TV3 Online News
នេះជាវីដេអូ ដែលផលិតដោយបញ្ញាសោប្បនិម្មិត AI បង្ហាញ អំពីសកម្មភាព ឈ្លា-នពា-ន និងមហិច្ឆតាលេបត្របាក់ទឹកដីខ្មែរពីសំណាក់កងទ័ពថៃ ដោយផ្ដើមដំបូង
ការបា-ញ់សម្លា-ប់ ព្រិន្ទបាលឯក សួនរ៉ូន នៅថ្ងៃ ២៨ ឧសភា ឆ្នាំ២០២៥ នៅតំបន់មុំបីខេត្តព្រះវិហារ និងសកម្មភាពយកលេះបង្ករហេតុជាបន្តបន្ទាប់ របស់ទាហានថៃ រហូតដល់មានការប្រយុទ្ធគ្នាជុំទីមួយចំនួន៥ថ្ងៃ [២៤-២៨ ខម៉ោង 00:00 ចូលថ្ងៃ២៩ខែកក្កដា ] និងសកម្មភាព បង្កហេតុជាបន្តបន្ទាប់ទៀត រហូតកើតមានជម្លោះ ដោយយោធា រវាងកម្ពុជា-ថៃ ដែលមានរយៈពេល ២១ ថ្ងៃ[០៧- ២៧ ខែកក្កដា ឆ្នាំ២០២៥] និងសកម្មភាព ឈ្លា-នពា-ន ចូលកាន់កាប់ផ្ទះសំបែង ភូមិករ ដីស្រែ វត្តអារ៉ាម ប្រាសាទ បុរាណ ការរាយបន្លាលួស ទូរកុងទីនើរ និងរបងព្រំដែន របស់យោធាថៃ នៅក្នុងលើទឹកដីកម្ពុជា ដែលជាការរំលោភ កិច្ចព្រមព្រៀងបទឈប់បាញ់ ២៧ធ្នូ២០២៥ រហូតមកដល់បច្ចុប្បន្ននេះ៕
សូមជួយ Like & Share ដើម្បីចងចាំ..ហើយប្រែក្លាយការឈឺចាប់ ដោយរួមគ្នាជាធ្លុងមួយ ជាមួយរាជរដ្ឋាភិបាល និងបន្តពហិការ ទំនីញសៀមបន្តទៀត៕
Khan Chansophal
វិរះកងទ័ពជួរមុខ របួសជុំទី២ ដោយសារ មហិឆ្ឆតាចោរសៀមឈ្លានពាន ! និង ជាយុទ្ធសាស្ត្រសមរភូមិ ដែលចោរសៀមឈ្លានពាន ស្លាប់គជើងច្រើនជាងគេបង្អស់ ក្នុងសមរភូមិជុំទី២ ហើយ ទ័ពសៀមបានដាក់គំនូសក្រហម ដែលបញ្ជាក់ពីតំបន់នេះក្បាលរឹងជាងគេ ។
ឮសំដី វិរះកងទ័ពយើង ស្តាប់ហើយរញ្ជួយចិត្ត គឺទោះគាត់ដាច់ជើងពិការម្ខាងយ៉ាងណា ក៏គាត់សុំលោកមេបញ្ជាការ កាន់អាវុធដដែល លះបង់ជីវិតមិនស្តាយស្រណោះ ឡើយ! និងសុំកុំដាក់គាត់ចូលទៅ ជាយោធិនពិការ គឺសុំនៅបំរើជាតិ អស់មួយជីវិត ។
ហើយមិត្តរួមអាវុធគាត់ មួយចំនួន មានលោកយេន ថា ក៏ត្រូវ F-16 របស់ចោរសៀមទម្លាក់ចំ ធ្វើឲ្យពលីមរណះ ក្នុងបុព្វហេតុការពារជាតិមាតុភូមិ ។
មិនមែនតែត្រឹម ថ្ងៃនេះទេ ដែលលោកបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានជួបសំណេះសំណាល គឺគាត់បានរ៉ាប់រងទាំងស្រុង ក្នុងការជួយទំនុកបំរុងកងទ័ពក្រោមឪវាទ និងបានធានាជួយចេញរាល់ការខូចខាតបាត់បង់ ម៉ូតូឡាន និង ទ្រព្យសម្បត្តិកងទ័ពដែលចោរសៀមរឹបអូស ប្លន់យកទៅបាត់ ធ្វើឲ្យអារម្មណ៍ពួកគាត់ ទទួលបានការកក់ក្តៅកាន់តែខ្លាំងថែមទៀត។
