលខុសត្រូវ និងធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់វប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជាតិ៕























































No comments:
Post a Comment