ការដឹកនាំល្អ ប្រកបដោយបេះដូង រមែងទទួលបានការជឿទុកចិត្ត គោរពស្រលាញ់ចេញពីបេះដូងនៃមន្ត្រីក្រោមឪវាទ ។
Saroeurn SOMkh
‼️ឧត្តមសេនីយ៍ឯក ប៉ារ៉ាដន ប៉ាត់តាណាថាបុត្រ អតីតអគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិសៀម ទាក់ទងនឹងបទសម្ភាសន៍ផ្ទាល់តាមទូរស័ព្ទ
រឿង"កម្ពុជា" ស្នើសុំអង្គការសហប្រជាជាតិឱ្យនាំមនុស្ស 20,000 នាក់ត្រឡប់ទៅណុងចាន់(ព្រៃចាន់ខ្មែរ)វិញ។
🚨តែភាគីសៀមបានលើកយកបញ្ហាមួយធ្វើការបញ្ជាក់! មែនហើយ ប្រទេសថៃត្រូវតែទាមទារសំណងសម្រាប់ប្រាក់ដែលយើងបានបង់ទៅឱ្យប្រទេសកម្ពុជានៅពេលដែលពួកគេបានតាំងទីលំនៅនៅទីនោះតាំងពីឆ្នាំ 1975។ យើងក៏ត្រូវតែទាមទារសំណងសម្រាប់ប្រជាជនថៃដែលរស់នៅតាមព្រំដែនដែលត្រូវបានរឹបអូសយកដីធ្លីរបស់ពួកគេសម្រាប់ជំរំជនភៀសខ្លួន និងសម្រាប់ប្រជាជនថៃដែលត្រូវបានសម្លាប់ ឬធ្វើបាបដោយជនជាតិកម្ពុជា។
🚫👉🏻សៀមបន្តប្រទេសកម្ពុជាបានបង្កើតបញ្ហាសម្រាប់ប្រទេសថៃ ហើយប្រទេសថៃបានក្លាយជាជនរងគ្រោះនៃល្បែងការទូតរបស់ប្រទេសមហាអំណាច។ បន្ទាប់មកប្រទេសកម្ពុជាបានឆ្លៀតឱកាសនេះដើម្បីជ្រៀតជ្រែក និងដាក់សម្ពាធលើប្រទេសថៃដោយប្រើប្រទេសមហាអំណាចដើម្បីធ្វើបាបយើង។ យើងត្រូវតែទាមទារសំណងពីអ្នកដែលដើរតួជាអ្នកមានចិត្តល្អ ប៉ុន្តែគ្រាន់តែល្អក្នុងលក្ខណៈលំអៀង ពេញចិត្តកម្ពុជា និងប្រើប្រាស់ពួកគេដើម្បីរកលុយសម្រាប់ខ្លួនឯង។
សៀមបំភ្លៃថានៅពេលដែលពួកគេពេញចិត្តហើយ ពួកគេបានទុកបន្ទុកនៃអំពើពុករលួយរបស់កម្ពុជាឱ្យប្រទេសថៃសម្អាត។ លើសពីនេះ ប្រជាជនថៃដែលរងគ្រោះដោយភាពឃោរឃៅ និងកង្វះអរិយធម៌របស់ប្រជាជនកម្ពុជាមិនបានទទួលជំនួយទេ ហើយត្រូវបានបង្ខំឱ្យរងទុក្ខដោយការបាត់បង់គ្រួសារ និងដីធ្លី ទោះបីជាពួកគេមិនពាក់ព័ន្ធនឹងការប្រយុទ្ធគ្នាផ្ទៃក្នុងរបស់កម្ពុជាក៏ដោយ។ វាដូចជាគ្រោះថ្នាក់បើកបរស្រវឹងដែលជនល្មើសមិនរត់គេចខ្លួន មិនបង់ប្រាក់ ហើយច្បាប់មិនអាចប៉ះពាល់ពួកគេបានទេ។ មនុស្សស្មោះត្រង់គឺជាអ្នករងទុក្ខវេទនា ចំណែកឯអ្នកដែលបើកបរក្នុងស្ថានភាពស្រវឹងនៅតែបន្តធ្វើដូច្នេះ⚠️ នោះជាធម្មជាតិពិតរបស់ប្រទេសកម្ពុជា។
BTV Cambodia
មណ្ឌលសុខភាពតេជោថ្មដូន ដែលធ្លាប់ជាកន្លែងសង្រ្គោះជីវិតពលរដ្ឋ មិនអាចបន្តបេសកកម្មសង្រ្គោះព្យាបាលជំងឺប្រមាណ១ឆ្នាំទៅហើយ ព្រោះតែអគារបន្ទប់សម្រាកព្យាបាល គ្រែអ្នកជំងឺ ឯកសារព្យាបាល ឃ្លាំងទុកឱសថ រងការបំផ្លាញទាំងស្រុង ដោយសារតែយោធាថៃទម្លាក់គ្រាប់បែក បំផ្លាញខ្ទិចខ្ទីកាលពីឆ្នាំ២០២៥។
២៥ កក្កដា ២០២៦ ស្ថិតនៅភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យឮ
BTV Cambodia
វត្តគិរីរង្ស៊ី ថ្មដូន ក្លាយជាសំណង់បែកបាក់ ពុទ្ធបដិមាត្រូវខ្ទេចខ្ទី ជញ្ជាំង ដំបូល ព្រះវិហារ សាលាឆាន់ធ្លុះធ្លាយ ព្រោះតែការផ្លោងគ្រាប់បែកចង្កោម បំផ្លាញស្ទើតែទាំងស្រុង ដោយសារការឈ្លានពានខុសច្បាប់របស់យោធាថៃកាលពីសង្រ្គាមឈ្លានពានអំឡុងឆ្នាំ២០២៥។
២៥ កក្កដា ២០២៦ ភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ
ខួបថ្ងៃទី ២ នៃសង្រ្គាម ថៃ កម្ពុជា រយៈពេល ០៥ ថ្ងៃ ដឹកនាំបញ្ជាដោយ គ្រួសារត្រកូលតាក់ ស៊ីន។ គោលបំណងធំនៃសង្រ្គាមនេះ ដោយសារ តាក់ស៊ីន ជាស្ថាបនិកគម្រោងព្រែកជីកក្រា Kra Canal បានប្តូរទៅ មហាគម្រោងស្ពានភ្ជាប់មហាសមុទ្រ ឥណ្ឌាទៅ មហាសមុទ្រ ប៉ាស៊ីភិច តម្លៃជាង ៣០ ពាន់លានដុល្លា គឺ ៣ ម៉ឺនលានដុល្លា ដូច្នេះ តាក់ស៊ីន ត្រូវ វាយកាន់កាប់ទឹកដីកម្ពុជាយើង សម្រាប់ ជំលៀស ប្រជាជនមកពី ៣ ខេត្ត ដែលរងផលបះពាល់មកពី គម្រោងព្រែកជីកនោះ ដោយមិនចាំបាច់ទិញដីប្រជាជនទេ គឺ វាយយកដីខ្មែរតែម្តង។ គម្រោងនេះក៍មានទាំងការ វាយយក កាន់កាប់ដែនសមុទ្រកម្ពុជាផងដែរ ពីព្រោះព្រែកជីកនោះ គាត់តាម សមុទ្រម្តុំ រដ្ឋក្រា ពីដើម។ ពីម្សិល តំណាងកម្ពុជា ក៍ប្តឹងទៅ អង្គការសហប្រជាជាតិ ដើម្បីបង្ខំថៃ ឲ្យប្រគល់ដីមក កម្ពុជាវិញ ពីព្រោះជនភៀសសឹកជាង ២ ម៉ឺននាក់ មិនទាន់មានកន្លែងស្នាក់នៅ។ ខាងប្រទេស ថៃ ក៍គេប្រកាស ផ្អាកគម្រោងព្រែកជីកនោះផងដែរ។ ថ្ងៃក្រោយ នាយករដ្ឋមន្រ្តីអានុទីន នឹងត្រូវទំលាក់ពីដំណែង ដោយសារ ប្រឆាំង គោលនយោបាយ ចិនតែមួយ។
Fresh News
មួយឆ្នាំនៃការចងចាំ! រណ្តៅគ្រាប់បែក MK84 បំផ្លាញផ្លូវជាតិលេខ៥៨ បន្សល់សោកនាដកម្មមិនអាចបំភ្លេចបានពីទង្វើឈ្លានរបស់យោធាថៃ
(ឧត្តរមានជ័យ)៖ រណ្តៅគ្រាប់បែកប្រភេទ MK84 ដែលយោធាថៃបានទម្លាក់ពីយន្តហោះចម្បាំង F-16 បំផ្លាញផ្លូវជាតិលេខ៥៨ ក្នុងខេត្តឧត្តរមានជ័យ កាលពីអំឡុងពេលឈ្លានពានទឹកដីកម្ពុជាលើកទី២ នៅខែធ្នូ ឆ្នាំ២០២៥កន្លងទៅ បានបន្សល់ទុកសោកនាដកម្មដ៏ជូរចត់ និងការចងចាំមិនអាចបំភ្លេចបានចំពោះមាតុភូមិកម្ពុជា។
គ្រាប់បែកដ៏ធំនេះ បានកាត់ផ្តាច់ទាំងស្រុងកំណាត់ផ្លូវជាតិលេខ៥៨ ត្រង់គីឡូម៉ែត្រលេខ១៣៥ ស្ថិតនៅភូមិមនោរម្យទី១ ឃុំគោលមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដែលជាសរសៃឈាមដ៏សំខាន់ សម្រាប់ចរាចរណ៍របស់ប្រជាពលរដ្ឋស្លូតត្រង់។
ការបំផ្លិចបំផ្លាញនេះ បានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការធ្វើដំណើរ និងការដឹកជញ្ជូនរបស់ប្រជាជនពីស្រុកបន្ទាយអំពិល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ទៅកាន់ទីប្រជុំជននានា។ តាមការបង្ហាញរបស់ មន្ត្រីកងឯកភាព កម្ចាត់មីន (ស៊ីម៉ាក់) ដែលឈរជើងនៅទិសឧត្តរមានជ័យ បានបញ្ជាក់ថា គ្រាប់បែក MK84 គឺជាអាវុធហាមឃាត់មិនឲ្យប្រើប្រាស់លើគោលដៅស៊ីវិល ប៉ុន្តែយោធាថៃបានប្រើប្រាស់វាដើម្បីកម្ទេចហេដ្ឋារចនាសម្ព័ន្ធ សាធារណៈរបស់កម្ពុជា។
ទិដ្ឋភាព នៃរណ្តៅគ្រាប់បែកដ៏ធំនេះ នៅតែជាភស្តុតាងរស់មួយបង្ហាញពីទង្វើឈ្លានពានដោយខុសច្បាប់ និងការរំលោភបំពានយ៉ាងធ្ងន់ធ្ងរមកលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា។ ព្រឹត្តិការណ៍នេះបានរំលឹកឡើងវិញ នូវការឈឺចាប់ និងការបាត់បង់ដែលបង្កឡើងដោយសង្គ្រាម ហើយជាការដាស់តឿនឲ្យគ្រប់ភាគីគោរពច្បាប់អន្តរជាតិ និងសិទ្ធិមនុស្ស ដើម្បីសន្តិភាព និងស្ថិរភាពក្នុងតំបន់៕
Bron Sambor
សហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២៦កន្លងទៅ បានប្រកាសថាខ្លួននឹងដាក់ពន្ធគយថ្មី លើប្រទេសចំនួន៦០ ជុំវិញការព្រួយបារម្ភ ពីការបង្ខំកម្លាំងពលកម្ម ហើយពន្ធគយថ្មីនេះ នឹងជំនួសពន្ធគយ សកល១០ ភាគរយ ដែលប្រកាស ដោយលោកប្រធានាធិបតី ដូណាល់ ត្រាំ កាលពីដើមឆ្នាំ ដែលត្រូវផុតសុពលភាព នៅថ្ងៃសុក្រ សប្ដាហ៍នេះ។
ពន្ធគយថ្មីរបស់លោក ត្រាំ ដែលនឹងត្រូវចូលជាធរមាន នៅថ្ងៃសុក្រ ទី២៤ ខែកក្កដានេះ ដោយក្នុងនោះ សម្រាប់កម្ពុជា១០ ភាគរយ តែប្រទេសថៃវិញ ១២,៥ ភាគរយ មានន័យថា ប្រទេសថៃ អាចមាន ការបង្ខំកម្លាំងពលកម្មជាងកម្ពុជាហើយទើប
Saturday, July 25, 2026
ព្រំដែន កម្ពុជា៖ ថៃ--ថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ២០២៦
Subscribe to:
Post Comments (Atom)



























































No comments:
Post a Comment